មកមើលរូបភាព ប៉ុន្មានសន្លឹកនេះគ្រួសារ នាយពែកមី ពិតជាមានក្តីសុខមែន

សិល្បៈ៖ តារាកំប្លែងកំពុងមានប្រជាប្រិយភាពប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន នាយពែកមី បន្ទាប់ពីទទួលបានភាពល្បីល្បាញតាមរយៈការលេងកំប្លែង ថតខ្សែភាពយន្ត និងស្ប៉តពាណិជ្ជកម្មតាមបណ្តាក្រុមហ៊ុននានា គេសង្កេតឃើញថាលោកហាក់ពុំសូវមានពេលទំនេរប៉ុន្មាននោះទេ ។ ថ្វីបើរវល់មានការងារសិល្បៈច្រើនយ៉ាងណាក្តី លោកក៏មិនដែលភ្លេចតួនាទីជាស្វាមីល្អ ឪពុកល្អនោះដែរ ជាញឹកញយលោកតែងតែបង្ហោះរូបភាពដ៏ដើរលេង និងស្និទ្ធស្នាលជាមួយកូនប្រពន្ធជាទីស្រលាញ់ប្រកបដោយសុភមង្គលផងដែរ ។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាយពែកមី បានបង្ហោះរូបថតជាមួយក្រុមគ្រួសារប៉ុន្មានសន្លឹកយ៉ាងមានក្តីសុខ និងបានរំលេចសំណួរចោទសួរអ្នកគាំទ្រខ្លួនថា “សួរតាមត្រង់គ្រួសារបងប្អូនដូចគ្រួសារខ្ញុំអត់? ម្នាក់ៗគិតតែមើលទូរស័ព្ទមិនសូវមានការស្និទ្ធស្នាលនិយាយរកគ្នា ប្រឡែងគ្នាដូចឪពុកកូនជំនាន់មុនទេមែនអត់? ៕

លោក ផែង វណ្ណះ ហា៊នលេងដោយមិនខ្លាចជាប់គុក ថែមទាំងបានបោះសម្តីទៅកាន់ពួកមន្រ្តីពុករលួយយ៉ាងដូច្នោះថា…..

ប្រភពពីហ្វេសប៊ុក ៖ បើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pheng Vannak News បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ចោររកស៊ីចឹញ្ចឹមមន្ត្រីតុលាការពុករលួយ​ ?ចោរគាស់ផ្ទះលួចឡាន​ លួចទ្រព្យសម្បត្តិមានតម្លៃ​ គឺជាបទល្មេីសលួចមានស្ថានទម្ងន់ទោស​ (​ ប្លន់​ )​ តែត្របានក្រុមមន្ត្រីតុលាការពុករលួយឃុបឃិតគ្នាកែបទល្មេីស​ពីធ្ងន់មកស្រាល​ ជាប់គុកបានតែបន្តិចចេញមកវិញលួចគាស់ផ្ទះលួចវិញដដែល​ ។គិតត្រឹម​ពីឆ្នាំ​ ២០១៣​ មក​ ចោរប្លន់នេះ​ ចេញពីគុក​ ២​ ដងហេីយ​ លេីកនេះគឺជាលេីកទី៣ហេីយ​ ។ ចាំមេីលពួកមន្ត្រីតុលាការពុករលួយកែបទល្មេីសយ៉ាងម៉េចទៀត​ ?ក្រសួង​យុត្តិធម៌​ គួរធ្វេីអធិការកិច្ច​ករណី​ដោះលែងចោររូបនេះផង​ ដេីម្បីរកការពិតថា​ ហេតុអ្វីបានតុលាការចេះតែដោះលែងចោរដដែលៗបែបនេះ​ ?” ។

តារាល្បីៗ ១៨ដួងចេញទៅសំដែងនៅកូរ៉េកាលពីយប់មិញ មើលទៅម្នាក់ៗស្អាតខ្លំាងណាស់..(មានរូបផ្សេងទៀត)

ភ្នំពេញ ៖ ថ្ងៃទី ១ ខែមករានេះផងដែរមានតារាល្បីៗនៅប្រទេសកម្ពុជា ចេញទៅសំដែងប្រទេសកូរ់េរហូដល់ទៅ ១៨ដួង ឯនោះ ក្នុងកម្មវិធីប្រគុំតន្រ្តី “រដូវរងារ” ដែលធ្វើឡើងនៅតំបន់អាន់សាន់»ជាតំបន់ត្រជាក់មួយដែលក្នុងប្រទេសកូរ៉េ ។នៅព្រលានអន្តរជាតិភ្នំពេញ គេសង្កេតឃើញអ្នកសិល្បះក៌ដូចជាបងប្អូន ព្រមទំាងហ្វេនៗជាច្រើនអមដំនើរ

ជូនពរផងដែរ ក្នុងនោះមាន នី រតនា សួសវីហ្សា ែថៃ កុសុមា យូរី លីដា​ ថមី សៅ ឧត្តម ព្រមទំាងតារាល្បីៗជាច្រើនដួងទៀតផងដែរ ព្រលាននុងនោះគេក៏បានឃើញតារាចម្រៀង សួស វីសា ក៏បានបង្ហោះសារមួយបញ្ជាក់បន្ថែមទៀតថា៖“Boom (តន្រ្តីខ្នាតយក្ស ខ្មែរ~កូរ៉េ) ថ្ងៃទី01 ដល់ថ្ងៃទី06កុម្ភៈ ឆ្នាំ2019 នាងខ្ញុំពិតជារំភេីបណាស់ ព្រោះនាងខ្ញុំរួមទាំងសិល្បៈករ សិល្បៈការិនីជាច្រេីនរូបទៀត នឹងធ្វេីដំណេីររួមគ្នាទៅជួបដោយផ្ទាល់ជាមួយបងប្អូននៅប្រទសកូរ៉េ យេីងនឹងបានថតរូបអនុស្សាវរីយ៍ នឹងរាំច្រៀងលេងយ៉ាងសប្បាយជាមួយគ្នា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីកូរ៉េ នឹងកាន់តែពិសេសនោះគឺ យេីងនឹងបានរត់លេងព្រិលទឹកកកជាមួយគ្នាទៀតផងគ្រាន់តែគិត គឺសប្បាយបាត់ទៅហេីយ សំខានសុទ្ធតែidol កំពូលកូរ អញ្ចឹងសង្ឃឹមថាបងប្អូនខ្មែរដែលរស់នៅកូរ៉េ សូមមកចូលរួមអោយបានច្រេីនកុះករណា៎.. ជួយShare អោយបងប្អូនយេីងបានដឹងផង”៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សូមអំពាវនាវពុទ្ធិបរិស័ទជួយវត្តកំសត់មួយនេះផង (មានរូបភាពច្រើន)

កាលពីវេលាម៉ោង​៩ព្រឹក​ថ្ងៃ​សុក្រ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ​ព្រមទាំង​ភរិយា​​កូនចៅ​បងប្អូន​ញាតិមិត្ត​បុគ្គលិក​ កម្មករ​ បាននាំយក​ចង្ហាន់​ ទ័យទាន​ បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំព្រះ​វស្សា​នៅក្នុង​ភ្នំបូរី​ ឃុំព្រែកផ្ទោល​ ស្រុក​អង្គ​របូរី​ ខេត្ត​តាកែវ​ ដេីម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ឧបាសិកា​កិម​ អុិន​ ​ត្រូវ​ជា​ម្តាយ​បង្កើតគំរប់​ខួប​៦ឆ្នាំ​​ ព្រមទាំង​ឪពុក​បង្កើត​ ឪពុក​ក្មេក​ម្តាយ​ក្មេក​ព្រមទាំង​សាច់សារលោហិត​ដែលបាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ ក្នុង​នោះផង​ដែក៏​បាននាំយក​អំណោយ​ជា​ក្រម៉ា​ និង​ថវិកា​ចែក​ជូន​អោយដល់​ប្រជាជន​ចាស់ជរា​ ជនពិការ​កុមារា​ កុមារី​ដែល​សរុប​ការចំណាយ​អស់​ប្រមាណ​ជា​ម្ភៃ​លានរៀល​ ។ឯកឧត្តមបណ្ឌិត បានឆ្លៀត​ពេលបន្តិច​ទៅបេីកមេីល​ឆ្នាំង​បបរ​ និង​មេីលឃេីញ​ប្រហុក​ចំហុយ​ដែលព្រះសង្ឃឆាន់​នៅសល់បន្តិច​ក្នុងចាន​ នៅក្នុង​កុដិដ៏សែន​មហា​តោកយ៉ាក​បំផុត​ស្ទើរតែ​រក​លេខដាក់គ្មាន​ ។ បន្ទាប់ពីឃើញសភាពបែបនេះហើយឯកឧត្តមបណ្ឌិតយកមក​ពិចារណា​ អោយឃេីញថាពិត​ជា​ពិបាក​វេទនា​ជាង​កាល​៤៨ឆ្នាំ​មុន​កាលពី​ខ្ញុំ​បួសនៅ​វត្ត​នាគវ័ន្ត​ទៅទៀត​ ។

ប្រជាជន​រស់ក្នុង​តំបន់​នោះ​ភាគច្រើន​ប្រកប​មុខរបរជា​​កសិកម្ម​ធ្វេីស្រែ​ ផល​ស្រូវ​ដែលគាត់​ទទួល​បាន​ចាប់ពី៧ទៅដប់តោន​ក្នុងមួយហិកតា​ បេីទោះបី​ជា​ពេលនេះ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​បន្តិច​មែន​តែពួកគាត់​នៅមិនទាន់​ខាតនៅឡេីយទេ​ ។ចុងក្រោយឯកឧត្តមបណ្ឌិតសូមថ្លែង​អំណរព្រះ​គុណ​ចំពោះ​ព្រះតេជព្រះគុណ ​ឡុង​ ចាន្ថា​ ព្រមទាំង​ព្រះ​សង្ឃ​ទាំង​១៣ព្រះអង្គ​ ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ទាំង​ជាងបីរយនាក់​ ​ដែល​បានមកចូលរួម​ទទួល​រីករាយ​រាក់ទាក់​ស្និទ្ធស្នាល​យ៉ាង​ក្រៃលែង​បំផុត​ ។ឆ្លៀតក្នុង​ឱកាស​នេះឯកឧត្តមបណ្ឌិតសុំអំពាវនាវ​ដល់​វត្ត​ណាដែលមាន​ចង្ហាន់​ហៀរហូរ​ បេីឆាន់មិនអស់​សុំជួយចែករំលែក​ខ្លះៗ​អោយមកដល់​វត្ត​ភ្នំ​បូរី​ ដែល​ជាដែនដី​សុវណ្ណ​ភូមិ​របស់​យេីង​ទាំងអស់​គ្នា​ផង​ ៕

ក្របីមួយក្បាលបំរើសម្ចាស់៣ជំនាន់ហើយ ធ្លាក់ខ្លួនឈឺដាច់ស្មៅដាច់ទឹក រង់ចំាទាល់តែម្ចាស់មកដល់ឃើញមុខទើបបិតភ្នែកផុតទៅ…..(មានវីឌីអូ)

នៅលើលោកនេះជីវិតសុទ្ធតែមិនទៀតទាត់ទំាងអស់ អ្វីៗក៌មានកើតរួចក៌រលត់តាមច្បាប់ធម្មជាតិផងដែរ។ យ៉ាងណាមិញ នៅកសិដ្ធានមួយ មានក្របីជាច្រើនតែក្របីដែលមានអាយុចាស់ជាងគេមាតែមួយទេ ក្របីបីនេះចេះណាស់ជួយបំរើម្ចាស់ជាយូរមកហើយ ថ្ងៃមួយអ្នកមើលថែរឃើញសត្វនេះ ដេកមិនចង់ច្រោក គ្មានកំលំាងកំហែងអីសោះមើលទៅដូចឈឺ ចឹង ឃើញដូចនេះក៌ប្េញាប់ប្រាប់ម្ចាស់កសិដ្ធានលោក ​បិញ ក្របីនេះគ្រាន់តែឃើញ លោកបិញដែលជាម្ចាស់នោះភ្លាមស្រាប់តែក្រោកស្ទុះស្ទៀមកស៊ីស្មៅដែលគាត់ដាក់អោយ ស្រាប់តែមួយសន្ទុះក្រោយមក វាបិតភ្នែកស្លាប់បាត់ទៅ ។ លោក បិញ យកក្រណាត់ពណ៌​លឿង​១​ផ្ទាំង គ្របពីលើ រួចស្រក់ទឹកភ្នែកដោយនិយាយថា អគុណខ្លំាងណាស់ដែលជួយការងារកន្លងមក សូមអោយជាតិក្រោយចាប់ជាតិជាមនុស្សនិងត្រកូនអ្នកមាន ដម្បីអោយជីវិតប្រសើរជាងនេះ ។ គូរបញ្ចាក់ថាក្របីនេះមានអាយុ ១១៧ឆ្នំាហើយ អ្វីដែលគួរកត់សំគាល់នោះទាល់តែបានឃើញមុខម្ចាស់ដង្ហើមចុងក្រោយទើបចាកចេញទៅ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម

លោក ខេមរះសេរីមន្ត និងលាតត្រដាងរឿងក្នុងចិត្តរយ:ពេល៤ឆ្នាំជុំវីញជំងឺខេមរ: ស្រីពៅនៅថ្ងៃទី…..

បើយោងតាមប្រភពហ្វេសប៊ុក លោក សុវណ្ណរិទ្ធី អគ្គនាយក TVFB បានលើកឡើងថា” មុននេះបន្តិចលោកខេមរ: សិរីមន្តបានទូរស័ព្ទមកខ្ញុំថា៖ រិទ្ឋី ពេលនេះសុខភាពខ្ញុំបានប្រសើរបន្តិចហើយ ! ស្អែកនេះល្មមដល់ពេលហើយដែលខ្ញុំត្រូវលាតត្រដានរឿងក្នុងចិត្តរយ:ពេល៤ឆ្នាំជុំវីញជំងឺខេមរ: ស្រីពៅ ប្អូនស្រីខ្ញុំចាប់ផ្តើមឈឺ រហូតដល់ថ្ងៃទទួលមរណ:ភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះដែរ ។ ស្អែកនេះខ្ញុំនឹងបកស្រាយអោយមហាជនបានជ្រាបច្បាស់ដើម្បីស្រាយបំភ្លឺពាក្យចរចាមរ៉ាមមួយចំនួនកន្លងមកក្នុងនោះក៏មានសារដាស់តឿនមួយចំនួនផងដែរ ។ ស្អែកយើងជួបគ្នារិទ្ឋី ! ចង់ដឹងច្បាស់សូមរង់ចាំទស្សនាការផ្សាយផ្ទាល់លើផេកTVFB ទាំងអស់គ្នា !!!” គូរបញ្ចាក់ឡើងវិញថា កញ្ញា ខេមរះ ស្រីពៅបានបាត់បង់ជីវិតនៅឯងប្រទេសឥណ្ឌា កាលពីថ្មីៗទៅនេះ ដែលពិធីបុណ្យ៧ថ្ងៃទើបតែកន្លងផុតម្សិលមិញនេះទេ នៅឯគេហាដ្ធានលោក សេរីមន្ត ទល់មុខសួនចំការព្រឹង

ជួយស៊ែរម្នាក់មួយ បងប្អូនជួយគាំទ្រផងកសិករ ជាង​១០០​គ្រួសារដាំបន្លែធម្មជាតិបានជិត ១៥០០តោន ដើម្បីកាត់បន្ថយបន្លែពីប្រទេស..

បងប្អូនប្រជាកសិករ​១៦២​គ្រួសារ ក្នុងស្រុក​អង្គរធំ ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប អាច​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​បាន​ចំនួន ១,៤៣២​តោន ក្នុង​មួយឆ្នាំៗ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ ការ​ដាំំ​ដុះ​បន្លែ​សុវត្ថិភាព​របស់​កសិក​រទាំង​នោះ គឺមាន​ទាំង​ខ្នាតតូច និង​ខ្នាត​ធំ ដោយ​អនុវត្តន៍​តាម​បច្ចេកទេស​កសិកម្ម​ល្អ​។​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​ខេត្ត​តាម​ទូរ​សព្ទ​ថា ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅ ប្រជាកសិករ​ក្នុងស្រុក​ទាំងបី​ខាងលើ​ដែល​ស្ថិតក្នុង​គម្រោង​របស់​ម​ន្ទីរ​ខេត្ត បាន​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ចំនួន​៣៦​មុខ នៅលើ​ផ្ទៃដី​ប្រមាណ​២២០​ហិកតា​។ បរិមាណ​បន្លែ​សុវត្ថិភាព​ក្នុង​គម្រោង​នេះ បាន​ចូលរួមចំណែក​១៥​ភាគរយ នៃ​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​ទូទាំង​ខេត្ត

ហើយ​ផលដំណាំ​ដែល​កសិករ​ប្រមូលបាន​អាជីវករ​លក់ដុំ លក់រាយ ទាក់ទង​ទិញ​ផ្ទាល់​ពី​ម្ចាស់​ចម្ការ និង​យកទៅលក់​នៅតាម​បណ្តា​នានា រួមមាន​ផ្សារ​សាមគ្គី​,​ផ្សារ​ដំ​ដែក​,​ផ្សារ​រលួស​,​ផ្សារ​អង្គ្រង​,​ផ្សារ​ដើម​ក្រឡាញ់​,​ផ្សារ​ចាស់​,​ផ្សារ​ស្រះស្រង់​,​ផ្សារ​ព្រះ​ដាក់​ខេត្តសៀមរាប និង​ផ្សារ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ជាដើម​។ លោក ទា គឹម​សុទ្ធ អះអាង​បន្ថែម​ដូច្នេះ​៖«​បន្លែ​សុវត្ថិភាព​ដែល​ដាំ​ដុះ​ទូទាំង​ខេត្ត អាច​ផ្គត់ផ្គង់​តម្រូវការ​នៅ​ទូទាំង​ខេត្ត ពិសេស​នៅតាម​សណ្ឋាគារ​ធំៗ និង​ផ្សារ​ទំនើប​បាន​៦០​ទៅ​៧០​ភាគរយ ជាមួយ​តម្លៃ​ល្អប្រសើរ​»​។​​តាមរយៈ​ការដាំ​បន្លែ​សុវត្ថិភាព ខេត្តសៀមរាប​បាន​កាត់​បន្ថយ​ការនាំ​ចូល​បន្លែ​ច្រើន​ពី​ប្រទេសជិតខាង ដែល​ភាគច្រើន​ជា​បន្លែ​មើម ដូចជា​ការ៉ុត ដំ​ឡូ​វ​បារាំង​ជាដើម​។ លើសពីនេះ វា​បាន​បង្កើន​ប្រាក់ចំណូល​បន្ថែម​ទៅដល់​ប្រជាកសិករ​ក្នុង​ខេត្ត​,​បង្កើន​សុខុមាលភាព​សា​ធារ​ជន​ទូទៅ និង​កាត់បន្ថយ​អ្នក​ចំណាកស្រុក​ផងដែរ​។ នេះ​បើតាម​លោក ទា គឹម​សុទ្ធ​៕

ហួសចិត្ត បុរសម្នាក់ ឆាតមកជេនិងដៀលលោកពែក មី សុទ្ធតែ…

ភ្នំពេញ ប្រិយមិត្តបានស្គាល់រួចហើយថា តារា កំប្លែងនាយ ពែក មី ដែលធ្វើអោយបងប្អូន ផ្ទុះសំណើច ជារើយៗនោះ ៗ តាមរយះប៉ុស្តិទូរទស្សន៌ក៌ដូចជាតាម កម្មវិធីមួយចំនួនដូចជាមង្គលការ ឬ កម្មវិធីផ្សេងៗទៀតផងដែល ។​យ៉ាងណាមិញព្រឹកមិញនេះ នាយ ពែក មី ក្តៅស្លឹកត្រចៀកទំាងព្រឹកតែម្មង ព្រោះតែមានអាខោនមួយ ដែលភ្ញើរសារចូលរួចជេគាត់ដៀលគាត់ក្តែងៗ ដោយគាត់មិនដឹងថាគាត់ខុសអ្វីដែល ហៅគាត់សុទ្ធតែអាក្រពើ ភ្លេចកំនើត ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

អស់ទាស់ ស្ងាត់ៗ កំពូល​តារា​ចម្រៀង ឆាយ វីរៈ​យុទ្ធ រួម​គ្នា​ជាមួយ ខាត់ សុឃីម ​វិនិយោគជំនួញដីធ្លី នៅខេត្តព្រះសីហនុ អ្វីអស្ចារ្យនោះថ្ងៃដំបូងសោះលក់អស់រហូតដល់…

ខេត្តព្រះសីនហុ៖ ប្រិយមិត្តពិតជាបានស្គាល់ហើយតារាស្រី ពហុ ជំនាញ គឺអ្នកនាង ខាត់ សុឃីម ។ សព្វថ្ងៃនេះអ្នកនាងមមាញឹកណាស់ជាមួយការងារសិល្បះក៌ដូចជា កម្មវិធីមង្គលការ និងពិធីផ្សេងទៀតៗ។ យ៉ាងណាមិញអ្វីដែលភ្ញាក់ផ្អើលនោះ ព្រឹកថ្ងៃទី១ កុម្ភៈ តារាចម្រៀងអ្នកនាង ខាត់ សុឃីម បានប្តកាសអោយដឹងពីគម្រោងបើកលក់ដីឡូតិ៍របស់ខ្លួនគួរអោយភ្ញាក់ផ្អើលនៅលើទឹកដីខេត្តព្រះសីហនុ។ យ៉ាងណាមិញគម្រោងនេះ មិនមែនអ្នកនាងផ្ដាច់មុខភាគហ៊ុនតែម្នាក់ឯងនោះ ដោយមានដៃគូភាគហ៊ុន២រូបទៀត គឺតារាចម្រៀង លោក ឆាយ វិរៈយុទ្ធ និងម្ចាស់ក្រុមហ៊ុន GM សហការផងដែរ។ យ៉ាងណាមិញអ្នកនាង ខាត់ សុឃីម មានភាគហ៊ុន 25% លោក ឆាយ វីរះយុទ្ធ 25% និងម្ចាស់ក្រុមហ៊ុន GM 50% ផងដែរ ។

ក្នុងនោះអ្នកនាងបញ្ចាក់ថានេះជាគំរោទី១ របស់អ្នកនាង ដោយវិនិយោគដីចំនួន ៧០០ឡូតិ៍ តែអ្វីគួរកត់សំគាល់នោះគឺទើបតែបើកថ្ងៃនេះតែអ្នកនាងលក់អស់ ជាង២០០ឡូតិ៍បាត់ទៅហើយ ព្រោះតែមូលហេតុនេះទើបធ្វើអោយអ្នកនាងមានទំនុកចិត្តកាន់តែខ្លាំង សម្រាប់អាជីវកម្មដីឡូតិ៍បើកឆាករបស់ខ្លួន។ អ្នកនាងថា គម្រោងនេះមានផ្ទៃដីសរុបជាង ១០ហិកតា ហើយក៍ចំណាយដើមទុនមិនតិចនោះដែរ ទម្រាំឈានដល់ការចាប់ដីគ្នាធ្វើពិធីបើកសម្ពោធ។ ដូចនេះអ្នកនាងសូមអគុណយ៉ាងខ្លំាងដល់បងប្អូនដែលគំាទ្រសំរាប់គំរោងមួយនេះ

សូមប្រយត្ន័ណាបងប្អូន បោកញឹកណាស់តាមFacebook ដោយសារភាពលោភលន់នារីម្នាក់ចាញ់បោកគេអស់លុយ២០ម៉ឺនដុល្លាត្រូវប្ដីស្ដីអោយខ្លាំងៗដេញចេញពីផ្ទះរត់មកលោតទឹកលើស្ពានជ្រោយចង្វា(មានវីដេអូ)

ដោយយោងទៅតាមការបង្ហោះសាររបស់បងប្រុសម្នាក់មានគណនីហ្វេបុកឈ្មោះ Sarom បានអោយដឹងថាស្ត្រីម្នាក់ចាញ់បោកលុយតាមfbអស់ជិត20មុឺនដុល្លាប្ដីដេញលែងអោយចូលផ្ទះបានសម្រេចចិត្តមកលោតទឹកលើស្ពានជ្រោយចង្វាដើម្បីបញ្ចប់ជីវិត្តកាលពីរវេលាម៉ោង12.នឹង20នាទីយប់ឈានចូលថ្ងៃទី១កុម្ភៈ ២០១៩ តែសំណាងល្អបានប្រជាពលរដ្ឋនឹងសមត្តកិច្ចចុះជួយទាន់មិនបណ្ដាលអោយបាត់បង់ជីវិត្តឡើយ ស្ត្រីខាងលើរស់នៅម្ដុំចោមចៅខណ្ឌពោធិ៍សែនជ័យ ។រំលឹករឿងខ្ញុំក៍ដូចគាត់ដែរ ពួកវាតាមខ្ញុំជាង2ខែដើម្បីបញ្ចុះបញ្ចូលខ្ញុំ តែសំណាងល្អចំខ្ញុំដឹងមុន ចឹងហើយចេះតែកំដរវារហូតដល់ទីបញ្ចប់ដឹងថាបោកលុយខ្ញុំអត់បានBlock. FACEBOOK ខ្ញុំចោលបាត់ ៕ការលោភលន់របស់មនុស្ស វាធ្វើអោយយើងបាត់បង់មិត្តភ័ក្ភ្របងប្អូននឹងមនុស្សជាទីស្រលាញ់។ដូចស្ត្រីខាងក្រោមនេះចឹង ផ្ញើលុយអោយគេតាំងពីរ200$រហូតអស់ជិត20មុីដុល្លា ព្រោះតែចង់បានលុយគេដោយស្រួលៗ ទើបវាគ្រោះថ្នាក់ចឹង

ដឹងទេថាតើអ្នកណាម្នាក់គេយកលុយមកអោយយើងស្រួលៗ សូម្បីតែកូនបង្កើតក៍ឪពុកម្ដាយខ្លះចែកតិចនឹងចែកច្រើនដែរ ?ក្រោយមកតេទៅគេលែងចូល ទើបដឹងថាគេបោកលុយ រួចដឹងដល់ប្ដី ប្ដីក៍បានដេញចេញពីរផ្ទះទៀត ចុងក្រោយបាត់បង់ទាំងលុយរាប់មុឺនដុល្លាប្ដីក៍ដេញចេញពីរផ្ទះទៀត ហើយក៍បានជិៈម៉ូតូមកលោភទឹកស្ពានជ្រោយចង្វាដើម្បីបញ្ចប់ជីវិត្ត !ប្រអប់ខាងក្រោមនេះកាលវាផ្ញើរមកអោយខ្ញុំនឹងបានដាក់លេខទូរស័ព្ទខ្ញុំនៅនឹងទៀត ធ្វើអោយយើងជឿវា !រូបអ៊ុំស្រីនេះពួកវាយកមកដើម្បីបោកលុយខ្ញុំ ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fka.ha.338%2Fvideos%2F2227242160823928%2F&show_text=0&width=267