បុរសម្នាក់ កំពុងបើកបររថយន្ត គ្រាន់តែឈប់រថយន្តភ្លាម ដាច់ខ្យល់ស្លាប់ភ្លាម បង្ករការភ្ញាក់ផ្អើលទាំងព្រឹក…(មានវិដេអូ)

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរាយការណ៍មកថា បានស្លាប់ក្នុង រថយន្តខណៈកំពុង បើកបរតាមផ្លូវ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងខណ្ឌសែនសុខ។

បើតាមសេចក្តីរាយការណ៍បាន ឲ្យដឹងថា ជនរងគ្រោះមានអាយុប្រមាណ៤០ឆ្នាំ ហើយករណីស្លាប់នេះសង្ស័យខ្យល់គ ខណៈដែលជនរងគ្រោះជិះរថយន្ត យកទៅលាងលុះខណះពេលដែលលាងរថយន្តហើយ ក៍បានជិះមកតាមផ្លូវ លុះដល់ចំណុចកើតហេតុ ក៏ឈប់រថយន្តដេកស្លាប់លើដៃចង្កូតរថយន្តតែម្តង រថយន្តដែលគាត់បើកបរនោះម៉ាក Hyundai ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2766 គាត់ជាតៃកុងបើកបរឲ្យក្រុមហ៊ុនមួយតែមិនអាចបញ្ជាក់បានថាជាក្រុមហ៊ុនណានោះទេ ។

ក្រោយពេលកើតហេតុ អ្នកដែលនៅកន្លែងកើេតហេតុ មានការអាណិតអាសូរ ដល់រូបគាត់យ៉ាងខ្លាំង ហើយប្អូនស្រីបង្កើតរបស់គាត់មកដល់ ពេលឃើញបងប្រុសរបស់ខ្លួន ស្លាប់នៅនិងមុខ គាត់មានសេចក្តីតក់ស្លុតយ៉ាងខ្លាំង ។

យ៉ាងណាក៏ដោយជនរងគ្រោះនៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ ហើយពេល នេះកម្លាំងសមត្ថកិច្ចបានទាក់ទង ដើម្បីឲ្យសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpostnews.m%2Fvideos%2F1727794347340123%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

ប្រភព៖ Heng ly

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦។

សម្តេចតេជោ បានថ្លែងអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ព្រមទាំងកូនក្មួយកម្មករកម្មការិនី ដែលមានជំនឿជឿជាក់ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងក្នុអាណត្តិមុនៗ និងនៅក្នុងអាណត្តិនេះ ដែលមានលេខរៀងទី២០។

នៅព្រឹកថ្ងៃទី២៩ខែឧសភានេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការចាប់លេខរៀង គណបក្សនយោបាយទាំង២០ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “គណបក្សប្រជនកម្ពុជា ត្រូវចាប់លេខរៀងបានលេខទី២០ ដែលជាលេខងាយស្រួល ចំណាំដល់ពលរដ្ឋទូទាំងប្រទេស។ គ.ជ.ប នឹងដាក់បង្ហាញ ការបោះពុម្ព ទម្រង់សន្លឹកឆ្នោត នៅពេលឆាប់ៗនេះ”។

ខាងក្រោមនេះជាលេខរៀងរបស់ គណៈបក្សនយោបាយនានា ដែល(គ.ជ.ប) បានធ្វើការចាប់លេខរៀងនៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨៖

លេខ១ បានទៅលើគណបក្ស គណបក្សខ្មែររួបរួមជាតិ

លេខ២ បានទៅលើគណបក្ស គណបក្សមាតុភូមិយើង

លេខ៣ បានទៅលើគណបក្ស គណបក្សពន្លឺថ្មី

លេខ៤ បានទៅលើគណបក្ស សញ្ជាតិកម្ពុជា

លេខ៥ បានទៅលើគណបក្ស ខ្មែរក្រោក

លេខ៦ បានទៅលើគណបក្ស សំបុកឃ្មុំ

លេខ៧ បានទៅលើគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន

លេខ៨ បានទៅលើគណបក្ស ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ

លេខ៩ បានទៅលើគណបក្ស រស្មីខេមរា

លេខ១០ បានទៅលើគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

លេខ១១ បានទៅលើគណបក្ស ខ្មែរសាធារណរដ្ឋ

លេខ១២ បានទៅលើគណបក្ស ខ្មែរឈប់ក្រ

លេខ១៣ បានទៅលើគណបក្ស ហ្វ៊ុនស៊ិនប៉ិច

លេខ១៤ បានទៅលើគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

លេខ១៥ បានទៅលើគណបក្ស យុវជនកម្ពុជា

លេខ១៦ បានទៅលើគណបក្ស ធម្មាធិបតេយ្យ

លេខ១៧ បានទៅលើគណបក្ស ឆន្ទះខ្មែរ

លេខ១៨ បានទៅលើគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

លេខ១៩ បានទៅលើគណបក្ស ខ្មែរតែមួយ

លេខ២០ បានទៅលើគណបក្ស ប្រជាជនកម្ពុជា៕

ចាប់បញ្ជូនមន្ត្រីនគបាលខណ្ឌព្រែកព្នៅម្នាក់ទៅតុលាការករណី បាញ់បោះសេរី…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ជានគរបាលខណ្ឌព្រែកព្នៅម្នាក់ទៀត មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយសាររឿងបាញ់បោះសេរី។

លោក ប៊ុន សត្យា ប្រធានការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាកថា ជនសង្ស័យមានឈ្មោះ ផន សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនគរបាលខណ្ឌព្រែកព្នៅ ស្នាក់នៅផ្ទះលេខ ១៤៤ AE1 ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អន សារី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខផ្សារផ្លាហ្សា។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានរៀបរាប់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ផន សុផល បានជិះម៉ូតូ ម៉ាក ZOOMER X ពណ៍លឿង ក្នុងស្ថានភាពស្រវឹង បានដកកាំភ្លើងម៉ាក K54 បាញ់ឡើងលើ២គ្រាប់ (ផ្ទុះមួយគ្រាប់) នៅចំណុចមុខតូបលេខ ៧១៩០ ក្នុងផ្សារផ្លាហ្សា ផ្លូវលេខ៤៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ប្រភព៖ Heng Ly

ឃោឃៅណាស់ ថៅកែស្រីយួនកាត់ចិននេះ ផ្តល់ត្រឹម៦០$ក្នុង១ខែ ហើយវាយធ្វើបាបរាល់ថ្ងៃ

ភ្នំពេញ​ ៖ ថៅកែស្រីយួនកាត់ចិននេះ ​ផ្តល់​ត្រឹម​៦០$ក្នុង១ខែ ហើយវាយធ្វើបាបរាល់ថ្ងៃ ។រឿងរ៉ាវ​ខាងលើ​នេះ គឺជា​ការ​ភ្ញាក់ផ្អើល​ថ្មី​មួយទៀត​ជុំវិញ​ការ​ធ្វើ​ទារុណ​លើ​អ្នកបម្រើ​ប្រៀប​ដូច​សត្វ​ធាតុ ។ មិនដឹង​ថា រយៈពេល​៤​ឆ្នាំ​ដែល​ក្មេង​ស្រី​រូប​នេះ​រស់នៅ​ស៊ី​ឈ្នួល​បម្រើ​នៅផ្ទះ​ខាងលើ ទទួល​ភាព​ខ្លាច​ផ្សា​មាន​ទម្ងន់​កម្រិត​ណា​នោះ​ឡើយ ទំនង​ស្ទើរតែ​គ្មាន​វាចា​នឹង​ថ្លែង​ឱ្យ​អស់​នូវ​ទ​ង្វើ​អមនុស្សធម៌​នេះ​បាន​ឡើយ

 ក្មេង​ស្រី​ជំទង់​ម្នាក់ ​ដែល​បាន​ស្នាក់​នៅ​ស៊ីឈ្នួល​បម្រើ​នៅ​ក្នុងផ្ទះ​អ្នកលក់​សម្លៀក​បំពាក់​មួយ​កន្លែង បាន​រង​នូវ​ទារុណកម្ម​ពី​សំណាក់​ថៅកែ​ស្រី​របស់​ខ្លួន​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ គួរ​ឱ្យ​សង្វេគ​ណាស់ ។ តាម​ប្រភព​ព័ត៌មាន​ស្តី​ពី​រឿងរ៉ាវ​ខ្លោចផ្សារនេះ ​ត្រូវ​បាន​លាតត្រដាង​ឱ្យ​ដឹង​ថា ពេល​ខ្លះ​នាង​ត្រូវ​ថៅកែ​ស្រី​ធ្វើ​ទារុណកម្ម ដោយ​ការ​ឱ្យ​ហូប​អាហារ​មិន​គ្រប់គ្រាន់ ក្នុង​មួយ​ថ្ងៃ​ឱ្យ​ហូប​តែ​២​ពេល​​ទេ គឺ​នៅ​
ពេល​ព្រឹក​ម្ដង និង​ពេល​ល្ងាច ​ឬ​យប់​ម្ដង ឯ​ពេល​ថ្ងៃត្រង់​គឺ​អត់ឱ្យ​ហូប​អ្វី​ឡើយ ។ ជាង​នេះ​ទៀត ថៅកែ​ស្រី សាច់​.​ស​ចិត្តខ្មៅ​នេះ បាន​វាយដំ ​ឬ​ក៏​យក​ម្ជុលដេរ​ចាក់​ពេល​ឆេះដុំ​ម្តង​ៗ និង​ពេល​ខ្លះ ​ឈាន​ដល់​ការ​បង្អត់​អាហារ ឬ​ចាក់សោ​បង្ខាំង​នាង​ទុក​នៅ​ក្នុងផ្ទះ​ថែម​ទៀត​ផង ​ចង់​ល្ងីល្ងើ​ទៅ​ហើយ ។

ភាព​សាហាវព្រៃផ្សៃដែល​ជន​ទូទៅ​ចាត់​ទុក​ថា ​ជា​ភាព​អមនុស្សធម៌​នេះ បាន​អូស​បន្លាយ​រយៈពេល​៤​ឆ្នាំ​កន្លង​មក​​ហើយ តាំងពី​នាង​ទើបមាន​អាយុ​១២​ឆ្នាំ​ម្លេះ តែ​មិន​ត្រូវ​បាន​គេ​ដឹង​ទេ ព្រោះ​ថៅកែ​ស្រី​មុខ​មិន​ញញឹម​រូប​នេះ​ គំរាម​មិន​ឲ្យ​នាង​ប្រាប់​អ្នក​ជិតខាង ​ឬ​ប្រាប់​ម្ដាយ​ឡើយ ។ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​អ្នក​ជិតខាង​ដឹង ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឱ្យ​​ទៅ​រំដោះ​នាង​ចេញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។
ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧  ឧសភា នៅ​ផ្សារ​បុរី​សន្តិ​ភាព​២ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​ខាងលើ​ ឈ្មោះ ជា ស្រី​នូ ហៅ​ស្រី​ពៅ អាយុ​១៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ នាង​មាន​បងប្អូន​រហូត​ដល់​៩​នាក់​ (​ប្រុស​៤​នាក់​ និង​ស្រី​៥​នាក់​) ហើយ​នាង​គឺជា​កូន​ទី​៨ ។ ឪពុក​នាង​ឈ្មោះ ជា សួ អាយុ​៦៨​ឆ្នាំ កំពុង​មាន​ជំងឺ​ធ្ងន់​នៅ​នឹង​កន្ទេល​ក្រោក​មិន​រួច ម្តាយ​ឈ្មោះ ឡេ ឡាយ អាយុ​៦៥​ឆ្នាំ ជា​លក់​បន្លែ​បន្តិចបន្តួច ហើយ​ជីវភាព​គ្រួសារ​យ៉ាប់យ៉ឺន​បំផុត ។ តាម​ធម្មតា​ទៅ​ហើយ ​ឱ្យ​តែ​ឮ​ថា​មានកូន​ច្រើន​ប្រាកដ​ណាស់​ជា​គ្រួសារ​ក្រីក្រ​ដូច​ពាក្យ​ចាស់​ពោល​ថា អ្នក​មានកូន​តិច អ្នកក្រ​កូន​ច្រើន ស្រួល​​មិន​ស្រួល​មួយ​ឆ្នាំ​មួយ​ផង ។នាង​បាន​មក​ស៊ីឈ្នួល​ធ្វើ​ការងារ​នៅផ្ទះ​លក់សម្លៀក​បំពាក់​ខាងលើ​៤​ឆ្នាំ​មក​ហើយ គឺ​តាំងពី​នាង​ទើប​មាន​អាយុ​១២​ឆ្នាំ​កម្លេះ ។ ការ​រសាត់អណ្តែត​មក​រស់នៅ​ក្នុងផ្ទះ​ខាងលើ ​ដែល​ថៅកែ​ស្រី​ជា​ជនជាតិ​វៀតណាម​ កាត់​ចិន មិន​ដែល​បាន​សេចក្ដីសុខ​ម្តងណា​ឡើយ គឺ​ស្គាល់​តែ​ទុក្ខ​និង​រង​ទារុណកម្ម រហូត​មាន​ស្លាកស្នាម​ជាំ​ពេញ​ខ្លួនប្រាណ អត់​មាន​អ្នក​ជួយ ។ ប្រភព​ដដែល​បន្ត​ថា ចំណែក​ថៅកែ​ស្រី​ចិត្ត​អប្រិយ​ គ្មាន​ធម៌​មេត្តា​នេះ​ឈ្មោះ ម៉េ​ង រ័​ត្ន​ពិសី ហៅ​សុភា អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម​កាត់​ចិន​ បន្លំ​ប្រើ​ឈ្មោះ​ខ្មែរ​មាន​ប្តី​ឈ្មោះ សុខ ទី អាយុ​៣៣​ឆ្នាំ ។ ប្តី​ប្រពន្ធ​នេះ ​មានកូន​ស្រី​ម្នាក់​ក្នុង​បន្ទុក និង​មានមុខ​របរ​លក់​សម្លៀក​បំពាក់​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ។ ស្ត្រី​ជា​ថៅកែ​ជាប់ចោទ ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ចំណែក​បុរស​ជា​ប្ដី​មិន​ត្រូវ​បាន​ឃាត់ខ្លួន​ទេ ។

ក្មេង​ស្រី​ខាងលើ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា ដោយសារ​ជីវភាព​គ្រួសារ​ទីទ័ល​ក្រ​ខ្លាំង​ពេក នាង​មិន​បាន​រៀនសូត្រ​ដូច​ក្មេង​ៗ​ ដទៃ​ទៀត​ឡើយ​។ នៅ​អាយុ​១២​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០១៤ នាង​បាន​ឃ្លាតឆ្ងាយ​ពី​ឪពុក​ម្ដាយ​និង​បងប្អូន​ជាទី​ស្រឡាញ់ ព្រមទាំង​ផ្ទះសម្បែង មក​រស់នៅ​ស៊ីឈ្នួល​បម្រើ​ថៅកែ​ស្រី​រូប​នេះ ។ នាង​ទទួល​បាន​​ប្រាក់​ឈ្នួល​ក្នុង​១​ខែ ​ចំនួន​៦០​ដុល្លារ​ជា​រៀង​រាល់​ខែ ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​ឪពុក​ ។ ជា​រៀងរាល់ថ្ងៃ នាង​ត្រូវធ្វើ​ការងារ​គ្មាន​ពេល​ឈប់​ សម្រាក​ឡើយ តាំងពី​ព្រលឹម​រហូត​ដល់​យប់ ។ មិនតែប៉ុណ្ណោះ​ ធ្វើ​មិន​ដែល​ត្រូវចិត្ត​ថៅកែ​ស្រី​នេះ​ម្ដងណា​ឡើយ គឺ​តែងតែ​ទាស់ចិត្ត​រហូត ហើយ​មិន​ដែល​ទទួល​បានការ​និយាយ​ផ្អែមល្ហែម​ម្ដងណា​សោះ ថ្ងៃ​ណា​ក៏​ត្រូវ​ថៅកែ​ពាក់មុខយក្ស​ដាក់​នាង​ដែរ ។

ក្មេង​ស្រី​រូប​នេះ​រៀបរាប់​ទៀត​ថា នាង​ត្រូវ​បាន​ថៅកែ​ស្រី​ម្នាក់​នេះ ​វាយ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ ជួនកាល​យក​ម្ជុលដេរ​ខោអាវ​ចាក់ ឬ​ចាក់សោ​បង្ខាំង ហើយ​១​ថ្ងៃ​ឲ្យ​នាង​ហូប​បាយ​តែ​២​ពេល​ប៉ុណ្ណោះ គឺ​នៅ​ពេល​ព្រឹក​ម្ដង និង​ពេល​ល្ងាច​ម្ដង ឯ​នៅ​ពេល​ថ្ងៃត្រង់​អត់​ឲ្យ​ហូប​ទេ ។ ជាង​នេះ​ទៀត មាន​ពេល​ខ្លះ​បង្អត់​ពេញ​១​ថ្ងៃ​តែ​ម្ដង ឲ្យ​តែ​ហ៊ាន​ធ្វើ​អ្វី​ខុសចិត្ត​បន្តិច​នោះ ។ ថៅកែ​ស្រី​នេះ តែងតែ​គំរាមកំហែង​មិន​ឲ្យ​នាង​និយាយ​ទូរស័ព្ទ​ឆ្លើយឆ្លង​ជាមួយ​ម្ដាយ​នាង​ទេ ហើយ​ក៏​មិន​ឲ្យ​និយាយ​រឿង​ធ្វើ​ទារុណកម្ម​មក​លើ​រូប​នាង​​ប្រាប់​ដល់​អ្នក​ជិតខាង​ដែរ គឺ​ការ​រស់នៅ​ក្នុងផ្ទះ​នោះ​មិន​ខុស​ពី​ជាប់គុក​ឡើយ ។

ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាលទៀត​ថា នាង​ទទួល​បាន​ប្រាក់​ឈ្នួល​៦០​ដុល្លារ​ពី​ថៅកែ​នេះ​រយៈពេល​៣​ឆ្នាំ លុះ​មក​ដល់​ឆ្នាំទី​៤​នេះ ត្រូវ​បាន​ថៅកែ​ដំឡើង​ឲ្យ​បាន​ដល់​១០០​ដុល្លារ ។ ចំណែក​ឪពុក​ម្ដាយ​នាង​មិន​បានដឹង​ថា នាង​ទទួល​រង​ទុក្ខវេទនា​បែប​នេះ​ទេ ពួក​គាត់​នឹក​ស្មានថា​ នាង​បាន​សេចក្ដីសុខ ។ ថ្មី​ៗ​នេះ​ពួក​គាត់​បាន​ខ្ចី​លុយ​ពី​ថៅកែ​នេះ​១០០​ដុល្លារ​មុន​ថែម​ទៀត​ផង ដោយ​ឲ្យ​នាង​ធ្វើការ​សង​រំលស់​ឲ្យ​ថៅកែ ។

មន្ត្រី​នគរបាល​និយាយ​ថា អំពើ​ហិង្សា​ដោយការ​ប្រើ​ទារុណកម្ម​លើ​ក្មេង​ស្រី​នេះ​ មាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​បានដឹងឡើយ សូ​ម្បី​តែ​ក្រុម​គ្រួសារ​ក្មេង​ស្រី​ក៏​ដោយនិង​ទើបតែ​ពេល​ថ្មី​ៗ​នេះ ត្រូវ​អ្នក​ជិតខាង​ដឹងហើយ​លួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ទៅ​រំដោះ​ក្មេង​ស្រី​រង​គ្រោះ​ចេញពីផ្ទះ​នោះ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ខណៈ​មន្ត្រី​សមត្ថកិច្ច​ទៅ​ដល់​ស្ត្រី​ជា​ថៅកែ​រូប​នេះ​ បាន​ឈរ​ជ្រែង​ស្រែក​ឡូឡា​ប្រឆាំង​នឹង​នគរបាល​ថែម​ទៀត​ផង ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ នគរបាល​បាន​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​ក្មេង​ស្រី​ប្រគល់​ជូន​ក្រុម​គ្រួសារ​នាង​វិញ៕

ដោយ វុន សុខជា

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់អាក្រាតកាយ… ( មិនទាន់ដឹងថាជាករណីប្លន់ ឫរំលោភទេ)😁

បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ពលរដ្ឋនិងកម្មករសំណង់បានប្រទះឃើញសពបុរសម្នាក់បានដេកអាក្រាតកាយនៅជើងភ្នំខ្លាកូនខាងក្រោយវិទ្យាល័យនេះនាភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ្ឌ ។

សពនោះមានសភាពហើមស្អុយរលួយនៅជើងភ្នំខ្លាកូនថ្មី ក្នុងរូបរាងអាក្រាតកាយ ខាងត្បូងវិទ្យាល័យហ៊ុនសែន ខ្លាកូន ប្រមាណ ៧០០ម៉ែត្រ។
សាភាពនៃសាកសព ៖
សពជើងកន្ធែកដៃលាតអត់ខោមានតែអាវយឺតដៃខ្លីក្រហម។ ឯខោខូវប៊យដែលស្រាតប្រឡាក់ឈាមនៅឆ្ងាយពីសព១៥ម។ យោងការធ្វើកោសល្យវិច្ច័យសពបានរងរបួសបែកក្បាលពីក្រោយ៤ស.ម ដាច់ចង្ការ៥ស.ម សៀតផ្កាឆ្វេងស្នាមដាច់៣ស.ម បបូរមាត់លើដាច់៣ស.ម អាចស្លាប់ពី៥ទៅ៧ថ្ងៃមកហើយ ។

សមត្ថកិច្ចសន្និដ្ឋានឱ្យដឹងថា សពមានឈ្មោះ ភឿន ស៊ីមឿន ភេទប្រុសអាយុ៣៧ឆ្នាំ (ក្នុងគណនីហ្វេសប៊ុក ដាក់ថា កូវីត ) លំនៅដ្ឋានភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ជនរងគ្រោះស្លាប់ដោយឃាតកម្មវាយនឹងដុំថ្ម។

គ្រួសារថា ជនរងគ្រោះបានបាត់ម៉ូតូ១គ្រឿងផងដែរមុនរកឃើញសពនេះ ហើយសាកសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Heng Ly

បន្ទាប់ពីផ្ទុះរឿងម្ចាស់ផ្ទះធ្វើបាបក្មេងស្រីជាប្អូន ពេលម្តាយក្មេងស្រីរងគ្រោះ កំពុងតាមរកបងក្មេងស្រីរងគ្រោះម្នាក់ទៀត…(មានវិដេអូ)

ភ្នំពេញ៖ ករណីក្មេងស្រីម្នាក់ ដែលត្រូវថៅកែវាយធ្វើបាបនៅបុរីសន្តិភាព២នោះ ឥលូវម្តាយក្មេងស្រីរងគ្រោះ កំពុងតាមរកបងស្រីរបស់គេម្នាក់ទៀតដែលមកធ្វើកានៅផ្ទះគេមួយកន្លែងទៀតនៅខ័ណ្ឌដូនពេញ ។

កាលពីម៉ោង១១៖២០នាទីយប់ ត្រូវថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅសង្កាត់ផ្សារ កណ្តាល១ ខ័ណ្ឌដូនពេញ បងស្រីនាងមានអាយុ១៧ឆ្នាំ ធ្វើការ​បំរើតាមផ្ទះអស់រយៈពេល៣ឆ្នាំហើយ ម្តាយក្មេងស្រីនោះ បារម្ភ​ខ្លាចគេធ្វើបាប ក៏ចង់យកកូនមកនៅជាមួយវិញ អោយម្ចាស់ផ្ទះនោះ ដឹកយកកូនស្រីគាត់មកដាក់ នៅនឹងប៉ុស្តិ៍ផ្សារកណ្តាល១​ ផ្អើលទៅដល់ប្រជាពលរដ្ឋ ស្មានថាមានគេវាយ ធ្វើបាបក្មេងស្រីនោះ ដូចជាប្អូនរបស់នាង ប៉ន្តែតាមសម្តីក្មេងស្រីនោះបាននិយាយថា មិនមានកាវាយធ្វើបាបពីសំណាក់ម្ចាស់ផ្ទះនោះឡើយ ៕

(មានវិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1714638362120148%2Fvideos%2F2053344088249572%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

ក្មេងស្រីម្នាក់ ត្រូវបានស្ត្រីជាម្ចាស់ផ្ទះធ្វើទារុណកម្មប្រើអំពើហឹង្សា យ៉ាងព្រៃផ្សៃបំផុតជាងរយះពេល៤ឆ្នាំ…(មានវិដេអូ)

ភ្នំពេញ៖ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមសម្តីអ្នករស់នៅក្បែរនោះបាននិយាយថា ក្មេងស្រីម្នាក់ជាកូនឈ្នួល បម្រើការងារនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង នៅជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ត្រូវបានស្រ្តីម្ចាស់ផ្ទះ ប្រើអំពើហឹង្សា ធ្វើទារុណកម្ម អស់រយៈពេល៤ឆ្នាំហើយ ដោយវាយ ដំ ពេលខ្លះឈានដល់បង្អត់បាយក៏មាន ដោយទង្វើរសាហាវពេក ទើបបែកធ្លាយរឿងពីអ្នកជិតខាងទាក់ទងរាយការណ៍ប្រាប់វិទ្យុABC នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ទើបក្រុមការងារវិទ្យុABC សហការជាមួយសមត្ថកិច្ចចុះទៅអន្តរាគមន៍ រំដោះក្មេងស្រី ចេញពីផ្ទះកើតហេតុ ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ជា ស្រីនូ ហៅស្រីពៅ មានអាយុ១៦ រស់នៅភូមិទំនុកថ្មី ឃុំទំនុកថ្មី ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។

ហើយស្រ្តីដែលបានធ្វើទារុណកម្មប្រើអំពើហឹង្សាទៅលើក្មេងស្រីនោះ មានឈ្មោះ ភា រស់នៅ ភូមិឃុំ កើតហេតុខាងលើផងដែរ ។

ស្ត្រីម្ចាស់ផ្ទះខាងលើត្រូវឃាត់យកមកសាកសួរតាមនីតិវីធីច្បាប់ ។ ចំណែកក្មេងស្រីម្នាក់ជាកូនឈ្នួលត្រូវបានក្រុមការងារវិទ្យុABC នាំយកមកស្នាក់នៅជាមួយវិទ្យុABC បណ្ដោះអាសន្ន​សិន៕

សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1842252986074661%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1842252976074662%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

យុវជនកម្ពុជាជាង ៩០%គាំទ្ររាជរដ្ឋាភិបាល ក្នុងការដំឡើងពន្ធបារី

តាមរយៈលទ្ធផលស្ទង់មតិរបស់យុវជនកម្ពុជាជាង៩០% គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការតំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បី កាត់បន្ថយហានិភ័យបណ្ដាលមកពីការជក់បារី។

ក្នុងសិក្ខាសាលាបង្កាញពីលទ្ធផល ស្រាវជ្រាវទស្សនៈយុវជនទៅលើការតំឡើងពន្ធនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ២២ ឧសភា នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-កូរ៉េ លោក ប៉ែន ចាន់ សុវណ្ណដារ៉ា ប្រធានយុវជនផ្នែកចិត្ដសាស្ដ្រ នៃសាកលវិទ្យាល័យភូមិភ្នំពេញ បានឲ្យដឹងថា នៅពេលនេះ មានយុវជនកម្ពុជាជាង៩០% បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការតំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បី កាត់បន្ថយហានិភ័យបណ្ដាលមកពីការជក់បារី។ លោកបន្តថាយុវជន៩៨% សុំឲ្យរាជរដ្ឋាភិបាល ធ្វើយ៉ាណា ទុកពន្ធមួយចំណែក ដែលបានមកពីការជក់បារី ទុកសម្រាប់គាំទ្រដល់វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដូចនៅបណ្ដាលប្រទេសអាស៊ានជាដើម។

clip:សិក្ខាសាលានេះបង្ហាញពីលទ្ធផលស្រាវជ្រាវទស្សនៈយុវជនទៅលើតំលៃបារីនៅកម្ពុជ ហើយគោល បំ ណងយើងចង់បានទស្សនៈរបស់គេ ថាត់គាំទ្រដល់រដ្ឋាភិបាលក្នុងការតំឡើងពន្ធបារីឬអត់។ព្រោះ គាត់ចង់ឲ្យ បារី កើនឡើង តាមលទ្ធផលមានជាង៩០%បានគាំទ្ររដ្ឋភិបាលឲ្យតំឡើងពន្ធ កាលណាពន្ធកើនឡើងតំលៃបារីថយ ចុះ ។តាមរយៈលទ្ធផលនេះ សុំសំណូមពរដល់យុវជន ការប្រើប្រាស់បារីសុំជៀសវាង ព្រោះបារីប៉ះពាល់អវិជ្មានដល់ សុខ ភាពទាំងមូលតែម្តង។

លោក មុំ គង់ នាយកប្រតិបត្ដិ អង្គការ ដើម្បី ចលនាសុខភាពកម្ពុជាបានបញ្ជាក់ថា ថ្នាំជក់គឺជាផលិតតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្ដាលស្លាប់មុនអាយុកំណត់។ក្នុង១ឆ្នាំៗថ្នាំជក់បណ្ដាលឲ្យប្រជាពលរដ្ឋ ៨លាននាក់ស្លាប់នៅលើពិភពលោកនិងជិត១ម៉ឺននាក់នៅកម្ពុជា។លោកបន្តថាតាមលទ្ធផល នៃការស្ទង់មតិយុវជនពាក់ព័ន្ធទៅនឹងតម្លៃបារី នៅឆ្នាំ២០១៧បានបង្ហាញថា យុវជនកម្ពុជា៥០% ចង់ឲ្យបារីមានតម្លៃទាប ចាប់ពី៦០០០រៀលទៅ១ម៉ឺនរៀល និង៥០%ទៀតចង់ឲ្យបារីមានតម្លៃ១ម៉ឺនរៀលឡើងទៅ ដើម្បី ជួយកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការជក់បារីនេះ។ ប៉ុន្តែទោះជាមានការតំឡើងពន្ធ លើផលលិតផលថ្នាំជក់កន្លងមកក៏ដោយ ក៏កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធ លើផលិតផលថ្នាំជក់ទាបបំផុតនៅក្នុងបណ្ដាប្រទេសអាស៊ានដែរ។

ចឹងការផលិតបារីឲ្យមានតំលៃទាបគឺអាចឲ្យក្រុមទាំង២នេះគាត់ចាប់ផ្តើមនៅពេលគាត់ញៀនប្រើប្រាស់ដំបូងហើយគាត់អាចក្លាយជាអ្នកញៀនបាន ចឹងនៅពេលប្អូនៗសាកល្បងម៉ាដើមពីរដើមដំបូង អាចធ្វើឲ្យប្អូនញៀនក្លាយជាអ្នកប្រើប្រាស់ទាំងអស់ហើយ ។ ធ្វើមេចក្រុមហ៊ុនបារីរក្សាតំលៃឲ្យនៅទាប។

យោងតាមទល្ហីករណ៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក ការតំឡើងពន្ធលើផលិតផលថ្នាំជក់ និងធ្វើឲ្យវិធានការដ៏មានប្រសិទ្ធភាពមួយ ក្នុងការរួមចំណែកកាត់បន្ថយហានីភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ និងធ្វើឲ្យកើនចំណូលពន្ធជាតិបានយ៉ាងក្រាសក្រែល៕

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់វត្តចំនួន ៣៣វត្ត រាជធានី ខេត្ត

ភ្នំពេញ៖ ព្រះពុទ្ធសាសនា គឺមានសំខាន់ណាស់ ក្នុងលើកស្ទួយប្រទេសជាតិ និងជាសាសនារបស់រដ្ឋ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកឧកញ៉ា ផែ ហ៊ុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏ដូចជាពុទ្ធសាសនិកដទៃទៀត បានចូលរួមវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់វត្តចំនួន ៣៣វត្ត ក្នុងនោះវត្តនៅរាជធានីភ្នំពេញចំនួន ៧ និងវត្តនៅស្រុកស្ទោង ខេត្តកំពង់ធំចំនួន២៦វត្ត ។

ពិធីនេះបានប្រារព្ធឡើងនារសៀលថ្ងៃព្រហស្បត្តិ៍ ១០កើត ខែជេស្ឋ ឆ្នាំច  ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានសូរិយា ស្ថិតក្នុងសង្កាត់ ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៍បានឧទ្ទិសកុសល្យផលបុណ្យនេះដល់វិញ្ញាណក្ខន្ទបុព្វការីជន យុទ្ធជនដែលបានពលីដោយបុព្វហេតុ តស៊ូរំដោះជាតិមាតុភូមិក្នុងសម័យសង្គ្រាមផ្ដួលរំលំរបបបនប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃ។


ទន្ទឹងនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតបានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំប្រទេសកម្ពុជាពិសេសសម្ដេចតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនមានសុខភាពល្អអាយុវែងដើម្បីបន្តដឹកនាំ និងជានាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀតពិសេសរក្សាសន្តិភាព ស្ថេរភាព ដូចបច្ចុប្បន្ននេះ។
សូមបញ្ចាក់ថា ៖ ក្រៅពីប្រគេននូវទានព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឍទាំង៣៣វត្តហើយក៏បានប្រគេនថវិកាក្នុងមួយវត្តៗជាង២លានរៀល ទៀតផងដែរ ៕

ពុលទៀតហើតនៅខេត្តក្រចេះ! មនុស្សក្មេងចាស់ជិត១០០នាក់ បានរងការពុលចំណីអាហារ

ក្រចេះ ៖ បន្ទាប់ពីការពុលស្រាស នៅខេត្តក្រចេះ ហើយឥឡូវនេះ មនុស្សក្មេងចាស់ប្រុសស្រីប្រមាណជិត១០០នាក់ បានរងការពុលចំណីអាហារ ដែលពួកគេបានបរិភោគពីក្នុងពិធីជួបជុំមួយកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ។ យ៉ាងណា ប្រធានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា អ្នកជំងឺទាំងអស់បានធូរស្រាលអស់ហើយ ហើយក្រុមការងារជំនាញក៏កំពុងបន្តស្រាវជ្រាវរកមូលហេតុពិតផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវុត្ថា ប្រាប់អង្គភាពសារព័ត៌មានថា នៅព្រឹកថ្ងៃសៅរ៍នេះថា មានផ្ទុះករណីពុលជាថ្មីទៅលើប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងទ្រាំង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយប្រជាពលរដ្ឋជាច្រើន មានអាការៈដូចៗគ្នា គឺ ឈឺពោះ ក្អួតចង្អោ អស់កម្លាំង ចំពោះកុមារមានរាគបន្ថែម។

ចំពោះការផ្ទុះករណីពុលជាថ្មី នៅក្នុងស្រុកចិត្របុរីនេះ លោក ឈ្នាង សុវុត្ថា បានបញ្ជាក់ថា អ្នកជំងឺទាំងអស់ បានហូបនំប៉័ងនៅក្នុងពិធីប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ ស្ដីពីការជំរុញទីផ្សារខ្នាតតូចផលិតផលដំឡូងមី។ បែបណា លោកថា ក្រុមការងារឆ្លើយតបបន្ទាន់ កំពុងបន្តចុះធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដហើយ។

បើតាមប្រធានមន្ទីរ គិតត្រឹមម៉ោង៥៖០០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ ដែលរងការពុលសរុបមានចំនួន៧៥នាក់ ស្រី៣៩នាក់ ក្នុងនោះមានកុមារ៥៣នាក់។ លោកបន្តថា អ្នកជំងឺចំនួន៤០នាក់ ក្នុងនោះ មានស្រី២១នាក់ និងកុមារ២១នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈអ្នកជំងឺ៣៥នាក់ មានស្រី១៨នាក់ និងកុមារ២១នាក់ បានសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែ រហូតមកទល់នឹងចុងខែឧសភានេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានរងការពុលជាបន្តបន្ទាប់ ដោយបានសម្លាប់មនុស្សផងដែរ។

កាលពីដើម​ខែឧសភា​ក​ន្ល​ង​ទៅ មាន​ករណី​ពុល​ពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយបានសម្លាប់​ប្រជាពលរដ្ឋ​ចំនួន១៣នាក់ និង​ជាង២០០នាក់​ទៀត ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ។ ​អ្នកភូមិ​ជាច្រើន មាន​រោគសញ្ញាដូចៗគ្នា ដូចជា ឈឺពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និង​ថប់ដង្ហើមជាដើម។