ស្អាតហើយថែមទាំងចិត្តល្អទៀត អ្នកនាង ចោម ច័ន្ទ ចំណាយប្រាក់សង់ផ្ទះជូនអ្នកមីងកំសត់ម្នាក់…

អ្នកនាង ចោមច័ន្ទ ជាតារាមួយរូបដូចប្អូនស្រីរបស់អ្នកនាងដែរគឺ កញ្ញា ដេនី ក្វាន់ ហើយក៏មានប្រជាប្រិយមិនធម្មតាដែរនៅក្នុងបណ្តាញសង្គម ក្នុងនោះ អ្នកនាង ចោមច័ន្ទ ពិតជាចូលចិត្តលេងខ្លួនស៊ីចស៊ីណាស់ ថែមទាំងចូលចិត្តបង្ហាញសំភារៈប្រើប្រាស់ថ្លៃៗដូចជាផ្ទះ ឡាន គ្រឿងអលង្ការជាដើម ជាពិសេសនៅពេលបង្ហាញរបស់ប្រើប្រាស់ទាំងនោះម្តង មហាជនតែងតែស្ងើចចិត្តជាខ្លាំង ព្រោះសុទ្ធតែរបស់មានតម្លៃខ្ពស់កប់ពពក។

តែគាត់ក៍ជាអ្នកដែលមានចិត្តល្អជួយការងារង្គមជាច្រើន ជាពិសេសជួយដល់ចាស់ជរា និងជនក្រីក្រ។ ជាក់ស្តែង កាលពីម្សិលមិញនេះ អ្នកនាងបាន ឧបថម្ភថវិការមួយចំនួន សំរាប់អ្នកមីងកំសត់ម្នាក់ ដែលនៅភូមិស្វាយម្សៅ៉ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ដោយអ្នកនាងបានរៀបរាប់ថា៖ “ថ្ងៃនេះបានមកដល់ ទីកន្លែងរបស់អ្នកមីងកំសត់ នៅភូមិស្វាយម្សៅ៉ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងមកតាមការសន្យា ..!! ជាមួយការនិងការធ្វេីផ្ទះថ្មីជូនអ្នកមីង ដែលសមល្មមដែរអាចរស់នៅបាន នេះជាថវិការបស់នាងខ្ញុំផ្ទាល់ ខ្ញុំពិតជាសប្បាយចិត្តជាមួយស្នាមញញឹម របស់គាត់ព្រមទាំងប្អូនៗទោះផ្ទះនេះមិនធំទូលាយតែ ទឹកចិត្តនិងបេះដូងរបស់ខ្ញុំគឺធំទូលាយ ២ថ្ងៃទៀតផ្ទះគាត់និងចេញរូបរាង អរគុណអ្នកទាំងអស់គ្នាសំរាប់ការចូលរួម ក្នុងការធ្វេីអំពេីសប្បុរសធម៌ រួមគ្នាសាងអំពេីល្អ និងការចែករំលែក”៕

បែកធ្លាយ រូបភាពសម្រស់ពិត របស់កំពូលតារាល្បីៗជាច្រើននាក់ពេលចូលសិល្បៈដំបូង… (មានរូបភាពច្រើន)

ពិតជាមិននឹកស្មានថាកំពូលតារាល្បីៗ ដែលល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងកាលពីចូលក្នុងពិភពសិល្បៈដំបូងមុខមាត់គួរអោយស្រលាញ់យ៉ាងដូច្នេះទាល់តែសោះ។ មានតារាទាំងប្រុសស្រី ដែលបានបែកធ្លាយរូបពិតរបស់ខ្លួនតាំងពីប៉ុន្មានឆ្នាំដែលទើបតែចូលសិល្បៈដំបូងដែលមិនទាន់ល្បីទាល់តែសោះ ឥឡូវនេះប្រែខ្លួនទៅជាស្រស់ស្អាត និងល្បីៗខ្លាំងយ៉ាងនេះ។ សូមទស្សនារូបភាពខាងក្រោមនេះ៖

មានសង្ឈឹមហើយពេលនេះ រំភើបណាស់តារាល្បីៗ លោកឧកញ៉ា និងបងប្អូនជាច្រើន បានប្រមូលប្រាក់ជួយដល់លោកពូក្តឹបហើយព្រមទាំង…

ភ្នំពេញ៖ ក្រោយពីទទួលបានដំណឹង និងស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់ លោកពូ ក្តឹប រួចមក ធ្វើឲ្យមហាជនជាច្រើន មានអារម្មណ៍ក្តុកក្តួលជាខ្លាំង និងមានការអាណិតលោពូក្តឹបជាខ្លាំង ព្រោះតែរាល់ដងគាត់តែងតែផ្តល់សំណើចសប្បាយក្អាកក្អាយដល់ទស្សនិកជន តែពេលបែរជាមកឃើញគាត់ស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោម និងស្គមស្គាំងខ្លាំងបែបនេះ។ក្នុងនាមជាប្រធានសមាគមសិល្បៈមួយរូប លោក ហេង ឡុង មិនដែលឈរមើលអ្នកសិល្បៈណាម្នាក់ ជួបនូវការលំបាកទេ គឺលោកតែងតែជួយអស់ពីកំលាំងកាយចិត្ត ទាំងការអំពាវនាវក្តី និងការស្វែងរកជំនួយពីមជ្ឈដ្ឋានទាំងក្នុងនិងក្តៅប្រទេស ដើម្បីឲ្យជួយដល់សិល្បៈករសិល្បៈការនី ដែលគាត់បានជួបនូវការលំបាក។

លោក ហេង ឡុង ក៏បានចូលរួមចំណែកជូនជាថវិការជួយដល់សម្រួលដ៏ក្រុមគ្រួសារលោកពូក្តឹបចំនួន១លានរៀល ព្រមទាំងបង្ហាញឈ្មោះ លោក ឧកញ៉ា តារាចម្រៀង និងបងប្អូនជាច្រើន ទៀតដែរបានជួយដល់លោកពូក្តឹបផងដែរ។

ក្នុងនោះរូមមាន៖ការស៊ែររបស់បងប្អូនគឺជាការជួយសង្គ្រោះលោកពូក្តឹបគោរពថ្លែងអំណរគុណដល់សម្បុរសជនចូលថវិកាជួយលោកពូ ក្តឹប ជាពិសេសកំពូលតារាចម្រៀងល្បីៗនិងប្អូនសុវណ្ណរិទ្ធី TVFB ដែលបានសហការរៃអង្គាសដូចមានរាយនាមខាងក្រោម:
១ មូលនិធិសិល្បករចាស់ជរា ៤លានរៀល (សរុប)/ ២ ឯកឧត្តម ឃ្លាំង ហួត ១លានរៀល/៣ លោក ពេជ្រ កែវមុន្នី ១លានរៀល /៤ លោក ហែម ដារិទ្ធ ១លានរៀល /៥ លោកឧកញ៉ា ទៀ វិចិត្រ ៨លានរៀល /៦ ឧកញ៉ា ម៉ែន ចន្ទ័រឹទ្ធី ៣០០ដុល្លារ /៧ លោកជំទាវ ញ៉ែម មរកត ២០ម៉ឺនរៀល /៨ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ១លានរៀល /៩ លោកឧកញ៉ា លី សេងផេង ១លានរៀល /១០ លោកឧកញ៉ា ហួត ជា ១លានរៀល /១១ លោកឧកញ៉ា សៅ វលក្ខណ៏ ១លានរៀល /១២ លោកឧកញ៉ា លី យ៉ាំង ១លានរៀល /១៣ លោក ហេង ឡុង​ ១លានរៀល /១៤ លោក ព្រាប សុវត្ថិ ៤០ម៉ឺនរៀល /១៥ លោក ខេមរៈ សិរីមន្ត ៤០ម៉ឺនរៀល /១៦ លោក ខេម ៤០ម៉ឺនរៀល /១៧ កញ្ញា ឌួង ហ្សូរីដា ៤០ម៉ឺនរៀល /១៨ លោក សាន ផានិត ៤០ម៉ឺនរៀល /១៩ លោក ពាក់មី ៤០ម៉ឺនរៀល /២០​ កញ្ញា ឱក សុគន្ធកញ្ញា ២០ម៉ឺនរៀល /២១​ កញ្ញា ពេជ្រ សោភា ២០ម៉ឺនរៀល /២២​ លោក តាំង គីមឡេង ១០០ដុល្លារ /២៣​ អគ្គនាយកTVFB សុវណ្ណ រិទ្ធី ២០ម៉ឺនរៀល /២៤​ លោក ខាន់ ជេមស៍ ២០ម៉ឺនរៀល /២៥​ លោក ជុំ លីណូ ២០ម៉ឺនរៀល /២៦​ លោក អ៊ីណូ ២០ម៉ឺនរៀល /២៧​ លោក យ៉ែម សំអូន ២០ម៉ឺនរៀល /២៨​ កញ្ញា សូ ដានីតា ២០ម៉ឺនរៀល /២៩​ លោក រិន សាវ៉េត ២០ម៉ឺនរៀល /៣០​ សេន​ រ៉ានុត​ ២០ម៉ឺនរៀល /៣១​ លោក​ K01 ២០ម៉ឺនរៀល /៣២លោក ជុន សុធី ២០ដុល្លារ /៣៣​ នាយ​ កុយ​ ២០ម៉ឺនរៀល /៣៤​ គង់​ សុទ្ធារិទ្ធិ​ ២០ម៉ឺនរៀល /៣៥​ នាយ​ ក្រឹម​ ២០ម៉ឺនរៀល /៣៦​ ឈិន​ សុធារី​ ២០ម៉ឺនរៀល /៣៧​ នូវ​ សុនីតា​ ២០ម៉ឺនរៀល
សរុប:​ ២២លាន ៦០ម៉ឺនរៀល និង ៤២០ដុល្លារ ។ លេខទូរស័ព្ទទំនាក់ទំនងវេលុយ៖ 017 990 332 / 096 370 0432។
គួរបញ្ជាក់ផងដែរថា លោកពូក្តឹប គាត់ត្រូវការប្រាក់ដើម្បីធ្វើការវះកាត់ សរសៃឈាមបេះដូង និងសម្ពាធសរសៃឈាមខួរក្បាល ដែលទាំងអស់ត្រូវចំណាយប្រាក់រហូតដល់ទៅជាង១ម៉ឺនដុល្លារឯណោះ។

ពុទ្ធោលោកអើយ អាណិតណាស់ បាត់មុខពីសិល្បៈយូរ ជីវិតលោកអ៊ុំ ប៉ិគួក វេទនាខ្លាំងយ៉ាងនេះ…(តើបងប្អូននៅចាំ គាត់ ទេ?)

ប្រិយមិត្តពិតជាស្គាល់ហើយនូវវត្តមានតារាកំប្លែងជើងចាស់ លោកអ៊ុំ ប៉ិគួក ដែលតែងតែធ្វើឲ្យបងប្អូនគ្រប់គ្នាផ្ទុះសំណើច តាមរយៈការលេងកំប្លែង។ ដោយវ័យកាន់តែចាស់ លោកអ៊ុំ ប៉ិគួក ក៏បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលយ៉ាងយូរណាស់ហើយ ហើយក៏មិនដែលឃើញវត្តមានលោកអ៊ុំ ទៅសំដែងនៅទីណានោះឡើយ។បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុខ សំណាង បានរៀបរាប់យ៉ាងដូច្នេះថា “បងប្អូន នៅចាំលោកពូម្នាក់នេះទេ? អ្នកខ្លះប្រហែលយល់ថាគាត់……..បាត់មុខគាត់ជាច្រើនឆ្នាំមកហើយ ខ្ញុំបានជួបគាត់ដោយចៃដន្យ នៅហាងកាហ្វេមួយនារាជធានីភ្នំពេញ។
ខ្ញុំបានសួរគាត់ពីអាជីពសិល្បៈ គាត់ថាអស់ពលកម្មហើយ អាយុជាង៧០ ទៅហើយ ពិសារអ្វីមិនកើតទេ បានតែកាហ្វេក្តៅៗ សំណាងល្អម្ចាស់ហាង កាហ្វេថា គាត់មិនដែលយកលុយពី លោកពូនោះឡើយ ម្ចាស់ហាងពិតជាចិត្តល្អ ប្រពៃណាស់ (ចង់ឲ្យគាត់ពិសារឆ្ងាញ់ទាន់នៅដឹងរស់ជាតិ ចង់ផ្តល់កិត្តិយសទាន់នៅមានជីវិត កុំចាំដល់ពេលទៅបាត់ទើបនឹកឃើញឲ្យតម្លៃ”។

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពមួយសន្លឹកនេះ ស្ទើរតែធ្វើឲ្យមហាជនស្រក់ទឹកភ្នែក ទៅហើយ មិនគួរណាជីវិតអ្នកសិល្បៈជើងចាស់ជាច្រើន បានជួបរឿងហេតុដូចនេះសោះ៕

ស៊ែរម្នាក់មួយ កូនខ្មែរយើងអាចធ្វើបាន កូនខ្មែរយើងដែលផលិត “មីល្ពៅ” បានសម្រេច ពេលនេះល្បីដល់ថ្នាក់ខាងស្ថាននីយ៍ទូរទស្សន៍ចុះទៅសម្ភាសន៍ហើយព្រមទាំង… (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ គេបានឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Roeury Yon បាន​បង្ហោះរូបភាព និងវីដេអូមួយ ដែលមើលទៅពិតជារំភើបខ្លាំងណាស់ដល់កូនខ្មែរយើងម្នាក់នេះ ដែលបានសម្រេចក្នុងការផលិតសរសៃមីដែលចេញពីផ្លែល្ពៅ នៅពេលនេះបានល្បីដល់ថ្នាក់ខាងស្ថាននីយ៍ទូរទស្សន៍ចុះទៅសម្ភាសន៍ផ្ទាល់ថែមទៀតផង។ ម្ចាស់ហ្វេសប៊ុកនេះក៏បានបញ្ជាក់សារខ្លះៗថា “តោះភ្លក់មីធ្វើពីផ្លៃល្ពៅទាំងអស់គ្នា។ ជាស្នាដៃរបស់និស្សិតសាកលវិទ្យាល័យបាត់ដំបង។”។ចំណែកកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ កន្លងផុតទៅថ្មីៗនេះ បងប្រុសម្នាក់ឈ្មោះ Pov Sothea បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលមើលទៅរឹតតែធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើននាក់ចង់ភ្លក់មីល្ពៅកាន់តែខ្លាំង ព្រោះគេឃើញបងប្រុសម្នាក់នេះបានយកសរសៃមីនេះទៅឲ្យគេស្រុះដើម្បីមកញុាំជាមួយស៊ុប ដែលមើលទៅទំនងឆ្ងាញ់ដល់ហើយ គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ។ ក្នុងនោះម្ចាស់ហ្វេសប៊ុករូបនេះបានបញ្ជាក់ថា “សុំសាកញាំមុនហើយ​ មីល្ពៅខ្មែរ បាត់ដំបង​”។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនបានចូលទៅសួរទាក់ទងមីល្ពៅនេះ ហើយភ្លាមៗនោះ បងប្រុសម្នាក់នេះក៏បានឆ្លើយតបទៅសំនួរទាំងអស់ថា “អ៊េមណាស់ សរសៃមីទន់ ស្វិត និងឆ្ងាញ់ បើចង់សាកអាចទំនាក់ទំនងលេខ 0969568467 នេះបាន”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ កូនខ្មែរយើងម្នាក់ឈ្មោះ គិម វ៉ាង បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដែលគាត់​បាន​​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ វិទ្យាសាស្ត្រ​ចំណី​អាហារ​ពី​សាកលវិទ្យាល័យ​បាត់ដំបង កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ បាន​សម្រេច​គោល​ដៅ​ដោយ​ការ​ផលិត​សរសៃ​មី​​ចេញ​ពី​ផ្លែ​ល្ពៅ ដោយ​មាន​ពណ៌​ ក្លិន និង​រសជាតិ​ដូច​ផ្លែ​​ល្ពៅ បន្ទាប់​​ចំណាយ​ពេល​ពិសោធន៍​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Froeury.yon%2Fvideos%2F1214079112077809%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Froeury.yon%2Fvideos%2F1214067832078937%2F&show_text=0&width=560

ក្តៅៗ បុរសម្នាក់នេសាទបានត្រីបបែលដ៏ធំមួយក្បាល គិតចង់យកទៅធ្វើម្ហូបជប់លៀងមួយភូមិ តែអាចនឹងជាប់ទោស….

ថ្មីៗនេះ បុរសអ្នកនេសាទជនជាតិថៃ្នម្នាក់ នេរសាទបានត្រីបាឡែនមួយក្បាលដ៏ធំ ហើយថតសម្ញែងនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ព្រមទាំងសរសេរថា «ចាប់បានត្រីបបែលមួយក្បាលធំណាស់ តើធ្វើម្ហូបអ្វីឲ្យឆ្ងាញ់ទៅ? ត្រីប៉ុននេះ ល្មមធ្វើម្ហូបជប់លៀងមួយភូមិ» ។យ៉ាងណាមិញ គេមិនដឹងថា ត្រីមួយបបែលមួយក្បាលនេះ ចាប់បាននៅតំបន់ណានោះឡើយ តែក្រោយពីបានឃើញសកម្មភាពបែបនេះ មានមនុស្សជាច្រើនរិះគន់ទៅលើបុរសនេសាទ ព្រមទាំងបាននិយាយថា គេអាចនឹងជាប់ទោសតាមមាត្រីទី ១៦ និង ១៩ ស្ដីអំពីច្បាប់នេសាទមច្ឆាជាតិ និងប្រម៉ាញ់សត្វព្រៃជាដើម ៕ប្រភព៖ khaosod

ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន នៅពេលដែលឃើញកម្រងរូបភាព ចាស់ៗ របស់កញ្ញា ខេមរៈ ស្រីពៅ (មានវីដេអូ)

ក្រោយពី ដំណឹងមរណភាព របស់ កញ្ញា ខេមរៈ ស្រីពៅ ទៅកាន់លោកខាងមុខរួចមក បានធ្វើអោយ បងប្អូន សាច់ញាតិ សិល្បករ សិល្បការិនី តារាសម្ដែង ពិធីករ តារាកំប្លែង ព្រមទាំងមិត្ដរួមអាជីព ក្នុងវិស័យសិល្បៈ និងមហាជនជាច្រើនទូទាំងប្រទេស ពិតជាមានភាព សោកស្ដាយយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ។ដោយឡែក កញ្ញា ខេមរៈ ស្រីពៅ ចែកឋានរួចមក រូបថត ជាច្រើនសន្លឹក កាលពីអតីតកាល ក្នុងពេលសម្ដែង និងនូវវ័យកុមារភាព របស់កញ្ញា ខេមរៈស្រីពៅ ត្រូវបានទម្លាយ នៅលើទំព័រហ្វេស ប៊ុកផេកមួយឈ្មោះ ខេមរៈ ស្រីពៅ Khemarak Sreypov ដែលបានធ្វើអោយមហាជន ឃើញរូបភាពទាំងអស់នេះហើយ ពេលជាសោកស្ដាយរូបនាងយ៉ាងខ្លាំង។

នៅក្នុងគេហទំព័រផេកមួយនេះដែរ គាត់បានប្រមូលយកគ្រប់កម្រង់រូបថត អនុស្សាវរីយន៌ និងរំលឹករូបថតចាស់ៗជាច្រើន របស់ កញ្ញា ខេមរៈ ស្រីពៅ មកបង្ហោះអោយបងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងបណ្ដាញ សង្គម ហ្វេស ប៊ុក បានឃើញ និងចង់ចាំតារាចម្រៀងដ៏កំសត់ម្នាក់នេះ អោយដិតជាប់ក្នុងបេះដូងរបស់អ្នកទាំងអស់គ្នា។គួរបញ្ជាក់ផងដែរថា គេហទំព័រផេកមួយនេះ ក៏បានបង្ហោះសារ ចង់លុបផេកនេះផងដែរ តែដោយសារប្រិយមិត្ដរបស់ ស្រីពៅជាច្រើនបានស្នើរសុំមិនអោយលុបវិញ ដោយគេហទំព័រផេកនេះបានសរសេរថា៖”មុនដំបូងខ្ញុំថាលុបផេកនេះ តែដោយសារតែបងប្អូននិងfanពៅមិនអោយខ្ញំលុបfacebook page នេះ ព្រោះគាត់ទុកជាអនុស្សាវរីយ៍ នឹងចង់ឃើញរូបភាពពៅ អញ្ចឹងហើយខ្ញុំមិនលុបទេ អាណិតអ្នកគាំទ្ររបស់ពៅ រូបភាពពៅទាំងប៉ុន្មានគឺនៅក្នុង page ទាំងអស់??#ពីខ្ញុំមិត្តភក្កិស្រីពៅ #មនុស្សគាំទ្រពៅអស់ពីចិត្ត”៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F572413509543249%2Fvideos%2F2302138890045294%2F&show_text=0&width=476

ប្រធានគណបក្សខ្មែរក្រោក ឯកឧត្តម វឌ្ឍនា សារពង្ស បានចុះទៅសួរសុខទុក្ខ ជនរងគ្រោះដែលត្រូវគេបាញ់ក្នុងហេតុការដីធ្លី

ហ្វេសប៊ុក៖ នេះបើយោងតាមផេកហ្វេសប៊ុករបស់ ប្រធានគណបក្សខ្មែរក្រោក គឺលោក William Guang បានសរសេររៀបរាប់ថា៖“ថ្ងៃនេះខ្ញុំបាទដឹកនាំក្រុមការងារប្រតិភូគណបក្សខ្មែរក្រោកចុះសួរសុខទុក្ខនិងពាំនាំថវិការជួយជនរងគ្រោះឈ្មោះ ពៅ សារ័ត្នដែលបានរងរបួសដោយការបាញ់ប្រហារក្នុងពេលអាជ្ញាធរខេត្តព្រះសីហនុ ចុះអនុវត្តន៍សាលដីកាតុលាកាកំពូលនៅភូមិ គគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យេីងខ្ញុំសុំសម្ដែងការខកចិត្តយ៉ាងខ្លាំង និងចូលរួមសោកស្ដាយចំពោះពលរដ្ឋដែលបានរងគ្រោះដោយបញ្ហានេះ គណបក្សខ្មែរក្រោក នៅជាមួយប្រជាពលរដ្ឋ បំរេីប្រជាពលរដ្ឋ ដេីម្បីប្រជាពលរដ្ឋ”៕

សូមសម្តេចជួយលោកពូក្តឹបផង លោកពូក្តឹបប្រាប់ថាគាត់ចង់លក់ផ្ទះដែរ តែអាណិតកូន ព្រោះត្រូវការប្រាក់ជាង១ម៉ឺនដុល្លារទៀត ដើម្បីធ្វើការវះកាត់ជំងឺ… (មានវិដេអូ)

កាលពីថ្ងៃម្សិលមិញ អ្នកនាង ចន ច័ន្ទលក្ខិណា បានទៅសួរសុខទុក្ខ លោកពូក្តឹប ដែលគាត់ទើបតែមកពីព្យាបាលនៅប្រទេសថៃ ព្រមទាំងសួរពីអាការ បន្ថែមពីលោកពូផងដែរ។បើយោងតាមវិដេអូអ្នកនាង ចន ច័ន្ទលក្ខិណា​ បានរៀបរាប់ឲ្យដឹងថា កាលពីទៅប្រទេសថៃ ដើម្បីព្យាបាល នោះគឺលោកពូបានធូរស្បើយបន្តិចហើយ តែដោយសារតែខ្វះខាតនូវថវិការ ទើបគាត់ត្រឡប់មកផ្ទះវិញសិន ព្រោះការព្យាបាលរយៈ៩ថ្ងៃកន្លងមក លោកពូចំណាយអស់ប្រាក់៦ពាន់ដុល្លារហើយ ដោយលោកពូក្តឹបគាត់នៅព្យាបាលនៅទៅនោះ ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឯប្រទេសថៃនោះ (ព្យាបាលជំងឺសួត)។លោកពូក្តឹបបានប្រាប់ថា គាត់នៅជំងឺធំៗពីរ គឺ ជំងឺសំពាធសរសៃឈាមបេះដូង និងកកសរសៃឈាមខួរក្បាល ដែលត្រូវចំណាយថ្លៃវះកាត់ដល់ទៅជាង១ម៉ឺនដុល្លារ។ លោកពូក្តឹប បានប្រាប់បន្តទៀតថា លោកពូ ចង់លក់ផ្ទះដើម្បីព្យាបាលដែរ តែអាណិតកូន ចៅ មិនថាទៅរស់នៅឯណា ទើបលោកពូមិនហ៊ានលក់។ លោកពូមានតែលើកដៃសំពះសូមអំពាវនាវដល់ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។តារាកំប្លែងជើងចាស់លោកពូ និយាយចង់ស្រក់ទឹកភ្នែគ ទើបលោកពូមិនចង់លក់ ដោយសារតែអាណិតកូន ចៅ។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsola.khang.14%2Fvideos%2F300444007333878%2F&show_text=0&width=267

អាណិតណាស់ លោកតា វ៉ិចទ័រ បារម្ភកូនខ្លាំងណាស់ ខណៈពេល កញ្ញានីឡា មានជំងឺ….(មានរូបភាពច្រើន)

ភ្នំពេញ៖ ផលិតករដ៏មានប្រជាប្រិយភាព លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលមានប្រិយមិត្ត ស្គាល់ថាជាអ្នកដឹកនាំសម្ដែង រឿងកំប្លែង នាពេលកន្លែងមកនោះ មានការគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាព របស់លោក។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានបង្ហាញទឹកមុខក្រៀមក្រំ បារម្ភខ្លាំង និងបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុកផ្លូវការ របស់ខ្លួន ពីស្ថានភាពជំងឺ របស់កូនលោក កញ្ញា នី ឡា និងភ្ជាប់ជាមួយសារ ថា៖«សូមឆាប់ជាណាកូនស្រីប៉ា! »ធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពេលឃើញ នាង គេងនៅលើគ្រែ បែបនេះ ។

ជាមួយការសម្រាកព្យាបាល នោះធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសួរចង់ដឹង ពីជំងឺ របស់នីឡា ដោយលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានតបទៅវិញ យ៉ាងឆាប់រហ័ស ថា៖ «កញ្ញា នីឡា មានជំងឺគ្រុនឈាម »។

បន្ទាប់ពីលោក បានឆ្លើយតបរួច គេសង្កេតឃើញមានបណ្ដាហ្វេនៗ ដែលជាអ្នកគាំទ្ររបស់ កញ្ញា នី ឡា បានធ្វើការជួនពរ សូមឲ្យឆាប់សេះស្បើយ គ្រប់ៗគា្ន៕តោះដើម្បីជ្រាប់ច្បាស់ទៅទស្សនារូបភាពទាំងគ្នាណា៖