រថយន្តធុនធំ ២គ្រឿង បុក​គ្នា​លាន់​ដូច​រន្ទះលើ​​ផ្លូវជាតិ​លេខ៣ បណ្តាលអោយមាន​រងរបួស​ធ្ងន់…(មានវិដេអូ)

ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ៣ កំពត-ព្រះសីហនុ ចំណុច​ខាងលិច ផ្លូវ​ចូល​កំពុងផែ​ថ្មី​វិញ​ហួរ ចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុង ភូមិ​គីឡូ១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត។

បើតាមសម្តីអ្មកនៅក្បែរនោះបានប្រាប់ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹកជញ្ជូន ធន់​ធំ ម៉ាក ហ៊ី​យិន​ដាយ ពណ៌​ស ពាក់​ស្លាក លេខ សៀមរាប 3A-1505 បើកបរ​ក្រោម​មេឃ កំពុង​ធ្លាក់ភ្លៀង ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​លិចទៅ​កើត លុះ​ជិត​ដល់​ចំណុចកើតហេតុ បាន​បើក​វ៉ា​ម៉ូតូ មួយគ្រឿង ហើយក៏​រអិល ជ្រុល​ទៅបុក​រថយន្ត​ធន់​ធំ មួយគ្រឿង​ទៀត ម៉ាក​ហ្វុ​យ​សូ ពណ៌​ស ដែល​ខ្ទាត​ស្លាក​លេខ​ធ្លាក់​បាត់ ក្នុងទិសដៅ​ប​ញ្ជ្រា​ស់​គ្នា លាន់​ដូច​រន្ទះបាញ់​ក៏​បណ្តាល​ឲ្យ តៃកុង​និង​ព្រូ​រថយន្ត ពីរ​នាក់ ដែល​មិនទាន់​ស្គាល់ឈ្មោះ រងរបួស​ធ្ងន់។

រីឯ​អ្នកបើកបរ​រថយន្ត​ហ៊ី​យិន​ដាយ សំណាងល្អមិនមានគ្រោះថ្នាក់ ហើយក្រោយ​ហេតុការណ៍​ភ្លាម បាន​ចុះ​រត់​គេចខ្លួនបាត់ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcampost.news%2Fvideos%2F1948377275214779%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcampost.news%2Fvideos%2F1948377398548100%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

ចោរ​បិទមុខ​១​ក្រុម ​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុង​រោងចក្រ​យកបា្រក់អស់រលីង…(ចុចអានបន្ត)

ភ្នំពេញ ៖ ចោរមួយក្រុម ហែករបង ចូលគាស់ទូរដែកក្នុងរោងចក្រ​ដេរស្បែកជើង យីហោ«​ម៉ា​រូ ឈុ​ន »យកបា្រក់អស់រលីង ហេតុការណ៍​ខាងលើ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​រោងចក្រ​យីហោ​«​ម៉ា​រូ ឈុ​ន​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ជិត​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។


តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តាម​ការ​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​ក្រុម​ចោរ​មាន​គ្នា​ច្រើន​នាក់​ពាក់​ម៉ាស់​បិទមុខ ហើយ​បាន​ធ្វើ​សកម្មភាព​គាស់​ទូដែក​ទាំង​២​នោះ​រយៈពេល​យូរ​ដែរ​ទំ​រាំ​តែ​រួច​។ មិនតែប៉ុណ្ណោះ​ពួក​ចោរ​បាន​កាត់​លួស​បន្លា​របង​ពី​ចំហៀង​ដែល​ជា​កន្លែង​ស្ងាត់​ចូល​ទៅ​ក្នុង​រោងចក្រ ហើយ​ពេល​ធ្វើ​សកម្មភាព​បាន​សម្រេច​ក៏​បាន​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល​នោះ​វិញ​ដែរ​។

ចំណែក​ប្រាក់​ដែល​ត្រូវ​បាត់បង់​នោះ​មិន​ទាន់​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ប៉ុន្តែ​លុយ​សម្រាប់​បើក​ឲ្យ​កម្មករ​នៅ​មិន​ទាន់​បាន​យក​ទៅ​ទុក​នៅ​ទីនោះ​នៅឡើយ​ទេ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រុម​ចោរ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​នៅ​វេលា​ម៉ោង​ជិត​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមិថុនា ហើយ​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​មិន​បានដឹង​ឡើយ ។ រហូត​ដល់​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ថៅកែ​ចូល​ទៅ​ដល់​ក្នុង​រោងចក្រ ហើយ​ចូល​ទៅ​ពិនិត្យ​ឯកសារ​នៅ​ក្នុង​បន្ទប់​នោះ ស្រាប់តែ​ឃើញ​មាន​ស្នាម​គាស់​បន្ទប់ និង​គាស់​ទូដែក ចំណែក​អី​វ៉ាន់​មាន​ស្ថានភាព​រប៉ាត់រប៉ាយ ។ បន្ទាប់​មក​ក៏​បាន​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ដើម្បី​កសាង​សំណុំរឿង​ស្រាវជ្រាវ​រក​ក្រុម​ចោរ​ទាំងនោះ​និង​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​៕
ប្រភព៖ FB

ចេញពីផឹកស៊ីផ្ទះមិត្តភក្កិ បែកគំនិតឆក់ ត្រូវជាប់អន្ទាក់ប៉ូលីស..(ចុចអានបន្ត)

បន្ទាយមានជ័យ ៖ ចោរវយ័ក្មេង២នាក់ ជាប់អន្ទាក់ប៉ូលីស បន្ទាប់ពី​ឆក់​កាបូប ពីស្ត្រី​ម្នាក់​បណ្តាលអោយដួល​ម៉ូតូរងរបួស​ធ្ងន់   ហេតុការណ៍​នេះបានកើត​ឡើង​កាលពី ថ្ងៃទី០២ខែ មិថុនា ឆ្នាំ២០១៨ នៅ​ចំណុច​បេនឡាន​ចាស់ ស្ថិត​ក្នុងភូមិ៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

ជនសង្ស័យ​ទាំង២នាក់រួមមាន៖
១-ឈ្មោះ​ទិ​ត្យ រ៉ា​ពី ភេទ​ប្រុស​អាយុ១៧ឆ្នាំ
២- ឈ្មោះ ហែម រតនា​ភេទ​ប្រុស​អាយុ១៥ឆ្នាំ

លោក​វរសេនីយ៍​បន្តថា​នៅមុន​ពេល​កើតហេតុ​នោះ​ជនរងគ្រោះ​ឈ្មោះ​ វ៉ា​ ដា​រិ​ន​ ភេទស្រី ​អាយុ៤៩ឆ្នាំ​ រស់នៅ​ភូមិ​កន្ទួត ​សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ​បាន​ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ថ្មី​សំដៅ​មក​បេនឡាន។

ក្មេងស្ទាវ២នាក់​ជិះ​ម៉ូតូ​ទៅ​ផឹកស្រា​នៅផ្ទះ​មិត្តភក្តិ​ហើយ​បាន​ចេញមក​ធ្វើ​សកម្មភាព​នៅ​បេនឡាន​ចាស់​ក៏​ឆក់យក​កាបូប​បណ្តាល​ឲ្យ​ដួល​ទៅលើ​ថ្នល់ជាតិ​បណ្តាល​ឲ្យ​របួសធ្ងន់។
ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យភ្លាមៗ ចំណែក​ជនល្មើស​គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពរួច។
ហើយមិនបានប៉ុន្មានផងនោះជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់បានផងដែរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ឆក់​កាបូប​របស់​ជនរងគ្រោះ​នោះ​មែន ព្រោះ​ឃើញ​គាត់​តែម្នាក់ឯង ហើយ​ទំនង​ជាមាន​លុយកាក់​ច្រើន​ហើយ​មើលទៅ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ៕

ដោយ៖ សុវណ្ណ ដេត

ជនជាតិខ្មែរម្នាក់ជាប់ចោទពីបទបង្ហោះព័ត៌មានខ្លែងក្លាយ ឥឡូវនេះប៉ូលិសថៃនាំខ្លួនទៅដល់ប្រទេសថៃហើយ

អាជ្ញាធរអាកាសយានដ្ឋានសុវណ្ណភូមិ សាមុតព្រាកាន ឧត្តមសេនីយ៍នាយករដ្ឋមន្ត្រីរងលោក អនុប្រធានប៉ូលីសប៉ុល។ 2. លោក Kittipong Kittikachorn នាយកនាយកដ្ឋានសន្តិសុខព្រលានយន្តហោះសុវណ្ណភូមិ និងបាននាំខ្លួន លោក ហេង រតនៈ មកពីកម្ពុជា ក្រោយមានដីកាចាប់ខ្លួនចេញដោយតុលាការតាមឧក្រិដ្ឋកម្មលេខ 1154/2561 ចុះថ្ងៃទី30 ខែឧសភាឆ្នាំ2011 ស្តីពីបទល្មើសបច្ចេកវិទ្យ ដោយបង្កឲ្យមានភាពចលាចលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។

លោក Surachet Khunpaban អនុប្រធានអគ្គមេបញ្ជាការកងទ័ពអាកាសថៃ បានអមដំណើរក្រុមនេះទៅធ្វើទស្សនកិច្ចនៅការិយាល័យកណ្ដាលរក្សាសន្តិភាពកម្ពុជាដើម្បីជួបជាមួយឧត្តមសេនីយ៍សឺចចាម។ អគ្គមេបញ្ជាការ និងមេបញ្ជាការនៃបញ្ជាការសន្តិសុខស៊ីវិលកម្ពុជា។ ដើម្បីពិភាក្សាវិធីសាស្រ្តស៊ើបអង្កេតក្នុងការសម្របសម្រួលការចាប់ខ្លួន លោក ហេង រតនៈ ជាជាតិកម្ពុជា។ ដោយត្រូវបានចោទប្រកាន់ដោយចៅក្រមតុលាការលេខ 1154/2561ចុះថ្ងៃទី30 ខែឧសភាឆ្នាំ 2018ក្នុងការបង្កើតព័ត៌មានខ្លែងក្លាយ។


ដោយលោក ហេង រតនៈត្រូវបានចាប់ខ្លួន នៅក្នុងហាងលោកអីវ៉ានមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ខណៈលោកកំពុងតែទិញអីវ៉ាន ហើយ លោក ហេង​ រតនៈនឹងអាចត្រូវ ជាប់ពន្ធនាគាររហូតដល់រយៈពេល ៥ឆ្នាំ និង ពិន័យជាទឹកប្រាក់ប្រមាណជា ១០០០០០បាទ រឺ ក៏អាចពិន័យទាំងពីរក៏ថាបាន៕

ដោយ៖ សុខ ជា

ពិតជាមានជំនាញមែន ! មានដងខ្លួនមួយ តែក្បាលពីរ អាចធ្វើជាគ្រូបង្រៀនបានទៀត (មានវីដេអូ)

(កំសាន្ត) នៅលើពិភពលោកយើងនេះ កាកើតមកវាមិនល្អទាំងអស់ ជួនកាល ខ្វះដៃ ខ្វះជើង ប៉ុន្តែចំឡែកតែកូភ្លោះនេះ កើតមកមានដងខ្លួនតែមួយចំនួនក្បាល់ពី ដែលធ្វើមានការពិបាកក្នុងការធ្វើអ្វីៗ ។កូនភ្លោះស្រីមួយគូឈ្មោះ Abby និង Brittany ប្រហែលជាមនុស្សដែលត្រូវបានគេស្គាល់ច្រើន និងចាប់អារម្មណ៍បំផុតក្នុងពិភពលោក ដោយសារអ្នកទាំងពីរមានដងខ្លួនជាប់គ្នាជាមនុស្សតែមួយប៉ុន្តែមានក្បាល សួត ពោះ និងឆ្អឹងខ្នងផ្សេងគ្នា។ កូនភ្លោះមួយចំនួន មានចំណង់ចូលចិត្ត និងអត្ថចរឹតប្រហាក់ប្រហែលគ្នា ប៉ុន្តែកូនភ្លោះមួយគូ ដែលមានដងខ្លួនជាប់គ្នានេះ មានភាពដូចគ្នាលើសពីកូនភ្លោះផ្សេងៗទៀត។


ពួកគេជាមនុស្សពីរនាក់ ប៉ុន្តែខ្លួនតែមួយ ហើយដោយសាររាងកាយបែបនេះហើយ ទើបធ្វើឲ្យពួកគេជួបបញ្ហាប្រឈមជាច្រើនក្នុងជីវិត ប៉ុន្តែស្ត្រីពីរនាក់នេះ មានក្តីសុបិន្តដូចគ្នាសំរាប់ថ្ងៃអនាគត់ នោះគឺពួកគេទាំងពីរនាក់ ចង់ក្លាយជាគ្រូបង្រៀនដូចគ្នា។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០០៨ Abby និង Brittany បានសិក្សាមុខជំនាញផ្នែកអប់រំ នៅមហាវិទ្យាល័យ Bethel University ក្នុងសហរដ្ឋអាមេរិច។ ក្រោយពេលបញ្ចក់ការសិក្សាពួកគេបានធ្វើជាគ្រូបង្រៀនបឋមក្រៅម៉ោងភ្លាមៗតែម្តង៕


ប្រភពCEN

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែមិថុនាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ អគារស្នាក់ការ​គណបក្សប្រជាជនកម្ពុជា​ ស្ថិតក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជានេះ ជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកសាងដោយលោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា។ អគារនេះ មានបណ្តោយ៨០ម៉ែត្រ ទទឹង៥៤ម៉ែត្រ មានកម្ពស់២ជាន់ រួមទាំងជាន់ផ្ទាល់ដី លើផ្ទៃក្រឡា៥០២៣ម៉ែត្រការ៉េ និងលើផ្ទៃដីសរុប១៥,២០២ម៉ែត្រការ៉េ៕

  

សម្តេចក្រឡាហោម ស ខេង លទ្ធិប្រជាធិបតេយ្យកើតឡើងមិនមែនយកអាវុធទល់នឹងអាវុធ ! មានតែការសាមគ្គីខ្មែរនិងខ្មែរប៉ុណ្ណោះ

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡា​ហោ​ម​ ស​ ខេង បាន​បញ្ជាក់​ច្បាស់ថា​​ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ​កើត​ឡើង ​មិន​មែន​យក​អាវុធ​ទល់​នឹង​អាវុធ​ សម្លាប់​គ្នា​ទៅវិញ​ទៅ​មក​នោះ​ឡើយ​ មាន​តែ​ការ​សាមគ្គី​ខ្មែរ​និង​ខ្មែរ​ប៉ុណ្ណោះ​​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​​ បាន​សេចក្ដី​សុខ​ ប្រជាពលរដ្ឋ​រស់​នៅ​មាន​ជីវភាព​ធូរធារ​ ដែលយើង​បាន​ឃើញ​ច្បាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក​ ទល់​បច្ចុប្បន្ន​​ ប្រជាពលរដ្ឋ​ខ្មែរ​ជ្រកក្រោម​ដំបូល​ឆត្រតែ​មួយ​ ឯកភាព​ជាតិ​តែ​មួយ​ ជាតិ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ អាស្រ័យ​រដ្ឋធម្មនុញ្ញ។


សម្ដេច​ក្រឡា​ហោ​ម​ ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាសាលមហោស្រព​ស្ទឹង​សង្កែ​ នាព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា ​ឆ្នាំ​២០១៨ ក្នុងពិធី​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន បានរំលឹកឡើងវិញអំពី​​ប្រវត្តិសាស្ត្រ​កន្លង​ផុត​ទៅ​ ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ ទៅ​កាន់​យុវជនខេត្តបាត់ដំបង​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​។ ក្នុង​នោះ​សម្តេច​បាន​រំលឹក​អនុស្សាវរីយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ ដែលបានជួប​ប្រទះនូវរបប​មហា​ប្រល័យ​ពូជសាសន៍​កាប់​សម្លាប់​ប្រជាជន​ជាតិ​ខ្លួន​ឯង​ជាង​៣លាន​នាក់​ បង្ខំ​ឲ្យ​ប្រជាជន​ធ្វើ​ការ​ជាទម្ងន់​ ការ​ហូបចុក​ប្រចាំថ្ងៃ​មិន​គ្រប់គ្រាន់​។ប៉ុន្តែ​ចាប់​ផ្ដើម​ពី​ព្រឹត្តិការណ៍​ទី​ក្រុង​ប៉ារីស​ ២៣ តុលា  ឆ្នាំ​១៩៩១មក​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ការ​បែក​បាក់​ខ្មែរ​និង​ខ្មែរ​ចូលមក​រួមរស់​ក្នុង​សង្គម​ជាតិ​តែ​មួយ​។

យើង​បាន​ឃើញ​ច្បាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨មក​ ទល់​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់  សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាពលរដ្ឋ​ខ្មែរ​ជ្រកក្រោម​ដំបូល​ឆ័ត្រតែ​មួយ​ ឯកភាព​ជាតិ​តែ​មួយ​ ជាតិ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ អាស្រ័យ​រដ្ឋធម្មនុញ្ញ។ សម្តេច​ក្រឡា​ហោ​ម​ ស​ ខេង​ បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត​ ប្រធាន​យុវជន​សភាពសហព័ន្ធយុវជនកម្ពុជា​ខេត្ត​ និង​ក្រុម​ការងារ​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់ ​បម្រើ​ប្រជាពលរដ្ឋ​ ប្រកប​ដោយ​ចីរភាព​ និងបាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យុវជន​យុវនារី​សិស្សានុសិស្ស​ទាំង​អស់​ មេត្តា​អញ្ជើញ​ចូលរួម​ បំពេញកា​តព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បក្ស​នយោបាយ​មួយ​ដែល​ខ្លួន​ស្រឡាញ់​៕

 

 

ជំលោះរវាងប្រធានគណនេយ្យ​ និង​ បុគ្គលិក​ នៅ​កាស៊ីណូ​ Queenco ត្រូវបាន​បញ្ចប់

ខេត្ត​ព្រះសីហនុ​ ៖ បន្ទាប់ពី​មានការយកចិត្តទុកដាក់ពី​ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដើម្បីរកយុត្តិធម៌អោយភាគីជំលោះរវាង​លោក​ ថាន​ ដារិន​ ប្រធានគណនេយ្យ​ និង​ លោក​ អ៊ុង​ កែវសុវណ្ណ​ បុគ្គលិក​ គណនេយ្យ​ កាស៊ីណូ​ Queenco នៅថ្ងៃទី​ ០២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ សមត្ថកិច្ច​ផែនព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានកោះហៅ​ លោក​ ថាន​ ដារិន​ និង​ លោក​ អ៊ុង​ កែវសុវណ្ណ​ មកសម្របសម្រួលគ្នា​ ដោយអោយលោក​ អ៊ុង​ កែវសុវណ្ណ​ សុំទោសលោក​ ថាន​ ដារិន​ អំពីកំហុសឆ្គងរបស់ខ្លួន​ និង​ បានអោយលោក​ ថាន​ ដារិន​ប្រធានគណនេយ្យ​កាស៊ីណូ​ ធ្វើការសុំទោស​លោកស្រី​ម្ដាយរបស់​ អ៊ុង​ កែវសុវណ្ណ​ ដែលលោក​ ថាន​ ដារិន​ បានជេរប្រមាថ​។បន្ទាប់មកភាគីទាំងពីរបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចទុកជាភស្តុតាងហើយបានសន្យាឈប់ប្ដឹងផ្ដល់គ្នា​ចាប់ពីថ្ងៃនេះតទៅ​ ។​


ខ្ញុំសូ​មកោតសរសើរលោក​ ថាន​ ដារិន​ និង​ លោក​ កែវ​ អ៊ុង​ កែវសុវណ្ណ​ ដែលបានទទួលស្គាល់កំហុសរៀងៗខ្លួនហើយសន្យាឈប់បង្ករបញ្ហាទៀត​ ។​ ឆ្លៀតក្នុងឱកាសនេះ​ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ ស្នងការខេត្តព្រះសីហនុ​ និង​ សមត្ថកិច្ច​ផែនព្រហ្មួទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដែលបានជួយដោះស្រាយសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ​ ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1666685730094899%2F&show_text=0&width=560

ប្រភព៖Vannak Pheng

ផ្ទុះទៀតហើយ! នារីស្រស់ស្អាតម្នាក់ស្លៀកសារ៉ុងចងពុងដ៏សិចស៊ី ឲ្យព្រះសង្ឃ១អង្គធ្វើកិច្ចបញ្ចុះមន្តអាគមដ៏ចម្លែក …(មានវីដេអូ)

បើតាម​ការយល់ដឹង​នៅក្នុង​ធម៌​វិន័យ​ផ្នែក​ព្រះពុទ្ធសាសនា​ខ្លះៗ គឺ​ពុំ​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​អង្គណា ប្រព្រឹត្ត​នូវ​ទង្វើ​បែបនេះ​ឡើយ គឺ​វា​ខុស​វិន័យ ឬ អាបត្តិ ជាដើម ព្រោះថា ព្រះសង្ឃ​ពុំ​ត្រឹមតែ​យកដៃ​ទៅ​ប៉ះ​ជាមួយនឹង​ខ្លួនប្រាណ​នារី​ភេទ​ទេ សូម្បីតែ​និមន្ត​តាម​ដងផ្លូវ​សាធារណៈ ក៏ត្រូវ​បាន​ហាម​មិន​ឲ្យ​សម្លឹងមើល​ឆ្វេ​ច​ឆ្វាច​ដែរ ពោលគឺ​ត្រូវ​សម្រប​ខ្លួន​ត្រឹមត្រូវ ឲ្យ​សមជា​អ្នកបួស និង​ជា​អ្នក​គោរព​ធម៌​វិន័យ​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ។

វីដេអូ​ថ្មី​មួយទៀត​ហើយ បាន​កំពុង​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ឲ្យ​ឃើញ​ព្រះសង្ឃ​ជា​គ្រូមន្តអាគម​១​អង្គ ធ្វើ​កិច្ច​សូត្រធម៌​បញ្ចុះ​មន្តអាគម​អូមអាម​ដល់​នារី​ស្រស់ស្អាត​ម្នាក់ ដោយ​តម្រូវ​ឲ្យ​នាង​ស្លៀក​សា​រ៉ុង​ចងពង់ បញ្ចេញ​ភាព​សិច​ស៊ី និង​យកដៃ​ពាក់​ស្រោម​ទៅ​ស្ទាប បបោសអង្អែល​ផ្នែក​ខ្នង​របស់​នាង​គួរ​ឲ្យ​ស្រើបស្រាល ។

ទាក់ទង​នឹង​ករណីនេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ដែលមាន​ការ​ពុំ​ពេញ​ចិត្តនឹង​ទង្វើ​ដ៏​ចម្លែក​របស់​សង្ឃ​អង្គ​នេះ បាននាំគ្នា​សូម​ណូ​ម​ពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ខាង​ក្រសួង​ធម៌​ការ និង​សាសនា មេត្តា​ស៊ើបអង្កេត​ចំពោះ​ករណីនេះ​ផង ។

​ ​ទោះយ៉ាងណា ទាក់ទង​នឹង​ករណី​ដ៏​ភ្ញាក់ផ្អើល​នេះ គេ​ក៏​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ថា ព្រះសង្ឃ​អង្គ​នេះ គង់នៅ​ក្នុង​វត្ត​ណាមួយ​នៅឡើយ​ទេ ៕ សូមទស្សនាវីដេអូខាងក្រោម


ប្រភពFB

ក្តៅៗ ឯកឧត្តមឧត្ដមសេនីយ៍ទោ ជួន ណារិន បញ្ជារអោយហៅ ប្រធានគណនីកាស៊ីណូ Queenco មកសុំទោសម្ដាយបុគ្គលិកកាសីណូ

ព្រះសីហនុ​ ៖​ លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដែលមានប្រជាប្រិយភាពនោះ​ នៅព្រឹកថ្ងៃទី​ ២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​បានអោយ​ដឹងថា​ បន្ទាប់ពីលោកបានមើលឃើញវីដេអូ​ ប្រធានគណនី​ កាស៊ីណូ​ នៅកំពង់សោម​ ជេរម្ដាយបុគ្គលិកដោយពាក្យអសុរស​ លោកឧត្ដមសេនីយ៍ទោ​ស្នងការ​បានបញ្ជាអោយ​ស្នងការរងទទួលបន្ទុក​ព្រហ្មទណ្ឌកោះហៅ​ប្រធានគណនី​ ឈ្មោះ​ ខេន​ ដារិន​  និង​ បុគ្គលិក​ សណ្ឋាគារ​ និង​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហុន​ មកដោះស្រាយ​ នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ។​

 លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បានអោយដឹងទៀតថា​ ករណី​នេះត្រូវតែអោយលោក​ ខេន​ ដារិន​ ប្រធានគណនី​កាស៊ីណូ​ Queenco ធ្វើការសុំទោសម្ដាយរបស់យុវជនម្នាក់ដែលជាបុគ្គលិកនៅកាស៊ីណូ​ ។​ ចំណែកយុវជនជាបុគ្គលិកដែលធ្វើការខុសឆ្គងនៅក្នុងក្រុមហ៊ុន​ ឬ​ មានកំហុសឆ្គងចំពោះលោក​ ខេន​ ដារិន​ ត្រូវសុំទោសលោក​ ខេន​ ដារិន​ វិញដែរ​ ។​

 ការរិះគន់យ៉ាងកក្រើក​ Facebook បានកើតឡើងបន្ទាប់ពីលោក​ ខេន​ ដារិន​ ប្រធានគណនី​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហនុ​ បានជេរប្រមាថបុគ្គលិកក្រោមបង្គាប់របស់ខ្លួនហើយរាលដាលដល់​ ម្ដាយរបស់បុគ្គលិករូបនោះទៀតផង​ ។​ អ្វីដែលកាន់តែហួសចិត្តថែមទៀតនោះ​ គឺ​ លោក​ ខេន​ ដារិន​ ដែលជេរម្ដាយគេហើយ​ អោយគេសុំទោសខ្លួនថែមទៀត​ ចំពោះទង្វើរបស់លោក​ ខេន​ ដារិន​ ជេរម្ដាយបុគ្គលិក​ លោក​ ខេន​ ដារិន​ មិនបានសុំទោសនោះទេ​ ។​

 ហេតុនេះហើយទើបនៅព្រឹកថ្ងៃទី​ ២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ជូន​ ណារិន​ បានបញ្ជាអោយស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ​កោះហៅ​ ភាគីពាក់ព័ន្ធទាំងអស់មកដោះស្រាយឡើងវិញ​ ។​ ជាពិសេសត្រូវតែអោយលោក​ ខេន​ ដារិន​ សុំទោសម្ដាយបុគ្គលិកនោះតាមរយះ​វីដេអូ​ មួយផ្សាយជាសាធារណៈដើម្បីផ្ដល់កិត្តិយសជូនលោកស្រីជាម្ដាយរបស់បុគ្គលិករូបនោះវិញ​ ។​

 សូមគាំទ្រនូវចំណាត់ការរបស់លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ដែលបានរកយុត្តិធម៌អោយម្ដាយបុគ្គលិកដែលរងការជេរប្រមាថពី​ឈ្មោះ​ ខេន​ ដារិន​ ប្រធានគណនី​កាស៊ីណូ​ Queenco នៅកំពុងសោម​ ៕ ប្រភព ផេង វណ្ណះ