ចូលរួមអបអរសាទរផង!! តាយាយពីរនាក់ប្ដីប្រពន្ធ សន្សំប្រាក់ពីរបរលក់ទឹក និង កាហ្វេតាមផ្លូវរហូតបានសំរេចតាមបំណងខ្លួនតាំងពីក្មេង

ប្ដី​ប្រពន្ធ​ចំណាស់​ជនជាតិ​ឥណ្ឌា​មួយគូ ខិតខំ​សន្សំ​លុយ​មួយថ្ងៃ ៤​ ដុល្លារ ពីមុខ​របរ​លក់​កាហ្វេ ដើម្បី​ដើរលេង​ជុំវិញ​ពិភពលោក ហើយ​ខណៈពេល​នេះ​ពួក​គាក់​បាន​សម្រេចបាន ២៣ ​ប្រទេស​ហើយ ។

​ប្ដី​ប្រពន្ធ​ខាងលើ​មានឈ្មោះ លោកតា Vijayan និង​ លោកយាយ Mohana ពួកគាត់​បាន​រៀបការ​រយៈពេល ៤៥ ​ឆ្នាំ​មកហើយ ដោយ​បច្ចុប្បន្ន​បាន​បើកហាង​កាហ្វេ​តូច​មួយ​ស្ថិតក្នុងទីក្រុង Kochi រដ្ឋ Kerala ប្រទេស​ឥណ្ឌា ។ ​លោកតា Vijayan បាន​តំណាល​ពី​ជីវិត​របស់គាត់​មុនពេល​បើកហាង​កាហ្វេ​ថា កាលពី​ឆ្នាំ ១៩៦៣ លោក​ត្រឹមតែ​ជា​អ្នកលក់​ទឹក​តាមផ្លូវប៉ុណ្ណោះ ប៉ុន្តែ​គាត់​មាន​ក្ដី​សុ​បិ​ន្ត​ចង់​ដើរលេង​ជុំវិញ​ពិភពលោក ទើប​ខំ​សន្សំ​ប្រាក់​ចាប់តាំងពី​ពេលនោះ​មក រហូតមកទល់​ពេលនេះ សូម្បីតែ​ហាង​កាហ្វេ​របស់គាត់​ក៏​ពុំ​ជួល​បុគ្គលិក​ដែរ ដែល​ធ្វើយ៉ាងណា​ឱ្យចំ​ណាយ​តិច​បំផុត ។

ប្រភព​ដដែល​បាន​បន្តថា ថ្វីបើ​គាត់​ចូលចិត្ត​ដើរលេង​ទៅ​ក្រៅប្រទេស​ពិតមែន តែ​ការចាយវាយ​របស់គាត់ ក៏​មិន​អស់​ច្រើន​ដែរ ដែល​គាត់​ប្រកាន់​តែ​ពាក្យ​សន្សំសំចៃ​ជាប់ចិត្ត​ជានិច្ច ហើយ​រំពឹងថាក្ដី​ស្រ​ម៉ៃ​របស់គាត់នឹង​ក្លាយជា​ការពិត​ឆាប់ៗ ៕

មិនធម្មតាមែនលើកនេះ!! សាឡាត់​ ​ស្រី​ឡាង​ ​លេង​ស្ទីលប្រលែងសាច់ខ្នងធ្វើអោយប្រុសៗរំជួលអារម្មណ៏កប់

កាន់តែ​មាន​ប្រជាប្រិយ​ភាព​នៅក្នុង​សិល្បៈ ​គេ​សង្កេតឃើញ​តារា​សម្តែង​រូបរាង​ខ្ពស់ស្រឡះ​ ​សាឡាត់​ ​ស្រី​ឡាង​ ​កាន់តែ​មានការ​លេង​ស្ទីល​តុបតែង​ខ្លួន​ស្រស់​ស្អាត​ ​និង ថ្មី​ៗ​នេះ​ គេឃើញនាងបាន​បង្ហាញ​រូបថត​មួយ​សន្លឹក​រំលេចសាច់​ខ្នង ​ដែល​មើលទៅ​ពិតជា​សិច​ស៊ី​មិនធម្មតាឡើយ​ ​។​



​ក្រៅពី​និយម​តុបតែង​ខ្លួន​បែប​ទាន់​សម័យ​ឃ្យូ​ត​ឃ្យូ​ត​ ​គេក​ម្រ​ឃើញ​ ​សាឡាត់​ ​ស្រី​ឡាង​ ​លេង​ស្ទីល​ស្លៀកពាក់​បែប​សិច​ស៊ី​ណាស់​ ​​ប៉ុន្តែ​ថ្មី​ៗ​នេះ​គេ​បាន​ឃើញតារា​សម្តែង​រូប​នេះ​បង្ហាញ​រូបថត​មួយ​សន្លឹក​ ​បង្ហាញ​សាច់​ខ្នង​នៅក្នុង​បន្ទប់ទឹក​មួយ​ដែល​មាន​ទេសភាព​បែប​ធម្មជាតិ ​ដែល​សូម្បី​ ​សាឡាត់​ ​ស្រី​ឡាង​ ​ជា​សា​ម៉ី​ខ្លួន​ផ្ទាល់​ក៏​ទទួលស្គាល់​ថា​ពិតជា​មាន​អារម្មណ៍​ប្លែក​ដែល​នាង​ពុំ​ដែល​បាន​ជួប​នៅក្នុង​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាតបែបធម្មជាតិនេះ​ ​។ ថ្វីដ្បិតជារូបភាពបែបសិល្បៈ តែមើលទៅពិតជាទាក់ទាញមិនធម្មតា ។

​ ​

​សាឡាត់​ ​ស្រី​ឡាង​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​សម្តែង​ដែល​មានឈ្មោះបោះសំឡេង​គួរសម​ ​និង នាងតែងតែ​លេច​មុខ​នៅក្នុង​ការ​សម្តែង​រឿង​ភាគ​ជាច្រើន​ ​។​ ​ថ្មី​ៗ​នេះ​ស្រី​ស្អាត​រូបរាង​ខ្ពស់ស្រឡះ​រូប​នេះ​ក៏បាន​បង្កើត​មុខ​​ជំនួញ​ថ្មី​គឺ​លក់​ផលិតផល​រក្សា​សម្រស់​ដែល​ពេលនេះ​ទទួល​បានការ​គាំទ្រ​ច្រើន​គួរសម​ពីសំណាក់​អតិថិ​​ជន​ ​៕​ ​

ហាងនេះមិនធម្មតាមែន!! លោកឧកញ៉ា ឌួង ឆាយ ក៏ជួយគាំទ្រដែរព្រោះតែហាងនំខេក នេះល្បីជាងគេក្នុងក្រុងភ្នំពេញ

បច្ចុប្បន្ននេះ យើងឃើញហាងលក់នំខេកមានច្រើនគួរសមដែរ នៅក្នុងរាជធានីភ្នំពេញ តែហាងដែលចាត់ចូលជា ហាងដែលល្បីមាន ប្រហែល ៣ ទៅ ៤ ហាងតែប៉ុណ្ណោះ។

ពេលនេះក្រុមការងារយើងខ្ញុំ សូមណែនាំហាងនំខេកដ៏ល្បីមួយកន្លែងនៅក្នុងរាជធានីភ្នំពេញរបស់យើងនេះ ដែលទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើន ទាំងក្រុមហ៊ុន និងមន្ត្រីរាជការគាំទ្រផងដែរ ដោយសារតែរសជាតិនំឈ្ងុយឆ្ងាញ់ ព្រមទាំងសម្បូរទៅដោយាម៉ូតស្អាតៗ Cute Cute ជាច្រើនអាចជ្រើសរើសបាន ហើយកាន់តែពិសេសនោះគឺថាអាចរចនាតាមតំរូវការទៀតផង។

ពិតជាភ្ញាក់ផ្អើលផងដែរ ដោយសូម្បីតែលោកឧកញ៉ា ឌួង ឆាយ ក៏គាំទ្រនំខេកពីហាងមួយនេះដែរ ដែលយើងបានឃើញខំខេកពីហាងមួយនេះ ក្នុងថ្ងៃខួបកំណើតរបស់លោកឧកញ៉ា និងកូនរបស់គាត់។

ហាងនំខេកដែលល្បីឈ្មោះមួយនេះគឺឈ្មោះ Lady H Bakery ដែលមានអាស័យដ្ឋានផ្ទះលេខ 97 ផ្លូវ 143 (សហភាពអឺរ៉ុប)សង្កាត់អូរឡាំពិក ខណ្ឌចំការមន ក្រុងភ្នំពេញ។ Lady H Bakery ធ្វើនំដែលមានរសជាតិ ៦ ប្រភេទ គឺ ស្លឹកតយដូង ធុរេន វ៉ាន់នីឡាទឹកដោះគោ សូកូឡា ស្រ្តបឺរី និង ប្ល៊ូបឺរី ដែលយើងអាចទាក់ទងតាមទូរស័ព្ទលេខ 016 516 555 / 088 22222 97។

ជួបផ្ទាល់ជាមួយនឹងអតិថិជន ដែលទិញនំខេងពីហាង Lady H Bakery ពួកគាត់បាននិយាយថា “ពួកគាត់មកទិញនំនៅហាងនេះ ព្រោះតែរសជាតិឆ្ងាញ់ នំផ្អែមល្មម ហើយសាច់នំទៀតសោតទន់ មិនខ្សោះ និយាយទៅញ៉ាំឆ្ងាញ់ ហើយពិសេសនោះគឺ មានម៉ូតនំច្រើនមែនទែនតែម្ដង”

តោះទស្សនាកម្រងរូបភានំខួបកំណើតលោកឧកញ៉ា ឌួង ឆាយ និង កូនប្រុសរបស់លោកខាងក្រោម៖ 

 

 

 

នារីវ័យក្មេងរូបស្រស់ម្នាក់ទៀតហើយ ប្រកាសរកប្តីមិនគិតថ្លៃបណ្ណាការ សុំត្រឹមចុះអេតាស៊ីវិល ចាប់ដៃគ្នារកស៊ី ចាំកាល?

នារីរូបស្រស់ម្នាក់បានផ្តល់ក្តីសង្ឃឹមឲ្យកំលោះៗមានទឹកមាត់លេបវិញ ក្រោយនាងប្រកាសជាធារណៈរកបុរសដែលមានស្នេហ៍ពិត​ស្រលាញ់នាងលុះក្ស័យ​ទោះបីគ្មានប្រាក់ក៏គ្មានបញ្ហាសំខាន់ចុះតែអេតាស៊ីវិល និងចាប់ដៃគ្នារកស៊ី​ឲ្យបានថ្កុំថ្កើនសិន ចាំគិតរឿងរៀបការពេលក្រោយ ព្រោះកន្លងមកធ្លាប់មានលោកឧកញ៉ាៗ និងអ្នកសិល្បៈមួយចំនួន​មិនគិត​ដល់ចំណុចចូលរោងការទេ អ្វីដែលអ្នកទាំងនោះគិត​គឺធ្វើយ៉ាងណាចេះស្វែងយល់ចិត្តរស់នៅជាមួយ និងប្រឹងប្រែងរកចំណូលសាងគ្រួសារ លុះមានលុយសល់ប្រាក់វាល់លានដុល្លារ អ្នកទាំងនោះតែងរៀបចំមង្គលការ​ហ៊ឹកហ៊ាក់។

ស្រីតូចច្រឡឹងប្រើគណនីហ្វេសប៊ុក «Oun Naa Fah» បានប្រកាសឥតក្រែងថា៖

«ចង់ចូលដណ្តឹងអីមិនយកថ្លៃខាន់ស្លាទេ បើស្រលាញ់ពិតចុះតែអាតាស៊ីវិលហើយ ប្ដីប្រពន្ធស្រេច ហើយចាប់ដៃគ្នារកស៊ីទៅហើយមានលុយថ្ងៃណារៀបការថ្ងៃនឹង អូខេអត់»។

យ៉ាងណាសារមួយនេះបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក សូម្បីតែលោក សុខ ចាន់រឿង នាយកសាលាបង្រៀនគួរគណនេយ្យ ក៏លាន់មាត់ថា «មានមិនច្រើនទេ នារីចិត្តធម៌អញ្ចឹង»។ មួយវិញទៀតកំលោះៗមិនទាន់ហ៊ាន​ទំលាក់បេះដូង​ឲ្យនាងសិក្សាពីចិត្តស្មោះទេ ព្រោះតែខ្លាចនាងនិយាយលេង ខណៈកំលោះមួយចំនួនថា «មើលទៅនាងជាអ្នកមានទ្រព្យធូរធាណាស់ មានមុខរបរត្រឹមត្រូវ ថែមទាំងស្អាតទៀត មិនខ្វះទេអ្នកតាមស្រលាញ់ ហើយទំនងមើលទៅថ្លៃបណ្ណាការក៏មិនធម្មតាដែរ»។

 

 

មិនធម្មតា ព្រាប សុវត្ថិ ទៅច្រៀងផង ផ្សព្វផ្សាយអចលនទ្រព្យផង នៅក្នុងប្រទេសកូរ៉េ

យោងតាមការបញ្ជាក់របស់លោក ព្រាប សុវត្ថិ នៅមុនចេញដំណើរកាលពីយប់ថ្ងៃទី២២ កញ្ញា  បានបញ្ជាក់ថា គម្រោងដែលលោកបានចេញទៅកាន់ប្រទេសកូរ៉េ គឺមិនមែនគ្រាន់តែទៅដើម្បីសម្ដែងលើឆាកឱ្យបងប្អូនខ្មែរបានសប្បាយប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺលោកនឹងទៅឧទ្ទេសនាមពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពលករខ្មែរនៅទីនោះ។ យ៉ាងណាមិញ លោកថាខ្លួនមិនខ្វល់រឿងបានផល ឬទាក់ទាញការចាប់អារម្មណ៍ពីពលករខ្មែរនៅទីនោះប៉ុន្មាននោះទេ ដោយលោកបង្ហើបថាខ្លួនគ្រាន់តែឧទេ្ទសនាម ប៉ុន្តែបើគ្មានការចាប់អារម្មណ៍ក៏មិនថ្វី។

 

លោកព្រាប សុវត្ថិ និយាយថា លោកចាកចេញទៅកាន់ប្រទេសកូរ៉េ ជាលើកដំបូងនេះ មិនមែនគ្រាន់តែទៅសម្ដែងការប្រគំតន្ត្រីនៅអំឡុងរដូវក្ដៅនៅក្នុងប្រទេសនោះ នៅក្រុងស៊េអូល និងក្រុងក្វាងជូ ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺលោកនឹងដើរតួយ៉ាងសំខាន់ជាមួយដៃគូគឺលោក ឡេង ណាវ៉ាត្រា ធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍ក្នុងការទិញដីទុកចំណេញ ដើម្បីអោយពលករខ្មែរធ្វើការនៅទីនោះ មានទ្រព្យប្រចាំខ្លួនក្រោយពេលត្រលប់មកវិញ។

 

លោកថាបងប្អូនខ្មែរភាគច្រើនដែលបម្រើនៅទីនោះមួយចំនួន ចង់យកប្រាក់ដែលខ្លួនសន្សំបានទុកធ្វើអ្វីមួយដើម្បីជាផលប្រយោជន៍ទៅថ្ងៃក្រោយណាស់ ប៉ុន្តែអាចថាមិនទុកចិត្តសាច់ញាតិ ឬមិនទុកចិត្តគម្រោងលក់ដីផ្សេងៗ ទើបមិនហ៊ានបោះទុន។ អ៊ីចឹងហើយទើបលោកយល់ថាបើលោកក្នុងនាមតារាចម្រៀង ដែលមានគម្រោងលក់ដីស្រាប់ទៅផ្សព្វផ្សាយ គឺអាចនឹងធ្វើអោយមានទំនុកចិត្តខ្ពស់ ហើយក៏មានន័យថាបានជួយអោយបងប្អូនពលករខ្មែរនៅទីនោះ បានទិញដីទុកជាប្រយោជន៍ក្រោយពេលត្រលប់មកវិញផងដែរ។ លោកថាខ្លួនគឺជាតារាម្នាក់ មិនលក់ឈ្មោះ មិនលក់តម្លៃព្រោះតែលក់ដីមិនប្រាកដប្រជានោះទេ ដោយលោករំពឹងថានឹងអាចមានពលករខ្មែរច្រើន ហ៊ានបោះទុនទិញលើគម្រោងរបស់លោក និងលោក ឡេង ណាវ៉ាត្រា ដោយសារតែការវិនិយោគលើគម្រោងដីឡូតិ៍

គឺមិនភ័យរឿងខាត ហើយក៏មិនភ័យរឿងបាត់លុយដុំ នៅពេលចង់លក់។ យ៉ាងណាមិញ លោកថា បើលោកពន្យល់ពីការវិនិយោគលើគម្រោងដីធ្លីនៅក្នុងប្រទេសកម្ពុជាសព្វគ្រប់អស់ហើយ នៅតែមានបងប្អូនជាពលកររស់នៅទីនោះ មិនចាប់អារម្មណ៍ ក៏លោកអត់មានបញ្ហានោះដែរ ដោយសារតែគម្រោងដីឡូតិ៍របស់លោក ក៏មានសន្ទុះគ្រប់គ្រាន់ចាប់តាំងពីបានបើកលក់នៅម្ដុំផ្សារព្រៃទទឹង នៅតាមផ្លូវជាតិលេខ៣។ លោកបានទាំំងយល់ថាការផ្សព្វផ្សាយពីបញ្ហាដីធ្លីរបស់ខ្លួន គឺជារួមចំណែកជួយអោយក្រុមពលករកូរ៉េនឹងមានជីវភាពប្រសើរឡើង ក្រោយពេលបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េនោះផង។

បន្ថែមពីគម្រោងផ្សព្វផ្សាយពីបញ្ហាដីធ្លី លោកព្រាប សុវត្ថិ ក៏ប្រកាសសម្ដែងជាមួយកូនប្រុសទាំង៣ នៅក្នុងប្រទេសកូរ៉េ ដោយគ្រោងនឹងច្រើនទាំងបទល្បីពីជំនាន់ដើម និងបទសម័យពីរោះៗអោយកក្រើកផងដែរ ដោយសារតែការចេញសម្ដែងលើកនេះ គឺលោកបាននាំក្រុមរាំរហូតដល់៧នាក់ ទៅរាំអម ដែលធ្វើអោយការសម្ដែងរបស់លោកពិតជាមានការចាប់អារម្មណ៍។ លោកថាខ្លួននឹងច្រើនបទ ហើយអាចសម្ដែងជាមួយកូនប្រុសច្រើនបទ ប៉ុន្តែត្រង់ថាការសម្ដែងនោះនឹងកំណត់ប៉ុន្មានបទគឺអាស្រ័យលើភាពជាក់ស្ដែង។

លោក ឡេង ណាវ៉ាត្រា ដែលជាអ្នកធានាចេញ និងជាបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីធំមួយនេះ រំពឹងយ៉ាងខ្លាំងថាវត្តមានលោកព្រាប សុវត្ថិ និងកូនប្រុស ព្រមទាំងតារាចម្រៀង តារាកំប្លែង និងពិធីករល្បីៗដែលបានរួមដំណើរ នឹងធ្វើអោយកក្រើកនៅក្នុងប្រទេសកូរ៉េ ខណៈដែលគម្រោងធ្វើបទឧទ្ទេសនាមរបស់លោកជុំវិញបញ្ហាដីធ្លី ក៏មានលោកព្រាប សុវត្ថិ ដែលមានបទពិសោធន៍លើជំនួញនេះ ក៏ចូលរួមធ្វើបទឧទ្ទេសនាមជាមួយដែរ៕

ជួយស៊ែរដាស់តឿនគ្នាផង!! សុខចិត្តប្រើឆ្នាំងសាកចាស់រុំស្កុត ទីបំផុតឆក់ស្លាប់ដោយសារសាកផងលេងផង

វៀតណាម៖ កាលពីថ្ងៃម្សិលមិញនេះនៅប្រទេស​វៀតណាម មានករណីដ៏រន្ធត់មួយបានកើតឡើងចំពោះក្មេងស្រីម្នាក់ដែលទើបតែមានអាយុ១៤ឆ្នាំតែប៉ុណ្ណោះ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលនាងកំពុងសាកថ្មទូរស័ព្ទ។

បន្ទាប់ពីបានទទួលដំណឹងនេះហើយមានមិត្តភក្តិរបស់ក្មេងស្រីខាងលើមានអារម្មណ៍ស្លុតចិត្តជាខ្លាំងដែលមិនគួរណានាងស្លាប់លឿនបែបនេះសោះ ព្រោះទើបតែរៀនជាមួយគ្នាសោះ ហើយអ្វីដែលរឹតតែគួរឲ្យអាណិតបំផុតនោះក្មេងស្រីម្នាក់នេះស្លូតបូតគួរឲ្យស្រឡាញ់ថែមទៀត។

មុនពេលកើតហេតុបងស្រីរបស់ក្មេងដែលស្លាប់ខាងលើនេះ ក៏ធ្លាប់បានប្រាប់គាត់ជាច្រើនដងដែរថា ខ្សែទូរស័ព្ទនេះវាចាស់ណាស់ទៅហើយ ណាមួយវាមានស្នាមដាច់ថែមទៀត មិនគូរយកមកប្រើទេ តែក្មេងស្រីខាងលើនេះចេះតែថាស្តាយលុយមិនទាន់ហ៊ានដូរ ដោយគិតថាវានៅអាចប្រើបាន ក៏ចេះតែទ្រាំប្រើសិនទៅ

មិនបានប៉ុន្មានផងក៏ជួបរឿងអកុសលបែបនេះទៅ។ ដូច្នេះហើយសូមបងប្អូនគួរមានការប្រុងប្រយ័ត្នឲ្យខ្ពស់ មិនគួរសន្សំលុយតិចតួច បណ្តោយអោយជីវិតខ្លួនត្រូវស្លាប់បែបនេះទេ ទាំងនេះហើយដែលបង្កឲ្យមានការឈឺចាប់សោកស្តាយ ចំពោះមិត្តភក្តិ និងក្រុមគ្រួសារឳពុកម្តាយខ្លួនផងដែរ។

វីដេអូដ៏កម្រ!! សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី បានសម្ដែងរបាំជូនកូនខ្មែរគួរទស្សនា (មានវីដេអូ)

ភ្នំពេញ៖ កូនខ្មែរនាយុគសតវត្សរ៍ទី២១នេះ ភាគច្រើនគឺមិនសូវដឹងស្គាល់យ៉ាងទូលំទូលាយ ពាក់ព័ន្ធទៅនឹងប្រវត្តិ និងសែស្រឡាយរបស់ព្រះមហាក្សត្រខ្មែរនាពេលបច្ចុប្បន្ននេះឡើយ។

យ៉ាងណាមិញនេះ ថ្ងៃនេះយើងក៏សូមលើកយកមកនូវប្រវត្តិខ្លះៗ ក៏ដូចជាស្នាដៃមួយចំនួនរបស់ ព្រះបុត្រីមួយអង្គរបស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នោះគឺ សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ។

គួរឲ្យដឹងថាសម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ទ្រង់ត្រូវបានគេចាត់ទុកថា ជាតួឯករបាំអប្សរាដំបូងគេបង្អស់របស់ខ្មែរ និងជាបុគ្គលមួយរូប ដែលបានជួយឲ្យរបាំអប្សរា មានភាពល្បីល្បាញលើឆាកអន្តរជាតិ និងថែរក្សាបានគង់វង្សរហូតមកដល់ បច្ចុប្បន្ននេះផងដែរ។

មិនតែប៉ុណ្ណោះ ទ្រង់ក៏ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារថា ទេពនាថវដ្តីឯក និងជាមរតកមនុស្សរស់របស់កម្ពុជាថែមទៀតផង។

ជាការពិតណាស់ ដោយសារតែ មានជាប់សែស្រឡាយសាច់សាលោហិតសិល្បៈ និងមានទេពកោសល្យ តាំងពីកំណើតទៀតនោះ សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ទ្រង់បានចូលហាត់របាំ តាំងពីមានព្រះជន្ម ៥ វស្សា មកម៉្លេះ។ ទ្រង់បានខិតខំព្យាយាមហ្វឹកហាត់សមត្ថភាព របស់ទ្រង់កាន់តែបានល្អឥតខ្ចោះ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់ក្នុងអំឡុងឆ្នាំ ១៩៦០ គឺនៅសម័យសង្គមរាស្ត្រនិយម កិត្តិសព្ទរបស់ព្រះរាជបុត្រី នរោត្តម បុប្ផាទេវី ក៏ត្រូវបានប្រជានុរាស្ត្រខ្មែរស្គាល់ច្រើន ក្នុងនាមជាសិល្បៈការិនីផ្នែករបាំព្រះរាជទ្រព្យ និងទទួលបានគោរមងារដូចខាងលើផងដែរ។

 

 

 

សូមប្រយ័ត្ន!! អ្នកដែលមានបញ្ហាស្រ្តេសខ្លាំងនិងចូលចិត្តចូលគេងយប់ជ្រៅ ប្រយ័ត្នជួបរឿងនឹកស្មានពុំដល់នេះ

យោងតាមគណនី​ហ្វេសប៊ុករបស់​នារី​ជនជាតិហ្វីលីពិនម្នាក់ ដែលមានឈ្មោះថា Kristine Cepe បានសរសេររៀបរាប់ អំពីបញ្ហាដែលបានកើតឡើង ចំពោះប្អូនស្រីរបស់នាង ទាក់ទងទៅនឹងការគេងយប់ជ្រៅ ហើយស្ត្រេសខ្លាំងពេក ។ បើតាមនារី​រូបនោះ​បាន​និយាយឡើងថា កាលពីព្រឹកព្រលឹមថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំនេះ ប្អូនស្រីរបស់នាង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើសង្គ្រោះបន្ទាន់ ក្រោយពេលដែលនាង មានអាការៈដកដង្ហើមញាប់ខុសពីធម្មតា ។

 

នារីរូបនោះបានបន្តទៀតថា ប្អូនស្រីរបស់នាងមានឈ្មោះថា Gorgie នាងតែងតែចូលគេងយប់ជ្រៅ ដោយសារតែនាងនៅមើលមេរៀនត្រៀមប្រលង ដែលនេះជា​ហេតុបណ្តាល​អោយប្អូន​ស្រី​របស់នាង មានអារម្មណ៍ស្ត្រេសខ្លាំង ។ ជារឿយៗ ប្អូនស្រីរបស់នាង​តែងតែ​រអ៊ូដាក់នាងថា រូបគេមានអារម្មណ៍ស្ត្រេសខ្លាំងណាស់ ព្រោះខ្លាចប្រលងមិនជាប់ ។ ទោះបីជា​​ក្រុមគ្រួសារ​របស់នាង​តែងតែ​ផ្តល់​កំលាំងចិត្ត​អោយនាង​យ៉ាងណាក៏ដោយ ប៉ុន្តែ Gorgie នៅតែ​មាន​អារម្មណ៍ស្ត្រេស ហើយគេ​តែងតែ​ចូល​គេង​យប់ជ្រៅ រឺពេលខ្លះទៀត គេចូល​គេង​ជិតភ្លឺក៏មានដែរ ។

ស្រាប់តែថ្ងៃកើតហេតុ ប្អូនស្រីរបស់នាង មានអាការៈគ្រុនក្តៅខ្លាំង ហើយដកដង្ហើមញាប់ខ្លាំង ។ ដោយ​ឃើញសភាពបែបនេះ ក្រុមគ្រួសាររបស់នាង ក៏បានបញ្ជូន Gorgie ទៅកាន់មន្ទីរពេទ្យ ។ បន្ទាប់ពី​ពិនិត្យរួចរាល់ហើយ គ្រូពេទ្យបានប្រាប់ថា Gorgie បានប្រឈមមុខនឹងបញ្ហាសុខភាពមួយ ដែលហៅថា hyperventilation ។

Hyperventilation ជាស្ថានភាពមួយ ដែលធ្វើអោយ អ្នកជំងឺចាប់ផ្តើម​ដកដង្ហើម​ញាប់ខ្លាំង ដោយការ​បញ្ចេញដង្ហើម ច្រើនជាងការស្រូបដង្ហើមចូល ។ បញ្ហានេះ​វា​បណ្តាល​អោយ មានការ​កាត់បន្ថយ​កាបូនឌីអុកស៊ីត នៅក្នុងខ្លួន​យ៉ាង​ឆាប់រហ័ស ។ គ្រូពេទ្យ​បាន​ប្រាប់ថា​បញ្ហានេះ បណ្តាលមក​ពីភាពតាន​តឹងខ្លាំងពេក អស់កម្លាំង និងគេងមិនគ្រប់គ្រាន់ ។

ទោះបីជាយ៉ាងណាក៏ដោយ Hyperventilation មិនមែនស្ថានភាពធ្ងន់ធ្ងរនោះទេ គ្រូពេទ្យបានប្រាប់ថា អ្នកជំងឺគ្រាន់តែគេងអោយបានគ្រប់គ្រាន់ ហើយញុំអាហារដែលផ្តល់នូវថាមពល ហើយកាត់បន្ថយអារម្មណ៍ស្ត្រេស នោះអាការៈនឹងល្អប្រសើរឡើងវិញ ។ លោកគ្រូពេទ្យ ក៏ដូចជាក្រុមគ្រួសាររបស់ Gorgie បានដាស់តឿនដល់មនុស្សគ្រប់គ្នា ក៏ដូចជាសិស្សៗទាំងឡាយ ដែលតែងតែចូលគេងយប់ជ្រៅ ហើយស្ត្រេសនឹងមេរៀន អោយមានការប្រុងប្រយ័ត្ន កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក៕

 

 

 

 

ពីមុនធាត់ដូចជ្រូក តែឥលូវ ត្រចៀកកាំ បែរជាស្គមស្អាតក្មេងជាងមុន ដោយសារតែនាងធ្វើរឿងមួយនេះ

ចិន៖ កាលពីថ្មីៗនេះ នាង Zhao Wei ដែលគ្រប់គ្នាស្គាល់ថាជានាងត្រចៀកកាំ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមើលស្ទើរមិនដាក់ភ្នែក នៅពេលដែលឃើញនាងមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ នៅក្នុងកម្មវិធី Fashion Week បើទោះជាមកទល់ពេលនេះ នាងមានវ័យ៤២ឆ្នាំក៏ដោយ។

យ៉ាងណាមិញ បើរម្លឹកទៅកាលពីឆ្នាំទៅមិញនេះវិញ នាង ត្រចៀកកាំ បានធ្វើឲ្យអ្នកគាំទ្រហួសចិត្តម្តងរួចមកហើយ នៅពេលដែលឃើញនាង មានរូបរាងធាត់ខ្លាំង និងមានមុខមាត់ចាស់ជាងមុនខ្លាំង។ ក៏ប៉ុន្តែនៅ ពេលនេះ តារាសម្តែងដ៏ល្បីរូបនេះ ពិតជាធ្វើឲ្យអ្នកគ្រប់គ្នាលាន់មាត់ សរសើរមិនដាច់ពីមាត់ ជាមួយរូបសម្រស់ដ៏ស្រស់ស្អាត។

ទោះជាយ៉ាងណាក្តី ដើម្បីស្រាយចម្ងល់របស់អ្នកគាំទ្រ នាង ត្រចៀកកាំ បានទម្លាយការពិតរបស់ខ្លួន ដែលមានរូបរាងប្រែប្រួលខ្លាំងបែបនេះ ទៅកាន់អ្នកកាសែតថា មូលហេតុដែលនាងមានការផ្លាស់ប្តូរ គឺដោយសារតែនាងចេះថែរក្សាខ្លួន ញ៉ាំម្ហូបដែលល្អៗ ហើយជាពិសេសនោះ គឺការសម្រកទម្ងន់របស់នាងបាន១៥គីឡូ ដោយជោគជ័យតែម្តង។

តួយ៉ាង អ្នកគាំទ្រពិតជាសរសើរ ដល់តារាសម្តែងរូបនេះខ្លាំងមែនទែន ព្រោះថាការខិតខំប្រឹងប្រែងរបស់នាង ដើម្បីធ្វើឲ្យសម្រស់ក្មេងជាងវ័យ ពិតជាមិនអត់ប្រយោជន៍នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ញ៉ាក់សាច់!! ចូលរួមអបអរសាទរ អង្គក្នុងរឿង«បុព្វេសន្និវាស» រៀបការហើយ ក្រោយស្រលាញ់គ្នារយៈពេល៧ឆ្នាំជាមួយនារីទំងន់១០០គីឡូ

ថៃ៖ តារាសម្តែងប្រុស Big Sarut និងជាតួអង្គមួយរូបនៅក្នុងរឿងបុព្វេសន្និវាសបានរៀបការហើយជាមួយមិត្តស្រីដែលបានស្វែងយល់ចិត្តគ្នារយៈពេល៧ឆ្នាំ ដែលពិធីមង្គលការនេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ថ្មីៗនេះ។

គួរឲ្យកត់សម្គាល់ផងដែរថា កម្មវិធីរៀបចំលក្ខណៈសាមញ្ញ នៅក្នុងនោះមានតែគ្រួសារ និងមិត្តជិតស្និទ្ធប៉ុណ្ណោះដែលចូលរួម។

រូបភាពកាលពីមុនរបស់នាង

ទៀតសោត Big ធ្លាប់បាននិយាយរៀបរាប់ម្តងរួចមកហើយ ពីមូលហេតុដែលធ្វើឲ្យភរិយារបស់លោកឡើងទម្ងន់រហូតដល់១០០គីឡូ៖ «នាងមានជំងឺទើបធ្វើឲ្យរូបរាងមានការផ្លាស់ប្តូរ កាលពីមុននាងមានទម្ងន់ត្រឹមតែ៥០គីឡូប៉ុណ្ណោះ ដោយសារតែនាងឈឺ ទើបទៅជាបែបនេះ នាងមិនចង់ឲ្យអ្នកណាឃើញទេ នាងអៀន នាងបាននិយាយទៀតថានាងខ្មាសគេជំនួសខ្ញុំ»។

Big និងភរិយា

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ នាងនៅតែអាចគ្រងបេះដូងរបស់ Big បាន ហើយកាន់តែពិសេសជាងនេះទៅទៀត Big បាននិយាយប្រយោគយ៉ាងខ្លីកាន់ភរិយារបស់ខ្លួនថា «ធាត់ហើយយ៉ាងម៉េច!ខ្ញុំនៅតែស្រលាញ់ដដែល»។

Big និងភរិយា

ជាការពិតណាស់ក្តីស្រលាញ់ មិនបានផ្តោតទៅលើរូបរាងខាងក្រៅទាំងស្រុងនោះទេ អ្វីដែលសំខាន់គឺចិត្ត គំនិត ភាពចុះសម្រុងគ្នាដែលអាចឲ្យមនុស្សពីរនាក់រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕

ទស្សនារូបភាពខាងក្រោម៖

Big និងភរិយា
Big និងភរិយា
Big និងភរិយា
Big Sarut
ភរិយារបស់ Big