សូមប្រយត្ន័!! បុរសម្នាក់ត្រូវជនខិលខូចដាក់ថ្នាំសណ្ដំ យករថយន្តLexus RX400H និងឥវ៉ាន់ជាប់ខ្លួនអស់រលីងតែម្តង

មានរឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីសាច់ញាតិឈ្មោះ Panha Panha បានប្រកាសស្វែងបងប្រុសឈ្មោះ វង្សវិចិត្រ អាយុ ៣៧ ឆ្នាំ ដែលបាត់ទៅជាមួយរថយន្ត Lexus RX400h ស្លាកលេខស្រុកក្រៅ ពណ៌ស ដែលរថយន្តនេះទើបទិញមិនទាន់មានស្លាកលេខខ្មែរ

នេះជាការបញ្ជាក់របស់គណនីឈ្មោះ Panha Panha ដែលត្រូវជាប្អូនស្រីរបស់បុរសដែលបាត់ខ្លួន «សូមជួយស៊ែរផងបងប្អូន​ ខ្ញុំបានបាត់បងប្រុសដែរមានូបដូចខាងលើ នៅវេលាម៉ោង 4 ទៅ 5 ល្ងាច ថ្ងៃ 9 ខែ មករា ឆ្នាំ 2019 ដោយទាក់ទងទៅទូរព្ទ័គាត់មិនចូល គាត់បាត់ខ្លួនទៅជាមួយឡាន Lexus RX400h ស្លាកលេខស្រុកក្រៅ ពណ៌ស ព្រោះឡានទើបទិញមិនទាន់មានស្លាកលេខខ្មែរ ។ បើបងប្អូនណាបានឃើញសូមទាក់ទងមកយើងខ្ញុំ 092222404 / 060222404 / 010961916 / 017961916​ សូមអគុណ»។

ជាការត្រេកអរ បុរសបាត់ខ្លួន បានវិលត្រឡប់មកផ្ទះវិញហើយ ដែលនេះជាបញ្ជាក់របស់អាខោនហ្វេសប៊ុកមួយឈ្មោះ Damz Villiam បានឲ្យដឹង «សូមអគុណមិត្តភក្តិ បងប្អូន និង page មួយជំនួនដែលបាន share នូវដំណឹងបាត់បងប្រុសខ្ញុំ ឥលូវគាត់បានត្រលប់មកវិញដោយសុវត្ថិភាពហើយ និងកំពុងសំរាកនៅមន្ទីពេទ្យ ដោយត្រូវពួកខិលខូចដាក់ថ្នាំយកឡាន និងឥវ៉ាន់ក្នុងខ្លួនគាត់ទាំងអស់ ។ សូមអគុណ !»

គាត់ត្រូវបានគេដាក់ថ្នំាសណ្ដំ យករថយន្ត និងរបស់របរក្នុងអស់រលីង បន្ទាប់ពីដឹងខ្លួននៅសណ្ធាគារមួយ រួចគាត់ក៌ជិះ Passapp មកវិញ ខណះពេលនេះគាត់កំពុងសំរាកនៅព្យាបាលនៅមន្ទីពេទ្យ។

ក្តៅៗ!! បន្ទាប់ពីទស្សនាវីដេអូនេះចប់ បរទេសការពារមិនឲ្យកាប់ពិតជាខ្លោចចិត្តណាស់ (មានវីដេអូ)

«អាបេន» គឺជាឈ្មោះរបស់លោកបេនដែលប្រជាជនទាំងក្មេងទាំងចាស់នៅតំបន់នោះតែងតែហៅ។ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាប្រជាជនហៅលោកបេនដែលមានអាយុសឹងតែចាស់ជាងឪពុកឬតារបស់គាត់បែបនេះអ៊ីចឹង? មូលហេតុគឺដោយសារពួកគាត់មួយចំនួនធំមិនដែលបានជួបលោកបេនផ្ទាល់ ហើយលឺតតាមគ្នាថាលោកបេនជាមនុស្សអាក្រក់ ធ្វើបាបប្រជាជន មិនមែនជាមនុស្សដែលត្រូវគោរពទេ ដូចនេះហើយពួកគាត់ហៅលោកបេនបែបនេះតែម្តងទៅ។

អ្វីដែលជាភាពជោគជ័យធំបំផុតសម្រាប់ព្រឹត្តិការណ៍ប្រគុំតន្រ្តី បៃតងនេះមិនមែនជាថវិកាដែលទទួលបានជិត១២ម៉ឺនដុល្លារអារមេរិកសម្រាប់បេននោះទេ តែគឺពួកយើងបានបង្ហាញពីការលះបង់របស់បេននិងក្រុមគ្រួសារ ហើយបានបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធពីសារប្រយោជន៍ព្រៃឈើនិងសត្វព្រៃទៅដល់ប្រជាជនប្រហែលជា៦០០០នាក់នៅតំបន់នោះ ហើយបានធ្វើឲ្យគាត់មានទឹកចិត្តអាណិតស្រលាញ់និងយល់ពីគោលបំណង និងចេតនាល្អរបស់បេនកាន់តែច្បាស់ កាន់តែច្រើន។ ដូចនេះសុខសុវត្តិភាពរបស់បេននៅពេលដើរល្បាតព្រៃគឺបានកើនឡើងមួយកំរឹតទៀតផងដែរ។

លោកពាក់មី ថាពេលធ្វើដំណើរទៅផ្ទះបេន គាត់អៀនខ្លាំងណាស់ ត្រង់បេនការពារមិនឲ្យកាប់ កាប់មិនបានលួចដុត ខ្ញុំតូចចិត្តណាស់ ម៉េចក៏ប្រជាជនខ្ញុំទៅជាមានអារម្មណ៍អញ្ចឹង ខ្ញុំអត់យល់ទេ និងមួយទៀតខ្មាស់បរទេស គេជួយការពារព្រៃឈើខ្លួនឯង។

ស៊ែរមួយៗ!! បងស្រីពិតជាមានសំណាងណាស់ បានស្វាមីចេះយល់ចិត្ត

សុភមង្គលក្នុងគ្រួសារ គឺសេចក្ដីត្រូវការសម្រាប់គូស្វាមីភរិយាគ្រប់រូបទាំងអស់ ដូចបងស្រីដែលមានគណនីហ្វេសប៊ុក Chanthy Chamming រូបគាត់ស្រស់ស្អាតនៅក្មេង ប៉ុន្តែគាត់បានប្ដីរាងចាស់ជាងបន្តិច ប៉ុន្តែពួកគាត់ទាំងពីរនៅតែមានសេចក្ដីសុខ ដូចពាក្យពោលថា ប្ដីចាស់ចេះថ្នម។

គ្រាន់តែឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីភ្លាម បងស្រីដែលមានឈ្មោះខាងលើ បង្ហោះសារ ពីទុកលំបាករបស់ប្ដី សេចក្ដីស្រលាញ់ និងសុភមង្គលក្នុងគ្រួសារដែលប្ដីចាស់ផ្ដល់ឲ្យយ៉ាងផ្អែមល្ហែមថា៖

«អាណិតស្វាមីណាស់សព្វថ្ងៃ បងមានវ័យចំណាស់ ហេីយត្រូវមេីលថែរក្សាប្រពន្ធ បងពិបាកពេកហេីយ អរគុណបង អរគុណសម្រាប់អ្វីៗគ្រប់យ៉ាងដែលបងខិតខំសម្រាប់អូន ទោះយេីងមិនទាន់មានអ្វីៗក៏ដោយ តែបងមានទឹកចិត្ត មានគំនិតល្អៗ សម្រាប់ប្រពន្ធម្នាក់នេះ… ប្រពន្ធស្រលាញ់ស្វាមី បំផុត.. កាលណាយេីងនៅតែមានក្ដីសង្ឃឹមលាយនឹងស្នាមញញឹម ពេលនោះ យេីងនឹងទទួលបានអ្វីដែលយេីងរំពឹងទុក ..អូននឹងកាន់ដៃបងឆ្លងកាត់ឧបសគ្គទាំងនេះ…»។

គ្រាន់តែសារSweet Sweet មានអ្នកខមិនជាច្រើនដែលជូនពរ ក្រុមគ្រួសារពួកគាត់ឲ្យមានសុភមង្គល ក៏ជាអបអរសាទរផងដែរ។ ប្ដីប្រពន្ធត្រូវចេះស្រឡាញ់គ្នា ទុកចិត្តគ្នា ប្រឹងរកស៊ី សុភមង្គលនឹងអាចកើតមានជាមិនខាន។

មនុស្សកុំមើលងាយមនុស្ស!! អតីតក្មេងរស់នៅគំនរសម្រាម ក្លាយជា​បញ្ញវន្ត ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាដោយជោគជ័យ

​ភ្នំពេញៈ​អតីត​ក្មេង​រស់​នៅលើ​គំនរ​សំរាម​និង​រើស​សំរាម​ប្រមាណ​៣០​នាក់​នៅ​តំបន់​ស្ទឹងមានជ័យ បាន​ក្លាយជា​បញ្ញវន្ត ក្រោយ​បញ្ចប់​ការសិក្សា​ឧ​ត្ត​មសិ​ក្សា​នៅ​សាកលវិទ្យាល័យ​។​​ពួកគាត់​ត្រូវបាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CambodianChildren’sFund)​សង្គ្រោះ​ដំបូង​គេ​ពី​កន្លែង​ចាក់សំរាម​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ ២០០៤​និង​២០០៥​។​ និស្សិត​ទាំងអស់នេះ​បាន​ឆ្លងកាត់​កម្មវិធី​អប់រំ​ដែលមាន​សញ្ញាបត្រ​របស់​អង្គការ​CCF​ដែល​កម្មវិធី​នេះ​បាន​គាំទ្រ​ដល់​ការសិក្សា​របស់​ពួកគេ​ក្នុងអំឡុងពេល​នៅ​សាកលវិទ្យាល័យ​រហូតដល់​បញ្ចប់​ការសិក្សារ​។ នេះ​គឺជា​សមិទ្ធផល​ដ៏​គួរឱ្យកត់សម្គាល់​មួយ​សម្រាប់​និស្សិត​ទាំងនេះ​ដែល​មកពី​កន្លែង​ដ៏​ក្រីក្រ​ជាងគេ​នៅ​កម្ពុជា ពួកគេ​ភាគច្រើន​មិនបាន​ចូល​សាលារៀន​ឡើយ​មុនពេល​ចូល​អង្គការ CCF ។​

​ដើម្បី​លើកទឹកចិត្ត​ដល់​និស្សិត​បញ្ចប់​ការសិក្សា អង្គការ​មូលនិធិ​កុមារ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៨​បានរៀបចំ​ពិធី​ផ្តល់​កិត្តិយស​និង​ផ្តល់​លិខិត​សរសើរ​ដល់​កុមារ​ចំនួន​៣០​នាក់​ដែល​ពួកគេ​បាន​តស៊ូ​រហូត​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​និង​ទទួលបាន​សញ្ញាបត្រ​លើ​ជំនាញ​របស់​ពួកគេ​រៀងៗ​ខ្លូន​។​ ក្នុងចំណោម​និស្សិត​ទាំងនេះ​មាន​និស្សិត​មួយចំនួន​ជា​កុមារ​ដែល​ត្រូវបាន​រកឃើញ​ដំបូង​គេ​ពេល​កំពុងធ្វើការ​និង​រស់នៅ​នៅ​កន្លែង​ចាក់សំរាម​កាលពី​ឆ្នាំ ២០០៤ និង ២០០៥​។​ក្នុងចំណោម​ពួកគេ មាន​កញ្ញា រួស ស្រី​និ​ច អាយុ ២៤ ឆ្នាំ ដែល​នៅ​កន្លែង​ចាក់សំរាម​កាលពី​អាយុ ៨ ឆ្នាំ នៅពេល​ត្រូវបាន​លោក Scott Neeson ដែលជា​ស្ថាបនិក​របស់​អង្គការ CCF រកឃើញ​។

នាង​គឺជា​កុមារ​ដំបូង​គេ​ដែល​ត្រូវបាន​អង្គការ CCF​ទទួលយក​។​ស្រី​និ​ច​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។ ចំណែក​បងប្អូន​ស្រី ឱក ណៃ​ហួយ និង ណៃ​ហៀ​ង បានរស់នៅ​អង្គការ CCF អស់​រយៈពេល ១៣ ឆ្នាំ​ក្រោយពី​ត្រូវបាន​សង្គ្រោះ​ពី​កន្លែង​ចាក់សំរាម ដែល​ពួកគេ​ធ្វើការ​ទាំងថ្ងៃទាំងយប់​។ ឥឡូវនេះ ពួកគេ​បានបញ្ចប់​ការសិក្សា​ដោយ​ទទួលបាន​សញ្ញាបត្រ​។​

​កញ្ញា​រួស​ស្រី​និ​ច​បាន​និយាយថា​«​ជីវភាព​នៅ​កន្លែង​ចាក់សំរាម​ពិតជា​ពិបាក​ណាស់​ខ្ញុំ​គ្មាន​ឱកាស​ទៅ​រៀន​ឡើយ​។​និយាយ​តាម​ត្រង់​ការរស់នៅ​ទីនេះ​ដូច​រស់នៅក្នុង​នរក​។ ខ្ញុំ​បានចាប់ផ្តើម​ជីវិត​របស់ខ្លួន​ដ៏​លំបាក ព្រោះ​ខ្ញុំ​កើត​ក្នុង​គ្រួសារ​ដែលមាន​បញ្ហា​»​។​នាង​បាន​បន្តទៀតថា​នាង​បាន​ពុះពារ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ជីវិត ហើយ​អង្គការ CCF បានផ្តល់​ការគាំទ្រ​ដល់​នាង​រហូតមក​។ បច្ចុប្បន្ន​នាង​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​រួចហើយ​ដំណើរ​នៃ​ជីវិត​របស់​នាង​នៅ​អង្គការ CCF បាន​ឈានដល់​ទីបញ្ចប់​។ ប៉ុន្តែ​ជំពូក​ថ្មី​មួយ​នៃ​ជីវិត​របស់​នាង​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​។ នាង​ថា ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​អង្គការ CCF នាង​មិនអាច​ក្លាយជា​រូបនាង​នៅពេល​នេះឡើយ​។

ចំណែក កញ្ញា ឱក​ណៃ​ហួយ​និង​ឱក​ណៃ​ហៀ​ង​ដែលជា​បងប្អូន​បង្កើត​នឹង​គ្នា​ត្រូវបាន​អង្គការ​CCF​បាន​រើស​យកមក​ចឹ​ញ្ចឹ​ម​ទាំងពី​តូច​រហូតមក​ដល់ពេលនេះ​ឱក​ណៃ​ហួយ​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​។​

​ចំណែក​ប្អូនស្រី​ឱក​ណៃ​ហៀ​ង​ទទួលបាន​សញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​បាន​ថ្លែង​ដែរ​ថា​«​ពួកគាត់​ធ្វើការ​យ៉ាង​នឿយហត់​ដោយ​រើស​សំរាម​ពី​កន្លែង​ចាក់សំរាម​ដែល​ដ៏​មាន​ជាតិពុល​។ ​ពួកនាង​តែងតែ​ភ្ញាក់​តាំងពី​ម៉ោង​៤​ទាបភ្លឺ​និង​រើស​សំរាម​រហូត​ដល់ពេលរ​សៀ​ល​ទើប​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​ហូប​អាហារ​ថ្ងៃត្រង់​។​បន្ទាប់ពី​ហូប​រួច​បូក​នាង​ត្រូវ​ត្រឡប់​ទៅ​រើស​សំរាម​វិញ​រហូតដល់​ពេលយប់​ហើយ​ពេល​ខ្ញុំ​ទៅ​ដេក​ខ្លួន​របស់​ពួកគេ​ធុំក្លិន​អាក្រក់​ណាស់​។​ជីវិត​ពួកគេ​ត្រូវបាន​កែប្រែ​នៅពេល​ពួកគេ​ចូល​អង្គការ​CCF​កាលពី​ឆ្នាំ​២០០៥​និង​ចាប់ផ្តើម​ចូលរៀន​»​។​

​លោក Scott Neeson ដែលជា​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​របស់​អង្គការ​CCF​បាន​មានប្រសាសន៍ថា​៖ «​ឃើញ​កុមារ​ដែល​ធ្លាប់​ធ្វើការ​នៅ​កន្លែង​ចាក់សំរាម​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​គឺជា​ពេលវេលា​ដ៏​រំជួលចិត្ត​មួយ​សម្រាប់​ខ្ញុំ​។ ឥឡូវនេះ​ពួកយើង​បាន​មកដល់​ចុងបញ្ចប់​នៃ​រង្វង់​ជីវិត​របស់​ពួកគេ​ហើយ​។​វា​ពិបាក​នឹង​ពិពណ៌នា​ណាស់​ថា​តើ​ពួកគេ​នឹង​អង្គការ​CCF​បាន​ឈាន​មកដល់​ចំណុច​នេះ​ដោយ​របៀប​ណា​។​ពួកយើង​សុទ្ធ​មាន​មោទនភាព​ចំពោះ​ពួកគេ​ម្នាក់ៗ​ជាខ្លាំង​»​។​

​លោក​បាន​បន្ថែមថា​៖​ខ្ញុំ​បានមក​កម្ពុជា​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៤​ហើយ​បាន​ទៅ​កន្លែង​ចាក់សំរាម​នៅ​តំបន់​ស្ទឹងមានជ័យ​ហើយ​បានឃើញ​ស្ថានភាព​ដ៏​គួរឱ្យ​រន្ធត់​កុមារ​ទាំងនេះ​មិនមាន​អាហារ​ញុំ​ា​គ្រប់គ្រាន់ មិនមាន​ឪពុកម្តាយ ហើយ​រស់​នៅលើ​គំនរ​សំរាម​។គិតដល់​កាលនោះ ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើយ៉ាងណា នាំ​កុមារ​ទាំងនោះ ចាក​ចេញពី​កន្លែង​ដ៏​អាក្រក់​នោះ ហើយ​ឱ្យ​ពួកគេ​បាន​ចូល​សាលារៀន​តែប៉ុណ្ណោះ ខ្ញុំ​ពិតជា​មិន​ធ្លាប់​សុ​បិ​ន្ត​ទាល់តែសោះ​ថា​ពួកគេ​នឹង​មកដល់​ទីនេះ​ដោយបាន​បញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ​ច្រើន​យ៉ាងនេះ​។

​លោក​បាន​បន្តថា​ភាគច្រើន​នៃ​សិស្ស​ទាំងនោះ​បច្ចុប្បន្ននេះ​បាន​ចូលរៀន​នៅ​សកល​វិទ្យាល័យ​ហើយ​អ្នក​ទាំងនេះ​គឺជា​កូនក្មេង​ដែល​ចូលមក​រស់នៅ​និង​រៀន​នៅពេលដែល​ខ្ញុំ​បាន​ផ្លាស់​ទីលំនៅ​មក​ប្រទេស​កម្ពុជា​ជា​លើកដំបូង​។​ក្នុងនោះ​ក៏មាន​ក្មេងស្រី​ដំបូងបង្អស់​ដែល​ខ្ញុំ​បាន​យក​នាង​ចេញពី​គំនរ​សំរាម​នៅក្នុង​ដំណើរ​លើកទីមួយ​របស់​ខ្ញុំ​មក​កម្ពុជា​ហើយ​នាង​ក៏មាន​វត្តមាន​នៅទីនេះ​ផងដែរ​។​នាង​បានបញ្ចប់​ការសិក្សា​កម្រិត​បរិញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​។

​សមិទ្ធផល​ទាំងនេះ​មាន​អត្ថន័យ​យ៉ាង​ធំធេង​ដល់​សិស្ស និស្សិត​ដែល​បញ្ចប់​ការសិក្សា​ក្នុងថ្ងៃនេះ និង​សិស្ស​ផ្សេងៗ​ទៀត​ក៏ដូចជា​គ្រួសារ​CCF​ទាំងមូល​។​លោក​ស្កុ​ត​បាន​ឱ្យដឹងទៀតថា​៖«​កត្តា​ដែល​ជម្រុញ​ចិ​ត្ដ​លោក ប្រកបដោយ​សោមនស្ស​នោះ គឺ​ការដែល​បាន​ឃើញថា សមិទ្ធផល​ទាំងនេះ មិន​ត្រឹមតែ​ក្មេងៗ ទេ​ដែល​ទទួលបាន​។​

​ប៉ុន្តែ​គឺ​ក្រុមគ្រួសារ​ពួកគាត់​ទាំងមូល ដោយ​ពួកគេ​នឹង​នាំ​គ្រួសារ ចាក​ចេញពី​ទីកន្លែង​ដ៏​លំបាក​នេះ ហើយ​សំខាន់​ជាងនេះទៅទៀត​គឺ​នៅពេលដែល​ពួកគេ​មាន​កូនចៅ​ពួកគេ​នឹងមាន​ម្ហូបអាហារ​គ្រប់គ្រាន់​កូន​របស់​ពួកគេ​បាន​ចូល​សាលារៀន​ត្រឹម​ត្រូវមាន​កន្លែង​សមរម្យ​រស់នៅ​ហើយ​គ្រប់​អ្នកជំនាន់ក្រោយ​របស់​ពួកគេ ក៏​នឹងមាន​ជីវិត​ល្អប្រសើរ​ខ្លាំង​ជាង​នេះ​ផងដែរ​។ ទាំងអស់នេះ​គឺជា​សុភមង្គល​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ដែល​បានធ្វើ​កិច្ចការ​ដ៏​គួរឱ្យ​មោទនភាព​ខ្លាំងណាស់​» ។​

​អង្គការ​CCF​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៣​ធ្វើការ​ក្នុង​សហគមន៍​ដែល​នៅក្បែរ​អតីត​កន្លែង​ចាក់សំរាម​ក្នុង​រាជា​ធានី​ភ្នំពេញ ជា​កន្លែង​ដែល​កុមារ​ជាច្រើន និង​គ្រួសារ​របស់​ពួកគេ​ធ្លាប់​ធ្វើការ និង​រស់នៅ​។ មាន​កុមារ​ប្រមាណ ២០០០ នាក់​កំពុង​ស្ថិតក្នុង​កម្មវិធី​របស់​អង្គការ​នេះ​។ ទោះបីជា​កន្លែង​ចាក់សំរាម​ត្រូវបាន​បិទ​កាលពី​ឆ្នាំ ២០០៩ ក៏ពិតមែន ក៏​តម្រូវការ​នៃ​សេវា​របស់​អង្គការ CCF​នៅតែ​ខ្ពស់​ដដែល​។​អង្គការ​CambodianChildren’sFund​បាន​ផ្លាស់ប្តូរ​កុមារ​ក្រីក្រ​បំផុត​ក្នុងប្រទេស​ឱ្យទៅជា​អ្នកដឹកនាំ​ទៅ​អនាគត​តាមរយៈ​ការផ្តល់​ការអប់រំ​ការឧបត្ថម្ភ​ដល់​គ្រួសារ​និង​កម្មវិធី​អភិវឌ្ឍ​សហគមន៍​ទៅដល់​សហគមន៍​ដែល​ក្រីក្រ​បំផុត​នៅក្នុង​បេះដូង​នៃ​ប្រទេស​កម្ពុជា​។

​អង្គការ​CCF​ជឿជាក់ថា​ដោយមាន​ការអប់រំ​និង​ការគាំទ្រ​ដែល​ត្រឹមត្រូវ​កុមារ​ម្នាក់​មាន​សក្តានុពល​លើកស្ទួយ​គ្រួសារ​ទាំងមូល​របស់ខ្លួន​ឱ្យ​ចាក​ចេញពី​ភាពក្រីក្រ និង​ហើយ​កុមារ​មួយ​ជំនាន់​ដែលមាន​ការអប់រំ មាន​អានុភាព​អាច​កែប្រែ​សង្គម​ទាំងមូល​បាន​៕

សែនអាសូរណាស់!! បើអាណិតគាត់មិនបាច់ឲ្យលុយទេ សុំតែជួយទិញបន្លែកន្លះគីឡូក៏ដូចជាធ្វើបុណ្យដែរណា

ភ្នំពេញ : ខុសប្លែក​ពី​អ្នក​លក់​បន្លែ​តាម​ផ្សារ​មាន​តូប កញ្ច្រែង កង់ ម៉ូតូ រ៉ឺម៉ក ខ្លះ​មាន​ទាំង​រថយន្ត​ដឹកជញ្ជូន​មើម​ស្លឹក​ជាច្រើន​មុខ​រូបភាព​បុរស​ម្នាក់​រែក​អំរែក​បន្លែ​មាន​តែ​ខាត់ណា និង​ខ្ញី ដើរ​លក់​នៅ​តាម​ដងផ្លូវ ថ្មីៗ​នេះ​បាន​ថ្ពក់​ចិត្ត​អាណិតអាសូរ​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ក្រាស់ក្រែល​។ អ្វី​ដែល​រឹតតែ​ធ្វើឲ្យ​បុរស​រែក​អំ​រែក​ដើរ​លក់​បន្លែ​នោះ​ត្រូវ​បាន​ចែករំលែក​ពេញ​បណ្ដាញ​សង្គម​គឺ​នៅលើ​អាវ​ពណ៌​គគីរ​ស្ទើរ​ប្រផេះ ប្រឡាក់​ដី​ពពាល​នោះ​មាន​សំណេរ​ពាក្យពេចន៍​ដ៏ចាក់ដោត​ជាប់​នឹង​ខ្នង​អាវ​ថា «​មិន​តូច​ចិត្ត​ទេ ០១៥ ៩២០- ២៥៥ ជីវិត​ត្រូវ​តែ​តស៊ូ​»​។

បុរស​ចាស់​សម្បុរ​ស្រអែម សក់ខ្មៅ​រួញ​ទឹករលក​ដែល​រែក​បន្លែ​លក់​ក្បែរ​ផ្សារ​បឹងកេងកង​នោះ​មាន​ឈ្មោះ​ថា អៀម ថៃ អាយុ ៥៨ ឆ្នាំ​។ បុរស​ដែល​មិន​មាន​លទ្ធភាព​រៀនសូត្រ​បាន​ជ្រៅជ្រះ និង​អាស្រ័យ​របរ​តូចតាច​គ្រាន់​ចិញ្ចឹម​ជីវិត​រូប​នេះ​បាន​ឲ្យ​ដឹងថា លោក​ធ្លាប់​មាន​ប្រពន្ធ​ម្នាក់​មក​ហើយ ប៉ុន្តែ​នាង​ក៏​ស្លាប់​ទៅ​។ លោក​ទើប​តែ​មាន​ប្រពន្ធ​ម្នាក់​ទៀត​ឈ្មោះ កល្យាណ និង​មាន​កូន ១​។ គ្រួសារ​លោក​មាន​សមាជិក ៤ នាក់​រួមទាំង​ម្តាយក្មេក​ចាស់​ដែល​ទាំងអស់​គ្នា​រស់​អាស្រ័យ​នៅ​ក្រោម​ដំបូល​ផ្ទះ​ជួល​ក្នុង​ ១ ខែ ៤០ ​ដុល្លារ​ស្ថិត​នៅ​ម្តុំ​ចាក់អង្រែ​ក្រោម ។

លោក អៀម ថៃ បាន​ប្រាប់ពី​មូលហេតុ​សុខចិត្ត​រែក​បន្លែ​លក់​ទាំង​ខ្លួន​មាន​វ័យ​ចំណាស់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​អត់​មាន​លុយ​ជួល​តូប​គេ​លក់​ទេ រក​ឲ្យ​តែ​បាន​ថ្លៃ​ជួល​ផ្ទះ​គេ និង​រស់​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​ទៅ​បាន​ហើយ​»​។ អ្នក​រែក​បន្លែ​លក់​យ៉ាង​កម្សត់​នេះ​បញ្ជាក់​ថា​លោក​ត្រូវ​ទៅ​យក​បន្លែ​ពី​ក្រុង​តាខ្មៅ​ដើម្បី​យក​មក​លក់​ដោយ​ពី​មុន​មាន​ម៉ូតូ​ចាស់​ ១ ​គ្រឿង​សម្រាប់​ជិះ​ទៅ​មក​។ តែ​ឥឡូវ​ម៉ូតូ​របស់​លោក​បាន​ខូច ហើយ​គ្មាន​លទ្ធភាព​ចំណាយ​ជួសជុល​ ២០ ​ម៉ឺន​រៀល​នោះ ទើប​លោក​ត្រូវ​ធាក់​កង់​ ៣ ទៅ​ក្រុង​តាខ្មៅ និង​ដឹក​បន្លែ​យក​ទៅ​ដល់​ផ្សារ​បឹងកេងកង​សម្រាប់​ដើរ​រែក​លក់​។

បុរស​ចំណាស់​រូប​នេះ​ក៏​បាន​បង្ហើប​ដែរ​ថា លោក​ត្រូវ​ចំណាយ​អស់ ១០ ​ម៉ឺន​សម្រាប់​បន្លែ​ដែល​ទៅ​ទិញ​យក​មក​លក់ ហើយ​ក្នុង​មួយ​ថ្ងៃ​លក់​បាន​ត្រឹម ៧ ទៅ ៨ ​ម៉ឺន​ទេ​នៅ​សល់​ទុក​ដើរ​លក់​ថ្ងៃ​បន្ទាប់​ទៀត​។ បើ​សំណាង​ល្អ​ប៉ះ​ចំ​ថ្ងៃ​ណា​លក់​ដាច់​ខ្លាំង លោក​អាច​លក់​អស់​បាន​ប្រាក់​ ១៥ ​ម៉ឺន​ដោយ​ចំណេញ​បាន ៥ ​ម៉ឺន​រៀល​។

ទោះ​ជា​រក​បាន​ចំណូល​ខ្សត់ខ្សោយ​បន្តិច​ក្ដី ក៏​អ្នក​រែក​បន្លែ​លក់​តាម​ផ្លូវ​លោក អៀម ថៃ បាន​អំពាវនាវ​ដល់​អតិថិជន​ទាំងអស់​ថា​៖ «​បើសិន​ជា​ឃើញ​ខ្ញុំ​ដើរ​រែក​បន្លែ​លក់ បើ​អាណិត​ខ្ញុំ សូម​ជួយ​ទិញ​ផង​ត្រឹម​កន្លះ​គីឡូ កន្លះ​ខែ​ជួយ​ទិញ​ម្តង​បាន​ហើយ មិន​បាច់​ឲ្យ​លុយ​ខ្ញុំ​ទេ សុំ​ត្រឹម​ជួយ​ទិញ​មិន​បាច់​រាល់ថ្ងៃ​ក៏​បាន​ខ្ញុំ​ចង់​បាន​តែ​លុយ​ចំណេញ​ទៅ​ផ្គត់ផ្គង់​គ្រួសារ​តែ​ប៉ុណ្ណឹង​ទេ​»៕

ប្រភព ៖ ភ្នំពេញ ប៉ុស្តិ៍

ញ៉ាក់សាច់!! ឥទ្ធិពលនៃការកែសម្ផស្សបានប្រែក្លាយនារីមុខសេះម្នាក់ឲ្យក្លាយជាទេពអប្សរ

(ប្រទេសថៃ)៖ ចាប់តាំងពីកម្មវិធី Let me in Thailand រដូវកាលទី៣ បានចាប់ផ្តើមមក មានបេក្ខភាពជាច្រើនបានដាក់ពាក្យ និង មានបេក្ខភាពចំនួន ៣នាក់ហើយ ដែលបានទទួលការវះកាត់កែសម្ផស្ស និងទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។ ក្នុងនោះផងដែលនៅសប្តាហ៍នេះមានបេក្ខនារីមួយរូបទៀតដែលមានឈ្មោះ «Deer Suppichaya» ក៏បានទទួលការវះកាត់កែសម្រស់ និងទទួលបានការភ្ញាក់ផ្អើលជាខ្លាំងពីមហាជន។

កញ្ញា Deer Supichaya អាយុ២៤ឆ្នាំ ដែលមានរូបសម្បត្តិមិនស្រស់ស្អាត តែងតែត្រូវមនុស្សជុំវិញខ្លួនមើលងាយលើរូបសម្រស់របស់នាង។ នៅក្នុងកំឡុងពេលកែសម្ឋស្សនាងត្រូវធ្វើការវះកាត់ត្រង់មាត់ដែលបិទមិនជិត ត្រង់ថ្គាម ត្រង់ចំណុចដើមទ្រូងដែលយារធ្លាក់ ជាដើម។ ការវះកាត់នេះពិតជាមានការលំបាក និង ធ្វើឲ្យប្រុងប្រយ័ត្ន។

ក្រោយពីបានវះកាត់ ព្យាបាលនៅមន្ទីរពេទ្យ Banobak ពិសំណាក់ក្រុមគ្រូពេទ្យ នាងក៏បានក្លាយជាមនុស្សថ្មី ដែលមានរូបសម្រស់ស្រស់ស្អាត។ នាងក៏បានថ្លែងអំណរគុណទៅកាន់កម្មវិធី let me in Thailand និងជាពិសេសក្រុមគ្រូពេទ្យកូរ៉េ ដែលបានជួយឲ្យនាងក្លាយជាមនុស្សថ្មី មានឪកាសជាច្រើននៅក្នុងសង្គម៕

សែនអាសូរ!! ក្មេងប្រុសម្នាក់ទិញបាយទទេហូបជារៀងរាល់ថ្ងៃ ម្ចាស់ហាងលួចស្រូបទឹកសម្លឲ្យគ្រប់ពេល ២០ឆ្នាំក្រោយមក មិននឹកស្មានថាហ៊ានធ្វើដាក់អ៊ំម្ចាស់ហាងដល់ថ្នាក់ហ្នឹងផង

មានរឿងពិតមួយ ដោយក្មេងប្រុសម្នាក់ទិញបាយសជារៀងរាល់ថ្ងៃ ប៉ុន្ដែម្ចាស់ហាងបានលួចស្រូបទឹកសម្លឲ្យហូបផងដែរ ពេលក្មេងនោះរៀនចប់ បានតបស្នងគាត់វិញដោយនឹកស្មានមិនដល់!។
ថ្មីៗនេះមានវេបសាយបរទេសបាននិយាយរឿងរ៉ាវរបស់ក្មេងម្នាក់ដោ យរៀបរាប់ថា៖ មានសិស្សម្នាក់ដើរចូលមកក្នុងហាងដោយទិញតែ “បាយស១ចាន” បានធ្វើឲ្យស្វាមីនិងភរិយាដែលជាម្ចាស់ហាងងឿងឆ្ងល់ជាខ្លាំង។ទាំងពីរនាក់បានសម្លឹងមើលមុខគ្នា មុននឹងដួសបាយឲ្យសិស្សកំលោះម្នាក់នោះ ពេញចានតែម្ដង មុននឹងសិស្សម្នាក់នោះបានហាមាត់សុំឲ្យម្ចាស់ហាងជួយស្រូបទឹកសម្លបន្តិចបានទេ!? ដោយអ្នកទាំងពីរបានស្វាគមន៍និងជូនតាមសំណើរ។

ក្រោយពីសិស្សនោះហូបបាយបានបន្តិចក៏កម្មង់ទិញ“បាយស”ថែមទៀត ដោយម្ចាស់ហាងស្មានតែសិស្សម្នាក់នោះហូបមិនឆ្អែតទើបហៅដាក់បន្ថែម។សិស្សកំលោះបានប្រាប់ថា “អត់ទេ ខ្ញុំខ្ចប់ទុកហូបពេលថ្ងៃត្រង់នៅថ្ងៃស្អែក” ម្ចាស់ហាងបានលួចនិយាយគ្នាហើយបានដៅចំពោះ សិស្សកំលោះម្នាក់នោះថាប្រាកដជាគ្រួសារមានជីវភាពមិនសូវល្អហើយមើលទៅ។
ស្វាមីអាណិតខ្លាំងពេកបានលួចដាក់ម្ហូបដូចជា សាច់ជ្រូកចៀន ឆាបន្លែគ្រប់មុខ និង ខសាច់ជ្រូកពងទា ដាក់ចូលទៅក្នុងប្រអប់ ដោយដាក់បាយនៅខាងលើ ធ្វើឲ្យភរិយាឆ្ងល់ជាខ្លាំងហើយបានសួរថា បើសិនជាចង់ជួយគាត់ហើយ ហេតុអ្វីបានជាស្វាមីយកម្ហូបដាក់លាក់នៅពីក្រោម!?

ស្វាមីបានឆ្លើយតបវិញថា “បើសិនជាយើងធ្វើបែបនោះអាចឲ្យក្មេងមានអារម្មណ៍ថាល្អៀសខ្លួនក៏ថាបានណា…ហើយអាចធ្វើឲ្យក្មេងមិនហ៊ានមកហូបបាយហាងនេះទៀត គួរឲ្យអាណិតណាស់ មួយថ្ងៃៗហូបតែបាយសទទេ តើមានកម្លាំងឯណានឹងរៀនសូត្រទៅន៎!”
ភរិយាបានឮស្វាមីនិយាយបែបនេះអត់សរសើរស្វាមីមិនបាន ក្រៅពីជួយក្មេងហើយថែមទាំងគិតដល់ចិត្តអាម្មណ៍របស់ក្មេងទៀតផង!

ការជួយរបស់ស្វាមីនិងភរិយាមួយគូនេះ បានធ្វើឲ្យសិស្សកំលោះម្នាក់នោះរំជួលចិត្តទប់ទឹកភ្នែកលែងជាប់។ ជារៀងរាល់ល្ងាចក្មេងប្រុសម្នាក់នោះបានមកហូបបាយនៅហាងនេះរាល់ថ្ងៃ ដោយទិញតែ “បាយស១ចាន និងបាយស១ប្រអប់” គឺទិញនេះគ្រប់ពេល ហើយច្បាស់ណាស់ថាបាយប្រអប់ដែលទិញយកទៅផ្ទះនោះមានថែមមុខម្ហូបផ្សេងៗទៀតជារៀងរាល់ថ្ងៃ។

សិស្សកំលោះធ្វើបែបនេះជាច្រើនឆ្នាំ រហូតបានរៀនចប់ ពេលវេលាកន្លងទៅរាប់សិបឆ្នាំក្មេងប្រុសម្នាក់នោះមិនដែលមកហាងនេះទៀតឡើយ។

រហូតដល់ម្ចាស់ហាងបានទទួលលិខិតប្រគល់ដីឲ្យទៅម្ចាស់គេវិញ ពីរនាក់ស្វាមីនិងភរិយាពិបាកចិត្តគិតអ្វីមិនចេញ ព្រោះវាដូចភ្លាមៗទន់ហន់ពេក បើសិនប្រគល់ដីឲ្យគេវិញគាត់ទាំងពីរនាក់នឹងគ្មានការងារធ្វើ គ្មានទីជម្រកសម្រាប់ប្រកបមុខរបររកស៊ី ប៉ុន្ដែនៅសុខៗស្រាប់តែមានប្រធានក្រុមហ៊ុនមួយកន្លែងបានមកដល់ហាងរបស់គាត់ ។
ប្រធានក្រុមហ៊ុនបាននិយាយទៅកាន់ពួកគាត់ទាំងពីរថា ក្រុមហ៊ុនរបស់យើងត្រូវការឲ្យហាងរបស់លោកអ៊ំទៅបើកនៅក្នុងក្រុមហ៊ុន ព្រោះ ចៅហ្វាយនាយរបស់យើងគាត់ចូលចិត្តហូបអាហារនៅហាងរបស់លោកអ៊ំខ្លាំងណាស់” ហើយសូមកុំបារម្ភពីរឿងជួលឬរឿងឧបករណ៍ប្រើប្រាស់អី ព្រោះតម្លៃគឺហ្វ្រីជូនអ៊ំតែម្ដង ហើយឧបករណ៍ប្រើប្រាស់ពួកយើងបានរៀបចំត្រៀមទុករួចរាល់ហើយ គ្រាន់តែឲ្យអ៊ំទៅមើលថែម្ហូបអាហារគឺគ្រប់គ្រាន់ហើយ។

ពីរនាក់ស្វាមីភរិយាបានឮបែបនេះភ្ញាក់ផ្អើលចិត្តជាខ្លាំងក៏ប្រញាប់សួរទៅវិញថា “តើចៅហ្វាយនាយរបស់ពួកលោកគឺជានរណា ហេតុអ្វីបានជាមានចិត្តល្អនឹងខ្ញុំម៉្លេះ? …” ប្រធានម្នាក់នោះបានឆ្លើយតបទៅវិញថា “គាត់គឺជាមនុស្សដែលចូលចិត្តម្ហូបថ្វីដៃរបស់លោកអ៊ំជាច្រើនឆ្នាំមកហើយ”
ក្រោយពីរៀនចប់សិស្សកំលោះម្នាក់នោះបានតាំងចិត្តព្យាយាម រហូតធ្វើគាត់មានក្រុមហ៊ុនធំៗ ហើយគាត់មិនដែលភ្លេចថា ទម្រាំខ្លួនឯងនឹងមានថ្ងៃនេះក៏ព្រោះតែបានទទួលការជួយពីស្វាមីនិងភរិយាដែលមានហាងអាហារតូចៗ បើសិនជាគ្មានលោកអ៊ំទាំងពីរនាក់ ប្រាកដណាស់ថាគាត់នឹងមិនមកដល់ចំណុចនេះឡើយ…។

ក្រោយពីបាននិយាយគ្នាចប់សព្វគ្រប់ហើយ លោកប្រធានបានឱនគោរពហើយនិយាយទៅកាន់លោកអ៊ំទាំងពីរ មុននឹងគាត់លាត្រឡប់ទៅវិញ “សំណាងល្អលោកអ៊ំ ថ្ងៃស្ងែកជួបគ្នា” ។
ការជួយគ្នាមិនចាំបាច់ត្រូវមានមាសប្រាក់មហាសាលនោះទេ គ្រាន់តែរបស់តិចតួចស្ដួចស្ដើង ក៏អាចធ្វើទៅបានដែរ ដូចជាទង្វើរបស់ម្ចាស់ហាងនេះជាដើម គាត់មិនត្រឹមតែជួយប៉ុណ្ណោះទេ ថែមទាំងយល់ដល់អារម្មណ៍អ្នកដែលត្រូវជួយទៀតផង។

មិនធម្មតាមែន!! មកជ្រាបពីប្រវត្តិ របស់​តារាសម្តែងជើងចាស់​ដ៏ល្បី អ្នកស្រី ឌី សាវ៉េត​

(ភ្នំពេញ)៖ អ្នកស្រី ឌី សាវ៉េត គឺជាតារាសម្តែងជើងចាស់ របស់កម្ពុជាមួយដួង ដែលត្រូវបានទស្សនិកជនគ្រប់ទិសទី ទទួលស្គាល់ថាជាតារាសម្តែង ដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ផ្នែកវិស័យសិល្បៈ។ តារាសម្តែងជើងចាស់ ដែលគ្រប់គ្នាដាក់រហស្សនាមថា «បុប្ឆារីកគ្រប់រដូវ» រូបនេះ ត្រូវបានប្រជាជនខ្មែរ ដែលតែងតែគាំទ្រស្នាដៃ សម្តែងរបស់អ្នកស្រី គាំទ្រយ៉ាងខ្លាំង រហូតដល់មានភាពល្បីល្បាយ តាំងពីទសវត្សរ៍ ៦០-៧០ មកម្ល៉េះ។

អ្នកស្រី ឌី សាវ៉េត កើតនៅក្នុងឆ្នាំ ១៩៤៤ នៅរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះ អ្នកស្រីមានអាយុ៧៤ឆ្នាំ។ រំឭកប្រវត្តិសំខាន់ៗមួយចំនួន ក្នុងវិស័យសិល្បៈ

– អ្នកស្រី ឌីសាវ៉េត ធ្លាប់ជាប់ចំណាត់ថ្នាក់ ជាបវរកញ្ញាលេខ១ ទូទាំងប្រទេសកម្ពុជានៅក្នុង ឆ្នាំ១៩៥៩ ដោយក្នុងនោះ អ្នកស្រី មានអាយុ ១៥ឆ្នាំ
– ខ្សែភាពយន្តមួយ ដែលមានចំណងជើងថា «ក្បូនជីវិត» គឺជាខ្សែភាពយន្ត ដែលអ្នកស្រី បានចូលសម្តែងជាលើកដំបូង គឺក្នុងឆ្នាំ ១៩៦២
– រយៈពេល ១៣ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំ ១៩៦២ រហូតដល់ ឆ្នាំ ១៩៧៥ មានខ្សែភាពយន្តចំនួន ៦៥ ដែលអ្នកស្រី ឌី សាវ៉េត បានចូលរួមសម្តែង ដោយក្នុងនោះ មានរឿងមួយចំនួនធំ ត្រូវបានចាក់បញ្ចាំង និងមួយចំនួនទៀត មិនបានចាក់បញ្ចាំងនោះទេ ដោយសារកាលនោះ ប្រទេសមានសង្រ្គាម និងតម្រូវឲ្យអ្នកស្រី ឌី សាវ៉េត ចេញទៅស្រុកក្រៅមួយរយៈ
– ក្នុងឆ្នាំ ១៩៩៣ អ្នកស្រី បានវិលត្រឡប់ មកមាតុភូមិកំណើត ប្រទេសកម្ពុជាវិញ។
– ក្នុងឆ្នាំ ១៩៩៨ តារាសម្តែងជើងចាស់ អ្នកស្រី ឌី សាវ៉េត ត្រូវបានគេហៅថា អ្នកគ្រូ ដោយអ្នកស្រី បានបើកបង្រៀនសិល្បៈសម្តែង ដោយមិនគិតថ្លៃ។
– អ្នកស្រី ឌី សាវ៉េត ធ្លាប់បានទទួលពានរង្វាន់កិត្តិយសផ្សេងៗ ព្រមទាំងទទួលបានមេដាយ ពីអតីតព្រះមហាក្សត្រ ព្រះករុណា នរោត្តមសីហនុ ព្រះបរមរតនកោដ ផងដែរ។

នៅក្នុងវិស័យសិល្បៈ អ្នកស្រី ឌី សាវ៉េត មិនត្រឹមតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកក្នុងស្រុកនោះទេ គឺអ្នកស្រី ថែមទាំងទទួលស្គាល់ពីប្រិយមិត្ត ក្រៅប្រទេសផងដែរ ពោលគឺ អ្នកស្រី ធ្លាប់បានចេញទៅសម្តែងនៅ ប្រទេសថៃ សឹង្ហបុរី ហុងកុង និងតៃវ៉ាន់។ អ្នកស្រី ឌី សាវ៉េត មកទល់នឹងបច្ចុប្បន្ននេះ នៅតែស្រស់ស្អាត ហើយនៅតែបន្តអាជីព ជាតារាសម្ដែងក្នុងប្រទេសកម្ពុជាដដែល ខណៈតារាជើងចាស់មួយចំនួន បានចាកចេញពីស្រុកកំណើតទៅរស់នៅប្រទេសក្រៅ។

សូមជម្រាបថា បច្ចុប្បន្នអ្នកស្រី ឌី សាវ៉េត កំពុងរស់ក្នុងប្រទេសកម្ពុជា និងជានិច្ចកាល អ្នកស្រីតែបង្ហាញវត្តមាន ក្នុងកម្មវិធីសិល្បៈតូចធំនានា អ្វីដែលពិសេសនោះ គឺវត្តមានរបស់ អ្នកស្រីនៅតែមានទស្សនិកជនគាំទ្រច្រើន និងមានប្រជាប្រិយភាពដដែល៕

ឡូយមែនអាយដុល!! ព្រាប សុវត្ថិ និងភរិយា បង្ហាញភាពផ្អែមល្ហែមនឹងគ្នាធ្វើអោយក្មេងៗសុំខ្មាស់

មណ្ឌលគីរី៖ សុភមង្គលនៅក្នុងគ្រួសាររបស់តារាចម្រៀងដ៏មានប្រជាប្រិយភាព លោកព្រាប សុវត្ថិ ត្រូវបានមហាជនជាច្រើន តែងតែលេចនូវពាក្យសរសើរ និងរំភើប ក្រោយឃើញលោក និងភរិយាតែងតែបង្ហាញភាពផ្អែមល្ហែម ផ្តល់ភាពកក់ក្តៅរវាងគ្នា ទោះបីជាបច្ចុប្បន្នលោកមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាប្រុសរូបសម្រស់សង្ហារូបនេះ ក៏បាននាំគ្រួសារ ដើរលេងកម្សាន្តនៅតំបន់ទឹកជ្រោះ ដែលស្ថិតក្នុងទេសភាពយ៉ាងស្អាតគួរឲ្យចង់គយគន់ នៅក្នុងខេត្តមណ្ឌលគីរី ពោរពេញដោយភាពរីករាយ និងសុភមង្គលយ៉ាងខ្លាំង។

ព្រាប សុវត្ថិ និងភរិយា បង្ហាញភាពផ្អែមល្ហែម

ទន្ទឹមនឹងនេះដែរ ភរិយារបស់លោកក៏បានបង្ហាញរូបប៉ុន្មានសន្លឹក ដ៏ផ្អែមល្ហែម អោបគ្នាយ៉ាងមានក្តីសុខ ភ្ជាប់ជាមួយនឹងសារដ៏ខ្លីមានអត្ថន័យយ៉ាងជ្រាលជ្រៅ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងលើសជាតិស្ករ។ ដោយក្នុងនោះភរិយាជាទីស្រលាញ់របស់លោកបាននិយាយយ៉ាងដូច្នោះថា៖«មើលទៅបង នៅតែស្រស់សង្ហា សម្រាប់អូនដូចពីមុនចឹង»។

ព្រាប សុវត្ថិ និងគ្រួសារ ក្នុងដំណើរកម្សាន្ត
ព្រាប សុវត្ថិ និងភរិយា

តាមរយៈសារដ៏ខ្លី និងរូបភាពដ៏មានសុភមង្គលប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបជំនួសគ្រួសារមួយនេះ ដែលទោះបីជាមានវ័យច្រើន មានកូន៣នាក់រួចមកហើយក្តី តែក្តីស្រលាញ់របស់ពួកគេតែងតែបែបនេះ មិនប្រែបន្តិចសោះឡើយ៕

ព្រាប សុវត្ថិ និងភរិយា

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងគ្រួសារ ក្នុងដំណើរកម្សាន្ត
ព្រាប សុវត្ថិ និងភរិយា បង្ហាញភាពផ្អែមល្ហែម
ព្រាប សុវត្ថិ និងភរិយា បង្ហាញភាពផ្អែមល្ហែម

មិនធម្មតាមែន!! ក្រុមក្មេងខ្មែរ កំពុងរញ្ជួយខ្លាំង ក្នុងបទ «មិនដួល» ព្រោះបង្កប់អត្ថន័យ លើកទឹកចិត្តអ្នកដែលកំពុងធ្លាក់ចូល ក្នុងជំងឺបាក់ទឹកចិត្ត

(ភ្នំពេញ)៖ ជាការពិត ថ្មីៗនេះជំងឺបាក់ទឹកចិត្ត ឬ (Depression) កំពុងក្លាយជាប្រធានបទក្តៅមួយ ក្នុងបណ្តាញសង្គម ខណៈយុវវ័យមួយចំនួន មានរឿងរ៉ាវពិបាកចិត្តបន្តិចបន្តួច ក៏ខ្លាចថា ខ្លួនមានជំងឺបាក់ទឹកចិត្ត ព្រោះគិតថាគ្មានអ្នកស្រឡាញ់ គ្មានអ្នកបារម្ភ រហូតសម្លាប់ខ្លួនឯងក៏មាន។

តែយ៉ាងណា សកម្មភាព ឬការគិតបែបនេះ គឺខុសទាំងស្រុង ព្រោះមនុស្សម្នាក់តែងតែជួបបញ្ហា ក្នុងជីវិតរស់នៅប្រចាំថ្ងៃ អ្វីដែលសំខាន់ គឺត្រូវចេះដើរចេញពីបញ្ហាទាំងនោះ ដោយការដោះស្រាយ ប្រកបដោយបញ្ញា និងផ្តល់កម្លាំងចិត្ត លើកទឹកចិត្តខ្លួនឯងជានិច្ច។ ហេតុនេះហើយ ដើម្បីចូលរួមលើកទឹកចិត្ត បុគ្គលដែលកំពុងអស់សង្ឃឹម ក្រុមក្មេងខ្មែរ បានផលិតច្រៀងមួយបទ មានចំណងជើងថា «មិនដួល» ជាស្នាដៃថ្មីមួយទៀត សម្រាប់អ្នកបាក់ទឹកចិត្ត។

មហាជនធ្វើការកត់សម្គាល់ឃើញថា ក្នុងបទចម្រៀងថ្មីមួយនេះ កំពុងទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ព្រោះទាំងការសម្តែង និងអត្ថន័យនៃបទចម្រៀង គឺសុទ្ធតែបង្កប់នូវការអប់រំ ទាំងការចេះតស៊ូក្នុងជីវិត មិនចុះចាញ់នឹងបញ្ហា ព្រមទាំងការចេះជួយគ្នាទៅវិញទៅមកជាដើម។ បន្ថែមពីនេះ បើងាកមកសំនៀងរបស់អ្នកចម្រៀងវិញ គឺពិតជាពីរោះ មានទឹកដមមែនទែន គួបផ្សំជាមួយនឹងការសម្តែងយ៉ាងល្អពីសំណាក់ ក្រុមរាំ D-Man និងស្នាដៃដឹកនាំ ប្រកបដោយទេពកោសល្យពីសំណាក់ លោក ជា សុជាតិ និងលោក កៅ ពន្លឺ។

ចង់ដឹងថា ចម្រៀងមួយបទនេះ ពីរោះ និងមានអត្ថន័យអប់រំកម្រិតណានោះ សូមរីករាយទស្សនាវីដេអូ ខាងក្រោម៖