ក្រោយពីមានការបង្ហោះនឹងមានការិះគន់ជាច្រេើន ពីសំណាក់ជនជាតិចិន ដែលចាក់សំរាមបង្ហូរតាមទឹកភ្លៀងលើផ្លូវថ្នល់នោះ ពេលនេះអាជ្ញាធរបានកោះហៅ មកព្រមាន នឹងពិនយ័តាមច្បាប់..(មានវិដេអូ)

ខេត្តព្រះសីហនុ៖បុរសជនជាតិចិនម្នាក់ដែលចាក់បង្ហូរសំរាមអោយហូរតាមទឹកភ្លៀងកាលពីម្សិលមិញនៅម្តុំសណ្ឋាគារ New Golden Wealth សង្កាត់លេខ៤ក្រុងព្រះសីហនុ ផ្លូវទៅសាលាUME ត្រូវបានអជ្ញាធរកោះហៅចូលខ្លួនទៅកាន់សាលាក្រុងព្រះសីហនុនាថ្ងៃទី៣សីហា២០១៨ ដើម្បីផាកពិនយ័ជាប្រាក់តាមច្បាប់ និងបានអោយសរសេរកិច្ចសន្យាជាលាយលក្ខ័អក្សរទាំងភាសារខ្មែរនិងភាសាចិន សុំទោសជាសាធារណៈ ដោយបញ្ឈប់មិនអោយមានករណីនេះលើកក្រោយទៀតឡើយ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២សីហា២០១៨ ជនជាតិចិនរូបនេះបានកាយសំរាមបង្ហូរតាមទឹកភ្លៀងនៅម្តុំសណ្ឋាគារ New Golden Wealth សង្កាត់លេខ៤ក្រុងព្រះសីហនុ ផ្លូវទៅសាលាUME ហើយត្រូវបានទទួលការរិះគន់ពីមជ្ឈដ្ឋាននានាក្នុងខេត្តព្រះសីហនុ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsochetra.samnang%2Fvideos%2F970963219741175%2F&show_text=0&width=264

ប្រភព៖ Heng Ly

ចោរដាវសាំម៉ូរ៉ៃ កាប់ប្លន់ម៉ូតូបានសំរេច តែត្រូវសមត្ថកិច្ចពួនស្ទាក់ចាប់បានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន..

ខេត្តតាកែវ ៖ នៅថ្ងៃសុក្រ ០៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងចំណោមបក្សពួក០២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សាន់ មុន្នីរក្សា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GI-4975 បានធ្វើសកម្មភាពប្រដាប់ដោយដាវ កាប់ប្លន់យកម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1GS-7276 នៅចំណុចភូមិផ្សារគុម្ភឫស្សី ឃុំតាំងដូង ស្រុកបាទី ។

ជនរងគ្រោះមានឈ្មោះ រ៉េត គឹមជៀម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានជិះម៉ូតូគេចខ្លួនបាត់ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ាន់ សារី និងមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ដោយបានសហការជាមួយគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកបាទីធ្វើការចេញល្បាត និងពួនស្ទាក់គ្រប់ច្រកល្ហក លុះដល់ចំណុចភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ទើបជួបនឹងជនសង្ស័យខាងលើ ហើយជនសង្ស័យទាំង២នាក់ បានផ្តួលម៉ូតូរត់ តែត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតមានឈ្មោះ ទឹម វីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លក ឃុំជង្រុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធី និងស្វែងរកចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ រីឯម៉ូតូដែលជនង្ស័យប្លន់ កម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ។

ប្រភព៖ FB

សកម្មភាពជនជាតិចិន ដែលបានទាត់សំរាមឲ្យហូទៅតាមទឹកដែលមេឃកំពុងតែភ្លៀង កំពុងរងការិះគន់នៅក្នុងបណ្តាញសង្គម Facebook..

ខេត្តព្រះសីហនុ៖ សកម្មភាពជនជាតិចិន បានទាត់សំរាមឲ្យហូទៅតាមទឹកដែលមេឃកំពុងតែភ្លៀង សកម្មភាពបែបនេះ បានធ្វើឲ្យប្រជានខ្មែរយើងមានកាមិនពេញចិត្តនោះឡើយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

យ៉ាងណាមិញបើយោងតាមម្ចាស់ហ្វេសប៊ុកឈ្មោះ “Samnang Sochetra” បានបង្ហោះវិដេអូមួយនេះថែមទាំងសសេរថា ៖ (សកម្មភាព ជនជាតិចិនបង្ហូរសំរាមពេលភ្លៀងធ្លាក់ខ្លាំង កាលពីព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ កាសុីណូ New Golden wealth ក្រុមទី១៧ មណ្ឌល៣ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ផ្លូវទៅ សកលវិទ្យាលយ័ UME ) ។

វិដេអូជាងមួយនាទីនេះ បានបង្ហាញនៅទង្វើរដ៍អាក្រក់មួយ ដែលមនុស្សគ្រប់គ្នាស្អប់ខ្ពើម កុំចង់ស្អាតកន្លែងខ្លួនឯង​ហើយប៉ះពាល់ដល់អ្នកដទៃនោះឡើយ ៕

ប្រភព៖ Samnang Sochetra

ខ្លាំងបាត់.! បុរសម្នាក់ស្រវឹងស្រា បើកបុកគេហើយ មិនឈប់ដោះស្រាយ ហៅមិត្តភក្តិជាទាហាន មកដកកាំភ្លើងវាយជនរងគ្រោះទៀត ផ្អើលដល់ទាំងយប់…

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តកាមរីបាឡែន ទៅបុករទេះលក់ប្រហិត ហើយមិនឈប់ទទួលខុសត្រូវ បែរជាបើករថយន្តរត់គេច តាំងពីមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ហើយរថយន្តបង្កបើករត់ចេញទៅដល់ កែងផ្លូវហាណូយ ជនរងគ្រោះដេញតាមទាន់ ស្រែកឲ្យគេជួយឃាត់បាន តែត្រូវបានភាគីខាងរថយន្តបង្ក ហៅបក្ខពួកជាមន្រ្តីយោធា ពាក់ស័ក្តិ៤កន្លះ បើករថយន្តព្រូសមកដល់ កើតជាប្រទូស្តរ៉ាយគ្នា ឈានដល់មន្រ្តីយោធារូបនោះ យកកាំភ្លើងខ្លីមកវាយចំសៀតថ្កាជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាម សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់នាំខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ។


ជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។

ចំណែកជនបង្កគ្រោះថ្នាក់ចរាចរណ៍ មិនស្គាល់ឈ្មោះ បើកបររថយន្តកាមរី​បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AB- 4119 ។ រីឯជនបង្កដកកាំភ្លើងវាយលើជនរងគ្រោះ ជាមន្រ្តីយោធា មានឋានន្តរសក្តិវរសេនីយ៍ទោ បើកបររថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-6485។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកាមរីបាឡែន អ្នកបើកបរស្រវឹងស្រាជោគ បើកពីលិចទៅកើត ដល់ចំណុចមុខវត្តសំរោងអណ្តែត ជ្រុលចង្កូតទៅបុករទេះប្រហិត ខ្ទាតខ្លាញ់រលាកអ្នកលក់ និងអ្នកទិញម្នាក់ ហើយរថយន្តបង្កមិនបានឈប់ និយាយគ្នា ទទួលខុសត្រូវឡើយ បែរជា​ព្យាយាមបើករត់ ចេញទៅដល់ក្លោងទ្វារវត្ត សំរោងអណ្តែត កែងផ្លូវហាណូយ ទើបជនរងគ្រោះដេញតាមទាន់ ស្រែកឲ្យគេឯងជួយគាត់ កើតជាជម្លោះសម្តី ដោះស្រាយគ្នាមិនចេញផង បែរជាបុរសខាងលើទូរស័ព្ទហៅ បក្ខពួកជាមន្រ្តីយោធាម្នាក់ ពាក់សក្តិ៤កន្លះ មកដល់ កើតជាប្រទូស្តរ៉ាយគ្នា ជាមួយប្រជាពលរដ្ឋ ជាមួយជនរងគ្រោះ ឈានដល់មន្រ្តីយោធារូបនោះដកកាំភ្លើងខ្លីមកវាយលើជនរងគ្រោះ បណ្តាលឲ្យបែកសៀតថ្កាឆ្វេងហូរឈាម ធ្វើឲ្យស្ថានភាពកាន់តែផ្អើលឡើង រហូតដល់កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ជនបង្កទាំង២នាក់ នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ។

បើតាមមន្រ្តីយោធារូបនោះ អះអាងថា ពេលដែលពលរដ្ឋប្រទូស្តរ៉ាយជាមួយគាត់ ពលរដ្ឋជនរងគ្រោះ បានវាយទាំងរថយន្តគាត់បណ្តាលឲ្យបែកកញ្ចក់ ទើបគាត់សម្រេចចិត្ត ទាញកាំភ្លើងមក កាន់ខាងចុងកាណុង វាយលើជនរងគ្រោះតែម្តង។

ទោះជាយ៉ាងណាក្តី ជនទាំង២នាក់ ត្រូវបានសមត្ថកិច្ចហៅនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ៕

ប្រភព៖ Heng Ly

ក្មេងស្រីរងគ្រោះថារំលោភបាន៣ដង រីឯជនសង្ស័យវិញ​​ថា ​ខ្លួនបាន​រួម​ភេទ​ជាមួយ​​នាងតែ​​២​ដងទេ ដោយសារតែស្នេហាតាម Facebook …

ខេត្ត​កណ្តាល ​៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​០១ សីហា ២០១៨ លោក ទី សំណាង ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកា​​ឃុំខ្លួន​បុរស​ម្នាក់ ក្រោយពី​​បាន​​ទំនាក់ទំនង​ស្នេហា​តាម​ឆាត​ជាមួយ​​​នារី​ម្នាក់លួងលោមរហូតបាន​រួម​ភេទគ្នា​​បី​​ដង ដោយ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​រំលោភ​សេពសន្ថវៈ​មាន​​ស្ថាន​ទម្ងន់ទោស​» ​​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៥ ​ឧសភា ២០១៨ កន្លងមក តាម​មាត្រា​២៤០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​បទល្មើស​នេះ ​ត្រូវ​ផ្តន្ទាទោស​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ​ ។

គួរបញ្ជាក់ថា ជន​ត្រូវ​ចោទ​ខាងលើ ឈ្មោះ សាក់ ច​ន្ថា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ ជា​​យោធា រស់​នៅ​ភូមិ​ក្តាន់​រយ ឃំ​ុ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ ។ ចំណែក​នារី​​​រង​គ្រោះ​ អាយុ​១៦​ឆ្នាំ​ រស់នៅ​​ខេត្ត​កណ្តាល​។

ប្រភព​នគរបាល​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​និង​ជនសង្ស័យ​ បាន​ទាក់ទង​គ្នា​តាម​ឆាត​ទៅ​វិញ​ទៅ​មក​​រហូតត្រូវ​គ្នា​ ដោយនារី​​រង​គ្រោះ​បាន​យល់ព្រម​មក​ផ្ទះ​ជនសង្ស័យ ​ហើយ​រួម​ភេទ​​​ក្នុង​បន្ទប់​របស់​ជនសង្ស័យ​ ។

ប្រភពបន្តថា លុះ​មក​ដល់​ថ្ងៃ​ទី​៣១​ កក្កដា ទើប​ដឹង​ដល់​អាណាព្យាបាល​ មក​ដាក់​ពាក្យបណ្តឹង​ ។ តាម​ការ​ឆ្លើយ​បំភ្លឺ​​ក្មេងស្រី​​រង​គ្រោះ​បាន​ប្រាប់​ថា ​ខ្លួន​បាន​ឆាត​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​ជននោះ​បាន​សុំ​ស្រឡាញ់​ខ្លួន​ ​ក៏​​ហៅ​ខ្លួន​មក​ផ្ទះ ​ដើម្បី​យក​លុយ​ចាយ​ ។ ​រូប​ខ្លួន​ក៏ព្រម​​មក​ដល់ផ្ទះ​ ហើយគាត់ (ជនសង្ស័យ​)​បាន​ហុច​​លុយ​ឱ្យ​១០​ដុល្លារ ​រួច​ទាញ​ដៃ​ខ្លួន​ចូល​បន្ទប់​​រួម​ភេទ​តែ​ម្តង ​។ នាងថា ខ្លួ​នបាន​​រួម​ភេទជាមួយ​​​ជនសង្ស័យ​​ចំនួន​​៣​ដង​​​​ហើយ​ ។ ​រីឯ​ចម្លើយ​សារភាព​​ជនសង្ស័យវិញ​​ថា ​ខ្លួនបាន​រួម​ភេទ​ជាមួយ​​នាង​​២​ដងទេ ដោយ​ការ​ព្រម​ព្រៀងគ្នា ។

ប្រភព៖FB

សង្ស័យ​ភ្លើង​ប្រចណ្ឌ បុរសម្នាក់គិតខ្លី ប្រលយ័ជីវិតខ្លួនឯងដោយធ្វើអត្តឃាតចងករ សម្លាប់ខ្លួន

ភ្នំពេញ៖ ករណីនេះបង្ករការភ្ញាក់ផ្អើល​កាលពី​ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅ​បន្ទប់​ជួល​លេខ៧ដេ ក្នុងភូមិ​អង្គ​តា​កូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បុរស​ម្នាក់ អាយុ​៣៤ឆ្នាំ មាន​ប្រពន្ធ មាន​ទាំង​កូន​រហូតដល់៤នាក់​ទៅហើយ តែ​ការរស់នៅ​ក្នុងសង្គម​គ្រួសារ ហាក់បីដូចជា​ពុំ​សូវ​ចុះសម្រុង​គ្នា ភាគី​ខាង​ប្រពន្ធ​ចង់​ផ្លាស់ប្តូរ​ស្ថានភាព​ជីវភាព​គ្រួសារ ខណ:ដែល​កូន​កាន់តែច្រើន សម្រួល​ដោះ​បន្ទុក ពី​ស្រែចំការ មករក​ការងារ​រោងចក្រ​ធ្វើ​នឹង​គេ ឯ​ប្តី​មិនសូវ​ត្រូវ ជានា​ជាមួយ​ប្រពន្ធ តែ​មិន​ហ៊ាន​ឲ្យ​បែក​ខ្លាតឆ្ងាយ មក​តាម​ជាមួយ​ដែរ ស្នាក់ ទើបបាន៤ថ្ងៃ សង្ស័យ​កើតរោគ​ប្រចណ្ឌ ប្តី​ចងក​សម្លាប់ខ្លួន​ស្លាប់បាត់ ទុក​ឲ្យ​ប្រពន្ធ​ក្លាយជា​ស្ត្រី​ម៉េ​ម៉ា​យ កូន៤នាក់ ។

បុរស​នេះ​ឈ្មោះ វ៉េង សារ៉ាត់ ភេទ​ប្រុស អាយុ៣៤ឆ្នាំ រក​ការងារ​មិនទាន់​បានធ្វើ មាន​ស្រុកកំណើត នៅ​ភូមិ​កណ្ដាល ឃុំ​សែន​ជ័យ ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែក​ប្រពន្ធ​មានឈ្មោះ ស៊ុ សុធា អាយុ២៩ឆ្នាំ សុំ​ការងារ​បានធ្វើ​ហើយ តែ​មិនទាន់​ដល់​ថ្ងៃ​ចូល មាន​ស្រុកកំណើត ភូមិ​ច្រេស ឃុំ​ជើង​រាស់ ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។ ប្រពន្ធ​បាន​ឲ្យ​ដឹងថា ពួកគាត់​បាន​រៀបការ​តាំងពី​ឆ្នាំ២០០៧មកម្ល៉េះ មានកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្នុងបន្ទុក​គ្រួសារ​ហើយ​នៅ​មុនពេល​កើតហេតុ ប្តី​បាន​រករឿង​ឈ្លោះ​ជាមួយ​នាង​ប្រហែលជា​ប្រចណ្ឌ​ពេលនោះ​នាង​បាន​ប្រាប់​គាត់​ថាបើ​នៅ​រករឿង​ខ្ញុំ​បែបនេះ​ទៅផ្ទះ​ហើយ​ប្តី​ក៏​ប្រាប់​ថាបើ​អញ្ចឹង​ខ្ញុំ​ឈប់​រករឿង​ឈ្លោះ​ឯង​ហើយ​កុំទៅ​អី។

នាង​តប​ថា​ឯង​និយាយ​ឲ្យ​រួច​តែ​ពី​មាត់​ទេ ភ្លាមនោះ​នាង​ដើរចេញ​ទៅរក​ម៉ូតូឌុប​នៅក្បែរនោះ​តែ​មិនមាន​ម៉ូតូឌុប​ទេ នាង​ក៏​ដើរមក​បន្ទប់​ជួល​វិញ​ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​ត្រូវ​បិទ នាង​បាន​ច្រាន​ទ្វារ​តែ​មិន​រួច​ក៏​បើក​បង្អួច​បានឃើញ​ខ្សែភ្លើង​ពណ៌​ខ្មៅ​ធ្លាក់​ចេញពី​ក្នុង​ដំបូលផ្ទះ​ប្រក់​ស័ង្កសី។ បន្ទាប់មក​នាង​បាន​ទៅ​ហៅ​ឈ្មោះ​ថេត សុខ​ឡេង ភេទ​ប្រុស ដែល​ជួល​បន្ទប់​នៅ​ជិតគ្នា ដើម្បី​មកជួយ​មើល​គាត់​បាន​លូកដៃ​តាម​បង្អួច​ឆ្កឹះ​មេសោ​ដែល​ស្ពក់​ចេញរួច​គាត់​បាន​ចូលទៅក្នុង​បន្ទប់​ហើយ​ប្រាប់​នាង​ថា«ប្តី​បង​ឯង​ចងក​ក្នុង​បន្ទប់ទឹក​ស្លាប់បាត់​ហើយ» ៕

ប្រភព៖ FB

ម្ចាស់មិនស្រវឹងតែរថយន្តអ្នកស្រវឹង.! រថយន្ដកូរ៉េមួយគ្រឿង បើកលឿនបែកកង់ផូង ក្រឡាប់ភីង ចាក់ស្រាបៀររាយពេញផ្លូវ…

ខេត្តឧត្ដរមានជ័យ៖ រថយន្ដដឹកជញ្ជូន និងចែកចាយស្រាបៀរកម្ពុជានៅខេត្តឧត្ដរមានជ័យ បានក្រឡាប់ដេក​នៅកណ្ដាលផ្លូវ ខ្ចាយស្រាបៀរ​ពាសពេញផ្លូវ​ ខណៈដែលដឹកស្រាបៀរចេញពីស្រុកអន្លង់វែង ទៅចែកចាយនៅតាមដេប៉ូក្នុងខេត្ដ ។

ហេតុការណ៍នេះបានកើតឡើងនៅវេម៉ោង​២ និង២០នាទីរសៀល ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគីឡូម៉ែតលេខ៨៧ នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិស្លែង សង្កាត់កូនគ្រាល​ក្រុងសំរោងខេត្តឧត្ដរមានជ័យ ។
អ្នកបើកបរឈ្មោះ ពើត ពាន់​ ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិទួល​គ្រួស ឃុំអន្លង់វែង ស្រុកអន្លង់វែងបើកបររថយន្ដដឹកស្រាបៀរ​កម្ពុជាម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0103 ដោយរួមដំណើរមានគ្នាចំនួន៣នាក់ តែមិនគ្រោះថ្នាក់ដល់អាយុជីវិតឬរងរបួសទេ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលមកពីមូលហេតុបែកកង់ក្រោយខាងឆ្វេង​ ទើបបណ្ដាលឲ្យរថយន្ដដែលកំពុងតែផ្ទុកស្រាបៀរធ្ងន់ផងនោះទប់លំនឹងមិនបាន​ក៏ក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវតែម្ដង ដោយមិនមានបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ​ ធ្វើដំណើរនៅតាមដងផ្លូវ ឬអ្នកនៅក្នុងរថយន្ដនោះឡើយ ។

ក្រោយសមត្ថកិច្ចចុះមកត្រួតពិនិត្យរួច ក៏បានប្រគល់ឲ្យម្ចាស់រថយន្ដវិញ ដើម្បីយកទៅជួសជុល ៕

ប្រភព៖ FB

មនុស្សប្រុសស្រី១០នាក់ត្រូវបានឃាតខ្លួនពីបទ ជួញដូរនិងប្រើប្រាស់សារធាតុញៀន…

ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង០០នាទី ក្រោយពីបើកការស្រាវជ្រាវកម្លាំងនគរបាលជំនាញប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ ខណ្ឌឫស្សីកែវ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ស្រី០៣នាក់រួមមាន៖

១/ឈ្មោះ ខន សុីណា ភេទប្រស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ ក្រុម១៤ ភូមិផ្រារតូច សង្កាត់ទួលសង្កែ១(ជួញដូរ)។

២/ឈ្មោះ ខុន លុយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ មុខរបរនៅផ្ទះ (ប្រើប្រាស់)។

៣/ឈ្មោះ កែវ សុខុម ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១(ប្រើប្រាស់)។

៤/ឈ្មោះ ស្វាយ ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១(ប្រើប្រាស់)។

៥/ឈ្មោះ ឃៀង គុយជីង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់ទីតាំងខាងលើ(ប្រើប្រាស់)។

៦/ឈ្មោះ គឺម សីហា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ (ប្រើប្រាស់)។

៧/ឈ្មោះ ហុង មាស ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ (ប្រើប្រាស់)។

៨/ឈ្មោះ យៀ ធីប ភេទស្រី អាយុ២១់ឆ្នាំ ស្នាក់ទីតាំខាងលើ(ប្រើប្រាស់)។

៩/ឈ្មោះ ជា ស្រីរត្ន័ ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅទីតាំងខាងលើ(ប្រើប្រាស់)។

១០/ឈ្មោះ សា លីមអារីយ៉ា ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា (ប្រើប្រាស់)។

វត្ថុតាងដកហូតមាន:១.ក្រាមព៌ណសរថ្លាចំនួន ០៧កញ្ចប់ ។២.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

ប្រភព៖ FB

បុរសម្នាក់បើកម៉ូតូលឿនពេក​ ទៅបុកជាមួយរថយន្ដពេញទំហឹងរងរបួសធ្ងន់ នៅខណ្ឌ..

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យភាគីអ្នកបើកម៉ូតូរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ១០និង១៥ នាទីយប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ ទៅតាមបណ្ដោយផ្លូវលេខ ១០៦ និងកែង ផ្លូវលេខ ៦១ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមាន រថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ ក្រហមពាក់ស្លាកលេខ ស្វាយរៀង 3A-0707 បើកដោយបុរសម្នាក់ធ្វើដំណើរ៣នាក់ទៀតតាមបណ្ដោយផ្លូវលេខ ៦១ ក្នុងទិសដៅពីត្បូងទៅជើងខណៈពេលមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ក៏មានក៏ម៉ូតូ ១ គ្រឿងទៀតម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-8474 ជិៈដោយបុរសម្នាក់ធ្វើដំណើរតាមដងផ្លូវលេខ ១០៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុក រថយន្ដយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បាក់ដៃបាក់ជើងខាងឆ្វេងត្រូវបានបញ្ជូនទៅមន្ទីពេទ្យកាល់មែត្រដឹកភ្លាមៗ រីឯម្ចាស់រថយន្តរត់បាត់ស្រមោលពីកន្លែងកើហេតុ។

ក្រោយពេលកើតហេតុសមត្ថដោកិច្ចមូលដ្ឋានបានអោយ ភាគីទាំងសងខាងដោះស្រាយគ្នា ប៉ុន្តែមិនត្រូវ ទើបកម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕

ប្រភព៖ FB

មាន​អ្នក​ខ​ល​មក​ក៏​ទាញ​ទូរ​សព្ទ​មក​ទទួល​តែ​ធ្លាក់​ទូរ​សព្ទ​ទៅ​ក្រោម​ជើង​ក៏​អោន​រើស ងើប​មកវិញ​បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត…​

ភ្នំពេញ៖ រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ បើកបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ រង​ការខូចខាត​ ហេតុការណ៍​នេះ​កើតឡើង​ការ​ពី​វេលា​ម៉ោង ១១និង១០នាទី​យប់​ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​លេខ១៤៣ សង្កាត់​បឹង​ព្រលិត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​នារី​ម្នាក់ បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ពេក ទាញ​ទូរ​សព្ទ​មក​ជ្រុះ​ក៏​អោន​រើស ទើប​បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ រង​ការខូចខាត​ទ្រូង​ផ្លូវវៀច​ចេញពី​ជួរ១កង់ ។


មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-9283 បើក​តាម​បណ្តោយ​ផ្លូវ ព្រះសីហនុ​ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ហើយ​ជិត​ដល់​កន្លែងកើតហេតុ​ផ្លូវបែក​ជា​បួន​ក៏មាន​អ្នក​ខ​ល​មក​ក៏​ទាញ​ទូរ​សព្ទ​មក​ទទួល​តែ​ធ្លាក់​ទូរ​សព្ទ​ទៅ​ក្រោម​ជើង​ក៏​អោន​រើស ងើប​មកវិញ​បួង​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ទ្រូង​ផ្លូវវៀច​ចេញពី​ជួរ​មួយ​កង់។ រីឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង២ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ ។

ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​ក៏​ប្រមូល​អីវ៉ាន់​ចេញពី​រថយន្ត​អស់​រត់គេចខ្លួន​បាត់ស្រមោល។ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ វាស់វែង​ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់ ៕

ប្រភព៖ FB