នោះ!!! Zidane សុំ​លា​លែង​ពី​តំណែង​គ្រូ​បង្វឹក​ Real Madrid ហើយ​

លោក Zinedine Zidane បាន​ប្រកាស​លា​លែង​ពី​ដំណែង​គ្រូ​បង្វឹក​នៃ​ក្រុម​យក្សស​ Real Madrid បន្ទាប់​ពី​ដឹកនាំ​បាន​ ៣ ឆ្នាំ​ និង​ជួយ​ឲ្យ​ក្រុម​​យក្ស​​របស់​អេស្ប៉ាញ​មួយ​នេះ​​លើក​ពាន​ Champions League ៣ រដូវកាល​។ Zidane ត្រូវ​បាន​គេ​ដឹង​ថា​កុងត្រា​របស់​គាត់​​ជាមួយ​​ Real Madrid គឺ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​ ២០២០ ឯណោះ​។ តែ​ទោះ​ជា​យ៉ាង​ណា​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​​សុំ​លា​លែង​តំណែង​ ក្រោយ​ពី​​​ Real Madrid ផ្ដួល​ហង្សក្រហម​ Liverpool លើក​ពាន​ Champions League កាល​ពី​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ​​។

បី​រដូវកាល​ក្រោម​ការ​ដឹកនាំ​របស់​​អតីត​ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ Real Madrid មិន​ដែល​ស្គាល់​ពាក្យ​ថា​ធ្លាក់​ចេញ​ពី​​ការ​ប្រកួត​នៃ​ពាន​រង្វាន់​លីក​កំពូល​របស់​អឺរ៉ុប​មួយ​រដូវកាល​ណា​ឡើយ​​ និង​ថែម​ទាំង​បាន​​លើក​​ពាន​នៃ​លីក​កំពូល​​របស់​អេស្ប៉ាញ​ «La Liga» បាន​ចំនួន​ម្ដង​​ផង​ដែរ​។
“ការ​សម្រេច​ចិត្ត​​លាលែង​ពី​តំណែង​នេះ​គឺ​ដើម្បី​​ប្រធាន​ក្លិប​​ លោក​ Florentino Perez និង​ដើម្បី​ក្រុម​កីឡាករ​ Real Madrid ។” Zidane បាន​ថ្លែង​ទៅ​កាន់​​អ្នក​ពត៌មាន​។ “វា​គឺ​ជា​ការ​សម្រេច​ចិត្ត​​ដ៏​ចំលែក​មួយ​ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​​ និង​ត្រូវ​បាន​​​ធ្វើ​សម្រាប់​អ្នក​រាល់​គ្នា​។”

“Real Madrid ត្រូវ​តែ​បន្ត​ការ​ឈ្នះ​ ហើយ​ក៏​ត្រូវ​​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ផង​ដែរ​។”​ គាត់​បាន​បន្ត​។ “បន្ទាប់​ពី​រយៈ​ពេល​ ៣ ឆ្នាំ​​ ពួក​គេ​ត្រូវ​ការ​សម្លេង​ថ្មី​មួយ​ ហើយ​ប្រហែល​ជា​​របៀប​ធ្វើ​ការ​ថ្មី​មួយ​ផង​ដែរ​។”
អតីត​កីឡាករ​ Real Madrid រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ៖ “ខ្ញុំ​ស្រលាញ់​ក្លិប​មួយ​នេះ​ ហើយ​ខ្ញុំ​ស្រលាញ់​ប្រធាន​ក្លិប​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​​ក្លាយ​ជា​កីឡាករ​​ និង​បន្ទាប់​មក​ក្លាយ​ជា​អ្នក​ចាត់ការ​។ ខ្ញុំ​​ពិត​ជា​អរគុណ​គាត់​​ខ្លាំង​ណាស់​។ ប៉ុន្តែ​ពេល​នេះ​យើង​ត្រូវ​តែ​ធ្វើ​ការ​​ផ្លាស់​ប្ដូរ​ ដែល​​នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​​ជ្រើសយក​ការ​សម្រេច​ចិត្ត​មួយ​នេះ។”

ប្រែសម្រួល ៖ ភក្ដី

កីឡាករ Neymar បាននិយាយទទួលស្គាល់ថា លោកមិនទាន់មានសមត្ថភាពលេង១០០ភាគរយនោះទេនៅ World Cup 2018

(កីឡា) អំឡុងសន្និសីទសារព័ត៌មាន នៅការិយាល័យកណ្តាលសហព័ន្ធបាល់ទាត់ប្រេស៊ីល នៅក្នុងទីក្រុង Rio de Janeiro កីឡាករវ័យ២៥ឆ្នាំម្នាក់នេះ បាននិយាយថា សមត្ថភាពរាងកាយរបស់លោកមិនថ្វីទេ ប្រអប់ជើងរបស់លោកក៏មិនចោទជាបញ្ហាដែរ លោកនឹងបត់បែននឹងរឿងរ៉ាវថ្មីៗ ហើយលោកហាក់ដូចជាមានអារម្មណ៍មិនសូវស្រួលខ្លះៗ ប៉ុន្តែវាមិនមែនជាអ្វីមួយដែលនឹងធ្វើឲ្យលោកមានបញ្ហាច្រើននោះទេ ។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ តារាស៊ូពើស្តារបស់ក្លិបយក្សបារាំងPSG កីឡាករ Neymar បាននិយាយទទួលស្គាល់ថា លោកមិនទាន់មានសមត្ថភាពលេង១០០ភាគរយនោះទេ ក្រោយហ្វឹកហាត់រយៈពេល១សប្តាហ៍ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល អំឡុងការត្រៀមខ្លួនសម្រាប់ World Cupរបស់ពួកគេ ។

ខ្សែប្រយុទ្ធម្នាក់នេះ បាននិយាយថា លោកមានអារម្មណ៍មិនទាន់ស្រួលបួលនៅឡើយទេ នៅត្រង់ប្រអបជើងស្តាំរបស់គាត់ ប៉ុន្តែលោកមានជំនឿថា លោកនឹងល្អប្រសើរជាងនេះ សម្រាប់ការប្រកួតនៅប្រទេសរុស្ស៊ី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ។

នៅពេលសួរថា តើគាត់មានអារម្មណ៍បែបណានាពេលបច្ចុប្បន្ននេះ កីឡាករ Neymar បានឆ្លើយថា លោកមានអាម្មណ៍មិនទាន់ស្រួល១០០ភាគរយនៅឡើយទេ ប៉ុន្តែវាគឺជារឿងធម្មតាទេ កាលដែលយើងមានក្តីកង្វល់ខ្លះៗ ចំពោះសមត្ថភាពលេងរបស់ខ្លួន៕

Mohamed Salah អាចនឹងខកខានលេងក្នុងព្រឹត្តិការ World Cup បើសិនជាគេមិនទាន់ជាសះស្បើយពីរបួសស្មាទេនោះ…!

កាលពីយប់មិញនេះ Mohamed Salah បានរងរបួសស្មាយ៉ាងធ្ងន់ធ្ងរក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្ត UEFA Champion League ក្រោយប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ​ Sergio Ramos ។

 

Real Madrid បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​​ UEFA Champions League ២០១៨ លើក​ទី​៣​ជាប់​ៗគ្នា​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ហង្សក្រហម​ Liverpool ដោយ​លទ្ធផល​ ៣-១​ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​អ៊ុយក្រែន។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​កីឡាករ​២​នាក់​បាន​រង​របួស​ត្រូវ​ប្ដូរ​ចេញ​គឺ Salah ​របស់​ក្រុម Liverpool ​និង Carvajal ​របស់​ក្រុម Real Madrid ហើយធ្វីដែលសំខាន់នោះគឺ Mohamed Salah កំពុង​តែ​មាន​ការ​ជជែក​គ្នា​ខ្លាំង ត្បិត​អី​រូបគេ​រង​របួស​ហើយ តែ​ព្យាយាម​បន្ដ​លេង​រហូត​ទាល់​តែ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ​លេង​លែង​បាន។

ដោយ​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ស្មា​មាន​របួស​កាន់​តែ​ខ្លាំង ​ហើយ​អាច​នឹង​មិន​មាន​វត្តមាន​លេង​នៅ FIFA World Cup ​នៅ​ប្រទេស​រុស្ស៊ី​ថែម​ទៀត ព្រោះ​ថា​ការ​ប្រកួត​ឈាន​ចូល​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ​ហើយ។

យ៉ាងណាមិញ ​របួស​ស្មា​កីឡាករ​សំខាន់​ខាង​លើ​នេះ ​នឹង​ត្រូវ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ម្ដង​ទៀត ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ខាង​លើ​ទៅ។

ដូច្នេះ​ហើយ រូបគេ​ត្រូវ​តែ​ព្យាយាម​ឱ្យ​ខ្លាំង​ដើម្បី​ជា​សះស្បើយ ទៅ​លេង​នៅ World Cup ​ទាន់​ពេល​វេលា៕

តោះមកមើល កំណត់ត្រាមួយចំនួនរបស់ Real Madrid និង Liverpool នៅក្នុងការប្រកួត Champions League..

កំណត់ត្រាប្រវត្តិសាស្ត្រថ្មីៗ បានកើតឡើងជាបន្តបន្ទាប់ នៅក្នុងជំនួបរវាងក្រុមកាពារជើងឯកទាំងពីរ គឺ Real Madrid និងក្រុម Liverpool នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នាពេលរាត្រីម៉ោង១៖៤៥នាទី ត្រូវថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ យប់នេះ (ម៉ោងនៅកម្ពុជា) ។

 

នៅក្នុងការប្រកួតក្នុងទីក្រុងកៀវ នៅថ្ងៃសៅរ៍នេះ អ្នកចាត់ការ Zinedine Zidane មានបំណងឈ្នះពានកំពូលនៅអឺរ៉ុបនេះជាលើកទី៣ ខណះ Liverpool កំពុងស្រេកឃ្លានជ័យជំនះពានទី៦របស់ខ្លួនផងដែរ ។

ហើយខាងក្រោមនេះ ជាស្ថិតិសំរាប់ក្រុមទាំងពីនៅ Champions League ៖

ក្រុម Real Madrid បានចូលរួមកាប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រ UCL លើកទី១៦ ហើយច្រើនជាងក្រុមណាៗទាំងអស់សំរាប់ការប្រកួតពាននេះ ខណះ Liverpool និងត្រូវចូលរួមការប្រកួតផ្តាច់ព្រ័ត្រលើកទី៨ផងដែរ ហើយច្រើនជាងក្លឹបណាៗទាំងអស់នៅអង់គ្លេស ។

Liverpool ធ្លាប់ជួបក្រុម Real Madrid ម្តងនៅវគ្គផ្តាព្រ័ត្រ កាលពីឆ្នាំ ១៩៨១ ហើយកីឡាករ Alan Kennedy ជាអ្នករកគ្រាប់បាល់ជ័យជំនះឲ្យក្រុម Liverpool បន្តែចាប់តាំងពីពេលនោះមក Real Madrid ឈ្នះរាល់ការប្រកួតទាំង៦លើក ដែលនាំក្លឹប Real Madrid របស់អេស្ប៉ាញមួយនេះ ក្លាយជាម្ចាស់ពាន UCL ១២សម័យ ។

 

ប្រសិនបើ​ Real Madrid មានសំណាងឈ្នះពាននេះជាលើកទី១៣នោះ ពួកគាត់និងក្លាយជាក្រុមដែលឈ្នះពាននេះ បីរដូវកាលជាប់គ្នាដូចជា Bayern Munich ដែលអាចកាពារជើងឯកក្នុងឆ្នាំ ១៩៧៥​ និង ១៩៧៦ ។

 

អ្នកចាត់ការ Zidane អាចនិងក្លាចជាគ្រូបង្វឹកទីបី ដែលអាចឈ្នះពានកំពូលអឺរ៉ុប៣លើកស្មើនិងគ្រូបង្វឹក Bob Paisley និង Carlo Ancelotti បន្តែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះចំណាយពេលតែបីប៉ុណ្ណោះ ។

ក្រុមអធិរាជស Real Madrid រំពឹងថាខ្សែរប្រយុទ្ធឆ្នើម Ronaldo ជាតារាសំណាងរបស់ក្រុមម្តងទៀត ក្រោយពីខ្សែរប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ រកបាន៤គ្រាប់រួចមកហើយក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ដែលច្រើនជាងកីឡាករណាៗទាំងអស់ ។

ហើយប្រសិនបើ កីឡាករវ័យ៣៣ឆ្នាំរូបនេះ អាចទំលុះសំណាញ់ទីរបស់អ្នកចាំទីក្រុមហង្សក្រហមបាន នោះរូបគេក្លាយជាដំបូងដែលអាចរកគ្រាប់បាល់ក្នុងវគ្គផ្តាច់ព្រ័ត្រពីរដូវកាលជាប់ៗគ្នា បន្ទាប់ពីកីឡាករ Franz Roth របស់ Bayern Munich ធ្វើបានម្តងកាលពីទស្សវត្សទី៧០ ។

 

ទោះបីជាមិនបង្ហាញទម្រង់លេងល្អខ្លាំងនៅដើមរដូវកាលក្តី Ronaldo អាចរកគ្រាប់បាល់បាន ១៥គ្រាប់ និងបញជូនឲ្យមិត្តរួមក្រុមបាន ៣លើក​បានន័យថារូបគេជា កីឡាករដែលជាប់ពាក់ព័ន្ធនិងការកគ្រាប់បាល់ច្រើនជាងគេបង្អស់នៅ Champions League នារដូវកាលនេះ ដែលច្រើនជាងខ្សែរប្រយុទ្ធ Roberto Firmino របស់ Liverpool ដែលរកបាន ១០គ្រាប់ និងAssit ៧គ្រាប់ ។

ការ​ឡើងទម្រង់លេងរបស់ខ្សែរប្រយុទ្ធ Mohamed Salah បានជួយឲ្យក្លឹប Liverpool មានសង្ឃឹមបញ្ចប់រដូវកាលដោយមានពាននៅក្នុងដៃ បើទោះបីជាពួកគេធ្វើមិនបានល្អនៅការប្រកួតក្នុងស្រុកក្តី ។ កីឡាករ តំបន់ប្រយុទ្ធរបស់ហង្សក្រហម Salah, Firmino និង Sadio Mane រកគ្រាប់សរុប២៩គ្រាប់ នៅ Champions League ក្នុងរដូវកាលនេះ ច្រើនជាងកីឡាករទាំងបីនៅតំបន់ប្រយុទ្ធណាៗទាំងអស់ក្នុងប្រវត្តិសាស្ស្ត Champions League ។

ដោយឡែកខ្សែរបម្រើ James Milner ក៍បានក្លាយជាតារាឆ្នើមមួយរូបរបស់ Liverpool ដែលអាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៨លើក​នៅ UCL ក្នុងរដូវកាលនេះផងដែរ ។ មិនតែប៉ុណ្ណោះ Liverpool ជាក្រុមដែលអាចរកគ្រាប់បាល់បាន ៤០គ្រាប់ដែលច្រើនជាងគេនៅ UCL ប្រចាំរដូវកាលនេះ ហើយរក្សាសំណាញ់ទីមិនឲ្យគូប្រកួត រកគ្រាប់បាល់បាន៦ប្រគួតស្មើនឹង Barcelona ។

បន្តែយ៉ាងណាក្តី អ្នកចាត់ការ Jurgen Klopp ធ្លាប់បរាជ័យវគ្គផ្តាច់ព្រ័ត្រ Champions League ម្តងគត់​កាលលោកនៅដឹកនាំ Borussia Dortmund ចាញ់ Bayern Munich កាលពីឆ្នាំ ២០១៣ ហើយរូបលោក បរាជ័យ ៥លើកក្នុងចំណោម៦ប្រកួតវគ្គផ្តាច់ព្រ័ត្រ ៕

ដោយ៖ សុវណ្ណ ដេត

អ្នកប្រដាល់ថៃគ្រៀង ក្រៃ(Kreang Krai) បានតម្លើងទម្ងន់ដល់៦៧គីឡូក្រាម ដើម្បីប្រកួតជាមួយពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្ស

ភ្នំពេញ:អ្នកប្រដាល់ថៃគ្រៀង ក្រៃ(Kreang Krai)ដែលទើបតែដណ្ដើមបានខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាមនោះ បានតម្លើងទម្ងន់ដល់៦៧គីឡូក្រាម ដើម្បីប្រកួតជាមួយពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្ស ។​អ្នកប្រដាល់ទាំង២រូបនេះនឹងជួបប្រកួតគ្នាលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៦ឧសភា ។

 នេះជាការប្រកួតដែលគេជឿថានឹងអូសទាញអ្នកទស្សនាបានច្រើនបំផុតជាមិនខាន ។រិទ្ធីទើបតែដណ្ដើមបានតំណែងជាជើងឯករងក្នុងការប្រកួតពានរង្វាន់នៅស្ថាននីយ៍ទូរទស្សន៍ក្នុងស្រុកមួយដែលការប្រកួតនោះរិទ្ធីចាញ់ឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុដាច់តែម្ដង ។

 ចំពោះគ្រៀង ក្រៃក្នុងមួយព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាមគេឈ្នះគូប្រកួតរបស់គេដោយវាយឲ្យសន្លប់ទាំងអស់ ។ក្នុងការប្រកួតផ្ដាច់ព្រ័ត្រគេផ្លួលអ្នកប្រដាល់ជឹម ចិត្រាក្លិបខ្លារខិនមានរិទ្ធនៅទឹកទី៤តែកាលជួបគ្នាក្នុងពូលគ្រៀង ក្រៃផ្ដួលជឹម ចិត្រានៅទឹកទី១ ។

 សម្រាប់រិទ្ធីដែលជាខ្លាចំណាស់មួយរូបដែរនោះទំនងជាមិនស្រួលសម្រាប់គ្រៀង ក្រៃឡើយ ។គ្រៀង ក្រៃគេចាញ់កំពស់រិទ្ធីតែកម្លាំងរបស់គេអាចវ៉ៃបាន៥ទឹកដោយគ្មានបញ្ហាពិសេសគេជាអ្នកប្រដាល់ដែលរឹងទាំងជើងក្រោមមានផ្លែកែង ជង្គង់ល្អហើយវ៉ៃមិនឆេវឆាវទៀតផង ។

 អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៣ដង ចាញ់១៩ដង ស្មើពិន្ទុ៣ដង និង ធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង ។ចំពោះអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីវិញមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦៣ដង ចាញ់២៥ដង ស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ ដង ។

 សូមបញ្ជាក់ថាសូមបញ្ជាក់ថាសូម្បីតែមិត្តរួមក្លិបរបស់ពុទ្ធ ឆាយរិទ្ធីឈ្មោះមឿន សុខហ៊ុចក៏ត្រូវគ្រឿង ក្រៃទាត់ឲ្យខូចជើងមុនស្នូរជួងបញ្ចប់ទឹកទី១ ដែរ ។រិទ្ធីអាចដណ្ដើមជ័យជំនះលើគ្រៀង ក្រៃបានឬទេ ?

 ​អ្នកប្រដាល់ចេង គាដែលមិនសូវមានឈ្មោះបោះសម្លេងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំងដែលហ្វឹកហាត់នៅស្រុកថៃឈ្មោះឌូ ឃឺរលី(Dukerly)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។​អ្នកប្រដាល់បារាំងរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើហើយសមត្ថភាពគេប៉ុណ្ណាៗនោះក៏គ្មាននរណាដឹងដែរតែទំនងជាមិនខ្លាំងទេទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយចេង គាបែបនេះ ។សូមបញ្ជាក់ថានេះជាឱកាសដ៏កម្រមួយរបស់ចេង គាក្នុងការប្រកួតជាមួយអ្នកប្រដាល់បរទេសនោះ ។​ការប្រកួតមួយនេះប្រសិនបើចេង គាឈ្នះគេអាចនឹងមានឱកាសបន្ថែមទៀតដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេសតែបើចាញ់ឱកាសប្រកួតជាមួយបរទេសទំនងជាលំបាកហើយ ៕

គ្រូបង្វឹកក្បាច់គុណខ្មែរ នៅសហរដ្ឋអាមេរិក បានបង្ហាញវត្តមាននៅលើទឹកដីកម្ពុជាជាលើកដំបូង ក្រោយពីចាកចេញពីទឹកដីកំណើតអស់រយៈពេល៤០ឆ្នាំ

ភ្នំពេញៈ គ្រូបង្វឹកក្បាច់គុណខ្មែរ នៅសហរដ្ឋអាមេរិក បានបង្ហាញវត្តមាននៅលើទឹកដីកម្ពុជាជាលើកដំបូង ក្រោយពីចាកចេញពីទឹកដីកំណើតអស់រយៈពេល៤០ឆ្នាំ លោក ខាន់យ៉ា ប្រាជ្ញ អតីកីឡាករ និងជាគ្រូបង្វឹកក្បាច់គុណ។ បង្ហាញវត្តមានលើកនេះ លោកនឹងជួបពិភាក្សាជាមួយមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពិក្សាស្វែងរកគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជួយឲ្យកីឡាករកម្ពុជា មានមុខលើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកពិភពលោក ។

ការបញ្ជាក់នេះ ធ្វើឡើងក្រោយពីលោក ខាន់យ៉ា ប្រាជ្ញ បានបង្ហាញមុខនៅក្នុងព្រលានអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃទី២១ ខែឧសភានេះ។ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម លោកបានលុតជង្គង់ឱនក្រាបសំណះទឹកដីកំណើតរបស់ខ្លួន ដោយក្តីនឹករលឹក។ ថ្លែងដោយក្តីរំភើប លោក ខាន់យ៉ា ប្រាជ្ញ បានលើកឡើងថា លោកពិតជាត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន គ្រាដែលបានមកដល់ទឹកដីកំណើត ដែលលោកស្រលាញ់ពេញបេះដូង បើទោះបីជាចេញទៅរស់នៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៧៩មក ។

លោកបញ្ជាក់ថា នៅសហរដ្ឋអាមេរិកលោកជាកីឡាករប្រដាល់ មានក្លឹបហាត់ប្រាណ និងហាត់គុណខ្មែរ ហើយលោកក៏ធ្លាប់ចូលរួមសកម្មភាពកីឡាអន្តរជាតិជាច្រើននៅសហរដ្ឋអាមេរិក ទើបលោកបានដឹងច្រើនអំពីវិស័យកីឡាលើឆាកអន្តរជាតិ។ លោកថា មកកម្ពុជាលើកនេះលោកនឹងជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន អំពីការជំរុញ និងគោលបំណងចង់ជួយលើផ្នែកកីឡាមួយចំនួន តាមតែអាចធ្វើទៅបាន។ លោកបន្តថា លោកចង់ឃើញវត្តមានកីឡាករខ្មែរមួយចំនួន កាន់ទង់ជាតិចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិចអន្តរជាតិ។ ក្នុងរយៈពេល១៥ថ្ងៃ នៃការស្នាក់នៅកម្ពុជា លោកក៏នឹងចុះទៅជួបផ្ទាល់ជាមួយបណ្តាម្ចាស់ក្លឹបក្បាច់គុណខ្មែរនានា ដើម្បីស្វែងរកឱកាសជួយជំរុញឲ្យមានភាពកាន់តែប្រសើរឡើងលើវិស័យកីឡា ពិសេសកីឡាប្រដាល់។ លោកថា ទោះចាកចេញពីកម្ពុជា៤០ឆ្នាំមែន ប៉ុន្តែទឹកចិត្តបេះដូងអារម្មណ៍ សាច់ឈាមនៅតែជាខ្មែរ ដែលចង់ជួយខ្មែរតាមតែអាចជួយទៅបាន ។

គួរបញ្ជាក់ដែរថា លោក ខាន់យ៉ា ប្រាជ្ញ មានអាយុ៥៨ឆ្នាំ មានទឹកដីកំណើតនៅខេត្តបាត់ដំបង។ ក្នុងសម័យសង្គ្រាមលោកបានចេញទៅរស់នៅជំរុំខាវអីដា និងបន្តចេញទៅរស់នៅលើទឹកដី នៃសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៧៩ គ្រាដែលលោកទើបមានវ័យ ១៤ឆ្នាំប៉ុណ្ណោះ។ លោកធ្លាប់ហ្វឹកហាត់ជំនាញក្បាច់គុណល្បុក្កតោ នៅលើទឹកដីនៃខេត្តសៀមរាប គ្រាដែលលោកនៅវ័យ៥ឆ្នាំមកម្ល៉េះ។ នៅសហរដ្ឋអាមេរិក លោកគឺជាវិស្វករសំណង់ និងជាគ្រូបង្វឹកផ្នែកក្បាច់គុណខ្មែរម្នាក់ផងដែរ៕

 

អតីតគ្រូបង្វឹករបស់​ PSG ត្រៀមមកកាន់ការងារជំនួសលោកតា Wenger

ក្រុមកាំភ្លើងធំ Arsenal ត្រៀមតែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មីរបស់ពួកគេ បន្ទាប់ពីគ្រូបង្វឹកម៉ឺនឆ្នាំរបស់ពួកគេគឺលោក Arsene Wenger បានលាលែងពីតំណែងនាចុងរដូវកាលនេះ ក្រោយដឹកនាំបាន ២០ ឆ្នាំផ្លាយ។

លោក Emery ត្រូវបានចាត់ទុកជាបេក្ខភាពលេចធ្លោមួយរូបក្នុងចំណោមបេក្ខភាពគ្រូបង្វឹកជាច្រើនរូបផ្សេងទៀតដែលត្រូវបានក្រុមកាំភ្លើងធំធ្វើការទាក់ទង ខណៈដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានទំនេរគ្មានការងារធ្វើ ក្រោយពីចាកចេញពីក្រុមម្ចាស់ជើងឯកលីកកំពូលរបស់បារាំង Paris St-Germain ដែលជាកន្លែងដែលគាត់បានឈ្នះពាន Ligue 1 ចំនួនម្ដង។

ពីមុន Emery គាត់ធ្លាប់ដឹកនាំក្រុម Sevilla ដោយបានជួយឲ្យក្រុមនៃលីកកំពូលរបស់អេស្ប៉ាញមួយនេះឈ្នះពានរង្វាន់ Europa League ដល់ទៅ ៣ រដូវកាលជាប់ៗគ្នា គឺចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ។

Emery បានប្រកាសកាលពីខែមុនរួចហើយថាគាត់នឹងចែកផ្លូវគ្នាជាមួយ PSG នាចុងរដូវកាលនេះ ហើយក៏ជាពេលដែលគាត់អស់កុងត្រាជាមួយក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីសនេះផងដែរ​។

ក្រៅពីលោក Emery នៅមានបេក្ខភាពគ្រូបង្វឹកមួយចំនួនទៀតដែលត្រូវបានគេផ្សាភ្ជាប់ជាមួយការមកដឹកនាំនៅកីឡដ្ឋាន Emirates ជំនួសលោកតា Wenger ដូចជា ៖ លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus, អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea និងក្រុមយក្សស Real Madrid លោក Carlo Ancelotti និងរួមទាំងអតីតកីឡាកររបស់​ Arsenal មួយចំនួនផ្សេងទៀតដូចជា ៖ Mikel Arteta, Thierry Henry និង Patrick Vieira ។

Zidane ឆ្លើយតបទៅកាន់សម្ដីរបស់គ្រូ Liverpool វិញឡើងឡូយ

ក្រុមហង្សក្រហម Liverpool នឹងមិនស្រែកឃ្លានជ័យជម្នះនៅក្នុងការប្រកួតពានរង្វាន់ Champions League វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃសៅរ៍នេះជាង Real Madrid ទេ។ នេះបើតាមប្រសាសន៍របស់លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុមដែលមានរហស្សនាមអធិរាជស។

Real Madrid បានប្រកួតឈ្នះវគ្គផ្ដាច់ព្រ័ត្រ​នៃពានរង្វាន់​ Champions League ​នេះចំនួន ៣ ដងរួចមកហើយក្នុងរយៈពេល ៤ រដូវកាលចុងក្រោយនេះ ខណៈដែល Liverpool ឯណោះបានជោគជ័យក្នុងពានរង្វាន់ដ៏ធំមួយនេះចុងក្រោយបង្អស់នៅក្នុងឆ្នាំ ២០០៥ ។

លោក Jurgen Klopp អ្នកចាត់ការ ក៏ដូចជាគ្រូបង្វឹករបស់ Liverpool រូបនេះបានថ្លែងថាក្រុមរបស់លោកមានបំណងចង់បំបាក់ Real ដែលបានគ្រងតំណែងពាន​ Champions League ដល់ទៅ ១២ សម័យកាលតែឯង។តែទោះជាយ៉ាងណា លោក Zidane បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា ៖ “អ្នកមិនអាចនិយាយបានទេថា Liverpool មានការស្រែកឃ្លានចង់ឈ្នះជាងពួកយើង(Real Madrid)។ គ្មាននរណាម្នាក់អាចយកការស្រែកឃ្លាននេះចេញឆ្ងាយពីពួកយើងបានទេ។”

“យើងបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះជាលើកទី ៣ ដែលជា​ឱកាសសម្រាប់យើងក្នុងការចារកំណត់ត្រាប្រវត្តិសាស្ត្រ។” បុរសសញ្ជាតិបារាំងរូបនេះបានបន្ថែម។គួរបញ្ជាក់ផងដែរថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់​ Champions League រដូវកាលនេះដែលជាការប៉ះគ្នារវាង Real Madrid ក្រុមរក្សាតំណែងជើងឯក ជាមួយ Liverpool នេះដែរគឺនឹងធ្វើការប្រកួតនារាត្រីថ្ងៃសៅរ៍នេះហើយ។

 

Real Madrid ​ចង់​ចុះ​កុង​ត្រា​យកកីឡាករ​ David Alaba ពី​ក្លឹប Bayern Munich

ថ្មីៗនេះក្លឹប Real Madrid កំពុង​មាន​ចំណាប់​អារម្មណ៍​ចង់​ចុះ​កុង​ត្រា​យកកីឡាករ​ David Alaba ពី​ក្លឹប Bayern Munich នេះ​បើ​យោងតាម​ប្រភព​លោក​ George Alaba ដែល​ជា​ឪពុករបស់កីឡាកររូបនេះ ។
កីឡាករ​ David Alaba អាច​លេង​បានច្រើន​ដំណែង​ក្នុងការប្រកួត​  ហើយកីឡាកររូបនេះធ្លាប់បាន​ឈ្នះ​ពាន Bundesliga ចំនួន៧​ដង​មកហើយ ។ David Alaba គឺជាកីឡាករ​ជម្រើស​ជាតិ​អូទ្រីស​ ដែលមកលេងឲ្យក្លឹប Bayern Munich ក្នុងតំណែងជាខ្សែការពារស្លាបឆ្វេង ហើយបានដើរតួជាច្រើនទៀតក្នុងនោះរួមទាំងខ្សែបម្រើកណ្តាល ខ្សែការពារកណ្តាល ស្លាបស្តាំ និងឆ្វេង ផងដែរ ។
យើងក៏បានដឹងហើយថាក្លឹប Real Madrid បានកំពុងព្យាយាមដេញថ្លៃយកកីឡាករល្បីៗជាច្រើនរូបទៀតដែរស្ថិតក្នុងតម្លៃរាប់លានផោន និងកំពុងធ្វើការចចារផងដែរ។

 

នាគខ្មៅ ឃឹម ឌីម៉ា ត្រូវាបានជ្រើសរើសជាតំណាងក្នុងកម្មវិធីទទួលភ្លើងអទិទេព

ពត៍មានកីឡា ៖ កាលពីពេលថ្មីៗនេះ កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ត្រូវបានជ្រើសរើសជាអត្តពលិកចូលមកទទួលភ្លើងអទិទេពពីព្រះមហាក្សត្រ ក្នុងកម្មវីធីបើកកីឡាជាតិលើកទី២ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ សប្តាហ៍ក្រោយ ។ ច្បាស់ណាស់កីឡាករ ឃឹម​​ ឌីម៉ា ត្រូវបានជ្រើសរើសជាតំណាងដល់កីឡាករ​ កីឡាការនីក្នុងការតទទួលភ្លើងអទិទេពពីព្រះមហាក្សត្រ គឺដោយសារតែលោកជាម្ចាស់មេដាយមាសវិញ្ញាសារគុនខ្មែរ​ ដែលជាមរតកដ៏យូលង់របស់ដូនតាខ្មែរ ។

ក្នុងកម្មវិធីទទួលភ្លើងអទិទេពនេះ ឃឹមឌីម៉ា និងកីឡាករល្បុកតោ ១០រូបទៀតអមដំណើរ ដើម្បីយកមកបន្តឲ្យកីឡាករ កីឡាការនី ផ្សែងទៀត និងសំដៅមកពហុកីឡាដ្ធាន ដើម្បីប្រគល់ដល់សម្តេចតេជោហ៊ុនសែនអុជតំណាងពិធីបើក ។
គួរបញ្ជាក់ថានេះជាលើកទី២ហើយដែលកម្ពុជា ប្រារព្ធកម្មវិធីកីឡាជាតិនេះឡើង ។ ព្រឹត្តិការណ៍នេះប្រារព្ធ២ឆ្នាំម្តង ដើម្បីចម្រាញ់ធនធានកីឡាត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ នាពេលខាងមុខនេះ។