ឡូយកប់!! ឆេង ប្រសិទ្ធ បានថតម៉ូដែល ជាមួយអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណាធ្វើអោយគ្រប់គ្នាសរសើរមិនដាច់​ពីមាត់

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids រដូវកាលទី២ ឆេង ប្រសិទ្ធ ទោះបីជាមិនបានទទួលនូវជ័យលាភីនៅក្នុងកម្មវិធីយ៉ាងណាក្តី ក៏ប៉ុន្តែក្មេងប្រុសរូបនេះហាក់ដូចជាមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ តែងតែមានការងារថ្មីៗជាច្រើនធ្វើជាបន្តបន្ទាប់។

អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្មេងប្រុសរូបសម្រស់សង្ហារូបនេះ បានបង្ហាញនូវការងារថ្មីរបស់ខ្លួន ជាម៉ូដែល និងរាំច្រៀង ជាមួយនឹងក្មេងស្រីដែលមានរូបឆោមស្រស់ស្អាតម្នាក់ ដែលបានលេងខ្លួននៅក្នុងសម្លៀកបំពាក់ យ៉ាងឡូយឆាយ​មិនចាញ់មនុស្សធំប៉ុន្មាននោះទេ។

អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ ក្មេងស្រីតូចដ៏គួរឲ្យស្រលាញ់រូបនេះ អ្នកអង្គម្ចាស់ក្សត្រីមាននាមថា នរោត្តម ជេណា ដែលមានសែស្រឡាយរាជវង្សផងដែរ ទាំងនេះបើតាមការបញ្ជាក់របស់តារាវ័យក្មេងរូបនេះ នៅក្នុងបណ្តាញសង្គមរបស់គេ។

អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា

ហើយនេះជាលើកទី១ ដែលតារាវ័យក្មេងមុខដូចកូនកាត់រូបនេះ បានចាប់ដៃជាដៃគូច្រៀងរាំ ក៏ដូចជាដើរម៉ូត ជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេណា ដែលមានរូបសម្រស់ស្រស់ស្អាត តាំងតែពីក្មេងយ៉ាងដូច្នោះ៕

អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ
អ្នកអង្គម្ចាស់ក្សត្រី នរត្តម ជេណា និងប្រសិទ្ធ

ស្មានតែសង្សារគ្នា!! ជឿទេម្នាក់ស្រីដែលឈរនៅក្រោយនំខួប អាយុ៥០ឆ្នាំហើយ តែមើលសម្រស់វិញហួសចិត្ត

កាលពីពេលថ្មីៗនេះ មាន Facebook មួយឈ្មោះថា Ochie’Aswan Arsyad ដែលទំនងជាជនជាតិម៉ាឡេស៊ី បានបង្ហោះវីដេអូមួយដែលគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងចំពោះស្ត្រីម្នាក់ដែលឈរនៅមុខនំខួបដែលមានដាក់លេខតំណាង៥០ឆ្នាំ។ មុនដំបូងឡើយម្នាក់ៗស្មានតែធ្វើឲ្យបុរសវ័យចំណាស់ដែលឈរនៅក្បែរនោះ តែការពិតគឺស្មានខុសទាំងអស់ អ្នកដែលជាម្ចាស់ខួបនោះមិនមែនជាបុរសម្នាក់ដែលមានវ័យចំណាស់នោះឡើយ។

 

មួយវិញទៀតគេបានឃើញស្ត្រីម្នាក់ទៀតដែលស្រស់ស្អាតមែនទែន ដោយអ្នកប្រើប្រាស់ Facebook ជាច្រើនស្មានខុសជាលើកទីពីរទៀតហើយ ដោយគិតថាម្នាក់ស្ត្រីដែលស្រស់ស្អាតម្នាក់នេះគឺជាបង រឺប្អូនស្រីនៃប្អូនប្រុសៗទាំងនោះទៅវិញ ព្រោះមូលហេតុដោយគេគិតថាក្នុងចំណោមមនុស្សដែលឈរនោះគឺមានតែបុរសម្នាក់គាត់រាងចាស់ជាងគេ។

ពេលនេះការពិតបានលាតត្រដាងហើយតាមរយះវីដេអូខាងក្រោម ព្រោះបើមើលតាមរូបគ្មាននរណាម្នាក់ជឿឡើយព្រោះគេគិតថាមិនមែនជារូបគាត់ ជាការពិតណាស់ម្នាក់ស្ត្រីដែលយើងឃើញថានៅក្មេងស្រស់ស្អាតនោះហើយគឺជាម្ចាស់ខួបកំណើតក្នុងវ័យ ៥០ឆ្នាំនោះឯង៕

 

 

តារាហុងកុង Chow Yun Fat ប្រាប់មូលហេតុបរិច្ចាគទ្រព្យសម្បត្តិទាំង ៧១៤លានដុល្លារឲ្យអ្នកក្រ

តារា​ភាព​យន្ត​ចិន​ហុងកុង​លោក Chow Yun-Fat គឺ​ជា​តារា​សម្ដែង​ដ៏​​មាន​ប្រជា​ប្រិយភាព​​​ទាំង​នៅ​ចិន នៅ​អាស៊ី និង​ពិភព​លោក​ ជា​ពិសេស​លោក​សម្ដែង​នៅ​ក្នុង​រឿង​កំពូល​ស្ដេច​ល្បែង​ គឺ​​មាន​ការ​​គាំ​ទ្រ​យ៉ាង​​​ច្រើន​។ ប៉ុន្តែ​លោក​មាន​របៀប​រស់​នៅ​យ៉ាង​សាមញ្ញ​បំផុត​ និង​មាន​ការ​សន្សំ​សំចៃ​យ៉ាង​ខ្លាំង​ ទោះ​បី​ជា​លោកក្លាយ​ជា​មហាសេដ្ឋី​​លាន​ដុល្លារ​​ក៏​ដោយ។

តារា​សម្ដែង​របស់​ហុង​កុង​រូប​នេះ​ មាន​ទ្រព្យ​សម្បត្តិ​ជា​ទឹក​ប្រាក់ ៧១៤លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​គេ​រាយការណ៍​ថា ​ការ​ចំណាយ​ប្រចាំ​ខែ​របស់​លោក​ត្រឹម​តែ​ប្រមាណ ​១០២ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ឯ​ការ​ដើរ​​​ចេញ​ទៅ​ក្រៅ​លោក​តែង​ប្រើ​សេវា​​សាធារណៈ ​ដូច​ជា​រថយន្ត​ក្រុង រថភ្លើង ​និង​​តម្រង់​ជួរ​ទិញ​ទំនិញ ឬ​សំបុត្រ​​ដូច​មនុស្ស​ធម្មតា​​។

 

តារា​ភាព​យន្ត​វ័យ​ ៦៣​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​ដក​ស្រង់​សំដី​ ពេល​អ្នក​សារព័ត៌មាន​ចោទ​សួរ​ទាក់​ទង​នឹង​ការ​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ខាង​លើ​ដោយ​លោក​និយាយ​​ថា «​ប្រពន្ធ​របស់​ខ្ញុំ​ពិត​ជា​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ខ្លាំង​ណាស់​ ព្រោះ​នៅ​ពេល​ដែល​យើង​ស្លាប់​បាត់​ទៅ​ យើង​មិន​អាច​យក​លុយ​ទៅ​ជា​មួយ​បាន​នោះ​ទេ ​ចុះ​ហេតុ​អ្វី​បាន​ជា​យើង​មិន​យក​ប្រាក់​ទៅ​ជួយ​ជន​រង​គ្រោះ​ដែល​កំពុង​មាន​ការ​ខ្វះ​ខាត​ទៅ»?

 

នៅ​ក្នុង​បទ​សម្ភាស​ថ្មីៗ​នេះ​ជា​មួយ​ភរិយា​របស់​លោក​ គឺ​លោក​ស្រី Tan បាន​បង្ហើប​ឲ្យ​ដឹង​ថា​ នៅពេល​ប្តី​របស់​លោក​ស្រី​ទៅ​ណា​មក​ណា​តែង​តែ​មានអ្នក​ស្គាល់​សឹង​តែ​ពេញ​ពិភព​លោក​ទៅ​ហើយ​ដោយ​សារ​សមត្ថភាព​សម្ដែង និង​អំពើ​ល្អ​នេះ។

​លោក Chow ​បាន​សរសេរ​ក្នុង​កំណត់​ហេតុ​ថា «​ក្ដី​សុបិន​របស់​ខ្ញុំ គឺ​រស់​នៅ​ដោយ​ភាព​រីករាយ និង​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ ឯ​រឿង​លំបាក​ក្នុង​ជីវិត​របស់​លោក គឺ​មិន​មែន​គិត​រឿង​ប្រាក់​ត្រូវ​រក​បាន​ប៉ុន្មាន​​នោះ​ទេ​ តែ​វា​ជា​ការ​រក្សា​គំនិត​រស់​នៅ​ប្រកប​ដោយ​សន្តិភាព​ និង​រស់​នៅ​អស់​មួយ​ជីវិត​ដោយ​ភាព​សាមញ្ញ​ដោយ​មិន​ខ្វល់​ច្រើន​។

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា​កន្លង​ទៅ​នេះ តារា​សម្ដែង​ជើង​ចាស់​ហុងកុង Chow Yun Fat បាន​ទទួល​​ការ​អញ្ជើញ​​ចូលរួម​ក្នុង​បទ​សម្ភាស​ជាមួយ​បណ្ដាញ​ព័ត៌មាន Jayne Stars។ នៅ​ទី​នេះ​ តួ​រឿង “ស្ដេច​ល្បែង” បាន​ទទួល​ស្គាល់​ថា​ លោក​ពិត​ជា​មាន​ទ្រព្យ​សម្បត្តិ​ជាង​ ៥​ពាន់​លាន​ដុល្លារ​ហុងកុង (៧១៤លានដុល្លារ) ពិត​មែន។ ប៉ុន្តែ​ដោយ​សារ​តែ​ប្ដី​ប្រពន្ធ​លោក​គ្មាន​កូន ហេតុនេះ​ហើយ ថវិកា​ទាំង​អស់​នឹង​ត្រូវ​បាន​លោក​បរិច្ចាគ​មុន​ពេល​ស្លាប់។ ភាព​យន្ត​របស់​លោក Chow ដែល​ទទួល​ការ​គាំទ្រ និង​មាន​អ្នក​ស្គាល់​ច្រើន​នោះ​គឺ Crouching Tiger, Hidden Dragon និង Pirates of the Caribbean: At World’s End ជា​ដើម​៕

 

 

 

 

មិនដែលដឹងសោះ!! តោះមកដឹងតារាល្បីៗ ទៅ​ចូល​រួម​ពិធី​មង្គល​ការ​ ឬខួប​កំណើត​មិត្តភ័ក្ដិ​ចងដៃប៉ុន្មានដែរអត់…!

​នៅ​​ពេល​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​ ឬខួប​កំណើត​មិត្តភ័ក្ដិ​សាច់​ញាតិ​បង​ប្អូន​ម្ដង​ៗ​​​ តារា​ចម្រៀង​ និង​ សម្ដែង​​​ល្បី​ៗ​មួយ​ចំនួន​​ជា​ទូទៅ​ស្លៀកពាក់ និងតុបតែងខ្លួនយ៉ាងស្រស់ស្អាត។ ក្នុងនាមជាតារាល្បី ហើយរៀបចំខ្លួនលេចធ្លោបែបនេះ តើពួកគេចំណាយ​ថវិកា​ចងដៃ​ម្ចាស់កម្មវិធីលើសពី​​​​ពលរដ្ឋ​សាមញ្ញ​ឬយ៉ាងណា?​

ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​​សុំ​​​មិន​បញ្ចេញ​ឈ្មោះ បាន​​បង្ហើប​ឲ្យ​ដឹង​ថា​ពេល​ទៅ​ចូល​រួម​​​ពិធី​រៀប​អាពាហ៍ពិពាហ៍​មិត្តភ័ក្ដិ​​​​មិន​ថា​ ក្នុង​ ឬ​ក្រៅ​​រង្វង់​សិល្បៈ​នោះ​ទេ ​ខ្លួន​បាន​​ចាយ​លុយ​ចន្លោះ​ពី​ ៣០ ទៅ ៤០ ​ដុល្លារ​ដើម្បី​ចង​ដៃ​សិរីមង្គល​ដល់​គូ​ស្វាមី​ទាំង​ពីរ​។ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បន្ថែម​ថា​៖​” តែ​​ពេល​ខ្លះ​ក៏​អាច​ឈាន​ដល់​ ៥០ ដុល្លារ ឬ លើ​សហ្នឹង​ម្ដងម្កាលដែរ​ ​សម្រាប់​មិត្តភ័ក្ដិ​ដែល​ស្និទ្ធស្នាល​គ្នា​ខ្លាំង​បាន​ចងដៃ​ប៉ុណ្ណឹង​។ ប៉ុន្តែ​ជា​ទូ​ទៅ​ទាំង​ខ្ញុំ​ទាំង​គេ​អស់​ហើយ​ត្រឹម​ ៣០ ឬ ៤០ ដុល្លារ​​ហ្នឹង​”។

ពាក់​ព័ន្ធ​​ថវិកា​​ចងដៃ​ពី​សំណាក់​តារា​ល្បី​ៗ​នេះ​ដែរ អ្នក​សិល្បៈ​ស្រី​​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ និង​ជា​ម្ចាស់​កម្មវិធី​​​បាន​ទទួល​ស្គាល់​ថា​​ ជា​ទូទៅ​អ្នក​សិល្បៈ​ចងដៃ​ក្នុង​ពិធី​មង្គលការ​ ឬខួប​កំណើត​មិន​លើស​ពី​ ៣០ ឬ ៤០ ដុល្លារ​នោះ​ទេ មាន​អ្នក​ខ្លះ​ទៀត​បណ្ដើរ​គូ​សង្សារ​ ឬ ភរិយា​មក​ចូល​រួម​ក៏​នៅ​តែ​ ចង​ដៃ​ប៉ុណ្ណឹង​ដដែល​។នាង​ថា​៖​” ពេល​ខ្លះ​ភ្ញៀវ​​ធម្មតា​ពួក​គាត់​ចងដៃ​ច្រើន​ជាង​អ្នក​សិល្បៈ​ទៀត​ផង​ គាត់​មិន​មែន​ជា​តារា​ល្បី​តែ​គាត់​មាន​លុយ​ចងដៃ​។ ចំណែក​ឯ​អ្នក​សិល្បៈ​ខ្លះ​មាន​តែ​ឈ្មោះ​ និង​មុខ​មាត់​តែ​ពួក​គាត់​រក​ចំណូល​អត់​សូវ​បាន”៕

 

 

មិនធម្មតាមែន!! សុគន្ធ និសា ទទួល​ការងារ​បី​ក្នុងពេល​តែមួយពិតជាខ្លាំងមែន

ទោះបីជា​រៀបការ​រួច​ក្តី តែ​សន្ទុះ​ការងារ​របស់ សុគន្ធ និសា ហាក់​មិន​ធ្លាក់ចុះ​សោះ ជាក់ស្តែង​កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ សុគន្ធ និសា ទទួល​ការងារ​បី​កន្លែង​ក្នុងពេល​តែមួយ មិនដឹងថានាង​ត្រូវ​រត់​បែបណា​នោះទេ ទោះជា​យ៉ាងនេះ​ក្តី នាង​បែរជា​បង្ហាញ​នូវ​អារម្មណ៍​រីករាយ​ទទួលយក​ការងារ​ទាំងនេះ ដោយ​មិន​ខ្លាច​នូវ​ការ​នឿយហត់​ឡើយ ។​

​សុគន្ធ និសា បាន​បង្ហោះ​សារ​ទាំង​ព្រឹក​ថា «ថ្ងៃនេះ បី​កន្លែង ពេលនេះ​ច្រៀង​កម្មវិធី​សំអាងការ បន្តិចទៀត​ច្រៀង​នៅ​ទូ​រទ​ស្ស៍ ហង្ស​មាស ព្រែក​ឯង ខា​រ៉ា​បាវ ខន​សឺត ល្ងាច​នេះ​មួយទៀត តែ​ចាំ​ល្ងាច​ចាំ​ប្រាប់» ។ ទស្សនិកជន​ដែល​គាំទ្រ​តារាចម្រៀង​រូបនេះ​ម្នាក់ៗ​លាន់មាត់​សរសើរ សុគន្ធ និសា ខ្លាំងណាស់​ដែល​ទទួល​ការងារ​យ៉ាងច្រើន​ក្នុង​ថ្ងៃ​តែមួយ ដោយ​មិន​ខ្លាច​នូវ​ការនឿយហត់ ។​

​បើតាម​ប្រភពព័ត៌មាន​មួយ​បាន​បង្ហើប​ប្រាប់ថា សុគន្ធ និសា នៅតែ​ទទួលបាន​ការងារ​ថ្មីៗ​ជា​បន្តបន្ទាប់ ទោះបីជា​នាង​បាន​រៀបការ​មាន​ស្វាមី​រួច​ក្តី ការងារ​នាង​ហូរ​ចូល​ដូច​ទឹក ស្ទើរតែ​រក​ថ្ងៃ​សម្រាក​គ្មាន មានពេលខ្លះ​នាង​បដិសេធ​ព្រោះ​ជាន់​ថ្ងៃ​គ្នា ។ សុគន្ធ និសា មិនដែល​ត្អូញត្អែរ​ពី​ការងារ​របស់​នាង​ឡើយ​ទោះជា​ហត់​បន្តិច តែ​នាង​សប្បាយចិត្ត និង​ធ្វើ​ដោយ​រីករាយ ដូច្នេះហើយ​ទើប​ប្រជាប្រិយភាព​នាង​អាច​រក្សា​បានល្អ​ដូចដើម ៕

សូមទស្សនារូបភាពខាងក្រោម៖

 

រាសីនៅតែឡើង!! ប៉ុមពុយទោះស្ងាត់ខាងលេងកំប្លែងតែត្រូវប៉ាន់ខាងកាត់សក់

ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរូចមកហើយ ពីទុក្ខសោករបស់ តារាកំប្លែង ប៉ុមពុយ ដែលស្វាមីរបស់អ្នកនាង បានស្លាប់ ហើយដំណឹងនេះបានធ្វើឲ្យ មហាជនមានការសោកស្តាយ និងចូលរួមរំលែកទុក្ខ ទៅកាន់នាង និងគ្រួសារផងដែរ។

ក្នុងនោះដែរ នាពេលបច្ចុប្បន្ន នាងមិនសូវមានការងារជាតារាកំប្លែងប៉ុន្មានទេ ហាក់ដូចស្ងាត់តែម្តង តែនាង នៅតែមានទីផ្សារខាងកាត់សក់ តាមបណ្តារោងការនានា ជាមួយនឹង តារាកំប្លែងផ្សេងៗ។

ប៉ុមពុយ ជាមួយ នាយ​ តឹង
ប៉ុមពុយ​​ និងនាយតឹង

គួរបញ្ជាក់ផងដែរថាតារាកំប្លែងប៉ុម ពុយ ជាតារាកំប្លែងម្នាក់ដ៏មានប្រជាប្រិយភាព កាលប៉ុន្មានឆ្នាំមុន ប៉ុន្តែក្រោយមកទីផ្សាររបស់នាង ក៏រាងស្ងាត់ ដោយមិនដឹងថា ជាមូលហេតុអ្វីនោះទេ តែទោះជាយ៉ាងណា នៅពេលនេះ នាងក៏នៅតែទទួលបានការចាប់អារម្មណ៍ ពីមហាជនផងដែរ៕

ប៉ុមពុយ
ប៉ុមពុយ
ប៉ុមពុយ

សូមប្រយត្ន័!! ពេលចូលរួមក្នុងកម្មវិធីផ្សេងៗ បើមានជន​ខិល​ខូចហៅអោយបើកធ្វារឡានតាមផ្លូវ ប្រយ័ត្នជួបរឿងស៊យធំ

ជន​ឆ្លៀត​ឱកាស​មិន​ថា​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​ជា​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ​ចូល​រួម​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ បុណ្យ​ ឬ​ខួប​កំណើត​នោះ​ទេ ​បើ​អ្នក​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ ​អ្នក​នឹង​ជួប​រឿង​ស៊យ​មិន​នឹកស្មាន​ ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ទ្រព្យ​សម្បត្តិ​ ឬ​មាន​គ្រោះ​ថ្នាក់​គ្រប់​ពេល។

នៅ​ពេល​ថ្មីៗ​នេះ​មាន​គណនី​ហ្វេសប៊ុក​នារី​ម្នាក់​ឈ្មោះ Srey Toch Yun បាន​សរសេរ​រៀប​រាប់​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ជន​ខិល​ខូច​មួយ​ចំនួន​មាន​បំណង​ចង់​​លួច​ប្លន់​​ទ្រព្យ​សម្បត្តិ​របស់​យើង។ ក្នុង​សារ​នោះ​នាង​បាន​សរសេរ​រៀប​រាប់​ថា «​ពេល​អ្នក​ចូល​រួម​កម្មវិធី​ផ្សេងៗ​ក្រុម​ខិល​ខូច​នឹង​ធ្វើ​ទៅ​ប្រាប់​ពិធី​ករ​ឲ្យ​ប្រកាស​រក​ម្ចាស់​លេខ​ឡាន ឧទាហរណ៍​ភ្នំ​ពេញ-XXXX ថា​ឡាន​របស់​អ្នក​បាន​ចត​ស្ទះ​ ឬ​ចត​បាំង​ឡាន​របស់​ភ្ញៀវ​ដទៃ។

នៅ​ពេល​អ្នក​ចេញ​ទៅ​ក្រៅ​ជន​ខិល​ខូច​ទាំង​នោះ​នឹង​នៅ​ចាំ​អ្នក ​ដោយ​កាំ​ភ្លើង​នៅ​ចាំ​ភ្ជង់​អ្នក​ ហើយ​ជន​ទាំង​នោះ​នឹង​រុញ​អ្នក​ចូល​ឡាន​ឲ្យ​បើក​ចេញ​ ហើយ​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្ដង។ បើ​អ្នក​ជួប​រឿង​ទាំង​នេះ​ដោយ​កត្តា​ចៃដន្យ​ អ្នក​ត្រូវ​បង្ការ​ និង​ការពារ​ខ្លួន​ដូច​ខាង​ក្រោម កុំ​ប្រញាប់​ទៅ​ខាង​ក្រៅ​ភ្លាមៗ​តាម​ដែល​ពិធីករ​ប្រកាស​រក កុំ​ទៅ​ម្នាក់​ឯង​ត្រូវ​មាន​គ្នា​ទៅ​ជា​មួយ​យ៉ាង​តិច២​នាក់​ ឬ​ច្រើន​ជាង​នេះ (ពិសេស​អ្នក​ពាក់​គ្រឿង​អលង្ការ​) កុំ​ដើរ​ឆ្ពោះ​ទៅ​កាន់​ឡាន​អ្នក​ភ្លាមៗ ​ត្រូវ​កំណត់​ចម្ងាយ​មើល​ថា ​ឡាន​អ្នក​ពិត​ជា​បាំង ​ឬ​រំខាន​ឡាន​គេ​មែន ​ឬ​អត់?។

មើល​ជុំ​វិញ​ថា​ តើ​មាន​មនុស្ស​គួរ​ឲ្យ​សង្ស័យ​ឈរ​ក្បែរ​ឡាន​របស់​អ្នក​ដែរ​ ឬ​ទេ ត្រូវ​ទុក​ចម្ងាយ​ការពារ​ខ្លួន​និង​រំដោះ​ខ្លួន​ចម្ងាយ​ពី​ឡាន​យ៉ាង​តិច​ ២០​ម៉ែត្រ​ បើ​អ្នក​យល់​ថា​ស្ថាន​ភាព​មិន​ប្រក្រតី​នោះ»។ សារ​ទាំង​នេះ​មិន​មែន​បាន​ន័យ​ថា ​ធ្វើ​ជា​ចលាចល​ដល់​បង​ប្អូន​នោះ​ទេ​ គឺ​មាន​បំណង​ចង់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហេតុការណ៍​ដែល​អ្នក​គិត​ថា ​មិន​សូវ​ជា​ទុក​ចិត្ត។

ក្នុង​រឿង​នេះ​ដែរ​ក៏​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ម្នាក់​ បាន​ប្រាប់​ពី​ហេតុ​ការណ៍​ដែល​ធ្លាប់​កើត​ឡើង​លើ​ខ្លួន​របស់​គាត់​ខណៈ​ពេល​ដែល​គាត់​បើ​បរ​ឡាន​តែ​ម្នាក់​ឯង​នៅ​តាម​ផ្លូវ​ព្រះ​នរោត្ដម​ ហើយ​ស្រាប់​តែ​មាន​មនុស្ស ​២​នាក់​បើក​ម៉ូតូ​មក​ក្បែរ​ឡាន​របស់​គាត់​ ភ្លាម​នោះ​បុរស ២​នាក់​ បាន​ចុះ​ពី​លើ​ម៉ូតូ​ហើយ​ដើរ​មក​សំដៅ​បើក​ទ្វា​រឡាន​របស់​គាត់​ តែ​សំណាង​ល្អ​គាត់​បាន​ចាក់​សោ​ទ្វារ​ឡាន​ជាប់។ បើ​សិន​ជា​គាត់​មិន​បាន​ចាក់​សោ​ទ្វារ​ឡាន​ជាប់​ទេ ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ។ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពិសេស​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​តែ​ម្នាក់​ឯង៕

កប់តែម្តង!! វ៉ាន់ នីឡា បង្ហាញរាងដ៏ស្រស់ស្អាតក្រោយសម្រកទំងន់បានសំរេច

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន តារាចម្រៀងស្រី វ៉ាន់ នីឡា ហាក់ដូចជាមិនខ្វល់ខ្វាយ ទៅនឹងការងារសិល្បៈប៉ុន្មានទេ ដោយនាងយកពេលលំហែកាយ និងសម្រាកឲ្យត្រជាក់ខួរបន្តិចសិន ព្រោះមួយរយៈចុងក្រោយ នាងមានរឿងមិនសូវសប្បាយចិត្តប៉ុន្មានទេជាមួយនឹងរឿងរបស់នាង។

វ៉ាន់ នីឡា ពីមុន

ក្នុងនោះដែរ ពេលនេះដែរ តារាស្រីរូបនេះ តែងតែចូលចិត្ត ហាត់ប្រាណរក្សារាង ជាប្រចាំ រហូតធ្វើឲ្យរាង និងមុខមាត់ បានផ្លាស់ប្តូរមួយទំហឹងតែម្តង​ដូចជាមនុស្សផ្សេងគ្នាយ៉ាងដូច្នោះដែរ។

វ៉ាន់ នីឡា បច្ចុប្បន្ន

ជាពិសេស មុខរបស់នាង ដែលធ្លាប់ពេញបែបប៉ោងៗ ពេលនេះ បានត្រឡប់ ទៅជាមុខវីតែម្តង តែទោះបីជាយ៉ាងណា ក៏នាងនៅតែមើលទៅប្លែកស្អាត មិនណយដែរ នៅពេលត្រឡប់មកស្គមបែបនេះ៕

វ៉ាន់ នីឡា ពីមុន
វ៉ាន់ នីឡា ពីមុន
វ៉ាន់ នីឡា បច្ចុប្បន្ន
វ៉ាន់ នីឡា បច្ចុប្បន្ន

ទឹកចិត្តប្រពៃណាស់!! នារីចិត្តល្អ ជួយសម្រាលកូន ដល់ស្រ្តីម្នាក់កណ្តាលផ្លូវ ក៏ជាតារាសម្តែងមួយរូបពិតជានឹកស្មានពុំដល់មែន

ភ្នំពេញ៖កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើល និងស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញនារីម្នាក់ដែលមានរូបសម្រស់ស្រស់សោភា បានមានទឹកចិត្តល្អ ជួយសម្រាលកូនដល់ស្រី្តម្នាក់ដែលឈឺពោះកើតកូន នៅនឹងកណ្តាលផ្លូវ គួរឲ្យបារម្ភ។

ទង្វើមួយនេះរបស់នាង បានធ្វើឲ្យមហាជនជាច្រើនពិតជាកោតសរសើរ យ៉ាងខ្លាំង ដល់ទឹកចិត្តដ៏សែនល្អ ចេះជួយខ្មែរដូចគ្នា ជាពិសេសគឺស្រី្តដែលពរពោះកើតកូនទាំងលំបាកនៅកណ្តាលផ្លូវយ៉ាងដូច្នោះ។ ទន្ទឹមនឹងនេះដែរ ក៏មានមហាជនភាគច្រើនចង់ដឹងពីអត្តសញ្ញាណ នារីម្នាក់នេះដែលចិត្តល្អ និងជាគំរូល្អដល់មហាជនផងដែរ។

តារាសម្តែងស្រីលីលី

មិនបានប៉ុន្មានផង ក៏បានដឹងការពិត ព្រោះនារីរូបស្រស់ម្នាក់នេះ គឺជាតារាសម្តែងស្រីមួយរូប ដែលបានសម្តែងនៅក្នុងរឿងភាគខ្មែរលើកញ្ចក់ទូរទស្សន៍PNN មានឈ្មោះថាលីលី ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតារាស្រីរូបនេះ មិនត្រឹមតែស្អាត នាងថែមទាំងមានទឹកចិត្តល្អ ជួយដល់អ្នកដទៃថែមទៀត។

តារាសម្តែងស្រីលីលី

បើតាមសម្តីរបស់តារាចិត្តល្អរូបនេះ នាងបាននិយាយថា៖«លើកទីមួយហើយ ដែលឃើញជួបរឿងបែបនេះ តាមពិតភ័យខ្លាំងណាស់ តែធ្វើមិចមិនអាចឈរមើលការឈឺចាប់របស់មនុស្សស្រីម្នាក់ដែលស្រែកហៅឲ្យយើងជួយ មានតែខំជួយតាមលទ្ធភាពដែលអាចធ្វើបាន តែក៏សប្បាយដែល ពេលបានឃើញម្ដាយ និងកូនមានសុវតិ្ថភាពល្អ ហើយក៏ចង់សំណូមពរទៅបងប្អូនគ្រប់គ្នា ពេលដែលឃើញគេពិបាន សូរចូលទៅជួយគ្នាផង កូនគេកូនយើង ម្ដាយគេម្ដាយយើង»៕

តារាសម្តែង លីលី ពេលជួយសម្រាលកូនស្រី្តម្នាក់
តារាសម្តែងស្រីលីលី
តារាសម្តែងស្រីលីលី
តារាសម្តែងស្រីលីលី
តារាសម្តែង លីលី ពេលជួយសម្រាលកូនស្រី្តម្នាក់
តារាសម្តែង លីលី ពេលជួយសម្រាលកូនស្រី្តម្នាក់
តារាសម្តែង លីលី ពេលជួយសម្រាលកូនស្រី្តម្នាក់

ប្រយត្ន័ផងបងប្អូន!! ហួសចិត្តចាញ់បោកក្រោយទិញចិញ្ចៀនតម្លៃ៣៥០$ ដល់ពេលមើលវិក្កយប័ត្រភ្ញាក់ខ្លួនព្រើត មកលក់វិញបាន១៨០$

វាពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីទៅទិញចិញ្ចៀនផ្លាទីនតម្លៃ ៣៥០ដុល្លារ ពីហាង មាស ពេជ្រ លីម គង់ ហើយពាក់បាន១០ថ្ងៃ លក់វិញបាន ១៨០ដុល្លារ ធ្វើឲ្យអ្នកទិញរូបនេះមិនអស់ចិត្ត យល់ថាត្រូវម្ចាស់ហាងបោកប្រាស់ ក៏បានបង្ហោះវិក្កយបត្រ ឈ្មោះហាង និងមុខមាត់ម្ចាស់ហាងលើហ្វេសប៊ុក និងរាប់រាប់យ៉ាងដូច្នេះថា៖

«នេះហើយលទ្ធផល ទៅទិញចិញ្ចៀនមិនបានពិនិត្យវិក្កយប័ត្រច្បាស់លាស់ មកជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ ត្រូវម្ចាស់ហាងបោកប្រាស់ ហើយខ្ញុំសូមផ្ដាំផ្ញើទៅដល់ម្ចាស់ហាង ថាល្មមឈប់ទៅអាទង្វើបោកប្រាស់គេនឹង ចិញ្ចៀនផ្លាទីនទឹក7ទំនង់2ជី6ហ៊ុនតម្លៃ350$ យកមកពាក់បាន10ថ្ងៃ ដល់ពេលមកមើលវិក្កយប័ត្រ ក៏ភ្ញាក់ខ្លួនព្រើត ខ្ញុំក៏ប្រញាប់យកទៅលក់វិញ មានណាបងប្អូនអើយ ចិញ្ចៀនតម្លៃ350$ពាក់បាន10ថ្ងៃយកទៅលក់បាន180$ និយាយលែងចេញតែម្ដងបងប្អូន នឹកស្មានមិនដល់។ ជាចុងក្រោយសុំផ្ដាំទៅម្ចាស់ហាង មាស ពេជ្រ លីម គង់ ផងថាឈប់បានឈប់ទៅហើយសូមបងប្អូនជួយ Like ជួយ Share អោយទៅដល់ម្ចាស់ហាង ផង »។

ក្រៅពីអ្នកទិញខាងលើក៏មានអ្នកទិញជាច្រើនទៀតជួបរឿងដែរ ដូចជា អាខោនមួយ(សុំមិនបញ្ចេញឈ្មោះ) បានខមិនថា ៖ ហាងមួយនេះធ្លាប់បោកគេច្រើនណាស់​ ខ្ញុំក៏ធ្លាប់ដែរ​ចាំមុខតានេះច្បាស់ជាងថ្ងៃទៀតទេវតាមានភ្នែក​ អ្វីដែលតានិងគ្រួសារបានធ្វើ​បានដឹង​ហើយនៅតែបន្តសូមឱ្យវេនកម្មត្រឡប់ទៅប៉ះចំតាឯង និងគ្រួសារតាឯងបានជួប។

អាខោនមួយ(សុំមិនបញ្ចេញឈ្មោះ) បានខមិនថា ៖ វាធ្លាប់បោកប្រាស់ខ្ញុំដែលតែមិនដឹងធ្វើមិចកុំអោយវាបោកគេទៀតវាបោកឡាងល្បីហើយគ្មាននាក់ណាហៀនចាប់វាខ្ញុំឃើញនឹងភ្នែកច្បាសណាស់វាយកលុយខ្ញុំអស់ 100$ ខ្ញុំយកលុយទិញមាសវា 900$វាក៏ទាញទៅរាប់វាថាលុយខ្ញុំមានតែ800$អានេះបោកស្រស់ៗខ្ញុំសូអោយវាជួបកម្មពៀអោយធ្លាក់លើគ្រួសាវាដែលសាងវាយកលុយគេប៉ុនមាណវាអស់ប៉ុននឹង។

អាខោនមួយ(សុំមិនបញ្ចេញឈ្មោះ) បានខមិនថា ​៖ ខ្ញុំក៏ធ្លាប់ចាញ់បោកគាត់ដែបងខ្ញុំទិញខ្សែដែត្បូងឆ្នាយ900$ខ្ញុំបាត់សំបុត្រយកទៅលក់អោយតែ270$ថាមិនមែនរបស់គាត់ហើយមានត្រារបស់គាត់ខ្សែដៃនោះនៅទល់សព្ធថ្ងៃនេះឯងបង។