ជំរះមន្ទិលករណីបន្លំខ្លួនរំលោភកូនក្រមុំនៅរាត្រីផ្សំដំណេក កូនកំលោះពិតទាបណ្តាការវិញលោក តាន់គឹម សួរ ប្រកាសថា , , ,

នៅមិនទាន់ផុតរលត់នៅឡើយទេករណីយុវជនម្នាក់បន្លំខ្លួនជាកូនកំលោះ ឡើងទៅរំលោភកូនក្រមុំក្នុងរាត្រីផ្សំដំណេកបានសំរេច ហើយធ្វើអោយកូនកំលោះពិតមានការខកបំណង និងអន់ចិត្តរហូតឈានដល់ដាក់ពាក្យបណ្តឹងទាថ្លៃបណ្តាការវិញនោះ លោក តាន់ គឹមសួរ ផលិតករដែលផលិតវីដេអូប្លែកៗដាស់ពញ្ញាក់អារម្មណ៍មហាជន លោកអាចារ្យធំ និងក្រុមការងាររបស់លោកបានប្រកាសនឹងសើររើរឿងនេះជូនកូនក្រមុំកម្សត់ម្នាក់នោះផងដែរ។

ថ្លែងក្នុងសំណេររបស់ទំព័រផ្ទាល់ខ្លួន លោក តាន់ គឹមសួរ ក៏បានធ្វើការប្រកាសស្វែងរកមេធាវីស្ម័គ្រចិត្ត ដើម្បីជួយរកយុត្តិធម៌ដល់ក្មេងស្រីរងគ្រោះថា៖”ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា សង្ឃឹមថាពុកម៉ែបងប្អូននៅមិនទាន់ភ្លេចអំពីរឿងរបស់ក្មេងស្រីរងគ្រោះម្នាក់នេះ។ ឥឡូវនេះពួកយើងសូមប្រកាសរកមេធាវីស្ម័គ្រចិត្តដើម្បីតតាំងនឹងរឿងក្តីមួយនេះ។ សូមចែករំលែកផង”៕

 

បុរស​ម្នាក់ ​បើករថយន្ត​ល្បឿន​លឿនដូចហោះ ដល់ផ្លូវកោងមិនកោងតាមផ្លូវ បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ ស្លាប់ភ្លាមៗ…(មានវិដេអូ)


ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធ​ត់​នេះ បានកើត​ឡើង​នៅ​វេលាម៉ោងប្រម៉ាណ ១និង៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ត្រពាំងវែង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

សព​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។
មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ស៊ីណា ​ពណ៌​ស ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​2A-2567 បានធ្វើ​ដំណើរ​ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន។


ដោយ​ផ្លូវ​កោង​និង​ងងឹត​ផង​នោះ​ក៏បាន​ធ្លាក់​ចេញពី​ផ្លូវ​បណ្ដាលឱ្យ​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​តៃកុង​លង់ទឹក​ស្លាប់​គួរ​រន្ធត់។រីឯ​រថយន្ត​ធ្លាក់ចូល​ប្រឡាយទឹក​ផ្ងា​ជើង​ច្រ​ង៉ាង​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ។
សមត្ថកិច្ច​បាន​ដឹក​យកមក​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​ប្រគល់ជូន​ចាស់​ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcampost.news%2Fvideos%2F1944474495605057%2F&show_text=0&width=560

ដោយ៖ សុវណ្ណ​ ដេត

ប្រភព៖ fb

បាញ់គ្រាប់ពិត២០០០គ្រាប់ បង្ហាញពីសមត្ថភាព និងជំនាញ នៃកងយោធពលខេមរភូមិន្ទ

ខេត្តកំពតៈ លំហាត់បាញ់គ្រាប់ពិតនេះ បានធ្វើឡើងក្រោមវត្តមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន រួមនឹងអនុព័ន្ធយោធាអន្តរជាតិប្រចាំប្រទេសកម្ពុជា ជាច្រើនរូប ដើម្បីត្រួតពិនិត្យ និងទស្សនាការសម្តែងលំហាត់ហ្វឹកហ្វឺន ក្នុងយុទ្ធនាការវាយបករបស់កងឯកភាពយានយន្តអន្តរាគមន៍។ ហនុមានមាស ២០១៨ បាញ់គ្រាប់ពិត ប្រភេទអាវុធប្រតិកម្ម ចំនួន៨០០គ្រាប់ និងអាវុធអូសសណ្តោង១២២មីលីម៉ែត្រ និង១៥២មីលីម៉ែត្រ ចំនួន១២០០គ្រាប់ទៀត នៅក្នុងភូមិសាស្រ្ត ភូមិត្រពាំវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដោយជោគជ័យ ។

លំហាត់ហនុមានមាស ឆ្នាំ២០១៨ ក្រោមប្រធានបទកងពលតូចអន្តរាគមន៍ថ្មើរជើងយានយន្ត ធ្វើការវាយបកដែលបានធ្វើឡើងនៅក្នុងសមរភូមិសិប្បនិមិត្តមួយកន្លែង ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែឧសភានេះ បានសម្តែងលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ចំនួន២ពាន់គ្រាប់ ក្នុងយុទ្ធនាការវាយបក សំដៅគោលដៅរបស់ខ្មាំងយ៉ាងក្តៅគគុក និងស្វាហាប់របស់យោធិន ដូចនៅក្នុងសមរភូមិពិត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសន្តិភាពជូនប្រជាជន ។

នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បង្ហាញពីគោលបំណង នៃការចាត់តាំងបាញ់គ្រាប់ពិតលើកនេះថា ពិតជាមានអត្ថន័យ និងសារសំខាន់បំផុត ក្នុងការពង្រឹងសមត្ថភាព ជំនាញ កាំភ្លើងប្រតិកម្ម និងកាំភ្លើងធំអូសសណ្តោង ប្រភេទ១២២មីលីម៉ែត្រ និង១៥២មីលីម៉ែត្រ ដែលជាគ្រឿងបំពាន់ធុនធ្ងន់ និងយុទ្ធសាស្រ្តរបស់កងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃ លក្ខណៈ បច្ចេកទេស និងសមត្ថភាពយោធិន ស្របតាមយុទ្ធវិធី ក្នុងការអនុវត្ត សហការប្រយុទ្ធ តាមនយោបាយ យុទ្ធសាស្រ្តការពារជាតិ ការពារបូរណភាពទឹកដី ។

សម្តេចឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការបាញ់គ្រាប់ពិតនៅថ្ងៃនេះ ក៏បានបង្ហាញពីទស្សនៈ ការទទួលខុសត្រូវ និងការគោរពបទបញ្ជារបស់កងយោធពលខេមរភូមិន្ទ ដើម្បីវាយតម្លៃពីសមត្ថភាព និងជំនាញ ក្នុងការប្រើប្រាស់អាវុធប្រតិកម្ម និងអាវុធធុនធំ ដើម្បីត្រៀមសម្រាប់ការពារជាតិ ការពារបូរណភាពទឹកដី។ ជាមួយគ្នានោះ សម្តេចពិជ័យសេនា បានវាយតម្លៃថា ការបាញ់គ្រាប់ពិតលើកនេះ ពិតជាមានភាពល្អប្រសើរជាងលើកមុនៗ ទាំងការបាញ់ និងការរៀបចំគោលដៅគ្រាប់ធ្លាក់ជាដើម ។

សូមបញ្ជាក់ផងដែរថា ភាពជោគជ័យ នៃលំហាត់សហនុមានមាស ឆ្នាំ២០១៨ គឺជាសមិទ្ធផលថ្មីដ៏ធំធេងមួយទៀត ដែលកងយោធពលខេមរភូមិន្ទ សម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងនោះការកែទម្រង់កងយោធពលខេមរភូមិន្ទ គឺជាកិច្ចការចាំបាច់ ដើម្បីលើកកម្ពស់ ពង្រឹងពង្រីកសមត្ថភាព របស់កងទ័ពក្នុងការបំពេញភារកិច្ចជូនជាតិ៕

អាជ្ញាធររាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សាកិច្ចការពារសន្តិសុខ ក្នុងថ្ងៃបោះឆ្នោត និងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងការរៀបចំសណ្តាប់ធ្នាប់ផ្លូវ ទាំង១១ខ្សែ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅលើផ្លូវធំៗទាំង១១ខ្សែ ពិសេសគឺ ផ្តោតសំខាន់លើកិច្ចការពារសន្តិសុខ សុវត្ថិភាពក្នុងការបោះឆ្នោត នៅរសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច ត្រូវនឹងថ្ងៃទី៣០ ឧសភា២០១៨នេះ ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតិភាពឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងរាជធានីឯកឧត្តមឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ ព្រមទាំងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ផងដែរ។

ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីពង្រឹងបន្ថែមទៅលើបញ្ហា កិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញអោយកាន់តែប្រសើរឡើង និងការផ្ទៀងផ្ទាត់ឡើងវិញ ជុំវិញលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅលើផ្លូវធំៗទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាផែនការជាអាទិភាពនាពេលកន្លងមកនេះ ។

ក្នុងអង្គប្រជុំនោះលោកជួន សុវណ្ណស្នងការរាជធានីភ្នំពេញ ក៏បានរាយការណ៍ពីផែនការ ក្នុងកិច្ចការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងរាជធានីភ្នំពេញ។ ក្រៅពីនេះ លោកអភិបាលខណ្ឌទាំង១២ក៏បានលើកឡើងពីសភាពការណ៍ចោរ លួច ឆក់ ប្លន់ ល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លូននីមួយៗផងដែរ ដើម្បីរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាអោយភូមិសង្កាត់មានសុវត្ថិភាព បង្កើតអោយបានភាពកក់ក្តៅជូនប្រជាពលរដ្ឋ ៕

ជនសង្ស័យ២នាក់បានឆក់ទូរស័ព្ទដៃបានស​ម្រេច តែត្រូវ…(ចុចអានបន្ត)

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព​ ឆក់ទូរស័ព្ទដៃពីនារី២នាក់ខណៈកំពុងតែជិះម៉ូតូឌុបគ្នា បានសម្រេចហើយ ក៏ត្រូវ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនភ្លាមមៗទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ២ យកទៅសួរនាំនៅវេលាម៉ោង១និង៣០នាទី ថ្ងៃពុធ ១៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះតាមបណ្ដោលផ្លូវ១៣៨ នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


បើតាមសម្ដីពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះដែលជានារីទាំង២នាក់ខណៈកំពុងតែជិះម៉ូតូមួយគ្រឿងម៉ាកឃ្លឺកឌុបគ្នា ភ្លាមនោះក៏ស្រាប់តែមាន ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពាក់ស្លាកលេខភ្នំពេញ 1GI-0203 មកឆក់ទូរស័ព្ទដៃជនរងគ្រោះដែរអង្គុយខាងក្រោយ ហើយជនសង្ស័យជិះម៉ូតូគេចខ្លួនស្រាប់តែត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាដែរកំពុងល្បាតនៅក្បែរនោះក៏បាននាំគ្នាដេញរហូតទើបឃាត់ខ្លួនភាមៗតែមង្ត ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ២ ព្រោះជាម្ចាស់ទឹកដីផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូ២សួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ឆក់ខុសបញចេកទេស ដួលប្រកាច់ទៅលើថ្នល់ប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច…(ចុចអានបន្ត)

ភ្នំពេញ៖ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យពីរនាក់ ជិះម៉ូតូសង់ស៊េរី២០១៨មួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិនប្រុសស្រីពីរនាក់ ដែលកំពុងដើរតាមដងផ្លូវ តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយចាប់បាន រួចប្រគល់ជូនសមត្ថកិច្ចវាយខ្នោះតែម្ដង ហេតុការនេះដែរស្ថិតនៅចំណុចមុខខុនដូ ឌីកាសល៨៣ តាមបណ្តោយផ្លូវ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទី១ មានឈ្មោះ ទូច ម៉ែងហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលារៀនទួលសង្កែ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅខេត្តកំពងចាម និងជនសង្ស័យទី២ មានឈ្នោះ ស៊ាង ជាងកាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សនៅវិទ្យាល័យវត្តកោះ រៀនថ្នាក់ទី១១ ស្នាក់នៅម្តុំសាលារៀនបាក់ទូក និងមានស្រុកំណើតនៅខេត្តតាកែវ។


បើតាមសាក្សីនៅជិតនោះបាននិយាយថា នៅមុនកើតហេតុរូបគាត់ ឃើញជនជាតិចិនប្រុសស្រីពីរនាក់ បានដើរចេញពីផ្សារធីខេ ដោយធ្វើដំណើរថ្មើរជើងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-8708 ។


បានជិះមកពីក្រោយស្របទិសដៅស្របគ្នា បន្ទាប់មកជនសង្ស័យមិនទាន់សកម្មភាពឆក់កាបូបនោះទេ ដោយពួកគេជិះក្រឡឹងពីរទៅបីជុំ ទើបឃើញឱកាសល្អធ្វើសកម្មភាពឆក់កាបូបយួរដៃពីស្ត្រីជនជាតិចិនម្នាក់ ក្នុងចំណោមពីរនាក់តែម្ដង តែមិនបានសម្រេច ដោយសារជនរងគ្រោះឃើញទាន់ ក៏បានទាញកាបូបមកវិញ ធ្វើឲ្យកាច់កម៉ូតូជនសង្ស័យដួលប្រកាច់ទៅលើថ្នល់ភ្លាវៗនោះតែម្តង៕

ដោយ៖ សុវណ្ណ ដេត

សមត្ថកិច្ច បញ្ជូនខ្លួនថៅកែស្រីចិត្តព្រៃផ្សៃ យកទៅកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់…

ភ្នំពេញ៖ ចាប់ខ្លួន​នឹង​បញ្ជូន​ខ្លួន​ថៅកែ​ស្រី​រូបនេះ​មក​តុលាការ គឺធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​កុមារី​រងគ្រោះ ដែល​ត្រូវបាន​ថៅកែ​ស្រី ធ្វើ​ទារុណកម្ម​ដូច​សត្វ​ធាតុ អស់​រយៈពេល៤ឆ្នាំ រងកម្ម​ខ្លួនប្រាណ ពេញ​ដោយ​ស្លាកស្នាម ហើយ​រំដោះ​ក្មេងរងគ្រោះ​ចេញពីផ្ទះ​ខាងលើ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះទៅ​នាំខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល។

នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​ខ្លួន​ថៅកែ​ស្រី​ចិត្តកំណាច​ឈ្មោះ ម៉េង រ័ត្ន​ពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់ មកកាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

សូមជម្រាបថា ប្រតិបត្តិ​ការចុះទៅ​អន្តរាគមន៍​រំដោះ​ក្មេង​ខាងលើ កាលពី​វេលា​ម៉ោង៥ល្ងាច​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះ​អ្នកលក់​សម្លៀកបំពាក់​មួ​យ​កន្លែង លេខ១៧អា ខាងត្បូង​ជាប់​ផ្សារ​បុរី​សន្តិភាព២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន រា​ធានី​ភ្នំពេញ។

ថៅកែ​ចិត្តកំណាច​រូបនេះ​មានឈ្មោះ ម៉េង រ័ត្ន​ពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់​នៅផ្ទះ​កើតហេតុ។ បើតាម​អ្នក​ក្បែរ​ខាង​ថា ជា​ជនជាតិ​វៀតណាម កាត់​ចិន មាន​ប្តី​ឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់ មានកូន​ស្រី​ម្នាក់​ក្នុងបន្ទុក។

ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជា ស្រីនូ ហៅ​ស្រី​ពៅ អាយុ១៦ឆ្នាំ មក​រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​រយៈពេល៤ឆ្នាំ​ហើយ ជា​អ្នកធ្វើការងារ​ផ្ទះ មាន​ស្រុកកំណើត​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ក្មេងស្រី​រងគ្រោះ មាន​បងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ នាង​ជា​កូន​ទី៨ មាន​ឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ ឈឺ​នៅ​កន្ទេល មាន​ម្តាយ​ឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរ​លក់​បន្លែ។

ក្មេងស្រី​រងគ្រោះ ទាំង​ទឹកភ្នែក ក្នុង​អារម្មណ៍​ភ័​រ​ញ័រ ប្រាប់​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា គាត់​ត្រូវបាន​ស្ត្រី​ខាងលើ យកមក​ឲ្យ​ធ្វើ​ការងារ តាំងពី​អាយុ១២ឆ្នាំ​មកម្ល៉េះ ធ្វើជា​កូនឈ្នួល​បម្រើ ផ្ទះ​ខាងលើ​រហូតមក​ដល់ពេលនេះ អស់​រយៈពេល៤ឆ្នាំ​ហើយ។ ស្ត្រី​ម្ចាស់ផ្ទះ បង្ខំ​ឲ្យ​ធ្វើ​ការងារ​តាំងពីព្រឹក​ទល់​យប់ បើ​ធ្វើ​មិនទាន់​ប្រដាប់​ដោយ​ដែក វាយ​ពេញ​រាងកាយ​ក្បាល ជូន​យក​ម្ជុលដេ​ប៉ាក់ មកចាក់​លើ​រាងកាយ​ក្នុង១ថ្ងៃ ឲ្យ​ហូបបាយ២ពេល ពេលព្រឹក និង​ពេល​ល្ងាច ថ្ងៃត្រង់​បន្ត​ឲ្យ​ធ្វើ​ការងារ។

ក្មេងស្រី​រងគ្រោះ បាន​បន្តទៀតថា មក​ស្នាក់នៅ​ធ្វើការ​ដំបូង បាន​ប្រាក់​ឈ្នួល៦០ដុល្លា​ក្នុង១ខែ ទើបតែ១ឆ្នាំ​មកនេះ បាន១០០ដុល្លា​ក្នុង១ខែ ហើយ​ខែថ្មីៗនេះ ម្តាយ​នាង​មានការ​ខ្វះខាត ថវិកា ទិញ​ថ្នាំ​ព្យាបាល​ឪពុក បាន​សុំ​ខ្ចីលុយ១០០ដុល្លារ​មុន។ ហើយ​អ្វី​ជាងនេះទៅទៀត ម្ចាស់ផ្ទះ​ដាក់​បំរាម​មិន​ឲ្យ​និយាយ​រឿង ធ្វើ​ទារុណកម្ម រាងកាយ ប្រាប់​អ្នកជិតខាង ឬ​ប្រាប់​ដំណឹង​ដល់​ក្រុមគ្រួសារ​នៅឯ​ស្រុក​ឡើយ មិន​អនុញ្ញាត​ឲ្យ​ជួប​និយាយ​ជាមួយ​ម្តាយ​តាម​ទូរស័ព្ទ​ទៀតផង។ បំភ្លឺ​ពី​ក្មេងរងគ្រោះ សមត្ថកិច្ច​ហៅ​នាំខ្លួន​ស្ត្រី​សង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​ផ្អែកលើ​ភស្តុតាង ស្លាកស្នាម ជាំ របួស ពេញ​ខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ ចាត់ការ​បន្ត​តាម​នីតិវិធី៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Heng Ly

ឈាមស្រែកស្បែកហៅ ! បុរស​ចិត្ត​ព្រៃផ្សៃ​ដែលចាប់រំលោភក្មេងស្រីហើយ​សម្លាប់ពេលនេះត្រូវ…(មានវិដេអូ)

ភ្នំពេញ ៖ ពិតជា​គួរ​ឲ្យ​សង្វេគណាស់ ក្មេងស្រី​ម្នាក់ មាន​អាយុ​ទើបតែ៤ឆ្នាំ​សោះ ត្រូវបាន​បុរស​ចិត្ត​ព្រៃផ្សៃ​ម្នាក់ ដែលជា​អ្នករស់នៅ​ម្ដុំ​ក្បែរ​ផ្ទះ​​ចាប់រំលោភ ហើយ​សម្លាប់​យក​សព​ទៅ​ទម្លាក់​ក្នុង​ពាងទឹក​នៅលើផ្ទះ ដែល​គេ​ទុកចោលនៅត្រង់ចំណុច​លើផ្ទះ​គេ​ទុកចោល ស្ថិតក្នុង​ភូមិក សង្កាត់​ច្រាំង​ជំ​រះ២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ហេតុការណ៍នេះបានកើតឡើងកាលពី​​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ភ្លាមនោះ​ជនដៃដល់​ដឹងខ្លួន បាន​រត់គេច​បាន​ប្រហែល២ម៉ោង ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ តាម​ប្រមាញ់​ចាប់បាន​មកវិញ​ផងដែរ។

សព​ក្មេងស្រី​រងគ្រោះ​ខាងលើ មានឈ្មោះ ខ.ស.ច អាយុ៤ឆ្នាំ ដោយមាន​ម្ដាយ​ឈ្មោះ ម.ច អាយុ២៦ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ទីតាំង​កើតហេតុ​ខាងលើ។ ចំណែក​ជនដៃដល់​មានឈ្មោះ អា​យ៊ី ហៅ អា​ដំឡូង អាយុ​ជាង៣០ឆ្នាំ មានមុខ​របរ​លក់​ដំឡូង ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ។

មុនពេល​កើតហេតុ​រឿងនេះ គឺ​ក្មេងស្រី​រងគ្រោះ​ខាងលើ បាន​រត់​លេង​ជាមួយក្មេងៗឯទៀត។ តែ​ក្រោយមក ក៏បាន​បាត់​ក្មេងស្រី​រងគ្រោះ​អស់​រយៈពេល​ជាង២ម៉ោង ហើយ​ត្រូវបាន​ឪពុកម្ដាយ រួមទាំង​សាច់ញាតិ​អ្នកភូមិ​ជួយ​ដើររក។ ពេលនោះ ត្រូវបាន​ពូ​បង្កើត​ក្មេងស្រី​រងគ្រោះ ឡើងទៅ​លើផ្ទះ​ឈើ​ដែល​គេ​ទុកចោល​យូរ​ខែ​មកហើយ​នោះ និង​បាន​អើតមើល​ក្នុង​ពាងទឹក​លើផ្ទះ ស្រាប់តែ​ប្រទះឃើញ​សព​កូនស្រី​ដេកស្លាប់​ក្នុង​ពាងទឹក ដោយ​មិនមាន​ស្លៀកពាក់​ខោអាវ​នោះឡើយ។

ដោយសារ​មិន​អស់ចិត្ត ទោះបីជា​ដឹងថា ក្មេងស្រី​រងគ្រោះ បាន​ស្លាប់បាត់​បង់ជីវិត​ក៏ដោយ ក៏​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ ព្យាយាម​ដឹកយក​កូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ដេចឪ​សម្ដេចម៉ែ​ផងដែរ តែ​ជា​អកុសល​ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត ។

ជនដៃដល់ ក្រោយពី​ដឹងខ្លួន​ទាន់ ក៏​រត់គេចខ្លួន​បាន​ប្រហែល​ជាង២ម៉ោង តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ស្គាល់មុខ បាន​តាម​ចាប់ខ្លួន​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សួរនាំ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTVOfficialChannel%2Fvideos%2F847268518811507%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTVOfficialChannel%2Fvideos%2F847338245471201%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត
ប្រភព៖FB

សាហាវព្រៃផ្សៃខ្លាំងណាស់ ! ក្មេងស្រីអាយុ៤ឆ្នាំម្នាក់សង្ស័យ ត្រូវជនមិនស្គាល់មុខរំលោភរួចសម្លាប់យកបោះចោលក្នុងពាងទឹក…(មានវិដេអូ)

សាហាវព្រៃផ្សៃខ្លាំងណាស់ ! ក្មេងស្រីអាយុ៤ឆ្នាំម្នាក់សង្ស័យ ត្រូវជនមិនស្គាល់មុខរំលោភរួចសម្លាប់យកបោះចោលក្នុងពាងទឹក បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ !!

ភ្នំពេញ៖ ហេតុការនេះដែរ កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨  នៅភូមិក សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ក្រោយពេលប្រទះឃើញសពកូនស្រីដេកស្លាប់ក្នុងពាងទឹកដោយមិនស្លៀកខោវ ឪពុកម្តាយក្មេងស្រីរងគ្រោះបានព្យាយាមដឹកយកកូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមួយកន្លែងក្បែរផ្ទះដែរ តែជាអកុសលក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យបាត់ទៅហើយ។

កុមារីរងគ្រោះមានឈ្មោះ ស្រីចិន អាយុ៤ឆ្នាំ រស់នៅភូមិក សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន សព្វកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើកោសលវិច្ច័យ ថាតើសព្វក្មេងស្រីរងគ្រោះស្លាប់ដោយសារមូលហេតុអ្វី ដើម្បីឲ្យបានច្បាស់លា់ផងដែរ ៕

(មានវិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100008325211399%2Fvideos%2F2049434185344069%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

គួឲ្យអាសូរណាស់! ពេលនេះម្តាយរបស់សពដែលត្រូវរថយន្តក្រុមហ៊ុនតេលា ក្រឡាប់សង្កត់ស្លាប់ បានមកដល់កន្លែងកើតហេតុហើយ…(មានវិដេអូ)

រថយន្ត​​ដឹក ប្រេងក្រុមហ៊ុន​តេ​លាក្រឡាប់​សង្កត់​អ្នកជិះ​ម៉ូតូដឹក​មាន់ ​ស្លាប់យ៉ាងអាណោចអធម៌ ហើយក្រោយពេលកើតហេតុម្តាយបង្កើតរបស់ជនរងគ្រោះបានមកដល់ ហើយបានយំសោកបោកខ្លួនគួឲ្យអាសូរ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ រថយន្ត​ក្រុមហ៊ុន​តេ​លា​ដឹក​ប្រេង មួយគ្រឿង បាន​ក្រឡាប់​សង្កត់​អ្នកជិះ​ដឹក​មាន់ នៅតាម​បណ្តោយ​ផ្លូវ២០អា ភូមិ​សិរិ​សម្បត្តិ សង្កាត់ គង​នយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសម្តីម្តាយជនរងគ្រោះបានប្រាប់ថា កូនគាត់មានមុខរបរជាអ្នកដើរមេក្រូ ហើយពេលទំនេរដឹកមាន់យកមកលក់ដើម្បីជួយដោះស្រាយជីវភាពគ្រួសារ តែដោយសារអកុសលក៍បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់ជីវិតភ្លាមៗនៅកន្លែងកើតហេតុភ្លាមៗតែម្តង។

ម្តាយជនរងគ្រោះមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះទេ ដោយសារតែគាត់មានសភាពតក់ស្លុតពេកនិយាយមិនចេញ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1K-3356  ម្តាយជនរងគ្រោះបានបន្តថា ជនរងគ្រោះមានកូនប្រុសពីនាក់នៅក្នុងបន្ទុកគ្រួសារទៀតផង។

ចំណែកតៃកុងរថយន្ដសណ្តោងសុីទែនមានឈ្មោះ​ រស់​ អៀងលី​ ភេទប្រុស​ អាយុ៤១ឆ្នាំ​ មុខរបរបើកបររថយន្ត​ មានទីលំនៅភូមិឡកំបោ​ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ដែលពាក់ស្លាកលេខកណ្ដាល1k-3356 ធ្វើដំណើក្នុងទិសពីលិចទៅកើតដោយដឹកមាន់ លុះមកដល់កន្លែងកើតហេតុក៏បានរអិលដួលភ្លាមៗនោះក៏មានរថយន្ដសុីទែនប្រេងរបស់ក្រុមហ៊ុន កម្ពុជា តេលា មកពីក្រោយក្នុងល្បឿនលឿន ស្រាប់តែមកដល់កន្លែងកើតហេតុបានជាន់ហ្វាំងទាំងបង្ខំបណ្ដាលអោយរថយន្ដក្រឡប់សង្កត់ទៅលើម៉ូតូជនរងគ្រោះអូសជាង១០ម៉ែត្របណ្ដាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ។ ដោយឡែកតៃកុងរថយន្ដបានចុះរត់គេចខ្លួន តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍គងណយធ្វើការឃាត់ខ្លួនបានភ្លាមៗ ។

ក្រោយ​កើតហេតុ គេ​ឃើញ​ខាង​ក្រុមហ៊ុន​យក​រថយន្ត​មួយគ្រឿង​ទៀត​មក​បូម​ប្រេង​ពី​រថយន្ត ដែល​ក្រឡាប់នោះ ។

សព​ជនរងគ្រោះ​ត្រូវ​រថយន្ត​របស់​គ្លីនិក​ជន​ឯកជន​ដឹក​យកទៅ​តម្កល់ទុកដើម្បីឲ្យគ្រួសារបស់យកទៅធ្វើបុណ្យតាមប្រពៃណីយ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsoungsam.soungsam.98%2Fvideos%2F161486328032660%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpostnews.m%2Fvideos%2F1728030267316531%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB