កម្មកររោងចក្រចំនួន១,៤០០នាក់ធ្វើកូដកម្មមិនចូលធ្វើការរឿងថៅកែ ​កាត់លុយក្នុងថ្ងៃបោះឆ្នោត…

(ស្វាយរៀង)៖ ក្រុមកម្មករកម្មការិនីរោងចក្រផលិតអំពូលភ្លើង “សេង យ៉ាវ” ស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រមាណ១៤០០នាក់។ បានធ្វើកូដកម្មមិនចូលធ្វើការ តាំងពីថ្ងៃទី០៧ដល់ទី០៨ខែសីហា ឆ្នាំ២០១៨។

តំណាងកម្មករបម្រើការនៅរោងចក្រខាងលើ បានឲ្យ​ដឹងថា ការធ្វើកូដកម្មនេះ គឺ​ពួកគាត់ទាមទារឲ្យ​ខាងថៅកែរោងចក្រ គោរណលក្ខខណ្ឌ៖
១៣ចំណុច តែករណីសំខាន់មានតែ៣ចំណុចទេ ដែលក្រុមកម្មករចង់បាន ទី១.សុំឲ្យ​ជ្រើសរើសសហជីពដោយខ្លួនឯងក្នុងរោងចក្រ។
ទី២. សុំដោះស្រាយរឿងកាត់លុយរយៈពេល២ថ្ងៃ គឺថ្ងៃបោះឆ្នោត។


ទី៣. សូមកុំឲ្យក្រុមហ៊ុនធ្វើខុសនឹងគោលការណ៍ច្បាប់កំណត់ ដូចជាថ្ងៃចូលពិធីសំណេះសំណាសជាមួយលោកជំទាវ មែន សំអន ក្រុមហ៊ុនឲ្យតែកម្មករពេញសិទ្ធិទៅចូលរួម ចំណែកកម្មករមិនពេញសិទ្ធិមិនអនុញ្ញាតឲ្យទៅចូលរួម ហើយកាត់ប្រាក់ឈ្នួលថែមទៀត។

លក្ខខណ្ឌចំនួន១០ទៀតរួមមាន
១ កុំកៀបសង្កត់កម្មករពេលថែម៉ោង ២ សូមកុំបញ្ឈប់កម្មករដោយគ្មានមូលហេតុ
៣ សូមឲ្យក្រុមហ៊ុនដោះស្រាយ​បញ្ហាដូចជា បញ្ហាសុខភាព ថ្នាំពេទ្យ បន្ទប់ទឹក បង្គន់មិនស្អាត
៤ សូមឲ្យក្រុមហ៊ុនបន្ថាយចំនួនសម្ភារផលិត
៥ សូមលុយជំនាញបន្ថែម
៦ សូមឲ្យក្រុមហ៊ុនផ្ដល់លុយសុខភាព


៧ ស្នើសុំកម្មករជំនាញធ្វើការបាន២ខែ សុំចូលជាកម្មករពេញសិទ្ធិ
៨ សូមក្រុមហ៊ុនអនុញ្ញាត​ឲ្យកម្មករប្រើប្រាស់ការឈប់សម្រាកប្រចាំឆ្នាំនៅមានធុរៈផ្សេងៗ
៩ សូមឲ្យក្រុមហ៊ុន​អនុញ្ញាតច្បាប់កម្មការិនីមានផ្ទៃពោះទៅពិនិត្យសុខភាព១ម្ដង ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល
១០ ពេលបញ្ឈប់កម្មករចេញពីការងារ សូមឲ្យបើកប្រាក់ឈ្នួល មិនឲ្យលើសពី៤៨ម៉ោង និងក្រុមហ៊ុនធ្វើការបន្ថែមម៉ោងនៅថ្ងៃសៅរ៍ និងថ្ងៃចុងខែ។

ពាក់ពន្ធ័និងករណីនេះក្រុមអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺណាមួយពីថៅកែរោងចក្រក៏ដូចជារដ្ឋបាលរោងចក្រ សេងយ៉ាវ បានទេនារសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៨នេះ៕

ប្រភព៖​ ដើមរាំង-Dermrang

បុគ្គលិក​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​ម្នាក់ដេកស្លាប់​ក្នុង​អង្រឹង បង្ករការភ្ញាក់ផ្អើល…

ពោធិ៍សាត់៖ បុគ្គលិក​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​ម្នាក់ដេកដ្លាប់​ក្នុង​អង្រឹង បង្ករការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨នេះ ត្រង់ចំណុច​ក្នុង​អង្រឹង​ក្រោមផ្ទះ​អ្នកភូមិ ស្ថិតក្នុង​ភូមិ​សំរោង​យា ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ក្រោយកើតហេតុនៅវេលា​ម៉ោង៨និង៣០នាទីថ្ងៃដដែលសម​ត្ត​កិច្ច​​ជំនាញ​នឹងស្ថាប័នពាក់ព័ន្ធ​បានសហការគ្នា ចុះ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះលទ្ឋផល បណ្ដាលមកពី​ជំងឺ​ខ្យល់គរ (គាំងបេះដូង) ​នឹង​ស​ន្និ​ដ្ឋា​ន​ថា​អាច​ស្លាប់ក្នុង​ចន្លោះ​ម៉ោង២៣យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ។


ជនរងគ្រោះ(ស្លាប់)ត្រូវបាន​គេ​ស្គាល់ឈ្មោះ យឹម វ៉ាន់ណេត ភេទ​ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជ ឃុំ​ព្រៃ​ញ​តិ្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិក​បណ្តែត​អង្គភាព នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ ។

ក្រោម​ការពិនិត្យ នឹង​ធ្វើ​កំណត់ហេតុរួច បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​សាច់ញាតិ ដើម្បី​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ FB

ខ្ចីម៉ូតូថាទៅដឹកប្រពន្ធមួយភ្លែត បាត់ជិត២ខែ តែស៊យធំត្រូវបានម្ចាស់ប្រទះឃើញ ចាប់ខ្លួនប្រគល់ឲ្យនគរបាល

ភ្នំពេញៈ បុរសម្នាក់បានប្រើល្បិចថា ខ្ចីម៉ូតូជិះម៉ូតូទៅដឹកប្រពន្ធមួយភ្លែត រួចក៏ជិះយកទៅបាត់រហូត រយៈពេលជិត២ខែ ម្ចាស់បាន ប្រទះឃើញ នៅម្ដុំរោងចក្រកាត់ដេរសន់ស្កាយ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យក៏ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច នៅម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះស៊ាន ភារម្យ អាយុ៣៤ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដូនវាល ឃុំឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែងនិងស្នាក់នៅ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពឆបោកយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ ព្រៃវែង 1H-4305 ជាកម្នសិទ្ធិរបស់បុរសម្នាក់ឈ្មោះប៉ុន រ៉ានី ២៧ឆ្នាំ មុខរត់ឌុបស្នាក់នៅជិតវត្តតាំងកសាង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត័មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកម៉ូតូពីជនរងគ្រោះដោយប្រើល្បិចថា ខ្ចីម៉ូតូជិះម៉ូតូទៅដឹកប្រពន្ធមួយភ្លែតរួចក៏ជិះយកទៅបាត់រហូតតែម្ដង។ ពេលនោះជនរងគ្រោះបានខលរកតែជនសង្ស័យបានបិទទូរស័ព្ទខលមិនចូលឡើយ បន្ទាប់មកបានដើរកគ្រប់ទីកន្លែងប៉ុន្តែមិនបសនឃើញឡើយ។លុះមកដល់វេលាព្រឹកថ្ងៃទី៨ ខែសីហា ទើបប្រទះឃើញជននេះនៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ក៏ដេញតាមចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ចាត់ការតាមច្បាប់តែម្ដង៕

ប្រភព៖ FB

ហូសចិត្ត ប្រពន្ធម៉ាកនឹងអី.! បុរសម្នាក់​ទៅធ្វើការនៅប្រទេសថៃ មួយរយៈ ត្រឡប់មកវិញប្រពន្ឋយកប្តីថ្មីបាត់ ដោយសារ​ខ្មាស​គេ និង​ឈឺចិត្ត បានធ្វើអត្តឃាត ចងករសំលាប់ខ្លួន..

ខេត្តកំពង់ធំ៖ បុរស​ម្នាក់​ទៅធ្វើការនៅប្រទេសថៃ មួយរយៈ ត្រឡប់មកវិញប្រពន្ឋយកប្តីថ្មីបាត់ ដោយសារ​ខ្មាស​គេ និង​ឈឺចិត្ត បានធ្វើអត្តឃាត ចងករសំលាប់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១០.០០នាទីយប់ ​ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៨ នៅ​ភូមិ​កោះ​គ្រប​បាយ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះ​ឈ្មោះ ទូច រស់ ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​មិន​ពិតប្រាកដ ស្រុកកំណើត​នៅ​ភូមិ​កើតហេតុ ។

តាម​ការបំភ្លឺ​ពី​បងជីដូនមួយ​បង្កើត​របស់​សាកសព​ឈ្មោះ យ៉ាំ វឿ​ង ភេទ​ស្រី អាយុ ៥១ ឆ្នាំ នៅ​ភូមិ​កោះ​គ្រប​បាយ ឃុំ​កំពង់​គោ ស្រុ​កំពង់ស្វាយ ខេត្តកំពង់ធំ បានអោយដឹងថា៖ ជនរងគ្រោះមានស្រុកកំណើត​នៅព្រៃវែង ទៅ​យកប្រពន្ធ​នៅ​ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ហើយ​បាន​ទៅ​ធ្វើការនៅប្រទេស​ថៃ​មួយរយៈ ពេលត្រឡប់មកវិញ ប្រពន្ធ​យកប្តី​ថ្មី ធ្វើ​ឲ្យ​រងគ្រោះ​ខូចចិត្ត​ផឹកស្រាស្រវឹង ឡូឡា ​កាន់​កាំបិត​​ច្រ​ង៉េ​ង​ច្រ​ង៉ាង ​ហើយ​និយាយថា លា​ហើយ រួច​ក៏​ដើរចេញ​បាត់ទៅ លុះដល់​ម៉ោង​ថ្ងៃខែ​កើតហេតុ ឃើញ​រងគ្រោះ​ចងក​នៅក្រោយ​ផ្ទះ​បងជីដូនមួយ​ស្លាប់​បាត់ទៅហើយ ។

ក្រោយ​ទទួល​ពត៌មាន​កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​ព្រម ទាំង​រដ្ឋអំណាច​មូលដ្ឋាន​បាន​ចូលរួម​ពិនិត្យ​សព មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ឡើយ រួច​សន្និដ្ឋាន ជនរងគ្រោះ​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាដ​ខ្លួនឯង​ពិតប្រាកដ​មែន មូលហេតុ ខ្មាស​គេ ឈឺចិត្ត ៕

ប្រភព៖ FB

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក រថយន្ត ក្នុងពេលដែលរថយន្តបត់ត្រឡប់ក្រោយ ក្នុងទិសដៅស្របគ្នាបុរសអ្នកជិះម៉ូតូម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ​​

ស្រុកព្រៃនប់៖ សមត្ថកិច្ចប្រាប់ថា បុរសអ្នកជិះម៉ូតូម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ​​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក រថយន្ត ក្នុងពេលដែលរថយន្តបត់ត្រឡប់ក្រោយ ក្នុងទិសដៅស្របគ្នា (ភ្នំពេញ-ក្រុងព្រះសីហនុ) កាលពីម៉ោងជិត7កន្លះព្រឹកថ្ងៃទី8សីហា2018 នៅតាមបណ្តោយផ្លូវជាតិលេខ4ចន្លោះគីឡូម៉ែត្រលេខ177.178 ភូមិចំការកៅស៊ូឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់នេះបានកើតឡើង រវាងរថយន្តម៉ាកHYUN DAI ផ្លាកលេខ ភ្នំពេញ3C 6942បើកបរដោយឈ្មោះ​ យី រិទ្ធភេទប្រុសអាយុ36ឆ្នាំ មានទីលំនៅភូមិត្រពាំងមូលឃុំឃើងគោរស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែកខាងម៉ូតូបើកបរដោយឈ្មោះ សឿន សៀក ភេទប្រុសអាយុ31ឆ្នាំមានទីលំនៅភូមិទួល ឃុំទឹកល្អក ស្រុកព្រៃនប់ ។ ជនរងគ្រោះក៍ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។ក្រោយកើតហេតុភាគីខាងរថយន្ត បានបើករត់គេច ប៉ុន្តែក្រោយមកសមត្ថកិច្ច តាមឃាត់ចាប់បាន រួមទាំងអ្នកបើកបរយកមកកាន់អធិការអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

ប្រភព៖ Huy Bunleng

បុរសម្នាក់សម្រេចចងក សម្លាប់ខ្លួន ដោយសារតែចាញ់បោក គេតាមឆាត មកប្រាប់ថា គេនឹងផ្ញើរលុយចំនួន២លានដុល្លា លុយពីប្រទេសឥណ្ឌូណេសុី ដោយ បោកកុហក់ថាជាលុយ សំរាប់ធ្វើសប្បុរសធម..(ចុចអានបន្ត)

បងប្អូនប្រជាជនកម្ពុជាទាំងអស់មានកាប្រុងប្រយ័ត្ន ទទួលបានសារមកពីប្រិយមិត្ដសូមជួយស៊ែរផង
សូមមិត្តទាំងអស់គ្នាត្រូវចាំថា បើមនុស្សដែលយើងមិនស្គាល់យកល្អកុំconfirmអី ហើយសំរាប់ជនឆរបោកប្រភេទនេះគឺមានfacebookច្រើនណាស់ រូបprofileខុសៗគ្នា តែស្តាយបោកគឺតែមួយទេសំរាប់ជនទាំងអស់នោះព្រោះនេះក៏ធ្លាប់ផ្ញើរchatមកខ្ញុំដែរតែខ្ញុំមិនតបទេ។

គួឲ្យសោកស្តាយ និងរន្ធត់ចិត្តខ្លាំងណាស់! ក្រោយពីមានបុរសម្នាក់សម្រេចចងក សម្លាប់ខ្លួន ដោយសារតែខ្លួនចាញ់បោក គេតាមឆាត មកប្រាប់ថា”មាន លុយពីប្រទេសឥណ្ឌូណេសុី ដោយ បោកកុហក់ថាជាលុយ សប្បុរស ធម៍ ជូនគាត់ ដេីម្បីជួយក្មេងកំព្រា នឹងជនក្រីក្រ ដោយបោកឲគាត់ យកឯកសារផ្ទាល់ខ្លួនខ្ចីបុលធានាគារ ដេីម្បីរត់ការណ៍យកលុយ ជំនួយនោះ” ចុងក្រោយត្រូវបុរស ចាញ់បោកគេ ជំពាក់ធានាគារ ច្រេីនធ្ងន់ធ្ងរ ដោយជីវភាពក្រ មាន តែឳពុក ឣត់ម្តាយ ឣត់លុយសង ធានាគារ សម្រេចចិត្តផ្តាច់ជីវិត ដោយការចងក សម្លាប់ខ្លួនឯង ៕

ប្រភព៖ កូន ខ្លាតូច

ក្រុមចោរដែលធ្វើសកម្មភាព អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ នឹងខេត្ត ពេលនេះត្រូវសមត្ថកិច្ចក្រពួចជាប់..

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ទី ០៣ ខែ សីហា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស ចំនួន ០៩ ករណី ក្នុងនោះ ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៨ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ និង ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ និងចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស និងភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមកកាន់ការិយាល័យមានដូចខាងក្រោម ៖

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រពណ៌ ក្រហម) នៅចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ ២ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ១៥និង០០ នាទី

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រពណ៌ផ្ទៃមាឃ) នៅចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ ២ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ១២និង០០ នាទី

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រដៃតូច) នៅចំណុចស្ថានីយ៍ប្រេង តូតាល់ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ១៧និង០០ នាទី

ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយម៉ាក LV) នៅចំណុចផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ១៧និង០០ នាទី

ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយម៉ាកLV ពណ៌ សូកូឡា) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១ ផ្លូវលេខ២៣៧ ក្រុម៣២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ១២ និង ២០ នាទី ឃាត់ខ្លួនថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៤ និង ០០ នាទី នៅចំណុចភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាង

និងភស្តុតាងជារបស់ជនរងគ្រោះមានដូចខាងក្រោម ៖ជនសង្ស័យឃាត់ខ្លួនបាន ១-ឈ្មោះ ហូ ផាន់ណា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបាន ម៉ាក SUZUKI NEX ពណ៌ ស ឆ្នាំផលិតផលិត ២០១៤ លេខតួ ៣១៥០០២ លេខម៉ាស៊ីន ៣១៤៧៩២ ពាក់ស្លាកលេខ ភ្នំពេញ ១DC ៥៨២១


ភស្តុតាងជារបស់រងគ្រោះ ទូរសព្ទ័ដៃម៉ាកIPhone5s ពណ៌ ស ស៊ីម កាតលេខ ០១២ ៨២៩៤៨២,កាបូបស្ពាយម៉ាកLV ពណ៌ សូកូឡា ចំនួន ០១ ,កាបូបលុយ ពណ៌ សូកូឡា ចំនួន ០១ និងសោរបងផ្ទះប្រើតេឡេ ចំនួន ០១ ជារបស់ជនរងគ្រោះឈ្មោះ សៅ ស៊ីណា កាបូបយួរដៃមនុស្សស្រីចំរុះពណ៌ ចំនួន ៤៨ កាបូបស្ពាយចំនួន ១២ កាបូបដៃចំនួន ១២ សោឡានចំនួន ០៥ សោម៉ូតូចំនួន ០២ ជារបស់ជនរងគ្រោះដែលជនសង្ស័យបានធ្វើសកម្មភាពឆក់កន្លងមក

ជនរងគ្រោះឈ្មោះ សៅ ស៊ីណា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៤៩៨ ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នគរបាលជាតិ
សម្ភារៈបាត់បង់ អាវុធខ្លីម៉ាកGLock ១៩ ពណ៌ ខ្មៅ លេខ BDZV១១៩ ផលិតនៅប្រទេសអូស្រ្តាលី ទូរសព្ទ័ដៃចំនួន ០២គ្រឿងម៉ាក ណូគា(គ្មានលេខ) ម៉ាកIPhone5s ពណ៌ ស ស៊ីម កាតលេខ ០១២ ៨២៩៤៨២ បណ្ណ័សម្គាល់ខ្លួនមន្រ្តីនគរបាល បណ្ណ័បើកបររថយន្ត ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ១សន្លឹក លុយចំនួន ៣០០ ដុល្លារអាមេរិក

ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខហាង ពិភពម៉ូត ផ្លូវលេខ១៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨វេលាម៉ោង ២២ និង ៣០ នាទី

ជនរងគ្រោះ ឈ្មោះ CHALOU CLARA ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ ១៨DC៦៩៥៨០ ចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ ស្នាក់នៅបន្ទប់លេខ៦ ផ្ទះសំណាក់ឡេស៊ីកេកូ ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ ទេសចរណ៍
សម្ភារៈបាត់បង់ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១,លិខិតឆ្លងដែនលេខ ១៨DC៦៩៥៨០ ចំនួន ០១,កាតធនាគារ ចំនួន ០១,ប័ណ្ណបើកបររថយន្តប្រទេសបារាំង ចំនួន ០១,ទូរសព្ទ័ដៃម៉ាកIPhone5s ពណ៌ ស ចំនួន ០១,ប្រាក់ដុល្លារចំនួន ៦០ ដុល្លារអាមេរិក ។

ករណីទី៧ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាកIPhone 8 plus ពណ៌ទឹកមាស ) ប្រព្រឹត្តនៅចំណុចក្បែរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ផ្លូវលេខ១៨២ ក្រុមទី២២ ភូមិ៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង ៣០ នាទី

ករណីទី៨ អំពើលួចមានស្ថានទម្ងន់ទោស (ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកមាស ) ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី ផ្លូវលេខ ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៨ និង ០០ នាទី

ជនសង្ស័យ ១-ឈ្មោះ ទន់ អង្គាបុត្រ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
២-ឈ្មោះ កែវ សុខវិសាល ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ០០ នាទី ចំណុចបន្ទប់លេខ៤០១ ផ្ទះសំណាក់ តារាម៉ូឌែនពេជ្រ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព ម៉ាក SUZUKI NEX ពណ៌ សខៀវ លេខតួ ៣០៣៦៩៥ លេខម៉ាស៊ីន ៣០៣៦៦៦ ពាក់ស្លាកលេខ ភ្នំពេញ ១FY-៨២០៣ , ទូរសព្ទ័ដៃម៉ាកណូគៀ២៣០ ពណ៌ខ្មៅ ចំនួន ០១ ,ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ស ចំនួន ០១ និងខ្សែដៃលោហធាតុ ពណ៌ លឿងស (ក្លែងក្លាយ) មួយខ្សែ ចា ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន១៣៦៧០៨ ពាក់ស្លាកលេខត្បូងឃ្មុំ១E-៩១១៨ , ទូរសព្ទ័ដៃម៉ាកណូគៀ ពណ៌ ស ស៊ីមកាតលេខ ០៩៣ ៦៩៣៩៩២ ,-ដាវចំនួន ០២ ដើម


ភស្តុតាងជារបស់រងគ្រោះ កូនកាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១ , លិខិតឆ្លងដែនលេខ ១៨DC៦៩៥៨០ ចំនួន ០១ ជារបស់ជនរងគ្រោះឈ្មោះ CHALOU CLARA ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ បារាំង ករណីទី៩ ប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់លេខ៤០១ផ្ទះសំណាក់ តារាម៉ូដែលពេជ្រ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ០០ នាទី ឃាត់ខ្លួននៅថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ០០ នាទី ចំណុចបន្ទប់លេខ៤០១ ផ្ទះសំណាក់ តារាម៉ូឌែនពេជ្រ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


ជនសង្ស័យ ១- ឈ្មោះ ហេង ដារ័ត្ន ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៣៩ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព ម្សៅក្រាមពណ៌សថ្លា មួយកញ្ចប់តូច , ឧបករណ័កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ ,ដែកកេះចំនួន ២ ចាប់យកពីឈ្មោះ ហេង ដារ័ត្ន ។

បច្ចុប្បន្នជនសង្ស័យចំនួន ០៤ នាក់ និង វត្ថុតាង ពាក់ពន្ធ័បទល្មើស ខាងលើ ការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsattya.bon%2Fvideos%2F2115813215157518%2F&show_text=0&width=560

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

គួរឲ្យអាសូរ.! បុរសម្នាក់ទៅឆក់ត្រីខុសបច្ចេកទេសបណ្តាលឱ្យឆក់ស្លាប់ខ្លួនឯង នៅឯ…(ចុចអានបន្ត)

ខេត្តកំពង់ចាម៖ ឆក់ត្រីខុសបច្ចេកទេសបណ្តាលឱ្យឆក់ស្លាប់ខ្លួនឯង នៅថ្ងៃទី៧ សីហា ២០១៨ វេលាម៉ោង៨និង០០នាទីព្រឹក នៅចំណុចវាលខាងត្បូងភូមិកំប៉ាល ឃំុសណ្តែក ស្រុកបាធាយ ចំងាយ៥០០ម៉ែត្រ បានប្រទះឃើញសាកសពដេកស្លាប់នៅក្នុងស្រែមានទឹកដោយមានឧបករណ៍ឆក់ត្រីមួយសំរាប់នៅជាប់នឹងខ្លួន ។

សាកសពឈ្មោះ ចែម រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំប៉ាល ឃំុសណ្តែក ស្រុកបាធាយ បានចេញទៅឆក់ត្រីកាលពីយប់ថ្ងៃទី៦-៨-ឋ២០១៨ នៅចំណុចកើតហេតុខាងលើហើយក៏ត្រូវឧបករណ៍ឆក់ត្រីឆក់ខ្លួនឯងស្លាប់តែម្តង។

ឆ្លងតាមការពិនិត្យសាកសព ផ្នែកក្បាល ក ដងខ្លួន និងអវយវៈ ពំុមានស្នាមបែកឬបាកឆ្អឹងឡើយ។ ហើយនៅបាតដៃខាងស្តាំមានស្នាមខ្លោច១កន្លែងមានទំហំ៤ស.ម×២ស.ម។

ការសន្និដ្ឋានរបស់សមត្ថកិច្ច ឈ្មោះ ចែម រិទ្ធ គឺពិតជាស្លាប់ ដោយសារឧបករណ៍ឆក់ត្រីរបស់ខ្លួនឯងពិតប្រាកដមែន។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ FB

ជនសង្ស័យចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតបានកាំភ្លើងខ្លីដែរ…

ស្រុកអង្គស្នួល៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាឃាតខ្លួននេះធ្វើឡើងកាលពីម្សិលមិញ នៅវេលាម៉ោង១៥និង និង៣០នាទី ត្រូវ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបន្ទប់ជនសង្សយ័ភូមិបែកចានឃុំ បែកចានស្រុកអង្គស្នួល ខេត្តកណ្តាល ។

ហើយជនសង្ស័យចំនួន០៣នាក់ (ឃាត់ខ្លួន)រួមមាន ៖

១-ឈ្មោះ សោម សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្ននៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ) ។
២-ឈ្មោះ សុរះ ថាវន ខេមរិន្ទភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ន :នៅភូមិបែកចានឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល ។ (ជួញដូរ)
៣-ឈ្មោះផល ចាន់សុផាន់ណារី ភេទប្រុុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតមានទីលំនៅភូមិបែកចានឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ។

វត្ថុតាងចាប់យកមាន ៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០៣កញ្ចប់ មធ្យម។
ទូរសព្ឌ័ដៃ ចំនួួន០៣គ្រឿង ម៉ាកអិនចុចពិល ពណ៍ខ្មៅ។
អាវុធខ្លី០១ដើម ធន់ (PIETRO BERETTA)ប្រើហ្គាស់បាញ់គ្រាប់កង់ មានគ្រាប់ចំនួន០៨ គ្រាប់ និងបង់ចំនួន០២ម៉ូតូចំនួន០២ គ្រឿង ម៉ាកហុងដា
សេ១១០ពណ៍ខ្មៅ សេរី ០១២ ដូចគ្នា
ពាក់ផ្លាកលេខ បាត់ដំបង 1L3315និង០១គ្រឿងទៀត ផ្លាកលេខភ្នំពេញ1FA 7467។
ឧបករណ៏ប្រើប្រាស់ថ្នាំ ញៀននិងថង់វេចខ្ចប់មួយចំនួន។

សភាពនៃរឿងហេតុ ៖ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា មានជនសង្ស័យកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំង ជំនាញនគរបាលប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងជំនាញ ផ្នែកនគរបាលយុត្តិធម៏បានចុះដល់កន្លែងកើតហេតុ ហើយបានឃើញជនសង្ស័យ០៣នាក់រត់ចូលទៅក្នុងបន្ទប់ដោយខ្ទាស់គន្លឹះបន្ទប់ជាប់។


ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការ និងមានការដឹកនាំសម្រួបសម្រួលពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល មានការចូលរួមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍ និងនៅចំពោះមុខជនសង្ស័យចំពោះមុខសាក្សីចូលរួមនិងម្ចាស់ផ្ទះជួល កម្លាំងជំនាញបានធ្វើការ
ត្រួតពិនិត្យ ឆែកឆេ បន្ទប់ ឈ្មោះសោម សុភា រកឃើញ ថ្នាំញៀនចំនួន ០៣កញ្ចប់មធ្យម អាវុធខ្លីបាញ់គ្រាប់កង់ ០១ដើម បង់០២ មានគ្រាប់០៨ និងឧបករណ៏ប្រើប្រាស់ថ្នាំញៀននិងថង់វេចខ្ចប់មួយចំនួនទៀត។
ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។

ប្រភព៖ FB

ឃាត់រថយន្តចំនួន ៩គ្រឿង​ បើកបរដោយជនជាតិចិន ដែលគ្មានប័ណ្ណបើកបរ យកមកទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបន្តតាមនីតិវិធី

ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃ០៦ ខែ សីហា ឆ្នាំ២០១៨ ការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះនគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានចុះឆែកឆេរ​ អាវុធជាតិនៅគោលដៅ ចំណុចរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ ជាលទ្ធផល ៖
+ពិនិត្យលើរថយន្តចំនួន ៧៨គ្រឿង ក្នុងនោះ ៖
-ឃាត់រថយន្តចំនួន ៩គ្រឿង​ បើកបរដោយជនជាតិចិន ដែលគ្មានប័ណ្ណបើកបរ យកមកទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបន្តតាមនីតិវិធី មានដូចខាង ក្រោម ៖
១-រថយន្ត​ម៉ាក​ HIGH LANDER ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AH-4686 ។


២-រថយន្ត​ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AX-1099 ។៣-រថយន្ត​ម៉ាក​ HYUNDAI ពណ៌​ទឹកប្រាក់ ពាក់ផ្លាកលេខ​ព្រះសីហនុ2B-8098 ។


៤-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌​ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ2B-1926 ។


៥-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ​ព្រះសីហនុ2A-2303 ។


៦-រថយន្ត​ម៉ាក​ TRITON ពណ៌​ប្រផេះក្រម៉ៅ ពាក់ផ្លាកលេខ​ភ្នំពេញ2K- 3406 ។


៧-រថយន្ត​ម៉ាក​ HIGH LANDER ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AH-1092 ។


៨-រថយន្ត​ម៉ាក​ NISSAN ពណ៌សទឹកប្រាក់ ពាក់ផ្លាកលេខ​ភ្នំពេញ​2X-3118 ។


៩-រថយន្ត​ម៉ាក​ LEXUS​ RX​300 ពណ៌​ទឹកមាស ពាក់ផ្លាកលេខ​ភ្នំពេញ​2Q-1021 ៕


ប្រភព៖ស្នងការនគរបាលខេត្ត