ឧកញ្ញា ឌួង ឆាយ ជូនយោបល់មួយទាក់ទងទៅនឹងស្លាកលេខដំបូងគួរមានការដាក់ដេញថ្លៃ ដើម្បីយកថវិកាចូលជាតិ ដែលការដាក់ដេញថ្លៃចាប់ពី…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា លោកឧកញ៉ាឌួង ឆាយ គឺជាមនុស្សដែលមានសន្តានចិត្តល្អ តែងតែជួយដល់អ្នកក្រីក្រ ធ្វើអំពើមនុស្សធម៌នៅក្នុងសង្គមជាច្រើន រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាច្រើនពេញចិត្ត និងស្រលាញ់ឧកញ៉ាគ្រប់គ្នា។ ហើយថ្មីៗនេះ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះ ទាក់ទងទៅនឹងការជូនយោបល់មួយ ដោយលោក ឧកញ៉ាឌួង ឆាយបានសរសេរបណ្ហោះនៅលើបណ្តាញសង្គមថា ៉ ខ្ញុំសូមជូនយោបល់ស្លាកលេខដំបូងគួរមានការដាក់ដេញថ្លៃចាប់ពី 100,000$ ឡើងទៅដើម្បីយកថវិកាចូលជាតិ។ ខ្ញុំជឿជាក់ថានឹងមានវត្តមានឯឧត្តមឧកញ៉ាចូលរួមដេញថ្លៃច្រើន ៉

ដោយឡែក កាលពីម្សិលមិញនេះផងដែរ តាមរយៈគេហទំព័រផេក របស់ក្រសួង សាធារណការ និងដឹកជញ្ចូន បានបង្ហោះពីរបៀបចុះបញ្ជី ធ្វើផ្លាកលេខពិសេសផ្ទាល់ខ្លួន ដែលអាចប្រើប្រាស់ជាតួអក្សរ អង់គ្លេសជំនួសលេខបាន ដោយមិនអាចលើសពីចំនួន ៨តួអក្សរនោះឡើយ ដើម្បីតម្រូវការ និងបង្កើនប្រាក់ចំណូលរដ្ឋ។ក្នុងខ្លឹមសារនេះ ខាងក្រសួងបានសរសេរថា៖”ប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន (លេខឬអក្សរមិនលើសពី៨ខ្ទង់) កំពុងត្រូវបានអភិវឌ្ឍ ខណៈដែលអនុក្រឹត្យ ស្តីពី ការចេញផ្លាកលេខសម្គាល់យានជំនិះ កំពុងត្រូវបានកែសម្រួល ដើម្បីអោយឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ និងបង្កើនចំណូលរដ្ឋ យើងខ្ញុំស្វាគមន៍ រាល់មតិយោបល់ស្ថាបនាទាំងឡាយ ដើម្បីចូលរួមចំណែកជំរុញ ការរៀបចំ អោយបានកាន់តែល្អប្រសើរឡើង! សូមអរគុណ”៕

ដោយសាតែមានទុក្ខ តារាចម្រៀង លោក ខេមរះ សេរីមន្ត ខកខានក្នុងការសំដែងដូចនេះត្រូវសងប្រាក់ទៅបណ្តាលក្រុមហ៊ុនវិញរហូតដល់…

ប្រិយមិត្តបានដឹងរួចហើយអំពីរឿង រ៉ាវតារាចំរៀង ខេមរះ ស្រីពៅ យ៉ាងណាមិញមកគិតមកដល់ថ្ងៃនេះ គឺចំនួន៧ថ្ងៃកន្លងផុតទៅហើយ ដោយឡែកលោក ខេមរះ សេរីមន្ត នៅខកខានមិនបានចូលរួម ឬសំដែងតាមកម្មវិធីជិតមួយសប្តាហ៌ហើយ ក្នុងនោះ តារាចម្រៀងខេមរៈ សិរីមន្ត បានសងប្រាក់កក់ទៅម្ចាស់កម្មវិធីប្រគំតន្ត្រីជាច្រើនកម្មវិធី រយៈពេលពេញ1សប្តាហ៍ ដែលក្រុមហ៊ុនទាំងនោះសុទ្ធតែបានកក់សិរីមន្ត ឡើងច្រៀងតាមរយៈការប្រគំតន្ត្រីផ្សេងៗគ្នា។ ទឹកប្រាក់ដែលខេមរៈ សិរីមន្ត ត្រូវសងទៅក្រុមហ៊ុនទាំងឡាយ ក្រោយអាក់ខានឡើងច្រៀងតាមការកុងត្រានោះ មិនត្រូវបានកំណត់ជាក់លាក់ទេ ប៉ុន្តែក្រុមគ្រួសារសន្និដ្ឋានថា អាចចន្លោះពីជាង10.000ទៅ20.000ដុល្លារអាមេរិក។ គូរបញ្ចាក់ផងដែរថាថ្ងៃនេះជាបុណ្យគំរបខួប៧ថ្ងៃរបស់ប្អូនស្រីលោក គេសង្កេតឃើញមានវត្តមានមហាជន បងប្អូនអ្នកគំាទ្រ ក៌ដូចជាតារា ក្នុងសិល្បះជាច្រើនបានចូលរួមនៅគេហដ្ធានលោកផងដែរ

ស៊ី​ការ​ចងដៃ​២​ពាន់​រៀល ម្ចាស់​ដើមការ​ស្ទើរ​ដាច់​ផ្ងារ

មានរឿង​ដ៏​គួរ​ឱ្យ​ហួសចិត្ត​មួយ បាន​កើតឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ មាន​គណនី​ហ្វេ​សបុ​កមួយ ដែល​មានឈ្មោះ​ថា Weng.. បាន​បង្ហោះ​សារ​អះអាង​ថា ម្ចាស់​ដើមការ​វិលមុខ​ហើយ សម័យនេះ​ហើយ​មាន​អ្នកចងដៃ ២​ពាន់​រៀល និង​៥​ពាន់​រៀល​ទៀត ។គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល ​បាន​បង្ហោះ​សារ​អម​ដោយ​រូបភាព នៅ​ម៉ោង​៨​និង​២៨​នាទី ​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ២០១៩ នេះ​ថា៖ «​វិលមុខ​ណាស់ មាន​ចងដៃ ២​ពាន់​រៀល​ទៀត លោក​អើយ​លោក ស្រុក​តាកែវ ចាំ​ចងដៃ​វិញ ២៥០០​រៀល​ណា ហើយ​នៅ​មាន​៥​ពាន់​រៀល​ទៀត​» ។បើ​តាម​គណនី​ឈ្មោះ Weng.. ទំនងជា​សាមីខ្លួន​ផ្ទាល់​(​កូនកំលោះ​) បាន​បញ្ជាក់​អោយ​ដឹង​ថា « សូម​អរគុណ​ចំពោះ​ភ្ញៀវ​កិត្តិយស និង​មិត្តសម្លាញ់​ផង​ដែរ ដែល​បាន​ចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​រូប​ខ្ញុំ ទាំង​ពីរ​នាក់​(​នៅ​ខេត្តឧត្ដរមានជ័យ​) ថ្ងៃទី២៧ ខែមករា ​ឆ្នាំ២០១៩ ហើយ​ក៏​សូម​ខន្តី​អភ័យទោស ចំពោះ​ការ​ទទួល​ស្វាគមន៍​មិន​បាន​ដិត​ដល់ ឬ​ក៏​មានការ​ខ្វះខាត​ចំណុច​ណាមួយ​ដោយ​អ​ចេតនា ហើយ​ម្យ៉ាងវិញទៀត​ក៏ មាន​មិត្តសម្លាញ់​នៅ​រហូត​ដល់​បរទេស​ឆ្លៀត​ចងដៃ​ទៀត អរគុណ​!» ។

ទឹកចិត្តល្អណាស់ នារីរូបស្រស់បាត់ទូរស័ព្ទ ក្រោយមកត្រូវបុរសម្នាក់ ទុកអោយវិញ តែត្រូវមហាជនជាច្រើននាំគ្នា បញ្ចេញមតិថា…

គុណធម៌ភាព និងស្មោះត្រង់ មានទំនួលខុសត្រូវ ដឹងអាក្រក់ល្អសខ្មៅ យល់ពីភាពត្រឹមត្រូវនិងការពិត នេះហើយគឺជាតម្លៃនៃមនុស្ស ដែលមិនអាចខ្វះបាន។ ប៉ុន្ដែបុច្ចប្បន្ននេះ ក្នុងសង្គមដ៏កាន់តែទំនើបមួយនេះ មនុស្សប្រភេទបែបនេះ គឺពិតជាពិបាករកខ្លាំងណាស់ តែមិនមែនបានន័យថាមិនមាននោះឡើយ។ដោយឡែកតាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់នារីម្នាក់មានឈ្មោះថា Mss Mouy បានចែករំលែកទង្វើដ៏ល្អមួយរបស់បុរសម្នាក់ ដែលសឹងតែរូបនាង មិននឹកស្មានដល់ ថារូបនាងផ្ទាល់ អាចបានជួបមនុស្សប្រភេទបែបនេះផង ដោយរូបនាងបានបាត់ទូរស័ព្ទដៃទំនើប ចំនួនពីរគ្រឿង ហើយត្រូវបានបុរសម្នាក់រក្សាទុក ជូនវិញ។

នារីខាងលើបានសរសេរលើ គេហទំព័រ ហ្វេស ប៊ុករបស់នាងកាលពីម្សិលមិញថា៖”គាត់ជាមនុស្សល្អ ខ្ញុំបានដាក់ទូរសព្ច័ក្នុងម៉ូតូហេីយដេីលផ្សារតែគាត់បានឃេីញហេីយគាត់យកអេាយខ្ញុំវិញ មិនងាយរកបានមនុស្សបែបនេះទេទូរសព្ច័ពីគ្រឿងតែគាត់យកអេាយខ្ញុំវិញអរគុណបងប្រុស គាត់ជាមនុស្សដែរកំររកបាន អរគុណបង កុំវាយតំលៃមនុស្សតែសំបកក្រៅ”។ដូចគ្នានេះ ដែលមហាជនជាច្រើន ក៏បាននាំគ្នា ឡាយ និងស៊ែរចែករំលែកតៗគ្នាជាច្រើន ថែមទាំងកោតសរសើរទឹកចិត្ដដ៏ល្អរបស់បុរសម្នាក់នោះ ហើយមានមហាជនមួយចំនួនទៀតបាននាំគ្នា បញ្ចេញមតិថា៖”រកគូព្រេងឃេីញហេីយចឹង។” , “ជូនលុយ ឬ ជូនបេះដូងស្មោះ ទៅទុកជាសាគុន។” , “គូរព្រេង អោយច្បាស់ក្រឡែក ឥលូវនេះ គូរព្រេងបានមកដល់ហើយ”។

ចង់ដឹងទេ លោកខេមរៈ សិរីមន្ត និយាយអ្វីខ្លះ ពេលប្អូនស្រី ឃ្លាតឆ្ងាយពីលោកជារៀងរហូត

សិល្បៈ ៖ ក្រោយពីពិធីបុណ្យសពតារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតកំពូលតារាចម្រៀង​ដ៏ល្បីគឺលោក ខេមរៈ សិរីមន្ត ត្រូវ​បញ្ចប់ជាស្ថាពរក៏ដោយ ក៏គេសង្កេតឃើញថា​ ក្តីអាឡោះអល័យរបស់ក្រុមគ្រួសារត្រកូល ខេមរៈ និងបណ្តាអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រ នៅពុំទាន់អាចធ្វើចិត្តបាននៅឡើយទេ ដោយបានបន្សល់ទុកនៅក្តីសោកស្តាយមិនអាចទទួលយកបាន នៅពេលបាត់បង់មនុស្សជាទីស្រលាញ់ ។ទោះជាយ៉ាងណា ក្នុងពិធីបុណ្យសព គេសង្កេត​ឃើញមានវត្តមានតារាចម្រៀង តារាសម្តែងល្បីៗ ព្រមទាំងអ្នកមុខអ្នកការតូចធំ ជាច្រើននាក់ បានមកចូលរួម​រំលែកទុក្ខដ៏ក្រៀមក្រំ និងបានជួយជាកម្លាំងកាយ​ចិត្ត និងសទ្ធារៀងៗខ្លួនផងដែរ ។

ស្ថិតក្នុងទឹកមុខដ៏ក្រៀមក្រំ លោក ខេមរៈ សិរីមន្ត បានលើកឡើងថា “ក្រុមគ្រួសាររបស់ខ្ញុំ បានលាក់បាំងពីសភាពជំងឺពិត​របស់ស្រីពៅ នាពេលកន្លងមកនេះ ក៏ព្រោះក្នុងបំណងតែម្យ៉ាងគត់ គឺដើម្បីលើកទឹកចិត្តប្អូនស្រីជាទីស្រលាញ់ កុំឲ្យនាងមានការបាក់ទឹកចិត្ត អស់សង្ឃឹមក្នុងឆាកជីវិតរបស់នាង”។លោកបន្តថា “ក្នុងការព្យាបាលត្រូវការចំណាយថវិការអស់ច្រើន​ណាស់ ដោយត្រូវទៅព្យាបាលប្រទេសថៃ អស់រយៈពេលជាង៣​ឆ្នាំ ហើយចុងក្រោយទៅព្យាបាលនៅប្រទេសឥណ្ឌាអស់ជាង​៣ខែទៀត អ៊ីចឹងហើយ គ្រាន់តែនិយាយឲ្យនាងមានសង្ឃឹមប៉ុណ្ណឹង ធ្វើមិនបានទេអី? តាមពិតទៅប្អូនខ្ញុំ ពិតជាមាន​ជំងឺសួត និងក្រលៀន ហើយក៏ទទួលដំណឹងថា នៅមន្ទីរពេទ្យប្រទេសឥណ្ឌាពូកែព្យាបាលជំងឺហ្នឹង ទើបគ្រួសារខ្ញុំសម្រេចបញ្ជូនទៅទីនោះតែម្តងទៅ” ៕

អាណិតណាស់លោកអើយ សភាពកាន់តែទ្រុឌទ្រោម និងស្គមស្គាំងកាន់តែខ្លាំងនោះ អ្នកនាងចន ច័ន្ទលក្ខិណា បានស្គាត់ទៅជួប

សមាគមសិល្បករខ្មែរ អ្នកស្រី ចន ច័ន្ទលក្ខិណា បានទៅសួរសុខទុក្ខ តារាកំប្លែង​ នាយក្តឹប ដែលបានត្រឡប់មកពីព្យាបាលឯប្រទេសថៃវិញ ព្រមជាមួយនឹងថវិការមួយចំនួនទៅជូនដល់លោកពូផងដែរ។បើយោងតាមគណនីហ្វេសប៊ុក លោក ហេង ឡុង បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា “សមាគមសិល្បករខ្មែរ អ្នកស្រី ចន ច័ន្ទលក្ខិណា ឮដំណឹង ពូ ក្តិប តារាកំប្លែងឈឺធ្ងន់វិលពីព្យាបាលនៅថៃភ្លាម ទាំងយប់ស្កាត់ទៅសួរសុខទុក្ខនិងនាំថវិកា មូលនិធិសិល្បៈចាស់ជារាទៅរួមចំណែកការដោះស្រាយបន្ត 🙏🙏🙏🙏🙏សូមលោកពូ ឆាប់ជា បានលេងសិល្បៈបន្ត🙏🙏❤️❤️🇰🇭”។

ស្ថិតនៅក្នុងស្ថានភាពស្គមស្គាំង និងទ្រុឌទ្រោមយ៉ាងខ្លាំងនោះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន លើកទឹកចិត្តលោកពូ និងជូនពរលោកពូឲ្យឆាប់ជាសះស្បើយផងដែរ។

កូនស្រីអ្នកនាង ចន ច័ន្ទលក្ខណា ចាប់សំដែងជារឿងម៉ាក់ថើង ពិតជាស្រស់ស្អាតណាស់..(មានរូបភាពច្រើន)

ភ្នំពេញ៖ជាមួយគ្នានោះតារាសម្ដែងដែលជាប់ឈ្មោះជាប្រធានសមាគមសិល្បករខ្មែររូបនេះក៏រំលេ​ច​ពីចេតនាបង្ហាត់បង្រៀងនកូនស្រីឲ្យដើរតាមគន្លងជាអ្នកសម្ដែងដ៏ល្បីផងនោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ភ្ជាប់មកជាមួយពាក្យមួយឃ្លាថា«តួ ម៉ឺន ចើយ និង ម៉ាក់ ថើង អាយុ 12 ឆ្នាំ»។ តាមរយៈរូបភាពបង្ហាញឡើងលើបណ្ដាញសង្គមអ្នកនាង ចន ច័ន្ទលក្ខិណា ស្រា​ប់​តែមានមហាជនជាច្រើនបានចូលខមិនភ្លាមថា«និយាយពីថាអោយស្លៀកពាក់ចឹង សំ​ដែងចឹងសមណាស់ បុរាណចំបុរាណ»។ គូរបញ្ចាក់ថា កូនស្រីអ្នកនាង ចនច័ន្ទ ឈ្មោះ ជូ លី។ ជូលី ជាក្មេងឆ្លាតណាស់ជាពិសេស រៀនពូកែ ថែមតំាងពូកែសំដែងផ្នែកសិល្បះដូចអ្នកនាងដែល ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

រូបភាពចង់ក្រោយ មើលហើយស្រក់ទឹកភ្នែក ក្រោយពេលឃើញរូបប៉ុន្មានសន្លឹក ស្រីពៅ ក្រោយបូជារួច…(មានរូបភាពច្រើន)

ភ្នំពេញ ប្រិយមិត្តពិតជាបាដឹងរួចហើយថា កាលពីរសៀលថ្ងៃត្រង់វេលាម៉ោង ២ជាង ថ្ងៃទី២៨ ខែមករានេះ សពរបស់អតីតតារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ត្រូវបានខាងក្រុមគ្រួសារ ធ្វើការបូជាតាមប្រពៃណីរួចរាល់ហើយ នៅឯវត្តសំរោងអណ្តែត។ដោយឡែក ងាកមកចាប់អារម្មណ៍ពីទិដ្ឋភាពនៃពិធីដង្ហែរសព កាលពីថ្ងៃមិញនេះវិញម្តង យើងសង្កេតឃើញថា មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសមាជិកក្រុមគ្រួសារ តារារួមសិល្បៈ និងបណ្តាអ្នកសារព័ត៌មានជាច្រើន បាននាំគ្នាផ្តិតយកទិដ្ឋភាពដ៏គួរឲ្យក្តុកក្តួលមួយនេះ។ យ៉ាងណាមិញប្រភពហ្វេសប៊ុក របស់ ព្រះសង្ឃមួយអង្គព្រះនាម ៉៉ Khmer Srey Pheap” បានផុសសារៀបរាប់អំពីច្បាប់ធម្មជាតិថា “ស្អាតប៉ណ្ណា មានប៉ុណ្ណា ខ្លាំងប៉ុណ្ណា ចង់បានបុណ្ណា_ ទីបំផុតក៏តែប៉ុណ្ណឹង ។” ក្នុងរូបភាពមួយសន្លឹកខាងក្រោមផងដែរ ក្នុងន័យថាមនុ្ស្សម្នាក់ៗមិនអាចជៀរួចអំពីសេចក្តីព្រាត់ប្រាស់បាត់បងបានទេ ដូចនេះមានតែខំសាងអំពើល្អ ដើម្បីទុកជាការចងចំាក៌ដូចជាបុណ្យកុសល់ផងដែរ

អាណិតណាស់ ខណៈពេលនេះ តារាកំប្លែង នាយក្តឹប ត្រឡប់មកផ្ទះវិញហើយ

តារាកំប្លែង ដ៏មានឈ្មោះបោះសំលេង នាយក្តឹប ដែលបានធ្លាក់ខ្លួនឈឺជាច្រើនមុខ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល ដល់ប្រទេសថៃនោះ ខណៈពេលនេះ លោកបានត្រឡប់មកស្រុកខ្មែរយើងវិញហើយ។បើយោងតាមគណនីហ្វេសប៊ុករបស់កូនស្រីនាយ ក្តឹប បានរៀបរាប់យ៉ាងដូច្នេះថា “29.01.2019🇨🇷សូមអោយការវិលត្រឡប់របស់ ឪ ប្រកបដោយសុវត្តិភាពផងចុះ🇰🇭🇰🇭🙏🏻🙏🏻🙏🏻។

ឪក្ដឹប ត្រឡប់មកផ្ទះវិញហើយសូមអោយ ឪ ឆាប់ជាពីជំងឺណា ឪ 🙏🏻🙏🏻🙏🏻 ម៉ែគាត់និងព្យាយាមទោះពេទ្យថៃនិយាយថាយ៉ាងមិចក៏ដោយក៏ម៉ែនៅតែព្យាយាមមើលថែ ឪ ដែល😭ឪ ត្រូវតែតស៊ូណា💪🏻🙏🏻🙏🏻 ដើម្បីកូនៗនិងម៉ែ😭ឪ មិនត្រូវទៅណាទេលឺទេ ឪ😭😭 នាយ (ក្ដឹប)តារាកំប្លែងជើងចាស់😭ទោះល្បីខ្លាំងតែមិនសុះសាយ😪😪😪😪”។

ពុទ្ធោលោកអើយ តែមួយវិនាទីសោះ បានឆក់យកជីវិតសមាជិកមួយគ្រូសារអស់ប្រាំមួយនាក់ដោយសារ…

គួឲ្យសោកសង្វេកណាស់ពេលថ្មីៗនេះមានគណនីហ្វេកប៊ុក ឈ្មោះ Khim chhorlika បានបង្ហាញរូបដ៍ខ្លោចចិត្តមួយដែលមានចំនួនមនុស្សស្លាប់ដល់ទៅប្រាំសាកសព ប៉ុន្តែគួឲ្យសោកស្តាយដែលគណនីហ្វេសប៊ុកនោះមិនបានសរសេរអ្វីទេគ្រាន់តបង្ហោះរូបភាពនោះ។ តែយ៉ាងណាមិញម្ចាស់គណនីដដែលក៍បានខមិនប្រាប់ពីហេតុការណ៍នោះដែរថា«បងប្អូនខ្ញុំ នៅម្តុំផ្សាកអណ្តើត ស្រុកកំពង់ត្រ​បែ​​ក យប់ម៉ិញម៉ោង១១(យប់ថ្ងៃទី២៨ខែមករាឆ្នាំ២០១៩) គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជា​តិ​លេខ១ម្តុំក្បាលក្របី ស្លាប់៦នាក់»ទោះជាយ៉ាងណាសារពត៍មានយើងមិនទាន់បានកំណត់ថាមនុស្សស្លាប់មួយគ្រួសារដោយគ្រោះថ្នាក់ចរាចរណ៍នៅម្តុំនោះជាគ្រូសាររបស់ម្ចាស់គណនីហ្វេសប៊ុកនោះទេ។ប៉ុន្តែប្រហែលជា៣ម៉ោងបន្ទាប់ម្ចាស់គណនីដដែលបានបញ្ជាក់ថា «រូបភាពសពគ្របក្រណាត់ស ចំនួន៥ នេះជាមនុស្សតែមួយគ្រួសារហើយចំណែកម្នាក់ទៀតត្រូវជាក្មួយ យកទៅផ្ទះធ្វើបុណ្យផ្សេងគ្នា»។