ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលណាស់កាលពីថ្មីៗនេះមានមហាជនសែលៗ តៗគ្នាពេញ បណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញពិធីមង្គលការមួយបានរៀបចំយ៉ាងស្រស់ស្អាត នៅក្នុងផ្ទះឈេីដ៏ប្រណីត កូនកម្លោះក្រមុំ តែងខ្លួនក្នុងសម្លៀកបំពាក់បុរាណ យ៉ាងល្អស្រស់សោភាសាកសមនឹងគ្នាបំផុត។ក្រោយកម្មវិធីដ៏អធិកអធមមួយនេះ ឃើញថាក៏




មានវត្តមានរបស់លោកជំទាវ ស្រីតូច ចំណាន និងស្វាមី បានចូលរួមអបអរដល់គូស្វាមីភរិយា មួយគូនេះផងដែរ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នៅក្នុងកម្មវិធីពិធីចងដៃ ជូនដល់គូស្វាមីភរិយាមួយគូនេះ ឃើញថាគ្រួសារ ក៏ដូចជាភ្ញៀវចូលរួម មិនមែនចងដៃជាប្រាក់ ឬក៏លុយសុទ្ធដូចមង្គលការដទៃនោះទេ។ទន្ទឹមនឹងនេះដែរ ក៏មានបណ្តាមហាជនជាច្រើន បាននាំគ្នាចែករំលែក និងស៊ែរតៗគ្នាពេញបណ្តាញសង្គម ព្រោះថាកម្មវិធីមង្គលការនេះ



មិនត្រឹមតែរៀបចំស្អាតល្អឥខ្ចោះទេ ថែមទាំងមានការចងដៃយ៉ាងប្លែកបែបនេះទៀត៕តែនៅក្នុងនោះឃើញថា ភ្ញៀវចូលរួមបានចងដៃ ជាខ្សែ.កធំៗជាច្រើនខ្សែ បំពាក់លើកូនកម្លោះ និងកូនក្រមុំ ដើម្បីជ័យសិរីមង្គលយ៉ាងប្លែកភ្នែក គួរឲ្យភ្ញាក់ផ្អើលតែម្តង ព្រោះនេះជាលើកទី១នៅក្នុងស្រុកខ្មែរហើយ ដែលឃើញមង្គលការ បានរៀបចំចងដៃយ៉ាងដូច្នោះ។ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម






















































































