ចេញឆក់ទូរស័ព្ទបានហើយផុសអួតក្នុង Facebook ទៀតតែមិនបានប៉ុន្មានថ្ងៃផងសមត្ថកិច្ចចាប់វាយខ្នោះបាន០៣នាក់…( ចុចអានបន្ត )

សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំណត់មុខសញ្ញាឈានទៅបង្ក្រាបជនសង្ស័យ០៣នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)នៅភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨វេលាម៉ោង១៨៖២០នាទីនៅផ្លូវបេតុង ក្រុម១ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿងម៉ាកHONDA C125ពណ៌ព្រីងទុំ ស្លាកលេខកណ្តាល1I-6954 និង មួយគ្រឿងម៉ាកScoopy ពណ៌ក្រហមមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង១៤៖៤៥នាទី ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ ហើយជនសង្ស័យទាំង០៣នាក់នោះរួមមានឈ្មោះ ៖

ទី១ឈ្មោះ គង់ សុវឌ្ឍនាហៅរ័ត្ឋ ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលាឯកជនស្នាក់នៅផ្ទះលេខ១៦ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ(មានសារធាតុញៀន)។
ទី២ឈ្មោះ ណៃ វិសាល ភេទប្រុស អាយុ១៨ឆ្នាំជាសិស្ស ស្នាក់នៅភូមិមិត្តភាពសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ(មានសារធាតុញៀន)។
ទី៣ឈ្មោះ សួន ច័ន្ទនាភេទប្រុសអាយុ១៧ឆ្នាំជាសិស្ស ស្នាក់នៅភូមិចុងព្រែកសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ(គ្មានសារធាតុញៀន)និងបក្ខពួក០១នាក់ទៀតគេចខ្លួន។

ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ ​SVD

ទីបំផុត ជនសង្ស័យដែលលោកឧកញ៉ាប្រកាសស្វែងរកចាប់ខ្លួនអស់ផ្លូវរត់ហើយ…(ចុចអានបន្ត)

មុខសញ្ញាដែលលោកឧកញ្ញ៉ា ម៉ុង ឬទ្ធី ប្រកាសដល់សមត្ថកិច្ចអោយជួយស្វែងរកនោះ ត្រូវបានកំលាំងជំនាញ ព្រ.ទរបស់អធិការក្រុងកំពតចាប់បានហើយ ។

កាលពីព្រឹកថ្ងៃទី ៣០ខែមិនា​ ឆ្នាំ២០១៨ នេះ មុខសញ្ញាដែលលោកឧកញ្ញ៉ា ម៉ុង ឬទ្ធី ប្រកាសដល់សមត្ថកិច្ចអោយជួយស្វែងរកនោះ ត្រូវបានកំលាំងជំនាញ ព្រ.ទរបស់អធិការក្រុងកំពតចាប់បានហើយ។ មុខសញ្ញាខាងលើនេះគឺបានលួចយកម៉ូតូពីក្រុមហ៊ុនរបស់លោកឧកញ្ញ៉ា ។ មុខសញ្ញ្ញាខាងលើនេះ ត្រូវបានលោកឧកញ្ញ៉ាអាណិតបានអោយចូលធ្វើការ ចូលធ្វើការមិនបានប៉ុន្មានផងក៏លួចម៉ូតូពីក្រុមហ៊ុនរបស់លោក ។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៨ នេះ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ប្រកាសចាប់ជនដែលមានរូបដូចក្នុងរូបថតនេះមកផ្តន្ទាទោស ដោយឯកឧត្ដម បានសរសរនៅលើទំព័រផេកហ្វេកប៊ុករបស់លោកថា “ខ្ញុំជួយយកអាសាមនុស្សរាប់ម៉ឺននាក់មានជួបបញ្ហាបន្តិចបន្តួចតែមិនធ្ងន់ធ្ងរពេក។ ជាចុងក្រោយនេះមានក្មេងប្រុសម្នាក់ចេះតែឆាតមកសុំរកការងារធ្វើដោយសុំតែបាយហូប ស្នាក់នៅមិនយកប្រាក់ខែទេពេលនេះកំពុងតែដាច់បាយជិតស្លាប់ហើយ។ ដោយក្តីមេត្តាអាណិតអាសូរក៏សម្រេចចិត្តទទួលយកមកអោយចូលបំរើការងារខាងផ្នែកកសិកម្មនៅភ្នំសែនដីខេត្តកំពង់ស្ពឺដោយផ្តល់អាហារហូបចុកបីពេល ផ្ទះស្នាក់នៅ ប្រាក់150$មួយខែថែមទៀត

ប្រភព៖ ដែនជម្រក បេះដូង អភព្វ័

យុវសិស្សម្នាក់លង់ទឹកទន្លេមេគង្គ ក្បែរកន្លែងបូមខ្សាច់ ម្តាយខំស្កាត់មករកកូនតាំងពីភ្នំពេញ

កំពង់ចាម ៖ សិស្សសាលាមួយក្រុមមានគ្នាចំនួន០៤នាក់ដោយទំនេរពីការសិក្សាបាននាំគ្នាទៅងូតទឹកទន្លេមេគង្គលេងត្រង់ចំណុចការដ្ឋានបូមខ្សាច់មួយកន្លែងនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម បណ្តាលឲ្យលង់ស្លាប់ម្នាក់នៅវេលាម៉ោងជិត៣រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨រហូតដល់វេលាម៉ោងជាង៦និង៣០នាទីល្ងាចហើយនៅតែរកសពមិនទាន់ឃើញទៀត ។

Image may contain: one or more people, mountain, child, outdoor and nature

លោក បាន វណ្ណី អាយុ៥២ឆ្នាំ ត្រូវជាអ៊ុំប្រុសជីដូនមួយរបស់សិស្សដែលលង់ទឹកនោះប្រាប់ថា ក្នុងពេលដែលក្មួយប្រុសលង់ទឹកទន្លេស្លាប់ភ្លាមៗនោះគាត់មិនបានដឹងទេ រហូតដល់វេលាម៉ោង​៤រសៀលទើបមានគេនិយាយប្រាប់ក៏ប្រញាប់មកមើលត្រង់កន្លែងលង់ទឹកនោះដោយបានជួលទូកម៉ាស៊ីន០១គ្រឿងតាមរកក្មួយឈ្មោះ យ៉ន សុធារ៉ា អាយុ១៦ឆ្នាំ ដោយគេបានបង់សំណាញ់ជាច្រើនដងនូវតែមិនទាន់ប្រទះឃើញសពនោះទេ ។

Image may contain: one or more people, ocean, beach, outdoor and nature

លោកប្រាប់បន្តថា រាល់ថ្ងៃនេះក្មួយប្រុសរស់​នៅ​ជាមួយនឹងជីដូនជីតាជរាក្នុងភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំណែកឪពុកម្តាយរបស់គេធ្វើការនៅរាជធានីភ្នំពេញឯណោះ ។ ក្រោយពីបានដឹងពីហេតុការណ៏ខាងលើនេះបានចេញដំណើរមកកាន់ក្រុងកំពង់ចាមហើយ។

Image may contain: one or more people, people sitting, outdoor, nature and water

ក្រោយពីបង់សំណាញ់ជាច្រើនលើកច្រើនសារមិនឃើញសពនោះក៏បានប្តូរយុទ្ធសាស្រ្តប្រើសន្ធូចអូសបណ្តែតដើម្បីតាមរកសពបន្តទៀតរហូតដល់វេលាម៉ោង៦ និង៣០នាទីល្ងាចក៏នូវតែមិនទាន់ឃើញទៀតទោះជាបែបណាក្តីក៏រូបលោករួមនឹងក្រុមសាច់ញាតិបានប្រឹងប្រែងតាមរកបន្តទៀតទាល់តែឃើញសពទៀត ចំណែកក្រុមសមត្ថកិច្ចក៏នៅជាមួយដែរដើម្បីរួមសហការគ្នាតាមរកសពដើម្បីយកទៅធ្វើបុណ្យ ៕

ចូលឆ្នាំខ្មែរ! ជិះឡានក្រុងឥតគិតថ្លៃមើលទេសភាពនៅភ្នំពេញ

ភ្នំពេញ ៖ សម្តេចតេជោរ ហ៊ុន សែន បានប្រកាសជាសាធារណះថា ៖ រថយន្តក្រុងនៅតែបន្តធ្វើសកម្មភាពនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ជាពិសេសមហាជនទូទៅមិនត្រឹមតែកម្មករ កម្មការនីរោងចក្រនោះទេគឺអាចជិះរថយន្តក្រុងដោយមិនគិតថ្លៃ៕

Image result for រថយន្តក្រុងសាធារណៈ

Related image

Image result for រថយន្តក្រុងសាធារណៈ

ប្រភពវីដេអូ ៖ 60 Buzz
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKohSantepheap60Buzz%2Fvideos%2F1683529665100542%2F&show_text=0&width=476

អស្ចារ្យណាស់ តាមពិតថ្មាំស្បែកគង់ វាយមិនឈឺ វាយមិនចេញឈាមផ្សំពីប្រទាល 2 មុខសោះ

ប្លែកៗ ៖ កាន់​រំពាត់ផ្តៅ​វាយ​គ្នា​ជា​ប្រពៃណី​ជនជាតិភាគតិច​កួយ តែមុនពេលវាយគ្នាគេត្រូវសំដែងភ្លេង សូត្របាលី និង ផឹកស្រាប្រទាលវាយមិនឈឺ និងវាយមិនអោយបែកឈាម ដែលស្រាប្រភេទនេះគេប្រើប្រទាលពីរប្រភេទសំរាប់ជាថ្នាំ។ សូមមើលរបៀបផ្សំនៅខាងក្រោម

Image may contain: 8 people, outdoor

Image may contain: 11 people

Image may contain: 17 people, people standing and outdoor

Image may contain: 5 people, people smiling, hat and outdoor

វីដេអូ ៖ 60 Buzz

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKohSantepheap60Buzz%2Fvideos%2F1681278398659002%2F&show_text=0&width=476

តាមប្រភពបានអោយដឹងថា កាលពីមុខល្បែងវាយខែនេះមានលក្ខណះខ្លាំងខ្លាណាស់ ពោលគីមានដល់ថ្នាក់ស្លាប់ទៀតផង។ ទាក់ទងនិងការផ្សំស្រាយវាយមិនឈឺ ស្បែកគង់មិនបែកឈាមនេះត្រូវបានគេអោយដឹងថាផ្សំពីប្រទាល២ប្រភេទមានដូចជា ៖ ប្រទាលគីងគក់ ការពារមិនអោយឈឺ និង ប្រទាល់ ត្រខ្សាយការពារមិនអោយបែកសាច់៕

ប្រភព ៖ 60 Buzz

គូរស្វាមីភរិយាថ្មីមួយគូរ ធ្វើអោយអ្នកចូលរួមមង្គលការនឹកស្មានមិនដល់

ប្លែកៗពីនេះពីនោះ ៖ ថ្មីៗតាមប្រភពពីការចែករំលែកបន្តគ្នាជាច្រើនអំពីវីដេអូក្លីបមួយដែលបង្ហាញពីការរាំរែកយ៉ាងសប្បាយរីករាយ និង មានការបន្ទទះដៃ ស្រែករំពងអឺងកងផងនោះ គេសង្កេតឃើញក្បាច់រាំ និង សាច់ភ្លេងកន្ទ្រាក់ញាក់ញ័រពន់ពេក។ ទោះជាយ៉ាងណាក្នុងពិធីនោះមិនមានការរារាំង ឬ ផ្ទុះបាតុភាពណាមួយកើតឡើងទេ ពោលគឺសប្បាយរហូតចប់កម្មវិធីតែម្តង តែអ្វីដែលជាប្រធានបទក្លាយជាការបញ្ចេញមតិលើបណ្តាញសង្គម Facebook ផ្សេងៗគ្នា។ សំរាប់ការទស្សនាវីដេអូនេះទុកអោយប្រិយមិត្តបញ្ចេញមតិតាមការគួរចុះ៕
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F845579292287855%2Fvideos%2F881230938722690%2F&show_text=0&width=266

0+0=8 ! លោក ផែង វណ្ណះ បញ្ចេញសាររិះគន់ចំៗទៅក្រុមប្រើហឹង្សា

ភ្នំពេញ ៖ ពាក់ព័ន្ធករណីហិង្សាដោយចេតនារបស់សន្តិសុខខ័ណ្ឌដូនពេញ ទៅលើបុរសម្នាក់ដែលបានសរសេរលេខ 0+0=8 នៅលើថ្នល់កាលពីព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ នេះធ្វើអោយមតិមហាជនមានការស្អប់ខ្ពើម និងរិះគន់យ៉ាងខ្លាំង ទន្ទឹមនិងនេះផងដែរលោកផែង វណ្ណះ ជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រឆាំងនិងអំពើរអយុត្តិធម៍ ស្អប់ខ្ពើមហឹង្សា និង តែងតែងចេញមុខការពារអំពើយុត្តិធម៍ បកអាក្រាតមុខជនខិលខូចផងនោះ

Image may contain: 6 people, people standing, hat and textបានចេញវីដេអូខ្លីមួយនិយាយសារធ្ងន់ៗទៅកាន់ក្រុមសន្តិសុខដែលតែងតែប្រើហឹង្សាយ៉ាងកំរោលថា ៖ បើប្អូនម្នាក់នោះខុស វាស្រែក វាបង្ករចលាចល ចាំបាច់អីទៅវាយតប់គ្នា ចាំបាច់អីប្រើហឹង្សា បើឈាមតែមួយ ខ្មែរតែមួយហ្នឹង បើវាខុសហៅវាមកព្រមាន ធ្វើកិច្ចសន្យាទៅ. . . ខ្ញុំមិនគាំទ្រទេ ទោះអ្នកវៃជាសមត្ថកិច្ចឬជាអ្នកណាក៏ដោយ ឬមួយឃើញគេវៃ គេប្រើហឹង្សាឡើងស័ក្ក ឡើងតួនាទី ឬមួយវៃយកស្នាដៃផ្គាប់ផ្គុនមេអី? ពិសេសជាចុងក្រោយលោកបានផ្តល់ពាក្យមួយឃ្លាធ្វើអោយអ្នកនិយមប្រើហឹង្សាស្តាប់ហើយស្ទើរក្អួតឈាមតែម្តង។

Image may contain: 1 person, selfie and closeup

ពិសេសលោក ផែង វណ្ណះ បានបន្តទៀតថា បើអស់លោកចូលចិត្តប្រើហឹង្សា ចូលចិត្តវៃដុំជ្រាំធាក់ ដូរឈ្មោះខ័ណ្ឌតែម្តងទៅ ដាក់ថាខ័ណ្ឌអ្នកលេងតែម្តងទៅ !

Image may contain: 3 people, people standing and outdoor

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1601279156635557%2F&show_text=0&width=560

ផ្ទុះការរិះគន់លើប្រព័ន្ធតុលាកា មិនហ៊ានធ្វើអីជនល្មើស

ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានដឹងរឿងរ៉ាវខ្លះៗ មកហើយអំពីរឿង កវីនិពន្ធ សុខ ជំនោរ និង ប្អូនស្រី ដែលខំស្រែកដង្ហោយ ស្វែងរកយុត្តិធម៍កន្លងមក ហើយថ្មីៗនេះទៀតសោតលោកតតែងតែរំលឹក និង និយាយចំលើបណ្តាញសង្គមតែម្តង អំពីភាពកំសោយនៃតុលាការដែលគ្មានសិទ្ធស្វែងរកភាពត្រឹមត្រូវជូនជនរងគ្រោះបាននោះ។

ជាងស្តែងថ្មីៗនេះ គណនីដែលមានឈ្មោះថា Chenda Sok ដែលជារបស់ប្អូនស្រីលោកបានសរសេររៀបរាប់រឿងដែលអួលដើមករថា ៖ ហ្នឹងហើយបងប្អូនទាំងអស់គ្នា មើលទៅណា៎ ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរ ខ្ញំុមិនទាន់បានទទួលភាពយុត្តិធម៌ស្អីទេ បងបងសាពណ៌មានកំុយល់ច្រលំ ភាពួុត្តិធម៌សំរាប់ខ្ញំុមានត្រឹមតែក្រដាសប្រកាសសាលក្រមក្លែងក្លាយដែលគ្មានប្រសិទ្ធភាពតែមួយសន្លឹកប៉ុណ្្ណះ ហើយក៏គ្មានខាងតុលាកាមួយរូបណាអើពើរនឹងរកតំណោះស្រាយអោយខ្ញំុចេញជារូបជារៀងទៅតាមសេចក្តីប្រកាសសាលក្រមនោះដែរ . ខ្ញំុសូមជំរាបថាខ្ញំុអត់បានឈឺចុកចាប់នឹងរឿងដែលអាមនុស្សពាលនឹងវារៀបការទេ តែខ្ញំុឈឺដែលមនុស្សដែលត្រូវជាប់ទោសវាបែជារួចខ្លួនសប្បាយរីករាយក្អាកក្អាយមិនតែប៉ុណ្ណោះថែមទាំងប្រកាសក្តែងៗរៀបការទាំងវាមិនទាន់ចេញមុខដោះស្រាយរឿងក្តីចប់សព្វគ្រប់ . ស្រុកខ្មែរគ្មានភាពយុត្តិធម៌សំរាប់ប្រជារាស្រ្តឡើយ គ្នាគេ អោយចាំ!

Image may contain: 1 person, closeup

រឿងរ៉ាវនេះយ៉ាងណានៅមិនទាន់មានប្រតិកម្មណាមួយកើតឡើង ឬ មានអន្តរាគមន៍ណាមួយនោះទេ តែអ្វីដែលជាការខកចិត្តរបស់ជនរងគ្រោះបានត្រឹមចាំ ចាំដោយក្តីឈឺចាប់តែប៉ុណ្ណោះ៕

​អនុសេនីយ៍ឯក ប្រើហឹង្សាលើសង្សាត្រូវបានចាប់ខ្លួន

ភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​ខ្លួន​មក​តុលាការ ពាក់​ពន្ធ័ បាន​ធ្វើ​ទារុណកម្ម​ទៅលើ​នារី​ជា​សង្សារ​របស់​ខ្លួន យក​ខ្សែ និង​កន្សែង​ចង ដៃ​ចងជើង ចង​ក​ព្រមទាំង​ចាក់សោ​បង្ខាំង​នៅក្នុង​បន្ទប់​ជួល​។​

តាមប្រភពបានអោយដឹងថា៖ ជនសង្ស័យ​មាន​ឈ្មោះ អឹ​ក សំអាង អាយុ​៣០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ពេទ្យ​យោធា ពាក់​ស័ក្តិ​៣ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត នៅ​ឃុំ​រាម​អណ្តើក ស្រុក​គិរីវង្ស ខេត្តតាកែវ ពី​បទ​ហិង្សា​ដោយ​ចេតនា​និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​។

ប្រភពដដែលបានបន្តថា ៖ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ បុរស​ជា​មន្ត្រី​យោធា​ពេទ្យ​ម្នាក់នេះ បាន​ធ្វើ​ទារុណកម្ម​ទៅលើ​នារី​ជា​សង្សារ​របស់​ខ្លួន ដោយ​បាន​ប្រើ​អំពើហិង្សា​ដោយ​បាន​យក​ខ្សែ និង​កន្សែង​ចងដៃ​ចងជើង ព្រមទាំង​ចាក់សោ​បង្ខាំង​នៅ​ក្នុង​បន្ទប់​ជួល រួច​រត់គេចខ្លួន នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕​

ព្រះសង្ឃមួយអង្គប្រកាសលក់ឡាន Lexus570 ព្រោះតែរឿងហ្នឹងសោះ !

ព្រះសង្ឃមួយអង្គដែលគង់នៅវត្តឧណ្ណាលោម ប្រកាសលក់ឡាន Lexus570ទើបជិះបានជាងមួយខែដែលមានតំលៃជាង២០ម៉ឺនដុល្លារព្រោះតែយកបញ្ច័យទៅកសាងស្ពានដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា…។

រាជធានីភ្នំពេញ៖ ព្រះសង្ឃមួយអង្គព្រះនាម ឃុត ដារ៉ូ ដែលគង់នៅវត្តឧណ្ណាលោម បានប្រកាសលក់រថយន្ត Lexus 570 ទំនើបកប់ស៊េរីមួយគ្រឿង ពណ៌ខ្មៅដែលញាតិញោមបានប្រគេនដើម្បីយកបច្ច័យមកកសាងស្ពានមួយកន្លែងនៅខេត្តបាត់ដំបង។ ព្រះតេជគុណ រក្ខិត្តមុនីវង្សោ ឃុត ដារ៉ូ ដែលគង់នៅវត្តឧណ្ណាលោម បានប្រកាសថា ព្រះអង្គមានរថយន្ត Lexus 570 មួយគ្រឿងមានស្លាកលេខ 6789 ដែលញាតិញោមប្រគេនអោយ ដើម្បីយកបច្ច័យមកកសាងស្ពាន(តម្លៃសាងសង់ស្ពាន20000$ ដែលមានទំហំធំ 4mx30m)ដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា។

តាមរយៈការបង្ហោះនៅលើ Facebook របស់ព្រះតេជគុណ បានអោយដឹងថា៖

“ខ្ញុំព្រះករុណា អាត្មាភាព រក្ខិត្តមុនីវង្សោ ឃុត ដារ៉ូ ( គុណម្ចាស់បុទុម ) គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ និងលក់ឡានLX 570 ស្លាក់លេខ A67 89 ដែរញ្ញោមប្រគេន ដើម្បីយកបច្ច័យមកកសាងស្ពាន ( តម្លៃសាងសង់ស្ពាន20000$ ដែលមានទំហំធំ 4mx30m ) ដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា។ ព្រោះថានារដូវវស្សាគឺស្ពាននេះត្រូវទឹកលិចហើយសិស្សានុសិស្សទាំងអស់ពុំអាចឆ្លងមកសាលាបាន ហើយមានប្អូនៗមួុយចំនួុនគឺឆ្លងកាត់ទឹកអូរនេះដោយការ ជិះធុង កានទឹក គល់ឈើជាដើមដើម្បីឆ្លងទឹកមកសាលា ណាមួុយស្ពាននេះក៏ទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ ជម្រើសចុងក្រោយរបស់ខ្ញុំគឺមានតែសម្រេចចិត្តលក់ឡាននេះ ដើម្បីជួុយអោយប្អូនៗទាំងអស់បានបន្ដការសិក្សាទៅមុខទៀត ។

សម្រាប់ទាក់ទងទិញរថយន្ដ tel: ០៩០៤៤៤៤៣៥/ ០៩៧៤៤៤៤១៨៥  សូមអគុណ ( ស្ពាននេះស្ថិតនៅក្នុងភូមិអន្លុងក្រូច ឃុំបួុរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង )

សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnun.daro.3%2Fvideos%2F938360893004067%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnun.daro.3%2Fvideos%2F937946829712140%2F&show_text=0&width=560

ប្រភព៖ Heng Ly