ខេមរៈ សិរីមន្ត តបយ៉ាងម៉េចទៅតារាសម្ដែង ម៉ាដូណា រឿងបទ “ក្បាច់ក្ងោក”
លោក ប្រាយុទ្ធ បញ្ជាឲ្យឃ្លាំមើលក្រុមដែលមានបំណងចង់ផ្លាស់ប្តូររបប
ខេមរៈ សិរីមន្ត តបយ៉ាងម៉េចទៅតារាសម្ដែង ម៉ាដូណា រឿងបទ “ក្បាច់ក្ងោក”
លោក ប្រាយុទ្ធ បញ្ជាឲ្យឃ្លាំមើលក្រុមដែលមានបំណងចង់ផ្លាស់ប្តូររបប
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនបុរស០២នាក់ដែលបានបន្លំខ្លួនប្រើប្រាស់ ស្ថាប័នកងយោធពលខេមរភូមិន្ទ និងប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយព្រមទាំងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យទី១ឈ្មោះ ឡូត ហេង ហៅអាម៉េង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរយោធាតែក្លែងបំន្លំ ( ម្ចាស់អាវុធ និងលុយដុល្លារក្លែងក្លាយ )
និងទី២ឈ្មោះ សន ប៊ុនថេង អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឬស្សីកែវ មុខរបរយោធា ក្លែងបន្លំ ( ជាអ្នកកាន់អាវុធ ) ។


ប្រភពសមត្ថកិច្ចមូលដ្ឋានដដែលបានបន្តទៀតថា ការឃាត់ខ្លួនពួកគេនៅវេលាម៉ោងប្រមាណ ១១៖៤៥នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ០៥ ក្រុមទី០៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណៈដែលកម្លាំងសមត្ថកិច្ចចំរុះ ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។





នៅវេលាព្រឹកស្រាងៗ មានមនុស្សចាស់ប្រុុសស្រីពីរទៅបីនាក់ បានមកនិមន្តលោកអោយទៅសូត្រមន្តនៅផ្ទះមួយក្នុងភូមិ

ព្រះអង្គក៏ព្រមព្រៀងនិមន្តទៅផ្ទះបុណ្យ, ហើយគ្រប់អង្គក៏ឡើងលើផ្ទះនោះ សូត្រធម៌ធម្មតា, មនុស្សទាំងនោះអង្គុយស្តាប់លោកសូត្រធម៌ ហើយបុរសចាស់ជាងគេនោះបានប្រាប់លោកថា កុំអោយសូត្រធម៌ករណីយមត្ថកុសលេន… (ធម៌សម្រាប់សូត្រដេញខ្មោច) អោយសោះ ប៉ុន្តែព្រះសង្ឃគ្រប់អង្គក៏មានការសង្ស័យ ហើយក៏ចាប់ផ្តើមសូត្រស្រាប់តែបាត់មនុស្សអស់រលីង ហើយព្រះសង្ឃទាំង៣អង្គស្រាប់តែជាប់នៅលើចុងឬស្សីទាំងបីអង្គ ហើយអ្នកស្រុុកក៏មានការងឿងឆ្ងល់ ក៏នាំអ្នកភូមិទៅជួយលោក លោកបានប្រាប់ថា អាត្មាមកសូត្រមន្តគេនៅភូមិនេះឯង អ្នកស្រុកក៏ប្រាប់តបទៅវិញថា ទីនេះគ្មានភូមិទេ មានតែកន្លែងកប់ខ្មោច ។




លោកបានប្រាប់ទៅអ្នកស្រុកវិញថាអាត្មាមកនេះឃើញផ្ទះធំៗណាស់ អាត្មាឡើងតាមជណ្តើរ ជណ្តើរនោះស្អាតៗណាស់ ។
សូមបងប្អូនពិចារណា បើអោយលោកឡើងដើមឬស្សីនេះតាមធម្មតា ប្រាកដជាឡើងពុំរួចឡើយ…..។
ដោយ៖ SVD
ប្រភព៖ ទំព័រអប់រំចិត្ត
ភ្នំពេញ ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី គឺជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជា ពិសេសលោកមិនដែលធ្វើខ្លួនជាសេដ្ធីម្តងណានោះទេ លោកតែងហូបចុក រស់នៅ និងធ្វើគ្រប់សកម្មភាពក្នុងនាមជាមនុស្សសាមញ្ញ។

ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គមយើងបានទទួលពត៍មានហួសចិត្តមួយដែលបានកើតមានឡើង។ បើតាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី នៅលើទំព័រហ្វេសប៊ុករបស់លោកឧកញ៉ាថា “ខ្ញុំជួយយកអាសាមនុស្សរាប់មុឺននាក់មានជួបបញ្ហាបន្តិចបន្តួចតែមិនធ្ងន់ធ្ងរពេក ជាចុងក្រោយនេះមានក្មេងប្រុសម្នាក់ចេះតែឆាតមកសុំ រកការងារធ្វើដោយសុំតែបាយហូប ស្នាក់នៅមិនយកប្រាក់ខែទេពេលនេះកំពង់តែដាច់បាយជិតស្លាប់ហើយ ដោយក្តីមេត្តាអាណិតអាសូរក៏សម្រេចចិត្តទទួលយកមកអោយចូលបំរើការងារ ខាងផ្នែកកសិកម្មនៅភ្នំសែនដីខេត្តកំពង់ស្ពឺ ដោយផ្តល់អាហារហូបចុកបីពេល ផ្ទះស្នាក់នៅ ប្រាក់150$មួយខែថែមទៀត បានតែរយៈពេល៧ថ្ងៃពីថ្ងៃទី១៨ដល់ថ្ងៃទី២៤វេលាម៉ោង១រសៀល លោកវីហ្គោបានខ្ចីម៉ូតូមាកលែតតម្លៃ1.450$របស់កម្មករដូចគ្នាយកទៅបាត់ស្រម៉ោល ។ ដំណឹងនេះខ្ញុំសុំប្តឹងទៅសមត្ថកិច្ចបើស្គាល់ឬឃើញមុខមាត់ដូចក្នុងរូបថតនេះ ចាប់វាមកផ្តន្ទាទោសខ្ញុំនិងជូនរង្វាន់ ១,០០០$ បន្ថែមជាមួយម៉ូតូដែលវាឆបោកនេះផងដែរ”៕




ភ្នំពេញ ៖ ក្រុមហ៊ុនឆ្នោត សេដ្ឋីដែលជាការវិនិយោគរបស់ជនជាតិចិនបានបើកសម្ពោធ ដាក់ដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នាសណ្ឋាគារ ហ៊ីម៉ាវារី បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោក ចននី វង់ (Johnnie Wong)អគ្គនាយកក្រុមហ៊ុន ឆ្នោតសេដ្ឋី បានមានប្រសាសន៍នៅក្នុងឱកាសបើកសម្ពោធជាផ្លូវការថាក្រុមហ៊ុនឆ្នោតសេដ្ឋីទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជាហើយគោលបំណងនៃការបង្កើតឆ្នោតសេដ្ឋីនេះនៅកម្ពុជាគឺដើម្បីជួយបង្កើនភាពសប្បាយរីករាយក្នុងជីវ ភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាចូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានបន្តថា «ក្រុមហ៊ុនមានគោលគំនិតមួយ គឺយកអតិថិជនជាធំ គ្រប់គ្រងប្រកប ដោយភាពស្មោះត្រង់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ សុច្ចរិត យុត្តិធម៌ និងធានាថា មានការផ្តល់ជូនជារង្វាន់ ពិតៗ ទៅដល់អតិថិជន ដែលបានឈ្នះរង្វាន់ឆ្នោតពីក្រុមហ៊ុនឆ្នោត សេដ្ឋី» ។
យ៉ាងណាក៏ដោយ លោកអគ្គនាយក ក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនឆ្នោត សេដ្ឋីនិង ធ្វើខ្លួនជាក្រុមហ៊ុនឆ្នោតមួយ ដែលផ្តល់សេវាកម្ម ឲ្យបានល្អ ជូនអតិថិជន ដើម្បីទទួលបានការស្រលាញ់ចូលចិត្ត និង គាំទ្រដ៏ច្រើនលើសលប់ ពីអតិថិជនគ្រប់រូប នៅក្នុងប្រទេសកម្ពុជា។

លោក ចននី វង់ បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនមានសេវាកម្មទិញ និងប្ដូររង្វាន់តាមរយៈ អនឡាញ ដែលអាចទិញ តាមរយៈទូរស័ព្ទដៃផ្ទាល់ និងតាមរយៈភ្នាក់ងារ របស់ក្រុមហ៊ុន សេដ្ឋី ជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា។ ដោយជំហានដំបូង ក្រុមហ៊ុនឆ្នោតសេដ្ឋី បានសហការ ជាមួយ ក្រុមហ៊ុន អ៊ីម៉ានី ដែលអាចឲ្យអតិថិជន បញ្ចូលទឹកប្រាក់ ក៏ដូចជាប្ដូរយករង្វាន់ ជាសាច់ប្រាក់ផ្ទាល់ តាមរយៈក្រុមហ៊ុន អ៊ីម៉ានី ហើយជំហានបន្ទាប់ ក្រុមហ៊ុនឆ្នោត សេដ្ឋី នឹងសហការជាមួយក្រុមហ៊ុន ផ្តល់សេវាកម្មផ្ញើប្រាក់ដទៃទៀត ឲ្យអតិថិជន កាន់តែមានភាពងាយស្រួល៕

ប្រភពអត្ថបទ៖ កម្ពុជាថ្មី
ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស ចោរកាច់សោរ ក ម៉ូតូ យ៉ាងសកម្មនៅក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ជាក់ស្ដែង ថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង ៣០ នាទី នៅចំណុចក្រុមទី ១៨ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរៈសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច ( ចោរកាច់សោរម៉ូតូ ) ១ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន៣ នាក់ ។




ទី១ឈ្មោះ ឡាំ បូរី ហៅ ពៅ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត ។
ទី២ឈ្មោះ ឡាំ សុភ័ក្រ ហៅឡុយភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោងស្រុកបន្ទាយមាស ខេត្តកំពត។
ទី៣ឈ្មោះភឹម ពៅ ភេទប្រុសអាយុ ៣៥ ឆ្នាំមានទីលំនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
📍វត្ថុតាងដកហូតរួមមាន៖
– សោរម៉ូតូម៉ាកហុងដាចំនួន ៣
– សោរសម្រាប់កាច់សោរម៉ូតូចំនួន៧
– ដែករាងអក្សរ T សម្រាប់កាច់សោរម៉ូតូចំនួន 1
– សោរសម្រាប់ដោះស្លាកលេខចំនួន២
– គ្រាប់សម្រាប់កិបស្លាកលេខចំនួន៤ គ្រាប់
– ស្លាកលេខចំនួន ២ សន្លឹក
– រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ ស ស៊េរីឆ្នាំ ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ ២O ០៩៨០




បច្ចុប្បន្នការិយាល័យជំនាញកុំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ថ្មីៗនេះយើងឃើញថា តាមផលិតកម្មជាច្រើនកំពុងតែត្រៀមចេញបទចម្រៀងថ្មីៗដើម្បីឲ្យ បងប្អូន ពូមីង ពុកម៉ែ យាយតា ស្តាប់កុំសាន្តនិងរាំលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ។

ដោយឡែកក្នុងចំណោមបទថ្មីៗល្បីៗសម្រាប់រាំលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ គេសង្កេតឃើញបទ “មាន់ស្រេែ” របស់តារាចម្រៀងស្រីក្នុងផលិតកម្មថោន គឺកញ្ញា រ៉ាប៊ី ហាក់កំពុងតែទទួលបានការគាំទ្រខ្លាំងលើសលុប ដោយមានចំនួនអ្នកចូលទស្សនាដល់ទៅខ្ទង់លានដងឯនោះ ព្រោះតែទាំងសម្លេង ភ្លេង និងចង្វាក់រាំ ពិតជាមិនធម្មតា ឃើញហើយក៏ចង់រាំដែរ។



សូមទស្សនា វិដេអូទាំងអស់គ្នា វិដេអូទី១
មិនតែប៉ុណ្ណោះបទចម្រៀងខ្មែរមួយបទនេះ កំពុងទទួលបានការគាំទ្រជាខ្លាំង នៅឯប្រទេសថៃ ដោយមានការយកទៅរាំ cover បង្ហោះពេញបណ្តាញសង្គមថៃ។


វិដេអូទី២

វិដេអូទី៣

ដោយ៖ SVD
ប្រភព៖ FB
ប្រាសាទបាពួន បានលាក់សម្ងំខ្លួន កណ្តាលវង់ធំ ទាក់ភ្នែកទេសចរណ៍ ឱ្យមកផ្តុំ ទស្សនាវិលជុំ មិនខ្លាចហត់កាយ…
ខេត្តសៀមរា៖ ខេត្តសៀមរាបគឺជាខេត្តមួយដ៍ពិសេស មិនថាតែប្រជាជនខ្មែរបានដឹងបានស្គាល់នោះទេថែមទាំងល្បីរន្ទឺដល់ឯក្រៅប្រទេសផងដែរ ដែលខេត្តនេះសម្បូរទៅដោយប្រាង្គប្រាសាទដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាច្រើន ។

ថ្ងៃនេះខ្ញុំលើកយកប្រាសាទ បាពួន រឺ បាភួន មកសសេរនឹងនិយាយចំនុចខ្លះៗដើម្បីឲ្យកូនខ្មែរគ្រប់រូបបានដឹងបានស្គាល់ពីប្រាសាទនេះ ប្រាសាទ បាពួន រឺ បាភួន មានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពី ប្រាសាទបាយ័ន និងក្បែរ ព្រលានជល់ដំរី ។



ប្រាសាទបានកសាងឡើងនៅក្នុងសម័យអង្គរ នាសតវត្សរ៍ទី១១ ឆ្នាំ១០៦០ ដោយព្រះបាទ ឧទ័យាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ ព្រហ្មញ្ញសាសនា ។ ប្រាសាទនេះបានចម្លាក់ឡើងខុសពីប្រាសាទផ្សេងៗដទៃទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនិងឥដ្ឋ ហើយចម្លាក់នេះនៅសល់តិចតួចប៉ុណ្ណោះ ប្រាសាទភ្នំនេះមានរាងដូច សាជី មានប្រាំថ្នាក់ សំណង់ធ្វើពីថ្មភក់ថ្មបាយក្រៀម និង មានគោបុរះ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បូក្បាច់រចនា ល្អឆើតទាក់ទងទៅនិង រឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងទៀតទាក់ទងទៅនឹង ល្បែងកីឡា នឹងរូបព្រះពុទ្ធចូលព្រះនិពាន្ធ ដែលគេទើកសាឡើងនា សម័យលង្វែក ៕




សូមទស្សនាវិដេអូ
ដោយ៖ SVD
ប្រភព៖ ម៉ាន់ សុភ័ទ្ធ
នៅពេលកន្លងទៅថ្មីៗនេះបណ្តាញផ្សព្វផ្សាយប្រទេសថៃបានបានចែកចាយព្រោងព្រៀតដោយស្ត្រីជាភ្ញៀវទេសចរជនជាតិបរទេសម្នាក់ បានថតរូបភាពមិនសមរម្យរបស់នាង ដែលបានអង្គុយថតនៅក្នុងទីកន្លែងពិសិដ្ឋមួយកន្លែងនៅក្នុងប្រទេសថៃបានធ្វើឲ្យប្រជាជនថៃផ្ទុះកំហឹងយ៉ាងខ្លាំងក្លា ។

តាមរយៈរូបភាព១សន្លឹកដែលត្រូវបានបង្ហោះឡើងនៅលើផេកហ្វេសប៊ុកឈ្មោះ Aditha But Adit កាលពីថ្ងៃទី២១ មីនា បានបង្ហាញឲ្យឃើញស្ត្រីបរទេសមិនស្គាល់អត្តសញ្ញាណម្នាក់ ឡើងទៅអង្គុយនៅលើបង្កាន់ដៃវិហារនៃវត្ត Phra Kaew ក្នុងកាយវិការអង្គុយបញ្ឈរជង្គង់ ស្ថិតក្នុងសម្លៀកបំពាក់សិចស៊ី ខណៈមិត្តប្រុសរបស់នាងថតរូបភាព ។
នៅក្នុងរូបភាព ឃើញថាស្ត្រីបរទេសរូបនោះ បានថតរូបដោយគ្មានការប្រុងប្រយ័ត្នថាខ្លួននឹងលេចចេញតំបន់កេរ្តិ៍ខ្មាស ដោយមិនខ្វល់ខ្វាយនឹងភ្នែករបស់ភ្ញៀវដទៃទៀត នៅជុំវិញនាងឡើយ ។
បើទោះបីជារូបភាពនេះ ត្រូវបានផេកខាងលើនេះលុបចេញវិញក៏ដោយ តែវាត្រូវបានគេយកទៅបង្ហោះចែករំលែកតៗគ្នាយ៉ាងព្រោងព្រាតទៅហើយ ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ជនជាតិថៃជាច្រើន ។



ម្ចាស់រូបថតដើមនេះ បានសរសេរថា៖ «ខណៈកំពុងចូលទៅបួងសួងនៅក្នុងវត្ត ក្នុងចំណោមភ្ញៀវទេសចរជនជាតិជាច្រើននាក់ ខ្ញុំពិតជារន្ធត់ជាខ្លាំង នៅពេលក្រឡេកទៅឃើញស្ត្រីនេះអង្គុយមិនសមរម្យបែបនេះ» ។
គួរបញ្ជាក់ថា ជនបរទេសជារឿយៗ តែងបង្កការរិះគន់នេះឡើង នៅក្នុងទឹកដីនៃប្រទេសថៃ ដែលជាទីកន្លែងមួយ ពុំត្រូវបានអនុញ្ញាតឲ្យជនបរទេសណាម្នាក់នាំគ្នាទៅប្រព្រឹត្តរឿងផ្តេសផ្តាស ឬ ប្រមាថចំពោះទីកន្លែងស័ក្ខិសិទ្ធរបស់ពួកគេឡើយ ៕ ចន្ទី
ដោយ៖ ចន្ទី
ប្រភព៖ Cambodia Express News
រាជធានីភ្នំពេញ៖ ថ្មីនេះក្រោយផ្ទុះនៅព្រឹត្តិការណ៍ជជែកវែកញែក និង ស៊ែរបន្តគ្នាអំពីករណី ស្រីម្នាក់ស្រវឹងឈប់រថយន្តដេក ជាមួយអ្នកសារពត៍មានដែលបានថតបង្ហោះពេញបណ្តាញសង្គម Facebook

នៅថ្ងៃទី២២ ព្រឹកមិញនេះដែរ ឯកឧត្តម ខៀវ កញ្ញារិទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រតិកម្មនឹងការថតផ្សាយ រឿងនារីស្រវឹងដេកក្នុងរថយន្តតាមចិញ្ចើមផ្លូវថា ខ្វះសីលធម៌ក្នុងនាមជាអ្នកសារព័ត៌មាន ។
ដឹងខ្លួនស្រវឹងឈប់ដេកក្នុងឡានគឺគួរអាណិតនិងសរសើរព្រោះយល់ពីកំរិតសមត្ថភាពខ្លួន តែបើយើងនាំគ្នាទៅថតចុះផ្សាយតើដើម្បីជំរុញអោយគាត់បើកបុកគេឯងដើម្បីខ្លួនឯងមានអត្ថបទផ្សាយឬយ៉ាងណា ? បើមិននិយាយដល់វិជ្ជាជីវៈទេ យ៉ាងហោចណាស់យើងគិតពីកំរិតសីលធម៌ សុជីវធម៌ និង ការអប់រំទៅចុះ ។





ពាក់ព័ន្ធនឹងករណីនេះដែរឆ្លើយតបទៅនឹងសំនួរដែលមហាជនជាច្រើនចង់ដឹង ចំពោះសំនួរដែរថា៖
លោកពូ តើអ្នកកាសែតពិតជាមានសិទ្ធិក្នុងការថតផ្សាយរឿងបែបនេះដែរឬអត់បើគិតតាមផ្លូវច្បាប់ ?
ឯកឧត្តម Kanharith Khieu បានថ្លែងតបទៅនឹងសំនួរមហាជនថា៖ អត់ទេ បើគិតតាមវិជ្ជាជីវៈ



ជាចុងក្រោយសំុសំនូមពរឲ្យអ្នកសារពត៍មានទាំងអស់ត្រូវតែមានវិជ្ជាជីវៈ យ៉ាងហោចណាស់យើងគិតពីកំរិតសីលធម៌ សុជីវធម៌ និង ការអប់រំទៅថ្ងៃក្រោយ ៕
ប្រភព៖ ឯកឧត្តម ខៀវ កញ្ញារិទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន