ញាក់សាច់.!! ចោថ្លើមធំពៀសមេឃ ហ៊ានប្លន់ធនាគាទាំងថ្ងៃត្រង់តែម្តង…(មានវិដេអូ)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ខែសីហានេះ អ្នករស់នៅក្នុងក្រុងភ្នំពេញបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបណ្តា​ញ​ស​ង្គមបានបង្ហាញ ករណីក្រុមចោរប្រដាប់ដោយអាវុធចំនួន៥នាក់ ធ្វើសកម្មភាពប្លន់ ធនាគារឥ​ណ្ឌូ​ឆា​យណា RHB បានសម្រេចក្នុងភាពស្ងៀមស្ងាត់ទាំងកណ្ដាលថ្ងៃ។

សូមបង្ហាញផងដែរ ធនាគារឥណ្ឌូឆាយណា RHB មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរនិងវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ។យ៉ាងណាមិញ ចំពោះចំនួនទឹកប្រាក់ដែលបានបាត់បង់ ខាងធនាគានៅមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយនោះទេ រីឯមន្ត្រីមានសមត្ថកិច្ចកំពុងដុតដៃដុតជើងយ៉ាងសកម្ម ដើម្បីបើកយុទ្ធនាការស្រាវជ្រាវពី ករណីប្លន់ដ៏គួរឲ្យតក់ស្លុតមួយនេះផងដែរ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKohSantepheapFireBuzz%2Fvideos%2F542685766165276%2F&show_text=0&width=560

ប្រភព៖ FB

កូនមន្រ្តីកសិកម្មខេត្តកំពង់ស្ពឺ លួច​យក​អាវុធ​ខ្លីឪពុក​ ធ្វើអត្តឃាត បាញ់សម្លាប់​ខ្លួននៅក្នុងផ្ទះព្រោះតែ…….

កំពង់ស្ពឺ ៖ កូនមន្រ្តីកសិកម្មខេត្តកំពង់ស្ពឺ លួច​យក​អាវុធ​ខ្លីឪពុក​ ធ្វើអត្តឃាត បាញ់សម្លាប់​ខ្លួននៅក្នុងផ្ទះ ករណី​នេះបង្ករអោយមានការភ្ញាក់ផ្អើល កើតឡើង​កាលពី​​រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ នៅ​ចំណុច​ភូមិ​អង្គ​សិរី សង្កាត់​រកា​ធំ ក្រុង​ច្បារមន។


តាមប្រភពសមត្ថកិច្ចបានអោយដឹងថាយុវជនម្នាក់​នេះបាន​លួច​យក​កាំភ្លើង​ឪពុក​របស់ខ្លួន​បាញ់សម្លាប់​ខ្លួនឯង ខណៈ​ឪពុក​កំពុង​អង្គុយលេង​ក្រៅ​ផ្ទះ តាមការពិនិត្យ ​សមត្ថ​កិ​ច​បានដាក់​កា​រស​ន្និ​ដា្ឋ​ន​ថា ជនរងគ្រោះ​អាច​ជំងឺសរសៃប្រសាទ​ធ្វើទុក្ខ​ព្រោះ​កន្លង​មក​តាម​សេចក្តីរាយការណ៍​ពី​ឪពុក​សព​គឺ​ជនរងគ្រោះ​ធ្លាប់​ប៉ុនប៉ង​សម្លាប់ខ្លួន​ដោយ​ចងក​ជាច្រើនលើក​មកហើយ។

ជនរងគ្រោះ​ឈ្មោះ ឆិល តុលា អាយុ២១ឆ្នាំ មាន​ឪពុក​ឈ្មោះ ឯម សុខុម ជា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត រស់នៅ​កន្លែងកើតហេតុ។

សេចក្តីរាយការណ៍​ពី​ក្រុមគ្រួសារ​សព​គឺ​ខណៈដែល​ឪពុក​កំពុង​អង្គុយលេង​នៅក្រៅ​ផ្ទះ ស្រាប់តែ​ជនរងគ្រោះ​ដែល​បាត់​ពី​ផ្ទះ១ថ្ងៃ​ពេលមកដល់បាន​ដើរ​សំដៅចូលទៅ​ក្នុងផ្ទះ​បាត់ទៅ។ ការដែល​ជនរងគ្រោះ​ចូលមក​នេះ​ឪពុក​ក៏​មិនបាន​ចាប់អារម្មណ៍​ដែរ គិត​ស្មានថា កូន​មកពី​ដើរលេង​ដូច​សព្វដង តែ​មិន​នឹកស្មានថា​រូបគេ​ចូលទៅក្នុង​បន្ទប់​ហើយ​យក​កាំភ្លើង​បាញ់សម្លាប់​ខ្លួន​បែបនេះ​សោះ។

ជនរងគ្រោះ​ជា​មនុស្ស​មា​ន​ជំងឺសរសៃប្រសាទ​ជាប់​ខ្លួន។ កន្លងមក​តាម​សេចក្តីរាយការណ៍​ពី​ឪពុក​ជនរងគ្រោះ គឺ​រូបគេ​ធ្លាប់​ប៉ុនប៉ង​ចងក​សម្លាប់ខ្លួន​ច្រើនលើក​មកហើយ តែ​មិនបាន​សម្រេច​ដោយ​ឪពុក​ឃើញ​ទាន់ លើកចុងក្រោយ​នេះ​ក៏​ធ្វើអត្តឃាត​បានសម្រេច​តែម្តង។

លោក ឯម សុខុម បាន​ប្រាប់​ផងដែរ​ថា អាវុធ​របស់លោក​ដែល​កូន​យកទៅ​បាញ់សម្លាប់​ខ្លួន​នេះ​ម៉ាក K៥៤ ជា​អាវុធ​របស់លោក​កាន់កាប់​ប្រើប្រាស់ ដោយមាន​ការទទួលស្គាល់​ពី​ប្រធាន​អង្គភាព​ត្រឹមត្រូវ​ហើយ​ចំពោះ​អាវុធ​នេះ​គឺ​លោក​លាក់ទុក​ក្រោម​ពូក​ដេក​របស់លោក តែ​មិ​នឹកស្មានថា កូន​វា​រកឃើញ​ហើយ​យកមក​បាញ់សម្លាប់​ខ្កួ​ន​បែបនេះ​សោះ។

កូន​នេះ​គឺ​លោក​ស្រលាញ់​ជាងគេ ហើយ​រាល់ថ្ងៃនេះ​ទៀត​សោះ​កំពុង​សង់រោង៣ខ្នង​អស់​លុយ​រាប់ម៉ឺន​ដុល្លារ ទុក​ឲ្យ​គេ​ចិញ្ចឹម​ជ្រូក តែ​មិន​នឹកស្មានថា​កូន​គិត​ខ្លី​ដល់​ថ្នាក់​ហ្នឹង​សោះ បើតាម​សាច់ញាតិ​ជិតខាង​ផ្ទះកើតហេតុ បង្ហើប​ប្រាប់​គឺ​ជនរងគ្រោះ​ជា​មនុ​ស្សញៀន​ថ្នាំ​បើទោះជា​ឪពុក​អប់រំ​ប្រដៅ និង​ណែនាំ​យ៉ាងណា​ក៏​ជនរងគ្រោះ​មិន​ស្តាប់​តាម​ការណែនាំ​ដែរ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ពិនិត្យ ឃើញថា ជនរងគ្រោះ​ពិត​បានជា​បាន​យក​កាំភ្លើង​របស់​ឪពុក​គេ​បាញ់​សម្លាប់ខ្លួន​ប្រាកដ​មែន ៕

ប្រភព៖ FB

ចាប់បានចោរវ័យក្មេងទាំងយប់ (សង្ស័យបែកថ្នាំ)

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ ប្រជាពលរដ្ឋព្រួតគ្នាចាប់បានចោរវ័យក្មេង សង្ស័យបែកថ្នាំ រួមទាំងវត្ថុតាង ដែលប្រេីប្រាស់សំរាប់កាច់កម៉ូូតូ និងគាស់ទូមាស នៅផ្សារតូច ទួលសង្កែ។ មើលទៅកាយវិការ និងសំដីក្មេងម្នាក់នេះ ឈ្លើយមែនទែន ធ្វើឲ្យមហាជនទ្រាំសឹងមិនបានម្ដងៗ។

គ្រាន់តែគេសួរ និងចាប់កុំឲ្យវារត់វានិយាយឡើង សុទ្ធតែអញហា៎ អញទ្រាំមិនបានលូវហើយ មិនត្រឹមតែប៉ុននិង ប្រជាពលរដ្ឋ ឆែកឆេររកមាន ដែកកេះមួយ កាតATM និងខ្សែក ជញ្ជៀន ខ្សែដៃ សុទ្ធតែរបស់មានតម្លៃ។ បើចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕

ប្រភព៖ FB

ថ្ងៃទី​ ២៣​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ សាលាដំបូងខេត្តស្វាយរៀង​ បាននឹងកំពុងបើកសវនាការ​ លើរឿងក្ដីរំលោភសម្លាប់នារីរងគ្រោះនៅក្រុងបាវិត​ បន្ទាប់ពីមានការស្នើសុំពន្យាពេលជាច្រើនលើកច្រើនសារ​ ពីសំណាក់មេធាវីការពារជនល្មើស

ស្វាយរៀង​ ៖​ ថ្ងៃទី​ ២៣​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ សាលាដំបូងខេត្តស្វាយរៀង​ បាននឹងកំពុងបើកសវនាការ​ លើរឿងក្ដីរំលោភសម្លាប់នារីរងគ្រោះនៅក្រុងបាវិត​ បន្ទាប់ពីមានការស្នើសុំពន្យាពេលជាច្រើនលើកច្រើនសារ​ ពីសំណាក់មេធាវីការពារជនល្មើស​ ។​

រឿងក្ដីនេះបើគិតមកដល់ពេលនេះមានរយៈពេល មួយឆ្នាំជាងហើយ។យើងសង្ឃឹមថាគ្រួសារនារីរងគ្រោះនឹងទទួលបានពន្លឺយុត្តិធម៌បន្ទាប់ពីការកាត់ក្ដីនេះ។

គួរំលឹកផងដែរថា កាលពីថ្ងៃទី 04 ខែសីហា ឆ្នាំ 2017  ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពស្រ្ដីម្នាក់ស្លាប់អាក្រាតកាយនៅក្នុងវាលស្រែ ស្ថិតក្នុង ភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត។ ហើយប្រជាពលរដ្ឋក៏បានជូលដំណឹងនេះទៅសមត្ថកិច្ច មកពិនិត្យនៅកន្លែងកើតហេតុ ទើបសមត្ថកិច្ចចាត់ទុកថា នេះជាករណីរំលោភសម្លាប់។

ចំណែកសពស្រ្ដីរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ សុខ ម៉ាលីន ដែលមានអាយុ១៨​ឆ្នាំ ជាបុគ្គលិកបំរើការងារនៅ កាស៊ីណូ Good Luck ស្ថិតក្នុងក្រុងបាវិត។

ហើយនាងមានស្រុកកំណើតនៅក្នុងខេត្តព្រះវិហារ។នារីរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៧មកម្លេះ ដោយមុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានទៅលេងឪពុកម្ដាយនៅស្រុកកំណើតឯខេត្តព្រះវិហារ ហើយបានត្រឡប់មកវិញឈប់​នៅបេនឡានផ្សារអូឡាំពិក រាជធានីភ្នំពេញ រួចឡើងឡានបន្ដមកក្រុងបាវិត ដែលជាទីកន្លែងធ្វើការ។

លោកឧត្តមសេនីយ៍ទោ កឹង ឃនបាននិយាយថា នៅពេលក្មេងស្រីរងគ្រោះជិះរថយន្តនៅតាមឡាន ឪពុកម្ដាយរបស់នាង បានCallសួរនាងថា ជិះរថយន្តដល់ណាហើយ ពេលនោះនារីរងគ្រោះបាននិយាយថា ខ្ញុំមកដល់ម្ដុំផ្សារជីភូ ក្រុងបាវិត ស្រាប់តែពេលនោះក៏បាត់ដំណឹងតែម្ដង។

បន្ទាប់ពីបាត់ដំណឹងភ្លាមៗក្រុមគ្រួសាររបស់នាងក៏មកប៉ុស្ដិ៍ប៉ូលីស ដើម្បីសូមអន្តរាគមន៍ជួយស្វែងរកនាងភ្លាម។

រហូតមកដល់ថ្ងៃទី 08 ខែសីហា ឆ្នាំ 2017 ជនសង្ស័យពីរនាក់ដែលជាអ្នកបើកបររថយន្តដឹកនារីរងគ្រោះត្រូវបានចាប់ខ្លួន។ជនសង្ស័យម្នាក់មានឈ្មោះ ឆើយ សុជាតិ អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផ្លៀក មុន្នី ត្រូវបានកម្លាំងប៉ូលីស ធ្វើការស្រាវជ្រាវហើយឈានទៅដល់ការឃាត់ខ្លូន នៅខេត្តស្វាយរៀង នាវេលាម៉ោង៨ព្រឹក។

និងតាមចាប់ម្នាក់ទៀតនៅមុខសណ្ឋាគារឡឺប្រេស៊ីដង់ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យ៕

ប្រភព៖ FB

ពិតជារន្ឋត់ ញាក់សាច់ ! ២នាក់ប្ដីប្រពន្ធចុចបំផ្ទុះដុំរំសេវ TNT ផ្ទុះលាន់ កក្រើកដី បណ្តាល…….

(ខេត្តមណ្ឌលគិរី) ករណី​ធ្វើអត្តឃាត​នេះបង្ក​អោយមានការភ្ញាក់ផ្អើលនា​រសៀល​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ​ ស្ថិតនៅ​ផ្ទះ​របស់ខ្លួន ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

បណ្តាញផ្សព្វផ្សាយក្នុងស្រុកដកស្រង់ប្រភពពីនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា មានប្តីប្រពន្ធ ២នាក់ បានស្លាប់យ៉ាងអាណោចអាធម ក្រោយបុរសជាប្តីបានយកគ្រាប់ច្នៃបំផ្ទុះស្លាប់ទាំងប្តីប្រពន្ធ ដោយសារតែភ្លើងប្រច័ណ្ឌ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត៣រសៀល ថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។សមត្ថកិច្ចបានអោយដឹងថា រឿងរ៉ាវខាងលើនេះ កើតឡើងដោយសារប្ដីប្រច័ណ្ឌប្រពន្ធ ព្រោះកន្លងមកគ្រួសារនេះតែងឈ្លោះប្រកែកគ្នា និងធ្លាប់ធ្វើអត្តឃាតពីរទៅបីដងរួចហើយតែមិនបានសំរេច។
មន្ត្រីនគរបាលឲ្យដឹងទៀតថា ការប៉ងធ្វើអត្តឃាតលើទី១ ដោយផឹកទឹកអាស៉ីត- លើកទី២ផឹកថ្នាំកណ្តៀ និងលើកទី៣ចងក។


ប៉ុន្តែលើកចុងក្រោយនេះ ការធ្វើអត្តឃាតដោយយកគ្រាប់កែច្នៃបំផ្ទុះស្លាប់តែម្តង។
ករណីខាងលើនេះ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានបន្សល់ទុកកូនប្រុសស្រីចំនួន ៤នាក់ ដោយកូនច្បងមានអាយុត្រឹម១៤ឆ្នាំតែប៉ុណ្ណោះ។ ជនរងគ្រោះជាប្តីមានឈ្មោះ ស៉ីម ធីប អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិព្រៃពន ឃុំរំលេច ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ចំណែកប្រពន្ធដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នេះដែរឈ្មោះ នឿន ឡែន អាយុ ៣២ឆ្នាំ ជាជនជាតិខ្មែរ ៕ប្រភពFB

 

 

ផ្អើលទាំងព្រឹក នៅខណ្ឌឫស្សីកែវ ប៉ូលីសអន្តោប្រវេសន៍ ចាប់ឃាត់ខ្លួនវៀតណាមស្នាក់នៅខុសច្បាប់

(ភ្នំពេញ) នៅវេលាម៉ោង៦និង៣០នាទីព្រឹក ​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ នគរបាល​ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧នាក់​ ដែល​រស់នៅ​និង​ប្រកប​មុខរបរ​ដោយ​ខុសច្បាប់​​នៅ​កម្ពុជា​។

ការ​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​ដោយ​លោក​វរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ និងកម្លាំងសមត្ថកិច្ច​មូលដ្ឋានខណ្ឌឫស្សីកែវ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ។

ការ​ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ និងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិ​វៀតណាមសរុបចំនួន០៧នាក់​ ស្រី​ពីរ​នាក់​ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់​៕ប្រភពFB

ម៉ូតូ ៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យ….

(កណ្តាល)  គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ៣គ្រឿងបុកបន្តគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រ្តីចំនួន២នាក់ និងរបួសស្រាលបុរស១នាក់ កើតហេតុនៅថ្ងៃចន្ទ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៦និង៣០នាទី នៅចំណុចខាងមុខដេប៉ូលក់គ្រឿងសំណង់ យីហោ នាង ស្រីមុំ លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1N.6687(មិនពាក់មួកសុវត្ថិភាព) អ្នកបើកបរដោយបុរស១នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសស្រាល ទៅមន្ទីរពេទ្យដោយខ្លួនឯង បើកបរក្នុងទិសដៅពីជើងទៅត្បូងរួចបើកឆ្លងផ្លូវទៅលិច ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1K.0275(មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងមកជើង ។

អ្នកបើកបរឈ្មោះ សាត ស្រីទូច ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិព្រែកសំរោង២ សង្កាត់-ក្រុងតាខ្មៅ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។

បន្ទាប់មកម៉ូតូបង្កហេតុខាងលើ បានខ្ទាតទៅបុកម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកCHALY ពណ៌ស ពាក់ផ្លាកលេខ ប.4060ភ.ព1 (មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីត្បូងមកជើង អ្នកបើកបរឈ្មោះ ជឹម ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលគ្លីនិកសុខលាភមេត្រី។ ក្រោយពីកើតហេតុកម្លាំងជំនាញបានធ្វើកំណត់វាស់វែងទីកន្លែងកើតហេតុ និងដកហូតយកមធ្យោបាយដែលពាក់ព័ន្ធ ទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។

តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ HONDA DREAM125 ពាក់ផ្លាកលេខ កណ្តាល1N.6687 បើកម៉ូតូមិនគោរពសិទ្ធិអាទិភាព និងខ្វះការប្រុងប្រយ័ត្ន៕ប្រភពFB

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យជិត២០នាក់ ករណី……

(ក្រចេះ) ប្រតិបត្តិការធ្វើឡើងកាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដែលដឹកនាំ​ដោយ​លោក ទុ​ត វី​នី​ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅ​ចំណុច​ផ្ទះសំណាក់​សុភមង្គល ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ។

ជាក់ស្តែង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១៩នាក់ (ស្រី១២នាក់) :១.ឈ្មោះ យ៉ាន គឹមហុង ភេទ​ប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ព្រែក​សំរោង ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ។

២.ឈ្មោះ សុខ​ក្រី ណា​សិទ្ធ ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង។៣.ឈ្មោះ ផៃ ចាន់​ធា​និ​ត ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ឆ្លូង ឃុំ​ឆ្លូង ស្រុក​ឆ្លូង៤.ឈ្មោះ រូ​ន ស​លី​ហ៊ី​ន ភេទ​ប្រុស អាយុ ២៣ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។៥.ឈ្មោះ សារី ស​ហ៊ា​ត ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​សយ ឃុំ​ប៉ុ​ស្ត៍១ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។៦.ឈ្មោះ ទិន កី ភេទ​ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​អំពិល ឃុំ​ប៉ុ​ស្ត៍១ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។៧.ឈ្មោះ តាំង បញ្ញា ភេទ​ស្រី អាយុ៣១ឆ្នាំ មុខរបរ​អ្នកទទួល​ភ្ញៀវ​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​កំពង់​គ ឃុំ​កំពង់​គ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។

៨.ឈ្មោះ សូ ហឿន ភេទ​ស្រី អាយុ ៥៣ឆ្នាំ មុខរបរ​បោសសំអាត​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​តា​ប៉ ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។៩.ឈ្មោះ សូ វណ្ណា ភេទ​ស្រី អាយុ៣៤ឆ្នាំ មុខរបរ​បោសសំអាត​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​តា​ប៉ ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។១០.ឈ្មោះ ហេង សា​រ៉ានី ភេទ​ស្រី អាយុ៣២ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ។១១.ឈ្មោះ ឆេង គីម ភេទ​ស្រី អាយុ២០ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ប្រ​ម៉ា ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ។

១២.ឈ្មោះ ជា ស្រីអូន ភេទ​ស្រី អាយុ១៨ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ប្រ​ម៉ា ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ។១៣.ឈ្មោះ យួ​ង ពិសី ភេទ​ស្រី អាយុ២២ឆ្នាំ មុខរបរ​ខា​រ៉​អូ​ខេ ទីលំនៅ​ភូមិ​ស្លា ឃុំ​តា​លុង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។១៤.ឈ្មោះ រឿន ស្រី​រ៉ា ភេទ​ស្រី អាយុ១៧ឆ្នាំ មុខ​បរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ទី១ សង្កាត់​វាលវង់ ក្រុ​កំពង់ចាម ខេត្តកំពង់ចាម។១៥.ឈ្មោះ អ៊ុន ចាន់​ណែ​ត ភេទ​ស្រី អាយុ៣០ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​តាកែវ ឃុំ​គ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។១៦.ឈ្មោះ ហួត ស្រី​ជី​ង ភេទ​ស្រី អាយុ៣០ឆ្នាំ មុខរបរ​ខ​រ៉ា​អូ​ខេ ទីលំនៅ​ភូមិ​ឬ​ស្សី​ធ្លក ឃុំ​ក​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។

១៧.ឈ្មោះ សៅ សុថា​រី ភេទ​ស្រី អាយុ១៩ឆ្នាំ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​ក្សេមក្សាន្ត ឃុំ​ក្សេមក្សាន្ត ស្រុក​ឧ​ត្តុ​ង ខេត្ត​កំពង់​ស្ពី។១៨.ឈ្មោះ វេ​ល ប៉ា​ទ្រី​យាស់ ភេទ​ស្រី អាយុ២៣ឆ្នាំ ជាតិខ្មែរ​អ៊ីស្លាម មុខរបរ​កសិករ ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ។១៩.ឈ្មោះ ព្រុំ វិចិត្រ ភេទ​ប្រុស អាយុ ៤៨ឆ្នាំ មុខរបរ​ម្ចាស់​ផ្ទះសំណាក់ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ ៕ ប្រភពFB

រន្ឋត់ចិត្ត យ៉ាងខ្លាំង ខណៈបុរសម្នាក់ កំពុងជិះម៉ូតូឌុបប្រពន្ធទៅផ្ទះ ស្រាប់តែរថយន្តកុងតឺន័រ បុកឆក់យកជីវិតប្រពន្ធ ស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ (មានវីដេអូ)

(ភ្នំពេញ) គួរអោយសង្វេគ នឹងរន្ឋត់ចិត្ត យ៉ាងខ្លាំង ខណៈបុរស​ម្នាក់ កំពុងជិះម៉ូតូ​ឌុប​ប្រពន្ធ​ទៅផ្ទះ​ ស្រាប់តែរថយន្ត​កុងតឺន័រ​ បុកឆក់យក​ជីវិត​ប្រពន្ធ ស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ

កាលពី​វេលា​ម៉ោង៩និង១៥នាទី យប់​ថ្ងៃ​សៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ ហើយ​បើក​រត់​បាត់ស្រមោល​នេះ ត្រង់ចំណុច​ខាងលិច​ក្បែរ​ផ្សារ​សុភមង្គល នៅលើ​កំណាត់​ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុង​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ក្រោយ​បង្ក​គ្រោះថ្នាក់ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ពី​ការទទួលខុសត្រូវ​ទៅ​បាត់ស្រមោល​តែម្ដង។

ស្ត្រី​ជា​ប្រពន្ធ ដែល​ស្លាប់​នៅ​កន្លែងកើតហេតុ មានឈ្មោះ ចាន់ ណា​រី អាយុ២៨ឆ្នាំ មុខរបរ​កម្មការិនី​កាត់ដេរ មាន​ស្រុកកំណើត​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ។ ចំណែក​ប្តី​រងរបួស​ស្រាល​ឈ្មោះ យា អាយុ២៩ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ស្រុកកំណើត​ខេត្តស្វាយរៀង។ ជនរងគ្រោះ​ទាំង២នាក់​ប្តី​ប្រពន្ធ ស្នាក់នៅ​ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១០០ (Honda Dream 110Cc) ស៊េរី​ចាស់។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទាំង២នាក់ ជិះ​ម៉ូតូឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ៣០ម៉ែត្រ ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ បើក​ស្រប​ទិស​កៀរ​ពីក្រោយ បណ្ដាល​ឲ្យ២នាក់​ប្ដី​ប្រពន្ធ​នោះ ដួល ហើយ​ត្រូវ​រថយន្ត​កិន​ស្លាប់​ប្រពន្ធ និង​បុរស​ជា​ប្តី របួស​បែកក្បាល​ផងដែរ។ ភ្លាមៗនោះ ដោយ​ឃើញ​សភាព​មិន​ស្រួល ទើប​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន បើក​រត់គេច​បាត់​ពី​កន្លែងកើតហេតុ ៕ប្រភពFB

សូមទស្សនាវីដេអូខាងក្រោម ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F300977383815372%2F&show_text=0&width=560

សូមមានការប្រុងប្រយ័ត្ន!!! បុរសម្នាក់ឆក់ខ្សែភ្លើងធ្លាក់ពីលើដំបូលសំណង់ បណ្ដាលឲ្យរងរបួសធ្ងន់

(ភ្នំពេញ) ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិត​សំណង់​ផ្ទះល្វែង​មួយកន្លែង​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ដោយសារ​ឆក់​ខ្សែភ្លើង នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ គ្រាន់តែ​ដឹងថា ជា​កម្មករ​ផ្សា​ដែក នៅ​ទីតាំង​ខាងលើ ។

មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ បាន​ឡើង​នៅ​ដំបូលផ្ទះ​ទើបតែ​សាងសង់ ដើម្បី​ផ្សា​ដំបូល តែដោយសារ​មាន​ខ្សែភ្លើង​រញ៉ែរ​ញ៉ៃ និង​កៀក​ជាមួយ​ដែក​ផង​នោះ រួមទាំង​ជនរងគ្រោះ​មិន​ប្រយ័ត្ន ក៏បាន​ឆ្លង​ចរន្តអគ្គិសនី ឆក់​ជនរងគ្រោះ​ធ្លាក់​ចុះក្រោម បណ្ដាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពី​មាន​ករណី​កម្មករ​ផ្សា​ដែក ឆក់​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​របួសធ្ងន់​រួចមក សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះមក​ធ្វើការ​ពិនិត្យ​ដល់​កន្លែងកើតហេតុ បាន​ឃើញថា ទីតាំង​សំណង់​នេះ មិនមាន​ការអនុញ្ញាត​ឲ្យ​សាងសង់​ពី​សំណាក់​អាជ្ញាធរ​នោះទេ មិនតែប៉ុណ្ណោះ​គឺ​បាន​សាងសង់​រំលោភ​ចូល​ចំណីផ្លូវ​សាធារណៈ​ចំនួន៥០ភាគរយ​នៃ​ស្ថានភាព​សំណង់ ដូច្នេះ​ត្រូវតម្រូវ​ឲ្យ​រុះ​រើចេញ​ជាបន្ទាន់ ។ ដោយឡែក​ម្ចាស់​ទីតាំង ភ្លាមៗបានគេច​ចេញ​បាត់​ពី​កន្លែងកើតហេតុ​តែម្តង ៕ ប្រភពFB