អបអរសាទរផងអាយដុល!! ទីបំផុត ហង្ស ម៉ារីនី បញ្ចប់ការសិក្សា ដោយជោគជ័យហើយ

ភ្នំពេញ៖ ក្រោយពីលាឈប់ពីសិល្បៈមក គេសង្កេតឃើញថាអតីតតារាសម្តែងអ្នកនាង ហង្ស ម៉ារីនី ហាក់មានភាពមមាញឹកខ្លាំង ជាមួយការងាររកស៊ីផ្ទាល់ខ្លួន ស្ទើរមិនទំនេរដៃនោះទេ។ ហើយមិនត្រឹមតែប៉ុណ្ណោះ កាលពីប៉ុន្មានខែមុននេះ អ្នកនាង ហង្ស ម៉ារីនី ថែមទាំងសម្រាលបានកូនជាទីស្រលាញ់ម្នាក់ផងដែរ។

ហង្ស ម៉ារីនី

យ៉ាងណាមិញ បើក្រឡេកមកមើលការងារសិក្សារបស់អតីតតារាសម្តែងរូបនេះវិញ កាលពីថ្មីៗនេះ នាងបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញនាង បង្ហោះរូបថតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ។

ទោះជាយ៉ាងណាក្តី អ្វីដែលធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរដល់អ្នកនាងមិនដាច់ពីមាត់នោះ ក៏ព្រោះថាពីមុនមក នាងពិតជាមានភាពមមាញឹកខ្លាំង ទាំងការរកស៊ី និងការងារសិល្បៈ ក៏ប៉ុន្តែនៅពេលនេះ នាងនៅតែខិតខំប្រឹងប្រែង សិក្សាររហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត៕

ហង្ស ម៉ារីនី

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី

កក្រើកជាថ្មី បន្ទាប់ពីចាប់បង្ហាញមុខយុវជនដែលហៅស្រីស្អាតមកប្លន់ដល់ផ្ទះសំណាក់ !

ភ្នំពេញ ៖ សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានសហការណ៍ជាមួយ កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនបានហើយនៅវេលាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជាលទ្ធផលចាប់បាន បុរសម្នាក់ដែលបានប្រើប្រាស់គណនីហ្វេបុកឈ្មោះ  Tii Fee(ឥទ្ធិពលនៃផ្សែងគីមី) ហើយឆាតលួងលោមនារីរងគ្រោះអោយជឿសប់ក៏ណាត់គ្នាជួបនៅក្នុងផ្ទះសំណាក់បៃតង រួចក៏ធ្វើសកម្មភាពប្លន់នារីរងគ្រោះរហូតបានសម្រេចសរុបជាទឹកប្រាក់ចំនួន៣០០០ដុល្លា ។
គួររំលឹកឡើងវិញផងដែរថា ៖ កាលពីយប់​​ ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៩​ម្សិលមិញនេះមានហេតុការណ៏ភ្ញាក់ផ្អើលមួយដោយមានបុរសម្នាក់ជាជនសង្ស័យបានស្គាល់នារីស្រស់ស្អាតម្នាក់ តាម Facebook ហើយបានណាត់គ្នាចូលផ្ទះសំណាក់។ខណះពេលដែលនារីរងគ្រោះមកដល់ទើបតែបើកទ្វារចូលបន្តិចស្រាប់តែជនសង្ស័យក៏បានចាប់ច្របាច់ក យកកាំបិតភ្ជង់ប្លន់យកគ្រឿងអលង្ការ​និងទូរស័ព្ទ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្តិភាព។

ក្រោយកើតហេតុមកជនរងគ្រោះបានកងសម្លាំងរាជអាវុធហត្ថ​ខណ្ឌសែនសុខ នាំខ្លួនទៅ​ដាក់ពាក្យបណ្ដឹង​ និងសួរនាំដើម្បីស្វែងរកមុខជនសង្ស័យមកដាក់ទោសទៅតាមច្បាប់។

សូមបញ្ចាក់ជនរងគ្រោះបានបាត់សម្ភារះមានដូចជា៖ ទូរស័ព្ទ​ iPhone XS Max ០១​គ្រឿង, ខ្សែ​ក​ចំនួន​០១​ខ្សែ, ខ្សែ​ដៃ​ចំនួន​០១ខ្សែ​, ជញ្ជៀន​ពេជ្រ​០១​វង់​ និងលុយ​ដុល្លារ​​ចំនួន ​២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង ៣ពាន់ដុល្លារអាមេរិក។សូមប្រិយមឹត្តជួយស៊ែរដើម្បីអោយបងប្អូនបានដឹងនិងស្គាល់មុខជនរងគ្រោះងាយស្រួលឆាប់រកឃើញនឹងប្តឹងទៅសមត្តកិច្ចដើម្បីចាត់ការទៅតាមច្បាប់៕

នុះ ! ច្បាប់ពាណិជ្ជកម្មតាមអនឡាញនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំនេះហើយ !

ច្បាប់ពាណិជ្ជកម្មតាមអនឡាញ ( E-Commerce )នឹងត្រូវដាក់ឱ្យប្រើនៅក្នុងឆ្នាំ ២០១៩នេះហើយ ការធ្វើច្បាប់នេះ ត្រូវបានគេអះអាងថា គឺដើម្បីផ្តល់ភាពងាយស្រួល និង សុវត្ថិភាពដល់អ្នកទិញ និង អ្នកលក់ទំនិញតាមអនឡាញនេះ ។ បច្ចុប្បន្នច្បាប់នេះ គណៈរដ្ឋមន្ត្រីកំពុងពិនិត្យលើឯកសារមួយចំនួន ។

ឯកឧត្តម ថៅ សុខមុនី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩នេះថា ច្បាប់ពាណិជ្ជកម្មអនឡាញ ដែលក្រសួងពាណិជ្ជកម្មបានចងក្រងឡើង អស់រយៈពេលជាយូរឆ្នាំមកហើយ  នៅពេលនេះកំពុងស្ថិតក្នុងដំណាក់កាល ពិនិត្យកម្រិតជំនាញនៅគណៈរដ្ឋមន្ត្រី ។ ហើយការដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញនេះ ដើម្បីជំរុញផលិតផលក្នុងស្រុកឱ្យមានទីផ្សារកាន់តែទូលំទូលាយមានន័យថា ប្រជាជននៅកម្ពុជាមានប្រមាណ១៦លាននាក់ តែប្រសិនបើយើងលក់ទំនិញធម្មតា លក់បានត្រឹមតែ១៦លាននាក់ ប៉ុន្ដែបើលក់តាមប្រព័ន្ធអនឡាញ នឹងលក់បានច្រើនជាងនេះ មិនត្រឹមតែលក់ក្នុងស្រុកប៉ុណ្ណោះទេ តែលក់ដល់បរទេសថែមទៀតផង។

ឯកឧត្តម ថៅ សុខមុនី បានមានប្រសាសន៍បន្តទៀតថា  ការដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញនេះ គឺល្អប្រសើរបំផុតសម្រាប់កម្ពុជា ព្រោះផ្ដល់ប្រយោជន៍ដល់អ្នកលក់ និង អ្នកទិញមានន័យថា នៅពេលច្បាប់នេះចេញជាផ្លូវការ អ្នកលក់មិនអាចបោកប្រាស់អ្នកទិញ ដោយប្រការផ្សេងៗដូចជា៖​ ទំនិញមិនដូចរូបភាព, ទំនិញគ្មានគុណភាព, គ្មានភាពទទួលខុសត្រូវលើការដឹកជញ្ជូន ឱ្យអតិថិជនផ្ញើលុយតែមិនផ្ញើទំនិញជាដើម។ ដោយឡែកសម្រាប់អ្នកទិញក៏ដូចគ្នាដែរគឺ មិនអាចបោកប្រាស់អ្នកលក់ ដោយប្រការផ្សេងៗឡើយ ៕

សុខ ស្រី​លក្ខណ៍ រំភើបចិត្ត​ខ្លាំង​ពេល​គូស្នេហ៍​មក Surprise ថ្ងៃកំណើត​ដល់​កន្លែងធ្វើកា​រ

កម្សាន្ត

​នៅក្នុង​ថ្ងៃកំណើត​របស់ សុខ ស្រី​លក្ខណ៍ គឺ​គូស្នេហ៍​របស់​នាង​មិនបាន​ផ្ញើ​សារ និង ​ទូរស័ព្ទ​ជូនពរ​នាង​នោះទេ ដោយសារ​គូស្នេហ៍​នាង​ជាប់រវល់ ហើយ សុខ ស្រី​លក្ខណ៍ ក៏​មិន​ប្រកាន់​ខឹង​ចំពោះ​គូស្នេហ៍​ខ្លួន​ដែល​ព្រងើយកន្តើយ​ដាក់​នាង​ដែរ តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​នោះ គឺ​ស្រាប់តែ​ពេលដែល​នាង​កំពុងធ្វើការសុខៗគឺ​លេចមុខ​អ្នកជា​ទីស្រឡាញ់​របស់ខ្លួន​នៅ​ចំពោះមុខ​តែម្តង ធ្វើឱ្យ​នាង​ស្រឡាំងកាំង​និយាយ​អ្វី​មិន​ចេញ ។​

​គូស្នេហ៍​របស់ សុខ ស្រី​លក្ខណ៍ បាន​និយាយថា «សុំទោស​ដែល​បង​មិនបាន Message មិនបាន Call ជូនពរ​ថ្ងៃ​ខួប​អូន តែ​បង​បាន​មកដល់​កន្លែង​អូន​ធ្វើការម៉​ង» ។ ជាមួយនឹង​វត្តមាន​ដ៏​ភ្ញាក់ផ្អើល​នេះ បានធ្វើឱ្យ សុខ ស្រី​លក្ខណ៍ រំភើបចិត្ត​ខ្លាំង​ដល់​ថ្នាក់​ភាំង​ស្មារតី រក​អ្វី​និយាយ​មិនត្រូវ នៅពេលដែល​ឃើញ​គូស្នេហ៍បាន​មកដល់​កន្លែង​ខ្លួន​ធ្វើការ រួមទាំង​បាន​ទិញ​ខំ​ខួបកំណើត​ដ៏​គួរឱ្យ​ស្រឡាញ់​មក Surprise នៅក្នុង​ថ្ងៃ​ពិសេស ។​

​សុខ ស្រី​លក្ខណ៍ ស្ទើរតែ​មិន​ជឿថា គូស្នេហ៍​ខ្លួន​នឹង​មក Surprise ថ្ងៃកំណើត​ដល់​នាង​នោះទេ ដោយសារតែ​គេ​ជាប់រវល់​ការងារ តែ​ចុងក្រោយ​គេ​បែរជាមក​ធ្វើឱ្យ​នាង​មានការ​ភ្ញាក់ផ្អើល​បំផុត ។ នាង​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​នូវ​ទឹកចិត្ត​គូស្នេហ៍​ចំពោះ​ខ្លួន ទោះបីជា​មិនបាន​ទទួល​កាដូ​ដ៏​មានតម្លៃ​ក្តី តែ​ទឹកចិត្ត​មួយ​នេះ​ធ្វើឱ្យ​នាង​ពេញចិត្ត​ខ្លាំងណាស់រហូត​ទប់ទឹក​ភ្នែក​ពុំបាន ៕

ញ៉ែម សុគន្ធ ! រំភើបជាងត្រូវរង្វាន់ធំទៅទៀត ! ក្រោយពីដឹងដំណឹងនេះពីភរិយា

នេះពិតជាលាភទាំងទ្វេររបស់តារាសម្តែងចង្កាព្រែកលោក ញ៉ែម សុគន្អ ដែលទើបតែឆ្លងការឆាកជីវិតអាពាហ៍ពិពាហ៍មិនដល់មួយខែផង ស្រាប់តែទទួលដំណឹងថា ​ភរិយា​របស់​លោក​កំពុង​ពរ​ពោះកូនដំបូង​ដែល​ជា​ចំណងដៃ​រវាង​លោក​ ​និង​ ភរិយា។



​ក្រៅពី​បង្ហាញ​ភាព​សប្បាយរីករាយ​លោក​ ​ញ៉ែម​ ​សុគន្ធ​ ​កាន់តែ​បង្ហាញ​ក្តី​ស្រឡាញ់​ និង Take​ ​Care​ ​ ភរិយា​ខ្លាំង​ជាង​មុន ​ដោយ​លោក​បាន​ទៅ​ទិញ​ទឹកដោះគោ​ដើម្បី​ថែបំប៉ន​សុខភាព​ភរិយា​របស់​លោក​ ​និង ​គ​ភ៌​ក្នុង​ផ្ទៃ​ផង​ដែរ​ ​។​ ​លោក​ ​ញ៉ែម​ ​សុគន្ធ​ ​បាន​បញ្ជាក់​ថា ​លោក​ស្រឡាញ់​គ្រួសារ​តូច​របស់​លោក​ ​ជាពិសេស​ភរិយា​តែម្តង​ ​។​ ​

​ជាមួយនឹង​ការប្រកាស​ថា​ភរិយា​កំពុង​ពរ​ពោះ​របស់​លោ​ក​ ​ញ៉ែម​ ​សុគន្ធ​ ​ក៏​ទទួល​បានការ​ជូនពរ​ ​និង ​អបអរសាទរ​ពីសំណាក់​មិត្តភក្តិ​ និង ​អ្នកគាំទ្រ​ផង​ដែរ​ ​​ប៉ុន្តែ​យ៉ាងណា​លោក​ ​ញ៉ែម​ ​សុគន្ធ​ ​មិន​បាន​ប្រាប់​ថា ​លោក​ស្រឡាញ់​កូនប្រុស​ ឬ​ កូនស្រី​ដំបូងឡើយ​ ​។​ ​ក្នុង​នោះ​ក៏មាន​អ្នកខ្លះ​ចំអន់​ថា​ពិតជា​មិន​ធម្មតា​ រៀបការ​តែ​រយៈពេល​មួយ​ខែ​ភរិយា​ឃ្លាន​ម្ជូរ​តែម្តង​ ​។​ ​



​ទោះបីជា​មុន​រៀបការ​លោក​ ​ញ៉ែម​ ​សុគន្ធ​ ​ពើបប្រទះ​នូវ​រឿង​មិន​ល្អ​ខ្លះ​ៗ​ក៏​ពិតមែន​ តែពិធី​រៀបការ​របស់​លោក​នូវ​ប្រព្រឹត្ត​ឡើង​ដោយ​រលូន​ដោយមាន​ការចូលរួម​ពីសំណាក់​មិត្តភក្តិ​ក្នុង ​និង ​ក្រៅ​សិល្ប​ជាច្រើនកាលពីចុងឆ្នាំ ២០១៨ កន្លងទៅ ​។ ​ពេលនេះ​ដែរ​ ​ញ៉ែម​ ​សុគន្ធ​ ​ក៏​ទទួល​បាន​ដំ​ណឹង​ល្អ​ពី​ភរិយា​ដោយ​ត្រៀមខ្លួន​ក្លាយជា​ឪពុក​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​៕​

PeyPey Dy ដើរលេងកោះបាលី យ៉ាងមានក្តីសុខអមដោយរូបថតស្អាតៗ ត្រជាក់ភ្នែក

ឥណ្ឌូនេស៊ី៖ ប្រិយមិត្តដែលតែងតែតាមដាន និងលេងបណ្តាញសង្គមភាគច្រើនប្រាកដជាបានស្គាល់ហើយថា តារាហ្វេសប៊ុក Peypey Dy បានសាងកេរ្តិ៍ឈ្មោះតាមរយៈការបង្ហោះវីដេអូប្លែកៗជាច្រើន រហូតទទួលបានការចាប់អារម្មណ៍ និងមានអ្នកចូលទស្សនាយ៉ាងច្រើន។

មកទល់នឹងពេលនេះឃើញថា តារាប្រុសរូបនេះ ហាក់ដូចជាស្ងាត់នូវការបង្ហាញវីដេអូប្លែកៗដូចមុនហើយ ក៏ប៉ុន្តែលោកក៏ងាកមកចាប់យកអាជីពរកស៊ីនៅលើបណ្តាញសង្គមម្តង ដែលទទួលបានការគាំទ្រពីភ្ញៀវជាច្រើនផងដែរ។

Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
គូស្នេហ៍Peypey Dy នៅឥណ្ឌូនេស៊ី

បន្ទាប់ពីចំណាយពេលរកស៊ី រកពេលសម្រាកមិនចង់បាននេះឃើញថា តារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាពរូបនេះក៏មិនភ្លេច នាំខ្លួនឯង ដើម្បីបង្ហាញភាពសប្បាយរីករាយ នៅក្នុងដំណើរកម្សាន្តមួយ ជាមួយសកម្មភាពយ៉ាងមានក្តីសុខ នៅកោះបាលី។

Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី

ទន្ទឹមនឹងភាពរីករាយនេះ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ទៅលើរូបភាពស្អាតៗ ទាក់ភ្នែកជាច្រើនរបស់លោក ដែលមើលទៅគួរឲ្យសប្បាយរីករាយ និងគួរឲ្យចង់ទៅលេងកម្សាន្តតែម្តង៕

សូមទស្សនារូបភាពស្អាតនៅលើកោះបាលី របស់ Peypey Dy ខាងក្រោមនេះ៖

Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy នៅឥណ្ឌូនេស៊ី
គូស្នេហ៍Peypey Dy នៅឥណ្ឌូនេស៊ី
គូស្នេហ៍Peypey Dy នៅឥណ្ឌូនេស៊ី
Peypey Dy និងគូស្នេហ៍ នៅឥណ្ឌូនេស៊ី

បែកធ្លាយរឿងពិតរបស់តារាស្រីទាំងនេះដែលត្រូវម្តាយមិនអោយស្លៀកសុិចសុីខ្លាំង

ថៃ៖ ធម្មតាបេះដូងជាអ្នកម្តាយ តែងតែព្រួយបារម្ភពីកូនជានិច្ចទោះបីជាកូនធំ ក៏នៅក្នុងចិត្តអ្នកម្តាយនៅតែគិតថាកូននៅតូចគ្រប់ពេល។ ជាក់ស្តែងតារាស្រីទាំងប៉ុន្មានដួងនេះ ទោះជាធំពេញវ័យយ៉ាងណាក្តី ក៏ម្តាយរបស់ពួកគេនៅតែតាមថែរក្សាជានិច្ច ជាពិសេសគឺរឿងស្លៀកពាក់មិនថាទៅណា ឬមកណាម្តាយតែងតែសំណូមពរថា សូមកុំឱ្យស្លៀកសម្លៀកបំពាក់ស៊ិចស៊ីបញ្ចេញសាច់ខ្លាំងពេក ទោះបីជាតារាល្បីក៏ដោយ។ ក្នុងនោះដែរយើងឃើញរួមមានដូចជា៖

១) តារាសម្តែងស្រី Green Ausadaporn៖ ទោះបីជាដឹងថាកូនស្រីមានរាងស្អាត ប៉ុន្តែម្តាយរបស់តារាស្រីរូបនេះមិនបានពេញចិត្តឱ្យកូនស្លៀកពាក់ខោអាវបែបស៊ិចស៊ីៗជ្រុលហួសហេតុពេកនោះទេ ហើយកញ្ញាក៏ស្តាប់តាមសម្តីម្តាយ ព្យាយាមកាត់បន្ថយភាពស៊ិចស៊ីតាមដែលនាងអាចធ្វើទៅបាន៕

Green Ausadaporn
Green Ausadaporn
Green Ausadaporn

២) តារាសម្តែងស្រី Patricia Good៖ ពេលទៅដើរលេងកម្សាន្តនៅមាត់សមុទ្រគេតែងតែឃើញតារាស្រីរូបនេះស្លៀកឈុតប៊ីគីនីបញ្ចេញសាច់សខ្ចី ប៉ុន្តែរាល់លើកនាងក៏តែងប្រាប់ថាម្តាយមិនបានពេញចិត្តឱ្យនាងស្លៀកបែបនេះឡើយ ដូច្នេះពេលខ្លះ Patricia Good ក៏មិនសូវជាហ៊ានស៊ិចស៊ីខ្លាំងប៉ុន្មានដែរ ព្រោះតែមិនចង់ជំទាស់ចិត្តអ្នកម្តាយ។ តែឱ្យធ្វើយ៉ាងម៉េចបានបើកើតមកជាស្រីស្អាតទៅហើយ ត្រូវតែមានពេលស៊ិចស៊ីខ្លះ។​

Patricia Good
Patricia Good

៣) តារាសម្តែងស្រី Bella Ranee ៖ តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈគេសឹងតែមិនដែលឃើញតារាស្រីរូបនេះ ស្លៀកពាក់ស៊ិចស៊ីក្នុងឈុតប៊ីគីនីបង្ហាញអ្នកគាំទ្រទេ នេះក៏ព្រោះតែនាងធ្លាប់ប្រាប់ថាម្តាយមិនពេញចិត្តឱ្យស្លៀកពាក់ស៊ិចស៊ីជ្រុលព្រោះមើលទៅមិនសមរម្យ។

Bella Ranee
Bella Ranee

៤) តារាសម្តែងស្រី Yaya Urassaya៖ ទោះធំពេញវ័យអាយុជាង ២០ ឆ្នាំហើយក៏ដោយ ក៏ប៉ុន្តែនៅក្នុងខ្សែភ្នែកអ្នកម្តាយ តារាស្រីរូបនេះនៅតែជាកូនក្មេងដដែល ព្រោះនាងជាកួនពៅនៅក្នុងគ្រួសារ។ ហើយរឿងស្លៀកពាក់វិញម្តាយនាងរឹតតែសំណូមពរថាកុំឱ្យស៊ិចស៊ីជ្រុលពេល ព្រោះមើលទៅដូចជាមិនសមភ្នែកអ្នកគាំទ្រជាច្រើននាក់ ដែលតែងតែតាមដានរូបភាពនៅក្នុងបណ្តាញសង្គម។

Yaya Urassaya
Yaya Urassaya
Yaya Urassaya

៥) តារាសម្តែងស្រី Pun Pun Sutatta៖ គេសង្កេតឃើញតារាស្រីរូបនេះតែងតែស្លៀកពាក់ស៊ិចស៊ីជាប្រចាំ រហូតដល់អ្នកម្តាយនាងមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេ ពេលឃើញកូនស្រីរបស់ខ្លួនលេងខ្លួនស៊ិចស៊ីលើសអាយុដូច្នេះ។ ក្រោយមកកញ្ញា Pun Pun ក៏បានចេញមុខមកសុំទោសអ្នកម្តាយពីការតែងខ្លួនរបស់នាង។

Pun Pun Sutatta
Pun Pun Sutatta

ខូចចិត្តញឹកញ៉ាប់ លែងទុកចិត្តមនុស្សស្រី បុរសម្នាក់សុខចិត្តរៀបការជាមួយតុក្កតា

ពិភពភ្ញាក់ផ្អើលមួយបានលាតត្រដាងអោយដឹងថា បុរស​ម្នាក់ដែលជាជនជាតិ​ជប៉ុន​អាយុប្រមាណ 35 ឆ្នាំ​ម្នាក់​បាន​បោះបង់ចោល​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ពិតប្រាកដទាំងស្រុង បន្ទាប់ពីរូបគេ​ទទួលបាន​ភាពអាម៉ាស​ពី​មនុស្ស​ស្រី និង​ ក្រោយមក​បានសំរេចចិត្ត​រៀបការ​ជាមួយ​តុក្កតា​ឈ្មោះ Hatsune Miku ដែលជា​តារា​ល្បី​ក្នុង​កម្មវិធី​កំ​ព្យូ​ទ័​រ​បែប Virtual ទៅវិញ​។

​តាមប្រភពពីលោក Akihiko Kondo ជាសាមីខ្លួនបានអោយដឹងថា ការរៀបចំ​ពិធីមង្គលការ​តាម​ក្តី​សុ​បិ​នក្នុង​ជីវិត​របស់គាត់​កាលពី​ថ្ងៃទី ៤ ខែវិច្ឆិកា​កន្លងទៅនេះ នៅក្នុង​ទីក្រុង​តូ​ក្យូ ដោយមាន​ភ្ញៀវ​ជា​មិត្តភក្តិ​ចំនួន ៤០​នាក់​បាន​ចូលរួម ប៉ុន្តែ​គ្មាន​វត្តមាន​ឪពុកម្តាយ​របស់លោក​នោះទេ ព្រោះ​ពួកគេ​មិន​យល់ស្រប​។ចំពោះ​ថ្ងៃ​មង្គលការ​បែបនេះ វា​គួរ​ណាស់​តែមាន​ការចូលរួម​ពី​ឪពុកម្តាយ ​និង ​សាច់ញាតិ ប៉ុន្តែ​ពួកគេ​មិនអាច​ទទួលយកបាននោះទេ ចំពោះ​មង្គលការ​ខុសពី​ការពិត និង​ មានកូន​ក្រមុំ​មិន​ពិត​បែបនេះ​។

គួរ​បញ្ជាក់ដែរថា លោក Akihiko Kondo បាន​រៀបការ​ជាមួយ​កូនក្រមុំ​តុក្កតា​ឈ្មោះ Hatsune Miku ដែលមាន​អាយុ​16 ឆ្នាំមាន​ភ្នែក​ធំៗ​និង​ កន្ទុយ របស់​កម្មវិធី holograph (​រួប​ភាព​មើល​ផុស​អណ្តែត​ដោយ​ប្រើ​ឧបករណ៍​ពាក់​មើល​) នេះ​គឺ​ដោយសារ​លោក​មិនចាប់អារម្មណ៍​នឹង​ស្ត្រី​ពិត​នោះឡើយ ដែលជាហេតុផលមួយលោកសំរេចចិត្តធ្វើបែបនេះ ហើយវាជាសញ្ញាមួយមិនល្អផងដែរចំពោះមនុស្សជាតិព្រោះបើគ្រប់គ្នាខកចិត្តរឿងស្នេហាហើយងាកទៅរៀបការជាមួយតុក្កតាតើបានអ្នកណាជាអ្នកបន្តពូជមនុស្សជាតិ?

 

 

អាណិតហេតុតែគ្នាក្រ!!! បើកឡានឆេះ នឹកគិតថាគ្មានលុយសងថៅកែ សុខចិត្តរត់ចូលឡានដែលកំពុងឆេះនោះ (មានវីដេអូ)

(កំពត) មានករណីរថយន្តដឹកសាំងមួយគ្រឿងបានឆ្លងក្បាលអាគុយ និងតក់សាំងត្រូវពីលើបណ្តាលភ្លើង ឆាបឆេះយ៉ាងសន្ធួសន្ធៅ ករណីនេះបានកើតឡើងនៅ ចំណុចផ្លូវក្រាល គ្រួសក្រហមមួយខ្សែរ ស្ថិតនៅឃុំដងទង់ស្រុកដងទង់ខេត្តកំពត។

តាមការដឹងរៀបរាប់របស់ប្រជាពលដែលរស់នៅទីនោះ បានឃើញហេតុការណ៍នេះបានប្រាប់ដល់អ្នក សារព័ត៍មានអោយដឹងថា មុនដំបូងឃើញឡានបើកជាធម្មតាបន្តិច ក្រោយមកក៍ឃើញអណ្តាតភ្លើងឆេះ ហុយផ្សែងខ្មៅពេញមេឃឃើញដូចច្នេះប្រជាពលរដ្ធដែលនៅកន្លែងកើតហេតុព្យាយាមជួយទាញបុរសជាតាកុងឡានដែលឆាបឆេះនោះចេញពីកន្លែងកើតហេតុតែផ្ទុយទៅវិញបុរសជាតៃកុងឡានក៍ព្យាយាមរតចូលឡានដែលកំពុងឆាបឆេះហើយនិយាយថាលែងខ្ញុំអោយខ្ញុំស្លាប់ទៅទោះជារស់គ្មានលុយសងថៅកែដែរហើយអាច និងជាប់គុកទៀតផង ។

ឮតៃកុងឡាននិយាយដូច្នេះអ្នកដែលនៅកន្លែងកើតហេតុមួយចំនួនបាអួលដើមករនិងព្យាយាមជួយដឹកទៅមន្ទីរពេទ្យឯកជនមួយនៅស្រុកដង់ទង់ចំណែកឯរថយន្តកូរ៉េដែលមានស្លាកលេខ2A កណ្តាល 01 92ត្រូវបាន ភ្លើងឆាបឆេះខូខខាតទាំងស្រុងករណីនេះដែរ បានកើតឡើងនៅល្ងាច ម៉ោង០៥:៣០នាទី ត្រូវនិងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ បុរសជាតៃកុងឡានមានឈ្មោះ ឃុន វាសនាភេទប្រុស អាយុ​១៧ឆ្នាំ រងរបួសធ្ងន់បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ៕ ប្រភពFB

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FApsaraNewsNetwork%2Fvideos%2F2060004507643553%2F&show_text=0&width=560

ភ្ញាក់ផ្អើលទាំងព្រលឹម.! ខណៈមានរថយន្តហាយឡិនឌរ័ ​បុក​ម៉ូតូPCX ផ្ទប់​នឹង​បង្គោល​ភ្លើងបណ្តាល អោយបុរសម្នាក់ ស្លាប់ភ្លាមៗ នៅជិត…(វិដេអូ)

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈពេលមុននេះមានករណីរថយន្ត​ហាយឡែ​នឌ័របុកម៉ូតូ p​cx ខ្ទប់ នឹ​ងបង្គោលភ្លើង ក្បែរផ្ទះសំណាក់ ណាយ ប​ណ្ដា​លអោយ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ០០​ នាទី នាថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៨​ នៅតាមបណ្តោយផ្លូវ ១០៧​ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ ថៃ ហួរ នៅ​ខេត្តព្រៃវែង ។

ចំពោះអ្នកបើកបរបា​នរត់​គេចខ្លួនបាត់ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F1965466130199828%2F&show_text=0&width=560

ប្រភព៖ FB