ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្វាគមន៍ចំពោះការមកដល់នៃអ្នកទេសចរចិន

 កាលពីឆ្នាំ២០១៧ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិមានប្រមាណជាង ៥.៦លាននាក់ បានមក
ទស្សនាប្រាសាទបុរាណនានា ព្រមទាំងសម្រាកនៅតំបន់អេកូទេសចរណ៍នៅកម្ពុជា ដែលក្នុងនោះ មានភ្ញៀវទេសចរចិន ចំនួនជាង ១.២លាននាក់ ឈរក្នុងលំដាប់ថ្នាក់លេខ១ ក្នុងចំណោមទេសចរបរទេស។ នេះជាការ លើកឡើងរបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីក្នុងឱកាសបើកវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទៈ ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ នាសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។
ឯកឧត្តមបានបញ្ជាក់ថា វិស័យទេសចរកម្ពុជាបានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប តំណាងឲ្យប្រមាណ៣០% នៃវិស័យសេវាកម្ម បានបង្កើតការងារប្រមាណជាង ២លាននាក់ ហើយតាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដែលក្នុងនោះនឹងមានទេសចរណ៍ចិនចំនួន ២លាននាក់។
ឯកឧត្តមយល់ថា វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ក៏ស្ថិតនៅក្នុងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត «ខ្សែក្រវាត់ និង ផ្លូវ » ដែលជាគំនិតផ្តួចផ្តើមវិសេសវិសាលបំផុតរបស់ ឯកឧត្ដម ស៊ី ជីន ពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ វិស័យទេសចរណ៍ ក៏ជាការផ្លាស់ប្តូរប្រជាជនកម្ពុជា និងចិន ក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់ និងផ្លូវ » ធ្វើឲ្យប្រជាជនយើងកាន់តែយោគយល់គ្នា ស្រឡាញ់គ្នា និងទៅមករកគ្នា។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លួវនេះ» យើងបន្តរួមគ្នា បើកចំហរឱ្យកាន់តែទូលំទូលាយថែមទៀតផ្តើមចេញពីផ្លែផ្កានៃការតភ្ជាប់ និងការសម្រួលការធ្វើដំណើរទេសចរណ៍។


ក្នុងឱកាសនេះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម ទូ ជាំង អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានចាត់ទុកវេទិកាទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទៈ ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ នាពេលថាមានសារសំខាន់ក្នុងការធ្វើ កិច្ចការរួមគ្នាដើម្បីភាពលូតលាស់នៃវិស័យទេសចរណ៍រវាងប្រទេសជាតិទាំងពីរកម្ពុជា ចិន ជាពិសេសការជំរុញ អ្នកទេសចរចិនឱ្យមកទស្សនាកម្ពុជា និងទេសចរកម្ពុជាទៅទស្សនានៅប្រទេសចិនស្របតាមស្មារតីនៃកិច្ចប្រជុំ រវាងកម្ពុជា ចិនកាលពីព្រឹកមុិញស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិនលើវិស័យទេសចរណ៍ ដោយក្នុងកិច្ច ប្រជុំនេះភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ ដើម្បីស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការរយៈពេលវែងឱ្យកាន់តែសុីជម្រៅក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា ចិន។

វេទិកានេះនឹងមានការពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ ទី១ .ការពិភាក្សាអំពីនវានុវត្តភាពក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា តាមរយៈគោលនយោបាយគាំទ្រការវិនិយោគ និងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត។ ទី២.ផ្តោតការពិភាក្សាគ្នាលើដំណើរផ្លូវឆ្ពោះទៅរកការរីកចម្រើន និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាឆ្ពោះទៅឆ្នាំ២០៣០ តាមរយៈកំណើននៃភ្ញៀវទេសចរចិន។ ទី៣. ពិភាក្សាលើការបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍រួមគ្នារវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ ដោយត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាទំនើប និង
ទី៤. វេទិកានឹងផ្តោតលើការជម្រុញការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ដើម្បីបង្កើនលំហូរទេសចរទៅវិញទៅមករវាងប្រទេសយើងទាំងពីរ ដោយត្រូវបង្កើនការហោះហើរតភ្ជាប់ រវាងគោលដៅនានាឱ្យកាន់តែច្រើនថែមទៀត នៅក្នុងក្របខណ្ឌនៃការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” បន្តការពង្រឹងសេវាកម្មពេលមកដល់ តាម
រយៈការសម្រួលទិដ្ឋាការ បែបបទចេញ-ចូល ពិសេសការសម្រួលការមកដល់របស់ទេសចរចិននៅតាមអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានា៕

មិនធម្មតាកីឡាករប្រដាល់គុនខ្មែរ សរ សី បានយកឈ្នះកីឡាករឥណ្ឌូណេស៊ី (មានវីដេអូ)

កាលពីពេលថ្មីកន្លងមកនេះកីឡាករប្រដាល់គុនខ្មែរ សរ សី បានធ្វើឲ្យកក្រើកសង្វៀន MMA ក្នុងការប្រកួតក្បាច់គុនចម្រុះរបស់ស្ថាប័ន ONE Championship ដោយយកឈ្នះកីឡាករ Victorio Senduk ដែរជាម្ចាស់ផ្ទះដោយពិន្ទុ នៅក្នុងទីក្រុង​ហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរិ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨​ កន្លងមកនេះ ។

ជាការពិតណាស់កីឡាករ សរ សី គីជាកីឡាករប្រដាល់គុនខ្មែរសេរី ដែលធ្លាប់មានកេរ្តី៍ឈ្មោះល្បីផងដែរនៅក្នុងប្រទេសកម្ពុជា​ ។​ ហើយសព្វថ្ងៃនេះលោកបានផ្លាស់ប្ដូរពីអាជីពប្រដាល់សិរី ទៅវៃក្នុងទ្រុងរបស់ស្ថាប័ន ONE Championship ។​​ កីឡាករ សរ​​ សី បានទទួលជ័យជម្នះជាលើកដំបូងនៅក្នុងការប្រកួត ONE Championship ដោយផ្តួលមិត្តរួមជាតិរបស់ខ្លួន គីកីឡាករ ជីម ចិត្រា នៅក្នុងទឹកទី២ ។ ហើយកីឡាកររូបនេះក៏ធ្លាប់យកឈ្នះលើកីឡាករបរទេសជាច្រើនរូបផងដែរ ។

ស្នាមញញឹមនៃប្រពន្ធជាជោគជ័យនៃបុរសជាប្តី ! នៅចាំថ្ងៃដែលស្គាល់គ្នាតំបូងទេ?

ការចែករំលែកអំពីសុភមង្គលគ្រួសារ ៖ ថ្ងៃនេះ Madam សុំចែករឿងមួយទៅអ្នកទាំងអស់គ្នា ធនាថា អ្នកទាំងអស់គ្នាប្រាកដជា យកពួកគាត់ទាំងពីរធ្វើជាគំរូរ។ មានគ្រួសារបងស្រីម្នាក់ រស់់នៅទីក្រុងភ្នំពេញ បងស្រីគាត់ពិត ស្រស់ស្អាតបែបជាតិ ហើយគាត់ញញឹមស្រស់ណាស់ ឯសម្លេងផ្អែមពិរោះ ។ ​Madam ចូលចិត្តគាត់ណាស់ គាត់ឈ្មោះSovanny បងស្រីមានសម្បុរស្រអែម តែបើសម្លឹងមើលមុខគាត់យូរទៅកាន់តែស្អាតទ្វេដង មើលមុខយ៉ាងណាក៏មិនធុញដែរ។  អ្វីដែលពិសេសជាងនេៈទៅទៀតនោះ អ្នកទាំងអស់គ្នាចឹងដឹងទេ?

បងស្រីមានស្វាមីដ៏ប្រពៃ និងកូនស្រីដ៏ឆ្លាត នាងគួរក្នាញ់ណាស់ ខ្លួនតូចតាមួយទេ តែចេះណាស់ មនុស្សធំល្មមៗ​​ ឆ្លាតមិនស្មើរគាត់ទេ។ បងស្រីជាមិត្តក្នុង Facebook ហើយនឹង  Pag Madam Sneha  ការពិតទៅ Madam សង្កេតឃើញគាត់យូរហើយ ពេលដែលគាត់ Post រូបម្តងៗ គឺពោរពេញដោយស្នាមញញឹមពិតប្រាកដ។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ថ្មីៗនេៈ Madam បានឃើញបងស្រី Post នូវរូបភាពពីរសន្លឹក ដែលមានរូបគាត់  នឹងស្វាមី នៅលើផ្លូវរថភ្លើង នៅជិតជើងភ្នំនាទឹកនៃដីខេត្តកំពត  រួមជាមួយពាក្យពេជន៍ ដ៏មានអត្ថន័យថា៖
(ភ្នំខ្ពស់យ៉ាងណាក៏គង់នៅទាបជាងស្មៅ​ “មេឃខ្ពស់​ ដីធំ”​ មានជីវិតត្រូវតែមានសង្ឃឹម)

ឯរូបភាពមួយសន្លឹកទៀត មានអត្ថន័យថា៖
(សាងស្នេហ៍ក្បែរជើងភ្នំ​ “នៅខាងមុនបង គឺមានអូន​ចាំផ្តល់កំលាំងចិត្ត​ នៅខាងក្រោយខ្នងបងគឺមានភ្នំដ៏សក្កិសិ្នទិចាំបាំងខ្យល់ព្យុះភ្លៀង​ ហើយនៅចំកណ្តាលនៃផ្លូវជីវិតដ៏វែងឆ្ងាយរបស់ពួកយើងគឺមានកូនស្រីជាទីស្រលាញ់ គ្រួសារយើងត្រូ​វបន្តដំណើរឆ្ពោះទៅមុខ ជាមួយស្នាមញញឹម ដែលពោរពេញដោយភាពជឿជាក់)

មនុស្សម្នាក់ៗតែងតែចង់បាន ស្នាមញញឺមពិតប្រាកដបែបនេៈ មែនទេ?
មូលហេតុដែលធ្វើអោយគាត់ទទួលបានស្នាមញញឺមបែបនេៈ  Madamបានទាក់ទងទៅគាត់ផ្ទាល់ សាកសួរគាត់អំពីរឿងនេៈហើយ បងស្រីចិត្តទូរលាយណាស់ គាត់ពេញចិត្តនឹងចែករំលែករឿងនេៈទៅកាន់អ្នកទាំងអស់គ្នា។  បងស្រីបានមានប្រសាន៍ថា
(តាមពិតទៅណាអូន ជីវិតគូរ ទោះបីគូរណាក៏ដូចគូរណាដែរអូន អ្វីដែលសំខាន់គឺយើងចេះសម្របខ្លួន  បើថាអោយមានសុមង្គលពេញទំហឹងហ្មង  វាមិនអាចល្អរហូតទេ ធម្មតាតែងតែមានបញ្ហាតិចតួច តែសម្រាប់បង និងស្វាមីបង ពួកយើងចេះសម្របចិត្ត លើសពីនេៈ ពួកយើងចេះស្រលាញ់ និងថែរក្សានូវអ្វិដែលយើងមាន បើកចិត្តអោយទូរលាយទទួលយកចំនុចខ្វះខាតរវាងគ្នា និងគ្នា ហើយចេះកែតម្រូវគ្នា។  គាត់បានមានប្រសាន៍បន្តទៀតថា សម្រាប់ស្វាមីបងគាត់ល្អខ្លាំងណាស់ គាត់មានស្នេហាដ៏បរិសុទ្ធ យកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ និងសាច់ញាតិទាំងសងខាង គាត់ជាស្វាមីល្អ ជាប៉ាល្អរបស់កូន ហើយគាត់អប់រំកូនស្រីរបស់បងបានល្អណាស់។    បងមានមតនៈភាពណាាស់  ដែលបានស្វាមីដូចជាគាត់ អ្វីដែល បងមិិនអាចបំភ្លេចបាន ក្នុងមួយជីវិតនេៈ គឺគាត់បានបង្កើតនូវពេលវេលាដ៏អស្ចារ្យាយ៉ាងច្រើនសម្រាប់បង ទោះគាត់រវល់ និងការងារយ៉ាងណាក៏ដោយ។
មនុស្សដាច់ខាតកុំទទួលយកសុភមង្គលក្លែងក្លាយអោយសោះ ព្រោះការទទួលយកសុភមង្គលបែបនេៈ ជាការដាក់ទណ្ឌកម្មសំរាប់ខ្លួនឯង។ សូមជូនពរអោយបងប្អូនខ្មែរយើង ទទួលបានស្នាមញញឹមដ៏ពិតប្រាកដដូចជាគ្រួសារនាងខ្ញុំ។ 

 

 

យ៉ាងម៉េចហើយ អ្នកកំពុងតែអានអត្ថបទនេៈ គិតថាចង់យកគ្រួសារបង Sovanny ជាគំរូដែរទេ?  គ្រួសារគាត់ផ្អែមណាស់ សម្បី Madam ក៏លួចច្រណែនបងស្រីដែរ។
សាកល្បងទៅណា អ្នកនឹងទទួលបានស្នាមញញឹមដ៏ពិតប្រាកដដូចជាពួកគាត់៕ សូមអរគុណបងស្រីសម្រាប់ការចែករំលែក។

សំរាប់សំនូមពរផ្សេងៗ សូមទៅកាន់ FB Madam Sneha
អត្ថបទដោយ ៖ ម៉ាដាម ហ្វុងឌូ
Ms. Pich Sovanny

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងខណ្ឌមានជ័យ ដើម្បីសម្រួលចរាចរនិងរំដោះការលិចលង់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងខណ្ឌមានជ័យ ដើម្បីសម្រួលចរាចរនិងរំដោះការលិចលង់ជូនប្រជាពលរដ្ឋ ខណៈពេលដែលតំបន់នេះ ពិសេសនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ការដោះស្រាយកង្វល់របស់បងប្អូនប្រជាពលរដ្ឋមិនទាន់បានល្អប្រសើរឡើយ។

ការដាក់ចេញជាគម្រោងថ្មីទៀតនេះ បានបង្ហាញអោយដឹង កាលពីព្រឹកថ្ងៃទី១៨ ឧសភា ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញនិងអាជ្ញាធរ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរិះរកវិធីថ្មីៗទៀត ក្នុងការដោះស្រាយបញ្ហាចរាចរនិងការលិចលង់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ខណ្ឌមានជ័យ ពិសេសនៅក្នុងសង្កាត់ស្ទឹង

មានជ័យទី១ ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣មាន

ប្រជាពលរដ្ឋរស់នៅច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់មានគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋនូវឡើយទេ ពិសេសប្រព័ន្ធលូ និងផ្លូវ នាំអោយពិបាកក្នុងការធ្វើដំណើរនិងប្រឈមនឹងការលិច ។ឯកឧត្តមបន្តថា ទោះបីជាយ៉ាងណាក្តីតំបន់នេះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាលូមេ មួយចំនួន ហើយដើម្បីដោះស្រាយលើបញ្ហាលិចលង់នេះ។

គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យ

មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ដោយគម្រោងនេះ បែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ។

គួរបញ្ជាក់ទៀតថា ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនឹង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ

ចិញ្ចើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

 

បងថ្លៃម្ចាស់ចិត្ត . . !

រឿងខ្លី ៖ នាថជាកូនស្រីពៅ នៅក្នុងគ្រួសារធូរធាមួយនៅក្រុងសៀមរាម នាងមានបងប្អួនបីនាក់ បងប្រុសរបស់នាងបានរៀបការរួចទៅរស់នៅ សហរដ្ឋអាមេរិច ប៉ាម៉ាក់របស់នាងក៏បានទៅរស់នៅជាមួយបងប្រុសរបស់នាងដែរ ចំណែកនាថ នៅស្រុកខ្មែរជាមួយបងស្រីទីពីរ នាងនឹងបងនាងជាមើលខុសត្រូវភោជនីដ្ឋានជំនួសប៉ាម៉ាក់នាង។ ពេលដែលនាថប្រលងបាក់ឌុប បងស្រីនាងបានរៀបការជាមួយបុរសម្នាក់ដែលជាដុកទ័រនៅមន្ទីពេទ្យឯកជនធំមួយ​។បងស្រីនាងមានចរិកខុសពីនាងដាច់ស្រឡះ មិនសូវនៅផ្ទះប៉ុន្មានទេ មានមិត្តច្រើន មិនសូវខ្វល់ ជាមួយនាងនោះទេ ពេលរៀបការរួចភ្លាម បងនាងដូចជាត្រឹមត្រូវណាស់ មិនបានប៉ុន្មានផង បងនាងក៏វិលត្រឡប់ទៅរកភាពដើមវិញ ពេលនាថ និងស្វាមីទៅធ្វើការបាត់ បងនាងតែងតែលួចទៅដើរលេង មិននឹកនាមើលថែភោជនីដ្ឋាននោះទេ​ នាថទៅរៀនបន្តផង ទៅមើលខុសត្រូវភោជនីដ្ឋានផង​។​

ថ្ងៃមួយបងថ្លៃនាងបានទៅទស្សនកិច្ចនៅឯប្រទេស​បារាំង ចំនួន២សប្តាហ៍។ ពេលបងថ្លៃនាងទៅបាត់បានមួយថ្ងៃ បងស្រីនាងបានដើរលេងដាច់យប់ស្ទើររាល់យប់ថ្ងៃទី៣ បងស្រីត្រឡប់មកវិញស្រវឹងជោគខ្លន បាននាំបុរសម្នាក់មកគេង ជាមួយនៅផ្ទះ​។​  នាថ​ និង​បងស្រីបានឈ្លោះប្រកែងគ្នាយ៉ាងខ្លាំង រហូតបងស្រីនាងបានទះកំផ្លៀង រួចរុញនាងដួលបោកក្បាលជាមួយទូរទៀតផង នាងបានហាមមិនអោយនាថចេះដឹងរឿងរបស់នាង ។​  នាថមានអារម្ម​ណ៍ថា អាណិតបងថ្លៃនាងណាស់ដឹងតែពីធ្វើការសន្សំលុយ ស្រលាញ់ថ្នាក់ថ្នមប្រពន្ធ​  ការងារផ្ទះ​មិនដែលប្រកាន់នោះទេ​ សម្បីសម្លៀកបំពាក់របស់ប្រពន្ធក៏ហ៊ានបោកអោយដែរ។​  នាងខកចិត្តណាស់ដែលបងស្រីនាងធ្វើបែបនេៈ មិនហ៊ានប្រាប់គ្រួសារនៅអាមេរិច ក៏មិនហ៊ានប្រាប់បងថ្លៃបារម្ម​ណ៍ ក្លាចមានបញ្ហា បានត្រឹមតែលួចយំកើតទុកម្នាក់ឯង។ ដល់ថ្ងៃដែលបងថ្លៃនាងត្រឡប់មកវិញ ឯបងស្រីនាងបាត់ពីផ្ទះតាំងពីព្រឹកបន្ទាប់ពីរឿងរួច។  ពេលនៅតាមផ្លូវកំពុងបើកឡាន នាថពិតជាឆ្ងល់ថា តើបងស្រីនាង និងបងថ្លៃនាងដែលនិយាយគ្នា រឺផ្អែមល្ហែមដូចជា គូរស្នេហ៍ដទៃទៀត​ រឺក៏អត់ ព្រោះមើលទៅពួកគាត់ដូចជាធម្មតា។

ពេលនាថទៅដល់ប្រលានយន្តហោះ នាងគិតថា ប្រហែលជាបងស្រីទៅដល់មុនបាត់ទៅហើយ  ពេលទៅដល់មិនឃើញបងនាងនោះទេ  នាងឈររងចាំ  ពេលបងថ្លៃនាងមកដល់ភ្លាមមើលទៅបងថ្លៃនាង គាត់សប្បាយចិត្តណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលគាត់សួរនាងថា​ បងស្រីនៅឯណា នាងគាំងអស់ មិនដឹងថា ត្រូវនិយាយថាម៉េច។​  បងថ្លៃនាងនិយាយថា បងស្រីនាងប្រាប់គាត់ថា ឈឺហើយទូរស័ព្ទខូចមិនទាន់បានទៅទិញថ្មី ពុទ្ធាអើយការពិតបងស្រីនាង កុហស ប្តីរបស់ខ្លួន។ នៅក្នុងចិត្តនាងអាណិតបងថ្លៃនាងណាស់។ ពេលជិះឡានត្រឡប់ទៅផ្ទះវិញ នាងសង្កេតមើលបងថ្លៃនាង គាត់មិនសប្បាយចិត្តសោះ​ តែគាត់ព្យាយាមសួរនាំនាងពីរឿងហាង   នឹងរឿងរៀនសូត្ររបស់នាង ។ ពេលទៅដល់ផ្ទះ នាងភ្ងាក់ផ្អើលណាស់ ពេលឃើញបងស្រីនាង គេងព្យួរសារ៉ូមនៅផ្ទះ​បងថ្លៃនាងឃើញបែបនេៈ រត់ទៅរកប្រពន្ធភ្លាម ព្រះអើយបងស្រីនាងកំពុងតែលង់ខ្លួនជ្រៅទៅៗ នាងឆ្អែតចិត្តខ្លាំងណាស់ មិនចង់ឃើញមុខ បងស្រីនាងទៀតទេ នាងចាប់ផ្តើមបារម្ម ពីបងថ្លៃនាង ស្ទើរគ្រប់ពេល មិនដឹងថាបងស្រី គិតនឹងមានចេតនាធ្វើអីអោយពិតប្រាកដ។​ បងស្រីនាងនៅតែបន្តសម្តែងឆាកល្ខានបន្លំភ្នែកបងថ្លៃ គ្រប់ពេល នាងស្អប់បងថ្លៃនាង​ ហេតុអីក៏ល្ងង់យ៉ាងនេៈ  ប្រពន្ធកុហសក៏នៅតែជឿទៀត​។   លើកទីមួយក្នុងឆាកជីវតរបស់នាងហើយ ដែលជួបមនុស្សល្អដូចជាបងថ្លៃនាងបែបនេៈ គាត់ល្អពេកហើយនាងសម្រេចចិត្តថា មិនដឹងលឺរឿងពួកគាត់ទាំងពីរទៀតទេ។​ ថ្ងៃមួយនាងកំពុងធ្វើម្ហូប បងថ្លៃនាងដើរចូលមកប្រាប់នាងថា បងស្រីនាងមានផ្ទៃពោះ នាងរបូតកែវចេះពីដៃបែកមុតជើង ឡើងហូរឈាម នាងស្ទះរើសអំបែងកែវ តែមិនដឹងសោះ រវល់តែគិត ពីកូនក្នុងផ្ទៃជាបងស្រីនាងជាកូនរបស់អ្នកណា? បងថ្លៃស្រែកប្រាប់ថា ជើងនាងហូរឈាមច្រើនណាស់ នាងភ្ងាក់ព្រឺត គាត់មកហូសដៃនាងទៅលាងរបួស។ គាត់សួរនាងថា កើតអីបានជា គ្មានព្រលឹងក្នុងខ្លួនបែបនេៈ។  (នៅមានវគ្គបន្ត)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានដល់ លោក គីម ជុងអ៊ុន៖ អាចមានវាសនា ដូចជាអតីតមេដឹកនាំលីប៊ី លោក ហ្គាដាហ្វី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធានា​ចំពោះមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា​នឹងអាចបន្ត​កាន់អំណាច បើសិនជាយល់ព្រម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ។ នេះបើ​តាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

 ប៉ុន្តែទន្ទឹមគ្នា លោក ត្រាំ ក៏បានព្រមាន​ដែរថា លោក គីម អាចនឹង​បញ្ចប់​វាសនា ដូចជាអតីត​មេដឹកនាំលីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) ក្នុងករណីមិន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ។ នេះបើ​តាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

 ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បី​ឱ្យជំនួបជាមួយ​លោក គីម ជុងអ៊ុន ធ្វើឡើងតាម​ការគ្រោងទុក លោក ដូណាល់ ត្រាំ បាននិយាយ​នៅថ្ងៃព្រហស្បតិ៍ (ពេលវេលានៅ​អាមេរិក) ថា កូរ៉េខាងជើងនឹង​ទទួលបានការការពារ​យ៉ាងរឹងមំា បើសិនជាជំនួបកំពូលដំណើរការទៅ ប្រកបដោយជោគជ័យ។ «គាត់ (លោក គីម) អាចបន្តស្ថិត​នៅក្នុងប្រទេស និងដឹកនាំប្រទេស​របស់គាត់។ ប្រទេសរបស់គាត់នឹងសម្បូរ ហូរហ៊ារ» នេះគឺជាការលើកឡើង​របស់លោក ត្រាំ ប្រាប់ទៅកាន់​ក្រុមអ្នកសារព័ត៌មាន។

President Donald Trump and German Chancellor Angela Merkel during a news conference in the East Room of the White House in Washington, Friday, April 27, 2018. (AP Photo/Susan Walsh)

 ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បានព្រមានផងដែរថា បើសិនជា​កិច្ចចរចា​បរាជ័យ លោក គីម ជុងអ៊ុន អាចនឹងជួប​ជោគវាសនា​ឈឺចាប់ដូចអតីតមេដឹកនាំ​លីប៊ី លោក Muammar Gaddafi ដែលត្រូវក្រុម​ឧទ្ទាមគាំទ្រ​ដោយ​សហរដ្ឋអាមេរិក ទម្លាក់ពីអំណាច និងបាញ់សម្លាប់ចោលកាលពី​ឆ្នាំ២០១១។ «ជោគវាសនា​ឈឺចាប់ដូច​ប្រទេសលីប៊ី បង្ហាញថា តើអ្វីនឹងត្រូវកើតឡើង បើសិនជា​យើងមិនអាច​ធ្វើកិច្ចចរចា​មួយទេនោះ»។នេះគឺជាការ​ព្រមានរបស់លោក ដូណាល់ ត្រាំ។ តែយ៉ាង​នេះក្ដី លោកបញ្ជាក់​ថា គំរូដូចប្រទេសលីប៊ី​មិនមែនជាអ្វីដែល​ចង់ប្រើជាមួយ​កូរ៉េខាងជើង​ឡើយ។

 សូមបញ្ជាក់ថា ការលើកឡើង​របស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពី​កូរ៉េខាងជើង បានព្រមានលុបចោល​ជំនួបកំពូល​រវាងលោក និងលោក គីម ជុងអ៊ុន ដែលគ្រោង​​នឹង​ធ្វើឡើង​នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ក្នុងប្រទេស​សិង្ហបុរី ដោយចោទ​ទីក្រុងវ៉ាស៊ីនតោនថា នៅតែបង្ខំឯកតោភាគីឱ្យកូរ៉េខាងជើង​ បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ ជាពិសេស​គឺការធ្វើសមយុទ្ធយោធា​ជាមួយ​កូរ៉េខាងត្បូង៕

មិនដែលឃើញទេពីមុន​មក រំលោភឆៅៗតែម្តង…

ប្លែកៗ៖ ពិតជាគួឲ្យអស់សំណើចមែន មិនដែលធ្លាប់ឃើញទេពីមុនមក ករណីមាន់ឈ្មោលមួយក្បាល ចាប់បង្ខំមេឆ្មារហូតបានសម្រេច។

បើយើងមើលក្នុងវិដេអូខាងក្រោមនេះយើងឃើញថា មេឆ្មានោះកំពុងតែដើរ ហើយរំពេចនោះលេចមុខមាន់ឈ្មោលមួយបានរត់សំដៅមករកមេឆ្មាហើយក៍សកម្មភាពតែម្តង ។

បើយើងមើលពីសកម្មភាព ហាក់បីដូចជាមាន់ឈ្មោលមួយក្បាលនោះ  សង្ស័យតែរៀបកម្រោងរួចជាស្រេចហើយក៍អាចថាបាន ៕

តោះកុំឲ្យរងចាំយូ ចង់ថាមាន់ហើយឆ្មា..យ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSuperHaPage%2Fvideos%2F1279276898842395%2F&show_text=0&width=267

ដោយ៖​ សុវណ្ណ​ ដេត

ស្ងាត់ៗខ្លាចាស់ចង្កូមពិស នួន សូរិយា ដឹកដៃក្រមុំរូបស្រស់ចូលរោងការ

បាត់ដំបង៖ ថ្មីៗនេះអ្នកកំទ្រកីឡាប្រដាល់ជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងថា កីឡាករដ៏ល្បីរបស់កម្ពុជាគីខ្លាចាស់ នួន​ សូរិយា បានដឹកដៃក្រមុំរូបស្រស់ចូលរោងការ​ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ។

ហើយគួរបញ្ជាក់ផងដែរថាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នេះវេលាម៉ោង១១ថ្ងៃត្រង់ ជាថ្ងៃទទួលភោជនីអាហារ និងថ្ងៃជោគ ថ្ងៃជ័យ ដល់គូរស្វាមីនេះផងដែរ ។
ពីធីមង្គលនេះនឹងត្រូវប្រាេព្ធធ្វើឡើងនៅគេហដ្ធានខាងស្រី​ ភូមិគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

 

តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីមា ជួបគ្រោះថ្នាក់ចរាចរដោយសារបំពានភ្លើងសញ្ញា តែត្រូវបញ្ចប់ដោយសារ , , ,

ភ្នំពេញៈ យុវតីរូបស្រស់ទាំងក្រុមក្នុងនោះរួមមានទាំងកញ្ញា តន់ ច័ន្ទសីមា ដែលជាតារាចម្រៀងវ័យក្មេងផងដែរ បានបើករថយន្តឡិចស៊ីសមួយគ្រឿង ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត ត្រង់ចំណុចផ្លូវបំបែកជា៥ ខាងក្រោយវត្តមហាមន្ត្រី ដែលធ្វើឲ្យរថយន្តរបស់ស្រីស្អាតរួបនោះ ជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលឲ្យរថយន្តទាំង២ រងការខូចខាតទាំងសងខាង។
គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងផ្លូវលេខ១៧៣ ចំណុចខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6487 បើកបរដោយកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យក្មេង និងរួមដំណើរដោយយុវតីរូបស្រស់ជាច្រើននាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ ភ្លាមៗនោះក៏ត្រូវរថយន្ត កាមរី ពណ៌ក្រហម មិនចាំស្លាកលេខ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន មកបុករថយន្ត ប្រឆិតពីមុខយ៉ាងពេញទំហឹង ហើយធ្វើឲ្យរថយន្ត មិនទាន់អស់ល្បឿន ខ្ទាតទៅបុករបងវត្តថែមទៀត បណ្ដាលរបងវត្តបាក់ជ្រាយថ្មរងខូចខាត។

កញ្ញា តន់ ច័ន្ទសីមា រៀបរាប់​ប្រាប់សមត្ថកិច្ចថា ខ្លួន និងមិត្តភ័ក្តជាច្រើននាក់ទៀត ទើបតែចេញពីពិធីខួបកំណើត ដោយបានបើករថយន្តខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ តែបានបំពានស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្ត កាមរី ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ក្នុងល្បឿនយ៉ាងលឿនមកបុក ទើបនាងមិនទាមទារសំណងអ្វីឡើយ ហើយភាគីម្ខាងទៀត មិនចង់មានរឿងវែងឆ្ងាយដូចគ្នា ក៏បញ្ចប់រឿងនៅកន្លែងកើតហេតុ។ក្រោយពេលកើតហេតុ បន្ទាប់ពីមានការសម្របសម្រួលគ្នាយ៉ាងយូរ និងមានសមត្ថកិច្ចមូលដ្ឋានជួយសម្រួលផងដែរ ទើបភាគីទាំងពីរបានសុំបញ្ចប់រឿង ដោយរៃលុយគ្នាទាំងសងខាងបានចំនួន១៥ម៉ឺនរៀល ជូនសមត្ថកិច្ចមូលដ្ឋាន ទុកប្រគេនព្រះចៅអធិការវត្តមហាមន្ត្រី សម្រាប់ជួសជុលថ្លៃខូចខាតរបងវត្តតិចតួចខាងលើនោះទៅ៕

ឪពុកចុងតណ្ហាក្រាស់ជនជាតិឡាវ ចាប់រំលោភកូនស្រីប្តីមុនអាយុ៩ឆ្នាំបានសំរេចត្រូវចាប់ខ្លួន !

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ដែលត្រូវជាឪពុកចុង ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ធវៈបានសម្រេចទៅលើកូនចុង​អាយុ៩ឆ្នាំបញ្ជូនទៅសាលាដំបូងខេត្ត។ហេតុការណ៍ដែលដែលត្រូវជាឪពុកចុងបានធ្វើសកម្មភាពចាប់រំលោភកូនស្រីមានអាយុ៩ឆ្នាំបានសម្រេចនោះ​បានកើតឡើង នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាឡែងបាន​ទទួលបណ្តឹងពីឈ្មោះ ជាំ​ ភេត ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិទំពួន រស់នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ (ត្រូវជាអ៊ំបង្កើតរបស់ជនរងគ្រោះ)មកប្ដឹងរាយការណ៍ថានៅថ្ងៃខែ(មិនចាំប្រហែលពីរខែមុន)ក្នុងឆ្នាំ២០១៨នៅចំណុចផ្ទះឈ្មោះ ស្ខូសាន់ដាន់ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់មានករណីរំលោភសេពសន្ធវៈ​មកលើក្មួយស្រីរបស់គាត់ ។កុមារីរងគ្រោះមានឈ្មោះ ស.ស.ន ដ.ន ភេទស្រី អាយុ៩ឆ្នាំជនជាតិទំពួន​រស់នៅភូមិឃុំខាងលើ។


ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមោះឈ្មោះ​ ស៊ីណាត ខាក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ឡាវ មុខរបរ កសិករ(ត្រូវជាឪពុកចុងរបស់ជនរងគ្រោះ) អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕