ពត៍មានលំអិត ៖ ជុំវិញករណីរជនសង្ស័យជាឃាតករ បើករថយន្តដេញបុកបំណងសំលាប់ប្អូនថ្លៃនាយពែកមី សមត្ថកិច្ចថែមទាំង , , ,

ពត៍មានលំអិត ៖ កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨ កន្លងទៅនេះ នាយពែកមី បានចេញនូវសារនិងវីដេអូមួយ បានបញ្ជាក់ពីទុក្ខសោកប្អូនជួបគ្រោះថ្នាក់ ដោយគេប៉ងធ្វើឃាត ដោយនាយ បានបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នេះ ឃាតករជិះឡានដេញបុកប្អូនប្រុសរបស់ខ្ញុំ បណ្តាលរងរបួសជាទម្ងន់ សូមបងប្អូនជួយស៊ែរវីដេអូនេះ ឲ្យឃាតករ បានឃើញផង យើងខ្ញុំបានដាក់ពាកក្យបណ្តឹងហើយ មកដល់ថ្ងៃនេះ សមត្ថកិច្ចខណ្ឌឫស្សីកែវ មិនទាន់ហៅឃាតករ មកដោះស្រាយបានទេ។

បើតាមប្រភពពីសាច់ញាតិត្រូវជាម្តាយមីងរបស់ជនរងគ្រោះបានអោយដឹងថា ៖ ដំបូងគាត់មានជំលោះតិចតួចក្នុងការប៉ះពៀគ្នារវាងម៉ូតូនិងឡានរបស់ជនសង្ស័យជាឃាតករម្នាក់នោះ នៅម្តុំផ្លូវកែង បទចូលផ្ទះស្ថិតក្នុង ក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកៃវ ហើយក្មួយរបស់គាត់បានលើកដៃសំពះសូមខុមាទោសទៀតផង តែអ្នកនៅក្នុងឡាននោះបានប្រមាថ និងជេរបញ្ចោរខ្លាំង មានពាក្យថា << ម៉េចហ្អែង ចង់អោយអញកៀបក្បាលហ្អែកជាប់និងកង់ឡានអញមែន? << ភ្លាមនោះក្មួយប្រុសខ្ញុំមិនបានតបទេ ហើយក៏បើកម៉ូតូចេញទៅ ស្រាប់តែតៃកុងឡានរូបនោះបំបោលឡានយ៉ាងលឿន ដេញតាមពីក្រោយបំណងបុកសំលាប់ ទើបធ្វើអោយក្មួយប្រុសខ្ញុំភ័យស្លន់ស្លោ បើករត់ដល់ផ្លូវកែងបែកជាពីរ ហើយបុកផ្ទះរបស់គេរងរបួសធ្ងន់តែម្តង >>
ប្រភពដដែលបានបន្តទៀតថា ៖ ដោយក្តីអាណិតអាសូរបស់អ្នកជិតខាង និង ប្រជាពលរដ្ធដែលមានបំពាក់កាម៉េរានៅមុខផ្ទះគាត់បានផ្តល់ឯកសារទាំងស្រុង ហើយពួកយើងពិតជារន្ធត់និងភាពសាហាវឃោរឃៅនេះណាស់ មិនគួរណាជនសង្ស័យជាឃាតកររូបនោះហ៊ានធ្វើដល់ថ្នាក់ហ្នឹង ព្រោះគ្រាន់តែរឿងរ៉ាវតិចតួចសោះ ដាច់ចិត្តបើកឡានដេញបុកក្មួយរបស់គាត់ដូចនោះទេ បើតាមប្រភពពីសមត្ថកិច្ចគាត់មានងារជាមន្ត្រីប៉ូលីសចរាចរទៀតផងហេតុដូចនេះហើយ គាត់គួរតែដឹងថាច្បាប់វាយ៉ាងណា ហើយគួរតែធ្វើជាគំរូល្អដល់ពលរដ្ធស្លូតត្រង់។

យោងតាមរបាយការរបស់សមត្ថកិច្ចបានអោយដឹងថា ៖ ករណីរថយន្តដេញបុកបំណងសំលាប់នេះកើតឡើងនៅវេលាម៉ោង៩ និង៤២នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបុរីពិភពថ្មី ផ្ទះលេខ១១ ក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកៃវ ។ ជនរងគ្រោះមានឈ្មោះ សាលីម ហ្វារីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស និងជាកីឡាករក្នុងក្រុម Pek Mi FC ចំណែកជនសង្ស័យជាឃាតករមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ បានកំពុងរត់គេចខ្លួនបាត់។ ជាមួយគ្នានេះដែរប្រភពពីគណនីហ្វេសប៊ុករបស់សមត្ថកិច្ចអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានឆ្លើយតបនិងសង្កត់ធ្ងន់ទៅនឹងករណីនេះផងដែរថា “ជំរាបជូនលោកពែកមី ក៏ដូចសាធារណជន មេត្តាជូនជ្រាប។ ចំពោះករណីដែលបានកើតឡើង កាលពីថ្ងៃទី១០ ខែឧសភា សមត្ថកិច្ចខណ្ឌឫស្សីកែវ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំ ជំរុញលើវិធានការជំនាញទាំងនីតិវិធី នឹងប្រតិបត្តិការ តាមប្រសាសន៍ដឹកនាំ និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណជន មេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ចយើងខ្ញុំ”។ ក្នុងរបាយការណ៍របស់នគរបាលខណ្ឌឫស្សីកែវ ក៏បានបង្ហាញមុខសញ្ញាបើកឡានបុកជាមន្ត្រីប៉ូលិស​ ស្លាកលេខរថយន្តធុនដ្រា​របស់ជនល្មើសទៀតផង​​។ ក្នុងរបាយការណ៍ប៉ូលិសបានបញ្ជាក់ថា​ នៅវេលាម៉ោង៩ និង៤២នាទីយប់ថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨​ នៅចំណុចបុរីពិភពថ្មី​ ផ្លូវលេខ១១​ ក្រុម៤​ ភូមិខ១​ សង្កាត់ច្រាំងចំរេះ២​ មានករណីបុរសម្នាក់បើករថយន្តម៉ាកធុនដ្រា​ បំបុ​កជនរងគ្រោះម្នាក់ (ប្អូនលោកពែកមី) បណ្តាលឱ្យរបួសធ្ងន់​ ដោយនគរបាលបានចោទប្រកាន់ជនល្មើស គឺជាករណីហឹង្សាមានស្ថានទម្ងន់ទោស បើករថយន្តដេញបុកជនរងគ្រោះ។

របាយការណ៍ដដែលបានបន្តថា​ បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាល បង្រ្កាបមិនបាន ដោយជនល្មើសជិះរថយន្តគេចខ្លួនបាត់​ ប៉ុន្តែតាមការស្រាវជ្រាវ សមត្ថកិច្ចនគរបាល បានកំណត់មុខសញ្ញាជនល្មើស ឈ្មោះ វ៉ាល់​ សុវណ្ណមករា​ ហៅ​ គី​ ភេទប្រុស អាយុ៣២ឆ្នាំ​ មុខរបរលក់ដូរ ស្នាក់នៅបុរីវិមានភ្នំពេញ​ សង្កាត់ច្រាំងចំរេះ១​ ខណ្ឌឫស្សីកែវ​​ (គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ សាលីម​ ហ្វារី​ត​ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម​​ មានទីលំនៅសង្កាត់ច្រាំងចំរេះ១​ ខណ្ឌឫស្សីកែវ​​ ។របាយការណ៍បន្តទៀតថា ដំបូងជនរងគ្រោះបានបើកម៉ូតូម៉ាកស្មាស់​ ចូលទៅផ្ទះតាមផ្លូវបុរីពិភពថ្មី​អាងទឹក​ ភ្លាមៗនោះ ស្រាប់តែអ្នកបើកបររថយន្តម៉ាកធុនដ្រា​ ពណ៌ស​ ស្លាកលេខភ្នំពេញ 2AP-0198 បានបើកយ៉ាងលឿន ដេញពីក្រោយម៉ូតូស្មាស់ បណ្តាលឲ្យអ្នកបើកម៉ូតូស្មាស់ ទៅបុកនឹងរបងទ្វាផ្ទះប្រជាពលរដ្ឋ ដួលតែម្តងបណ្តាលឱ្យរបួសធ្ងន់​ ហើយរថយន្តធុនដ្រា ក៏បានបើកបត់ស្តាំគេចខ្លួនបាត់តែម្តង។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌនិងប៉ុស្តិ៍ ចុះស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ ដើម្បី កសាងសំណុំរឿងទៅតុលាការរាជធានី ដើម្បីអនុវត្តតាមនីតិវិធី។

ជនសង្ស័យជាឃាតករ

រថយន្តបង្ករ

នៅក្នុងរបាយការណ៍ កាលពីថ្ងៃទី១៤ ខែឧសភា លោកអនុសេនីយ៍ហាក់ ប៊ុនថន នាយប៉ុស្តិ៍ស្តីទី នគរបាលរដ្ឋបាលច្រាំងចំរេះ២ បានបញ្ជាក់ថា យោងតាមកំណត់ហេតុស្តាប់ការបំភ្លឺរបស់ឈ្មោះ ឌីមេសាណាន់ និងឈ្មោះ ផាត់ ចាន់រ័ត្ន សន្និដ្ឋានថា ឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌ​ឫស្សីកែវ ពិតជាតិបានប្រព្រឹត្តហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បើករថយន្តដេញបុកបណ្តាលឲ្យជនរងគ្រោះ បុកជញ្ជាំងរបងទ្វារផ្ទះរងរបួសធ្ងន់) ពិតប្រាកដមែន៕

 

លោកជំទាវ ម៉ែន សំអន ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ និងជាស្នូលមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖​  លោកជំទាវ ម៉ែន សំអន. ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាង សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ  មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៍ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។ លោកជំទាវ សំអន  បានបញ្ជាក់បែបនេះ ខណៈលោកជំទាវ ចូលរួមជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តសិរីបាវិត ស្ថិតនៅភូមិជ័យកំពក ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែងកាលពីថ្ងៃសៅរ៍ ០៥កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ។

      លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖សម្តេចទាំងពីរ គឺជាពុទ្ធសាស្ដ្រ តម្ដល់ឧត្ដមដ៏ថ្លៃថ្លា ក្នុងសតវត្សទី២១នេះ ដោយបានប្រែក្លាយពី ប្រទេសដែលពោរពេ​ញ​​ទៅដោយសង្រ្គាម មកជាប្រទេសដែលមានការ អភិវឌ្ឍ លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា និងជំនឿសា​ស​នា ​ក៏ត្រូវបានរស់ឡើងវិញផងដែរ ដែ​ល​អាចឱ្យប្រជាពលរដ្ឋ មានសិទ្ធិធ្វើបុ​ណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួន ស្រ​ប​តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ពុទ្ធបរិស័ទ ទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។

        លោកជំទាវបានបញ្ជាក់ថា៖ ការពង្រឹងគុណ ភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ត្រូវផ្សាភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីកិច្ចការសាសនា សណ្តាប់ធ្នាប់ល្អ ធានាបាន នូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនា ជាប្រការសំខាន់បំផុត។  តាមរយៈព្រះពុទ្ធិកសិក្សា ប្រទេសជាតិ យើងទទួល បាន នូវអ្នកមានចំណេះដឹងជាច្រើន ជាពហុស្សូត ដែលជាសសរទ្រូងដ៏រឹងមាំរួម ចំណែកថែរក្សា ការពារវប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាមគន្លងព្រះធម៌ ដែលជាអត្តសញ្ញាណជាតិកម្ពុជាយើង ហើយការយកចិត្តទុកដាក់ ចំពោះពុទ្ធិកសិក្សាជាការចាំបាច់ដែលត្រូវពង្រឹក ពង្រឹងពីទីក្រុង រហូតដល់ជនបទ។

    លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ៖ ចាប់ពីពេលនេះទៅ ជាឱកាសដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជាយើងរួមគ្នាយ៉ាងជិតស្និទ្ធរក្សាការពារ ដើម្បីសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើរហិង្សាជាដើម។

      លោកជំទាវក៏បានថ្លែងនូវការសរសើរចំពោះពុទ្ធសាសនា ទាំងបុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រណិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទ សមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាស ម្ពុទ្ធ។ ទន្ទឹមនេះជនរួមជាតិខិតខំសំអាតកាយវាចាជម្រះនូវសេចក្តី សៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ ៕

អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ឆ្លើយតបនឹង ពែកមី ទាក់ទងនឹង ករណីរថយន្ត Tundra ដេញបុកប្អូនថ្លៃលោក

គ្រប់គ្នាកំពុងមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងករណីរថយន្ត Tundra ដេញបុកប្អូនធម៌ នាយពែកមី  កាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ បណ្ដាលឲ្យ លោក ចាន់ សុផាត ភ័យស្លន់ស្លោ បើកម៉ូតូជ្រុលទៅបុករបងផ្ទះដែលនៅកែងផ្លូវ រងរបួសជាទម្ងន់ រហូតឈានដល់ការបញ្ជូនទៅប្រទេសវៀតណាម ឯជនសង្ស័យមកទល់ពេលនេះ នៅមិនទាន់ចាប់បាននៅឡើយ ធ្វើឲ្យនាយពែក មី និងបណ្ដាសារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាត ។

មុននេះបន្តិច ល្ងាចថ្ងៃដដែលនេះ ខាង អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានឆ្លើយតបទាក់ទងនឹងដំណើរការទៅ នាយ ពែកមី នៃរឿងនេះ ថា ៖

ជំរាបជូនលោកពែកមី ក៏ដូចសាធារណៈជន មេត្តាជូនជ្រាប!
ចំពោះករណីដែលបានកើតឡើងកាលពីថ្ងៃទី10 ខែ5 សមត្ថកិច្ចខណ្ឌឬស្សីកែវ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំ ជំរុញលើវិធានការជំនាញទាំងនីតិវិធី នឹងប្រតិបត្តិការ តាមប្រសាសន៍ដឹកនាំ នឹងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនិយ៍ ជួន សុវណ្ណអគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណៈជន មេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ចយើងខ្ញុំ!

ជនរងគ្រោះ និងនាយពែកមី

វីដេអូ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Famapapatv%2Fvideos%2F1898460286891058%2F&show_text=0&width=560https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPekmiofficialpage%2Fvideos%2F852785614911737%2F&show_text=0&width=476https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPekmiofficialpage%2Fvideos%2F852801401576825%2F&show_text=0&width=267

ធ្លាក់យន្តហោះនៅគុយបាស្លាប់មនុស្សជាង១០០នាក់របួសធ្ងន់3នាក់កំពុងជួយសង្គ្រោះ

បរទេស ៖ មនុស្សជាង១០០នាក់បានស្លាប់បន្ទាប់ពីយន្តហោះ Boeing 737 មួយគ្រឿងបានធ្លាក់នៅក្បែរអាកាស
យានដ្ឋានអន្តរជាតិ Jose Marti ក្នុងទីក្រុងឡាហាវ៉ាន។


យន្តហោះប៊ូអ៊ីង 373 បានចាប់ផ្តើមចេញដំណើរនៅវេលាម៉ោង ១២ និង០៨នាទី ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៨ លើជើងហោះហើរក្នុងស្រុកមួយ ទៅកាន់ទីក្រុង ហូលហ្គីន (Holguin)។
យោងតាមក្រុមហ៊ុនម៉ិកស៊ិក (Mexican)បានឱ្យដឹងថា យន្តហោះនេះដឹកអ្នកដំណើរ និងអាកាសយានិកសរុប ១១០ នាក់។


មានសមាជិកអាកាសយានិកម៉ិកស៊ិកចំនួន 6 នាក់នៅលើជើងហោះហើរនេះដែរ ហើយអ្នកដំណើរភាគច្រើនគឺពលរដ្ឋគុយបា ដោយមានជនបរទេសតែ 5 នាក់ប៉ុណ្ណោះក្នុងចំណោមជនរងគ្រោះទាំងអស់ ។ នេះបើតានវេបសាយ Cubadebate របស់រដ្ឋគុយបា បានរាយការណ៍ឲ្យដឹង។


លោក Miguel Diaz-Canel ប្រធាននាធិបតីគុយបាបានថ្លែង បន្ទាប់ពីចុះត្រួតពិនិត្យដោយផ្ទាល់ដល់កន្លែងធ្លាក់យន្តហោះថា មានគ្រោះថ្នាក់ជើងហោះហើរ ។ ព័ត៌មានមិនទាន់បញ្ជាក់ច្បាស់លាស់ទេ ។ វាទំនងជាចំនួនជនរងគ្រោះកើនឡើងច្រើន ។
ទូរទស្សន៍រដ្ឋបានផ្សាយថា វាជាជើងហោះហើរក្នុងស្រុកមួយ ពីរដ្ឋធានីគុយបា ទៅទីក្រុងហូលហ្គីន នៅភាគខាងកើតនៃដែនកោះនេះ ។

យន្តហោះនេះត្រូវបានជួលឱ្យក្រុមហ៊ុនអាកាសចរណ៍ Cubana de Aviación ដោយក្រុមហ៊ុនអាកាសចរណ៍ម៉ិកស៊ីកូ Aerolineas Damojh ។
អាជ្ញាធរម៉ិកស៊ិកបាននិយាយថា យន្ដហោះនេះត្រូវបានកសាងឡើងក្នុងឆ្នាំ 1979 ហើយត្រូវបានត្រួតពិនិត្យដោយជោគជ័យកាលពីខែវិច្ឆិកា ៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FCHANCHIN168%2Fvideos%2F2314961648730793%2F&show_text=0&width=476

ប្រភព៖ ដើមរាំង-Dermrang

ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត នាពេលខាងមុខនេះ នឹងត្រូវធ្វើចែកជូន ប្រជាពលរដ្ឋ មុខបោះឆ្នោត១ខែ

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ថា ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោត នាពេលខាងមុខនេះ នឹងត្រូវធ្វើចែកជូន ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នេះបើយោងតាម សេចក្ដីអំពាវនាវ របស់ គ.ជ.ប ។

 

សេចក្តីអំពាវនាវបានឲ្យដឹងទៀតថា ពលរដ្ឋនៅទូទាំងប្រទេស ចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តន៍សិទ្ធិរបស់ខ្លួន ហើយ គ.ជ.ប ក៏បានស្នើសុំការសហការ ពីស្ថានទូតនៃកម្ពុជាទាំងអស់ ឲ្យចូលរួមផ្សព្វផ្សាយ សេចក្ដីអំពាវនាវនេះ ឲ្យបានដល់ប្រជាពលរដ្ឋ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅនិងធ្វើការ នៅក្រៅប្រទេស ឲ្យបានទូលំទូលាយផងដែរ។
សេចក្តីអំពាវនាវបញ្ជាក់ថា ពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ និងកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត៕

 

សប្តាហ៍ក្រោយ ប្រធានាធិបតិកូរ៉េខាងត្បូង នឹងជួបជាមួយលោក ត្រាំ ពិភាក្សាគ្នាទៅលើកិច្ចប្រជុំកំពូល

Seoul ៖ លោក ម៉ូន ជេអ៊ីន ប្រធានាធិបតិកូរ៉េខាងត្បូង គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីជួបប្រជុំគ្នាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរឿងជួយដល់កិច្ចប្រជុំកំពូល ដែលនឹ ងកើតឡើងនៅពេលខាងមុខរវាងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (DPRK) និងសហរដ្ឋអាមេរិកឲ្យទទួលបានជោគជ័យ។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃសុក្រនេះ។

លោក Nam Gwan-pyo  អនុប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតី បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានមួយចំនួនថា លោក ម៉ូន នឹងបំពេញទស្សនកិច្ចជាផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោក ត្រាំ ដើម្បីពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូលមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន)។

គាត់បានថ្លែងថា កិច្ចប្រជុំកំពូលរវាងលោក ត្រំាំ និងលោក ម៉ូន ដើម្បីរក្សាស្ពានមួយនាំឲ្យឈានទៅរកភាពជោគជ័យទាំងស្រុងសម្រាប់កិច្ចប្រជុំកំពូល DPRK-U.S ។
គេបានមើលឃើញថា នៅមុនកិច្ចប្រជុំកំពូលមកដល់រវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលគ្រោង នឹងធ្វើឡើងនៅឯប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនាខាងមុខនោះ ពេលថ្មីៗនេះមានការប្រឆាំងពីកូរ៉េខាងជើងដែលគំរាមដកខ្លួនចេញពីកិច្ចប្រជុំកំពូល ដោយសំអាងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរួមគ្នាធ្វើលំហាត់សមយុទ្ធបង្កហេតុនៅឧបទ្វីបកូរ៉េ ៕

នាយ ពាក់មី បានអំពាវនាវឲ្យសម្ថកិច្ចជួយធ្វើកាអន្តរាគមណ៍ ដើម្បីរកមុខឃាតករដែលបានបើកឡានដេញបុកប្អូនថ្លៃ

ភ្នំពេញ៖ នាយ ពាក់មី បានអំពាវនាវឲ្យសម្ថកិច្ចជួយធ្វើកាអន្តរាគមណ៍ ដើម្បីរកមុខឃាតករដែលបានបើកឡានដេញបុកប្អូនថ្លៃរបស់គាត់កាលពី ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០១៨ ឲ្យមកទទួលតោសតាមផ្លូវច្បាប់។
បើមើលតាមវិដេអូយើងឃើញថា គួរអោយអាណិតប្អូនថ្លៃនាយ ពាក់មី ខ្លាំងមែនទែនដោយសាតែខ្លាចជនបង្ករបើកដេញបុក ហើយភ័យស្លន់ស្លោក៍បានបើករត់ រហូតជ្រុលទៅបុកទ្វាផ្ទះប្រជាពលរដ្ធនៅចុងផ្លូវរងរបួសជាទំងន់៕
សូមទស្សនាវីដេអូផ្ទាល់

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPekmiofficialpage%2Fvideos%2F852801401576825%2F&show_text=0&width=267

ក្តៅក្តៅ ! ប្អូនប្រុសតារាកំប្លែងពែកមី ត្រូវបានឃាតករបើឡានដេញបុក របួសធ្ងន់កំពុងសំរាកនៅមន្ទីពេទ្យ

តាមប្រពភច្បាស់ការមួយបានអោយដឹងថា ៖ កាលពីយប់ថ្ងៃទី10ខែឧសភាឆ្នាំ2018 កូនប្រុសរបស់លោក ចាន់ សុផាត ដែលជាបងប្អូនធម៍របស់នាយ ពែក មី តារាកំប្លែងដ៏មានប្រជាប្រិយភាពត្រូវបានឃាតករ បើកឡានដេញបុកសំលាប់រហូតដល់ភ័យស្លន់ស្លោ បើកម៉ូតូជ្រុលទៅបុករបងផ្ទះដែលនៅកែងផ្លូវទទួលរងរបួសជាទំងន់។ ប្រភពដដែលបានបន្តថា ជនរងគ្រោះមានឈ្មោះ រីត ត្រូវ ជាកូនរបស់លោក ចាន់ សុផាត មុនកើតហេតុមិនដឹងជាមានជំលោះអ្វីជាមួយឃាតករនោះទេ ទើបបណ្តាលអោយឃាតករដ៏សាហាវរូបនោះបើកឡានដេញបុកតែម្តង ទើបធ្វើអោយជនរងគ្រោះភ័យស្លន់ស្លោ បើរត់ រហូតជ្រុលទៅបុកទ្វាផ្ទះប្រជាពលរដ្ធនៅចុងផ្លូវរងរបួសជាទំងន់។ ពេលនេះជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ តែដោយសារស្ថានភាពរបួសធ្ងន់ពេក ខាងក្រុមគ្រួសារបានសំរេចបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។

ប្រភពដដែលបានបន្តថា ពួកគាត់បានរាយការណ៍និងដាក៉ពាក្យបណ្តឹងទៅសមត្ថកិច្ចខណ្ឌឬស្សីកែវរួចរាល់ហើយ ប៉ុន្តែមិនទាន់មានចំណាត់ការយ៉ាងណា ឬ ហៅជនរបង្កចូលខ្លួនមកដោះស្រាយនៅឡើយទេ មិនដឹងថាត្រូវស្ងាត់ឈឹងទុកអោយជនរងគ្រោះបង្ហូរទឹកភ្នែកស្រែករកយុត្តិធម៍នោះឬយ៉ាងណា៕

វីដេអូពីកាម៉េរាសុវត្តិភាព

 

នាគខ្មៅ ឃឹម ឌីម៉ា ត្រូវាបានជ្រើសរើសជាតំណាងក្នុងកម្មវិធីទទួលភ្លើងអទិទេព

ពត៍មានកីឡា ៖ កាលពីពេលថ្មីៗនេះ កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ត្រូវបានជ្រើសរើសជាអត្តពលិកចូលមកទទួលភ្លើងអទិទេពពីព្រះមហាក្សត្រ ក្នុងកម្មវីធីបើកកីឡាជាតិលើកទី២ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ សប្តាហ៍ក្រោយ ។ ច្បាស់ណាស់កីឡាករ ឃឹម​​ ឌីម៉ា ត្រូវបានជ្រើសរើសជាតំណាងដល់កីឡាករ​ កីឡាការនីក្នុងការតទទួលភ្លើងអទិទេពពីព្រះមហាក្សត្រ គឺដោយសារតែលោកជាម្ចាស់មេដាយមាសវិញ្ញាសារគុនខ្មែរ​ ដែលជាមរតកដ៏យូលង់របស់ដូនតាខ្មែរ ។

ក្នុងកម្មវិធីទទួលភ្លើងអទិទេពនេះ ឃឹមឌីម៉ា និងកីឡាករល្បុកតោ ១០រូបទៀតអមដំណើរ ដើម្បីយកមកបន្តឲ្យកីឡាករ កីឡាការនី ផ្សែងទៀត និងសំដៅមកពហុកីឡាដ្ធាន ដើម្បីប្រគល់ដល់សម្តេចតេជោហ៊ុនសែនអុជតំណាងពិធីបើក ។
គួរបញ្ជាក់ថានេះជាលើកទី២ហើយដែលកម្ពុជា ប្រារព្ធកម្មវិធីកីឡាជាតិនេះឡើង ។ ព្រឹត្តិការណ៍នេះប្រារព្ធ២ឆ្នាំម្តង ដើម្បីចម្រាញ់ធនធានកីឡាត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ នាពេលខាងមុខនេះ។

 

 

 

អនិច្ចា ! រោងល្ខោនខោលខ្មែរគ្មានអ្នកទស្សនា ហើយសំណូមពរឲ្យមានការគាំទ្រដល់សិល្បៈបុរាណល្ខោនខោលឲ្យរស់រានមានជីវិតផង , , ,

សមាគមសិល្បសុវណ្ណភូមិនឹងសម្តែងល្ខោនស្បែកធំ និង​ ល្ខោនខោល ជាការសម្តែងដែលលោកគ្រូ ម៉ាន កុសល បានខិតខំច្នៃការសម្តែងឲ្យកាន់តែប្លែក និងទាក់ទាញ តែងតែសម្តែងនៅរៀងរាល់ថ្ងៃសុក្រ និង សៅរ៍ ។ ប៉ុន្តែបែរជាមិនមានអ្នកចូលរួមទស្សនាទៅវិញ អ្វីដែលកាន់តែកាន់ពិបាកនោះគឺ នៅសប្តាហ៍នេះ គ្មានមានអ្នកមកចូលរួមទស្សនាទាល់តែសោះ រហូតដល់សមាគមសិល្បសុវណ្ណភូមិ បានលុបចោលការសម្តែង។

មូលហេតុដែលការសម្តែងត្រូវបានលុបចោលបែបនេះធ្វើឲ្យសិល្បករបុរាណល្ខោនខោល និងហ្វេសប៊ុកផេករបស់ខ្លួន Srolanh Lakhoan-ស្រលាញ់ល្ខោន បានបង្ហោះរូបភាព រួមទាំងបង្ហាញអារម្មណ៍អស់កម្លាំងចិត្ត ដោយក្រោយពេលគ្មានអ្នកមកទស្សនា ព្រមទាំងសំណូមពរឲ្យមានការគាំទ្រដល់សិល្បៈបុរាណល្ខោនខោលឲ្យរស់រានមានជីវិតផង។

សូមបញ្ជាក់ថា ដែរសមាគមសិល្បៈ​សុវណ្ណភូមិតែងតែធ្វើការសម្តែងរៀងរាល់ថ្ងៃសុក្រ និងសៅរ៍ វេលាម៉ោង៧ល្ងាច សំបុត្រតម្លៃ : ២០០០០​រៀល សិស្ស-និស្សត (មាន​កាតសិស្ស) : ១០០០០រៀល បរទេស:៤០០០០រៀល  ចំណែកទីតាំង សមាគមសិល្បៈ​សុវណ្ណភូមិ ទីតាំងផ្ទះលេខ ១៦៦ ផ្លូវ ៩៩ កែងផ្លូវ ៤៨៤ សង្កាត់ បឹង​ត្របែក ខណ្ឌ ចំការមន​ រាជធានីភ្នពេញ ៕