ជីដូនរបស់ពេជ្រ ថៃ ដែលតែងហៅថា «ម៉ែចាស់» បានទទួលមរណភាពហើយ សុំចូលរួមរំលែកទុក្ខផង…

កាលពីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ម្ចាស់ពានរង្វាន់រដូវកាលទី១ ប្អូនប្រុស ពេជ្រ ថៃ បានជួបទុក្ខដ៏ធំមួួយ ខណៈដែលលោកយាយជាទីគោរពស្រលាញ់ បានទទួលមរណភាព។ ជាក់ស្ដែង ការចាកចេញរបស់លោកយាយលើកនេះ បានធ្វើឲ្យតារាចម្រៀងវ័យក្មេងរូបនេះ មានក្ដីរន្ធត់ចិត្តជាខ្លាំង ព្រោះតែមិននឹកស្មានថា ខ្លួនត្រូវបាត់បង់អ្នកមានគុណយ៉ាងឆាប់រហ័សបែបនេះឡើយ។

យ៉ាងណាមិញ ដោយក្នុងនោះ ប្អូនក៏បានបង្ហោះរូបភាព អមជាមួយនឹងសារខ្លីមួយ ដោយបានរាយរាប់ពីភាពទុក្ខសោករបស់ខ្លួនផងដែរ ដោយរូបនាងបានរៀបរាប់ទាំងក្ដុកក្ដួលក្នុងចិត្តថា៖ “ម៉ែចាស់ថៃបានទទួលមរណៈភាពហើយ”។
គ្រាន់តែទទួលបានដំណឹងនេះភ្លាម ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នា ចូលរួមសម្ដែងក្ដីសោកស្ដាយ និងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំផងដែរ៕

ប្រភព៖ FB

បុកសាហាវមែន.!! រថយន្ត LexusRX300 បុករឺុម៉កក្រឡាប់ផ្ងារជើងបណ្តាលឲ្យភ្ញៀវទេសចរណ៍ជាជនជាតិ​ចិន​រងរបួសធ្ងន់មួយគ្រួសារមានគ្នា…(ចុចអានបន្ត)

ខេត្តសៀមរាប ៖ពត៌មាន​បឋម​ពីកន្លែងកើតហេតុបានឱ្យ​ដឹង​ថា៖នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​៦ សីហា ឆ្នាំ២០១៨នេះ ស្ថិត​នៅ​ចំណុច​ក្បែរ​បរិ​វេណ​
«​ប្រាសាទតាព្រហ្ម​» ក្នុង​ខេត្តសៀមរាប មានករណីគ្រោះថ្នាក់​ចរា​ចរណ៍​ដ៏រន្ធត់មួយកើតឡើងបង្ករដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​បុក​ជាមួយ​ម៉ូតូ​កង់​បី​យ៉ាង​​ពេញទំហឹង បណ្តាល​ឱ្យ​ជនជាតិ​ចិន​៣​នាក់ (​ឪពុក ម្តាយ និង​កូន​) ដែលជិះម៉ូតូកង់៣នោះ ព្រម​ទាំង​អ្នក​បើកបាន​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ភ្លាម​ៗ​​​បញ្ជូន​ទៅសង្គ្រោះ​​មន្ទីរ​ពេទ្យ​ ។

ហេតុការណ៍​​នេះ កើតឡើង​គេមិនដឹងពីអត្តសញ្ញាណជនរងគ្រោះ​ទាំងនោះទេ តែជនជាតិ​ចិន​គឺ​ជា​ភ្ញៀវ​ទេសចរ។ រីឯ​​រថយន្ត LexusRX300 គឺ​មាន​ពាក់​ស្លាក​លេខ​សៀមរាប 2C-9547 រងការខូចយ៉ាងដំណំ​ដែរ​ ។ បច្ចុប្បន្ន សមត្ថកិច្ច​ចម្រុះ​កំពុងធ្វើការ​អន្តរាគមន៍​ការពារ​កន្លែង​កើតហេតុ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ៕

ប្រភព៖ FB

រួចគេចខ្លួនបាន៣ថ្ងៃ សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនចោរ ប្លន់បាន២នាក់ មានម្នាក់ជា… (ចុចអានបន្ត)

ភ្នំពេញ ៖ នៅពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៨ នេះសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌ ខណ្ឌចំការមន សហការជាមួយ នគរបាល ប៉ុស្តិ៍សង្កាត់ ទំនប់ទឹក បានចាប់ខ្លួនចោរប្លន់២នាក់ ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូ នៅចំណុចសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២និង៤០នាទី រំលងអាធ្រាត្រឈាន ចូលថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ មានករណី ជនប្រដាប់ អាវុធ៣នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូ ពីជនរងគ្រោះ ឈ្មោះ រ៉ន ស្រីនីត ប្លន់យកម៉ូតូស៊ុយសូគីលេត ពណ៌ក្រហម~ស ពាក់ស្លាកលេខ កណ្តាល ១Z ២៤០៣ នៅចំណុចផ្លូវមុនីរ៉េតកែងផ្លូវម៉ៅសេទុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ភ្លាមៗជនរងគ្រោះបាន ទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវរកជនល្មើសចាត់ការតាមផ្លូវច្បាប់ ។

លោក ហ៊ាង ថារ៉េត អធិការ រងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ខណ្ឌចំការមន បានអោយដឹងថា ក្រោយពីមានពាក្យបណ្តឹង របស់ស្រ្តីរង គ្រោះថា មានក្រុមចោរប្រដាប់អាវុធខ្លី រួចក៏បើការ ស៊ើបអង្កេតសហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់ទំនប់ទឹក រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ក៏ឈានដល់ឃាត់ជនសង្ស័យមានឈ្មោះ រ៉ាត់ វណ្ណី អាយុ៣៦ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅចំណុច ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ហើយសាកសួរនាំជនសង្ស័យ បានទទួលស្គាល់ បានប្រព្រឹត្ត ប្លន់ប្រដាប់អាវុធ ដកកាំភ្លើងម៉ាកកា៥៤ភ្ជង់ប្លន់យកម៉ូតូពីស្រ្តីរងគ្រោះ ។

លោកអធិការរងបន្តទៀតថា ក្រោយពីសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា បានយក ម៉ូតូរងគ្រោះ ទៅលក់អោយគេ នៅស្រុកសំរោង ខេត្តតាកែវ បានតំលៃ៦៥០ដុល្លារ រួចក៏បាន សហការជាមួយនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងសហការជាអធិការស្រុកសំរោង ខេត្តតាកែវ ឃាត់បុរសជនសង្ស័យឈ្មោះ សន សំអាត ភេទប្រុស អាយុ៤០ឆ្នាំ ជាកសិករស្នាក់នៅភូមិពេជ្រឥន្រ្ទា ឃុំ បឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ឃាត់ពីបទទទួលផលចោរកម្ម យកមកអធិការដ្ឋាន នគរបាលខណ្ឌចំការមន ហើយជនសង្ស័យទទួលស្គាល់បានទិញម៉ូតូម៉ាកម៉ូតូស៊ុយសូគីលេត ពណ៌ក្រហម~ស ពាក់ស្លាកលេខ កណ្តាល ១Z-២៤០៣ ក្នុងតំលៃ៦៨០ដុល្លារ ហើយខ្លួនយកទៅលក់ បន្តអោយទៅខេត្តកំពង់ស្ពឺ បានតំលៃ៧២០ដុល្លារ ក្រោយមកក៏លុយចាយវាយអស់ ទើបសមត្ថកិច្ចមកដល់ចាប់ខ្លួនតែម្ដង ។

សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ២នាក់ម្នាក់ ពីបទប្រើអាវុធខ្លីម៉ាកកា៥៤ភ្ជង់ ប្លន់ម៉ូតូស្រ្តី រងគ្រោះបានសំរេច និងជនសង្ស័យម្នាក់ ទៀតឃាត់ ពីបទទទួលលផលចោរកម្មទិញ ម៉ូតូដោយ គ្មានឯកសារនិងកសាងសំណុំរឿង បញ្ជូលទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធីតាម ផ្លូវច្បាប់ ៕

ប្រភព៖ FB

សាហាវដូចក្នុងរឿងចឹង..! បើករថយន្ត​ដេញតាម​ឈប់​ពាំង​ពីមុខ ​រួចដក​កាំភ្លើងខ្លី​បាញ់១គ្រាប់​ចំក្បាល ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីពេទ្យ..(ចុចអានបន្ត)

បាត់ដំបង៖ ពិតជាសាហាវមែន !!អ្នកជិះរថយន្តហាយឡិនឌរ័ ខឹងអ្នកបើករថយន្ត​ដឹក​ទឹកកក​ បើកគៀរហើយ មិនឈប់ ​បើករថយន្ត​តាម​ស្ទាក់​បាញ់​ចំក្បាល១គ្រាប់​ស្លាប់ម្នាក់ នៅ​បាត់ដំបង ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង១០យប់​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​លើផ្លូវ​ត្រង់ចំណុច​វាល​អន្ទង់.ស ក្នុងភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់។

ជនរងគ្រោះ​ខាងលើ ឈ្មោះ​ពេជ្រ ពិសា ហៅ​ពីរ អាយុ២៥ឆ្នាំ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ
និង​អ្នករួមដំណើរ២នាក់​ទៀត គឺ​ឈ្មោះ​ហេង ចិ​ត្រា ហៅ​ឡិច អាយុ២០ឆ្នាំ និង​ឈ្មោះ​ប៊ូ ច​ន្ធី ហៅ​ប៉ោង អាយុ២៧ឆ្នាំ ពួកគេ​ទាំង៣នាក់ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ បានជិះ​រថយន្ត​ដឹក​ទឹកកក ពាក់​ស្លាក​លេខ បាត់ដំបង​3A-3095 (មិនមានគ្រោះថ្នាក់ទេ)។


សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បើតាម​ព័ត៌មាន គឺ​ជនដៃដល់​មាន​បក្សពួក២នាក់ ជិះ​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​បាត់ដំបង ទៅកាន់​កំពីងពួយ។

ក្រុម​ជនដៃដល់​បាន​បើករថយន្ត​ដេញតាមរ​ថ​យន្ត​ជនរងគ្រោះ ហើយ​ឈប់​ពាំង​ពីមុខ ពេលនោះ ជន​មិន​ស្គាល់មុខ២នាក់​បាន​ចុះ​ពី​រថយន្ត​សួរនាំ​ជនរងគ្រោះ​ថា «ហេតុអ្វី​បាន​បើករថយន្ត​ប៉ះ​រថយន្ត​អញ​ហើយ​មិន​ឈប់?»។


ពេលនោះ អ្នកបើករថយន្ត​ដឹក​ទឹកកក​ឆ្លើយតប​ថា «ខ្លួន​មិនបាន​ដឹង​ទេ…» ភ្លាមនោះ ជន​ម្នា​ក់បាន​ដក​កាំភ្លើងខ្លី​បាញ់១គ្រាប់​ចំក្បាល​អ្នកបើកបរ រួច​ខ្មាន់កាំភ្លើង​ទាំង២នាក់​ឡើង​រថយន្ត​បើក​ត្រឡប់មក​ក្រោយ​វិញ​បាត់ស្រមោល​ទាំងយប់ភ្លាមៗដែរ។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនភ្លាមៗ ទៅកាន់​មន្ទីរពេទ្យ​ក៏បាន​ស្លាប់​តែម្ដង។

សមត្ថកិច្ច​បាន​រកឃើញ​គ្រាប់​កាំភ្លើងខ្លី២គ្រាប់ ដែល​មិនទាន់​បាញ់ និង​សំបក​គ្រាប់១គ្រាប់ ដែល​មន្ត្រី​ជំនាញ​អះអាងថា ជា​គ្រាប់កាំភ្លើង​ខ្លីម៉ាក «ប៉េអា​ម៉ាប់»។ បើតាម​មន្ត្រី​ជំនាញ​បាន​បង្ហើប​ថា គេ​សង្ស័យ​ផ្ដើមចេញពី​គំនុំ​ច្រើនជាង​ករណី​បើករថយន្ត​ប៉ះពារ​គ្នា ព្រោះ​សមត្ថកិច្ច​ហាក់​មាន​តម្រុយខ្លះៗហើយ៕

ប្រភព៖ FB

រថយន្ត​ដឹក​សត្វព្រៃបើក​គេច​បុក​បា​រ៉ា​ស់​ប៉េអឹមលឿន​ដូច​ហោះ ជ្រុលចង្កូត​ធ្លាក់​ចូល…

បន្ទាយមានជ័យ៖ រថយន្ត​ដឹក​សត្វព្រៃបើក​លឿន​ដូច​ហោះ ដើម្បីគេចពីការតាមប្រមាញ់ របស់អាវុធហត្ថ ជ្រុលចង្កូត​ធ្លាក់​ចូលទឹកស្រះ​នៅស្រុក​ព្រះនេត្រព្រះ ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ៦ ស្ថិតក្នុង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពី​បើក​រត់គេច​បុក​បា​រ៉ា​ស់​រថយន្ត​ប៉េអឹម ពី​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រួច​រត់តាម​ផ្លូវជាតិ​លេខ៥ រហូតដល់​ផ្លូវជាតិ​លេខ៦ សំដៅទៅ​សៀមរាប ដល់​ចំណុច​ខាងលើ រត់​មិន​រួច​ដោយ សមត្ថកិច្ច​យក​រថយន្ត​ធុន​ធំ​បិទផ្លូវ ទើប​បង្ក​ឲ្យ​រថយន្ត​ដឹក​សត្វព្រៃ បត់​ស្តាំ​សំដៅ​ចូល​ផ្ទះ​អ្នកស្រុក​លោត​ទំលាក់​ពី​រថយន្ត បណ្តាល​ឲ្យ​រថ​យន្តហោះ​ធ្លាក់ចូល​ស្រះ ។

កម្លាំង​ខេត្ត​កំពុង​ប្រដេញ​ចាប់ ទើប​លោក​ស្នើសុំ​រថយន្ត​យី​ឌុប ឲ្យ​ឈប់​ពាំង​ផ្លូវ មិន​ឲ្យ​រថយន្ត​ទៅមុខ​រួច ទើប​ធ្វើ​ឲ្យ​រថយន្ត​ហា​ឡែ​ន​ដឺ ពណ៌​ទឹកប្រាក់ ដែល​សមត្ថកិច្ច​កាក់​មិន​ឈប់ បើក​គេច​ចូល​ផ្ទះ​ពលរដ្ឋ ហើយ​ធ្លាក់ចូល​ទឹកស្រះ បាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ២នាក់ ឈ្មោះ បាន ផា​រៈ ភេទ​ប្រុស អាយុ២៨ឆ្នាំ និង​ឈ្មោះ យ៉ាន់ យេ​ង ភេទ​ប្រុស អាយុ៣៩ឆ្នាំ អ្នក​ទាំង២រស់នៅ ខេត្តសៀមរាប ។

ឃាត់ខ្លួន​ជនសង្ស័យ បាន​បញ្ជូនទៅ​អាវុធហត្ថ​ខេត្ត​ភា្ល​ម ៗ ចំណែក​រថយន្ត​ដែល​ធ្លាក់ចូល​ក្នុង​ស្រះ បាន​យក​រថយន្ត​សន្ទូច​ពីរ​គ្រឿង​មក​ស្ទូច​ចេញពី​ក្នុង​ស្រះ ដោយ​ក្នុង​រថយន្ត​ផ្ទុក​ទៅដោយ​សត្វព្រៃ​ពេញ​មួយ​រថយន្ត រួមមាន សត្វ​អណ្តើក កន្ធាយ អ​ន្ស​ង ក្នុងនោះ មួយចំនួន​ត្រូវបាន​រួច​ហែល​ពេញ​ស្រះ ។ រថយន្ត​មាន​ពាក់​ស្លាក់​លេខ ភ្នំពេញ 2Y-9941 សេរី​ឆ្នាំ២០០៥ ហើយ​ក្នុង​រថយន្ត​មាន​ស្លាក​លេខ​ផ្សេងទៀត​ដូចជា ភ្នំពេញ 2Z-9183 ។

ក្រោយ​ស្ទូច​ឡើង​មកលើ​សមត្ថកិច្ច​បាន ប្រមូល​ទាំង​សត្វ និង​រថយន្ត​បញ្ជូនមក​រក្សាទុក​នៅ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។ រថយន្ត​ដឹក​សត្វព្រៃ​នេះ គឺ​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក សំដៅទៅ​ខេត្តសៀមរាប ៕


ប្រភព៖ FB

ពុទ្ធោIdol.!! តារា​សម្ដែង លោក ញ៉ែម សុគន្ធ បាន​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅឯ…(ចុចអានបន្ត)

ភ្នំពេញ៖ តារា​សម្ដែង លោក ញ៉ែម សុគន្ធ បាន​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ ហេតុការណ៍នេះដែរបានបង្ករឡើងកាលពី​វេលា​ម៉ោង១១និង៥០នាទី​យប់ ថ្ងៃអាទិត្យ ត្រូវ​នឹង​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​លើ​មហាវិថី​ម៉ៅ​សេទុង កែង​ផ្លូវ១៩៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់ ដែល​ស្គាល់​ថា ជា​តារា​សិល្បៈ​ឈ្មោះ ញ៉ែម សុគន្ធ បាន​បើករថយន្ត​ម៉ាក Toyota Highlander មួយគ្រឿង ពណ៌​ស្ករពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។ លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ ដោយ​មិនដឹង​មាន​មូល​ហេតុអ្វី ស្រាប់តែ​គេ​ឃើញ​រថយន្ត​របស់លោក ញ៉ែម សុគន្ធ បាន​រេ​ចង្កូត​ទៅបុក​រះ​ក្បាល​នាគ​កណ្ដាល​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​តារា​សម្ដែង​រូបនេះ រងរបួស​ធ្ងន់ ដោយបាន​ហោះ​ប្លោង​ទៅបុក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត ហើយ​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាម។

ចំណែក​រថយន្ត​វិញ បាន​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំងអស់ និង​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​តែម្ដង ខណៈ​របាំង​ថ្ម​ជាច្រើន​កង់​បាន​បាក់​ខ្ទេច និង​ខ្ទាត​ចេញពី​ជួរ​រ​បាត់​រប៉ាយ​ពេញ​ផ្លូវ។

សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​បង្ក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​សំណង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​នីតិវិធី៕

ជម្លោះរវាងម្តាយនឹងកូនស្រីការពិតបានបើកបង្ហាញហើយ មិនគួរណាអ្នកមីងធ្វើជាម្តាយគេទៅហើយ ដោយសារតែប្រុសម្នាក់ ហ៊ាន…(សូមទស្សនាវិដេអូខាងក្រោម)

ជម្លោះរវាងម្តាយនឹងកូនស្រីការពិតបានបើកបង្ហាញហើយ មិនគួរណាអ្នកមីងធ្វើជាម្តាយគេទៅហើយ ដោយសារតែប្រុសម្នាក់ ហ៊ានចោទប្រកាន់កូនស្រីខ្លួនបែបនេះសោះ រឿងពិតរបស់ម្តាយចោទកូនស្រីថា យកប្រុសមកដេកក្នុងផ្ទះ និង យកពូថៅប្រុងកាប់..!


ភ្នំពេញ៖យោងតាម ការបញ្ជាក់ពីប្រជាជននៅភូមិនិងផ្ទះក្បែរស្រ្តីជាម្តាយ ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន បានអោយដឹងថា រឿងម្តាយចោទកូនស្រីថា យកពូថៅប្រុងកាប់នោះជា រឿងមិនពិត វាជាការប្រឌិតឡើងដើម្បីបំបាក់មុខកូនស្រីរបស់ខ្លួនតែប៉ុណ្ណោះ ។


ពត៌មានទទួលបានពីប្រភពច្បាស់ការបានប្រាប់ថា ការពិត ស្រ្តីជាម្តាយវិញទេដែលយកប្រុសក្មេងមកធ្វើជាប្តីដេកនៅក្នុងផ្ទះ ហើយប្រុសក្មេងនោះត្រូវបាន កូនស្រី និង យាយតាពូមីងមា មិនពេញចិត្ត ព្រោះថាប្រុសក្មេងនោះតែងតែបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ មិនតែប៉ុណ្ណោះ ម្តាយដើម្បីការពារប្រុសក្មេង សុខចិត្តធ្វើបាបកូនស្រី ដូចជាដកហូតយកលុយកូនដែលរកបាន យកម៉ូតូកូនស្រីដែលទិញបង់រំលស់ទៅបញ្ជំាយកលុយអោយប្រុសក្មេង និងបានប្រព្រឹត្តអំពើហឹង្សារលើកូនស្រី របស់ខ្លួនជាញឹកញាប់នៅពេលមិនមានលុយអោយខ្លួន ។


ដូចក្នុងវិឌីអូនេះស្រាប់ គឺនាងជាម្តាយបានការពារប្រុសក្មេង ចំពោះមុខបងប្អូនពូមីងមារ យាយតា និង សមត្ថកិច្ច ដោយមិនមានភាពអៀនខ្មាស់ ។
អ្វីដែលហូសចិត្តនោះ គឺកូនស្រីរងគ្រោះ បើទោះជានៅផ្ទះជាមួយម្តាយក៏ពិតមែន តែនាងត្រូវជួលបន្ទប់ បង់ថ្លៃទឹកភ្លើង ដូចអ្នកដទៃមកជួលបន្ទប់ស្នាក់នៅ ព្រមទំាងត្រូវមើលថែប្អូនស្រីម្នាក់ផងដែរ ចំណែកម្តាយវិញគិតតែសប្បាយយជាមួយប្រុសក្មេង តែប៉ុណ្ណោះ ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F288167695096341%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F288164748429969%2F&show_text=0&width=476
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F288167728429671%2F&show_text=0&width=264
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F288167778429666%2F&show_text=0&width=264

ប្រភព៖ ពត៌មានអាជ្ញាធរ

ជាងជួសជុលរថយន្ត​ម្នាក់ ដេកស្លាប់​ក្នុង​បន្ទប់​ជួល គេសង្ស័យថា…

កំពង់ឆ្នាំង៖ជាងជួសជុលរថយន្ត​ម្នាក់ ដេកស្លាប់​ក្នុង​បន្ទប់​ជួល នៅ​ក្រុងកំពង់ឆ្នាំង ករណីនេះបង្ក​ការភ្ញាក់ផ្អើល​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា៨និង៥៩នាទី​ព្រឹក​ថ្ងៃទី៤ សីហា ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សព​ឈ្មោះ ដា​ញ់ បុត្តា អាយុ៣៨ឆ្នាំ មុខរបរ​ជាង​ឡាន​ស្នាក់ នៅក្នុង​ភូមិ​សង្កាត់​កើតហេតុ ខាងលើ មាន​ប្រពន្ធ​ឈ្មោះ ម៉ៅ​សុ​ណ្ណា​រដ្ឋ អាយុ៣៦ឆ្នាំ មានកូន២នាក់ នៅក្នុង​បន្ទុក ហើយ​មក​ជួល​បន្ទុប​ជួល​ស្នាក់​នៅបាន២ខែ។

ជនរងគ្រោះ(សព) ធ្លាប់មាន​ជំងឺ​ប្រចាំកាយ​ខ្សោយក្រលៀន ហើយ​បាន​ធ្លាប់​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ក្រោយមក​សុខភាព​បាន​ធ្លាក់​ខ្សោយ ទៅ។

មុន​ថ្ងៃកើតហេតុ១ថ្ងៃ ប្រពន្ធ​ជនរងគ្រោះ​បាន​ទៅ​ភ្នំពេញ ដោយ​ទុក​ឲ្យ​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​បន្ទប់​ម្នាក់ឯង នៅពេលដែល​គេ​យក​ឡាន​មក​ធ្វើ ហើយ​កូនជាង​ទូរស័ព្ទ​ចូល​មិន​លើក ហើយ​បាន​តាម​មកដល់​បន្ទប់​គោះទ្វារ​ហៅ​មិន​ភ្ញាក់ រួច​ម្ចាស់​ផ្ទះជួល​ឲ្យ​វាយ​កញ្ចក់​បំបែក ទើបបាន​ដឹងថា ជនរងគ្រោះ​ដេកស្លាប់​នៅលើ​ពូក​ម្នាក់ឯង។ ភ្លាមៗនោះ​ម្ចាស់​ផ្ទះជួល និង​គ្រួសារ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ធ្វើការ​ពិនិត្យភ្លាមៗផងដែរ៕

ប្រភព៖ FB

រន្ធត់! បុរសម្នាក់ជិះម៉ូតូ​លឿនពេក បានជ្រុល​ចង្កូត​បុក​គោយន្ត​ដឹក​ឫស្សីពីក្រោយពេញទំហឹង​ បណ្តាល​ឲ្យ​ជង់​ធ្លាយ​បំពង់ក ស្លាប់​ភ្លាមៗ…

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ខាងត្បូង​ប៉ុស្តិ៍​បាក់​ខែង ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បុរសរងគ្រោះ​ឈ្មោះ ផាត់ សុខ​លីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ថ្មី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ជិះ​បើក​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1F-1857 ។


ប្រជាពលរដ្ឋ​បានឃើញ​គោយន្ត​ដឹក​ឫស្សី​ពេញប្រៀប ជាមួយនឹង​ម៉ូតូ​រងគ្រោះ បាន​បើក​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង គោយន្ត​បើក​ពី​ខាងមុខ ម៉ូតូ​បើក​ពី​ខាងក្រោយ ខណៈ​មកដល់​ចំណុចកើតហេតុ សង្ស័យ​ម្ចាស់​ម៉ូតូ​រងគ្រោះ​ងងឹតមុខ មើលមិនឃើញ ឬ​ជាន់​ហ្វ្រាំង​មិនជា​ប់​យ៉ាងណា​នោះទេ បានជា​ជ្រុល​ចង្កូត​ទៅបុក​ពេញទំហឹង​ចូល​ចំ​ពីក្រោយ​ប្រលូញ​ឫស្សី បណ្តាល​ឲ្យ​មុត​ជង់​ត្រង់​បំពង់ក​ធ្លាយ​ទៅ​ម្ខាង​ដួល​ប្រកាច់​ស្លាប់​យ៉ាង​រន្ធត់ ៕

ប្រភព៖ FB

មណ្ឌលសុខភាពកំពង់រាបត្រូវបានប្តូរទីតាំងបន្ទាប់ពីច្រាំងទន្លេបាក់ជិតមកដល់..

កំពង់ចា៖ មណ្ឌលសុខភាពកំពង់រាប បានផ្លាស់ទីជាបណ្តោះអាសន្នហើយ​បន្ទាប់ពីច្រាំងទន្លេមេគង្គបានបាក់កាន់តែខិតជិតមកដល់ ដែលអាច​​នឹងទាញ ទម្លាក់អគាររបស់មណ្ឌលនេះនៅពេលទឹកស្រកទៅវិញ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបានទៅពិនិត្យមើលស្ថានភាពទឹកជំនន់ និងច្រាំងទន្លេមេគង្គបាក់ជាបន្តបន្ទាប់ នៅឃុំកំពង់រាបស្រុកកោះសូទិនកាលពីថ្ងៃទី០១ខែសីហាបានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី០២សីហាថា អគារមណ្ឌលសុខភាពកំពង់រាបអាចនឹងត្រូវ​ធ្លាក់ចូលក្នុងទឹកទន្លេដោយសារច្រាំងបាក់ក្នុងពេលទឹកស្រកទៅវិញនៅពេលខាងមុខ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថាយើងបានឯកភាពគ្នាជាមួយនឹងមន្ទីរជំនាញឲ្យរើសម្ភារៈ ដែលចាំបាច់ចេញពីមណ្ឌលនេះទៅដាក់នៅវត្ត​កំពង់រាបជាបណ្តោះអាសន្ន ដើម្បីកុំរាំងស្ទះដល់ការបម្រើសេវាជូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ។

ប្រភព៖ Pen Khon