ពុទ្ធោញញឹមស្រស់ទៀត!!!​​​ ១០ថ្ងៃចុងក្រោយ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ៩៨នាក់ ស្រី ៩នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ដើម្បីរក្សានៅសុវត្តិភាពជូនប្រជាពលរដ្ឋគ្មានចោរកម្ម គ្មានគ្រឿងញៀននោះសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍បង្រ្កាបបានឃាត់ខ្លួនជនសង្ស័យ ៩៨នាក់ ស្រី ៩នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៨ នេះផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសជាសាធារណះថា៖ ត្រឹម១០ថ្ងៃចុងក្រោយ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ៩៨នាក់ ស្រី ៩នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចគោលដៅផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១១៤.៦១ក្រាម ម៉ូតូ ២៧គ្រឿង, ទូរស័ព្ទដៃ ១៩គ្រឿង,ប្រាក់ដុល្លារ ៤០៣$, ប្រាក់ខ្មែរ ២៩៥,៦០០៛ និងសម្ភារៈវត្ថុតាងមួយចំនួនទៀត។

 

ប្រភព៖​ផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អ្នកសារព័ត៌មានល្បីឈ្មោះ​ K01 ជួបរឿងហួសចិត្ត គេយកសំរាមមួយថង់ចាក់លើក្បាល….( មានវិដេអូ )

អ្នកសារព័ត៌មានល្បីឈ្មោះ​ K01 ជួបរឿងហួសចិត្ត គេយកសំរាមមួយថង់ចាក់លើក្បាល នៅផ្លូវ ២០០៤

ភ្នំពេញ៖​ លោកអ្នកប្រកដជាបានស្គាល់ហើយ ពីអ្នកសារពត៍មានមានសំលេងខ្លាំង ហើយគាត់ល្បីឈ្មោះ នឹងឧស្សាហ៌ឃើញគាត់តាមចាប់អ្នកបើកបរបញ្ច្រាស់ផ្លូវថតបង្ហោះ និង Live វិដេអូពេញ Facebook  នៅលើផ្លូវ ២០០៤នោះ​ ស្រាប់តែម្សិលមិញនេះជួបរឿងហួសចិត្ត នឹកស្មានមិនដល់ដោយសារតែបុរសមិនស្គាល់មុខម្នាក់យកសំរាមមួយថង់ពេញ មកចាក់លើក្បាលរបស់ K01 បណ្តាលអោយទឹកសម្រាមហូរស្រោចពេញផ្ទៃមុខខណៈពេលដែលកំពុង Live វិដេអូ អ្នកបើកបរបញ្ច្រាស់ផ្លូវ។ នៅក្នុងវិដេអូនោះដែរ K01 ក៏បានសុំយោបល់ប្រិយមិត្តរបស់ខ្លួនថា៖ “រូបភាពបែបនេះតើខ្ញុំអាចប្តឹងគាត់ក្នុងករណីណាមួយបានទេ សូមបងប្អូនជួយឆ្លើយផងតើគួរធ្វើបែបណាជាមួយគាត់”។

 

 

តោះសូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchaokhmerphsar2%2Fvideos%2F1517477898378877%2F&show_text=0&width=560

ប្រភព៖​​​ ចៅខ្មែរផ្សារ

មនុស្សប្រុសស្រី ០៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

ភ្នំពេញ៖ កាលពីថ្ងៃ ទី២០ ខែមិនា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ០៧កញ្ចប់(ប្រភេទម៉ាទឹកកក)។

កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពី ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង១១:៣០នាទី នៅចំណុច បន្ទប់លេខ៣០៨ ផ្ទះសំណាក់ ហាក់ ហេង ផ្លូវជាតិលេខ៥ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជនដែលត្រូវឃាត់ខ្លួនទាំង០៤នាក់នោះមានឈ្មោះ ៖

១/ ឈ្មោះ តុប ចាន់ថា ភេទប្រុស អាយុ ៣៣ឆ្នាំ

២/ ពេជ្រ ដាលីន ភេទប្រុស អាយុ ២០ឆ្នាំ

៣/ ឈ្មោះ ស្រេង ដាលីន ភេទស្រី អាយុ ៣១ឆ្នាំ

៤/ ឈ្មោះ ខន សារ៉ន ហៅស្រីពេជ្រ ភេទស្រី អាយុ ១៨ឆ្នាំ

បច្ចុប្បន្ន ជនសង្ស័យទាំង០៤ត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅតុលាការ  ដើម្បីអនុវត្តតាមនិតិវិធី ៕

ដោយ៖ SVD

ប្រភព៖​ Phnom Penh Gendarmerie

 

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើកាវែកមុខ ជនសង្ស័យដែលជាជនដៃដល់កាប់សម្លាប់គូបដិបក្ខរួមជាមួយបក្សពួកបានចំនួន០៦នាក់ ចំណែកឯ ០៣នាក់ទៀតកំពុងតែរត់គេចខ្លួន

 

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលា ម៉ោង១៩ និង ៥០នាទី នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មានករណីក្មេងស្ទាវមួយក្រុមបានកាប់ទៅលើភាគីម្ខាងទៀតបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

បើតាមចម្លើយជនដៃដល់បានសារភាពថា៖ ជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្ដី ជាមួយក្រុមដែលមានរហ័សនាមថា KTS ដែលជាGroup របស់ពួកគេប្រើក្នុងFacebook របស់ជនសង្ស័យទាំងអស់ខាងលើ ។ ហើយជនដៃដល់ឈ្មោះ គាត សំណាង ហៅឡេង បានសារភាពថា ខ្លួនគឺពិតជាយកដាវកាប់ទៅលើជនរងគ្រោះ ចេក ភាព ប្រាកដមែន ដោយមុនពេលកើតហេតុជនដៃដល់ គាត សំណាង ព្រមទាំងបក្ខពួកមាន ៖-ឈ្មោះ មាន លាងហ៊ី ជិះម៉ូតូម៉ាកSuzuki Let ឌុប ឈ្មោះ គាត សំណាង មានដាវ ០១ដើម , ឈ្មោះ ជ្រុយ វុទ្ធា ជិះម៉ូតូ ហុងដាឌ្រីម បិតស្កុតខ្មៅពុំចាំម៉ាក ឌុបឈ្មោះ យឹម ឌីណា មានដាវ០២ដើម ,ហើយឈ្មោះ ហោ សោភ័ណ្ឌ ជិះម៉ូតូម៉ាកSuzuki និច ឌុបឈ្មោះ ជី សិលា មានដាវ ០១ដើម ។ ដោយពួកគេជួបជុំគ្នា និងធ្វើដំណើរក្នុងគោលបំណងទៅលេងបុណ្យវត្តកោះទៀវ នៅពេលដែលឈ្មោះ មាន លាងហ៊ី ឌុបឈ្មោះ គាត សំណាង ជិះទៅមុន ដល់ចំណុចខាងត្បូងស្ពានព្រែកទីវ ស្ថិតក្នុងភូមិកោះទៀវ (ខ) ឃុំសំពៅពូន ក៏បានជួបជនរងគ្រោះជិះម៉ូតូម៉ាកSuzukiនិច ជ្រួសផ្លូវគ្នា ហើយជនរងគ្រោះកំពុងតែជិះ និងនិយាយទូរស័ព្ទ ។ ពេលនោះពួកគេក៏បន្តដំណើរទៅមុខទៀត រហូតដល់ជិតវត្តកោះទៀវ ក៏ឃើញមានបក្ខពួករបស់ជនរងគ្រោះឈរនៅមុខក្លោងទ្វាវត្តកោះទៀវ ដោយមានកាន់ពូថៅ និងដុំថ្ម ភ្លាមនោះ ឈ្មោះ មាន លាងហ៊ី ក៏បានឌុប គាត សំណាង ជិះត្រលប់បកក្រោយវិញ ហើយជនដៃដល់ គាត សំណាង បានដកដាវពីក្រោមគូទលើកែបម៉ូតូមកកាន់ ដោយជិះម៉ូតូយ៉ាងលឿនមកដល់ចំណុចកើតហេតុខាងលើ ពួកគេបានឃើញជនរងគ្រោះ ឈ្មោះ ចេក ភាព កំពុងឈប់ម៉ូតូ ឈរលើម៉ូតូដៃម្ខាងកាន់ទូរស័ព្ទនិយាយ ភ្លាមនោះ ឈ្មោះ មាន លាងហ៊ី ស្រែកថាកាប់ទៅគ្នាវាហើយ រំពេចនោះ ឈ្មោះ គាត​ សំណាង បានយកដាវនោះកាប់ទៅលើឈ្មោះ ចេក ភាព ០១ដាវ ត្រូវចំក រួចក៏ជិះម៉ូតូយ៉ាងលឿងជែងឡានធំ រួចហើយ គាត សំណាង បានទូរស័ព្ទប្រាប់ឈ្មោះ យឹម ឌីណា ថាខ្លួនបានកាប់គេបានហើយ មិនដឹងស្លាប់ ឬរស់ទេ ហើយបានបន្តដំណើរដល់ចំណុចស្ពានក្បាលកោះទៀវ ក៏បានជួបនិងបក្ខពួកខ្លួនដែលជិះពីលើមក រួចក៏បាននាំគ្នាជិះទៅជួបជុំគ្នានៅវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
ដោយនៅទីនោះ គាត សំណង បាននិយាយពីរឿងហេតុកាប់ឈ្មោះ ចេក ភាព ជាមួយនិងបក្ខពួក តើគួធ្វើយ៉ាងណាបើកាប់គេហើយ? បន្ទាប់មកពួកគេក៏បាននាំគ្នាយកដាវដែលកាប់ និងដាវ ០១ទៀត ទៅផ្ញើនៅនិងមិត្តភក្ដិពួកគេម្នាក់ទៀតឈ្មោះ វ៉ាន់ សំណាង អោយយកទៅទុក ។
លុះព្រឹកឡើងថ្ងៃទី១៧  ជនដៃដល់ គាត សំណាង បានទទួលដំណឹងថា ជនរងគ្រោះដែលខ្លួនកាប់ពីយប់នោះ បានស្លាប់បាត់ហើយ រួចជនដៃដល់រូបនេះបានទូរស័ព្ទទៅឈ្មោះ វ៉ាន់ សំណាង អោយយកដាវនោះទៅបោះចោលទៅ ព្រោះឈ្មោះ ចេក ភាព ដែលខ្លួនកាប់នោះស្លាប់បាត់ហើយ ។ លុះនៅវេលាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង ០០នាទី ទើបសមត្ថកិច្ចនគរបាលស្រុកកោះធំ ស្រាវជ្រាវរហូតចាប់បានបក្ខពួកជនសង្ស័យខាងលើជាបន្តបន្ទាប់។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចេក ភាព ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករបើកម៉ូតូលក់ទឹកកក(ស្លាប់)។

ចំណែកឯជនដៃដល់និងបក្សពួកទាំង០៩នាក់មានឈ្មោះ ដូចខាងក្រោម៖

១/-ឈ្មោះ គាត សំណាង ហៅឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាជនដៃដល់(ឃាត់ខ្លួន)។
២/-ឈ្មោះ ហោ សោភ័ណ្ឌ(ហៅឡុង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាអ្នកចូលរួម(ឃាត់ខ្លួន)
៣/-ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
៤/-ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កាប់ជ្រូកលក់(ឃាត់ខ្លួន)។
៥/-ឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន) ។
៦/-ឈ្មោះ សិលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល (គេចខ្លួន)។
៧/-ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន)។
៨/-ឈ្មោះ ជ្រុយ វុទ្ធា(ហៅធា) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(គេចខ្លួន)។
៩/-ឈ្មោះ មាន លាងហ៊ី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(គេចខ្លួន)។

រីឯវត្ថុតាងរួមមាន៖ ១-ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ០១គ្រឿង និងម៉ាកSuzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ០១គ្រឿង ។
២/-ដាវចំនួន ០២ដើម កាំបិតចំនួន ០២ដើម។
៣/-ទូរស័ព្ទចល័តចំនួន ០៦គ្រឿង

បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ​SVD

ប្រភព៖ Eav Chamroeun

 

 

 

១១ បទរបស់ យឹង យន អង្រួនទឹកដីអាមេរិក រហូតដល់ទទួលបានការគាំទ្រជាថវិការដើម្បីផលិតជាស៊ីឌី

សិល្បះខ្មែរ ៖ ជាការពិតណាស់សិល្បះចំរៀងដែលមានលក្ខណះទន់ភ្លន់ អង្រួនបេះដូងអ្នកស្តាប់តែងតែទទួលបានការគាំទ្រនិងមានការចាក់ជ្រៅក្នុងក្រអៅបេះដូងរបស់ទស្សនិកជនជាក់ជាមិនខាន។

លោក យឹង យន បាននិយាយថា  << ទោះជាយ៉ាងណាបទចំរៀងរបស់លោកនៅតែរក្សាលក្ខណះជាខ្មែរ ក្រអូបប្រហើរទៅដោយក្លិនម្អម និង ក្លិនស្រូវ ស្រុកស្រែចំការ >>

ប្រភព ៖ ៣០ដេលី

១១ បទរបស់ យឹង យន អង្រួនទឹកដីអាមេរិក

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2013109802277093%2F&show_text=0&width=560

នារីរូបស្រស់បើកបររថយន្តម៉ាក ព្រូស( Prius ) យ៉ាងលឿន ទៅបុកកង់បីឥណ្ឌាកំពុងដឹកភ្ញៀវចំពីចំហៀងបណ្តាលឲ្យបុរសបរទេសម្នាក់ទៀតរបួសធ្ងន់ ចំណែកស្ត្រីម្នាក់បោកក្បាលនឹងថ្នល់ស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្

ភ្នំពេញ​ ៖ នារីរូបស្រស់បើកបររថយន្តម៉ាក ព្រូស( Prius )  យ៉ាងលឿន ទៅបុកកង់បីឥណ្ឌាកំពុងដឹកភ្ញៀវចំពីចំហៀងបណ្តាលឲ្យបុរសបរទេសម្នាក់ទៀតរបួសធ្ងន់ ចំណែកស្ត្រីម្នាក់បោកក្បាលនឹងថ្នល់ស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រម៉ានជា ០១:៤៥នាទី រំលងអាធ្រាត្រ​ ឈានចូលថ្ងៃ ទី២០ ខែមិនា​ ឆ្នាំ២០១៨  ដែលស្ថិតនៅចំណុចស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ។

 

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវ២នាក់ ធ្វើដំណើរ​តាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្ត ព្រូស( Prius ) ពណ៌កណ្ដុរប្រមេះ​ មួយគ្រឿង មិនមានស្លាកលេខ បើកបរដោយនារីរូបស្រស់ម្នាក់ ទិសដៅពីលិចទៅកើត ទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ដែលជិះនៅក្នុងនោះបោកក្បាលនឹងដែកកង់បីស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

នារីរូបស្រស់ជាអ្នកបើករថយន្ត ព្រុស( Prius ) ដែលបង្ករហេតុនោះមានឈ្មោះ ងួន ស្រីនិច ភេទស្រី​ អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ក្រោយមកមិនដឹងយ៉ាងម៉េចក៏ត្រូវបានសន្លប់បាត់ស្មារតីឈឹង ហើយត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ។

 

ចំណែកបុរសបរទេសដែលរងរបួសធ្ងន់ធ្ងរនោះនៅមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកទៅមន្ទីរពេទ្យ។ រីឯស្រ្តីរងគ្រោះមានឈ្មោះ តាក់ ចន្នី អាយុ៣៨ឆ្នាំ មុខរបរ​អ្នកចម្រៀង​ រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ ។ ស្ត្រីរងគ្រោះមានកូនប្រុសអាយុ១៣ឆ្នាំម្នាក់ ក្នុងបន្ទុក ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍​ចុះមកធ្វើការវាស់វែង​ រួចរថយន្តនិងកង់បីឥណ្ឌាទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នានៅពេលក្រោយ​ និងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើតស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង​៕

ដោយ៖​ SVD

ប្រភព៖​ FB

 

 

 

 

 

តួសំខាន់២នាក់ក្នុងរឿងបន្តោងឆ្នាំងដី ដឹកនាំដោយនាយ ពាក់មី ត្រូវប៉ូលិសឃាត់ខ្លួនរឿងគ្រឿងញៀន

សិល្បះខ្មែរ ៖ ប្រិយមិត្តពិតជានៅចាំបានហោរាល្បីសម័យ Facebook ហៅហោរាអគ្គីនេត្រ និង ជាតួរអង្គក្នុងរឿងបណ្តោងឆ្នាំងដីត្រូវបានចាប់ខ្លួនក្នុងករណីគ្រឿងញៀន មិនតែប៉ុណ្ណោះលោក តាន់ គឹមសួ ដែលជាផលិតករវីដេអូអប់រំវ័យក្មេងដែលមានអ្នកគាំទ្រជាង សាបសិបម៉ឺននាក់ក៏ត្រូវបានចាប់ខ្លួនផងដែរក្នុងករណីគ្រឿងញៀន ទោះយ៉ាងណាក៏ដោយមិនទាន់មានប្រភពផ្លូវការណ៍ណាមួយបញ្ជាក់ថាករណីលោកតាន់ គឹមសួ ជារឿងពិតនៅឡើយទេ៕

ដោយ ៖ សមវាយោ

តោះទៅមើលសកម្មភាពធ្វើតម្រាប់តាមដែលឃាតករសម្លាប់នារីម្នាក់ហើយញាត់ចូលក្នុងធុងទឹកកកទាំងអស់គ្នា…. (មានវិដេអូ )

​ភ្នំពេញ ៖​ បើតាមប្រភពបាន​បន្ត​ថា នៅ​ត្រឹម​ប្រហែល ​ម៉ោង១០:៣៥ នាទី ​ព្រឹក​ថ្ងៃ​ ទី​១៩ ខែមីនា នេះ ការ​ធ្វើ​ត្រាប់​​​របស់​ឃាតករ ​ឈ្មោះ​សឿង សុខ​ផេង ត្រូវ​បាន​បញ្ចប់​ហើយ ស្ថិត​​ក្នុង​ទីតាំង​ផ្ទះ​ជួល ភូមិ​ដី​ថ្មី សង្កាត់ ​ភ្នំពេញ​ថ្មី ខណ្ឌ​ សែន​សុខ

ក្នុងនោះ កម្លាំងបានរកឃើញ​វត្ថុតាង​ជាច្រើនដូចជា ខ្សែភ្លើង កំប៉ុងស្ព្រាយ លីអូនារីរងគ្រោះ និងកន្សែងពោះ​នៅក្នុងប្រឡាយ​មួយ​ខាង​ក្រោយបន្ទប់​ជួល​កើតហេតុ​ខាងលើនោះ ។

 

ហើយប្រភពរាយការណ៍​បន្ត​ទៀតថា ៖ កម្លាំង​នគរបាល​ខេត្តកណ្តាល រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក៏​បាន​បញ្ជូន​ខ្លួន​ឃាតករ​ទៅ​ធ្វើ​ត្រាប់​បន្ត​នៅ​មួយ​កន្លែង​ទៀត ក្រោយពេល​​ជន​នេះ​កាប់​ចិញ្ច្រាំ​ជន​រង​គ្រោះ​ហើយ​យក​សព​ញាត់​ចូល​ក្នុងធុង​ទឹកកក​ធំ​មួយ ​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​គល់​ស្ពាន​ព្រែក​រូង ​ទី​២​ ខាងលិច តាម​បណ្តោយ​ផ្លូវជាតិ​ លេខ​៨ ក្នុង ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F172950166833285%2Fvideos%2F176932569768378%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcheav.vibol.3%2Fvideos%2F408788529547799%2F&show_text=0&width=267

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcambodiapolice%2Fvideos%2F1903867802980739%2F&show_text=0&width=560

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ-general commissariat of national police

ឃាត់ខ្លួនឧក្រិដ្ឋជនជាអ្នកកាសែតត្បាញអាយ​ ៤​ នាក់ ពាក់ព័ន្ធរឿងជំរិតទារប្រាក់២លានរៀល

ឃាត់ខ្លួនឧក្រិដ្ឋជនជាអ្នកកាសែតត្បាញអាយ​ ៤​ នាក់ ពាក់ព័ន្ធរឿងជំរិតទារប្រាក់២លានរៀល ពី​ពលរដ្ឋជាថ្នូរ និងការចាប់ម៉ាស៊ីនកាត់ឈើ នៅខេត្តរតនគិរី​ បានមួយដង្ហើមចង្រឹត​ដោះលែងទៅវិញ​

អធិការនគរបាលស្រុកវើនសៃ ខេត្តរតនគិរី នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បានទទួលបណ្តឹងពីពលរដ្ឋថា មានអ្នកកាសែត៤នាក់ បានជំរិតទារប្រាក់២លានរៀល ពីពលរដ្ឋជាថ្នូរ និងការចាប់ម៉ាស៊ីន កាត់ឈើ ខណៈពលរដ្ឋកំពុងអារឈើក្នុងចំការ ស្ថិតក្នុងឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីយកមកធ្វើផ្ទះ។

អនុវត្តតាមបទបញ្ជារបស់ លោកប្រធានគណៈបញ្ជាការឯកភាពស្រុក បានចុះទៅនាំខ្លួន អ្នកកាសែតទាំង៤នាក់ មកអធិការដ្ឋានធ្វើការសាកសួរបំភ្លឺ។

អ្នកកាសែតទាំង៤នាក់ ដែលពាក់ព័ន្ធរឿងជំរិតទារប្រាក់២លានរៀល ពីពលរដ្ឋ ខាងលើរួមមាន ទី១៖ ឈ្មោះ សេង ឌីវ៉ាន់ សារព័ត៌មានមហានគរអច្ឆរិយៈ, ទី២៖ ឈ្មោះ ផាន ផន ទូរទស្សន៍រស្មីបូព៌ា, ទី៣៖ ឈ្មោះ សន ចាន់ឌី ទូរទស្សន៍អនឡាញរស្មីបូព៌ា, ទី៤៖ ឈ្មោះ ឡេត ឡី សារព័ត៌មានសង្គមកម្ពុជា។

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ អធិការនគរបាល ស្រុកវើនសៃ បានបញ្ជូនអ្នកទាំង៤ មកស្នងការដ្ឋានដើម្បីសាកសួរបន្ត។ ជាលទ្ធផលរកឃើញថា ក្នុងចំណោម៤នាក់នោះ មានម្នាក់ឈ្មោះ សេង ឌីវ៉ាន់ ជាអ្នកបង្ខំទារប្រាក់២លាន ពីពលរដ្ឋដោយផ្ទាល់។

ក្រោយសាកសួរចប់ បានធ្វើការណែនាំ និងធ្វើកិច្ចសន្យា ឲ្យវិលទៅផ្ទះវិញ កាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី១៨ ខែមីនានេះ ។ បទល្មើសជម្រឹតទារប្រាក់ជាបទឧក្រឹដ្ឋ​ធ្ងន់ធ្ងរ​ ហេតុដូចម្ដេចបានសមត្ថកិច្ចអប់រំដោះលែងទៅវិញ​ ?

ប្រភព ៖ ផែង វណ្ណះ

សាហាវព្រៃផ្សៃណាស់ ឆក់នាងសន្លប់ហើយទើបវាយសំលាប់តាមក្រោយ

ភ្នំពេញ ៖ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្រ្តីដែលត្រូវបានគេសម្លាប់ដាក់ក្នុងធុងទឹកកកហើយយកទៅទម្លាក់ចោលនៅចំនុចគល់ស្ពានព្រះគន្លងស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ សឿ សុខផេង ( ជាងជួសជុលទូរស័ព្ទ )


រហូតដល់ ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០១៨ បានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាងជួសជុលទូរសព្ទ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ប្រពន្ធជនសង្ស័យឈ្មោះ យុទ្ធ ស្រីឌី អាយុ ២៧ឆ្នាំ ( អ្នករក្សាទុកទូរសព្ទជនរងគ្រោះ ) ព្រមទាំងឈ្មោះ ហ៊ាម សុខហេង ភេទប្រុស អាយុ ៤៨ឆ្នាំ (អ្នកទទួលទិញម៉ូតូជនរងគ្រោះ) ។
វត្តុតាងចាប់យករួមមាន ម៉ូតូជនរងគ្រោះមួយគ្រឿង ម៉ាក Zommer ពណ៌ខ្មៅស ស្លាកលេខ ភ្នំពេញ 1DF-5330 ទូរសព្ទ ម៉ាក IPhone6 plus មួយគ្រឿងរបស់ជនរងគ្រោះ។ 


ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួន និងជនរងគ្រោះ យឿន ធានី បានស្គាល់គ្នារយៈពេល ៣ឆ្នាំមកហើយ រហូតដល់ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០១៨ ខ្លួនបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ និងគ្រឿងអលង្កា ដោយបានរៀបចំបង្កប់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក ពេលជនរងគ្រោះចូលទៅក្នុងកន្ទប់ទឹកផ្លាស់សំលៀកបំពាក់រួចខ្លួនបានដោតភ្លើងបណ្តាលអោយឆក់សន្លប់ បន្ទាប់មកខ្លួនបានយកអង្រែបុកគ្រឿងទៅវាយលើផ្ទៃមុខ និងយកកាំបិតបុ័ងតោ កូនកាំបិតចិតបន្លែចំនួនពីរ ចាក់កាប់


ជញ្ច្រាំទៅលើដងខ្លួនជនរងគ្រោះរហូតដល់ស្លាប់ រួចដឹកតាមម៉ូតូយកទៅទំលាក់ចោលនៅចំនុចកន្លែងកើតហេតុ ។ បច្ចុប្បន្នជនសង្ស័យដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងផ្តន្ទាទោសតាមច្បាប់ ៕

ប្រភព ៖ ABC FB