ម្ចាស់បទ «ជីវិតក្មេងវត្ត» លោកតា យិន សារិន បានទទួលមរណៈភាពហើយ

លោកតា យិន សារិន ដែល​ទស្សនិកជន​ស្គាល់​ច្បាស់​ថា​ជា​ម្ចាស់​បទ ជីវិត​ក្មេង​វត្ត​ស្នាដៃ​និពន្ធ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានទទួល​មរណៈភាព​ហើយ កាលពី​វេលា​ម៉ោង ៣ និង ១០​នាទី​រសៀល ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ ។

ប្រភព​ដែល​ទទួលបាន បានឱ្យដឹងថា លោកតា យិន សារិន បាន​ស្លាប់​ក្នុង​វ័យ ៦៨​ឆ្នាំ ដោយ​រោគាពាធ (​ជំងឺ​ទឹកនោម​ផ្អែ​) នៅក្នុង​គេហដ្ឋាន​របស់​លោកតា ខណៈដែល​ការបាត់​លោក បានធ្វើឱ្យ​កូនចៅ ក៏​ដូច​គ្រួសារ​ទាំងមូល មាន​ភាព​សោកសង្រេង​យ៉ាងខ្លាំង ។

ជាមួយគ្នានេះ ក៏​សូម​អំពាវនាវ ដល់​ជនរួមជាតិ និង​អ្នក​រួម​អាជីព ក៏ដូចជា​អ្នក​ដែល​បាន​ស្គាល់ លោកតា យិន សារិន ទាំងអស់​មេត្តាជួយ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​មួយ​នេះ​ផង ៕

បងប្អូនធ្លាប់ជួបប្រទះរឿងបែបនេះទេ..? អ្នកដែលមានឡានទំនើបៗជិះ គួពិចារណាលើបញ្ហានេះផង មិនគួណាធ្វើបែបនេះទេ..(ចុចអានបន្ត)

មួយរយៈពេលចុងខែក្រោយនេះយើងឃើញថា ព្យាករណ៍អាកាសធាតុមានកាប្រែប្រួល ផ្ទៃមេឃអួអាប់ធ្លាក់ភ្លៀងស្ទើរតែជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យមានការដក់ទឹកនៅតាមដងផ្លូវ ធ្វើឲ្យអ្នកដំណើរមានការប្រុងប្រយ័ត្ន ខ្លាចមានករណីរអិលដួលឬបង្ករឲ្យគ្រោះថ្នាក់ដោយកក្តាផ្សេងៗជាដើម ។
បើយើងងាកមកមើលអ្នកបើកបររថយន្តមួយចំនួន ដែលគ្មានសុជីវធម៌ក្នុងការបើកបរ បើកក្នុងល្បឿនលឿនសាចទឹកដល់អ្នកថ្មើរជើង និងអ្នកធ្វើដំណើរដោយម៉ូតូជាដើម ។

ជាក់ស្តែងណាស់ ករណីមួយនេះបានកើតឡើងលើបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ សម្បត្តិស្រីអូន បោះពុម្ព ដែលកំពុងតែធ្វើដំណើរទៅធ្វើការ ប៉ុន្តែបែរជាត្រូវអ្នកបើកបររថយន្តគ្មានសុជីវធម៌បើកឡានសាចភក់មកលើខ្លួន ធ្វើឲ្យប្រឡាក់លើឯកសណ្ឋាន ព្រមទាំងកាតាប និងម៉ូតូ ហើយអ្នកបើករថយន្តបន្តដំនើរ ដូចគ្មានរឿងអីកើតឡើង។
ដោយមានការហួសចិត្តខ្លាំងពេកបុរសខាងលើបានសរសេរសារថា៖ “យោគយល់គ្នាផង! ខ្ញុំពិតជាកោតសសើរមែនទែន សំរាប់អ្នកដែលមានលទ្ធភាពទិញរថយន្តជិះ ឡានបាចទឹកដាក់ខ្ញុំ។ មែនតែមនុស្សជាអ្នកបញ្ជាសូមប្រើប្រាស់វិជ្ជាជីវៈ សុជីវធម៌ និងរៀនរស់នៅដោយល់អធ្យាស្រ័យផង!ឡានថ្លៃ..សូមធ្វើខ្លួនអោយថ្លៃដូចឡាន!ជូនពរបងតៃកុងសំណាងល្អ កុំលឿនពេក មើលស្ថានភាពផ្លូវផងបង ខ្ញុំក៏ធ្លាប់បើកបរក្រោយមេឃភ្លៀងដែរ”៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

ខឹង​តាម​ស្រលាញ់​មិនបាន ទាញកាំបិតផ្គាក់​កាប់​ចំ​កញ្ចឹងក របួសធ្ងន់ ទុកជាកាប្រមាន…

ខេត្តកណ្តាល ៖ ហេតុ​ការ​នេះ​កើតឡើង​កាលពី​ម៉ោង១៩នាទី​ជាង ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច ក្នុងភូមិ​កោះទៀវ(ក) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។
ជនសង្ស័យ​ឈ្មោះ ឈាង ញៀន ភេទ​ប្រុស អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ​មានមុខរ​បរជាកសិក​រ​រស់នៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។ជនរងគ្រោះ​ឈ្មោះ​វៀស ស៊ីម ភេទ​ស្រី អាយុ៣៣ឆ្នាំ មានមុខរ​បរជាកសិក​រ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ។

តាមសម្តីរបស់​ជនរងគ្រោះ​បានអោយយដឹងថា កាលពីកន្លងមក​ ជនសង្ស័យ​ធ្លាប់​តាម​ស្រឡាញ់​ជនរងគ្រោះ តែ​ជនរងគ្រោះ​ពុំបាន​ស្រឡាញ់​នោះទេ តែ​ជនរងគ្រោះ​និង​ជនសង្ស័យ​ធ្លាប់បាន​ទៅ​ផឹកស្រា​ជាមួយគ្នា​នៅផ្ទះ​ឈ្មោះ នុ​ល ឈុនលី ជា​ញឹកញាប់ ។ លុះ​ដល់ពេល​កើតហេតុ​ជនសង្ស័យ និង​ជនរងគ្រោះ​បាន​ទៅ​ផឹក​ស្រា​ជាមួយគ្នា លុះ​ក្រោយមក​ពួក គេ​ទាក់​ពាក្យសំដី​គ្នា ពេលនោះ​ធ្វើ​ឲ្យ​ជនសង្ស័យ​ទប់​កំហឹង​មិនបាន​ស្ទុះ​ទៅ​ទាញ​កាំបិតផ្គាក់​មួយ​ដើម​កាប់​ទៅលើ​ជនរងគ្រោះ​ចំក​ខាងឆ្វេង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយពេលភ្លាមៗនោះជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ជាបន្ទាន់ ។

រីឯ​ជនសង្ស័យ​ព្យាយាម​រត់គេចខ្លួន​តែ​ត្រូវបាន​នគរបាល​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ដីស្រែ​ចុង​ព្រែក​ខាងក្រោយ​ភូមិ​កើតហេតុ លុះដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ រួម​និង​វត្ថុតាង​ត្រូវបាន បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ចាត់ការ​ទៅតាម​ផ្លូវ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Heng Ly

Man City ត្រៀម​បញ្ចប់​ការ​ផ្ទេរ​ខ្សែ​បម្រើ​​​ ២ រូប​នា​ចុង​សប្ដាហ៍​នេះ​

កីឡាបាល់ទាត់ ៖ ក្រុម​មេឃ​ខៀវ​ Manchester City កំពុង​​ខិត​កាន់​​តែ​ជិត​​ទៅ​​នឹង​ការ​ចុះ​ហត្ថលេខា​ទិញ​កីឡាករ​ខ្សែ​បម្រើ​ស្លាប​របស់​ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City, Riyad Mahrez និង​ខ្សែ​បម្រើ​ Jorginho របស់​ក្រុម​ Napoli ខណៈ​ដែល​កិច្ច​ព្រម​ព្រៀង​​នេះ​ដែរ​ទំនង​ជា​នឹង​អាច​ត្រូវ​បាន​បញ្ចប់​ត្រឹម​ចុង​សប្ដាហ៍​នេះ​។

Mahrez ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​នឹង​មាន​តម្លៃ​ខ្លួន​ប្រហាក់ប្រហែល​ ៦០ លាន​ផោន​ ស្រប​ពេល​ដែល​តម្លៃ​ខ្លួន​រំពឹង​ទុក​របស់​កីឡាករ​ Jorginho គឺ​​អាច​នឹង​តិច​ជាង​តម្លៃ​ខ្លួន​​របស់​ Mahrez ២០ លាន​ផោន​។​
Mahrez ដែល​ជា​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​​អាល់ហ្សេរី​​រូប​នេះ​បាន​ផ្លាស់​មក​លេង​ឲ្យ​កញ្ជ្រោង​ខៀវ​កាល​ពី​ឆ្នាំ​ ២០១៤ ដោយ​ការ​ផ្ទេរ​ពី​ក្លិប​របស់​បារាំង​ Le Havre និង​បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ Leicester បាន​ ៤៨ គ្រាប់​ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​ ១៧៩ ប្រកួត​។

លើស​ពី​នោះ​គាត់​​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​​នៅ​លីក​កំពូល​របស់​អង់គ្លេស​ អំឡុង​ពេល​​ Leicester លើក​ពាន​ Premier League កាល​ពី​ឆ្នាំ​ ២០១៦ ។
ងាក​ទៅ​កាន់​​​ Jorginho កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ឯណោះ​វិញ​បាន​ចុះ​ចូល​ជាមួយ​ Napoli កាល​ពី​ឆ្នាំ​ ២០១៤ និង​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​បាន​ ៣៦ ប្រកួត​​កាល​ពី​រដូវកាល​មុន​ និង​ធ្លាប់​​បាន​បំប៉ើង​សំណាញ់​ទី​របស់​ Man City នៅ​ក្នុង​ការ​ប្រកួត​​នៃ​ពាន​រង្វាន់​ Champions League កាល​ពី​ខែ​វិច្ឆកា​កន្លង​ទៅ​។
ទាំង​ Mahrez និង​ Jorginho គឺ​នឹង​អវត្តមាន​ពី​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​នា​រដូវក្ដៅ​ឆ្នាំ​នេះ​ បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​​ដណ្ដើម​កៅអី​ឡើង​ទៅ​កាន់​ការ​ប្រកួត​​ដ៏​ធំ​មួយ​នេះ​​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​រុស្ស៊ី​។ ភក្ដី

ម្តាយចិត្តអប្រិយ បោះបង់កូនស្រី គួឲ្យអាសូរ !! ទោះបីជាសត្វក៍វាចេះស្រលាញ់កូនវាដែរ..(មានវិដេអូ)

ភ្នំពេញ៖ ទារកទើបនឹងកើត ត្រូវគេយកទៅបោះចោល នៅគំនរសំរាម បានអ្នករើសអេតចាយ​ កាយសំរាម រកសំបកកំប៉ុង ស្រាប់តែលឺសំលេងយំ ងារៗ ឆ្ងល់ក៏លើកយកមកមើល ក៏ឃើញទារកម្នាក់ ភេទស្រី រុំសាររ៉ុង ពណ៌លឿង ហេតុការណ៍នេះបានឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអគ្គីសនីទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បើតាមសម្តីអ្នករើសអេតចាយបាននិយាយថា ពីតំបូងគាត់កាយសំរាម រកសំបកកំប៉ុង ស្រាប់តែលឺសំលេងយំ ងារៗ ឆ្ងល់ក៏លើកយកមកមើល ក៏ឃើញទារកម្នាក់ ភេទស្រី រុំសាររ៉ុង ពណ៌លឿង លាយក្បាច់ផ្ការចម្រុះ ច្រកចូលក្នុងថង់ ទំនងទើបតែមានគេយកមកផ្លុងចោល ហើយរូបគាត់បានប្រាប់គេឯង ក៏មានការភ្ញាកផ្អើលដល់ប្រជាពលរដ្ឋ ហើយក៏មានអ្នកតេទៅវិទ្យុABC។

ភ្លាមៗនោះខាងវិទ្យុABC ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ រួចយកទារិកាតូចនោះ ទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ និងបានប្រគល់បន្តឲ្យក្រុមការងារវិទ្យុABC មកមើលថែរក្សាបន្ត និងកំពុងតាមដានពិនិត្យសុខភាពសិនផងដែរ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1844265335873426%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1844265375873422%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1844265399206753%2F&show_text=0&width=560

ដោយ៖ សុវណ្ណ​ ដេត

ប្រភព៖ FB

អុញនោះ!!! Zidane សុំ​លា​លែង​ពី​តំណែង​គ្រូ​បង្វឹក​ Real Madrid ហើយ​…

លោក Zinedine Zidane បាន​ប្រកាស​លា​លែង​ពី​ដំណែង​គ្រូ​បង្វឹក​នៃ​ក្រុម​យក្សស​ Real Madrid បន្ទាប់​ពី​ដឹកនាំ​បាន​ ៣ ឆ្នាំ​ និង​ជួយ​ឲ្យ​ក្រុម​​យក្ស​​របស់​អេស្ប៉ាញ​មួយ​នេះ​​លើក​ពាន​ Champions League ៣ រដូវកាល​។ Zidane ត្រូវ​បាន​គេ​ដឹង​ថា​កុងត្រា​របស់​គាត់​​ជាមួយ​​ Real Madrid គឺ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​ ២០២០ ឯណោះ​។ តែ​ទោះ​ជា​យ៉ាង​ណា​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​​សុំ​លា​លែង​តំណែង​ ក្រោយ​ពី​​​ Real Madrid ផ្ដួល​ហង្សក្រហម​ Liverpool លើក​ពាន​ Champions League កាល​ពី​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ​​។

បី​រដូវកាល​ក្រោម​ការ​ដឹកនាំ​របស់​​អតីត​ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ Real Madrid មិន​ដែល​ស្គាល់​ពាក្យ​ថា​ធ្លាក់​ចេញ​ពី​​ការ​ប្រកួត​នៃ​ពាន​រង្វាន់​លីក​កំពូល​របស់​អឺរ៉ុប​មួយ​រដូវកាល​ណា​ឡើយ​​ និង​ថែម​ទាំង​បាន​​លើក​​ពាន​នៃ​លីក​កំពូល​​របស់​អេស្ប៉ាញ​ «La Liga» បាន​ចំនួន​ម្ដង​​ផង​ដែរ​។
“ការ​សម្រេច​ចិត្ត​​លាលែង​ពី​តំណែង​នេះ​គឺ​ដើម្បី​​ប្រធាន​ក្លិប​​ លោក​ Florentino Perez និង​ដើម្បី​ក្រុម​កីឡាករ​ Real Madrid ។” Zidane បាន​ថ្លែង​ទៅ​កាន់​​អ្នក​ពត៌មាន​។ “វា​គឺ​ជា​ការ​សម្រេច​ចិត្ត​​ដ៏​ចំលែក​មួយ​ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​​ និង​ត្រូវ​បាន​​​ធ្វើ​សម្រាប់​អ្នក​រាល់​គ្នា​។”

“Real Madrid ត្រូវ​តែ​បន្ត​ការ​ឈ្នះ​ ហើយ​ក៏​ត្រូវ​​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ផង​ដែរ​។”​ គាត់​បាន​បន្ត​។ “បន្ទាប់​ពី​រយៈ​ពេល​ ៣ ឆ្នាំ​​ ពួក​គេ​ត្រូវ​ការ​សម្លេង​ថ្មី​មួយ​ ហើយ​ប្រហែល​ជា​​របៀប​ធ្វើ​ការ​ថ្មី​មួយ​ផង​ដែរ​។”
អតីត​កីឡាករ​ Real Madrid រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ៖ “ខ្ញុំ​ស្រលាញ់​ក្លិប​មួយ​នេះ​ ហើយ​ខ្ញុំ​ស្រលាញ់​ប្រធាន​ក្លិប​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​​ក្លាយ​ជា​កីឡាករ​​ និង​បន្ទាប់​មក​ក្លាយ​ជា​អ្នក​ចាត់ការ​។ ខ្ញុំ​​ពិត​ជា​អរគុណ​គាត់​​ខ្លាំង​ណាស់​។ ប៉ុន្តែ​ពេល​នេះ​យើង​ត្រូវ​តែ​ធ្វើ​ការ​​ផ្លាស់​ប្ដូរ​ ដែល​​នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​​ជ្រើសយក​ការ​សម្រេច​ចិត្ត​មួយ​នេះ។”

ប្រែសម្រួល ៖ ភក្ដី

អិនស៊ីអិនដេលី (NCNDIALY) អបអរសាទរលោក ខៀវ កាញារីទ្ធ និងលោកស្រី ទទួលពានរង្វាន់សន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងពិភពលោក

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជាតកម្ពុជា (AKP) លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី បានទទួលពានរង្វាន់ សន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងពិភពលោកពីសម្តេចសង្ឃឥណ្ឌា នៃសមាគមអ្នកប្រតិបត្តិព្រះសិវៈព្រះនាម១០០៨ ក្នុងឱកាស 5th Sanatan Dham Establishment Festivalគួរបញ្ជាក់ថា៖ការប្រារព្ធពិធី 5th Sanatan Dham Establishment Festival បានប្រព្រឹត្តទៅនារាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តសៀមរាប៕

នោះ!!! Zidane សុំ​លា​លែង​ពី​តំណែង​គ្រូ​បង្វឹក​ Real Madrid ហើយ​

លោក Zinedine Zidane បាន​ប្រកាស​លា​លែង​ពី​ដំណែង​គ្រូ​បង្វឹក​នៃ​ក្រុម​យក្សស​ Real Madrid បន្ទាប់​ពី​ដឹកនាំ​បាន​ ៣ ឆ្នាំ​ និង​ជួយ​ឲ្យ​ក្រុម​​យក្ស​​របស់​អេស្ប៉ាញ​មួយ​នេះ​​លើក​ពាន​ Champions League ៣ រដូវកាល​។ Zidane ត្រូវ​បាន​គេ​ដឹង​ថា​កុងត្រា​របស់​គាត់​​ជាមួយ​​ Real Madrid គឺ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​ ២០២០ ឯណោះ​។ តែ​ទោះ​ជា​យ៉ាង​ណា​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​​សុំ​លា​លែង​តំណែង​ ក្រោយ​ពី​​​ Real Madrid ផ្ដួល​ហង្សក្រហម​ Liverpool លើក​ពាន​ Champions League កាល​ពី​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ​​។

បី​រដូវកាល​ក្រោម​ការ​ដឹកនាំ​របស់​​អតីត​ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ Real Madrid មិន​ដែល​ស្គាល់​ពាក្យ​ថា​ធ្លាក់​ចេញ​ពី​​ការ​ប្រកួត​នៃ​ពាន​រង្វាន់​លីក​កំពូល​របស់​អឺរ៉ុប​មួយ​រដូវកាល​ណា​ឡើយ​​ និង​ថែម​ទាំង​បាន​​លើក​​ពាន​នៃ​លីក​កំពូល​​របស់​អេស្ប៉ាញ​ «La Liga» បាន​ចំនួន​ម្ដង​​ផង​ដែរ​។
“ការ​សម្រេច​ចិត្ត​​លាលែង​ពី​តំណែង​នេះ​គឺ​ដើម្បី​​ប្រធាន​ក្លិប​​ លោក​ Florentino Perez និង​ដើម្បី​ក្រុម​កីឡាករ​ Real Madrid ។” Zidane បាន​ថ្លែង​ទៅ​កាន់​​អ្នក​ពត៌មាន​។ “វា​គឺ​ជា​ការ​សម្រេច​ចិត្ត​​ដ៏​ចំលែក​មួយ​ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​​ និង​ត្រូវ​បាន​​​ធ្វើ​សម្រាប់​អ្នក​រាល់​គ្នា​។”

“Real Madrid ត្រូវ​តែ​បន្ត​ការ​ឈ្នះ​ ហើយ​ក៏​ត្រូវ​​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ផង​ដែរ​។”​ គាត់​បាន​បន្ត​។ “បន្ទាប់​ពី​រយៈ​ពេល​ ៣ ឆ្នាំ​​ ពួក​គេ​ត្រូវ​ការ​សម្លេង​ថ្មី​មួយ​ ហើយ​ប្រហែល​ជា​​របៀប​ធ្វើ​ការ​ថ្មី​មួយ​ផង​ដែរ​។”
អតីត​កីឡាករ​ Real Madrid រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ៖ “ខ្ញុំ​ស្រលាញ់​ក្លិប​មួយ​នេះ​ ហើយ​ខ្ញុំ​ស្រលាញ់​ប្រធាន​ក្លិប​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​​ក្លាយ​ជា​កីឡាករ​​ និង​បន្ទាប់​មក​ក្លាយ​ជា​អ្នក​ចាត់ការ​។ ខ្ញុំ​​ពិត​ជា​អរគុណ​គាត់​​ខ្លាំង​ណាស់​។ ប៉ុន្តែ​ពេល​នេះ​យើង​ត្រូវ​តែ​ធ្វើ​ការ​​ផ្លាស់​ប្ដូរ​ ដែល​​នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​​ជ្រើសយក​ការ​សម្រេច​ចិត្ត​មួយ​នេះ។”

ប្រែសម្រួល ៖ ភក្ដី

ជំរះមន្ទិលករណីបន្លំខ្លួនរំលោភកូនក្រមុំនៅរាត្រីផ្សំដំណេក កូនកំលោះពិតទាបណ្តាការវិញលោក តាន់គឹម សួរ ប្រកាសថា..

នៅមិនទាន់ផុតរលត់នៅឡើយទេករណីយុវជនម្នាក់បន្លំខ្លួនជាកូនកំលោះ ឡើងទៅរំលោភកូនក្រមុំក្នុងរាត្រីផ្សំដំណេកបានសំរេច ហើយធ្វើអោយកូនកំលោះពិតមានការខកបំណង និងអន់ចិត្តរហូតឈានដល់ដាក់ពាក្យបណ្តឹងទាថ្លៃបណ្តាការវិញនោះ លោក តាន់ គឹមសួរ ផលិតករដែលផលិតវីដេអូប្លែកៗដាស់ពញ្ញាក់អារម្មណ៍មហាជន លោកអាចារ្យធំ និងក្រុមការងាររបស់លោកបានប្រកាសនឹងសើររើរឿងនេះជូនកូនក្រមុំកម្សត់ម្នាក់នោះផងដែរ។

ថ្លែងក្នុងសំណេររបស់ទំព័រផ្ទាល់ខ្លួន លោក តាន់ គឹមសួរ ក៏បានធ្វើការប្រកាសស្វែងរកមេធាវីស្ម័គ្រចិត្ត ដើម្បីជួយរកយុត្តិធម៌ដល់ក្មេងស្រីរងគ្រោះថា៖”ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា សង្ឃឹមថាពុកម៉ែបងប្អូននៅមិនទាន់ភ្លេចអំពីរឿងរបស់ក្មេងស្រីរងគ្រោះម្នាក់នេះ។ ឥឡូវនេះពួកយើងសូមប្រកាសរកមេធាវីស្ម័គ្រចិត្តដើម្បីតតាំងនឹងរឿងក្តីមួយនេះ។ សូមចែករំលែកផង”៕

ជំរះមន្ទិលករណីបន្លំខ្លួនរំលោភកូនក្រមុំនៅរាត្រីផ្សំដំណេក កូនកំលោះពិតទាបណ្តាការវិញលោក តាន់គឹម សួរ ប្រកាសថា , , ,