ចាប់ពីថ្ងៃ១មិថុនាទៅ កម្មករដែលដួលសន្លប់ដោយសារហេតុផលទាំងនេះ [. . .] មិនត្រូវចាត់ទុកថាជាគ្រោះថ្នាក់ការងារទេ ! ហើយករណីនេះត្រូវ , , ,

ភ្នំពេញ) បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស បានប្រកាសថា រាល់ស្ថានភាពរបស់កម្មករនិយោជិត ដែលមានអាការៈ ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រទ្រូង ពិបាកដកដង្ហើម និងថប់អារម្មណ៍ ដែលបណ្តាលមកពីខ្វះជាតិស្ករ ក្នុងឈាម ឬខ្វះសារធាតុអ៊ីយ៉ុងក្នុងឈាម មានដូចជា កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ដែលជាទូទៅ និយោជក ឬកម្មករនិយោជិត យល់ថា ជាស្ថានភាពសន្លប់ជាបុគ្គល ក្នុងកន្លែងធ្វើការ ឬម៉ោងធ្វើការ ហើយចាត់ទុកថា ករណីបែបនេះ ជាគ្រោះថ្នាក់ការងារ។


ក៏ប៉ុន្តែក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទតួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ រាល់ស្ថានភាពរបស់កម្មករ និយោជិត ដូចបានរៀបរាប់ខាងលើ ប.ស.ស ចាត់ទុកថា ជាបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់បុគ្គល មិនមែនបណ្តាលមកពីការងារ ឬបរិយាកាសកន្លែងធ្វើការទេ។ ដូច្នេះកម្មករ និយោជិតទាំងអស់ ត្រូវទទួលការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រោមរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពវិញ។
ប.ស.ស ក៏បានបន្ថែមថា ក្នុងករណីមានកម្មករ និយោជិត សន្លប់ច្រើននាក់ ឬសន្លប់តៗគ្នា នៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបណ្តាលមកពីបរិយាកាសក្នុង និងក្រៅ សហគ្រាសគ្រឹះស្ថាន ឬតានតឹងអារម្មណ៍ ភ័យស្លន់ស្លោ តៗគ្នា។ល។ បេឡាជាតិរបបសន្តិសុខសង្គម ចាត់ទុកថា ជាគ្រោះថ្នាក់ការងារ និងទទួលបានការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រោមរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ។
ប.ស.ស ក៏បានតម្រូវឲ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចបញ្ជូនកម្មករ និយោជិតរបស់ខ្លួន ទៅសង្គ្រោះបឋម នៅគិលានដ្ឋានសហគ្រាសរបស់ខ្លួន ឬទៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយប.ស.ស។
បេឡាជាតិរបបសន្តិសុខសង្គម ប.ស.សបានប្រកាសថា កាលពីឆ្នាំ២០១៧ មានកម្មករ និយោជិត ដួលសន្លប់ចំនួន ១.១៦០ នាក់។ ចំនួនកម្មករកាត់ដេរដួលសន្លប់នេះ បានថយចុះ បើធៀបនឹងឆ្នាំ២០១៦។ កម្មករកាត់ដេរ ដួលសន្លប់ ថយចុះនៅឆ្នាំ២០១៧ ដោយសារតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់រោងចក្រ ត្រូវរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធខ្យល់ចេញចូលឱ្យបានត្រឹមត្រូវ ទុកដាក់សម្ភារៈ និងវត្ថុធាតុដើម ឱ្យមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាពិសេសត្រូវដាក់ឱ្យមានឧបករណ៍ស្តង់កម្ដៅនៅកន្លែងធ្វើការ ដើម្បីងាយស្រួលក្នុងការតាមដាន ការវិវត្តន៍នៃកម្ដៅនៅក្នុងរោងចក្រ ជាដើម។
ជាមួយគ្នានោះ របាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស ដែលចំណុះឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា មូលហេតុ នាំឲ្យមានកម្មករកាត់ដេរ ដួលសន្លប់ នៅក្នុងរោងចក្រ សហគ្រាស ដោយសារមកពីបញ្ហាក្លិនគីមី នៅក្នុងរោងចក្រ ទីតាំងរោងចក្រ មិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយ ដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងអាហារគ្មានជីវជាតិ ជាដើម។
ចុងក្រោយនេះ កាលពីដើមឆ្នាំ២០១៨ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់បញ្ជា ណែនាំឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ បង្កើតក្រុមការងារ ហើយសិក្សា ស្រាវជ្រាវពីករណីកម្មករកាត់ដេរ ដួលសន្លប់ នៅពេលធ្វើការ នៅក្នុងរោងចក្រសហគ្រាស ដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែមកដល់ខែឧសភា ឆ្នាំ២០១៨ នេះ ការសិក្សាស្រាវជ្រាវនោះ មិនទាន់ចេញជាលទ្ធផលបែបណានៅឡើយទេ៕

បង្ហាញមុខជនសង្ស័យ ជាចោរឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ រហូតទៅដល់មានចំនួន ១០នាក់…

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ ជាចោរឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ រហូតទៅដល់មានគ្នាចំនួន ១០នាក់ ព្រមទាំងម៉ូតូសេរីទំនើប៥គ្រឿងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នេះ៕

បើតាមសម្តីសកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យ ជាចោរឆក់យ៉ាងសកម្មនេះ ត្រូវបាននាំខ្លួនយកទៅសាលាតំបូលរាជធានីភ្នំពេញដើម្បីធ្វើកាដោះស្រាយតាមផ្លូវច្បាប់ ៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcambodiapolice%2Fvideos%2F1973454156022103%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

ដេនីក្វាន់ បង្ហាញដើមទ្រូង ដ៏ស៊ិចស៊ី ពិធីខួបកំណើតតារាសម្តែង ពេជ្រ អាវីហ្សា

សិល្បះ ៖ កញ្ញា ដេនីក្វាន់ នៅតែទទួលបានស្នេហាកក់ក្តៅជាមួយម្ចាស់ស្នេហ៍ ដោយនាងនិងបុរសជាម្ចាស់ចិត្តកាន់តែផ្អែមល្ហែម ហើយកាន់តែពង្រីកមុខជំនួញ។ ភាពចាក់ឫសក្នុងចំណងស្នេហ៍ដ៏ល្អនេះ តែ ដេនីក្វាន់ ប្រាប់ថា មិនទាន់ឆ្លងដល់ពិធីមង្គលការនៅឡើយទេ។

កាលពីយប់មិញនេះ ដេនីក្វាន់ នៅតែសម្ញែងភាពសិចស៊ីចំហរដើមទ្រូងសខ្ចីនាឱកាសចូលរួមពិធីខួបកំណើតតារាសម្តែង ពេជ្រ អាវីហ្សា ដោយឈុតសំលៀកបំពាក់ ដែលនាងគ្រងមានអ្នកតាមមើលពិសេសក្រុមអ្នកសារព័ត៌មានតាមថតផ្តិតយកគ្រប់គ្នា។ ដេនីក្វាន់ ក៏បានបណ្តើរគូស្នេហ៍ទៅជាមួយ ហើយថែមទាំងផ្តល់ការថតរូបជាសាធារណៈផងដែរ។

ដេនីក្វាន់ បានឲ្យដឹងថា បើទោះជានាងមានសម្ពាធផ្លូវចិត្តក្នុងរឿងស្នេហា គឺល្អ១០០%មែន តែឱកាសចូលរោងការនៅទុកពេលសិន រង់ចាំដល់ពេលវេលាមួយនឹងសម្រេចតែម្តង។ នាងថា ប្រការមួយទៀតមកពីមមាញឹកក្នុងដៃច្រើនរឿង បើកមុខរបរទាំងថ្មីទាំងចាស់កកើតរហូត ទើបជាការបង្អាក់ពន្លឺរៀបការ។ នាងអះអាងទៀតថា មិនព្រួយបារម្ភចំណងស្នេហ៍ទៅជាល្អក់កករទេ ក្រោយពេលភាពជឿជាក់កាន់តែមានដាក់គ្នាទៅវិញទៅ។ ប្រែប្រួល ឬមិនប្រែប្រួលអាស្រ័យលើការទុកចិត្តគ្នា បើហួងហែងពេក ក៏ជារឿងមិនល្អដែរ។ ដូចនេះ បើមិនទាន់ការក៏ចិត្តមិនបារម្ភឡើយ។

ពាក់ព័ន្ឋការវិលចូលសិល្បៈវិញ ក្រោយពីក្រសួងវប្បធម៌លែងដាក់បម្រាមហាមឡើងឆាកដេនីក្វាន់ ក៏នៅមិនទាន់គិតងាកមកសម្តែង ព្រោះផ្អែកលើការរវល់បង្កើនមុខរបររកស៊ីមិនទាន់ដកឃ្លាបាន៕

សហរដ្ឋអាមេរិក បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតិឲ្យបក្សប្រឆាំងចូលរួមបោះឆ្នោត និងដោះលែងលោក កឹម សុខា

ភ្នំពេញ : សហរដ្ឋអាមេរិក បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលហាមឃាត់មិនឱ្យបក្សប្រឆាំងចូលរួមការបោះឆ្នោត និងទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា។
យោងតាមខ្លឹមសារសេចក្តីថ្លែងការណ៍របស់លោកស្រី Heather Nauert អ្នកនាំពាក្យរបស់ក្រសួងការបរទេសវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៨ កបប្រែក្រៅផ្លូវការ បានបញ្ជាក់ថា សហរដ្ឋអាមេរិកសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលហាមឃាត់អ្នកនយោបាយឈានមុខមកពីគណបក្សសង្រ្គោះជាតិ (គ.ស.ជ) ពីការចូលរួមនៅក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨។


សេចក្តីសម្រេចនេះរារាំងដល់អ្នកបោះឆ្នោតកម្ពុជារាប់លាននាក់ពីការអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនតាមជម្រើសរបស់ពួកគេ និងចោទនូវ សំណួរអំពីសុចរិតភាពនៃដំណើរការបោះឆ្នោត។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គូសបញ្ជាក់ថា «យើងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្តានីតិសម្បទាបេក្ខជនគណបក្សសង្រ្គោះជាតិឡើងវិញជាបន្ទាន់។ បន្ថែមលើនេះទៀត ដោយរក្សាឲ្យស្របជាមួយសេចក្តីសន្និដ្ឋានកាលពីពេលថ្មីៗរបស់ក្រុមការងាររបស់អង្គការសហប្រជាជាតិ ស្តីពីការឃុំឃាំងតាមទំនើងចិត្ត ដែលថា ការដាក់ពន្ធនាគារនៃមេដឹកនាំគណបក្សសង្រ្គោះជាតិ កឹម សុខា គឺជាអំពើតាមទំនើងចិត្ត ដូច្នេះយើងធ្វើការទាមទារសារជាថ្មីរបស់យើងឲ្យមានការដោះលែងរូបលោកជាបន្ទាន់»។
ទាក់ទិននឹងការសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើច្បាប់ដែលហៅថា ដើម្បីដាក់គំនាបមកលើកម្ពុជាតែប៉ុណ្ណោះ។ លោកថា វាគ្រាន់តែជាការបង្ហាញកាន់តែច្បាស់នូវការកាន់ជើងអាយ៉ងរបស់ខ្លួន ដែលប្រព្រឹត្តល្មើសច្បាប់ក្បត់ជាតិប៉ុណ្ណោះ។ ជាទង្វើរំលោភឯករាជ្យ និងអធិបតេយ្យកម្ពុជា ដែលមិនអាចលាក់បាំងបានឡើយ។ និងជាការជួយអាយ៉ងរបស់ខ្លួន គ្មានប្រសិទ្ធភាព និងវិសាលភាពមកលើកម្ពុជាជាដាច់ខាត។
អ្នកនាំពាក្យក៏បានលើកឡើងថា កាលពីពេលថ្មីៗកន្លងមកនេះ គណៈប្រតិភូព្រឹទ្ធសភាសរអា ដឹកនាំដោយលោក ដឹក អេរិកសុន បានប្រកាន់ជំហរយុត្តិធម៌ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។ ដូច្នេះការអនុម័តច្បាប់ដែលចង់ដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា នឹងមិនអាចចេញជាលទ្ធផលឡើយ៕

តារាបង្ហាញម៉ូដ​ សាច់ដុំដ៏ល្បី Sinon Loresca ពេលមកដល់កម្ពុជាភ្លាម ស្រាប់តែបានធ្វើរឿងដ៍ភ្ញាក់ផ្អើលមួយ…

ភ្នំពេញ៖  Sinon Loresca  គឺជាតារាបង្ហាញម៉ូដ​ សាច់ដុំដ៏ល្បីប្រចាំភីលីពីនពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ ពេលលោកចុះពីលើយន្តហោះមានអ្នកហ្វេនលោកជាច្រើនបានមកទទួលស្វាគមន៍ថែមទាំងបានថតរូបទុកជាអនុស្សាវរីយថែមទៀតផង ។

តារាបង្ហាញម៉ូដ​ សាច់ដុំដ៏ល្បី Sinon Loresca ប្រចាំភីលីពីន​ មកដល់កម្ពុជាភ្លាមពាក់ស្បែកជើងកែងភ្លែតដើរបង្ហាញម៉ូដនៅព្រលានយន្តហោះ​ ៕

(សូមទស្សនាវិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkohsantepheapdara%2Fvideos%2F594055924294891%2F&show_text=0&width=267

ដោយ៖ សុវណ្ណ ដេត

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៣ នៅយប់ថ្ងៃទី១៨ នេះ

(ភ្នំពេញ)នៅយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៣ កាត់ទទឹងខាងលើមហាវិថី ហ្សាលដឺហ្គោល ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវមុខហាង Kawasaki ទៅចិញ្ចើមផ្លូវមុខស្ថានីយ៍ប្រេងកាល់តិច។
ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។


អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។

Man United កំពុងបោះទុន 80លានផោនដើម្បីទិញកីឡាករទាំងពីររូបនេះ

នៅថ្មីៗនេះ​ ក្លឹបបិសាចក្រហម Manchester United​ កំពុងចរចាជាមួយក្លឹប Atletico Madrid ដើម្បីទិញយកខ្សែការពារស្លាបស្ដាំ គី Sime Vrsaljko ក្នុងតម្លៃ 30លានផោន ដេីម្បីជំនួស Antonio Valencia ដែលមានវ័យចំណាស់ទៅហើយ ។

មិនតែប៉ុណ្ណោះលោក Jose Mourinho គ្រូបង្វឹករបស់ Manchester United ក៏កំពុងសម្លឹងឃើញខ្សែការពារកំពូលល្បឿនរបស់ក្លឹប Juventus គី Alex Sandro នៅក្នុងតម្លៃខ្លួន 50លានផោន ស្របពេលដែល Juventus ក៏កំពុងតែចង់បាន ​Matteo Darmian របស់ Manchester United ដូចគ្នា។

បើយោងតាមកាសែត La Stampa បាននិយាយថាក្លឹប Manchester United កំពុងត្រៀមនឹងបញ្ចប់ 50 លានផោនសម្រាប់ Alex Sandro ហើយការបញ្ជាក់ជាផ្លូវការអាចនឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរបីថ្ងៃទៀត។

ការដាំដើមឈើពិតជាមានសារសំខាន់ណាស់ សំរាប់ការរីកដុះដាលធនធានព្រៃឈើរបស់យើងឡើងវិញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ មានផ្ទៃដីសរុប១១៤.៣៥គីឡូម៉ែត្រការ៉េ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពល ជាច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏ទាក់ទាញផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយណាស់ ដែលមានវត្តមានមកលើទឹកដីនៃស្រុកឆែប ខេត្តព្រះវិហារនេះជាលើកទី៣។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថានៅទីនេះមិនគ្រាន់តែជាគោលដៅសំរាប់អភិរក្សប៉ុណ្ណោះនោះទេ តែវាជាតំបន់មួយសំរាប់ធ្វើសិក្សាស្រាវជ្រាវផងដែរព្រោះជាតំបន់នេះជាកេរមរតកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ តាមការលើកឡើងពីប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលមានគោលបំណងបង្កើតជាកន្លែងផលិតទឹកដោះគោស្រស់នៅនឹងទីតាំងឧទ្យាននេះ សម្តេចតេជោបានសំដែងនូវការគាំទ្រ ហើយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារបានចូលរួមចំណែកផ្តល់ជាថវិកាចំនួន១០ម៉ឺនដុល្លារផងដែរ ក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹមយកទឹកដោះនៅទីនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់នេះបន្ទាប់ពីមានការអភិរក្ស និងអភិវឌ្ឍន៍ហើយ នឹងទទួលបាននូវភាពទាក់ទាញជាក់ជាមិនខាន ពីព្រោះជាកន្លែងអភិរក្សផង និងជាកន្លែងស្រាវជ្រាវ និងទាក់ទាញទេសចរណ៍ផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដាំដើមឈើពិតជាមានសារសំខាន់ណាស់ សំរាប់ការរីកដុះដាលធនធានព្រៃឈើរបស់យើងឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាតម្រូវការឈើ ពិតជាមានច្រើនណាស់សំរាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បូករួមទាំងបទល្មើសព្រៃឈើផងដែរ ដូច្នេះរាជរដ្ឋាភិបាលបានខិតខំដាំដើមឈើឡើងវិញជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនគម្របព្រៃឈើអោយកាន់តែច្រើនឡើងវិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកថែរក្សា និងអភិរក្សព្រៃឈើនោះ គឺត្រូវតែមានការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃឈើនោះជាមុនសិន ដូចជាតាមរយៈការផ្តល់ដីសម្រាប់ពួកគាត់បង្កបង្កើនផល ការកាត់បន្ថយកុំអោយពួកគាត់ប្រើប្រាស់ អុស ឬធ្យូងច្រើន ជំរុញអោយគាត់បង្កើនការដាំដុះ ដំណាំឧស្សាហកម្មផ្សេងៗដូចជា កៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗទៀតជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកសាជាថ្មីថា រាជរដ្ឋាភិបាលមិនបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅអោយក្រុមហ៊ុនណាទៀតនោះទេ តែត្រូវផ្តល់ជាដីសម្បទានសង្គមកិច្ចអោយពលរដ្ឋ

រស់នៅ និងបង្កបង្កើនផលវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានការគ្រប់គ្រងព្រៃឈើអោយបានត្រឹមត្រូវ ជាពិសេសមិនត្រូវ អោយក្រុមអ្នកមានលុយ និងមានអំណាចមួយចំនួនមកទន្ទ្រានព្រៃឈើខុសច្បាប់ណាមួយឡើយ។

ជម្រើសជាតិកម្ពុជា នៅឈរចំណាត់ថ្នាក់ចំនួនលេខ១៧០ ពោលគឺធ្លាក់ចំណាត់ថ្នាក់២លេខ បើធៀបទៅនឹងខែមេសា កន្លងទៅឈរលេខ១៦៨

កីឡាៈ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បាន​បង្ហាញ​តារាង​ចំណាត់​ថ្នាក់​​ក្រុម​បាល់ទាត់​ទាំង​អស់​ជា​សមាជិក​របស់​ខ្លួន (FIFA World Ranking) ដែល​មាន ២០៦ប្រទេស ប្រចាំ​ខែឧសភា ​ឆ្នាំ​២០១៧ នៅ​​ថ្ងៃព្រហស្បតិ៍ ​ទី១៧ ខែឧសភា នេះ​ស្រប​ពេល​ក្រុម​កម្ពុជា នៅ​ឈរ​​ចំណាត់​ថ្នាក់​ចំនួន​​លេខ១៧០ ពោល​គឺ​ធ្លាក់​ចំណាត់​ថ្នាក់​២លេខ បើ​ធៀប​ទៅ​នឹង​ខែ​មេសា កន្លង​ទៅ​ឈរ​លេខ​១៦៨។

 យោង​តាម​វេបសាយ​ fifa.com បាន​បញ្ជាក់​ថា​តារាង​ចំណាត់​ថ្នាក់​នេះ​គិត​ចាប់​ពី​​ថ្ងៃ​ទី១៧ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ​២០១៨ ខាង​មុខ។ សរុប​​តារាង​ចំណាត់​ថ្នាក់​​ប្រចាំ​​តំបន់​អាស៊ាន ​ប្រទេស​វៀតណាម ឡើង​មក​ឈរ​កំពូល​តារាង៥ខែ​ជាប់គ្នា​ ដោយ​ឈរ​លេខ​១០២​ពិភពលោក បន្ទាប់​ពី​វ៉ាដាច់​ហ្វីលីពីន នៅ​លេខ​១១១ តាម​ពី​ក្រោយ​ក្រុម​ថៃ ឈរ​លេខ​១២២ពិភពលោក, មីយ៉ាន់ម៉ា លេខ​១៣៥, ឥណ្ឌូណេស៊ី លេខ១៦៤, កម្ពុជា លេខ​១៧០, ម៉ាឡេស៊ី លេខ១៧១, សិង្ហបុរី លេខ​១៧៣, ឡាវ លេខ១៧៩, ទីម័រខាងកើត លេខ១៩០ និង​ប្រ៊ុយណេ លេខ​១៩៥។

 បើ​រាល់​តារាង​ចំណាត់​ថ្នាក់​​ក្រុម​ល្អ​ទាំង​១០ ប្រចាំ​ទ្វីប​អាស៊ី ក្នុង​ខែឧសភា នេះ​មានអ៊ីរ៉ង់ ​ឈរ​លេខ៣៦​ពិភពលោក, ​អូស្រ្តាលី លេខ​៤០, ជប៉ុន លេខ​៦០, កូរ៉េខាងត្បូង ​លេខ៦១, អារ៉ាប៊ីសាអ៊ូឌីត លេខ​៦៧, ចិន លេខ​៧៣, គីហ្ស៊ីស្ថាន លេខ​៧៥, ស៊ីរី លេខ៧៦, អារ៉ាប់រួម លេខ​៨១ និងលីប៉ង់ លេខ​៨២ពិភពលោក។

 សម្រាប់​ចំណាត់​ថ្នាក់​ក្រុម​ខ្លាំង​ជាង​គេ​ប្រចាំ​ពិភពលោក​ក្នុង​ខែឧសភា​ នេះ​មាន​អាល្លឺម៉ង់ ឡើងម​ក​ឈរ​ចំណាត់​ថ្នាក់​លេខ១ ចំនួន៩ខែ​ជាប់​គ្នា​ ខណៈ​​ក្រុម​ប្រេស៊ីល បន្ត​​​ឈរ​​លេខ២ ហើយ​ប៊ែលហ្ស៊ិក ​ឈរ​លេខ​៣​, ព័រទុយហ្គាល់ ធ្លាក់​ទៅ​​​លេខ ៤, ប្រទេស​​អាហ្សង់ទីន ឈរ​​លេខ៥, ស្វីស លេខ​៦ បារាំង លេខ៧, អេស្ប៉ាញ លេខ៨, ឈីលី​ ឡើង​មក​​​លេខ ៩ និងប៉ូឡូង ឈរ​ចំណាត់​ថ្នាក់​​​លេខ​១០៕

ពលរដ្ឋជាង៣០០គ្រួសារ ដែលមកពីខេត្តកោះកុង សុំអន្តរាគមន៍ពីសម្តេចតេជោ ក្រោយផ្ទុះជម្លោះជាមួយក្រុមហ៊ុនស្ករស ឧកញ៉ា លី យ៉ុងផាត់

ភ្នំពេញៈ ពលរដ្ឋរាប់រយគ្រួសារ​ បន្ទាប់ពី​ដេកត្រាំត្រែងអស់រយៈពេលជាច្រើនថ្ងៃនៅក្រុងភ្នំពេហើយនោះ ពួកគាត់បាន​សម្រេច​ចិត្តដង្ហែក្បួន​ទៅ​ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីសុំការអន្តរាគមន៍ ពីរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករស ភ្នំពេញសូហ្គឺររបស់លោកឧកញ៉ា លី យ៉ុងផាត់។

ក្បួន​ដង្ហែ​របស់ពលរដ្ឋជាង៣០០គ្រួសារ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ មិនត្រូវបានអាជ្ញាធរហាមឃាត់ឡើយ​ ពោលគ្រាន់តែ​សម្រួលឲ្យ​មានរបៀបរៀបរយប៉ុណ្ណោះ ជៀសវាង​បង្កការកកស្ទះ​ ឬ​បាត់បង់សណ្ដាប់ធ្នាប់នៅក្នុងក្រុង។ ទោះជាបែបណានៅក្នុងហេតុការណ៍ហែក្បួននោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់បានដាក់ពង្រាយ និងឃ្លាំមើលគ្រប់វិនាទី ក្នុងនោះ​ក៏មានការ​រារាំងខ្លះៗដែរ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ពលរដ្ឋជាង៣០០គ្រួសារ​មកពីខេត្តកោះកុង ដែលដេកសម្រាកនៅក្នុងវត្តសាមគ្គីរង្សី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដង្ហែក្បួនចេញពីវត្តឆ្ពោះទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីដោយការថ្មើរជើង ក្រៅពីនោះពួកគាត់ក៏គ្រោងយកញត្តិទៅដាក់តាមស្ថាប័នជាតិមួយចំនួនឯទៀតផងដែរ ដើម្បីសុំការអន្តរាគមន៍ និងឲ្យអាជ្ញាធរពន្លឿនក្នុងការដោះស្រាយសំណងជូនពួកគាត់ ដោយក្នុង១គ្រួសារទាមទារដី៣ហិកតា និងលុយ២៥០០ដុល្លារ៕