រថយន្តបាឡែនដឹកឈើ បើកល្បឿនលឿន ជ្រុលចង្កូតធ្លាក់ផ្លូវ តែ……..

(រតនគិរី) កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ មានរថយន្តបាឡែន ដឹកឈើមួយគ្រឿងពណ៌ប្រផេះ អត់ស្លាកលេខ​ បានជ្រុលចង្កូត ធ្លាក់ផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចឡើងទួល ហួសវរៈនគរបាលការពារព្រំដែនគោក លេខ៦២៣ ស្ថិតនៅភូមិ ភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។

បើតាមការឲ្យដឹង ពីតៃកុងរថយន្តបាឡែន ដឹកឈើនេះថា រូបគេបានបើកបរក្នុងទិសដៅ ពីលិចទៅកើតក្នុង ល្បឿនយ៉ាងលឿន ហើយផ្លូវកោងទៀតផង ពេលនោះមានមេឃចុះអាប់ យ៉ាងខ្លាំងមើលផ្លូវមិនឃើញ ក៏ជ្រុលចង្កូតធ្លាក់ផ្លូវតែម្តង ។

តៃកុងរថយន្តបាឡែនបន្តថា រូបគេប្រញាប់ទៅសាងឈើ ពីរថយន្តមួយទៅ រថយន្តមួយទៀតក៏ជួប គ្រោះថ្នាក់ចៃដន្យបែបនេះ ទៅតែសំណាងល្អមិនប៉ះ នឹងបង្គោលភ្លើងកុំអីងាប់ បាត់ទៅហើយ ។ បន្ទាប់មកក្រោយកើតហេតុ ពុំមានវត្តមានសមត្ថកិច្ច ណាម្នាក់ចុះមកមើលនោះឡើយ ។ អ្នកបើកបររថយន្តបាឡែន បានទូរស័ព្ទទៅថៅកែរបស់ខ្លួន ឲ្យយករថយន្តមកស្ទួច យករថយន្តបាឡែន ដឹកបទល្មើសនោះទៅជួសជុល នៅឯក្នុងខេត្តដើម្បីនឹងបន្ត
ដឹកជញ្ជូនឈើបន្តទៀ ។

សូមបញ្ជាក់ថា ពីទីរួមក្រុងបានលុងរហូត ដល់ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវមានសមត្ថកិច្ចប្រមាណ ៥០កន្លែងឈរបណ្តាក់គ្នា ដូចខ្យងតែបើប្រជាពលរដ្ឋ មានជួបគ្រោះផ្សេងៗ កម្រឃើញពួកគាត់ជួយអន្តរាគមន៍ ណាស់ពោលគឺក្រុមគេ (សមត្ថកិច្ច) ប្រចាំការក្នុងគោលបំណង តែម្យ៉ាងគឺធ្វើមេខ្មូចស៊ីឈើតែប៉ុណ្ណោះ ៕ប្រភពFB

ផ្អើលទាំងព្រឹកព្រលឹម ខណៈបុរសម្នាក់បើករថយន្តបុកទំលុះរបាំង​ថ្ម​ចែក​ទ្រូងផ្លូវ បាក់​អស់៤កង់ នៅផ្លូវជាតិ​លេខ៥

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៦និង២០នាទី​ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨មាន រថយន្ត​ម៉ាក CHEVROLET ស៊េរី​ទំនើប​មួយគ្រឿង បោះពួយ​យ៉ាង​លឿន ក៏​ជ្រុល​ចង្កូត​ទៅ​របាំង​ថ្ម​ចែក​ទ្រូ​វ​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​ខ្ទាតរ​បាត់​របាយ​ពេញ​ផ្លូវ​អស់៤កង់ ចំណែក​រថយន្ត​ខ្ទេច​ផ្នែក​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ និង​ផ្នែក​ខាងមុខ​ខ្ទេច​ស្ទើរ​ទាំងស្រុង ហើយ​ជាប់​កល់​បើក​ទៅមុខ​លែងរួច ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ៥ ស្ថិតក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

នៅមុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា សល់​ចំហាយ​តាំងពី​យប់ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក CHEVROLET ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-3516 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​រថយន្ត​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​ខ្ទាតរ​បាត់​របាយ​ពេញ​ផ្លូវ​អស់៤កង់ ចំណែក​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ និង​ផ្នែក​ខាងមុខ​ខ្ទេច​ស្ទើរ​ទាំងស្រុង ហើយ​ជាប់​កល់​បើក​ទៅមុខ​លែងរួច តែ​សំណាងល្អ មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង រួច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​លើ​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ ៕

រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចុះសម្អាតអនាម័យបិរស្ថាន សំរាម កាកសំណល់ផ្សេងៗ ដើម្បីរំដោះទឹក

(ព្រះសីហនុ) នៅថ្ងៃទី ២​ ខែសីហា ឆ្នាំ ២០១៨នេះ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បាននិងសហការគ្នា ធ្វើការសម្អាតអនាម័យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងរាវ និងសំរាមជាប្រចាំព្រមទាំងកាយ និងស្តារប្រឡាយផ្សេងៗដើម្បីរំដោះទឹកឱ្យបានឆាប់រហ័ស។ ជាមួយគ្នា នៅច្រកក្នុងក្រុង និងនៅតាមតំបន់ឆ្នេរ អ្នកសម្អាតអនាម័យបរិស្ថានបានបោសសម្អាត វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវដើម្បីរក្សាសោភ័ណភាពទីក្រុង និងឆ្នេរសមុទ្រកម្ពុជាឱ្យស្រស់ស្អាត។ ការសម្អាតអនាម័យបរិស្ថាន គ្រប់គ្រងសំណល់រឹង សំរាម គឺជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា មិនមែនជាតួនាទីដាច់ដោយឡែករបស់ ស្ថាប័នណាមួយឡើយ។

ក្នុងនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថាន បានអំពាវដល់ប្រជាពលដ្ឋ ដើម្បីរក្សាអនាម័យបរិស្ថានរបស់យើងឱ្យល្អស្អាត សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ញែកសំរសមតាមបច្ចេកទេស និងកុំបោះចោលសំរាមពាសវាលពាសកាលដែលងាយនឹងបង្កឱ្យខ្យល់គួច ឬទឹកភ្លៀងហូរនាំយកចូលទៅក្នុងសមុទ្រ។ សូមចូលរួមសម្អាតបរិស្ថានយើងទាំងអស់គ្នា ព្រោះវាជាតួនាទី និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា៕

 

ឯកឧត្តម ឃួង ស្រេង ថា៖ មនុស្សចាស់ជាឃ្លាំងទ្រព្យនៃបទពិសោធន៍ ដែលមិនអាចខ្វះបាន សំរាប់ក្មេងៗជំនាន់ក្រោយ

(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ បានអះអាងថា មនុស្សចាស់មានគុណបំណាច់ខ្លាំងណាស់ ព្រោះគាត់បានជួយសង្គមជាតិ ហើយគាត់ធ្លាប់ដើរមុនក្មេងៗ ទាំងនេះជាបទពិសោធន៍ជាច្រើន សំរាប់ក្មេងៗជំនាន់ក្រោយ និងជាឃ្លាំងទ្រព្យនៃបទពិសោធន៍។

ក្នុងពិធីទិវាមនុស្សចាស់កម្ពុជា និងទវាមនុស្សចាស់អន្តរជាតិ នៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អះអាងថា “មនុស្សចាស់ ទោះបីពួកគាត់បានក្លាយជានិវត្តន៍ជនក៏ដោយ ប៉ុន្តែពួកគាត់នៅតែមានសមត្ថភាព និងជាប្រភពទុនមួយដ៏មិនអាចខ្វះបានសម្រាប់ជួយបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ដែលក្មេងខ្លះមិនអាចអនុវត្តការងារបានដូចមនុស្សចាស់នោះទេ”។

ឯកឧត្តម អភិបាលរាជធានីលើកឡើងទៀតថា មនុស្សចាស់ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល រហូតមានការជួយឧបត្ថមជាច្រើនរួមជាមួយនឹងការពិនិត្យព្យាបាល។ មនុស្សចាស់បានពន្យល់ទុកនូវគុណបំណាច់ជាច្រើនជូនជាតិមាតុភូមិ និងចូលរួម អភិវឌ្ឍន៍ ឈានដល់ការរីកចំរើន ដែលនេះហើយជាស្នាដៃដ៏ធំធេងសម្រាប់ក្មេងជំនន់ក្រោម។ ជាមួយគ្នានោះដែរ អភិបាលរាជធានីភ្នំពេញ អោយអាជ្ញាធរសង្កាត់ទាំង១០៥ នៅទូទាំងរាជធានី ត្រូវតែយកចិត្តទុកដាក់ដល់ពួកគាត់ ពិសេសសមាជិករបស់សមាគមមនុស្សចាស់ ដែលរដ្ឋបាលរាជធានីបានបង្កើតសមាគមរួចមកហើយនៅតាមសង្កាត់និមួយៗ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានលើកឡើងថា “តាមស្ថិតិ ឆ្នាំ២០១៧ មនុស្សវ័យចាស់នៅរាជធានីភ្នំពេញចាប់ពីអាយុ៦១ឆ្នាំឡើងទៅ មានចំនួន១៣៣,៣៦៣នាក់”។ លោកស្រីថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកជាអាទិភាពឲ្យមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ដាក់បញ្ជូលកម្មវិធី និងគ្រប់គ្រងសមាគមមនុស្សចាស់ ទៅក្នុងកម្មវិធីប្រជុំរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីឲ្យសង្កាត់ ក្នុងរាជធានី បន្តអនុវត្ត ចងក្រងពង្រឹងនិងពង្រីកជួយដល់សមាជិកសមាគមមនុស្ស ដែលបច្ចុប្បន្នមានចំនួនសមាជិកសរុប២០,១៦២នាក់ ក្នុងនោះមានស្រ្តី១១,៥៧៤នាក់។

លោកស្រី មុំ ចាន់ដានី មានប្រសាសន៍ដែរថា បញ្ហាចម្បងរបស់មនុស្សចាស់ មានបញ្ហាប្រឈមមុខនោះ គឺសុខភាព ស្មារតីចងចាំទន់ខ្សោយ ឱកាសរកប្រាក់ចំណូលតិចតូច ពិបាកក្នុងការធ្វើដំណើរ ជាពិសេស ត្រូវទទួលខុសត្រូវ ក្នុងការមើលថែផ្ទះសំបែង និងមើលថែកូនចៅ។

មនុស្សវ័យចាស់មួយចំនួនទៀត ដោយសារតែស្ថានភាពទូទល់ក្រ ចេញទៅស្វែងរកថវិកា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងមនុស្សវ័យចាស់មួយចំនួនតូចត្រូវបានកូនៗបោះបង់ចោល ដោយកូនពួកគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេស ឬចាកចេញពីផ្ទះសំបែងយូរ ដោយទុកអោយមនុស្សចាស់មើលថែចៅៗ និងស្វែងរកថវិកា សម្រាប់ជីវភាពប្រចាំថ្ងៃ៕

ពេលនេះកម្ពុជា មានរថយន្តក្រុងសាធារណៈរបស់ជប៉ុនស៊េរីឡើងកប់ជិះហើយ

រថយន្ត​ក្រុង​ស៊េរី​ទំនើប​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន មាន​ចំនួន​សរុប​រហូត​ដល់​ទៅ​៨០​គ្រឿង នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​លើ​ខ្សែ​រត់​ថ្មី​បន្ថែម​៥​ខ្សែ​ទៀត របស់​សាលា​រាជធានី​ភ្នំពេញ។

 

រថយន្ត​ក្រុង​ទំនើប​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ទាំង​នេះ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដូចជា៖ ម៉ាស៊ីន​ត្រជាក់ អេក្រង់ LED សម្រាប់​បង្ហាញ​ជើង​រថយន្ត​ក្រុង មាន​ទូរទស្សន៍​នៅ​ក្នុង​ ដើម្បី​បង្ហាញ​ពី​ស្ថានភាព និង​ទីតាំង​រថយន្ត​ក្រុង។

 

រដ្ឋាករ​ស្វយ័តដឹកជញ្ជួនរថយន្តក្រុងសាធារណៈ នឹងបន្ថែមខ្សែរត់រថយន្តក្រុងថ្មីចំនួន ៥ខ្សែថែមទៀត បូកសរុបរួមជាមួយខ្សែរត់រថយន្តក្រុងបច្ចុប្បន្ន។ ដូច្នេះ​ខ្សែរត់ទាំងអស់មាន នឹងមាន​ចំនួន ១៣ខ្សែ។

 

រដ្ឋាករស្វយ័តដឹកជញ្ជួន​បានបែងចែករថយន្តក្រុងជប៉ុនដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ទៅតាមខ្សែ​រត់​នីមួយៗ​ ដែលនឹង​ដាក់ឲ្យ​ដំណើរការ ចាប់ពី​ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៨​នេះ។

ខ្សែរត់ទាំង១៣ រួមមាន៖

ខ្សែទី១A៖ ផ្សារព្រែកព្នៅ-ចំណតច្បារអំពៅ ប្រវែង ១៩ គ.ម

ខ្សែទី២B៖ ចំណតច្បារអំពៅ-ផ្សារគរគី ប្រវែង ១៤ គ.ម

ខ្សែទី២៖ រង្វង់មូលគួចកាណុង-រង្វង់មូលតាខ្មៅ-ស្ពាន​ព្រែកសំរោង ប្រវែង ១៨ គ.ម

ខ្សែទី៣៖ ចំណតសួនច្បារឫស្សីកែវ-បុរីសន្តិភាព២ ប្រវែង ២៣,១ គ.ម

ខ្សែទី៤A៖ ចំណតសួនច្បារឫស្សីកែវ-បុរីសន្តិភាព២ ប្រវែង ២០,១២ គ.ម

ខ្សែ​ទី៤B៖ ចំណតសួនច្បារឫស្សីកែវ-មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ចិន (អង្គស្នួល) ប្រវែង ២៨,៧ គ.ម

ខ្សែទី៤C៖ ចំណតសួនច្បារឫស្សីកែវ-រង្វង់មូលដីក្រហម ប្រវែង ២០,៥ គ.ម

ខ្សែទី៥៖ ស្ថានីយរថយន្តក្រុងព្រែកព្នៅ-ផ្សារអ៊ីអន២-ផ្សារអ៊ីអន១ ប្រវែង ២៣,៤ គ.ម

ខ្សែទី៦៖ រង្វង់មូលគួចកាណុង-ស្ថានីយរថយន្តក្រុង​ព្រែកព្នៅ ប្រវែង ២០,២ គ.ម

ខ្សែទី៧៖ ចំណត​គីឡូម៉ែត្រលេខ៩-ចំណតបឹងឈូក ប្រវែង ២១,៧ គ.ម

ខ្សែទី៨៖ រង្វង់មូលគួចកាណុង-ផ្សារ​ស៊ិនជូរីផ្លាហ្សា ប្រវែង ១១,២ គ.ម

ខ្សែទី៩៖ បុរីសន្តិភាព២-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រវែង ១៩,៥ គ.ម

បន្ថែមខ្សែរត់ថ្មី

 

ខ្សែទី១០៖ ផ្សារស៊ិនជូរីផ្លាហ្សា-ចំណតបឹងឈូក ប្រវែង ១៧,៣ គ.ម

ខ្សែទី១១៖ វត្តស្លែង-ច្រមុះជ្រូកស្ទឹងមានជ័យ ប្រវែង ១៤ គ.ម

ខ្សែទី១២៖ រាជាយស្ម័យយានកម្ពុជា (ខ្សែរត់ជារង្វង់វិលជុំ) តាមផ្លូវសហព័ន្ធរុស្ស៊ី នេរុ ព្រះសីហនុ ផ្លូវ៣៦០

ផ្លូវ១៦៣ ស្តុបបឹងកេងកង ត្រសក់ផ្អែម/ប៉ាស្ទ័រ ផ្លូវភ្លោះ​ព្រះអង្គឌួង ប្រវែង ៨,៩គ.ម

ខ្សែទី១៣៖ រង្វង់មូលគួចកាណុង-រង្វង់មូលផ្សារដើមផ្កូវ ប្រវែង ៧,៨ គ.ម៕

អ៊ីរ៉ង់បាញ់មិស៊ីល កម្ទេចពួកភេរវកម្មនៅស៊ីរី សងសឹកការបាញ់រះទៅលើ ពិធីព្យុះហយាត្រា

កងទព័អ៊ីរ៉ង់ បាញ់មីស៊ីល វាយប្រហារ”ក្រុមភេរវកម្ម”នៅស៊ីរី កាលពីព្រឹកថ្ងៃចន្ទ័ និយាយថាជាការយកមកវិញ ដែលក្មាន់កាំភ្លើង២ក្រុម បានធ្វើការបាញ់រះទៅលើ ពិធីព្យុះហយាត្រា នៅទីក្រុងអាវ៉ាស កាលពីខែកន្លងទៅ ដែលបានសម្លាប់ទាហាន នឹងប្រជាជនសរុប២៤នាក់។

ក្រោយហេតុការណ៍ បាញ់រះទៅលើពិធីព្យុះហយាត្រា ក្នុងថ្ងៃរំលឹកសង្រ្គាម អ៊ីរ៉ាក់-អ៊ីរ៉ង់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ប្រធានាធិបតី ឌីហាស់សាន់ រ៉ូហានី ប្រកាសច្បាស់ៗថា៖អ៊Iរ៉ង់នឹងវាយបកពួក ដែលនៅពីក្រោយការវាយប្រហារ ទៅលើអ៊ីរ៉ង់លើកនេះ ដែលក្រុមប្រយុទ្ធជីហាត រដ្ឋឥស្លាម(អាយស៊ិស)អះអាងថាជាអ្នកបង្ករ សេចក្ដីរាយការណ៍របស់ សារព័ត៍មានAFP កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ យោងតាមការថ្លែង របស់កងកម្លាំងបដិវត្តិ ឥស្លាមរបស់អ៊ីរ៉ង់ថា កងទព័អ៊ីរ៉ង់បានបើកឆាក វាយបកហើយ”កងបញ្ជារការរបស់ពួក ដែលនៅពីក្រោយភេរវកម្ម នៅទីក្រុងអាវ៉ាស ភាគខាងកើតរបស់ដងទន្លេ យូ ហ្វេស្ទី ទើបទទួលរងមីស៊ីលជាច្រើនគ្រាប់ របស់អង្គភាពអាកាស របស់កងទព័បដិវត្តិអ៊ីរ៉ង់ វាយប្រហារមិនប៉ុន្មាននាទីកន្លងទៅ “កងទព័បដិវត្តិប្រកាសតាមវេបសាយ នៅព្រឹកងងិតថ្ងៃចន្ទ័។

ការថ្លែងយោងតាម របាយការណ៍ជាបថមថា៖ពួកភេរវកម្ម តាក់ ហ្វីរី(ក្រុមមុស្លីមសុនី)នឹងពួកមេដឹកនាំដែលនៅពីក្រោយ ភេរវកម្ម ដែលនៅពីក្រោយ អំពើភេរវកម្ម នៅទីក្រុងអា វ៉ាស ត្រូវបានសម្លាប់ឬអត់ក៏រងរបួស ដោយសារការវាយប្រហារ ដោយមីស៊ីលលើកនេះ កងទព័អ៊ីរ៉ង់នៅបានបង្ហោះរូបភាព ជាច្រើនរូប ដែលមើលទៅដូចខ្សែផ្សែង របស់មីសស៊ីលហោះឡើង ទៅលើអាកាសនៅពេលរាត្រី នៅពីលើតំបន់ទន្លេសាប ។

សារព័ត៍មាន ហ្វាស របស់អ៊ីរ៉ង់ រាយការណ៍ថា៖កងទព័បាញ់មិស៊ីលចម្ងាយមធ្យម ជាច្រើនគ្រាប់ មានដូចជា៖មិស៊ីល ស៊ុល ហ្វាកា ដែលបាញ់បានចម្ងាយ៧៥០គីឡូម៉ែត្រ នឹងមីស៊ីលគី អាំធី បាញ់បានចម្ងាយ៨០០គូឡូម៉ែត្រ មិស៊ីលទាំងនេះ វាយប្រហារទៅលើ ទីក្រុង អាប៊ូ ខាម៉ាល់ តំបន់ទន្លេសាប ជាយដែនរបស់ស៊ីរី នៅភាគខាងលិចរបស់ដងទន្លេ យូ ហ្វេទិស ក្នុងខេត្ត ខេអ៊ី អេកសរ ភាគខាងកើតរបស់ស៊ីរី ។

សេចក្ដីរាយការណ៍បន្តទៀតថា៖មិស៊ីលយ៉ាងតិច១គ្រាប់ ដែលសសេរថា”អាមេរិកកាំងត្រូវតែវិនាស”អ៊ី ស្រាអែលត្រូវតែវិនាស”នឹង”អាល់ សាត ត្រូវតែវិនាស”អង្គការសង្កេតការណ៍ សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា៖មានសម្លេងផ្ទុះយ៉ាងខ្លាំង ជាច្រើនលើក នៅមូលដ្ឋានចុងក្រោយ របស់អាយស៊ិស នៅជាប់នឹងតំបន់ អាល់ប៊ូ ខាម៉ាស់ នៅព្រឹកថ្ងៃចន្ទ័។

ហេតការណ៍នៅតំបន់ អាវ៉ាស ក្នុងខេត្តឃូ សេស្ថាន ពីមុនសមត្ថកិច្ចអ៊ីរ៉ង់ ថ្លោលទោសពួកក្បត់បែងចែកទឹកដី ជនជាតិអារ៉ាប់ ដែលទទួលបានការគាំទ្រ ពីក្រុមជនជាតិអារ៉ាប់ នៅអាវ ប៊ើសៀ ដែលជាសម្ពន្ធ័មិត្តរបស់អាមេរិក តែនៅថ្ងៃចន្ទ័កន្លងទៅ អះយ៉ា ឌុលឡោះ អាលីខាមេនី មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានផ្ជាប់ពួកសកម្មប្រយុទ្ធជីហាត ដែលធ្វើសកម្មភាពនៅអ៊ីរ៉ាក់ នឹងស៊ីរី ដែលធ្លាប់ជាមូលដ្ឋានរឹងមាំ របស់អាយស៊ិសថា៖ជាអ្នកបង្ករហេតុ ថ្ងៃតមក ក្រសួងចារកិច្ចអ៊ីរ៉ង់ បានបង្ហាញរូបរបស់បុរស៥នាក់ ដែលបង្ករហេតុ ព្រមនិយាយថា មនុស្សក្រុមនេះ ជាក្រុមក្បត់ជីហាត បែងចែកទឹកដី។

ក្រុមអាយស៊ិស ដែលជាក្រុមមុស្លីម ស៊ុនី ប្រកាសអះអាងតាំងពីដើមថា៖ ជាអ្នកបង្ករហេតុវាយប្រហារ ហើយថា ក្មាន់កាំភ្លើងទាំង៥នាក់ សុទ្ធតែជាជនជាតិអ៊ីរ៉ង់ ដោយ៤នាក់ ជាពលរដ្ឋនៅស្រុក អាវ៉ាសនេះឯង ថែមទាំងគម្រាមវាយប្រហារម្ដងទៀតផង៕

ប្រភព៖ FB

ឥណ្ឌូ នេស៊ី! មានអ្វីកើតឡើងជាមួយប្រពន្ធ័ ប្រកាសអាសន្នស៊ូណាមិ ស្ទះលុយត្រឹមតែ២លានដុល្លារ?

ប្រទេសឥណ្ឌូនេស៊ី៖ មានអ្វីកើតឡើង ជាមួយប្រពន្ធ័ប្រកាសអាសន្ន-កាលពីថ្ងៃទី០១ ខែតុលានេះ APរាយការណ៍ ការវិភាគបញ្ហាប្រពន្ធ័ ប្រសាសអាសន្នសូ ណាមិ របស់ឥណ្ឌូ នេស៊ីថា៖បើសិនការប្រកាសអាសន្ន ធ្វើការបានលឿនជាងនេះ នឹងជួយជីវិតមនុស្សបានយ៉ាងច្រើន ក៏មិនមានមនុស្សស្លាប់ ជាង១,២០០នាក់ ដោយសារហេតុការណ៍ កាលពីថ្ងៃទី២៨កញ្ញា។

ឥណ្ឌូ នេស៊ី ធ្លាប់កើតសាំហេតុការណ៍ មហាគ្រោះធម្មជាតិស៊ូ ណាមិ ចូលមកបំផ្លាញកោះអាចិ កាលពីឆ្នាំ២០១៤ ឆក់យកជីវិតមនុស្សជាង២៣០,០០០នាក់ ធ្វើឲ្យមានប្រទេសជាច្រើន មកជួយអភិវឌ្ឍន៍ ខាងប្រសិទ្ធិភាព ការប្រកាសអាសន្នស៊ូ ណាមិ ដើម្បីជំនួសប្រពន្ធ័ចាស់ របស់ឥណ្ឌូ នេស៊ី។

ប្រពន្ធ័ប្រកាសអាសន្នស៊ូ ណាមិសំខាន់ របស់ឥណ្ឌូ នេស៊ី មានអង្គភាពBMKG ជាអ្នកទទួលខុសត្រូវ គឺជាឧប្បករណ៍ ជួយរបស់ស្ថានីយ៍ ពិនិត្យកម្រិតទឹកឡើងទឹកចុះ ១៣៤ស្ថានីយ៍ ល្មមជំនួសឧប្បករណ៍ ត្រួតពិនិត្យការញ្ជួយផែនដី នឹងមានប្រពន្ធ័ប្រកាសអាសន្ន។

ដោយឡែកប្រពន្ធ័ហាយ ថេក ដែលត្រូវបំពាក់ឧប្បករណ៍ ត្រួតពិនិត្យនៅតំបន់សមុទ្រ ប្រពន្ធ័តម្លើងសម្លេង នឹងខ្សែភ្លើងប៊រ័ អហ្វទិក ជំនួសឲ្យប្រពន្ធ័ចាស់ តែការបំពាក់បែរជាយឺតយ៉ាវ ព្រោះមិនអាចអនុមត័បញ្ចេញថវិការ ត្រឹមតែ១,០០០លានរូពីចេញមក ដើម្បីបញ្ចប់គម្រោង ទើបប្រពន្ធ័មិនមានការវិវត្តឈានឡើង តាមបែបទទួលបានលុយ អភវឌ្ឍន៍មកពីមូលនិធិ វិទ្យាសាស្រ្តជាតិរបស់អាមេរិក ៣លានដុល្លារ ។

នៅឆ្នាំ២០១៦ ខណះកើតរញ្ជួយផែនដី ក្រៅឆ្នររកោះស៊ុ ម៉ាត្រា រកឃើញថា ទុនឧប្បករណ៍ ប្រកាសអាសន្នស៊ូ ណាមិម៉្យាង មិនអាចប្រើការបាន ដោយសារតែត្រូវលួច ឬដំណើរការលែងបាន នឹងខ្វះខាតថវិការជួសជុល ថែរក្សា ។

រហូតមកដល់កើតហេតុស៊ូ ណាមិ បំផ្លាញកោះ ស៊ុឡា វេស៊ី លើកនេះ គ្រប់យ៉ាងហួសពេលទៅហើយ ឆ្លុះបញ្ចាំងទៅដល់ ប្រពន្ធ័ប្រកាសអាសន្ន ដែលនៅមាននោះ មិនមានប្រសិទ្ធិភាព ថែមទាំងការភ្ញាក់រលឹក ដឹងដល់គ្រោះស៊ូ ណាមិ របស់ប្រជាជន នៅតែថិតក្នុងកម្រិតទាប។

មានមនុស្សមួយចំនួនយល់ឃើញថា អង្គភាពBMKG ប្រកាសលុបចោល ការប្រកាសអាសន្នស៊ូ ណាមិ លើកនេះលឿនពេក បើទោះបីមន្រ្តីរបស់អង្គភាព នៅតែអះអាងថា ពេលដែលរលកស៊ូ ណាមិ បោកបក់មកនោះ បញ្ជារប្រកាសអាសអាសន្ន នៅតែដំណើរការបាន។

គ្វីកូ រិដា ការ៉ាន់វ៉ាតិ ប្រធានBMKG បានផ្ដល់បទសម្ភាស៍ ជាមួយកាតាប៉ុស្ត៍ថា៖ បទបញ្ជារឲ្យលុបចោល ការប្រកាសអាសន្នស៊ូ ណាមិនោះ កើតឡើងក្រោយពី ទទួលបានព័ត៍មាន រឿងស៊ូ ណាមិហើយ មួយលើកទៀតកើតមកពី ការសង្កេតការណ៍ដោយមន្រ្តីBMKG នៅតំបន់ប៉ាលូ បទបញ្ជារឲ្យលុបចោល កើតឡើងក្រោយពីកើតស៊ូណា មិ ដែលជាស៊ូ ណាមិចុងក្រោយ ដែលឆ្លងកាត់រយះពេល១៨,៣៧នាទី មុនបាត់ទៅហើយ នឹងក្រោយពីលុបចោល ការប្រកាសអាសន្នហើយ ក៏មិនមានស៊ូ ណាមិទៀត។

លោក កេវីន ស៊ុលិវ៉ែន មកពីមហាវិទ្យាលយ័ ខូវេនទ្រី ជាអ្នកធ្វើការឲ្យគម្រោង ត្រៀមទប់ទល់ជាមួយហានិភយ័ នៅទីក្រុងបាន ឌុង របស់ឥណ្ឌូ នេស៊ី ផ្ដល់ការយល់ឃើញថា តាមការពិតនៃហេតុការណ៍នេះ គឺនៅមានមនុស្សនៅក្បែរៗ តាមបណ្ដោយឆ្នេរ ថែមទាំងឃើញព្យុះ កំពង់បោកបក់មកនោះ ចង់បញ្ជាក់ថា បទពិសោធហានិភយ័ នៃអតីតនោះ មិនមានប្រយោជន៍ឡើយ ៕

ប្រភព៖ FB

ឈ្លោះគ្នាផ្អើលទាំងយប់! ខណៈបុរស២នាក់ស្រវឹងស្រាជោគជាំនាំគ្នាទៅម៉ាស្សា នៅឯម្តុំ…(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ៈ៣០នាទីយប់ថ្ងៃទី១ខែតុលាឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៩ត្រង់ចំណុចរង្វង់មូល វត្តភ្នំ នៃហាងម៉ាស្សាយីហោអានតូនី ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរស២នាក់ស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿងម៉ាកលុចសុីស470ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Q5388បើកបរតាមបណ្តោយផ្លូវ១៩ក្នុងទិសដៅពីត្បូងទៅជើងហើយគោលបំណងចូលទៅម៉ាស្សានៅយីហោខាងលើ។

ពេលមកដល់មុខហាង បានឈប់រថយន្តរួចបើកទ្វាររថយន្ត ទៅបោករចំថយន្តថៅកែម៉ាស្សា។ ម៉ាកលុចសុីស400ពណ៌សពាក់ស្លាកលេខភ្នំពេញ2AL3046ដែលកំពុងចតមុខហាងដូចគ្នា។


បណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយអស់មួយដុំ ខណៈពេលនោះ ម្ចាស់រថយន្តទាំង២បានចរចារគ្នាអត់ត្រូវ។
ដោយខាងរថយន្តលុចសុីស470គាត់ខឹងថៅកែម៉ាស្សានោះចង់អោយគាត់ចេញថ្លៃជួសជុល 100ភាគីរយ។


ព្រោះខ្លួនជួយចេញតែ៥០%នៃការខូចខាត ដែលជាហេតុនាំឲ្យឈ្លោះប្រកែកគ្នាផ្អើលពេញតែផ្លូវនៅមុខកន្លែងម៉ាស្សានោះតែម្តង បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក មកជួយសម្របសម្រួលគ្នាឲ្យភាគី រថយន្តបង្កចេញថ្លៃជួសជុល៕

ប្រភព៖ FB

ភ្ញាកផ្អើលទាំងថ្ងៃ…! ខណៈបុរស​ម្នាក់ មិនដឹងថា​វិបត្តិ​អ្វី​បាន​ជិះ​ម៉ូតូ​មក​លោតទឹក​សម្លាប់ខ្លួន ពីលើ…(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០និង២០នាទី​ព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ។ បុរស​នេះ​មានឈ្មោះ លឹម សម្បត្តិ អាយុ៣០ឆ្នាំ ស្នាក់​នៅផ្ទះ​៧A ផ្លូវលំ ភូមិ​ភ្នាស សង្កាត់​សឹង​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក Today ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CJ-3086 បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច ខណៈពេល​ធ្វើដំណើរ​មក​ដល់​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ក៏​ឈប់​ម៉ូតូ​លោត​ចុះ​ពីលើ​ស្ពាន​តែម្តង។

ភ្លាមៗនោះ ត្រូវបាន​ប្រជាពលរដ្ឋ​អ្នកនេសាទ​ត្រី​នៅក្បែរនោះ បានចេញ​ទូក​នេសាទ​ជួយសង្គ្រោះ​ទាន់ពេលវេលា ហើយ​បានប្រគល់​ឲ្យ​សមត្ថកិច្ច​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វារ។

មូលហេតុ​នៃ​ការ​លោតទឹក​សម្លាប់ខ្លួន​រប​ស់បុរ​សរូប​នេះ គឺ​មិនទាន់​អាច​សុំ​ការបំភ្លឺ​បាន​នោះទេ ខណៈដែល​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វា កំពុងធ្វើការ​សាកសួរ និង​ទាក់ទង​រក​សាច់ញាតិ ៕

ប្រភព​៖ FB

ហួសហេតុ​.! ម្ចាស់ហាងមួយកន្លែង មិនត្រឹមតែគិតលុយម្ហូបលើសទេ ថែមទាំងទាញថាសរកវាយភ្ញៀវទៀត..(មានវិដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះមានវិដេអូដ៍ហួសចិត្ត​មួយបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសសប៊ុក បន្ទាប់ពីមានបុរសម្នាក់បានសសេររៀបរាប់ថា ៖

“អរុណសួស្តី​ បាទ…!ព្រឹកនេះ​ ចង់និយាយរឿងហួសចិត្ត​ បន្តិចកាលពីម្សិលមិញទៅញាំបាយថ្ងៃត្រង់នៅ​ គៀនស្វាយ​ ( ធ្លាប់តែឮគេនិយាយ​ ឥឡូវបានជួបផ្ទាល់ខ្លួនឯងហើយ )
ខ្ញុំហៅម្ហូប​ មាន់​ ២​ “មាន់១​ តំលៃ​ ៥៥​ ០០០៛​ ច្ចឹង​ ២​ ត្រូវអស់​ ១១០​ ០០០៛​ ត្រឹមត្រូវ​ ហើយ​ មាន់ទាំង២“​ អត់មានគ្រឿងក្នុងមាន់ទាំង២​ ខ្ញុំក៍អត់និយាយថាអីដែរ
Beer ខ្ញុំសួរ​ ម្ចាស់​​ ហាង​ អាចយកចូលបានអត់..?​ គាត់ថា​ អាចយកចូលបាន

ខ្ញុំហៅម្ហូប​ ខាត់ណា​ ១ចានទៀត​ តំលៃ​ ២៥​ ០០០៛​ ទាល់តែពេលគិតលុយពីខ្ញុំ​ ៤០​ ០០០៛​ សួរថា​ ធ្វើច្ចឹងសមអត់​ សំរាប់​ ម្ចាស់ហាង​ ដែលលក់អោយភ្ញៀវ…?​ សំរាប់លុយ​១៥​ ០០០៛​ មិនច្រើនទេ​ អោយអ្នកមើលឡានក៍អស់ដែរ​ តែខ្ញុំមិនចង់​ ខូចឈ្មោះ​ ហាង​ គេ​ ល្អ​ ល្អ មិនត្រឹមតែគិតលុយលើសទេ​ ថែមទាំងសំដី​ ដាក់ខ្ញុំ​ ថា​ ផឹកសុីអស់១៧០​ ០០០​ ធ្វើចរិកថោកទាប​ ហើយយកថាស​ មករកវៃក្បាលខ្ញុំទៀត​ ។

ខ្ញុំ​ ប្រាប់គាត់ថា​ ខ្ញុំមកញាំ​ គឺខ្ញុំ​ មានលុយអោយហើយ​ ក៍ខ្ញុំ​ ដកលុយ៥០$​ ហើយប្រាប់​ មិនបាច់​អាប់លុយវិញទេ​ ទុកយកចុះ ។ ខ្ញុំចង់សួរថា​ ឆ្នាំ២០១៨​ ហើយ​ នៅមាន​ អាមនុស្សប្រភេទច្ចឹង..​ អាហាង​ ប្រភេទច្ចឹង…ទៀតមែន…?

ឈប់បាន​ ឈប់ទៅ​ សង្គមគេដើរទៅមុខអស់ហើយ​ កុំនៅឡើយធ្វើ​ ថោកទាបចឹងទៀត​ ខ្មាស់គេ​ ខ្មាស់ខ្លួនឯងផង សំណាង​ ហើយ​ អុី​ ត្រឹមតែ​ ជន្លរ​ ថាសដាក់ក្បាលខ្ញុំ​ បើត្រូវ​ វិញ ១​ថាស​ ក្រោប៥០០០$​ អត់យកទេ សូមបងប្អូនមើលហើយជួយគិត​ ថា​ ទង្វើ​ អ្នកលក់ដូចគាត់​ សមរម្យអត់​ ចំពោះ​ ភ្ញៀវ…?
មិនចង់បង្ហោះទេ​ តែ​ទប់អារម្មណ៍​ មិនបាន​ ត្រង់​ យកថាស​ មករកវ៉ៃក្បាលខ្ញុំ​ សំណាងគាត់ដែល​ ព្រោះ​ ជា​ មនុស្សចាស់​ ហើ​យ​ ជាស្ត្រី​ ទៀត​ បើសិនជា​ អ្នកលក់នេះ​ ជាមនុស្សប្រុសវិញ​ ហើយ​ អាយុល្មម​ ល្មមទៀត ដឹងតែ​ លោហិត( ឈាម )​ចេញតាមមាត់និង​ ថ្គាម​ បាក់​ អស់ប៉ុន្មានទេ…? ចិត្តជាកូនប្រុស​ មិនមែន​ អោយគេធ្វើអីតាមចិត្តបាន​ មកលើខ្លួន​ទេ

សូមអោយ​អាធ្ញធ័រ​ មូលដ្ឋាន​ គ្រប់ផ្នែក​ គ្រប់ជំនាយ​ ពិនិត្យមើល​ ឡើងវិញផង​ បើនៅតែច្ចឹង​ បាត់ភ្ញៀវអស់ហើយ​ មិនថាភ្ញៀវ​ អន្តជាតិ​ ឬ​ ភ្ញៀវជាតិទេ​ គឺ​ គេមិនទៅលេងទេ”៕

 

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpleng168168%2Fvideos%2F2020195084710782%2F&show_text=0&width=266

ប្រភព៖ ភ្លេង