វាយស្លាប់ម្នាក់ ព្រោះតែ​ជម្លោះ​ក្នុង​ពិធី​រាំ​ធុងបាស់​ក្នុង​វត្ត​ថ្ងៃបុណ្យ​ភ្ជុំ​ សមត្ថកិច្ចតាមប្រមាញ់ចាបបានជនសង្ស័យ២នាក់ ក្នុងចំណោម…(ចុចអានបន្ត)

ក្រចេះ ៖ កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់ពី​ពួកគេ​មាន​ជម្លោះ​ក្នុង​ពិធី​រាំ​ធុងបាស់​នៅ​វត្ត​ក្នុងស្រុកស្នួល ចំ​ថ្ងៃបុណ្យ​ភ្ជុំ​ធំ។
ជនសង្ស័យ​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យ​មាន​គ្នា​ចំនួន៤នាក់ បាននាំគ្នា​រាំលេង​កម្សាន្ត​នៅ​ចំណុច​វត្ត​គីឡូ៦៣ ភូមិ​ដូន​មាស៣ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ។ លុះ​រាំលេង​បាន​ប្រហែល៣បទ ស្រាប់តែ​ជនរងគ្រោះ​បាន​ឌឺដង និង​ចង្អុលមុខ​ក្រុម​ជនសង្ស័យ​នៅក្នុង​វង់រាំ ហើយក៏​ជិះ​ម៉ូតូ​ចេញមកក្រៅ។

ឃើញ​ដូចនេះ ជនសង្ស័យ​ទាំង៤ ក៏​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ពេល​ជិះ​ទៅដល់​ក៏​ដក​ខ្សែក្រវ៉ាត់​វាយ​ទៅលើ​ជនរងគ្រោះ ត្រូវចំ​កញ្ចឹងក ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពេល​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់។ ក្រោយពេល​កើតហេតុ កម្លាំង​ផ្នែក​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា។

កម្លាំង​សមត្ថកិច្ច​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន២នាក់ ដែលជា​ជនដៃដល់។ ដោយឡែក ជនសង្ស័យ​ចំនួន២នាក់​ទៀត ជា​អ្នក​ឌុប​ជនដៃដល់ បាន​រត់​គេចខ្លួនបាត់។

ជនសង្ស័យ​ទាំង៤ រួមមាន ១.ឈ្មោះ រុំ រ៉ា ភេទ​ប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិ​ដូន​មាស ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ, ២.ឈ្មោះ សួន ពិសី ភេទ​ប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (អ្នក​ទាំង២ ជា​ជនដៃដល់)។ ចំណែក​ឈ្មោះ ពុធ ចំរើន (ហៅ​វ៉េ​ត) ភេទ​ប្រុស អាយុ១៨ឆ្នាំ និង៤.ឈ្មោះ ផាង ទ្រា ភេទ​ប្រុស អាយុ១៩ឆ្នាំ អ្នក​ទាំង២ រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ឌុប​បាន​រត់​គេចខ្លួនបាត់។ ចំណែក ជនរងគ្រោះ​ឈ្មោះ អុល ហេង ភេទ​ប្រុស អាយុ១៧ឆ្នាំ រស់នៅ​ភូមិ​ជំនុំ​ពុល ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

ជនសង្ស័យ​ទាំង២នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត បន្ត​តាម​នីតិវិធី៕

ប្រភព៖ FB

សាហាវហួស..! យកស្កុតមករុំមាត់ ព្រមទាំដៃជើង ដោយសារតែរឿងបែបនេះ…(មានវិដេអូ)

វិដេអូមួយដែលកំពុងតែផ្ទុះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណះដែលមានស្រ្តីម្នាក់ខឹងនឹងក្មេងដែលពូកែយំពេក ក៍ស្កុតមករុំមាត់ និងរុំជើង ដែលមើលទៅពិតជាមិនអាចទទួលយកបានទេ ។

ហើយវិដេអូមួយនេះ ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងស៊ែរចែកចាយតៗគ្នា ដែលយើងមើលទៅ គឺពិតជាមិនអាចទទួលយកបានទេ ។

ដោយក្នុងវីដេអូមួយនេះដែរ គឺបានលឺសម្លេងស្ត្រីម្នាក់នេះនិយាយថា”ពូកែរើរុះ ពូកែជំទាល”។ យើងមិនដឹងថាមានរឿងអ្វីកើតឡើងដែលធ្វើអោយស្ត្រីម្នាក់នេះធ្វើបែបនេះនោះទេ តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់មិនគួរធ្វើបែបនេះដែរ សង្ឃឹមថាខាងសមត្ថកិច្ចនឹងមានចំណាត់ការលើស្ត្រីម្នាក់នេះឆាប់ៗ ដែលករណីនេះគឺជាការរំលោភសិទ្ធិកុមារ។

យ៉ាងណាមិញ យើងមិនអាបញ្ជាក់ពីទីកន្លែងបាននោះទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំយកគំរូតាមអី ព្រោះនេះជាការរំលោភសិទ្ធិរបស់កុមារ ខ្លាំងបំផុត ៕

ប្រភព៖ FTV39

សប្បាយក្លាយជាទុក្ខ.! ក្នុងថ្ងៃតែមួយ ក្មេង២នាក់បានលង់ទឹក​ស្លាប់ ​នៅ​ខេត្ត…(ចុចអានបន្ត)

ខេត្តកំពង់ធំ៖ ក្មេង២នាក់បានលង់ទឹក​ស្លាប់ ​នៅ​ខេត្តកំពង់ធំ មាន២លើកក្នុងថ្ងៃតែមួយ ករណីនេះបានកើតឡើងកាល​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ៖

ករណីទី១៖កើតឡើងនៅវេលា​ម៉ោង១២:៣០នាទី​ស្ថិតនៅ​ចំណុច​បង្ហៀរ​ទំនប់០១មករា ភូមិ​តា​ភោក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ជនរងគ្រោះ​ឈ្មោះ ប៉ាង ចាន់​នាថ​ភេទ​ស្រី អាយុ១៤ឆ្នាំ ។

ករណីទី២៖កើតឡើងនៅវេលា​ម៉ោង ១៣:៣០នាទី​ស្ថិតនៅ​តំបន់​អូរ​មាន ភូមិព​ពឹង ឃុំ​មានជ័យ ស្រុក​សណ្តាន់ ។ជនរងគ្រោះ​ឈ្មោះ កូប ពៅ ភេទ ប្រុស អាយុ២០ឆ្នាំ។

ក្រោយពីកើតហេតុ ក្រុម​គ្រូពេទ្យ​និង​សមត្ថកិច្ច​ជំនាញបានចុះ​ធ្វើ​កោសល​វិ​ច្ច័​យ​ បញ្ជាក់ថា សពទាំង២នាក់​ពិតជា​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ឲ្យ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី៕

ប្រភព៖ FB

ដុំកំប្លោកច្រើនណាស់ បានរសាត់អណ្តែតមកដល់ លើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ជាច្រើនកន្លែង

(ព្រះសីហនុ) នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះថា កំប្លោក និងត្រកៀត ត្រូវបានរលក បោកបក់រសាត់មកដល់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុទៀតហើយ និងបានអំពាវនាវដល់សាធារណជន ចូលរួមសំអាតទាំងអស់គ្នានៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ នេះតាមកាបញ្ជាក់ ពីរដ្ឋបាលខេត្តព្រះសីហនុ ។

ដុំកំប្លោកច្រើនណាស់ បានរសាត់អណ្តែតមកដល់ឆ្នេរអូរឈើទាល ទៀតហើយនចាប់តាំងពីយប់ថ្ងៃទី១០តុលារហូតមកដល់ព្រឹកថ្ងៃ១១តុលា២០១៨នេះ។បច្ចុប្បន្នអជ្ញាធរខេត្ត,ក្រុងព្រះសីហនុ បានប្រើកម្លាំងសរុប រួមមានកងកម្លាំងប្រដាប់អាវុធនិងមហាជន កើបប្រមូលយកចេញជាបណ្តើរៗ ប៉ុន្តែអាចជួបការលំបាកដោយសារតែចំនួនច្រើនពេក។

យោងតាមព័ត៌មានពីមន្ត្រីសាលាខេត្តព្រះសីហនុ បានអះអាងថា កំប្លោក និងត្រកៀតនេះ នឹងរសាត់មកទើនៅលើឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ។ ប្រភពបន្តថា ដុំកប្លោក និងត្រកៀត ដែលគេអះអាងថា រសាត់មកពីប្រទេសវៀតណាមនេះ នឹងបន្តរសាត់មកកាន់ឆ្នេរខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត នៅមុនពេលវាស្វិតរលួយដោយអំណាចទឹកប្រៃធ្លាក់ទៅបាតសមុទ្រ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការក្នុងខេត្តចុះបោសសំអាតកំប្លោក និងត្រកៀននេះរួចម្តងហើយ។

ប្រភពពីប្រជាពលរដ្ឋអ្នកនេសាទ បានលើកឡើងថា វាមិនមានអ្វីជាការចម្លែកនោះឡើយសម្រាប់កម្ទេចកំប្លោក និងត្រកៀតទាំងអស់នេះ ព្រោះកើតមានស្ទើរតែរាល់ឆ្នាំ។ បុរសដែលអះអាងថា ជាអ្នកនេសាទលើដែនសមុទ្រខ្មែរ វៀតណាម និងថៃរយៈពេលប្រមាណ ២០ឆ្នាំមកហើយនោះ បានរៀបរាប់ថា កំប្លោកតែងអណ្ដែតពេញផ្ទៃសមុទ្របែបនេះ អំឡុងខែតុលា និងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ តាំងពីយូរណាស់មកហើយ។

ប្រភពបន្តថា កំប្លោកតែងហូរពីបឹងទន្លេសាប និងបឹងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ឆ្ពោះតាមខ្សែទឹកហូរទៅរកសមុទ្រក្នុងរដូវទឹកស្រកនេះ។ ពេលកំប្លោកហូរដល់សមុទ្រ វាអណ្ដែតតាមខ្សែទឹកសមុទ្រ ពីឆ្នេរប្រទេសវៀតណាម រហូតដល់ឆ្នេរសមុទ្រកម្ពុជា និងអាចទៅដល់ប្រទេសថៃទៀត បើសិនកំប្លោកនោះមិនទាន់រលួយទេ។ កំប្លោកទាំងនេះវានឹងរលួយទៅវិញក្នុងរយៈពេល ១ទៅ២ខែ ក្រោយពេលប៉ះចំទឹកសមុទ្រ៕ ប្រភពFB

 

 

សមត្ថកិច្ចនគរបាល តាមប្រម៉ាញ់ ចោរលួចឡានរហូតដល់ចំណុច…(ចុចអានបន្ត)

(ភ្នំពេញ) ៖សមត្ថកិច្ចនគរបាល តាមប្រមាញ់ ចោរលួចឡានរហូតដល់ចំណុចស្ពាន៧មករា ព្រំប្រទល់ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ក៏ជ្រុលចង្កូតទៅបុករបងទីស្នាក់ការកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បណ្តាលឲ្យខូចខាត របងស្នាក់ការ ទើបឃាត់ខ្លួនបាន ។

ហេតុការណ៍ដ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង​២០៖៤៥នាទី នៅចំណុចក្នុងផ្ទះលេខ១៦អឺ ផ្លូវលំ ក្រុមទី៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឈៀក ពៅ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

​​ជនរងគ្រោះឈ្មោះ សេង ស្រស់ ភេទ ប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៦អឺ ផ្លូវលំ ក្រុមទី៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ យោធាជើងគោក ។

​​វត្ថុតាងដកហូត ៖ រថយន្ត០១គ្រឿងម៉ាកកាមរី(បាឡែន) ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Y 8904 (ខូចខាតផ្នែកខាងមុខ) ជារបស់ជនរងគ្រោះឈ្មោះ សេង ស្រស់ ។

​ដំណើរឿង ៖ កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង២០÷៤៥នាទី ជនរងគ្រោះឈ្មោះ សេង ស្រស់ បានយករថយន្ត០១គ្រឿងម៉ាកកាមរី(បាឡែន) ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Y 8904 ចតទុកនៅក្នុងរបងផ្ទះលេខ ១៦អឺ ផ្លូវលំ ក្រុមទី០៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ។

ហើយបានចូលទៅអង្គុយលេងនៅក្នុងផ្ទះ ដោយបានទុកកូនសោរនៅជាប់រថយន្ត ពេលនោះជនសង្ស័យឈ្មោះ ឈៀក ពៅ បានដើរចូលមកធ្វើសកម្មភាពលួចយករថយន្តម៉ាកកាមរី(បាឡែន) ពណ៍ស របស់ជនរងគ្រោះឈ្មោះ សេង ស្រស់ បើកគេចខ្លួន ។

ភ្លាមនោះជនរងគ្រោះឈ្មោះ សេង ស្រស់ បានជិះម៉ូតូដេញតាមពីក្រោយ និង បានទូរស័ព្ទរាយការណ៍ ប្រាប់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យជួយអន្តរាគមន៍ដេញតាមចាប់ជនសង្ស័យ រហូតដល់ចំណុចរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ ជនសង្ស័យឈ្មោះ ឈៀក ពៅ បាន បើករថយន្តទៅបុកម៉ូតូអ្នកដំណើរ០១គ្រឿងម៉ាកសេ១២៥​ ពណ៍ខ្មៅ បណ្តាលឲ្យខូចខាតទាំងស្រុង ហើយជនសង្ស័យឈ្មោះ ឈៀក ពៅ បានបើករថយន្តគេចខ្លួនបន្តរហូតដល់ចំណុចស្ពាន៧មករា ព្រំប្រទល់ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ក៏ជ្រុលចង្កូតទៅបុករបងទីស្នាក់ការកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បណ្តាលឲ្យខូចខាត របងស្នាក់ការ និង ខូចខាតរថយន្តផ្នែកខាងមុខបើកបរលែងរួច ក៏ត្រូវកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងឃាត់ខ្លួនទុកតែម្តង ។

បច្ចុប្បន្ន រថយន្តរបស់ជនរងគ្រោះឈ្មោះ សេង ស្រស់ និង ជនសង្ស័យឈ្មោះ ឈៀក ពៅ ត្រូវបានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ឃាត់ទុកនៅក្នុងទីស្នាក់ការ ហើយបានប្រគល់មកអធិិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី។

ប្រភព៖ FB

ភ្ជុំឆ្នាំនេះមាន ប្រជាពលរដ្ឋប្រមាណ ២៥ ០០០នាក់ នឹងទទួលបានសេវាដឹកជញ្ជូន ដោយឥតគិតថ្លៃពីសាលារាជធានីភ្នំពេញ

(ភ្នំពេញ) អនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា ដោយបានគិតគូ និងសម្រួល​ដល់ការចំណាយ ក្នុងការធ្វើដំណើររបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មារិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន២១៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់នោះ ត្រឹមរយៈពេល៥ថ្ងៃ មានប្រជាពលរដ្ឋ បានទទួលសេវានេះ ប្រមាណជិត ២ម៉ឺននាក់ ។

អ្នកនាំពាក្យរដ្ឋបាលរាជធានី បានបញ្ជាក់នៅថ្ងៃទី១០តុលានេះថា៖ រយៈពេល​៥​ថ្ងៃ​កន្លង​ទៅ​នេះ ​សាលា​រាជធានី​ភ្នំពេញ ​បាន​ធ្វើការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​​ ដោយ​​ឥត​​គិត​ថ្លៃ​ប្រមាណ​ជិត​២​ម៉ឺន​នាក់​ ​ទៅ​កាន់​ស្រុក​កំណើត ​និង​ត្រឡប់​មក​ភ្នំពេញ​វិញ ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​។ ​តាម​រយៈ​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​តាម​រថយន្ត​ក្រុង​ចំនួន​២១៥​គ្រឿង​ ដោយ​ឥត​បង់ប្រាក់ ​ដែល​បាន​គ្រោងទុក​រយៈពេល​៦​ថ្ងៃ​នេះ ​។

 

លោក ​ម៉េ​ត មាស​ភក្តី ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ រំពឹង​ថា​នឹង​មាន​ប្រជាពលរដ្ឋ​មិន​តិច​ជាង​ ​​២​​៥ ០០០​​​​នាក់​​ទេ ​​ដែល​​បាន​ទទួល​​សេវា​​នេះ​​។

សូមបញ្ជាក់ថា សម្តេចតេជោផ្តល់រថយន្តក្រុង ១២០គ្រឿង សម្រាប់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីធ្វើដំណើរទៅស្រុក កំណើតដោយមិនបង់ថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករ កម្មការិនីនៅទូទាំងប្រទេសថា សាលារាជធានីភ្នំពេញបានត្រៀមរថយន្តក្រុង ១២០គ្រឿងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំនេះដោយមិនបង់ថ្លៃ(Free)ទាំងទៅទាំងមករួមទាំងការធ្វើដំណើរតាមរថភ្លើងផងដែរ ចាប់ពីថ្ងៃទី​៦ ដល់ថ្ងៃទី១១ តុលា​ ២០១៨។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់ក្រុមហ៊ុនរថយន្តក្រុងឯកជនទាំងអស់ សូមកុំ តម្លើងថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

បើកលឿនពេក គេចម៉ូតូម៉ាក SCR រួចក្រឡាប់ទទឹងថ្នល់បណ្តាលឲ្យមនុស្ស៣៣នាក់…….

(ពោធិ៍សាត់) កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៦ នីង៥០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយរវាងរថយន្តម៉ាកCANTER (រថយន្តទ្រុង) បើកគេចម៉ូតូម៉ាក SCR រួចក្រឡាប់ទទឹង ថ្នល់បណ្តាលរងរបួសធ្ងន់ស្រាលចំនួន៣៣នាក់ ស្រី១៤នាក់ នៅត្រង់ចំណុច ផ្លូវលេខ៥៣ (ផ្លូវក្រាលកៅស៊ូ) ស្ថិតនៅភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៏សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក CANTER ពណ៍ខៀវ (រថយន្តទ្រុង) ពាក់ផ្លាកលេខ ភ្នំពេញ 3C-0944 បើកបរដោយឈ្មោះ អ៊ឹម សុភាព អាយុ ៣៣ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិពោធិ៏អណ្តោត ឃុំពោធិ៏អណ្តោត ក្រុងពោធិ៏សាត់ ធ្វើចរាចរណ៏ពីត្បូង ទៅជើងស្របទិសគ្នា លុះដល់ចំណុចកើតហេតុខាងលើបានគៀរម៉ូតូម៉ាក SCR ពណ៍ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់1F -9718 ពីក្រោយហើយជាន់ហ្វាំង រួចក្រឡាប់ទទឹងផ្លូវ បណ្តាលឲ្យអ្នក បើកបរម៉ូតូ SCR និងអ្នកជិះលើរថយន្តរងរបួសធ្ងន់ ស្រាលចំនួន ៣៣ នាក់ ស្រី ១៤ នាក់។

 

លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានបញ្ជាក់ឲ្យដឹងថា ក្រោយហេតុការណ៍នេះភ្លាម សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងបញ្ជូនអ្នករងបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យពោធិ៍សាត់ចំនួន ១៧នាក់ និងអ្នករងរបួសស្រាល ចំនួន១៦នាក់បញ្ជូន ទៅមន្ទីរពេទ្យ បង្អែកស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា ករណីគ្រោះថ្នាក់ ចរាចរណ៍គឺ បណ្តាលមកពីអ្នកបើកបររថយន្តមានល្បឿនលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹង។ ចំពោះរថយន្តនិងម៉ូតូ សមត្ថកិច្ចនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងទៅតាម និតិវិធី៕ប្រភពFB

 

ទីផ្សារផ្លែស្រកានាគវៀតណាម ត្រូវបានជាប់គាំង ហើយវាអាចប៉ះពាល់ដល់ទីផ្សារអ្នកដាំផ្លែស្រកានាគខ្មែរ ដោយសារ………….

តាម​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម នោះ​បើតាម​កសិករ​ឈ្មោះ ថា​ញ់ នៅ​ខេត្ត ទៀន​យ៉ាង ដែល​ទើប​លក់​ស្រការ​នាគ​សាច់​ក្រហម ៤ តោន ក្នុងតម្លៃ ៥.០០០ ដុង​/​គីឡូ (​ប្រមាណ ១៥០០ រៀល​) និយាយថា តម្លៃ​បែបនេះ​មិន​គ្រប់​ចំណាយ​លើ​ពលកម្ម ទឹក ជី ឡើយ ។​

​ទីផ្សារ​ស្រការ​នាគ​សាច់​ក្រហម ដែល​កាលពី​ខែកញ្ញា​របស់​វៀតណាម មានតម្លៃ​ចន្លោះ ១៥.០០០ ដុង​/​គីឡូ – ២០.០០០ ដុង​/​គីឡូ (៤០០០ រៀល​/​គីឡូ – ៥០០០ រៀល​/​គីឡូ​) នៅពេល​តំបន់​កណ្តាល​ប្រទេស​នេះ ឈានចូល​រដូវ​ប្រមូល​ផល​ទ្រង់ទ្រាយ​ធំ ។

ពេលនេះ ផ្លែ​ស្រការ​នាគ​នៅ​តំបន់​វាលទំនាប​ទន្លេមេគង្គ បានចាប់ផ្តើម​ប្រមូល​ផល ជាហេតុ​នាំ​ឲ្យ​បរិមាណ​ស្រការ​នាគ​សាច់​ក្រហម​កើនឡើង​ខ្លាំង នាំ​ឲ្យ​តម្លៃ​ស្រុតចុះ​នៅសល់​ត្រឹម​ចន្លោះ ៤០០០ ដុល​/​គីឡូ ដល់ ៥០០០ ដុង​/​គីឡូ (​ប្រមាណ ១០០ រៀល​/​គីឡូ – ១៥០០ រៀល​/​គីឡូ​) – ថ្លៃ​ប្រមូល​ផល​ទិញ​នៅ​ចម្ការ ។ ចំណែក​ស្រការ​នា​គស គឺ​ឈ្មួញ​មិន​ទិញ​តែម្តង ។​

​ ​គួរ​បញ្ជាក់ថា ផ្លែ​ស្រការ​នាគ​វៀតណាម ពឹងពាក់​ប្រភព​នាំចេញ​សំខាន់​គឺ ចិន (​ប្រមាណ ៧០% ទៅ ៨០%) ខណៈពេល​ទីផ្សារ​ប្រទេស​នេះ​កំពុងស្ថិត​ក្នុងស្ថានភាព «​ឆ្អែត​» ហេតុនេះ ទាល់តែ​ចន្លោះ​ពី ១០ ថ្ងៃ ទៅ ២០ ថ្ងៃ​ទៀត ទើប​ធ្វើការ​នាំចូល​បន្ត ។​

​ហេតុនេះ អំឡុងពេល​ស្ទះ​ការនាំចេញ​ខាងលើ ស្រការ​នាគ​សាច់​ក្រហម ដែល​តម្រូវ​ឲ្យ​ប្រមូល​ផល នឹង​ហូរ​ចូល​គំហុក​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា​យើង ដែល​បច្ចុប្បន្ន មានតម្លៃ​លក់រាយ​ប្រមាណ​ពី ៦០០០ រៀល​/​គីឡូ – ៧០០០ រៀល​/​គីឡូ ។​

​ខាងលើនេះ ជា​ព័ត៌មាន​ដែល​កសិករ​ដាំ​ស្រការ​នាគ​ទាំងឡាយ​គួរ​គប្បី​ពិចារណា គិតគូរ​ធ្វើការ​ប្រមូល​ផល​ឲ្យ​បាន​សមស្រប ព្រោះ​ប៉ាន់ស្មាន ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តម្លៃ​ស្រការ​នាគ​លើ​ទីផ្សារ​យើង​ប្រាកដជា​ដាំ​ក្បាល​ចុះ​ហើយ ៕ប្រភពCEN

រថយន្តឡិចស៊ីសRX300 បើកចុះពីលើស្ពានអាកាសក្បាលថ្នល់ បុករះរថយន្ត៣គ្រឿងបណ្តាលឲ្យ…(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានអាកាសក្បាលថ្នល់ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តចំនួន៤គ្រឿង បានរងការខូចខាត ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ខណៈដែលរថយន្តម៉ាកឡិចស៊ីស RX300មួយគ្រឿង បើកចុះពីស្ពានអាកាសក្បាលថ្នល់ ទៅបុកពីក្រោយរថយន្តCHEVROLET MINI ហើយរុញទៅបុករថយន្ត Highlander នឹងរថយន្ត Lexus 570 ពីរគ្រឿងទៀត បណ្ដាលឲ្យរថយន្ត CHEVROLET MINI ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត៣គ្រឿងទៀតខូចខាតបន្តិចបន្តួច ។

តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលចរាចរណ៍កំពុងមានការកកស្ទះខ្លាំងនៅចំណុចកើតហេតុខាងលើ គេឃើញរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0032 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ ទៀត ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង ខណៈបើកចុះពីលើស្ពាន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត CHEVROLET MINI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3821 បើកបរដោយ យុវតីរូបស្រស់២នាក់បងប្អូន ហើយរុញទៅបុកជាមួយនឹងរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AA-0164 បើកបរដោយបុរស៣នាក់ ហើយបន្តទៅបុកជាមួយនឹងរថយន្ត Lexus 570 ស៊េរីទំនើបមួយគ្រឿងទៀត (មិនចាំស្លាកលេខ ) បណ្ដាលឲ្យរថយន្ត CHEVROLET MINI ខូចខាត ខ្លាំងជាងគេ គឺខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ត៣គ្រឿងទៀត រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយបន្តិចបន្តួច ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍ រួចឲ្យភាគីរថយន្តទាំង៤គ្រឿង បើកចុះមកអែបក្បែរចិញ្ចើមផ្លូវ ដើម្បីដោះស្រាយគ្នាមួយជំហានសិន ព្រោះចរាចរណ៍កំពុងមានការកក ស្ទះ និង មមាញឹក យ៉ាងខ្លាំង ដោយមិនចង់វែងឆ្ងាយ និងមិនខូចខាតអ្វីធ្ងន់ទេ ម្ចាស់រថយន្ត ស៊េរីទំនើប Lexus 570 ក៏បានបន្តដំណើរទៅមុខបាត់ទៅ (ដោយមិនទាមទារសំណងអ្វីនោះទេ) ។

ក្រោយកើតហេតុ នៅសល់រថយន្តរងគ្រោះ២គ្រឿងទៀត បានហៅតំណាងនិងបងប្អូនមកជួយចរចា និងដោះស្រាយគ្នា ជិតកន្លះម៉ោង រួចមកទើបបុរសដែលបើករថយន្តបង្ក ព្រមសងថ្លៃខូចខាតទៅរថយន្ត Highlander និងធានាយករថយន្ត CHEVROLET MINI ទៅជួសជុលឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងតែម្តង ៕

ប្រភព៖ FB

អគ្គនាយកពន្ធដារ ដាស់តឿនម្ចាស់យានជំនិះ អោយរស់រាន់ក្នុងការបង់ពន្ធផ្លូវប្រចាំឆ្នាំ២០១៨

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ ជិតដល់ថ្ងៃកំណត់គឺ ពោលគឺត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ ស្របពេលនេះ អគ្គនាយដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងស្តីពីការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

 

សេចក្តីជូនដំណឹងនេះបានអះអាងថា អនុលោមតាមប្រកាសលេខ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ការប្រមូលពន្ធនេះនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។

អគ្គនាយកពន្ធដារបានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ រួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា។

 

អគ្គនាយកពន្ធដារ ក៏ព្រមានចំពោះម្ចាស់យានយន្តដែលមិនបានបង់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើ នឹងត្រូងទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

តែទោះជាយ៉ាងណា អគ្គនាយកពន្ធដារ ដែលមានឯកឧត្តម គង់ វិបុល ជាអគ្គនាយក បានប្រាប់ថាមានម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ហើយ។

ជាមួយគ្នានោះដែរ អគ្គនាយកពន្ធដារមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធស្របតាមការកំណត់របស់ច្បាប់៕ប្រភពFB