
ភ្នំពេញ៖ ក្រោយពីបែកវិដេអូនិងរូបប៉ុន្មានសន្លឹក តារាស្រី សុខ ស្រីម៉ុច ប្រលែងល្វែងខាងមុខស្ទើរគ្នាចន្លោះអស់កេរ្តិ៍ម្តាយនោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រតិកម្មយ៉ាងខ្លាំង និងមានគម្រោងហៅនាងមកដុសក្អែលចេញម្តង ព្រោះកន្លងនាងមិនធ្លាប់ត្រូវបានក្រសួងហៅទេ តែពេលនេះភាពសិចស៊ីរបស់នាងកាន់គឃ្លើនឡើងៗ គ្មានខ្លាចក្រែងរអែងចិត្តថ្នាក់ដឹកនាំឡើយ ហើយមួយវិញទៀតហាក់គ្មានខ្វល់ខ្វាយពីតម្លៃវប្បធម៌របស់ខ្មែរ ដែលកំពុងមានការស្រុតចុះនោះទេ។

យ៉ាងណាការប្រតិកម្មនោះត្រូវបានលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ស្រង់សម្តីលោកជំទាវ ភឿង សកុណា និងបានប្រាប់តារាញូស៍ថា «រដ្ឋមន្ត្រីក្រសួងវប្បធម៌កំពុងប្រតិកម្មខ្លាំង ចាំបោះឆ្នោតហើយ គេនឹងហៅ ស្រីម៉ុច ទៅព្រមានម្តង»។

ការរំលេចក្រលៀនកៀនកោះដែលជាកេរ្តិ៍ខ្មាសរបស់ស្ត្រីលើឆាករបស់កម្មពិធីមួយដែលបានរៀបចំឡើងដោយហាងកែសម្ភស្ស កាលពីប៉ុន្មានថ្ងៃមុននេះ កេរ្តិ៍ឈ្មោះអសោចរបស់នាងបានល្បីរន្ធឺពេញបណ្តាញសង្គមហ្វេសប៊ុក តែលោក ហេង ឡុង បានបញ្ជាក់ថា «នាងមិនមែនជាអ្នកសិល្បៈទេ ព្រោះនាងបានលាឈប់ហើយ»។ ទោះបីមិនមែនជាអ្នកសិល្បៈក្តី តែទង្វើបែបនេះ នាំឲ្យខូច និងបាត់បង់តម្លៃស្ត្រីខ្មែរ ម្ល៉ោះហើយអ្នកលេងបណ្តាញសង្គមនៅតែចង់ឲ្យក្រសួងវប្បធម៌ ចាត់វិធានការខាងលើឲ្យកាន់តែលឿនកាន់តែល្អ។



ប្រភព៖ FB













































