មិនទាន់ចប់ទេ ! លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បញ្ជាអោយហៅ​ ប្រធានគណនី​កាស៊ីណូ​ Queenco​ មកសុំទោសម្ដាយបុគ្គលិកកាសីណូ​…(មានវិដេអូ)

ព្រះសីហនុ​ ៖​ លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដែលមានប្រជាប្រិយភាពនោះ​ នៅព្រឹកថ្ងៃទី​ ២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​បានអោយ​ដឹងថា​ បន្ទាប់ពីលោកបានមើលឃើញវីដេអូ​ ប្រធានគណនី​ កាស៊ីណូ​ នៅកំពង់សោម​ ជេរម្ដាយបុគ្គលិកដោយពាក្យអសុរស​ លោកឧត្ដមសេនីយ៍ទោ​ស្នងការ​បានបញ្ជាអោយ​ស្នងការរងទទួលបន្ទុក​ព្រហ្មទណ្ឌកោះហៅ​ប្រធានគណនី​ ឈ្មោះ​ ខេន​ ដារិន​ និង​ បុគ្គលិក​ សណ្ឋាគារ​ និង​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហុន​ មកដោះស្រាយ​ នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ។

លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បានអោយដឹងទៀតថា​ ករណី​នេះត្រូវតែអោយលោក​ ខេន​ ដារិន​ ប្រធានគណនី​កាស៊ីណូ​ Queenco ធ្វើការសុំទោសម្ដាយរបស់យុវជនម្នាក់ដែលជាបុគ្គលិកនៅកាស៊ីណូ​ ។​ ចំណែកយុវជនជាបុគ្គលិកដែលធ្វើការខុសឆ្គងនៅក្នុងក្រុមហ៊ុន​ ឬ​ មានកំហុសឆ្គងចំពោះលោក​ ខេន​ ដារិន​ ត្រូវសុំទោសលោក​ ខេន​ ដារិន​ វិញដែរ​ ។​

ការរិះគន់យ៉ាងកក្រើក​ Facebook បានកើតឡើងបន្ទាប់ពីលោក​ ខេន​ ដារិន​ ប្រធានគណនី​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហនុ​ បានជេរប្រមាថបុគ្គលិកក្រោមបង្គាប់របស់ខ្លួនហើយរាលដាលដល់​ ម្ដាយរបស់បុគ្គលិករូបនោះទៀតផង​ ។​ អ្វីដែលកាន់តែហួសចិត្តថែមទៀតនោះ​ គឺ​ លោក​ ខេន​ ដារិន​ ដែលជេរម្ដាយគេហើយ​ អោយគេសុំទោសខ្លួនថែមទៀត​ ចំពោះទង្វើរបស់លោក​ ខេន​ ដារិន​ ជេរម្ដាយបុគ្គលិក​ លោក​ ខេន​ ដារិន​ មិនបានសុំទោសនោះទេ​ ។​

ហេតុនេះហើយទើបនៅព្រឹកថ្ងៃទី​ ២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ជូន​ ណារិន​ បានបញ្ជាអោយស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ​កោះហៅ​ ភាគីពាក់ព័ន្ធទាំងអស់មកដោះស្រាយឡើងវិញ​ ។​ ជាពិសេសត្រូវតែអោយលោក​ ខេន​ ដារិន​ សុំទោសម្ដាយបុគ្គលិកនោះតាមរយះ​វីដេអូ​ មួយផ្សាយជាសាធារណៈដើម្បីផ្ដល់កិត្តិយសជូនលោកស្រីជាម្ដាយរបស់បុគ្គលិករូបនោះវិញ​ ។​

សូមគាំទ្រនូវចំណាត់ការរបស់លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ដែលបានរកយុត្តិធម៌អោយម្ដាយបុគ្គលិកដែលរងការជេរប្រមាថពី​ឈ្មោះ​ ខេន​ ដារិន​ ប្រធានគណនី​កាស៊ីណូ​ Queenco នៅកំពុងសោម​៕
ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

ធ្វើជាគ្រូថ្នាំខ្មែររកលុយមិនសូវកាក់កប ប្តូមុខរបរមកលក់ថ្នាំញៀន មានអីជាប់ខ្នោះបានសំរេច…(ចុចអានបន្ត)

ខេត្តកណ្តាល ៖ កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ និង​ក្រុមប្រឹក្សាឃុំ បាន​ចុះ​ដល់​ចំណុចកើតហេតុ ស្ថិតនៅក្នុង​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​បន្ទប់​លក់​ឥ​វ៉ាន់​ចាប់ហួយ​របស់​ជនសង្ស័យ​ខាងលើ​រកឃើញ​ថ្នាំញៀន៤កញ្ចប់ ដែល​គេ​បាន​លាក់ទុក​ក្នុងកា​តូ​ សម្រាប់​ដាក់​ទឹក​ឲ្យ​មាន់​ផឹក ទើប​ឃាត់ខ្លួន​តែម្តង។


ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ យឿន យុន ហៅ​គ្រូ​ពួ ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូថ្នាំ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​កើតហេតុ​ ហើយសមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន៤កញ្ចប់។
បើតាមសម្តីជនសង្ស័យបានសារភាពថា ករណី​ជួញដូរ​គ្រឿងញៀន​នេះ ជនសង្ស័យ​បាន​សារភាពថា មានបុរសម្នាក់ឈ្មោះ តឿ ភេទ​ប្រុស អាយុ២៥ឆ្នាំ មាន​ទីលំនៅ​វាល​ខ្សាច់ សង្កាត់​ចាក់អង្រែ រាជធានី​ភ្នំពេញ បាន​ឲ្យ​គ្រឿងញៀន​ទាំងនេះ​មក​ខ្លួន​ដើម្បី​រំលែក​លើក​បន្ត ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

មេដឹកនាំគណបក្សសង្គមនិយមលោក ប៉េដ្រូ សាន់ឆេ គ្រោងនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសអេស្ប៉ាញ

(អន្តរជាតិ) ឆ្លើយតបនឹងក្រុមអ្នករិះគន់ដែលបាននិយាយថា អ្នកសង្គមនិយមមិនបានគាំទ្រអ្នកបោះឆ្នោតនោះ លោកសាន់ឆេស បាននិយាយការពារញត្តិបោះឆ្នោតគ្មានជំនឿចិត្តថាវាស្របច្បាប់ ហើយវាបានអនុឡោមទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។ មេដឹកនាំគណបក្សសង្គមនិយម លោក ប៉េដ្រូ សាន់ឆេស ដែលបានថ្លែងសុន្ទរកថានៅឯសភាអេស្ប៉ាញនាថ្ងៃសុក្រនេះ គ្រោងនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសមួយនេះ ក្រោយកាលពីថ្ងៃព្រហស្បត្តិ៍ គណបក្សរបស់លោក ដណ្តើមបានសំឡេងឆ្នោតគ្រប់គ្រាន់ ក្នុងការផ្តួលលោកម៉ារីយ៉ាណូ រ៉ាចយ នៅការបោះឆ្នោតជំនឿចិត្តពាក់ព័ន្ធនឹងករណីពុករលួយ។

គួរឲ្យដឹងថា លោកសាន់ឆេស ទទួលបានការគាំទ្រពី៦គណបក្ស សរុបចំនួន១៨០សំឡេងនៅក្នុងសភា ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មី ពោលគឺមានចំនួនច្រើនជាងចំនួនភាគច្រើន១៧៦សំឡេង ត្រូវការដើម្បីឡើងកាន់អំណាចភ្លាមៗ បើសិនជាការបោះឆ្នោតគ្មានជំនឿចិត្ត ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រតាមកាលកំណត់នោះ។ ការបោះឆ្នោតនេះ ត្រូវបានកំណត់ឲ្យធ្វើឡើងនៅវេលាម៉ោង១១ និង០១នាទីម៉ោងក្នុងស្រុកនៅប្រទេសអេស្ប៉ាញ៕

រួមគ្នាលុបបំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្សនិងយុត្តិធម៌សង្គមព្រោះកុមារគឺជាសរសទ្រូងនៃប្រទេសជាតិ

ភ្នំពេញ៖ ខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារនិងទិវាកុមារកម្ពុជា ឆ្នាំ២០១៨ ត្រូវបានប្រារព្ធក្រោមប្រធានបទ “រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ និងទប់ស្កាត់គ្រោះថ្នាក់ការងារនិងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេងដើម្បីលុបបំបាត់ពលកម្មកុមារ”។

 ក្នុងលិខិតចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កុមារគឺជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកដែរថា ដើម្បីឲ្យធនធានមនុស្សប្រកបដោយសក្តានុពលនោះ ការផ្តល់ការការពារ និងអភិវឌ្ឍន៍កុមារ គឺជាភារកិច្ចយ៉ាងសំខាន់ដែលតម្រូវឲ្យមានការអនុវត្តន៍តាមបែបពហុវិស័យបញ្ចូលគ្នា ហើយសកម្មភាពអាទិភាពទាំងឡាយ ដែលត្រូវអនុវត្តន៍រួមមាន ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ការកែលម្អយន្តការពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍន៍សមត្ថភាព ការពង្រឹងសេវាអប់រំ ការការពារ និងថែទាំសុខភាពដល់កុមារ ការផ្តល់ការអប់រំមូលដ្ឋានឲ្យបានទាន់ពេលវេលាដល់កុមារ ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ កុមារងាយរងគ្រោះ និងកុមារដែលមានជីវភាពក្រីក្រ។

សម្តេចតេជោ ស្នើឲ្យរួមគ្នាការពារកុមារដើម្បីអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ លើកកម្ពស់ការថែទាំកុមារដើម្បីសុខុមាលភាពក្នុងសង្គម វិនិយោគលើការអប់រំរបស់កុមារដើម្បីអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ លើកកម្ពស់ការចូលរួមរបស់កុមារដើម្បីអភិវឌ្ឍន៍សង្គម រួមគ្នាលុបបំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម រួមគ្នាបង្កើតការយកចិត្តទុកដាក់លើកុមារ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងគោលដៅឆ្ពោះទៅរកការបញ្ឈប់ពលកម្មកុមារ រួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ កុមារជាទំពាំងស្នងឫស្សី ជាអនាគតរបស់ប្រទេសជាតិ កុមារបីល្អ កូនល្អ សិស្សល្អ មិត្តល្អ ជាអនាគតរដ្ឋល្អ។

ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង ដើម្បីរំលឹកនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះ កុមារត្រូវទទួលរងនូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ រស់នៅយ៉ាងលំបាកវេទនា ដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលពិបាកយ៉ាងធ្ងន់ធ្ងរ ពិសេសសិទ្ធិរបស់កុមារមិនត្រូវបានយកចិត្តទុកដាក់ និងធ្លាក់ក្នុងស្ថានធ្ងន់ធ្ងរបំផុត។ ក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមានសិទ្ធិកុមារផង ត្រូវបានការពារ និងលើកតម្កើង ដោយមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាមរយៈប្រធានបទនៃទិវាកុមារអន្តរជាតិនេះ គឺជំរុញឲ្យរាជរដ្ឋាភិបាលខិតខំឲ្យបានខ្លាំងក្លាថែមទៀត លើការអនុវត្តន៍សិទ្ធិចម្បងទាំង៤របស់កុមារ (សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និង សិទ្ធិនៅក្នុងការចូលរួម) ឲ្យមានប្រសិទ្ធភាពក្នុងនោះសិទ្ធិទទួលបានការការពារ គឺជាសិទ្ធិអាទិភាពចម្បងមួយ ដើម្បីការពារកុមារឲ្យរួចផុតពីហានិភ័យផ្សេងៗ ដូចជាការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនយកចិត្តទុកដាក់ចំពោះកុមារដែលគ្មានគ្រួសារសាច់ញាតិ និងកុមារចំណាកស្រុកជាដើម។

សម្តេចតេជោ បានថ្លែងថា ការវិនិយោគជាមួយកុមារ គឺជាការងារអាទិភាព ការវិនិយោគលើកុមារនៅថ្ងៃនេះ នឹងបង្កើតបានជាធនធានមនុស្សដែលមានជំនាញ និងប្រកបដោយសក្តានុពលនាពេលអនាគត ដើម្បីធានាចីរភាពកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ កិច្ចការពារកុមារគឺជាការងារពហុវិស័យដែលតម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចូលរួមចំណែកអនុវត្តដោយការទទួលខុសត្រូវខ្ពស់ តាមជំនាញរៀងៗខ្លួន លើការងារលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលជំនាញ លើកកម្ពស់សុខុមាលភាពសង្គមសម្រាប់កុមារ ពង្រឹងកិច្ចការពារ និងបង្ការទប់ស្កាត់កុមារពីអំពើហិង្សា និងការងារប្រកបដោយគ្រោះថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការ ការអនុវត្តច្បាប់ ក្របខ័ណ្ឌគតិយុត្ត និងគោលនយោបាយរួមទាំងការពង្រឹងយន្តការជាដើម។

ដើម្បីធានាថាកុមារត្រូវបានការពារ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៧ចំណុចឲ្យភាគីពាក់ព័ន្ធទាំងអស់ប្រឹងប្រែងរួមគ្នាអនុវត្តន៍។ ភាគីទាំង៧ចំណុចនោះរួមមាន៖

១. ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារត្រូវបន្តដឹកនាំចាត់ចែងអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារកុមារមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងនូវលិខិតបទដ្ឋានគតិយុត្តបន្ថែម ដើម្បីឲ្យប្រព័ន្ធកិច្ចការពារកុមារលក្ខណៈគ្រប់ជ្រុងជ្រោយ។

២. ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង និងត្រូវធ្វើឲ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬ មនុស្សពេញវ័យដែលជាអ្នកថែទាំពួកគេអំពីការរំលោភបំពានដល់ពួកគេតាមគ្រប់រូបភាព។

៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអិការកិច្ចពលកម្មកុមារ ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ។

៤. ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញកុមារដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឲ្យមានឱកាសទទួលបានការអប់រំរៀនសូត្រតាមគ្រប់រូបភាព ពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់កុមារ ដែលជាជនពិការឲ្យទទួលបានលទ្ធភាពក្នុងការសិក្សា។

៥. បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការកំណត់អត្តសញ្ញាណអំពើរំលោភបំពានលើកុមារ និងការលើកកម្ពស់ការយល់ដឹងចំពោះផលប៉ះពាល់អវិជ្ជមាននៃអំពើរំលោភបំពាន និងផ្តល់ភាពក្លាហានដល់កុមារ និងគ្រួសារក្នុងការរាយការណ៍អំពីការរំលោភបំពាននានា។

៦. គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា បន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការយកចិត្តទុកដាក់លើកស្ទួយវិស័យសុខុមាលភាពកុមារនៅកម្ពុជា ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ។

៧. បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីលើកកម្ពស់សេវានានា របស់កុមារដោយបន្តបង្កើនការវិនិយោគលើកុមារ ដែលជាតម្រូវការចាំបាច់បំផុតរបស់មនុស្ស៕

ស្ងាត់ៗ Ronaldo ប្រេស៊ីល​ជិត​ទិញ​បាន​ក្លិប​មួយ​នៅ​លីក​​អេស្ប៉ាញ​ នេះជាដំណឹងដ៏ភ្ញាក់ផ្អើលមួយ

វីរបុរស​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ និង​ក្រុម​យក្សស​ Real Madrid, Ronaldo ត្រូវ​បាន​គេ​​លួច​បង្ហើប​ឲ្យ​ដឹង​ថា​គាត់​មាន​គោលដៅ​​ទិញ​​យក​ក្លិប​មួយ​នៃ​លីក​លំដាប់​ទី​ ២ របស់​អេស្ប៉ាញ​។
តាម​សេចក្ដី​រាយការណ៍​ពី​កាសែត​របស់​ប្រេស៊ីល​ O Globo បាន​ឲ្យ​ដឹង​ថា​បុរស​វ័យ​ ៤១ ឆ្នាំ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​កិច្ចចរចារ​​ដើម្បី​ទិញ​យក​ក្លិប​ Real Valladolid ក្នុង​តម្លៃ​ប្រមាណ​ជា​ ៣០ លាន​អឺរ៉ូ​។
គួរ​រំលឹក​ផង​ដែរ​ថា​កាល​ពី​ខែ​មករា​កន្លង​ទៅ​ Ronaldo បាន​​បង្ហើប​ឲ្យ​ដឹង​ដោយ​ផ្ទាល់​ថា​លោក​មាន​មហិច្ឆតា​កាន់​កាប់​ក្លិប​មួយ​នៅ​លីក​លំដាប់​ទី​ ២ របស់​អេស្ប៉ាញ​ ឬ​អង់គ្លេស​។ “វា​នឹង​ក្លាយ​​​ជា​​រឿង​ដ៏​មាន​កិត្តិយស​បំផុត​​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​​របស់​ប្រេស៊ីល​។”

គាត់​បាន​ប្រាប់​កាសែត​ La Folha de Sao Paulo ។ “ប៉ុន្តែ​ខ្ញុំ​ចង់​ស្គាល់​​រសជាតិ​ធ្វើ​ជា​ប្រធាន​ក្លិប​បាល់ទាត់​មួយ​សិន​។”
“ខ្ញុំ​កំពុង​គិត​អំពី​ការ​ទិញ​យក​ក្លិប​មួយ​នៅ​លីក​លំដាប់​ទី​ ២ របស់​អេស្ប៉ាញ​ ឬ​អង់គ្លេស​។” Ronaldo បន្ត​។ “ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ​​ដែល​ប្រកប​ដោយ​ភាព​​​ច្នៃប្រឌិត​​។ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រៀម​រួច​រាល់​​ក្នុង​ការ​ធ្វើ​វា​។”

ហើយ​បើ​យោងតាម​កាសែត​​ Marca បាន​ឲ្យ​ដឹង​ថា​ម្ចាស់​ភាគហ៊ុន​ធំ​ និង​ប្រធាន​ក្លិប​ Valladolid បាន​បដិសេធ​រាល់​សំណើ​ទាំង​​ឡាយ​ណា​ដែល​បាន​ដាក់​ស្មើ​សុំ​ទិញ​យក​ក្លិប​មួយ​នេះ​ ប៉ុន្តែ​ជាមួយ​នឹង​ទឹក​ប្រាក់​ ៣០ លាន​អឺរ៉ូ​គេ​ជឿ​ជាក់​ថា​​នឹង​អាច​គ្រប់​គ្រាន់​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​បាន​។ Valladolid បច្ចុប្បន្ន​ឈរ​នៅ​​ចំណាត់​ថ្នាក់​លេខ​ ៦ ក្នុង​លីក​លំដាប់​ទី​ ២ របស់​អេស្ប៉ញ​ Segunda Divisoin ខណៈដែល​ពួក​គេ​ត្រៀម​បើក​ទ្វារ​ទទួល​ក្រុម​ភ្ញៀវ​ Osasuna សម្រាប់​ការ​ប្រកួត​នា​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។

ប្រែសម្រួល​ ៖ ភក្ដី

មហាពិសេសមែន ! Ramos ​ចាប់​ដៃ​តារា​ចម្រៀង​អេស្ប៉ាញ​ចេញ​​ចម្រៀង​ទាក់ទង​ជាមួយ​ World Cup

ខ្សែ​ការពារ​ឆ្នើម​​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ និង​ក្រុម​យក្សស​ Real Madrid កីឡាករ​ Sergio Ramos បាន​បញ្ចេញ​ចម្រៀង​​ផ្ទាល់​ខ្លួន​មួយ​បទ​​​​ដោយ​​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​អេស្ប៉ាញ​ Demarco Flamenco ខណៈ​ដែល​ចម្រៀង​នោះ​ដែរ​​គឺ​ទាក់ទង​ជាមួយ​នឹង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​​ និង​មាន​ចំណង​​ជើង​ថា​ ” Otra Estrella en tu Corazon ” ដែល​ន័យជា​ភាសា​អង់គ្លេស​​គឺ​ប្រែ​ថា​​ ” Another star in your heart (តារា​ផ្សេង​ទៀត​នៅ​ក្នុង​​ដួង​ចិត្ត​​​អ្នក​)” ។

Ramos ដែល​ដើរ​តួ​ជា​ប្រធាន​ក្រុម​ទាំង​នៅ​ជម្រើស​ជាតិ​ និង​ក្លិប​រូប​នេះ​បាន​បង្ហោះ​​វីដេអូ​ចម្រៀង​​រយៈ​ពេល​ខ្លី​​ចូល​ទៅ​ក្នុង​បណ្ដាញ​​សង្គម​ Instagram របស់​ខ្លួន​ ខណៈ​ដែល​មក​ទល់​ពេល​នេះ​គឺ​មាន​អ្នក​ចុច​មើល​ដល់​ជាង​ ១ លាន​នាក់​ទៅ​ហើយ​។ យ៉ាង​ណា​មិញ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​សម្រាប់​កីឡាករ​វ័យ​ ៣២ ឆ្នាំ​រូប​នេះ​នោះ​ទេ​​ដែល​គាត់​ដើរ​លើ​វីថី​សិល្បៈ​ចម្រៀង​។ តួយ៉ាង​គឺ​គាត់​ធ្លាប់​ស្រែក​ច្រៀង​នាំ​មុខ​ឲ្យ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​អំឡុង​​ព្រឹត្តិការណ៍​ Euro 2016 ។

ជម្លោះមេនិងកូនចៅ កំពុងតែកក្រើកខ្លាំងនៅក្នុងបណ្តាញសង្គមFacebook..(មានវិដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ មានវីដេអូ​មួយ ដែល​បុគ្គលិក​បានលួច​ថត​ថ្នាក់​លើ​ដែលកំពុង​ជេរ​ខ្លួន បាន​ចែក​ចាយ​ជា​ច្រើន​ដង​លើ​បណ្ដាញ​សង្គម អម​ដោយ​ពាក្យ​រិះ​គន់​យ៉ាងចាស់ដៃផងដែរ ។

បើយើងមើលនៅវិដេអូនេះយើងឃើញថា ថ្នាក់លើរបស់បុគ្គលិករូបនោះបានហៅកូនចៅមកសួរហើយស្រែកគំហ៊កខ្លាំងៗ ដោយយើងមើលទៅហាក់បីដូចជាគ្មានវិជ្ជាជីវជាថ្នាក់លើរបស់គេសោះឡើយ មិនតែប៉ុណ្ណោះមិនព្រមស្ដាប់កាបកស្រាយរបស់បុគ្គលិកខ្លួនទេថែមទាំងបានជេប្រមាថ (ជេម្រាយ) បុគ្គលិកនោះថែមទៀតផង ។

ក្នុងវីដេអូ​នេះដែរ ​ត្រូវបានអ្នកលេងនៅតាមបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាស៊ែរយ៉ាងព្រោងព្រាត អម​ដោយ​ពាក្យ​រិះ​គន់​យ៉ាង​ខ្លាំង ចំពោះ​ភាសា កាយ​វិការ​របស់​មេ​នោះ។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ បាន​បញ្ចេញ​មតិ​ថា ការ​ជេរ​របស់​មេ​នោះ នៅ​កន្លែង​ណា​ក៏​មាន​ដែរ ព្រោះ​តែ​បរិយាកាស​ការងារ មាន​សំពាធ​ពី​លើ​ដូច​គ្នា។ ម្យ៉ាង​វិញ​ទៀត បុគ្គលិក​នោះ បាន​ប្រព្រឹត្ត​កំហុស ដោយ​មិន​ស្ដាប់​តាម​មេ ទើប​នាំ​ឲ្យ​មេ​ខឹង និង​ឈាន​ដល់​ជេរ​ខ្លាំងៗ​យ៉ាង​ដូច្នេះ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fyoulikekonkh%2Fvideos%2F172417816758699%2F&show_text=0&width=266

ប្រភព៖ FB

រួមគ្នាលុបបំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្សនិងយុត្តិធម៌សង្គមព្រោះកុមារគឺជាសរសទ្រូងនៃប្រទេសជាតិ

ភ្នំពេញ៖ ខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារនិងទិវាកុមារកម្ពុជា ឆ្នាំ២០១៨ ត្រូវបានប្រារព្ធក្រោមប្រធានបទ “រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិទប់ស្កាត់គ្រោះថ្នាក់កាងារ និងភាពរងគ្រោះថ្នាក់ផ្នែកសុខភាពសម្រាប់កម្មករនិយោជិគវ័យក្មេកដើម្បីលុបបំបាត់ពលក្មកុមារ ។

ក្នុងលិខិតចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កុមារគឺជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកដែរថា ដើម្បីឲ្យធនធានមនុស្សប្រកបដោយសក្តានុពលនោះ ការផ្តល់ការការពារ និងអភិវឌ្ឍន៍កុមារ គឺជាភារកិច្ចយ៉ាងសំខាន់ដែលតម្រូវឲ្យមានការអនុវត្តន៍តាមបែបពហុវិស័យបញ្ចូលគ្នា ហើយសកម្មភាពអាទិភាពទាំងឡាយ ដែលត្រូវអនុវត្តន៍រួមមាន ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ការកែលម្អយន្តការពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍន៍សមត្ថភាព ការពង្រឹងសេវាអប់រំ ការការពារ និងថែទាំសុខភាពដល់កុមារ ការផ្តល់ការអប់រំមូលដ្ឋានឲ្យបានទាន់ពេលវេលាដល់កុមារ ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ កុមារងាយរងគ្រោះ និងកុមារដែលមានជីវភាពក្រីក្រ។

សម្តេចតេជោ ស្នើឲ្យរួមគ្នាការពារកុមារដើម្បីអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ លើកកម្ពស់ការថែទាំកុមារដើម្បីសុខុមាលភាពក្នុងសង្គម វិនិយោគលើការអប់រំរបស់កុមារដើម្បីអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ លើកកម្ពស់ការចូលរួមរបស់កុមារដើម្បីអភិវឌ្ឍន៍សង្គម រួមគ្នាលុបបំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម រួមគ្នាបង្កើតការយកចិត្តទុកដាក់លើកុមារ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងគោលដៅឆ្ពោះទៅរកការបញ្ឈប់ពលកម្មកុមារ រួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ កុមារជាទំពាំងស្នងឫស្សី ជាអនាគតរបស់ប្រទេសជាតិ កុមារបីល្អ កូនល្អ សិស្សល្អ មិត្តល្អ ជាអនាគតរដ្ឋល្អ។

ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង ដើម្បីរំលឹកនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះ កុមារត្រូវទទួលរងនូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ រស់នៅយ៉ាងលំបាកវេទនា ដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលពិបាកយ៉ាងធ្ងន់ធ្ងរ ពិសេសសិទ្ធិរបស់កុមារមិនត្រូវបានយកចិត្តទុកដាក់ និងធ្លាក់ក្នុងស្ថានធ្ងន់ធ្ងរបំផុត។ ក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមានសិទ្ធិកុមារផង ត្រូវបានការពារ និងលើកតម្កើង ដោយមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាមរយៈប្រធានបទនៃទិវាកុមារអន្តរជាតិនេះ គឺជំរុញឲ្យរាជរដ្ឋាភិបាលខិតខំឲ្យបានខ្លាំងក្លាថែមទៀត លើការអនុវត្តន៍សិទ្ធិចម្បងទាំង៤របស់កុមារ (សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និង សិទ្ធិនៅក្នុងការចូលរួម) ឲ្យមានប្រសិទ្ធភាពក្នុងនោះសិទ្ធិទទួលបានការការពារ គឺជាសិទ្ធិអាទិភាពចម្បងមួយ ដើម្បីការពារកុមារឲ្យរួចផុតពីហានិភ័យផ្សេងៗ ដូចជាការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនយកចិត្តទុកដាក់ចំពោះកុមារដែលគ្មានគ្រួសារសាច់ញាតិ និងកុមារចំណាកស្រុកជាដើម។

សម្តេចតេជោ បានថ្លែងថា ការវិនិយោគជាមួយកុមារ គឺជាការងារអាទិភាព ការវិនិយោគលើកុមារនៅថ្ងៃនេះ នឹងបង្កើតបានជាធនធានមនុស្សដែលមានជំនាញ និងប្រកបដោយសក្តានុពលនាពេលអនាគត ដើម្បីធានាចីរភាពកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ កិច្ចកាពារកុមារគឺជាកាងារពហុវិស័យដែលតម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចូលរួមចំណែកអនុវត្តដោយការទទួលខុសត្រូវខ្ពស់ តាមជំនាញរៀងៗខ្លួន លើការងារលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលជំនាញ លើកកម្ពស់សុខុមាលភាពសង្គមសម្រាប់កុមារ ពង្រឹងកិច្ចការពារ និងបង្ការទប់ស្កាត់កុមារពីអំពើហិង្សា និងការងារប្រកបដោយគ្រោះថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការ ការអនុវត្តច្បាប់ ក្របខ័ណ្ឌគតិយុត្ត និងគោលនយោបាយរួមទាំងការពង្រឹងយន្តការជាដើម។

ដើម្បីធានាថាកុមារត្រូវបានការពារ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៧ចំណុចឲ្យភាគីពាក់ព័ន្ធទាំងអស់ប្រឹងប្រែងរួមគ្នាអនុវត្តន៍។ ភាគីទាំង៧ចំណុចនោះរួមមាន៖

១. ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារត្រូវបន្តដឹកនាំចាត់ចែងអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារកុមារមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងនូវលិខិតបទដ្ឋានគតិយុត្តបន្ថែម ដើម្បីឲ្យប្រព័ន្ធកិច្ចការពារកុមារលក្ខណៈគ្រប់ជ្រុងជ្រោយ។
២. ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង និងត្រូវធ្វើឲ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬ មនុស្សពេញវ័យដែលជាអ្នកថែទាំពួកគេអំពីការរំលោភបំពានដល់ពួកគេតាមគ្រប់រូបភាព។


៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអិការកិច្ចពលកម្មកុមារ ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ។
៤. ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញកុមារដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឲ្យមានឱកាសទទួលបានការអប់រំរៀនសូត្រតាមគ្រប់រូបភាព ពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់កុមារ ដែលជាជនពិការឲ្យទទួលបានលទ្ធភាពក្នុងការសិក្សា។
៥. បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការកំណត់អត្តសញ្ញាណអំពើរំលោភបំពានលើកុមារ និងការលើកកម្ពស់ការយល់ដឹងចំពោះផលប៉ះពាល់អវិជ្ជមាននៃអំពើរំលោភបំពាន និងផ្តល់ភាពក្លាហានដល់កុមារ និងគ្រួសារក្នុងការរាយការណ៍អំពីការរំលោភបំពាននានា។
៦. គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា បន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការយកចិត្តទុកដាក់លើកស្ទួយវិស័យសុខុមាលភាពកុមារនៅកម្ពុជា ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ។
៧. បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីលើកកម្ពស់សេវានានា របស់កុមារដោយបន្តបង្កើនការវិនិយោគលើកុមារ ដែលជាតម្រូវការចាំបាច់បំផុតរបស់មនុស្ស៕

ដោយ៖ សុខ ជា

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បី………

អន្តរជាតិ៖លោក រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងជើង ដើម្បី​ពិភាក្សា​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក អំពី​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​។

តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន របស់​រុស្ស៊ី​លោកបាន​និយាយថា​៖ រដ្ឋាភិបាល​រុស្ស៊ី​គាំទ្រ​ការផ្លាស់ប្ដូរ​ដែល​កំពុង​តែ​កើត​ឡើង​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េខាងជើង និង​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​ជំនួប​របស់លោក​ជាមួយនឹង​លោក គឺ​ធ្វើឡើង​ដើម្បី​ជួយ​ឲ្យ​លោក​អាច​ស្វែងយល់​អំពី​គោលជំហរ​របស់​កូរ៉េខាងជើង​នៅ​លើ​ការដោះស្រាយ​ផ្នែក​នុយក្លេអ៊ែរ​។​

ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែ​ក្រោយ​ត្រូវ​បាន​លោក ត្រាំ លុប​ចោល​កាលពី​សប្ដាហ៍​មុន​។ ប៉ុន្តែ​ក្រោយមក​មាន​សកម្មភាព​ការទូត​មួយចំនួន​បាន​ធ្វើឡើង​ភ្លាមៗ​ដើម្បី​ស្រោចស្រង់​ជំនួប​នេះ​ឲ្យ​ដំណើរការ​ឡើងវិញ នៅក្នុង​ក្ដីសង្ឃឹម​ថា ជំនួប​នេះ​អាច​ជួយ​បញ្ចប់​ភាព​តានតឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​។

លោកស្រី អ្នកនាំពាក្យ​សេត​វិមាន​ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សេត​វិមាន​បាន​ត្រៀម​រៀបចំ​សម្រាប់​ជំនួប​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១២ ខែ​មិថុនា​ខាង​មុខ​នេះ​ដូចដែល​បាន​គ្រោងទុក​ពីមុន​៕

ដោយ៖ សុខ​ ជា

ពេលនេះ សហរដ្ឋអាមេរិក កំពុងធ្វើឲ្យផ្ទុះសង្រ្គាមពាណិជ្ជកម្មសកលលោកហើយ

អន្តរជាតិ:លោក យ៉ង ក្លត យង់ឃើ ប្រធានគណៈកម្មាធិការអឺរ៉ុប បាននិយាយថា បណ្តាប្រទេសប្លុកអឺរ៉ុប នឹងបោះជំហានទៅមុខជាមួយនឹងការតំឡើងតម្លៃពន្ធដែលគេរំពឹងថា នឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់៧.៥ពាន់លានដុល្លារ ហើយពួកគេនឹងលើកករណីមួយនេះ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ ។


លោក យង់ឃើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បច្ចុប្បន្នសហរដ្ឋអាមេរិក ធ្វើឲ្យពួកលោកដើរដល់ផ្លូវទាល់ដោយគ្មានជម្រើស ប៉ុន្តែពួកលោកនឹងលើកករណីមួយនេះ ទៅកាន់ក៏ដូចជាអនុម័តតួនាទីបន្ថែមទៀត លើការនាំចូលជាច្រើនពីសហរដ្ឋអាមេរិក ។

កាលពីថ្ងៃព្រហ្បត្តិ៍ម្សិលមិញនេះ សហភាពអឺរ៉ុប កាណាដា និងម៉ិកស៊ិក បាននិយាយថា ពួកគេនឹងឆ្លើយតបនឹងការតំឡើងតម្លៃពន្ធសហរដ្ឋអាមេរិក មកលើដែក និងអាលុយមីញ៉ូម ជាមួយនឹងវិធានការទណ្ឌកម្ម មានគោលដៅមកលើផលិតផលអាមេរិក ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ។
ដោយឡែក លោកស្រី គ្រីស្ទីយ៉ា ហ្វ្រ៊ីលែន គឺជារដ្ឋមន្រ្តីការបរទេសកាណាដា បានបង្ហាញឲ្យឃើញផងដែរ ពីផែនការសងសឹករបស់ប្រទេសមួយនេះ កាលពីថ្ងៃព្រហស្បត្តិ៍ ។

លោកស្រី បាននិយាយថា កាណាដា នឹងដាក់តម្លៃពន្ធលើទំនិញសហរដ្ឋអាមេរិក ដែលរួមមានទាំងដែក និងអាលុយមីញ៉ូម។ ទំនិញខ្លះនឹងគិតពន្ធ១០ភាគរយ ហើយទំនិញខ្លះទៀតនឹងគិតពន្ធ២៥ភាគរយ ។ ទឹកប្រាក់ទំហំ១២.៨ពាន់លានដុល្លារ នឹងក្លាយជាកម្មវត្ថុ នៃការតំឡើងតម្លៃពន្ធ ពោលគឺស្មើនឹងទំហំទឹកប្រាក់សរុបនៃដែក និងអាលុយមីញ៉ូ ដែលបាននាំចេញទៅកាន់សហរដ្ឋអាមេរិកមកាលពីឆ្នាំមុន ។

អំឡុងសន្និសីទកាសែត លោកស្រី ហ្វ្រ៊ីលែន បានទទូចសុំឲ្យមានការសងសឹក វិធានការពាណិជ្ជកម្មខ្លាំងបំផុត ដែលកាណាដាធ្លាប់បានចាត់ ក្នុងយុគសម័យក្រោយសង្រ្គាមផងដែរ៕

ដោយ៖ សុខ ជា