គូជីវិតខ្លះទាស់ទែងគ្នាហើយ បែរជាត្រូវរ៉ូវគ្នាវិញ ព្រោះតែវាមាន……..

ក្នុងជីវិតស្នេហា ចំណងដែលដាច់ អាចត្រូវបានចងឡើងវិញ ប្រសិនបើគូជីវិតបានគិតពិចារណានូវហេតុផលប្រកបដោយសុទិដ្ឋិនិយមនិងទទួលនូវការពិតដែលថា ការទះដៃតែម្ខាងប្រាកដជាមិនឮនោះទេ។

ពិតណាស់ វាមិនងាយស្រួលប៉ុន្មានទេ ក្នុងការចាប់ផ្ដើមសាជាថ្មី ប៉ុន្តែការឈឺចាប់នៃការបែកគ្នាមួយរយៈ បានប្រាប់យើងឲ្យយល់ថា យើងនៅតែគិតអំពីគ្នា.. យើងនៅតែត្រូវការគ្នា ។

វាក៏បង្ហាញថា យើងនៅតែរឹងមាំនិងមានឆន្ទៈដោះស្រាយនូវបញ្ហានេះ ព្រោះជីវិតអាពាហ៍ពិពាហ៍ដ៏ជោគជ័យ គឺផ្សំឡើងដោយបុរសនិងស្ត្រីប្រកបដោយកំហុសពីរនាក់ ដែលប្ដេជ្ញាចិត្តថា ពួកគេនឹងមិនបោះបង់គ្នាចោល ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។

ពេលខ្លះ យើងសុខចិត្តចាញ់.. សុខចិត្តដើរចេញ.. សុខចិត្តបំភ្លេចចោល.. សុខចិត្តអធ្យាស្រ័យឲ្យគ្នា.. សុខចិត្តមិនបោះបង់គ្នា.. ព្រោះតែយើងយល់ដឹងនូវតម្លៃរបស់គូជីវិតរបស់យើង ។

ក្នុងជីវិតរបស់យើង វាគ្មានអ្វីដែលល្អឥតខ្ចោះឡើយ.. យើងខឹងគ្នា.. យើងស្អប់គ្នាទៅតាមចិត្តនឹកឃើញ… តែខួរក្បាលយើងបានប្រាប់យើងថា តើយើងស្អប់និងខឹងគ្នាដើម្បីអ្វី ព្រោះតែពេលវេលាចេះតែកន្លងទៅមុខ ហើយមិនរង់ចាំយើងឡើយ! តើយើងនៅសល់ពេលវេលាប៉ុន្មានទៀត ដើម្បីរស់ក្នុងសុភមង្គលដ៏ផ្អែមល្ហែមនោះ៕ដោយ តារារ៉ាយ ប្រភពFB

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចែកម៉ូតូដល់សិស្សនិទេស្ទA៩នាក់នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) នារសៀលថ្ងៃសៅរ៍ ​ទី១៥ ខែ​ខែកញ្ញា ឆ្នាំ ២០១៨នេះ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា​ សុផារ៉ា​ ជាអនុប្រធាន​ទី១​ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ​ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨​ មកពីស្រុកក្រូចឆ្មារ​ ស្រុកមេមត់​ ស្រុកត្បូងឃ្មុំ​ និងក្រុងសួង​ និទ្ទេសដែលទទួលបានរួមមាន៖​ និទ្ទេស​ A​ ៩នាក់,​ និទ្ទេស​ B​ ៤៧នាក់,​ និទ្ទេស​ C​ ៨១នាក់​,​ និទ្ទេស​ D ២៤៧នាក់​ និងនិទ្ទេស​ E ៧៥៥នាក់​ សរុបរួមចំនួន១១៣៩នាក់។

បញ្ជាក់ផងដែរថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា​ សុផារ៉ា​ អនុប្រធាន​ទី១​ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ​ បានផ្តល់ជូននាយកក​ នាយករង​ និងមន្ត្រីការិយាល័យអប់រំ​ មកពី៤ក្រុង​ ស្រុក​ ចំនួន៦៥នាក់​ ក្នុងម្នាក់​ ១៥០០០០រៀល​ សិស្សានុសិស្សនិទ្ទេស៩នាក់ ម្នាក់ម៉ូតូមួយគ្រឿង ថវិកា១០០០០០រៀល និងសិស្សានុសិស្សដែលបានចូលរួមទាំងអស់នូវថវិកា១០០០០០រៀលផងដែរ៕ ដោយ តារារ៉ាយ

 

ប្លែកភ្នែក.! តោះទៅមើលសត្វ កង់ហ្គូរ៉ូ វ៉ៃប្រដាល់ពិតជាអស្ចាសរ្យ…(មានវិដេអូ)

ប្លែកភ្នែក៖ បងប្អូនទាំងអស់ប្រកដជាបានជ្រាបហើយ យើងធ្លាប់តែឃើញមនុស្សវ៉ៃប្រដាល់ តែពេលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបង្វែរចក្ខុ មកទស្សនា សត្វ កង់ហ្គូរ៉ូចេះវ៉ៃប្រដាល់វិញម្តងពិតជាអស្ចាសរ្យ និងប្លែកភ្នែកមែនទែន ។

បើយើងនៅក្នុងវិដេអូយើងឃើញថា មានសត្វកង់ហ្គូរ៉ូពីក្បាលកំពុងតែវ៉ៃគ្នា មិនដឹងថាមានជម្លោះនឹងគ្នាពីពេលណាមកទេ វ៉ៃគ្នា ធាក់គ្នា ដូចជាមនុស្សយើងឈ្លោះគ្នាអញ្ចឹងដែរ ។

ដូចនេះកុំឲ្យរងចាំយូ សូមទៅទស្សនាវិដេអូទាំងអស់គ្នាណា កុំភ្លេចជួយស៊ែរដើម្បីឲ្យអ្នកជាទីស្រលាញ់បានមើលផង សូមអគុណ ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FNTDTelevision%2Fvideos%2F2989027594472664%2F&show_text=0&width=476

ដោយ៖ SVD

ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារព្រៃទា បានទទួចសុំអង្វរអាជ្ញាធរឲ្យដោះលែង ជនរងគ្រោះដែលវ៉ៃចោរនៅផ្សាព្រៃទា…(មានវិដេអូ)

ក្តៅៗ ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារព្រៃទា បានទទួចសុំអង្វរអាជ្ញាធរឲ្យដោះលែង ជនរងគ្រោះដែលវ៉ៃចោរ កាលពីថ្ងៃវេលាម៉ោង១២ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។

គួរំលឹកផងដែរថា កាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មាននារីវ័យក្មេងម្នាក់ បានធ្វើសកម្មភាពចូលទៅបន្លំលួចទូរស័ព្ទអាជីវករនៅក្នុងផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែមិនសម្រេចត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន និងកោសក់រួចដោះលែងវិញ ។

ក្រោយពីផ្ទុះហេតុការនេះ សមត្ថកិច្ចបានធ្វើកាស្រាវជ្រាវ នឹងឃាត់ខ្លួនជនដៃដល់​ ៤​ នាក់​ ពាក់ព័ន្ធ​ប្រើហឹង្សារ​លើជនសង្ស័យលួចបន្លំទូរស័ព្ទ​ កសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ។

ដោយសាតែមូលហេតុនេះហើយ ទើបប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារព្រៃទា បានទទួចសុំអង្វរអាជ្ញាធរឲ្យដោះលែង ជនរងគ្រោះដែលវ៉ៃចោរ អោយមានសេរីភាពវិញ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftaahcha.tu%2Fvideos%2F2169873349955055%2F&show_text=0&width=267

ប្រភព៖ Tey Tey

បេក្ខនារីនៅខេត្តព្រះវិហារម្នាក់ ប្រកាសលទ្ធផលប្រឡងបាក់ឌុបលើកទី១បាននិទ្ទេសD ពេលប្រកាសលើកទី២ ជាប់និទ្ទេសA ធ្វើអោយនាងរំភើបរហូតដល់…(ចុចអានបន្ត)

(ព្រះវិហារ)៖បន្ទាប់ពីការប្រកាសលទ្ធផលប្រឡងបាក់ឌុបជាលើកទី២ កាលពីថ្ងៃម្សិលមុិញនេះ បេក្ខនារីមួយរូបនៅខេត្តព្រះវិហារបានសម្រក់ទឹកភ្នែក ដោយមិនដឹងខ្លួនក្រោយពីទទួលបាននិទ្ទេសAវិញ។

បេក្ខនារីជួបណាម៉ានអាយុ១៨ឆ្នាំជាសិស្សរៀនថ្នាក់ទី១២Aមកពីវិទ្យាលយ័រវៀងបានប្រាប់អ្នកយកពត៍មានអោយដឹងនៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះថា៖លទ្ធផលប្រឡងបាក់ឌុបដែលប្រកាសលើកទី១ នាងទទួលបាននិទ្ទេសD ប៉ុន្តែទោះជានាងបានប្រឡងជាប់និងទទួលបាននិទ្ទេសDក៍ដោយ តែនាងហាក់មិនសូវសប្បាយចិត្តនិងលទ្ធផលនិងទេ ព្រោះដោយសារមុខវិជ្ជាគណិតវិជ្ជានាងធ្វើបានល្អ ប៉ុន្តែបែជាធ្លាក់ទោវិញ។

គាប់ជួននិងមានការតវ៉ារបស់បេក្ខជន បេក្ខនារីដែលមិនអាចទទួលយកលទ្ធផលប្រកាសលើកទី១នោះ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ម្សិលមុិញនេះក្រសួងអប់រំយុវជននិងកីឡាបានប្រកាសលទ្ធផលជាលើកទី២នោះ បានធ្វើអោយនិទ្ទេសរបស់នាងមានការប្រែប្រួលពីនិទ្ទេសDទៅនិទ្ទេសAវិញ ធ្វើអោយនាងមានក្តីរំភើបរីករាយរហូតស្រក់ទឹកភ្នែក។

បេក្ខនារីជួប ណាម៉ានបានអោយដឹងទៀតថា៖នាងមានគ្រួសារជាត្រកូលកសិករមានឪពុកឈ្មោះភិម ភីនអាយុ៤២ឆ្នាំនិងម្តាយឈ្មោះកែវ ឡៃហួយអាយុ៣៩មុខរបរធ្វើស្រែ រស់នៅភូមិថ្កែង ឃុំរហស័ ស្រុករវៀង ខេត្តព្រះវិហារ។នាងមានបងប្អូន២នាក់ នាងជាកូនពៅក្នុងគ្រួសារ ចំណែកបងរបស់នាងមានគ្រួសារហើយ។

ដោយឡែកលោកចេងលឹមហ៊ាន់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះវិហារបានអោយដឹងថា៖ការប្រកាសលទ្ធផលប្រឡងបាក់ឌុបលើកទី២ម្សិលមុិញនេះ៖គឺធ្វើអោយចំនួនអ្នកប្រឡងជាប់មានការកើនឡើង៤នាក់ ពោលពី៨៧.១០%ទៅ៨៧.៤០%ក្នុងនោះក៍មានអ្នកទទួលបាននិទ្ទេសAម្នាក់ផងដែរ៕

ខឹងរឿងចេះអាបធ្មប់ បុរសម្នាក់ កាប់បុរសចំណាស់ម្នាក់ ស្លាប់

(កំពង់ស្ពឺ) អធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទី នៅភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃាតកម្ម កាប់សម្លាប់បុរសម្នាក់ ដោយចោទថាចេះអំពើអាបធ្មប់។ ជនរងគ្រោះឈ្មោះ ហែម យឹម ភេទ អាយុ៦៦ឆ្នាំ មុខរបរកសិករ មានរបួសស្លាកស្នាមកាប់ដាច់ក្បាលខាងក្រោយ២កន្លែង ដល់គល់ក ស្លាប់នៅក្បែរពាងទឹក។ លទ្ធផលស្រាវជ្រាវបានឃាត់ខ្លួនជនល្មើស ឈ្មោះចិន ជុន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរកសិករ នៅភូមិព្រីង ឃុំត្រែងត្រយឹង ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាំបិតផ្គាក់១។ នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ករណីកើតឡើងដោយមូលហេតុ ជនល្មើស ចោទប្រកាន់ថា ជនរងគ្រោះធ្វើអំពើអាបធ្មប់មកលើខ្លួន ។

ពេលកើតហេតុនោះ ប្រពន្ធជនរងគ្រោះ ឈ្មោះ សន សុត អាយុ ៥៦ឆ្នាំ បានឃើញផ្ទាល់ភ្នែក ក៏បានស្រែកឆោឡោ ជនសង្ស័យក៏បានរត់គេចទៅព្រៃខាងក្រោយផ្ទះ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះ នាំគ្នាព័ទ្ធចាប់បាន ទុកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ឃុំត្រែងត្រយឹង។

ជនសង្ស័យ ត្រូវបានចាប់បញ្ជូនខ្លួន ទៅកាន់អធិការរដ្ឋាននគបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕ប្រភពFB

 

 

រថភ្លើង​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា អូសជិត២០ម៉ែត្របណ្តាល​ឲ្យ​បុរស​ជា​ភ្ញៀវ​ម្នាក់​បាក់….(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍នេះបានកើើតឡើងកាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច​ច្រកចូល​វត្ត​នាគ​វ័​ន្ត តាម​បណ្ដោយ១៣២ កែង​និង​ផ្លូវ​រថភ្លើង ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក។

នៅមុន​ពេល​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​កង់​បី​មួយគ្រឿង​ម៉ាក​បា​ចា ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 1M-4107 និង​បុរស​ជា​ភ្ញៀវ​បួន​នាក់​ទៀត​រួម​ដំណើរ​ពីក្រោយ។ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ១៣២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។

លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង ខណ:ពេលនោះ​ស្រាប់​តែមាន​រថភ្លើង​ដឹក​អ្នកដំណើរ​របស់​ស្ថានីយ៍​រថភ្លើង ភ្នំពេញ​មួយ​ខ្សែ ដោយបើកចេញពីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ឆ្ពោះចូលទៅស្ថានីយន៍រថភ្លើងភ្នំពេញ ក្នុងទិសដៅពីលិចទៅកើត

រួចក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាខាងលើពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីឥណ្ឌាកៀបជាប់រថភ្លើងអូសជិត២០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសជា ភ្ញៀវម្នាក់រងរបួសបាក់ជើងខាងស្តាំ ត្រូវបានមិត្តភក្តិដឹកយក ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តង ៕

ប្រភព៖ FB

ចោរលួចរថយន្តពីកំពង់ស្ពឺ បើកទៅគាស់ផ្ទះគេបន្តទៀតនៅកំពង់ធំ បានម៉ូតូ១គ្រឿង ទើបប៉ូលិសប្រមាញ់ចាបបានតែវត្ថុតាង ជនសង្សយ័ដាក់មេប្រូតបាត់…(ចុចអានបន្ត)

ខេត្តកំពង់ធំ៖ ចោរមួយក្រុមជិះរថយន្ត​ដើរធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ​ បំណងលួចយករថយន្តនោះទេ ប៉ុន្តែ​មិនបានសម្រេច ពួកចោរ​ ក៏យកបានម៉ូតូមួយគ្រឿង បណ្តើរដាក់លើរថយន្តរបស់ពួកគេ ជិះគេចខ្លួន តែត្រូវសមត្ថកិច្ចតាមប្រកៀកប្រកិត រត់ប្រាស់អាយូស ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចកងរាជអាវុធហេត្ថខេត្តកំពង់ធំបានឲ្យភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តដឹងថា បន្ទាប់ពីសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋបណ្ដើម៉ូតូឡើងលើរថយន្ថទាំងយប់ ភ្លាមៗនោះ កម្លាំងដែលចេញល្បាត ក៏តាមប្រមាញ់ជួបរថយន្ដភិនភាគ ដូចសេចក្តីរាយការណ៍ ទើបបើកតាមពីក្រោយ លុះជិតដល់ ភូមិសានគរ ជនសង្ស័យ បានបើកឡានត្រឡប់ក្រោយ ឃើញដូច្នោះ ទើបកម្លាំងចេញទៅដល់ចំណុច រមាងងាប់ ស្រាប់តែជនសង្ស័យឈប់រថយន្ដហើយបើកទ្វារចុះរត់បាតជើងសព្រាត បន្សល់ទុករថយន្ដចោល ហើយដោយសារតែយប់ងងឹត

ទើបសមត្ថកិច្ចសម្រេចចិត្តយករថយន្ដមកកាន់បញ្ជាការរដ្ឋានអាវុធហត្ថខេត្តវិញ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត តែពេលស្រាវជ្រាវ ទើបដឹងថា រថយន្ដនោះ គឺក្រុមចោរលួចពីខេត្តកំពង់ស្ពឺ កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗ ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា ករណីចោរកម្មគាស់ផ្ទះលួចខាងលើនេះ គឺពួកគេធ្វើសកម្មភាព នៅភូមិស្នោរ លួចបានម៉ូតូមួយគ្រឿង និងនៅភូមិត្រពាំង លួចបានម៉ូតូ១គ្រឿងទៀត ប៉ុន្តែសមត្ថកិច្ចយកបានវិញតែ១គ្រឿងទេ មួយគ្រឿងទៀត មិនទាន់រកឃើញនៅឡើយ ៕

ប្រភព៖ FB

បុរសជនជាតិវៀតណាមម្នាក់ឈ្លោះជាមួយប្រពន្ធ ខឹងចិត្តផឹកស្រាស្រវឹងបែជា…..

(ភ្នំពេញ) បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹកទន្លេ បន្ទាប់ពី​បាត់​ខ្លួន​មួយ​យប់ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង៧នឹង០០នាទី ស្ថិតនៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ។

ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​បានអោយដឹងថា មុន​កើតហេតុ​បុរស​ជា​ជនរងគ្រោះ​បាន​ទាស់ទែង​ពាក្យសម្ដី​ជា​ប្រពន្ធ​បន្តិចបន្តួច បុរស​ជា​ប្ដី​ខឹង​ចិត្ត​រួច​ក៏​ផឹកស្រា​ហើយ​ចុះ​ហែល​ទឹក​ទៅរក​ប្រពន្ធ​ក៏​បាត់​ស្រ​មោង​ឈឹង​តែម្ដង ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​ត្រូវបាន​គេ​ប្រទះឃើញ​បុរស​ជា​ជនរងគ្រោះ​បាន​អណ្ដែត​ទឹក​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ ទើប​បង្ក​ការភ្ញាក់ផ្អើល ជនរងគ្រោះ(ស្លាប់)មានឈ្មោះ យ៉រ យាំង​ឡាំ ភេ​ទ្រ​បុស អាយុ៣៩ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​ភូមិ​កើតហេតុ​ខាងលើ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​រួមទាំង​កម្លាំង​ជំនាញ​ផ្នែក​កោសល​វិ​ច្ច័​យ​បាន​ចុះមក​ដល់​ហើយ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សាកសព ក្រោយ​ការត្រួតពិនិត្យ​រួចរាល់​សម្ថ​ត​កិច្ច​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារតែ​លង់ទឹក​យ៉ាងពិត​ប្រាកដ​មែន ៕ ប្រភពFB

ហួសចិត្ត..!​ ប្តីចិត្តអប្រិយ ហ៊ានលើកដៃវាយប្រពន្ធដែលទើបតែរៀបការរួចបានត្រឹម…(ចុចអានបន្ត)

មានរឿងដ៍ហួសចិត្តមួយ បានកើតទៅនារីស្រស់ស្អាតម្នាក់ ខណះទើបតែរៀបការបានត្រឹម៤-៥ខែក៍ត្រូវប្តីវៃឡើងជាំខៀវភ្នែក បែកមាត់ នេះបើយោងតាមគណនេយ្យហ្វេសប៊ុកឈ្មោះ (ថៃ ចាន់ធី ) បានរៀបរាប់ថា ៖
«ខ្លោចចិត្តអាណិតប្អូនស្រី ! សូមអ្នកទាំងអស់គ្នាជួយពិចារណាមើល ការបានបួនប្រាំខែ អាប្តីនឹងវាវៃធ្វើបាបរហូតមកដល់ពេលនេះ ប្រពន្ធនៅក្មេងហើយស្រឡាញ់វាណាស់ ។

វៃធ្វើបាបប្អូនខ្ញុំច្រើនលើកច្រើនសារ ពេលនេះខ្ញុំទ្រាំលែងបានហើយទើបដាច់ចិត្តផុសអោយអ្នកទាំងអស់គ្នាបានឃើញនឹងជួយអាណិតប្អូននាងខ្ញុំ ប្តីនិងធ្វើការនៅច្រកព្រុំដែនថៃនៅឡែម វៃត្រាចេញចូលនៅក្នុងផ្សារថៃ ។

ប្រពន្ធក្មេងស្អាតប៉ុននឹងហើយវានៅដាច់ចិត្តវៃធ្វើបាបទៀតអ្នកទាំងអស់គ្នាមើលចុះ វាវៃឡើងជាំខៀវភ្នែក បែកមាត់ឈាមរហាមពេលនេះប្អូនខ្ញុំខ្លាចវាណាស់ ព្រោះថាវៃធ្វើបាបច្រើនដងពេក ។ សូមអ្នកទាំងគ្នាជួយ Shearឲវាបានឃើញផងនឹងសុំម្នាក់មួយមាត់ទៅកាន់វា» ៕

ប្រភព៖ ថៃ ចាន់ធី