ពិតជាសំណាងណាស់..! បុរសម្នាក់បានថើបថ្ពាល់កញ្ញារ៉ាប៊ី នៅឆាកប្រគុំតន្ត្រីនៅប្រទេសកូរ៉េ កាលពី…(មានវិដេអូ)

កាលពីថ្មីៗនេះ តារាចម្រៀងល្បីៗជួរមុខ ជាច្រើននាក់បាននាំគ្នាចេញទៅសម្តែងនៅប្រទេស កូរ៉េ តាមការរៀបចំរបស់លោក ឡេង ណាវ៉ាត់ត្រា កាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨ បើតាមវីដេអូLiveតាមរយៈហ្វេសបុក ឃើញថា សន្ទុះនៃការគាំទ្រពីសំណាក់បងប្អូន ខ្មែរ នៅទីនោះ ខ្លាំងមិនធម្មតាទេ ។

ងាកមកចាប់អារម្មណ៍ឃ្លីបវីដេអូមួយ ក្នុងវគ្គដែលលោកពាក់មី ចាប់ដៃគូសម្តែងជាមួយកញ្ញារ៉ាបី បន្ទាប់ពីបកស្រាយចម្រៀងចប់ ក៏មានការលេងកម្សាន្តជាមួយបងប្អូន ខ្មែរ នៅទីនោះ ដោយហៅប្រុសម្នាក់ ស្រ្តីម្នាក់ មកឡើងលើឆាក

ហើយសម្តែងលេងជាមួយគ្នាបង្កបរិយាកាសកាន់តែរីករាយ តែអ្វីដែលគឺចាប់អារម្មណ៍នោះ ឃើញថាកញ្ញារ៉ាបីត្រូវបានបុរសម្នាក់ថើបថ្ពាល់ លើឆាកដើម្បីបង្ហាញការស្រលាញ់ និងគាំទ្រ ធ្វើឲ្យអ្នកចូលរួមទស្សនាផ្ទាល់ហ៊ោរកញ្ជ្រៀវអបអរសាទរថែមទៀតផង។

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F571086709609953%2Fvideos%2F490691001406866%2F&show_text=0&width=560

ប្រភព៖ FB

តារាចម្រៀង ខេមរៈ សិរីមន្ត បង្ហាញភាពផ្អែមល្អែម ជាមួយគ្រួសារជាគំរូដល់សិល្បៈផ្សេងទៀត

(ភ្នំពេញ) តារាចម្រៀង ខេមរៈ សិរីមន្ដ បានបង្ហាញ ភាពផ្អែមល្ហែមខ្លាំងជាមួយក្រុមគ្រួសារ ។ អ្វីដែលធ្វើឲ្យនារីខ្លះច្រណែនគឺក្រោយពីលឺពាក្យមួយឃ្លារបស់តារាលំដាប់ជួរមុខរូបនេះនិយាយ ទៅកាន់ប្រពន្ធមុនពេលនាងសម្រាលកូនទី៣នោះ។ ពាក្យផ្អែមល្អែមថា លោក​​គ្រាន់​តែ​ជា​ស្វាមី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ ភរិយា​ខ្លួន​ទើប​ជា​ស្ត្រី​ល្អ​ តាំង​ពី​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​រហូត​ដល់​មាន​​កូន​៣​នាក់ ។

លោក ខេមរៈ សិរីមន្ត បាន​ចេញ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ខ្លួន​ឆ្លើយ​តប​ទៅ​ភរិយា​យ៉ាង​ផ្អែម​ល្ហែម​ ក្រោយ​ពី​នាងបាន​ សរសើរ​ថា​លោក​ ជា​ស្វាមី​ល្អ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ខេមរៈ សិរីមន្ត បាន​ឆ្លើយ​តប​ទៅ​ភរិយា​ថា លោក​​គ្រាន់​តែ​ជា​ស្វាមី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ ភរិយា​ខ្លួន​ទើប​ជា​ស្ត្រី​ល្អ​ តាំង​ពី​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​រហូត​ដល់​មាន​​កូន​៣​នាក់ នាង​មិន​ដែល​សុំ​អ្វី​ឡើយ​ សុំ​ត្រឹម​តែ​មាន​រូបលោកនៅក្បែរ​គឺ​គ្រប់​គ្រាន់​ហើយ។​ តារារូបនេះថា“បង​ជា​ប្ដី​ធម្មតា​ៗ​ម្នាក់​ប៉ុណ្ណោះ​ អូន​ទើប​ជា​ភរិយា​ដ៏​ល្អ​ តាំង​ពី​ពួក​យើង​ស្រឡាញ់​គ្នា​មក ​អូន​មិនដែល​ចង់​បាន​អ្វី​ពី​បង​ឡើយ អូន​ថា​សុំ​ត្រឹម​មាន​បង​នៅ​ក្បែរ​ និងស្រឡាញ់​អូន​ គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​អូន​ បង​មាន​សំណាង​ណាស់​ដែល​មាន​អូន​ជា​ភរិយា​”។ នេះ​បើ​តាម​សារ​ ខេមរៈ សិរីមន្ត បង្ហោះ​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ខ្លួន នៅមុនពេលភរិយាសម្រាលកូនទី៣ក្នុងពេលដ៏ខ្លីខាងមុខនេះ។

បន្ទាប់​ពី​ឃើញ​សារ​​ដ៏​ផ្អែម​ល្ហែម​របស់​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត ឆ្លើយ​តប​ទៅ​ភរិយា​ដូច្នេះ​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​នេះ​គឺ​ជា​លើក​ទី​១​ដែល​លោក ប្រើ​ពាក្យ​ផ្អែម​ល្ហែម​​ទៅ​កាន់​ប្រពន្ធ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម។

​ សូមបញ្ជាក់ដែរថា៖ តារាចម្រៀងខេរៈ សិរីមន្ត ត្រូវបានគេទម្លាយរឿងមានប្រភពកូនជាថ្មី រួមទាំងរូបថតដែលពិបាកនឹងប្រកែកបាន។ រហូតដល់អំឡុងខែមេសាឆ្នាំនេះទើបលោកសម្រេចចិត្តទទួលស្គាល់ថាជារឿងពិត។ ភរិយា​របស់ តារា​ចម្រៀង ខេមរៈ សិរីមន្ត មាន​ឈ្មោះ ផល្លី វ័យ​៣០ឆ្នាំ​ស្ដើង គឺ​ជា​អ្នក​ស្រុក​កំណើត ក្នុង​ខេត្ត​កំពង់​ចាម ដូច​ទៅ​នឹង លោក ខេមរៈ សិរីមន្ត​។ អ្នកទាំងពីរបានរៀបការជាច្រើនឆ្នាំមកហើយ​ ថែមទាំងមាន​សំបុត្រ​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​ទៀត។បច្ចុប្បន្ន​​លោក ខេមរៈ សិរីមន្ត​ ទទួល​បាន​កូន៣នាក់ កូន​ប្រុស​ឈ្មោះ ខេមរៈ មន្ត​ស្នេហ៍ វ័យប្រហែល៥ឆ្នាំ និង​កូន​ស្រី​ឈ្មោះ ខេមរៈ ស្ត្រី វ័យ​ជាង​២ឆ្នាំនិងកូនម្នាក់ទៀតដែលភរិយាកំពុងពរពោះនោះ៕ ប្រភពPPR

 

ប៊ិះស៊យធំ.! អ្នកកាណូតម្នាក់ បើកខុសបញ្ចេកទេស បណ្តាលឲ្យ…(មានវិដេអូ)

ប្រទេសថៃ៖ សប្បាយប៊ិះក្លាយទៅជាទុក វិដេអូមួយត្រូវបានគេបង្ហោះយ៉ាងព្រោងព្រៀត ស្តីពីមានហេតុការដ៍អាក្រក់មួយបានកើតមានឡើង ទៅលើអ្នកបើកទូកកាណូតម្នាក់ ដែលបើកខុសបញ្ចេកទេសប៊ិះនឹងរកគ្រោះថ្នាក់ខ្លួនឯង ។

បើយើងនៅក្នុងវិដេអូយើងឃើញថា មានទុកកាណូតពីគ្រឿងបើកបរជាធម្មតា ប៉ុន្តែស្រាប់តែរំពេចនោះស្រាប់តែមានបញ្ហាខុសបញ្ចេកទេស បណ្តាលឲ្យស្លាបចាក់បែរត្រឡប់មកក្រោយ ប៊ិះត្រូវនឹងអ្នកអង្គុយកណ្តាលតែសំណាងល្អចេះផុត កុំអីមិនទៅជាយ៉ាងណាទេ ។

តែគ្រោះនេះនៅមិនទាន់ផុតស្រួលបួលទេ វាបែរមកត្រូវអ្នកកាន់ម៉ាស៊ីនកាណូតនោះ បណ្តាលឲ្យធ្លាក់ទឹក តែសំណាងល្អគាត់ចាប់ជាប់គង់អីច្បាស់ជាស៊យធំមិនខាន ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftawan.baigate%2Fvideos%2F460389901010168%2F&show_text=0&width=560

ប្រភព៖ FB

នៅចាំកុមារាជនជាតិជប៉ុនRyusei ដែលគេស្គាល់​ថា​លី ស៊ាវឡុងតូចនោះទេ ឥលូវនេះគាត់បានសម្តែងភាពយន្តវាយតប់ហើយ (មានវីដេអូ)

កុមារា​ជប៉ុន​ម្នាក់​ឈ្មោះ​ Ryusei ​ បាន​ប្រើ​ភាព​ប៉ិនប្រសព្វ​របស់​ខ្លួន​បញ្ចេញ​ក្បាច់​គុន​​​ដំបង​ពីរ​កំណាត់​យ៉ាង​ស្ទាត់​ជំនាញ​​តាម​កំពូល​​តារា​ភាពយន្ត​ចិន​ Bruce Lee ​ ដែល​គ្រប់​គ្នា​ស្គាល់​ថា​លី ស៊ាវឡុង។ក្មេងប្រុស​តូច​ឈ្មោះ Imai Ryusei ត្រូវបាន​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​ជា

null

ច្រើន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​ឃើញ​រូបរាងកាយ​សម្បូរ​ដោយ​សាច់ដុំ​របស់គេ និង វីដេអូ​ដែល​បង្ហាញ​ពី​ការ​ស្ទាត់ជំនាញ​លើ​ការប្រើប្រាស់​ដំបង​ពីរ​កំណាត់ ។ បន្ទាប់ពីបង្ហាញភាពល្បីល្បាញពេញអុីនធឺណេត និងភាពបុិនប្រសព្វ មានដុងខាងសម្តែងវាយតប់ ឥលូវនេះក្មេងតូចខាងលើត្រូវបានផលិករហៅចូលថតភាពយន្តបែបវាយតប់ ដែលឈុតមួយនេះឃើញថា Imai Ryusei បានវាយតប់ជាមួយមនុស្សដែលមាឌធំជាងខ្លូន និងជាពិសេសបានបញ្ចេញស្នៀតដំបងពីរកំណាត់របស់ខ្លូនថែមទៀតផង។

null

null

null

null

null

null

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fryu.bruce.3%2Fvideos%2F10212639923854296%2F&show_text=0&width=560

ប្រភព៖ FB

គូជីវិតខ្លះទាស់ទែងគ្នាហើយ បែរជាត្រូវរ៉ូវគ្នាវិញ ព្រោះតែវាមាន……..

ក្នុងជីវិតស្នេហា ចំណងដែលដាច់ អាចត្រូវបានចងឡើងវិញ ប្រសិនបើគូជីវិតបានគិតពិចារណានូវហេតុផលប្រកបដោយសុទិដ្ឋិនិយមនិងទទួលនូវការពិតដែលថា ការទះដៃតែម្ខាងប្រាកដជាមិនឮនោះទេ។

ពិតណាស់ វាមិនងាយស្រួលប៉ុន្មានទេ ក្នុងការចាប់ផ្ដើមសាជាថ្មី ប៉ុន្តែការឈឺចាប់នៃការបែកគ្នាមួយរយៈ បានប្រាប់យើងឲ្យយល់ថា យើងនៅតែគិតអំពីគ្នា.. យើងនៅតែត្រូវការគ្នា ។

វាក៏បង្ហាញថា យើងនៅតែរឹងមាំនិងមានឆន្ទៈដោះស្រាយនូវបញ្ហានេះ ព្រោះជីវិតអាពាហ៍ពិពាហ៍ដ៏ជោគជ័យ គឺផ្សំឡើងដោយបុរសនិងស្ត្រីប្រកបដោយកំហុសពីរនាក់ ដែលប្ដេជ្ញាចិត្តថា ពួកគេនឹងមិនបោះបង់គ្នាចោល ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។

ពេលខ្លះ យើងសុខចិត្តចាញ់.. សុខចិត្តដើរចេញ.. សុខចិត្តបំភ្លេចចោល.. សុខចិត្តអធ្យាស្រ័យឲ្យគ្នា.. សុខចិត្តមិនបោះបង់គ្នា.. ព្រោះតែយើងយល់ដឹងនូវតម្លៃរបស់គូជីវិតរបស់យើង ។

ក្នុងជីវិតរបស់យើង វាគ្មានអ្វីដែលល្អឥតខ្ចោះឡើយ.. យើងខឹងគ្នា.. យើងស្អប់គ្នាទៅតាមចិត្តនឹកឃើញ… តែខួរក្បាលយើងបានប្រាប់យើងថា តើយើងស្អប់និងខឹងគ្នាដើម្បីអ្វី ព្រោះតែពេលវេលាចេះតែកន្លងទៅមុខ ហើយមិនរង់ចាំយើងឡើយ! តើយើងនៅសល់ពេលវេលាប៉ុន្មានទៀត ដើម្បីរស់ក្នុងសុភមង្គលដ៏ផ្អែមល្ហែមនោះ៕ដោយ តារារ៉ាយ ប្រភពFB

តារាចម្រៀង កញ្ញា យូរី រំភើបស្រកទឹកភ្នែក ពេលបាន…..

(ភ្នំពេញ) តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី ស្រកទឹកភ្នែក ក្រោមពីបានដឹងថាខ្លួន ឯង បានចេញ ទៅច្រៀង នៅក្នុងព្រឹត្ដិការណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ ចិន-អាស៊ានលើកទី១៥ ដែលត្រូវបានរៀបចំឡើង នៅក្រុងណាននីងខេត្តក្វាងស៊ីនៃសាធារណៈរដ្ឋប្រជា មានិតចិន ។

តារាស្រីរូបនេះបានបង្ហាញអារម្មណ៍រំភើបរីករាយក្រោយពីនាងទទួលបានឱកាសចេញទៅច្រៀងតំណាងឲ្យកម្ពុជា ចេញទៅច្រៀងនៅលើទឹកដីនៃប្រទេសចិនជាលើកដំបូងនេះ។

 

តារារូបនេះបាន សម្ដែងការរំភើបបែបនេះ កាលពីរាត្រីថ្ងៃអង្គារ ២កើត ភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃ១១ កញ្ញាឆ្នាំ២០១៨រៀបឡើងយន្ដហោះ នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ ។ នាងបានបញ្ជាក់ថា៖ នាងបានត្រៀមរួចជាស្រេចដើម្បីចូលរួមច្រៀងទាំងបទចម្រៀងជាតិផ្ទាល់ខ្លួន និងបទចម្រៀងច្រៀងរួមដែលអ្នកផលិតកម្មវិធីបានផ្តល់ឲ្យ។ មុនពេលចាកចេញនាងបានហ្វឹកហាត់ ច្រៀងបទចម្រៀងផ្ទាល់ខ្លួន និងបទចម្រៀងថ្មីដែលកម្មវិធីផ្តល់ឲ្យដើម្បីឲ្យប្រាកដថានឹងអាចធ្វើបានល្អនៅពេលច្រៀងរាំនៅលើឆាកអន្តរជាតិ និងតំណាងឲ្យជាតិ ជាមួយនឹងការត្រៀមរួច ជាស្រេចនូវសម្លៀកបំពាក់ទាំងសម័យ និងប្រពៃណី។

នាងថា៖ ព្រឹត្ដិការណ៍ពិព័រណ៍ដ៏អស្ចាចារ្យ និងកម្មវិធីសិល្បៈមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងចិននេះក៏នឹងមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍Nice TV ផងដែរ ដែលនាង មានក្ដីរំពឹងថា ប្រជាពលរដ្ឋខ្មែរនឹងបានទស្សនាដោយផ្ទាល់ និងបង្ហាញពីអារម្មណ៍មោទ ន ភាពស្របពេលដែលកម្ពុជាក្លាយជាប្រទេសដែលជាប្រធានបទសំខាន់សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះផងដែរ។ យើងទាំងអស់គ្នាមានកិត្តិយស និងមោទនភាពចំពោះប្រទេសកម្ពុជាដែលបានក្លាយជាប្រធានបទសំខាន់ក្នុងពិព័រណ៍ នេះ(country of honor for the 15th CAEXPO)នេះជាការបង្ហាញពីវឌ្ឍនភាពនិងសមិទ្ធិផលសំខាន់ៗ របស់កម្ពុជានៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិមួយនេះ៕

បទថ្មីរបស់ លោក ម៉ៃ សុគន្ធ “មហាទើស” ដែល Cover តាមបទចម្រៀងល្បីរបស់ វៀតណាម នោះ កំពុងតែ…(សូមទស្សនាវិដេអូ)

ថ្មីៗនេះ លោក ម៉ៃ សុគន្ធ តែងតែធ្វើការរិះគន់ចំពោះបញ្ហាជាច្រើន ជាពិសេសគឺមានតារាជាច្រើន ដែល តារារូបនេះធ្លាប់តាមដានគ្រប់សកម្មភាព ដើម្បីរកកន្លែងរិះគន់អោយបាន។

ជាក់ស្តែង លោក ម៉ៃ សុគន្ធ តែងតែរិះគន់ទៅលើតារាចម្រៀងណាដែលបានលួចំលងបទគេ ឬក៏លួចចំលងក្បាច់រាំរបស់គេ ប៉ុន្តែម្តងនេះលោក ម៉ៃ សុគន្ធ បែបជាយកបទចម្រៀងវៀតណាមដែលកំពុងតែល្បីមកច្រៀង Cover ធ្វើមិនដឹង មិនខ្លាចមហាជនរើសគន់សោះ។

គួរបញ្ជាក់ផងដែរថា បទវៀតណាមដែលកំពុងតែល្បីខ្លាំងដែលមានចំណងជើងថា « đời lạ lắm à nghen» ហើយបទចម្រៀងនេះដែរ ទទួលបានការពេញនិយមកាន់តែខ្លាំងឡើងៗ ពីប្រទេសជិតខាង រួមទាំងប្រជាជនកម្ពុជាផងដែរ បើទោះជាអ្នកស្តាប់មិនយល់អត្ថន័យនៃបទចម្រៀងនេះក៏ដោយ ប៉ុន្តែសាច់ភ្លេងហាក់ធ្វើអោយអ្នកស្តាប់បាត់ទុក្ខកង្វល់មួយគ្រាទៅតាមបទចម្រៀងមួយនេះផងដែរ។

បទថ្មីរបស់ លោកម៉ៃ សុគន្ធ មានចំណងជើងថា មហាទើស ដែលសំរួលតន្ត្រីដោយ Mc Bull និងនិពន្ធទំនុកច្រៀងដោយ កវីតូច សុីវ ចន្ទ៕

 (សូមទស្សនាវីដេអូចម្រៀង ទាំងអស់គ្នា)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FZoomMusics%2Fvideos%2F2290550677625249%2F&show_text=0&width=560

ប្រភព៖ ZOOM music

ក្រុមចោរធ្វើសកម្មភាពលួចប្លន់ ចំនួន ៣៥០ដង ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល តាមបង្ក្រាបបានហើយ…(មានវិដេអូ)

(ភ្នំពេញ) ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ធាននគរបាលព្រហ្មទណ្ឌ លោកឧ/ទោ នឹម ចន្ទ័តាណា និងលោកឧ/ទោ ប៉ុល រតនា បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលផ្ទាល់ ចុះស្រាវជ្រាវបង្រ្កាបក្រោពីកេីតហេតុករណីប្លន់ម៉ូតូម៉ាក NEC បានដោយជោគជ័យក្នុងរយះពេល១៨ម៉ោងក្រោយមក

មុខសញ្ញាចោរធ្វើសកម្មលួច ប្លន់ដ៏សកម្មនៅរាជធានីភ្នំពេញ ដោយយោងតាមចំលើយសារភាពរបស់វាគឺធ្លាប់ធ្វើ សកម្មភាពលួចប្លន់ម៉ូតូបានជាង៣៥០ដង ស្មើនឹងជាង៣៥០គ្រឿង ម៉ូតូត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលន ស្រាវជ្រាវបង្ក្រាបបាន បន្ទាប់ពីពួកវាធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

មុខសញ្ញាលួច ប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញនេះ មានឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ (មានសារធាតុញឿន)រួមទាំងបក្ខពួកជិត ១០នាក់ទៀតដែលកំពុងរត់គេចខ្លួន។

លោកឧត្តមសេនីយ៏ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាលួច ប្លន់ខាងលើនេះបានអោយដឹងថា មុខសញ្ញាខាងលើ បើតាមចម្លើយសារភាពរបស់វា គឺធ្លាប់ធ្វើសកម្មភាពលួច និងប្លន់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនតិចជាង៣៥០ដងនោះឡើយ ហើយក៏លួច និងប្លន់បាន ម៉ូតូជាង៣៥០គ្រឿងដែរ។

ក្នុងនោះ សកម្មភាពរបស់ពួកវាមាន៣រូបភាព គឺបើមើលទៅឃើញឱកាសស្ងាត់ល្អគឺពួកវាលួចកាច់សោកម៉ូតូ ហើយពេលខ្លះប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នា បង្កជាជំលោះជាមួយជនរងគ្រោះដែលត្រូវប្លន់ដេញវាយគ្នាដើម្បី បំភ័ន្តភ្នែកអ្នកជិតខាង

រួចហើយឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកវាក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង និង រូបភាពទី៣ គឺធ្វើសកម្មភាពភ្ជុងប្លន់តែម្ដងដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម។

លោកឧត្តមសេនីយ៏ ប៉ុល រតនា កាលពីវេលាម៉ោង២ និង៤៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ពួកវាបានធ្វើសម្មភាពភ្ជុងប្លន់យកម៉ូតូម៉ាកស៊ុយហ្សុយគីនិក១គ្រឿង ពីជនរងគ្រោះឈ្មោះស៊្រុន សុខផល្គុន ខណៈជិះចេញពីកន្លែងធ្វើ ការនៅតាមបណ្ដោយផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានសំរេច។

ក្រោយប្លន់យកម៉ូតូ នៅថ្ងៃទី៣១ ខែសីហា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ទើបកម្លាំងជំនាញ ដឹកនាំដោយរូបលោក ផ្ទាល់បើកការស្រាវជ្រាវរហូតដល់ម៉ោង៨យប់ ក៏ឃាត់បានមុខសញ្ញាខាងលើតែម្ដង។

ចំណែកបក្ខពួករបស់វាមួយចំនួនទៀតបានរត់ គេចខ្លួនអស់ដែលបច្ចុប្បន្នកំពុងតាមចាប់បន្ត។

តាមចម្លើយសារភាពរបស់ជនល្មើសបានអោយថា កន្លងមករូបវាធ្លាប់ធ្វើសកម្មភាពប្លន់ នៅហាងសាំងតេលា នៅគោកឃ្លាង ប្លន់ យកម៉ូតូនៅក្រោមស្ពានអាកាសផ្សារដីហុយ និងប្លន់ លួចម៉ូតូមិនតិចជាង៣៥០ដងនោះឡើយ ដោយសកម្មភាពរបស់ពួកវាមិនដែលបរាជ័យនោះទេ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F1150226788461451%2F&show_text=0&width=560

ប្រភពvideos៖ Fresh News

ស្នេហាគឺជាការលះបង់? តេីត្រូវលះបង់ស្នេហាដេីម្បីកូន ឫលះបង់កូនដេីម្បីស្នេហា?

រឿងរ៉ូវមួយបាកកើតឡើងលើគ្រួសារមួយ ដែលតម្រូវឲ្យរូបនាងត្រូវលះបង់កូនប្រុសរបស់ខ្លួន ដើម្បីជ្រើសរើសបរុសពោះម៉ាយម្នាក់ដែលខ្លួនស្រឡាញ់ និងត្រូវរៀបការ។ នេះជារឿង៖ ខ្ញុំធ្លាក់ខ្លួនមេម៉ាយកូនមួយក្នុងវ័យសាមសិបឆ្នាំដ៏ក្មេងខ្ចី។ ស្វាមីនិងខ្ញុំបានលែងលះគ្នាដោយខ្ញុំតស៊ូខ្លាំងណាស់ទើបខ្ញុំទទួលបានសិទ្ធិចិញ្ចឹមកូនប្រុស ព្រោះអតីតស្វាមីខ្ញុំក៏ចង់បានសិទ្ធិចិញ្ចឹមកូនប្រុសដែរ។ អតីតស្វាមីខ្ញុំបានផ្ដល់អាហារកិច្ចជារៀងរាល់ខែ។ គាត់មកលេងកូនប្រុសមួយខែម្ដងដែរ។

ពេលវេលាបានកន្លងទៅ ខ្ញុំបានជួបបុរសពោះម៉ាយម្នាក់ដែលលែងលះ ហើយប្រពន្ធរបស់គាត់ទទួលបានសិទ្ធិចិញ្ចឹមកូនស្រី។ គាត់មិនដែលខ្វល់នឹងកូនស្រីរបស់គាត់ឡើយ។

ទំនាក់ទំនងរបស់យើងទាំងពីរកាន់តែរីកចម្រើន រួចថ្ងៃមួយគាត់បានសុំខ្ញុំរៀបការហើយខ្ញុំក៏យល់ព្រម។

គូដណ្ដឹងរបស់ខ្ញុំបានស្នើថា:

-” អូនគួរតែយកកូនប្រុសរបស់អូនទៅឲ្យអតីតស្វាមីរបស់អូនចិញ្ចឹមទៅ ហើយយើងអាចទៅលេងវាជារៀងរាល់សប្ដាហ៍បាន!”

តាមពិត ឪពុកម្ដាយខ្ញុំស្រឡាញ់ចៅប្រុសណាស់ ខ្ញុំចង់យកវាទៅផ្ញើនឹងពួកគាត់ តែពួកគាត់មិនអាចមានកម្លាំងចិញ្ចឹមបីបាច់ចៅប្រុសទេ ព្រោះឪពុកខ្ញុំមានជំងឺមហារីក រីម្ដាយខ្ញុំមានជំងឺផ្លូវចិត្តក្រោយពេលដែលខ្ញុំលែងលះគ្នា។ ខ្ញុំមិនចង់ឲ្យពួកគាត់កើតទុក្ខដោយបាត់បង់ចៅប្រុសទេ។

ខ្ញុំស្នើសុំគូដណ្ដឹងខ្ញុំថា:

-” អូនសុំដោះស្រាយរឿងកូនប្រុសក្រោយយើងរៀបការសិនបានឬទេ?”

គូដណ្ដឹងខ្ញុំឆ្លើយថា:

-” ទេ! អូនត្រូវប្រគល់កូនប្រុសនេះទៅឲ្យអតីតស្វាមីរបស់អូន មុននឹងយើងរៀបការ!”

ខ្ញុំពិបាកចិត្តខ្លាំងណាស់ ព្រោះកូនប្រុសស្រឡាញ់ខ្ញុំខ្លាំងណាស់ តើវាពិបាកចិត្តយ៉ាងណាទៅ បើវាចាកចេញពីទ្រូងដ៏កក់ក្ដៅរបស់ខ្ញុំទៅ?
តើឳពុកម្ដាយខ្ញុំដែលកំពុងរស់នៅតស៊ូនឹងជំងឺ ពិបាកចិត្តយ៉ាងណា នៅពេលដែលចៅប្រុសឃ្លាតឆ្ងាយទៅនោះ?

ខ្ញុំយល់នូវមូលហេតុដែលគូដណ្ដឹងខ្ញុំមិនត្រូវការកូនប្រុសខ្ញុំ ព្រោះអ្នកទាំងពីរនាក់មិនជាប់សាច់ឈាមនឹងគ្នាសោះឡើយ!

តើខ្ញុំត្រូវលះបង់កូនប្រុសដើម្បីស្នេហាថ្មីដែរឬទេ?
ប្រភព: Bo Tut

អបអរសាទកម្ពុជា! អង្គការយូណេស្កូ នឹងចុះបញ្ជីល្ខោនខោលខ្មែរ ជាសម្បត្តិវប្បធម៌ តាមសំណើរបស់កម្ពុជា…(សូមទស្សនាវិដេអូ)

មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ (UNESCO) នឹងចុះបញ្ជីល្ខោនខោលជាសម្បត្តិវប្បធម៌តាមសំណើរបស់កម្ពុជា ក្នុងការផ្តល់ នូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបីរបស់កម្ពុជា។

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាគ្មានការព្រួយបារម្ភឡើយ ដោយសារកម្ពុជាមានឯកសារជាមូលដ្ឋានគ្រប់គ្រាន់ដែលបញ្ជាក់ថា ល្ខោនខោលជារបស់ខ្មែរ ជាពិសេសកម្ពុជាបានដាក់ពាក្យស្នើសុំទៅអង្គការយូណេស្កូមុនប្រទេសថៃ។

ឯកឧត្តមបាន អះអាងថា ល្ខោនខោលខ្មែរ មានលក្ខណៈខុសគ្នាស្រឡះពីល្ខោនខុនរបស់ថៃ ដោយសារ លក្ខណៈរាំ និងក្បាច់ មានភាពខុសគ្នា ឬគ្រាន់តែស្រដៀងគ្នាតិចតួចតែប៉ុណ្ណោះ។

ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះគឺធ្វើឡើង បន្ទាប់ពីមាន ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបំផុសព័ត៌មានដែលបង្កការព្រួយបារម្ភ ខ្លាចប្រទេសថៃចុះបញ្ជីល្ខោនខោលរបស់ខ្មែរធ្វើជារបស់ខ្លួន។

ឯកឧត្ដម ថៃ នរៈសត្យា បានលើកឡើងថា ការបង្ហោះព័ត៌មានតាមបណ្ដាញទំនាក់ ទំនងសង្គមបែបនេះ គឺជាព័ត៌មានគ្មានមូលដ្ឋាន ហើយអ្នកបង្ហោះព័ត៌មានទាំងនោះ គ្រាន់តែ ចង់បានការចាប់អារម្មណ៍ ឬចង់បានការចែកចាយឱ្យបានច្រើនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។

ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះបញ្ហាការសម្រេចចិត្តរបស់អង្គការ យូណេស្កូ លើល្ខោនខោលថា ជារបស់ប្រទេសណាមួយនោះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការស្ងប់ស្ងាត់ និងសូមរង់ចាំលទ្ធផលផ្លូវការជាក់ស្ដែងជាលាយលក្ខណ៍អក្សរ​ចេញ ពីអង្គការ យូណេស្កូ នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។

ពាក់ព័ន្ធទៅនឹងការប្រកាសផ្លូវការរបស់អង្គការយូណេស្កូលើការស្នើសុំចុះបញ្ជីល្ខោនខោលនេះ នឹងត្រូវសម្រេចជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ។

សូមរម្លឹកថា កន្លងមក ល្ខោនស្បែកធំ របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ ដាក់បញ្ជូនកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១៥។

ទន្ទឹមនេះ កាលពីឆ្នាំ២០១៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជូនឯកសារចាប៉ីដងវែងដែលបានរៀបចំចប់សព្វគ្រប់ទៅ អង្គការ យូណេស្កូ កាលពីឆ្នាំ២០១៦។

ចំណែកក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ក៏បានស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ផងដែរ៕

(សូមទស្សនាវិដេអូខាងក្រោមនេះ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F202339057029182%2Fvideos%2F423550674837126%2F&show_text=0&width=560

ប្រភព៖ ក្រសួងវប្បធម៌