យ៉ាងហោចណាស់មនុស្ស 7 នាក់បានស្លាប់បន្ទាប់ពីការផ្ទុះភ្នំភ្លើងហ្វូគូហ្គូរបស់ហ្គាតេម៉ាឡា

(អន្តរជាតិ)៖ ភ្នំភ្លើង Fuego របស់ហ្គីតេម៉ាឡាបានផ្ទុះឡើងនៅថ្ងៃអាទិត្យនេះជាលើកទីពីរនៅឆ្នាំនេះដោយបន្សល់ទុកយ៉ាងហោចណាស់មនុស្ស 7 នាក់បានស្លាប់និង 20 នាក់រងរបួសខណៈដែលពួកមន្ត្រីបានព្រមានពីការបន្តសកម្មភាពភ្នំភ្លើង។

យោងតាមCONRED អ្នកសម្របសម្រួលជាតិរបស់រដ្ឋាភិបាលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយបានឱ្យដឹងថា ការផ្ទុះភ្នំភ្លើងនេះបានបក់នាំមកនូវទឹកហូរក្រហមឆេះកំដៅនិងផ្សែងពពកផ្សែងដែលមានទំហំជិត 6 ម៉ាយ។
លោក Sergio GarcíaCabañas នាយកនៃអង្គការ CONRED បាននិយាយថាការផ្ទុះនេះនឹងប៉ះពាល់ដល់មនុស្ស 1,7 លាននាក់។
Cabañasបាននិយាយថាមនុស្សជាង 3,100 នាក់ត្រូវបានគេជម្លៀសចេញពីផ្ទះរបស់ពួកគេខណៈដែលកិច្ចប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះបន្តចូលក្នុងពេលយប់៕

ដោយ៖ វុន សុខជា

មកពីទិញនំបុ័ងសាច់ត្រឡប់ទៅផ្ទះត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូ៤គ្រឿង ដេញមកពីក្រោយហើយធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូបានសម្រេច..(មានវិដេអូ)

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿងមកពីទិញនំបុ័ងសាច់ត្រឡប់ទៅផ្ទះវិញ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូ៤គ្រឿងដេញមកពីក្រោយហើយធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូបានសម្រេចរួចជិះគេចខ្លួនបាត់ដោយវុត្ថិភាព ហេតុការនេះបានកើតឡើងនៅវេលាវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី០៣ មិថុនា​ ២០១៨ នៅតាមបណ្តោយផ្លូវ៣១៣ កែងផ្លូវ៦០៨​ (ជិតសលកវិទ្យាបញ្ញាសាស្រ្ត)សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្តីជនរងគ្រោះបានប្រាប់ថា ដំបូងខ្លួនបានជិះម៉ូតូមួយគ្រឿងមកពីទិញនំបុ័ងសាច់ត្រឡប់ទៅផ្ទះវិញ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូ៤គ្រឿងដេញមកពីក្រោយហើយធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូបានសម្រេចរួចជិះគេចខ្លួនបាត់តែម្តង។

ហើយជនរងគ្រោះឈ្មោះ យ៉េន មុំ មុន អាយុ ២២ឆ្នាំ ម៉ូតូដែលត្រូវក្រុមចោរយកទៅបាត់នោះ ម៉ាក Suzuki Nex ស៊េរីឆ្នាំ២០១៨ ពណ៍ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1GX-3357 ។

ឥឡូវជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៏នគរបាលបឹងកក់២ ដើម្បីស្រាវជ្រាវរកជនល្មើសមកផ្តន់ទាទោសតាមច្បាប់ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F1943118915758840%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

ខឹងប្តីមានស្រី ! ​បីកូនអាយុ២ខែ​ មកធ្វើអត្តឃាត​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ សំលាប់ខ្លួន តែមិនបាន​សំរេច..(មានវិដេអូ)

ភ្នំពេញ៖ ករណីស្ត្រីម្នាក់​ ដាច់ចិត្តឱបកូន លោតទឹកស្ពាន​ជ្រោយចង្វារ បង្កឲ្យមានករភ្ញាក់ផ្អើលទាំងរំលងអាធ្រាត្រ​ ថ្ងៃទី០៤ មិថុនា ២០១៨នេះស្ថិតនៅ​ចំនុច​លើ​ស្ពាន​ជ្រោយចង្វារ​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ។
ស្រី​ម្នា​ក់មាន​វិ​ប្ប​ត្ត​ក្នុង​គ្រួសារ​ដាច់ចិត្ត​បីកូន​តូច​ទើបតែ​អាយុ​បាន២ខែ​តែប៉ុណ្ណោះ​មក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​តែ​មិនបាន​សំរេច​ត្រូវ​ប្រជាព​រដ្ឋ​ឃើញ​ទាន់​ឃាត់​ក៍​នាំមក​គល់ស្ពាន​ត្រើយ​ខាងលិច​ប្រគល់អោយ​សមត្ថកិច្ច។

ស្ត្រី​ដែល​ប៉ុនប៉ង​សម្លាប់ខ្លួន​មានឈ្មោះ​ខេង ណាវី​ភេទ​ស្រី​អាយុ២៧ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​រោងកុន​លុច​ក្នុង​ខណ្ឌដូនពេញ​មាន​ស្រុកកំនើត​នៅ​ក្រុង​សួង​ខេត្ត​ត្បូងឃ្មុំ ជា​កូនកំព្រា​ឪពុកម្តាយ។

មុន​ឈានទៅដល់​លោតទឹក​សម្លាប់​ខ្លួន​ដោយ​ពិបាក​ក្នុង​ចិត្ត​ពេក​ព្រោះ​ប្ដី​ដែល​រួមរស់​ជាមួយគ្នា​អស់​រយៈកាល​ប្រាំបី​ឆ្នាំ​មកហើយ​ដោយ​មួយ​រយះ​នេះ​គាត់​ដើរ​មិនសូវ​ចូល​ផ្ទះ​ដោយមាន​ស្រី​នៅ​ខាងក្រៅ ចំណែក​លុយ​ចាយ​វិញ​គាត់​មិនដែល​អោយ​គ្រប់គ្រាន់​ទេ​ជួនកាល​ដាច់បាយ​ក៏មាន​ដោយ​ពិបាកចិត្ត​គិត​អ្វី​លែងចេញ​ទើប​ដាច់ចិត្ត​មក​លោតទឹក​សម្លាប់ខ្លួន​តែ​ដោត​សារបាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ដែល​ធ្វើដំណើរ​ឃើញ​ទាន់​បាន​ចាប់​ហើយ​និយាយ​លួងលោម​កុំអោយ​គិត​ខ្លី ទើប​ខ្ញុំ​តាម​គាត់​ដើរ​ត្រលប់មក​ក្រោយ​វិញ​ក៍បាន​អង្គុយ​នៅ​កា​រ៉ា​ស​សាំង​តេ​លា​តែ​ដោយ​ហូរ​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​ក៏បាន​និយាយ​លួងលោម​រយៈពេល​យូរ ទើប​ព្រមទៅ​ជាមួយ​សមត្ថកិច្ច​ត្រលប់​ទៅផ្ទះ​ជួល​វិញ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1845716212395005%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1845719335728026%2F&show_text=0&width=560

ផឹកស្រាស្រវឹងហើយមិនដេកទេ បែជាទៅយកមងទៅដាក់ បណ្តាលឲ្យ…(ចុចអានបន្ត)

សៀមរាប៖ ស្រ្តីមា្នក់បានស្លាប់ ដោយសាតែស្រវឹងស្រា ខណះខ្លួនយកមងទៅដាក់ក្នុងស្រះមួយកន្លែង បណ្តាលឲ្យលង់ទឹកស្លាប់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី នៅចំណុចត្រពាំងដកពោធិ៍ស្ថិតក្នុងភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ចម្ងាយពីផ្ទះប្រហែល២០ម៉ែត្រ ។


តាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉យ សារ៉ម ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
ក្រោយពីការពិនិត្យសមត្ថកិច្ចជំនាញបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលណ្តាលឲ្យជនរងគ្រោះស្លាប់គឺជនរងគ្រោះមានស្ថានភាពស្រវឹងស្រាខ្លាំងហើយបានយកមងទៅដាក់ត្រីក្នុងស្រះទើបបណ្តាលឲ្យដួលទៅក្នុងទឹកស្រះដែលមានជម្រៅ២,៥០ម៉ែត្រ បណ្តាលឲ្យឈ្លក់ទឹកស្លាប់តែម្តង។ ហើយករណីនេះពុំពាក់ព័ន្ធទៅនិងបទល្មើសព្រហ្មទណ្ឌទេ ៕

ដោយ៖​ វុន សុខជា

 

បុរសវៀតណាម ដែលរំលោភសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំ តុលាការចេញដីកាឃុំខ្លួនហើយត្រូូវផ្តន្ទាទោសដាក់ពន្ធនាគារ អស់…(ចុចអានបន្ត)

ភ្នំពេញ៖ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញដីកាឃុំខ្លួនបុរសជនជាតិវៀតណាម ដែលរំលោភសម្លាប់កុមារីអាយុ៤ឆ្នាំ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជុំនុំជម្រះតាមនីតិវិធី។


ជនដៃដល់ ឈ្មោះ ង្វៀង យ៉ាំងយី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរពីមុនលក់ដំឡូងជៀន ជាអ្នកប្រើប្រាស់គ្រឿងញៀន ស្នាក់នៅក្រុម៥ ភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។ បើតាមមាត្រា២០៥ ចែងថា ឃាតកម្មដែលកើត ក្នុងពេលឬក្រោយ ពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។


គួររំលឹកថា ករណីខាងលើនេះ បានកើតឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជួរមាត់ទន្លេ ក្នុងភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ជនជាតិវៀតណាមរូបនេះ ដោយសារឥទ្ធិពល នៃគ្រឿងញៀន បានចាប់ក្មេងស្រីអនីតិជន ជាជនជាតិវៀតណាមដូចគ្នា មានវ័យទើបតែ៤ឆ្នាំ ដើម្បីបង្ខាំង បង្ខំរំលោភ រួចមួលកបំបាក់សម្លាប់ចោល ហើយយកសាកសពទៅញាត់ចូលក្នុងកូនពាងទឹក យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដើម្បីបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ត្រូវជាប់ខ្នោះនគរបាល ខណៈពេលកំពុងព្យាយាមរត់គេចខ្លួន៕

ដោយ៖ វុន សុខជា

ខំគេចតាំងពីនៅថៃ តែមកជាប់អន្ទាក់នៅខ្មែរ..(ចុចអានបន្ត)

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត២គ្រឿង ដឹកគ្រឿងក្នុងជ្រូកមានបេះដូង អណ្តាត ក្រពះ គ្រលៀន ជើង ត្រចៀក ពោះវៀន ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ២៤កេស ស្មើនឹង១០៨៥គីឡូក្រាម កាលពីវេលាម៉ោង៣និង៤០នាទីឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយដុតកម្ចេចចោលនៅទីលានចាក់សំរាមក្រុងសិរីសោភ័ណ។


លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ម្ចាស់រថយន្តដែលជាអ្នកបើកបរទី១មានឈ្មោះ យួរ រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិដូង ឃុំ/ស្រុកម៉ាឡៃ ជាម្ចាស់រថយន្តធុនតូយូតាស៊ីណា ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3407 ដឹកគ្រឿងក្នុងជ្រូក២០កេស ទី២.ឈ្មោះ សៀម ណេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកញ្ចាង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ម្ចាស់រថយន្តតូយោតាហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AI.2801ដែលដឹកគ្រឿងក្នុងជ្រូក៤កេស។


លោកស្នងការរងបន្តថាដោយមានការណែនាំពីអគ្គស្នងការនគបាលជាតិនិងមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីទប់ស្កាត់ទំនិញគេចពន្ធនិងខូចគុណភាពលួចដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកវរសេនីយ៍ទោ រស់ អៀម នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងលោកវរសេនីយ៍ត្រី ម៉ៃ បូរ៉ាន់ នាយផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាន ស្រាវជ្រាវឃាត់រថយន្ត២គ្រឿងនិងម្ចាស់រថយន្ត២នាក់។
គ្រឿងក្នុងជ្រូកដែលឈ្មួញលួចនាំចូលពីថៃមាន២៤កេសទំងន់ស្មើ១.០៨៥គីឡូក្រាមរួមមានៈ បេះដូងជ្រូក១៥០គីឡូក្រាម, អណ្តាតជ្រូក១៩៧គីឡូក្រាម ក្រពះជ្រូក១៣០គីឡូក្រាម ក្រលៀនជ្រូក៥០គីឡូក្រាម ជើងជ្រូក១១៨គីឡូក្រាម ត្រចៀកជ្រូក២៨០គីឡូក្រាម ពោះវៀនជ្រូក១៦០គីឡូក្រាម។


លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា តាមចម្លើយម្ចាស់រថយន្តជាអ្នកបើកបរគឺឈ្មួញលួចនាំចូលពីប្រទេសថៃមានបំណងនាំទៅភ្នំពេញ។ ដោយស៊ីឈ្នួលដឹកឲ្យឈ្មួញពីក្រុងប៉ោយប៉ែតទៅភ្នំពេញឈ្នួលដឹក១កេសតម្លៃ២៥.០០០រៀល។
លោកស្នងការបន្តថាបច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនឈ្មួញដែលនាំចូលគ្រឿងក្នុងសត្វជ្រូកនាំចូលពីប្រទសថៃចូលមកកម្ពុជាដើម្បីចាត់ការតាមច្បាប់។ ចំណែកម្ចាស់រថយន្តជាបើកបរស៊ីឈ្នួលដឹកគ្រឿងក្នុងសត្វជ្រូកល្មើសច្បាប់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ។


លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរង ទទួលផែនប្រឆាំងបទល្មើស បានបញ្ជាក់ឲ្យដឹងថា៖ ឆ្លងតាមការសាកសួរចម្លើយ ពីអ្នកបើកបររថយន្តទាំង២នាក់ គេបានសារភាពថាការដឹកជញ្ជូនចំណីអាហារគ្រឿងក្នុងជ្រូកនេះ គឺអស់រយៈពេលជាង២ឆ្នាំមកហើយក្នុង១ខែ គឺគេដឹកបាន១ជើងទៅ២ជើង ដោយដឹកចេញពីក្នុងបូរី១ ដែលគេមិនស្គាល់ឈ្មោះ នៅជិតហាងអង្គរជាយដែន ក្រុងប៉ោយប៉ែតត ឆ្ពោះទៅក្រុងភ្នំពេញ យកទៅឲ្យឈ្មោះអៀម និងឈ្មោះទូ នៅម្តុំបឹងកក់ រាជធានីភ្នំពេញ។
លោកស្នងការរង បានបញ្ជាក់ទៀតថា៖ គ្រឿងក្នុងជ្រូកទាំងអស់នេះ បានធ្វើការត្រួតពិនិត្យដោយ មានការចូលរួមពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរួចមក ត្រូវបានកម្លាំងជំនាញ យកទៅធ្វើការដុតកំទេចចោល នៅវេលាម៉ោង១០ព្រឹកថ្ងៃដដែលនេះផងដែរ៕

ដោយ៖ វុន សុខជា

សឹង្ហបូរីនិយាយថា នឹងជួយចេញថ្លៃហារនិងស្នាក់នៅខ្លះដល់ការរៀបចំកិច្ចប្រជុំកំពូលត្រាំ-គីម

សឹង្ហបូរី៖យោងតាមទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិសាំងហ្គាពួរបានថ្លែងអោយដឹងកាលពីថ្ងៃសៅរ៍កន្លងមកនេះថា សាំងហ្គាពួរនឹងជួយចេញថ្លៃស៊ីចុកខ្លះដល់ការរៀបចំកិច្ចប្រជុំកំពូល ត្រាំ-គីម ដែលគ្រោងធ្វើនៅសាំងហ្គាពួរនាថ្ងៃទី១២មិថុនានេះ។


លោកគីមជុនអ៊ុននឹងធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួនផលិតនៅរុស្សីដោយមានដឹកឡានលីម៉ូស៊ីនមកជាមួយកងអង្គរក្ស។
លោកគីមនឹងដេកនៅសណ្ឋាគារប្រណិតShangrila ដែលមានតម្លៃស្នាក់នៅមួយយប់១០.០០០ដុល្លារសាំងហ្គាពួរ៕

ដោយ៖ វុន សុខជា

ឯកឧត្តម ឃួង ស្រេង ថា មានតែគណបក្សប្រជាជនកម្ពុជារួមសុខទុក្ខជាមួយប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ  បានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពេលឯកឧត្តម រួមជាមួយអាជ្ញាធរដែនដី និងក្រុមការងារមួយចំនួនទៀត បានអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខនិងស្តាប់សំណូមពរប្រជាពលរដ្ឋក្នុងបុរីសន្តិភាព២ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យដើម្បីផ្សារភ្ជាប់ទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយប្រជាពលរដ្ឋ ។


លោកហែម ដារិទ្ធិ អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិសែនជ័យបានឱ្យដឹងដែរថា ៖ការដែលឯកឧត្តម ឃួង ស្រេង ចុះផ្ទាល់នៅសហគមន៏បុរីសន្តិភាព២ នឹងបានពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូននៅសហគមនេះដែលកំពុងមានការរីកចំរើនគួ ឱ្យកត់សំគាល់ទាំងសំណង់លំនៅដ្ឋាន,ហេដ្ឋារចនាសម្ពន្ធ័ក៏ដូចជាការរីកចំរើនលើផ្នែកជីវភាពរស់នៅរបស់បងប្អូនផងដែរ។


អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានប្រាប់ប្រជាពលរដ្ឋក្នុងបុរីសន្តិភាព២ក្នុងសង្កាត់ចោមចៅទី២ខណ្ឌពោធិសែនជ័យថា៖ គណបក្សប្រជាជនកម្ពុជាជាគណបក្សសន្យាធ្វើមិនមែនសន្យាខ្យល់ទេសូមជឿទុកចិត្តចុះ
ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋសហគមន៍បុរីសន្តិភាព២ នៅសង្កាត់ចោមចៅទី២ ឯកឧត្តម ឃួងស្រេង បានជំរាបទៅបងប្អូនប្រជាពលរដ្ឋដែលមកស្វាគមន៏លោកដោយភាពជឿជាក់ថា៖គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសន្យាធ្វើ មិនមែនសន្យាខ្យល់នោះទេជាក់ស្តែងយើងបានកសាងសមិទ្ធិផលជាច្រើនបំពេញតាមតំរូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅទីនេះដែលពីមុនតំបន់នេះគ្មានអ្វីទាំងអស់។

រហូតមកដល់ឥឡូវបងប្អូនមានផ្ទះសំបែងរស់នៅសមរម្យ,មានទីផ្សារ,មានប្រពន្ធ័ទឹក,ភ្លើងរដ្ឋប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខភាពជាដើម។ឯកឧត្តម អនុប្រធានបានជំរុញឲ្យមន្ត្រីជំនាញខិតខំធ្វើយ៉ាងណាបង្កើតប៉ុស្ត៏សុខភាពមួយឲ្យបាននៅទីនេះដោយឲ្យសហគមផ្តល់ផ្ទះ២ល្វែងសំរាប់បង្កើតប៉ុស្ត៏សុខភាពនេះនៅចំកណ្តាលសហគមដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋយើងមកទទួលសេវាសុខភាព។លោកក៏បានណែនាំឲ្យមានការចាក់សាប និងដាក់ប្រពន្ធ័លូនៅចំណុចចំណតរថយន្តក្រុងឲ្យបានល្អប្រសើរផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចអាជ្ញាធរដែនដីនឹង បន្តរៀបចំកែលំអរផ្លូវបេតុង និងដាក់ប្រពន្ធ័លូក្នុងសហគមន៍បន្តទៀតនៅក្រោយការបោះឆ្នោត និងក្រោយពីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ដែលនេះគឺជាការសន្យាធ្វើមិនមែនសន្យាខ្យល់នោះទេ។សហគមសន្តិភាព២ មានការអភិវឌ្ឍន៏មិនចាញ់សហគមដទៃទៀតក្នុងរាជធានីភ្នំពេញនោះឡើយក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់,ការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញដែលតែងតែចុះជាប់ដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូន ជាពិសេសទទួលបានការណែនាំ និងការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលតែងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋជាប់ជានិច្ច។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោតសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ខាងមុខដើម្បីផ្តល់ឧិកាសជូនសម្តេចតេជោបន្តដឹកនាំរាជរដ្ឋាភិបាលឆ្ពោះទៅរកការអភិវឌ្ឍន៏រីកចំរើនខ្លាំងក្លាបន្តទៀត។


គួរបញ្ជាក់ដែរថា៖ សហគមន៏សន្តិភាព២ មានសហគមប្រជាពលរដ្ឋចំនួន៨សហគមស្មើនឹង២៥៥០គ្រួសារដែលភាគច្រើនបងប្អូនប្រកបរបរលក់ដូរ,សេវាកម្ម និងកម្មកររោងចក្រ។បងប្អូនទាំងជាង២ពាន់គ្រួសារនេះភាគច្រើនត្រូវផ្លាស់ប្តូរទីលំនៅបែបមិនរៀបរយចេញពីសហគមដីក្រហម,សហគមបឹងកក់ និង១ផ្នែកទៀតមកពីប្រភពផ្សេងៗតាំងពីឆ្នាំ២០០៦,២០០៩ និងឆ្នាំ២០១០៕

ដោយ វុន សុខជា

ក្រុមកីឡាបាញ់កាំភ្លើងក្រសួងការពារជាតិដណ្តើមមេដាយមាស៣គ្រឿង នៃការប្រកួតកីឡាជាតិលើកទី២…(ចុចអានបន្ត)

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមកីឡាបាញ់កាំភ្លើងក្រសួងការពារជាតិដណ្តើមមេដាយមាស៣គ្រឿង ខណៈក្រុមកីឡាបាញ់កាំភ្លើងក្រសួងមហាផ្ទៃដណ្តើមបានមេដាយប្រាក់២គ្រឿងនៃការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ ២០១៨។

សម្រាប់ការប្រកួតវិញ្ញាសាមិនអូឡាំពិកកាំភ្លើងកម្រិត៩មីល្លីម៉ែត្របុរសមេដាយមាសបានលើកីឡាករ ប្រាក់ ដេវីដ មកពីក្រសួងមហាផ្ទៃ មេដាយប្រាក់បានលើកីឡាករ វង់ ពិសី មកពីខេត្តកំពត និងមេដាយសំរិទ្ធបានលើកីឡាករ ថាន់ ចំរើន មកពីខេត្តកំពង់ចាម ។

វិញ្ញាសាអូឡាំពិក(វែង)នារីមេដាយមាសបានលើកីឡាការិនី សឿង គឹមហៀង មកពីក្រសួងការពារជាតិ មេដាយប្រាក់បានលើកីឡាការិនីហ៊ុន សុខឡាមកពីខេត្តកំពតនិងមេដាយសំរិទ្ធបានលើកីឡាការិនីឈឹម បូវ៉ៃមកពីរាជធានីភ្នំពេញ។


ចំណែកវិញ្ញាសាអូឡាំពិកប្រភេទកាំភ្លើងខ្លីនារីមេដាយមាសបានលើកីឡាការិនី សួន សារ៉ាន់ មកពីក្រសួងការពារជាតិ មេដាយប្រាក់បានលើកីឡាការិនី គិន ប៊ុនធី មកពីខេត្តកំពង់ចាម និងមេដាយសំរិទ្ធបានលើកីឡាការិនី វ៉ន ចិន្ថា មកពីរាជធានីភ្នំពេញ។

វិញ្ញាសាអូឡាំពិក(៩ម.មខ្លី)នារី៖មេដាយមាសបានលើកីឡាការិនី ប៉ែន ណារ៉ុន មកពីកំពត មេដាយប្រាក់បានលើកីឡាករ ភី សូថា មកពីខេត្តកណ្តាល និងមេដាយសំរិទ្ធបានលើកីឡាករ យ៉ែម បារាំង មកពីខេត្តព្រៃវែង។

ចំពោះវិញ្ញាសាអូឡាំពិកកាំភ្លើងកម្រិតទាបជាង៩ម.មប្រភេទខ្លីបុរសមេដាយមាសបានលើកីឡាករម៉ាន់ គង្គា មកពីក្រសួងការពារជាតិ មេដាយប្រាក់បានលើកីឡាករ សារិន រតនា មកពីខេត្តតាកែវនិងមេដាយសំរិទ្ធបានលើកីឡាករ ហេង លីដា មកពីខេត្តកំពង់ចាម។
វិញ្ញាសាអូឡាំពិកទាបជាង៩ម.មប្រភេទវែងបុរសមេដាយមាសបានលើកីឡាករខៀវឌីណាមកពីខេត្តកំពង់
ចាម មេដាយប្រាក់បានលើកីឡាករ គង់ ចាន់វណ្ណៈ មកពីរាជធានីភ្នំពេញ និងមេដាយសំរិទ្ធបានលើកីឡាករ ប៉ុល សុវណ្ណច័ន្ទរតនា មកពីក្រសួងមហាផ្ទៃ៕

ដោយ៖ សុខ ជា

តើគួអាណិតខាងប្រុស ឫអាណិតខាងស្រី…?

ស្រីកាកី ប្តីមិននៅលួច​រួមរក្សជាមួយប្អូនថ្លែ ពេលប្តីមក​ទាន់ចាប់វាយរបួសពេញខ្លួន សមត្ថកិច្ចចាប់ខ្លួនប្តី ដាក់ខ្នោះចោទពីបទហឹង្សាក្នុងគ្រួសារ

ខេត្តកោះកុង ៖ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាចថ្ងៃ​ទី​០២ មិថុនា ២០១៨ មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រូ​សារ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង គឺ​ប្តី​វាយ​ប្រពន្ធ​ព្រោះ តែ​ប្រពន្ធ​លួច​មាន​សហាយស្មន់ ដេក​រួមរក្ស​ជាមួយ​ប្អូនបង្កើត​នៅ​លើ​ផ្ទះ ខណៈ​ប្តី​ទៅ​ទាន់ ។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ម្បេ​ត សំ​ឡឺ​ង អាយុ​២១​ឆ្នាំ មុខរបរ​ជា​អ្នកនេសាទ (​ឃាត់ខ្លួន​) រីឯ​ជន​រង​គ្រោះជា​ប្រពន្ធ​មាន​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ ខេត្តកោះកុង ។

ដើមចម​បណ្តាល​ឲ្យ​ប្តី​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ត្រូវ​បាន​បុរស​ជា​ប្តី​សារភាព​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ថ្ងៃ​កើតហេតុ​ខ្លួន​បាន​ទៅ​នេសាទ​ត្រី​នៅ​កណ្តាល​សមុទ្រ​ដូច​សព្វមួយដង លុះ​វេលា​ល្ងាច​ខ្លួន​បាន​មក​ដល់​ផ្ទះ ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុង​ផិតក្បត់​ដេក​រួមរក្ស​ជាមួយ​ប្អូនប្រុស​ខ្លួន​បង្កើត​ដែល​ពេល​នោះ​ខ្លួន​ខឹង​ពេក​ទ្រាំ​មិន បាន​ក៏​ចាប់​វាយ​ប្រពន្ធ​ហើម​មុខ​ហើម​មាត់ ។

ភ្លាម​នោះ​ដែរ​ប្អូនប្រុស​បាន​ស្ទុះ​លោត​ចេញ​តាម​បង្អួច​រត់គេច​ខ្លួន​បាត់ ។ ករណី​អំពើ​ហិង្សា​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ជា​ប្តី ហើយ​ក៏​សាង​សំណុំរឿង​តាម​ផ្លូវច្បាប់ ពី​បទ​ប្រើ​អំពើ​ហិង្សា ៕