ពិតជាសាហាវខ្លាំងណាស់ !!! លបឡើងផ្ទះ ទាញកាំបិតចាក់ក្មេងស្រីអាយុ៨ឆ្នាំ​២កាំបិត ហើយចាប់រំលោភនាងបណ្តាលអោយរងរបូសទាំងប្រដាប់ភេទធ្ងន់ធ្ងរ ម្តាយនាងទៅទាន់ លោតពីផ្ទះទាំងស្រាតននល តែត្រូវអ្នកភូនិដេញពទ្ឋ័ចាប់បាន ប្រគល់អោយប៉ូលីស

ខេត្តសៀមរាប៖ បុរសចិត្តតិរច្ឆាន​ម្នាក់​បានធ្វើ​សកម្មភាព​ចាក់​ជនរងគ្រោះ​អាយុ៨ឆ្នាំ​ម្នាក់​ចំនួន២កាំបិត រួច​ធ្វើ​សកម្មភាព​រំលោភ​នាង​យ៉ាង​តក់ក្រហល់ បន្ទាប់មក​បម្រុង​ចាក់​សម្លាប់​នាង​ចោល ប៉ុន្តែ​ទេវតា​មាន​ភ្នែក ម្តាយ​កុមារី​រងគ្រោះ​បានមក​ទាន់ ធ្វើ​ឲ្យ​ភ័យ​ស្លន់ស្លោរ លោត​ចុះដី>​រត់​ចូល​ព្រៃ​ ។ ប៉ុន្តែ​ទោះបី​យ៉ាង មិនអាច​គេចផុត​ពី​ច្បាប់​បានឡើយ ក្រុមគ្រួសារ​ជនរងគ្រោះ​តាម​ចាប់​រហូត​ទាល់តែ​បាន និង​បាន​ប្រគល់ជូន​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់ ។ ជនរងគ្រោះ បាន​រងរបួស​នៅត្រង់​ដៃ​ឆ្វេង ២កាំបិត ប្រដាប់ភេទ​មាន​អាកា​រៈ​ហូរឈាម​ខ្លាំង សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ករណី​រំលោភ​សេពសន្ថវៈ​មួយ​កើតឡើង​កាលពី​ថ្ងៃទី ៧ ខែសីហា​ឆ្នាំ ២០១៨ ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជ. ស.ន. ភេទ​ស្រី អាយុ ៨ឆ្នាំ ។ រីឯ​ជនសង្ស័យ​ឈ្មោះ ទៀម មី​កា​ឌែ​ន ហៅ​ឈុន ដែន ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ ស្រែ​ណូយ ស្រុក វ៉ារិន ខេត្តសៀមរាប ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៨ ម៉ោង ២១ តាម​បញ្ជា​លោក​កើត វណ្ណា​រេ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប ។

សារភាពរ​បស់ជនស​ង្ស័​យ​បាន​ឆ្លើយថា ខ្លួន​ពិតជា​បាន​ចាក់​ជន​រង២កាំបិត​រួច ទើប​រំលោភ ហើយ​បម្រុង​សម្លាប់​ជនរងគ្រោះ​ចោល តែ​ម្តាយ​នាង​ទៅ​ទាន់ ខ្លួនគេ​ក៏​លោត​ចុះពីលើផ្ទះ​ជនរងគ្រោះ ហើយ​រត់​ចូល​ព្រៃ ប៉ុន្តែ​បងប្អូន​ជនរងគ្រោះ​ដេញចាប់បាន ។ ជនសង្ស័យ ត្រូវ​បញ្ជូនទៅ​តុលាការ ថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០១៨ដើម្បី​ឲ្យ​ច្បាប់​វិនិច្ឆ័យ​ទោស ៕

ប្រភព៖ FB

កម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ បានចុះត្រួតពិនិត្យសន្តិសុខ ឆែកអាវុធជាតិផ្ទុះ និង​ត្រួតពិនិត្យច្បាប់ចរាចរណ៍រថយន្តដែល​បើក​បរ​ដោយជនជាតិចិនចំនួន១៧គ្រឿង គ្មានបណ្ណ័បើកបរ ត្រូវបានឃាត់ចាប់យកទៅរក្សាទុកនៅនគរបាលចរាចរណ៏ខេត្ត…

ក្រុងព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១០ខែសីហា ឆ្នាំ២០១៨ នេះ កម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ បានចុះត្រួតពិនិត្យសន្តិសុខ ឆែកអាវុធជាតិផ្ទុះ និង​ត្រួតពិនិត្យច្បាប់នៃការបើកបររថយន្តផងដែរនៅចំណុច ផ្លូវ​កែង​គុជ​អាស៊ី​ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុមានប្រសាសន៍ថា មានរថយន្តដែល​បើក​បរ​ដោយជនជាតិចិនចំនួន១៧គ្រឿង គ្មានបណ្ណ័បើកបរ ត្រូវបានឃាត់ចាប់យកទៅរក្សាទុកនៅនគរបាលចរាចរណ៏ខេត្ត ដើម្បីបន្តតាមនីតិវិធី មានដូចខាងក្រោម ៖
១-រថយន្ត​ម៉ាក​ Starex ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ2B-0689 ។


២-រថយន្ត​ម៉ាក​ BMW ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2BB-3339 ។


៣-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌ទឹកមាសពាក់ផ្លាកលេខ​ភ្នំពេញ​2AR-8986 ។


៤-រថយន្ត​ម៉ាក​ RANGE ROVER ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2D-8858 ។


៥-រថយន្ត​ម៉ាក​ Mពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2E-1899 ។


៦-រថយន្ត​ម៉ាក​ ALPHAND ពណ៌ ស ពាក់ផ្លាកលេខ​ ចង្កូត​ស្តាំ​ BB-0197 ។


៧-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AJ-7059 ។


៨-រថយន្ត​ម៉ាក​ RANGE ROVER ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AW-1007 ។


៩-រថយន្ត​ម៉ាក​ TUNTRA ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AV-0246 ។


១០-រថយន្ត​ម៉ាក​ ALPHAND ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AU-1758 ។


១១-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-0809 ។


១២-រថយន្ត​ម៉ាក​ ALPHAND​ ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2C-2999 ។


១៣-រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ ខៀវ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AI-8069 ។


១៤-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2R-3152 ។
១៥-រថយន្ត​ម៉ាក​ Starex ពណ៌ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AQ-2074 ។
១៦-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ​ព្រះសីហនុ​2B-9394 ។


១៧-រថយន្ត​ម៉ាក​ Starex​ ពណ៌​ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AX-9293 ៕

ពេលនេះ គេហទំព័រ Facebook របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានយកបានមកវិញហើយ..

(ភ្នំពេញ) ពេលនេះ គេហទំព័រ Facebook របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានយកបានមកវិញដែល ត្រូវបានក្រុមអនាមិកលួច Hack ។

ឯកឧត្តម ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះ​ឲ្យ​ដឹង​ថា ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវ​បាន​ក្រុម​កម្លាំង​ជំនាញ​យក​មក​គ្រប់គ្រង​វិញ​បាន​ហើយ នៅ​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃនេះ បន្ទាប់​ពី​បាន Hack ចូល​គ្រប់គ្រង​តាំងពី​ម៉ោង​១១​និង​១៦​នាទី​ថ្ងៃ​សុក្រ​នេះ (​គ្រប់គ្រង​បាន​ជាង​២​ម៉ោង​) ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាង​ថា កម្ពុជា​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​តាម​ចាប់ខ្លួន​ក្រុម Hacker ទាំងនោះ ។ ការ​ដែល​យក​មក​គ្រប់គ្រង​វិញ​បាន ដោយសារ​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ក្រុមហ៊ុន Facebook ផ្ទាល់​តែ​ម្តង ហើយ​នៅ​ពេល​នេះ​កម្លាំង​ជំនាញ​បាន​រក​ឃើញ​តម្រុយ​មួយ​ចំនួន​ហើយ ក្នុង​នោះ​គឺ​ជន​ទុច្ចរិត គឺ​មាន​និន្នាការ​ប្រឆាំង ដែល​អ្នកខ្លះ​កំពុង​លាក់ខ្លួន​នៅ​ក្រៅប្រទេស ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ក្រុម​ជនអនាមិក​លួច​ចូល​ទៅ​គ្រប់គ្រង (Hack) អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ជំនាញ​បើក​ការ​ស្រាវជ្រាវ​ជា​បន្ទាន់ ចំពោះ​ជនអនាមិក ដែល​បាន​ចូល​វាយប្រហារ (Hack) ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ។

ក្រោយ​ពី Hack បាន​ភ្លាម​ៗ ក្រុម​អនាមិក​បាន​បង្ហោះ​ព័ត៌មាន​បំភាន់​សាធារណជន​អំពី​ការ​បែងចែក​អាសនៈ ដែល​គណបក្ស​ប្រជាជន នឹង​ទទួល​បាន ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​។ ជាមួយ​នោះ​ក្រុម Hacker បាន​លុប​ចោល​នូវ​ព័ត៌មាន​មួយ​ចំនួន​ចេញពី Facebook ផ្លូវការ​របស់​សម្តេច​តេ​ជោ​ ៕

ខំតាមស្រលាញ់អស់ពេលជាយូរ ចំលើយចុងក្រោយ នាងថារាប់អានជាបងប្អូន ខាងប្រុសខឹងវាយ​យ៉ាង​ចាស់ដៃ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ជាំពេញខ្លួន ទុកជាកាប្រមាន

ភ្នំពេញ៖ ខំតាមស្រលាញ់អស់ពេលជាយូរ ចំលើយចុងក្រោយ នាងថារាប់អានជាបងប្អូន ខាងប្រុសខឹងវាយ​យ៉ាង​ចាស់ដៃ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ជាំពេញខ្លួន ទុកជាកាប្រមាន ហេតុការណ៍ហឹង្សានេះបានកើតឡើងកាលពីវេលា​ម៉ោង១០យប់​ថ្ងៃទី ២ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​ផ្ទះ​លេខ៣៧អឺ០ហ្សិត តាម​បណ្តោយ​ផ្លូវ​លេខ១៥៤ ភូមិ៩ សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ។


បុរស​ម្នាក់​ព្រោះតែ​បាន​លង់​ស្រឡាញ់​ស្ត្រី​ម្នាក់​តែ​នាង​មិន​ព្រម ដោយ​ប្រាប់ថា​រាប់អាន​គ្នា​ត្រឹម​បងប្អូន​បាន​ហើយ នោះ​បែរជា​ធ្វើ​ឲ្យ​បុរស​រូបនេះ​ខឹង ក៏បាន​ប្រើ​ហិង្សា​ទៅលើ​រូបនាង​យ៉ាង​ចាស់ដៃ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​បងប្អូន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​បុរស​បង្កហេតុ​បាន​រត់គេចខ្លួន​បាត់អស់​រយៈពេល​មួយ​សប្ដាហ៍ ក្រោយ​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​តាម​ចាប់បាន យកមក​ដាក់ទោស​តាមច្បាប់។

ជនសង្ស័យ​ឈ្មោះ អ៊ឹម ស៊ីថា អាយុ៣៤ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់នៅ​ទីតាំង​ឃាត់ខ្លួន​ខាងលើ។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ុង សុភ​ក្ត្រ អាយុ៣៧ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ៣៥អឺ​ហ្សិត តាម​បណ្តោយ​ផ្លូវ​លេខ១៧៤ ភូមិ១៤ សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ រងរបួស​ភ្នែក​ទាំងសងខាង ជាំ​ច​ង្កះ មួយ​ចំហៀង​ខាងឆ្វេង​ធ្ងន់ធ្ងរ។ រីឯ​វត្ថុតាង​ចាប់យក​ពី​ជនដៃដល់​មាន៖ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក HUAWEI ពណ៌​ទឹកមាស ជន​របស់​ជនសង្ស័យ។

មុនពេល​កើតហេតុ ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​រាប់អាន​គ្នា​យូរ​មកហើយ ដោយនៅ​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ទៅលេង​ផ្ទះ​បងស្រី​របស់ខ្លួន​នៅ គៀន​ឃ្លាំង សង្កាត់-ខណ្ឌ​ជ្រោយចង្វារ ។ លុះ​ពេល​ជិះ​ម៉ូតូ​រ៉ឺម៉ក​ត្រលប់មក​ផ្ទះ​វិញ ជនសង្ស័យ​បាន​សុំ​ស្រឡាញ់​ស្ត្រី​រងគ្រោះ​ធ្វើជា​ប្តី​ប្រពន្ធ​នឹង​គ្នា ប៉ុន្តែ​ពេលនោះ​ស្ត្រី​រងគ្រោះ​ក៏បាន​ឆ្លើយ​បដិសេធថា រាប់​គ្នា​ជា​បងប្អូន​បាន​ហើយ ស្រាប់តែ​រូបគេ​ខឹង បានធ្វើ​សកម្មភាព​ទះកំផ្លៀង​នាង៣ដៃ នឹង​បាន​ឲ្យ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទៅ​ផ្ទះជួល​របស់ខ្លួន គ្រាន់តែ​ម៉ូតូ​រ៉ឺម៉ក​ឈប់​ភ្លាម​បុរស​រូប​នោះបាន​អូស​ដៃ​នាង​ចូល​បន្ទប់​រួច វាយយកៗបណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​គេចខ្លួន​បាត់ស្រមោល​តែម្តង

។ បន្ទាប់មក​ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ឲ្យ​មក​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រហូត​នៅ​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្ត្រី​រងគ្រោះ​បានចេញ​ពី​មន្ទីរពេទ្យ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​ចាប់​ជនសង្ស័យ​យកមក​ដាក់ទោស​តាមច្បាប់។

ក្រោយពី​សមត្ថកិច្ច​នគ​របាល​ខណ្ឌដូនពេញ ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​រួច បើក​ការស្រាវជ្រាវ​រហូត​នៅវេលា​ម៉ោង៥ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង។ជនសង្ស័យ​ឈ្មោះ អ៊ឹម ស៊ីថា កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕

ប្រភព៖ Heng Ly

រន្ធត់..! រថយន្តដឹកទឹកកក បុកម៉ូតូមួយគ្រឿងជិះគ្នាបីនាក់ ដាច់ជាពីរកំណាត់ស្លាប់ពីរ និង ម្នាក់ទៀតបានរងរបួសធ្ងន់…(មានវិដេអូ)

ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកទឹកកកបុកម៉ូតូវេវដាច់ជាពីរកំណាត់ស្លាប់ពីរ នាក់ស្លាប់កៀបជាប់នៅក្រោមរថយន្ត និង ម្នាក់ទៀតបានរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាល
ពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវកៅស៊ូ ក្បែររោងចក្រលោកតាបារាំង ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ

១.ឈ្មោះ អ៊ុក សុភត្រាភេទប្រុស អាយុ១៩ឆ្នាំ ស្លាប់ នៅនឹងកន្លែងរស់នៅភូមិមុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

២.ឈ្មោះ ប៉ិច ចាន់ស៊ីន ភេទប្រុស អាយុ១៦ឆ្នាំ ស្លាប់ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

និង ទី៣.ឈ្មោះអ៊ូ សីលា ភេទប្រុស រងរបួសធ្ងន់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទឹកកកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខ ២G -៥២១៤ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដែលបើកក្នុងល្បឿនយ៉ាងលឿនរេពេញផ្លូវ បម្រុងបុករោងលក់ដូររបស់ប្រជាពលរដ្ឋ រួចបានបួងចង្កូតគេចពីរោង ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ១FQ -៩៦៨៩ ដែលជិះគ្នា៣នាក់ ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ប៉ើងខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ និង ២នាក់ផ្សេងទៀតជាប់នៅក្រោមរថយន្តស្លាប់ភ្លាមៗនៅកន្លែងតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តដឹកទឹកកក បានរត់គេចខ្លួន ដោយឡែកអ្នករងរបួសត្រូវគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំពោះមធ្យោបាយបង្កត្រូវយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F292770941302683%2F&show_text=0&width=266

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F292771087969335%2F&show_text=0&width=266

ប្រភព៖ កូន ខ្លាតូច

ផ្អើលឡើងពេញមួយប្រទេស រឿងក្មេងស្រីដែលថាគេចាប់ជំរិតនាង ព្រមទាំងថានៅមានក្មេង១០នាក់ទៀត ដល់ដឹងកាពិតចង់ដាច់ផ្ងារ…

រាជធានីភ្នំពេញ៖ ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹងថា​កាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា បន្ទាប់ពី​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​សាកសួរ​យុវតី ឈ្មោះ ស៊ុ ណា​វីន ដែល​បានប្រកាសថា​មាន​ជន​មួយក្រុម​ចាប់​បង្ខាំង​កាលពី​ថ្ងៃទី​៣ ខែសីហា កន្លង​ទៅនោះ​មិនមែនជា​ការពិត​នោះទេ​។

​លោក​អធិការ​បន្តថា​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ យុវតី​ខាងលើ​បាន​ចេញពីផ្ទះ​មក​លក់​ម៉ូតូ​នៅ​ហាង​លក់​ម៉ូតូ ហី​ហោ ឡាក់​គី ផ្ទះ​លេខ​១២៧-១២៩Eo មហាវិថី​ព្រះសីហនុ សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មករា​តម្លៃ​៦៥០​ដុល្លារ​។ បន្ទាប់ពី​លក់បាន​លុយ​ហើយ​យុវតី​ខាងលើ​បាន​យកលុយ​នោះ​ទៅ​ចាយវាយ ។


​យុវតី​ខាងលើ​បាន​មករក​ទិញ​ម៉ូតូ​Today មួយគ្រឿង​វិញ​តំលៃ​៤៥០​ដុល្លារ​សម្រាប់​ជិះ​បន្ទាប់មក​ក៏​យក​ម៉ូតូ​ទៅ​លក់​ឱ្យ​អ្នកលក់​ម៉ូតូ​វិញ​តម្លៃ​៤០០​ដុល្លារ​ដោយ​ប្រាប់ថា​ប្រញាប់​យកលុយ​ទៅ​ជួយ​ឪពុក​ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​ យុវតី​ដែល​បង្កចលាចល​ផ្អើល​សមត្ថកិច្ច​ស្ទើរ​មួយ​ប្រទេស​នេះ​ឈ្មោះ ស៊ុ ដា​វីន ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​សូម​រំ​ឮ​កថាៈ​កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា​ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្លូវ​៥០​ម៉ែត្រ ភូមិ​ពាម សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ដោយ​អះអាង​ពី​ឪពុក​យុវតី ថា​មាន​ករណី​មនុស្ស​មួយក្រុម​ចាប់​បង្ខាំង​កូនស្រី​របស់គាត់​យកទៅ​លាក់ទុក​ក្នុងផ្ទះ​មួយកន្លែង​នៅ​ខណ្ឌចំការមន​។​

លុះដល់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ប្រមូល​ពាក្យបណ្តឹង​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​២៥​ខេត្ត ក្រុង គឺ​ពុំមាន​បានទទួល​បណ្តឹង​ពី​អាណាព្យាបាល​ក្មេងស្រី​ជាង​១០​នាក់​ផ្សេងទៀត​ដែល​បាន​បាត់​កូន​របស់ខ្លួន​នោះទេ ។

​ដូច្នេះ​ការរៀប​របស់​យុវតី ស៊ុ ណា​វីន ដែលថា​មាន​យុវតី​ជាង​១០​នាក់​ដែល​ជន​មិន​ស្គាល់មុខ​បង្ខាំង​ទុក​យកទៅលក់​នោះ​ដូចជា​រឿងប្រឌិត ដើម្បី​ឆ្លើយ​យករួចខ្លួន​ពី​ឪពុកម្តាយ​របស់​នាង​ដែល​ខ្លួន​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ ព្រោះ​ខ្លាច ឪពុកម្តាយ​រករឿង​ទើប​នាង​ឆ្លើយ​ដូច្នេះ​។​

​កាលពី​នៅ​រសៀល​ថ្ងៃទី​៩​ខែសីហា​ឪពុក​បង្កើត​របស់​យុវតី​ខាងលើនេះ​បាន​ចេញមក​បកស្រាយ​សុំទោស​ជា​សា​ធា​រណះ​ដល់​ថ្នាក់ដឹកនាំ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ​។​ជា​ចុងក្រោយ​សូម​ឲ្យ​អាណាព្យាបាល​ទាំងអស់​មេត្តា​តាមដាន​កូនៗ​គ្រប់រូប​កុំឱ្យ​មានរឿង​កើតឡើង​ដូច​ឪពុក​យុវតី​ខាងលើនេះ​ទៀត​ឱ្យសោះ​៕

ប្រភព៖ FB

អុញនោះ រឿងកាន់តែក្តៅហើយ .! បុរសដែលស្រែថាខ្លួនជា Police ដកកំភ្លើងកំរាមបាញ់គេ ត្រូវបានលោក ជួន សុវណ្ណ បញ្ជា​ឲ្យសមត្ថកិច្ចស្រាវជ្រាវ ដើម្បី…(មានវិដេអូ)

ភ្នំពេញ៖ ករណី​ជម្លោះ​ផ្ទុះ​នៅ​លើ​ដងផ្លូវខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន រហូត​មន្ត្រី​នគរបាល​មួយ​រូប​បាន​ដកកាំភ្លើងអាមេសំឡុតគំរាម ជនស៊ីវិល ធ្វើឲ្យ​មានការកក្រើក​ពេញ​ហ្វេសប៊ុក​។ យ៉ាងណាមិញ ឥឡូវ​នេះមាន​ដំណឹង​ថា ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ចស្រាវជ្រាវករណីនេះហើយ ដើម្បីចាត់វិធានការណ៍តាមច្បាប់​ ។

ដោយលោក ផែង វណ្ណៈ បានរៀបរាប់ឲ្យដឹងថា មន្ត្រីនគរបាលដកកាំភ្លើងគំរាមរាស្ត្រ មានឈ្មោះ​ លន់​ ស៊ីវថេង​ ឋានន្តរស័ក្តិ​ អនុសេនីយ៍ឯក​ អត្តលេខ​ ៧៥៣៣២​ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ​ ជិះម៉ូតូដេញយុវជនម្នាក់រួចដកកាំភ្លើងបញ្ចូលគ្រាប់​គំរាមគេថែមទៀត​ ។​ លោក ផែង វណ្ណៈ បានបន្ងែមថា ៖ “អាមមាចអើយអាមមាច​ ពិតជាមិនដឹងថាភ្លើងក្ដៅប៉ុនណាមែនបានចូលចិត្តលេងភ្លើងបែបនេះ​”៕

 

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1766520906778047%2F&show_text=0&width=266

ប្រភព៖  Pheng Vannak News

ស្ត្រី៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន…(ចុចអានបន្ត)

ក្រុងតាខ្មៅ៖ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី កើតហេតុថ្ងៃព្រហស្បតិ៍០៩រោចខែទុតិយាសាឍឆ្នាំច សំរិទ្ធិ ស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៩ខែ សីហាឆ្នាំ២០១ ចំណុច :ក្នុងបន្ទប់ជួលជនសង្សយ័ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យជាស្រ្តី០៣នាក់រួមមាន៖

១-ឈ្មោះ វណ្ណ ស្រីភ័ស្ត ភេទស្រីអាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បម្រើកាងារក្នុងហាងទីលំនៅបច្ចុប្បន្ននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល ។

២-ឈ្មោះ សុខ ស្រីពេជ្យ ភេទស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន :នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល

៣-ឈ្មោះហួយ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន:នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ដកហូតបាន មេតំហ្វេតាមីនiceចំនួន០៦កញ្ចប់ ធំ( ច្រកថង់ថ្មី) ចំពោះជនសង្ស័យទាំង៣ខាងលើពុំដែលជាប់ពន្ធធនាគារឡើយពីមុន៕

ប្រភព៖ FB

បុរស​ម្នាក់​តូចចិត្តប្រពន្ឋសី្តបន្ទោស ធ្វើ​អត្តឃាត សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ដេក

ព្រៃវែង៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅ​ព្រឹកថ្ងៃទី០៨ ខែសីហា​ឆ្នាំ២០១៨ នៅលើផ្ទះ​ក្នុង​បន្ទប់​ ក្នុងភូមិ​គក ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រែ​វែង
អត្តឃាត​ជន ឈ្មោះ នី ប៊ុន​ថេ​ង អាយុ២៨ មុខរបរ កសិករ ។

​តាមប្រភព​ប្រពន្ធ ឈ្មោះ ឈឺ​ន ចាន់​រដ្ឋ អាយុ២៦ឆ្នាំបាន​អោយដឹងថា ៖ កាលពី​ល្ងាច​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ប្តី​របស់គាត់​បានមក​ពី​ដើរលេង (បុក​បី​យែ​រ) ហើយ​គាត់​បាន​ស្តីបន្ទោស អោយ​បួន​ប្រាំ​ម៉ាត់ ប្តី​គាត់​ខឹង​មិន​ហូបបាយ​ទេ ហើយក៏​ចូលដេក​ក្នុង​បន្ទប់​តែម្នាក់ឯង ចំណែក​គាត់​ដេក​ជាមួយ​កូន​បន្ទប់​ផ្សេង​ពីគ្នា។ គាត់​មិនឃើញ​ប្តី​ចេញពី​បន្ទប់ ក៏​ទៅ​ច្រាន​ទ្វារ​បន្ទប់​មើល ឃើញ​ប្តី​របស់គាត់ ធ្វើអត្តឃាត សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​តែម្តង។

សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ​ជាក់ស្តែង​ទៅលើ សាកសព​បញ្ជាក់ថា ពិតជា​បានធ្វើ​អត្តឃាត សម្លាប់ខ្លួន​ពិតប្រាកដ​មែន។ បន្ទាប់មក​សមត្ថកិច្ច​បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ប្រភព៖ FB

ជិៈម៉ូតូមកច្រៀងKTV រវលឱបថើបស្រីស្នេហ៍ឆ្វេងស្ដាំ ចេញមកវិញចោរលួចម៉ូតូបាត់ផ្អើលឆោឡោប្រពន្ធវ៉ៃបោចសក់…

(ព្រៃវែង)៖ ជនសង្ស័យ២នាក់ត្រូវបាន នគរបាលស្រុកព្រះស្ដេចឃាត់ខ្លួន បន្ទាប់ពីពួកគេចូលលួចម៉ូតូ នៅកន្លែងKTVបានសម្រេចហើយនាំគ្នាមកផឹកស៊ី ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០១៨ នៅចំណុចផ្ទះ ឈ្មោះ សេង សុធាភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ត្រូវជាពូថ្លៃជនសង្ស័យ ដែលកំពុងកំពុងផឹកស៊ីជាមួយគ្នា។

ជនសង្ស័យ​ទាំង២នាក់មានឈ្មោះដូចតទៅ ៖ ទី១ឈ្មោះ ម៉េត ភាព ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិមុន្នីសិលាឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច។
២ឈ្មោះ ផន ចាន់រ៉ា(ហៅលាន) ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិមុន្នីសិលាឃុំបន្ទាយចក្រីស្រុកព្រះស្ដេច។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ប៊ុត វណ្ណរ៉ា ភេទប្រុស​អាយុ២០ឆ្នាំនៅភូមិដំរីស្លាប់ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង។
រីឯម៉ូតូម៉ាកHONDA C125 សេរី2015 ពណ៌ខ្មៅ លេខតួ 9418011លេខម៉ាស៊ីន 9418011គ្មាន ស្លាកលេខយកទៅបាត់។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានប្រាប់ ដើមរាំង ឲ្យដឹងថា ដើមចមដំបូង នៅយប់ថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះជាម្ចាស់ម៉ូតូនិងបក្ខពួកបានមកច្រៀងKTV នៅចំណុចផ្ទះឈ្មោះ នៅ ស្រីទូច ភេទស្រី អាយុ៤៥ឆ្នាំ ភូមិប្របុសរលួយឃុំបន្ទាយចក្រីស្រុកព្រះស្ដេចខេត្តព្រៃវែង ជាម្ចាស់ខារ៉ាអូខេ។
ដោយទុកម៉ូតូ នៅក្នុងរបងមិនចាក់សោរ ក ទេ។
ហើយពេលចេញមកវិញស្រាប់តែបាត់ម៉ូតូខ្លួន ទើបបង្កការភ្ញាក់ផ្អើលប្ដឹងមកសមត្ថកិច្ច ចុះស្រាវជ្រាវ។

លុះកំណត់មុខសញ្ញាបានទើបយើងឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចផ្ទះ ឈ្មោះ សេង សុធា ភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិពោធិ៍ថ្មី ឃុំកោះសំពៅស្រុកពាមជរ ខេត្តព្រៃវែងត្រូវជាពូថ្លៃកំពុងផឹកស្រាជាមួយគ្នាជប់លៀងលួចម៉ូតូបាន។

បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​នៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ប្រភព៖ FB