មិនគួរឲ្យជឿទេថា! បេក្ខជនមួយរូបយកពស់ឲ្យវារចូលក្នុងច្រមុះចេញតាមមាត់ ធ្វើឲ្យគណៈកម្មការមិនហ៊ានមើលទេ ងាកមុខចេញគ្រប់គ្នា (មានវីដេអូ)

ពិតមិនគួរឲ្យចង់ជឿមែន ហើយក៏អស្ចារណាស់ដែរ បុរម្នាក់នេះគាត់អាចធ្វើបាន ធ្វើឲ្យមានករភ្ញាក់ផ្អើលពេញឆាក ក្នុងកម្មវិធីបង្ហាញសមត្ថភាពទេពកោសល្យលើពិភពលោក Cambodia’s Got Talent រដូវកាលទី 2 វគ្គ Judge Audition ដំណើរការបាន ២ សប្តាហ៍ហើយ បើគិតត្រឹមយប់ថ្ងៃអាទិត្យទី ១២ សីហានេះ។ ដោយក្នុងនោះមានបេក្ខជនជាច្រើន បានចូលរួមក្នុងការប្រកួតបញ្ចេញសមត្ថភាពប្លែកៗ ពីគ្នា។

ជាក់ស្ដែង​ ក្នុងនោះបេក្ខជនមានឈ្មោះ​ប្រាក់ វ៉ុន បានបញ្ចេញសមត្ថភាពដោយយកសត្វពស់ឲ្យចូលតាមច្រមុះ ចេញតាមមាត់ មើលហើយព្រឺព្រួចខ្លាំងតែម្ដង។​ ចង់ដឹងថា លទ្ធផលទៅជាយ៉ាងណា សូមទស្សនាវិដេអូខាងក្រោម៖

អ្វីៗហួសពេល ស្តាយក្រោយអស់មួយជិវិត ដោយសារខឹងឪពុកក្រីក្រ ហើយពិការទៀត ចុងក្រោយទើបដឹងថា………..

សាច់រឿងនេះនិយាយពីទឹកចិត្តរបស់ឪពុកក្រីក្រ និងកូនស្រីម្នាក់ដែលតែងតែចង់បានសម្ភារៈនិយម ឫទាន់សម័យនឹងគេ ក្នុងប្រើប្រាស់ ដូចមិត្តភ័ក្ររបស់គេ ដោយភ្លេចថាឪពុកខ្លួនមិនអាចមានលទ្ធផលឡើយ។

ដំបូងឡើយកាលនៅតូចកូនស្រីម្នាក់នេះត្រូវបានមិត្តភ័ក្ររួមថ្នាក់បង្អាប់ និងសើចចំអកឌឺដងដាក់នាងគ្រប់ពេល រហូតធ្វើអោយនាងមិនអាចទប់អារម្មណ៍បាន ធ្វើឲ្យខ្លួនរបស់នាង ស្អប់ឪពុកខ្លួនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់នាងមានពេញជំទង់ក៏នៅតែមានអារម្មណ៍មិនសប្បាយព្រោះដែលមានឪពុកអ្នកក្រមិនអាចផ្តល់អ្វីដែលនាងចង់បាន។

វីដេអូអប់រំមួយដែលត្រូវបានផេកឈ្មោះ Meme & Rage Comic Indonesia ដែលបានបង្ហោះចូលក្នុងបណ្តាញសង្គម Facebook ជាង ២ឆ្នាំមកហើយ ប៉ុន្តែនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែល ដែលមានអ្នកទស្សនាជាង ៣សែនដង។

ចុងក្រោយដោយសារតែចង់អោយកូនស្រីសប្បាយចិត្ត ឪពុកបានលក់សម្ភារៈជាច្រើនដែលខ្លួនមាន ដើម្បីយកលុយទៅទិញសម្ភារៈដែលកូនស្រីចង់បាន ប៉ុន្តែមិនបានប្រាប់កូនស្រីទេ ព្រោះចង់អោយកូនស្រីមានការភ្ញាក់ផ្អើល។

តែជាអកុសលឪពុកត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈកូនស្រីក៏បានធ្វើដំណើរតាមផ្លូវនឹងដែរ ក៏បានឃើញឪពុករបស់ខ្លួនបានជួបគ្រោះថ្នាក់បែបនេះ ធ្វើអោយនាងស្រែកយំស្ទើរគាំង៕ ប្រភពCAMBO

កំពូលតារាសម្តែងជើងចាស់អម្ពរទេវី មកដល់កម្ពុជាហើយ ដើម្បីបំពេញបំណងផលិតករ និង ទស្សនិកជន

(ភ្នំពេញ) គេឃើញវត្តមាន តារាសម្តែងចាស់វស្សាកម្ពុជា អ្នកស្រី អម្ពរ ទេវី ដោយមានក្រុមគ្រួសារ និងមិត្តភក្តិរង់ចាំទទួលដំណើរវិវត្តន៍ នៅថ្ងៃព្រហស្បតិ៍ ទី១៦ សីហានេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

យោងតាមការបញ្ជាក់របស់លោក ជា ឌីណាង ហៅម៉ាប់ ម្ចាស់ផលិតកម្ម Red Picture co,ltd វត្តមានរបស់អ្នកស្រី អម្ពរ ទេវី មានរយៈពេល តែ ៥០ថ្ងៃ សម្រាប់ការថតប្លង់របស់គាត់ និងឈុតបំពេញមួយចំនួន ក្នុងរឿង ឆន្ទា និងម្ចាស់ក្រោលដំរី តែសាច់រឿង ម្ខាស់ក្រោលដំរី នឹងថតបញ្ចប់ដល់បំណាច់ឆ្នាំ២០១៨ ជាមួយនឹងការគ្រោង បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ CTN នៅដើមឆ្នាំ ២០១៩។ តែទោះជារយៈពេលខ្លីមែនពិត តែផលិតកម្មរូបនេះ នៅតែពេញចិត្តចំពោះការជ្រើសរើស តារាជើងចាស់ ដែលខកខានសម្តែងរឿងជាយូរឆ្នាំ។

ចំពោះរឿង ម្ចាស់ក្រោលដំរីនេះ អ្នកនាងអម្ពរទេវី នឹងត្រូវសម្តែងជា តួអង្គម្តាយ ដែលបានបាត់កូនប្រុសជាទីស្រលាញ់ ហើយកូនប្រុសនោះត្រូវបាន ជនជាតិខ្មែរលើ មានលំនៅជិតព្រំដែនខ្មែរ ថៃ រើសចិញ្ចឹមជាកូន និងការរស់នៅជាមួយសត្វដំរីព្រៃតាំងពីតូច រហូតក្លាយជា ហ្មដំរីដ៍ជំនាញមួយរូប។

សិល្បះការនីទសវត្សទី៩០រូបនេះ ក៏នឹងត្រូវសម្តែងរួមគ្នាជាមួយនឹង ដៃគូសម្តែងឥតខ្ចោះ គឺ លោក ទេព រិនដារ៉ូ ផងដែរ។ ការប៉ះគ្នាលើកនេះ ធ្វើឲ្យទស្សនិកជន មិនតិចនោះទេ ដែលអន្ទះសារង់ចាំទស្សនា ការសម្ដែងរបស់ តារាជើងចាស់ទាំង២ដួងនេះ ព្រោះស្នាដៃអ្នកទាំង២ ត្រូវបានមហាជន ក្នុងនិងក្រៅប្រទេស ទទួលស្គាល់ពីសមត្ថភាពសម្ដែង យ៉ាងប៉ិនប្រសប់ តាមរយៈរឿងល្បីៗកន្លងមក ដែលធ្វើឲ្យគ្រប់គ្នា មិនអាចបំភ្លេចបាន៕ ប្រភពCNC

(បង្កប់អត្ថនយ័ជ្រៅ)អ្នកជំងឺកើតរោគមហារីកម្នាក់ បានបោះប្រាក់ចោលតាមផ្លូវ អស់សង្ឃឹមនឹងប្រាក់ ព្រោះ……

(ប្រទេសចិន) មានអ្នកជំងឺកើតរោគមហារីកម្នាក់ បានបោះប្រាក់តាមផ្លូវដើរនៃមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីគ្រូពេទ្យប្រាប់ថា ជំងឺគាត់មិនអាចព្យាបាលជាសះស្បើយបានឡើយ។ អ្នកជំងឺនោះ ទើបយកប្រាក់ទៅសាចរោយលេងក្នុងមន្ទីរពេទ្យ ហើយស្រែកយ៉ាងខ្លាំងៗថា មានប្រាក់ជួយអ្វីមិនបាន ជួយជីវិតក៏មិនបាន ជួយឲ្យរឹងមាំវិញក៏មិនបាន ចឹងតើខ្ញុំប្រឹងរកវាដើម្បីអ្វីទៀត។

តើរឿងពិតមួយនេះ បានបង្រៀនអ្វីដល់អ្នកខ្លះ ប៉ុន្តែវាបានឆ្លុះបញ្ចាំងថា ប្រាក់គឺជាស្តេចនោះ….នៃសភាពពិត គឺមិនមែនជាការពិតនោះទេ។ កុំឆ្គួតវង្វេងនឹងការរកប្រាក់…. រហូតដល់ភ្លេចថែក្សាខ្លួនឯង៕ប្រភពFB

 

ក្នុងសម័យ២០០០ ជារឿងដែលក្មេងពេញនិយមបំផុត ឈីងចាំង បង្ហោះកង់ធ្លាក់ជ្រោះ (មានវីដេអូ)

ក្នុងសម័យឆ្នាំ២០០០នេះ បងប្អូនភាគច្រើនប្រាកដជាធ្លាប់បានស្គាល់និងទស្សនារឿងតុក្កតាឈីងចាំងជាក់ជាមិនខាន ដែលវាជារឿងរបស់ប្រទេសជប៉ុន ហើយមានឈ្មោះផ្លូវការថា (Shin Chan) ដែលវាពិតជាមានការគាំទ្រនិងល្បីល្បាញនៅក្នុងប្រទេសកម្ពុជាយើងសម្បើមណាស់តែម្តង។ ដោយសារតែតួអង្គឈីងចាំង ជាក្មេងក្បាលខូច ឆ្លាត និងគួបផ្សំជាមួយនឹងបច្ចេកទេសបកប្រែនិងបញ្ចូលសម្លេងជាភាសាខ្មែរថែមទៀតនោះ ពិតជាធ្វើអោយផ្ទៃរឿងទាំងមូល ពីមួយវគ្គទៅមួយវគ្គធ្វើអោយយើងផ្ទុះសំណើច និងខ្នាញ់ចង់វៃឈីងចាំងមែនទែន។ ចំណែកនៅក្នុងវីដេអូឃ្លីបមួយនេះវិញ យើងសង្កេតឃើញឈុតមួយដែលឈីងចាំងរៀនជិះកង់

ដោយប្រើប្រាស់ល្បឿនលឿនមែនទែន ដល់ថ្នាក់លឿនជាងកីឡាករប្រណាំងកង់ថែមទៀតផង ដែលជាហេតុធ្វើអោយពួកគេខឹងនិងតាមធ្វើបាបឈីងចាំងតែម្តង។ ជាលទ្ធផលឈីងចាំងបានបង្ហាញសមត្ថភាពបង្ហោះកង់ ជិះកង់ធ្លាក់ជ្រោះដែលធ្វើអោយកីឡាករទាំងអស់នោះភ្លឺភ្នែកតែម្តង ពិតជាមិនធម្មតានោះទេ។ ចង់ដឹងកាន់តែច្បាស់ថាសាច់រឿងឈីងចាំងដ៏កម្រមួយឈុតនេះល្អមើលយ៉ាងណានោះ សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់យឺតៗ ដើម្បីអាចទស្សនារូបភាពនីមួយៗបាន៕

 

 

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FNCNDaily%2Fvideos%2F261601534564939%2F&show_text=0&width=560

ហួសចិត្ត!! អ្នកជំងឺស្រីម្នាក់ បានសួសំណួរដល់លោក វេជ្ជបណ្ឌិត ដែលជាសំណួរដែលគាត់ទល់តំរិះ

វាជារឿងមួយដែលហួសចិត្តបំផុតនារីម្នាក់ ដែលសួសំណួរដល់វេជ្ជបណ្ឌិត តារា នៅពេលដែលវះកាត់រួចរាល់ រឿងគាត់គ្រោះថ្នាកចរាចណ៍ដោយសាររឿងស្នេហា ។ វេជ្ជបណ្ឌិតគាត់ទល់តំរិះនឹងសំណួរ ក៏បានបង្ហោះតាមបណ្តាញសង្គមហ៊្វេកប៊ុក ដែលមានអ្នកចាប់អារម្មណ៍ជាខ្លាំង សូមអានខ្លឹមសាររបស់គាត់ខាងក្រោមនេះ ៖

ថ្ងៃនេះជួបរឿងហួសចិត្ត ក្រោយវះកាត់ដេររបួសរួច ពេលប្អូនស្រីម្នាក់ គាត់ដឹងខ្លួនគាត់និយាយថា គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារមានវិបត្តិស្នេហា មិត្តប្រុសរបស់គាត់បែកចិត្តទៅមានសង្សារថ្មី ធ្វើអោយគាត់គិតច្រើនដើរឆ្លងផ្លូវមិនបានមើលឆ្វេងស្តាំ គាត់បានបន្ទោសដុកទ័រថាហេតុអីមិនទុកអោយគាត់ស្លាប់ ចាំបាច់មកសង្រ្គោះគាត់ធ្វើអ្វី? ហើយបើសង្រ្គោះគាត់ហើយ គាត់សូមអោយជួយប្រាប់គាត់ផងថាធ្វើម៉េចទើបអាចបញ្ឈប់ការខូចចិត្តបាន? អ្ហើយ…ទាល់តំរេះ តើអោយប្រាប់ខ្ញុំយ៉ាងម៉េច បើដុកទ័រកំពុងតែដោះស្រាយស្នេហាខ្លួនឯងមិនបានដែរនោះ😂😂 ចេះតែមកសួរហ្មង សួរអត់គិត😂?៕  ប្រភពFB ដោយ វុន សុខជា

បាតុភូតធម្មជាតិដ៏ចម្លែកនិងគួរឱ្យភ័យខ្លាចមួយ នៅអង់គ្លេស…(សូមទស្សនាវិដេអូ)

នៅអង់គ្លេស៖ ក្រុមអ្នកពន្លត់អគ្គីភ័យនៅទីក្រុងដេប៊ីសៀរប្រទេសអង់គ្លេសបានចាប់យកបាតុភូតធម្មជាតិដ៏ចម្លែកនិងគួរឱ្យភ័យខ្លាចមួយកាលពីថ្ងៃអង្គារទី6 ខែសីហាឆ្នាំ2018។ វាមើលទៅដូចជាព្យុះកំបុតត្បូង ។អ្នកឃើញហេតុការណ៍បាននិយាយថា អគ្គីភ័យនេះបានកើតឡើងនៅរោងចក្រផលិតថង់ផ្លាស្ទិកមួយឈ្មោះRavensbourn នៅអង់គ្លេស ហើយអ្វីដែលចំឡែកនោះ ខ្យល់ព្យុះភ្លើងនេះ ហាក់បីដូចជាព្យុះស៊ីក្លូនដូច្នេះដែរ។


អណ្តាតភ្លើងដែលដូចជាផ្លេចបន្ទោនេះ ត្រូវបានបង្កើតឡើងដោយខ្យល់ត្រជាក់បក់ចូលទៅក្នុងអាកាស ខាងលើភ្លើងដែលកំពុងឆេះដែលបណ្តាលឱ្យមានខ្យល់បក់ស្រដៀងនឹងខ្យល់ព្យុះកំបុតត្បូងយ៉ាងដូចនេះ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FC.Puthy%2Fvideos%2F689590911384228%2F&show_text=0&width=560

ប្រភព៖ Chen Puthy

ពិតជាគួរឲ្យអាណិតកូននេនមួយអង្គនេះខ្លាំងណាស់ ដែលត្រូវ​ឪពុកស្លាប់ចោល កូននេននោះបានយំយ៉ាងខ្លាំង បន្ទាប់ពីសពឪពុកត្រូវបានបូជាទៅនោះ..(សូមទស្សនាវិដេអូ)

ពិតជាគួរឲ្យអាណិតកូននេនមួយអង្គនេះខ្លាំងណាស់ ដែលត្រូវ​ឪពុកស្លាប់ចោលទាំងកូននេនមួយអង្គនេះទើបតែមានអាយុ៦ឆ្នាំ បើយើងនៅក្នុងវិដេអូយើងឃើញថា កូននេននោះបានយំយ៉ាងខ្លាំងបន្ទាប់ពីសពឪពុកត្រូវបានបូជាទៅនោះ ។

យើងតាមប្រភពហ្វេសប៊ុករបស់ព្រះអង្គព្រះនាម ” សុវណ្ណ ឆៃ ” លោកបានសសេរបង្ហោះដូច្នេះថា ( កូនណេនមានសង្ឃដិកាថា នឹកពុកណាស់ ឪពុករបស់ព្រះអង្គឈ្មោះ វ៉េត គាត់បានស្លាប់កាលពីថ្ងៃម្សិលមិញនេះ ពេលដែលនិយាយរឿងពុកពេលណា លោកយំរហូត អាយុ6ឆ្នាំហើយ។ បូជាសពបងប្រុស វ៉េត កូនប្រុសពៅលុតជង្គុងនៅមុខមឈ្ឈូសសពឪពុក ទោះជាអ្នកព្យាយាមរក្សាអំណាចដល់កម្រិតណា ក៏វាមិនអាចជួយអោយអ្នកអមតៈបានឡើយ។កូនណេនជាកូនបងប្រុស វ៉េត យំនឹកឪពុកទើបតែស្លាប់ទៅថ្មីៗនេះ អាយុទើបតែ6ឆ្នាំត្រូវអត់បាយល្ងាចទៀត ម្តាយក្លាយជាស្ត្រីមេម៉ាយត្រូវចិញ្ចឹមកូនតូចៗបួននាក់ វត្តព្រះពុទ្ធសិរី ភូមិគ្រៀលពង ឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប ជីវិតអ្នកក្រ ។
ក្រោកព្រឹកឡើងបាត់កូនណេនស្មានតែរត់ទៅផ្ទះ តាមពិតនិមន្តមកកន្លែងបូជាសពឪពុកសោះ ឈឺចាប់ណាស់អារម្មណ៍បាត់បង់មនុស្សជាទីស្រលាញ់គ្មានថ្ងៃបានជួបវិញ )៕

ប្រភព៖ សុវណ្ណ ឆ័យ

រន្ធត់!! យុវជនឈាមរាវពីនាក់ មិនដឹងមានទំនាស់ពាក្យសម្តីនឹងគ្នាពីពេលណានោះទេ បានឈានដល់កាប់គ្នាឈមស្រោចពេញខ្លួនបែបនេះ..(សូមទស្សនាវិដេអូ)

កាលពីពេលថ្មីៗក្តៅៗនេះ មានវិដេអូមួយដែលកំពុងតែកក្រើកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណះមានយុវជន២នាក់ប្រដាប់ដោយកាំបិទតាំងតោនិងដំបងកំពុងតែសង្រ្គឺតធ្មេញដាក់គ្នា ឌឺដងផ្លែផ្កា មិនដឹងថាយុវជនពីនាក់នោះមានទំនាស់អ្វីនឹងគ្នានោះទេ ។

បើយើងមើលនៅក្នុងវិដេអូយើងឃើញថា យុវជនពីរនាក់នោះមិនដឹងមានគំនុំគុំគ្នាពីកាលណាមកនោះទេ ហើយនៅក្នុងដៃពួកគេម្នាក់ៗ មានកាន់សុទ្ធតែកាំបិតរៀងៗខ្លួន និងដំបង បាននិយាយឌឺដងផ្លែផ្កាចចារគ្នាមិនបានប៉ុន្មានផង ស្រាប់តែធ្វើឲ្យយុវជនពាក់អាវខ្មៅ បានបោះកាំបិតនិងដំបងចោលទៅ ស្រាប់តែត្រូវយុវជនម្ខាងទៀត ដែលមិនមានពាក់អាវដែលមានកាំបិតកាន់នៅនឹងដៃនោះបានហក់មកកាប់មកលើយុវជនដែលពាក់អាវនោះ  បណ្តាលឲ្យបាញ់ឈាមស្រោចពេញដី ហើយក៏រត់គេចខ្លួនបាត់តែម្តង។

យ៉ាងណាមិញ គេមិនអាចដឹងច្បាស់ពីទីតាំងកន្លែងកើតហេតុនោះទេ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសង្ឃឹមថា សមត្ថកិច្ចនឹងស្វែងរកមុខជនដៃដល់ឃើញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ប្រភព៖​ FB

នេះជាវិដេអូដែលបញ្ជាក់អំពីកាធ្វេសប្រហែសមនុស្សមួយចំនួននៅក្នុងសង្គម…(វិដេអូ)

គ្រោះថ្នាក់វាស្ថិតនៅវិញខ្លួនយើងជានិច្ច បើយើងមិនមានការប្រុងប្រយ័ត្នទេនោះវាអាចបង្ករឲ្យយើងស្លាប់បាត់បង់ជីវិតបានគ្រប់ពេលវេលា ដូចនេះយើងគួរតែមានការប្រុងប្រយ័ត្នគ្រប់គ្នាដើម្បីកំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតយើងបាន ។

ជាក់ស្តែងណាស់ បើយើងនៅក្នុងវិដេអូខាងលើយើងឃើញថា មានបុរសពីនាក់ ម្នាក់នៅក្រោមចាំទប់ជណ្តើរ រីឯម្នាក់ទៀត ឡើងទៅតខ្សែភ្លើងនៅចំកណ្តាលផ្លូវដែលមានបងប្រជាពលរដ្ឋកំពង់តែធ្វើដំណើរនៅតាមដងផ្លូវយ៉ាងច្រើនកុះករ ។

ហើយអ្វីដែលកាន់តែគ្រោះថ្នាក់ទៀតនោះ ពេលកំពុងតែ ត ភ្លើងសុខៗស្រាប់តែ បាក់បង្គោលភ្លើងមកត្រូវបុរសម្នាក់ដែលកំពុងតែជិះម៉ូតូក្នុងចំណោមអ្នកជិះជាច្រើននៅតាមផ្លូវនោះ បណ្តាលឲ្យផ្ទុះឆាបឆេះខ្សែរភ្លើងបង្ករឲ្យមានកាភ័យស្លនស្លោរត់ចែកជើងគ្នា តែសំណាងល្អមានបុរសម្នាក់ដែលនៅក្បែរនោះ បានស្ទុះមកជួយចាប់ទាញបុរសដែលត្រូវខ្សែរភ្លើងកំពុងតែឆបឆេះនោះចេញមកទាន់ កុំអីប្រហែលជាឆេះខ្លោចអស់ហើយក៍មិនដឹង ។

ហើយអ្វីដែលគួឲ្យកត់សម្គាល់នឹងសសើរទៀតនោះ គឺពួកគាត់បាននាំគ្នាយកទឹក ហើយខ្លះទៀតយកបំពង់បន្លត់អគ្គីភ័យមកបាញ់ពន្លត់ឲ្យរត់ទាន់ពេលវេលា ហើយភាពភ័តតក់ស្លុតក៍បាត់រលត់នៅពេលនោះផងដែរ ៕

ប្រភព៖ FB