ក្មេងៗខ្មែរ៦នាក់ នាំគ្នាជិះកង់ ចូលទៅបង់សំណាញ់យកត្រីក្នុងទឹកដីថៃត្រូវជនជាតិថៃ …..

(បន្ទាយមានជយ័) ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិខងផែង ឃុំតាបប្រាយ៉ា ស្រុកតាបប្រាយ៉ា ប្រទេសថៃ ។

ប្រជាពលរដ្ឋខ្មែរ (កូនក្មេង)៦នាក់ អាយុក្រោម១៥ឆ្នាំ បាននាំគ្នាចូលទៅរកបង់ត្រីត្រូវបានជនជាតិ ថៃវាយ កាប់បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់។

ក្មេងរងគ្រោះ ១.ឈ្មោះ គៀត លីហួ ភេទ ប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិបន្ទាយមានរឹទ្ឋ ឃុំគោករមៀត របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យថ្មពួក និងបន្តទៅមន្ទីរពេទ្យមង្គលបូរី ២ ឈ្មោះជឿង ជួង ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ឋិ រងរបួសធ្ងន់ បែកក្បាលត្រូវម្តាយដឹកយកទៅពេទ្យឯកជន ចំណែក៤នាក់ទៀត អត់ទាន់ស្គាល់ឈ្មោះ កំពុងស្រាវជ្រាវ ហើយកម្លាំងបានចុះសហការជាមួយទំនាក់ទំនងព្រំដែនបន្តទៀត ។

កូនក្មេងដែលចេញទៅបង់ត្រីនៅភូមិខងផែង ឃុំតាប់ប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ប្រទេសថៃ គឺបានដើរចេញតាមច្រករបៀង (ដើមជើងគោ ឬ ដើមស្តៅ100) គ្រប់គ្រងដោយយោធា.ខ១.គ១ ថ្មពួក ៕ប្រភពFB

ស្រវឹងស្រា បើករថយន្តបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យ……

(កណ្តាល) ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ០៥៣ តាមបណ្តោយផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន ក្រុងតាខ្មៅ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកfortoner ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AR 7737 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៦ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណចកើតហេតុ ក៏បានរេចង្កូតទៅបុក និងទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យដាច់ទ្វារ និងបាក់របងថ្មអស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ដោយឡែក ម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដកទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងស្ទូចរថយន្តបង្កទៅរក្សាទុកនៅស្នងការខេត្តកណ្តាលរង់ចាំដោះស្រាយតាមច្បាប់ ៕

កំពុងតែជក់ភ្នែក ភ្លេចមើល សមត្ថកិច្ចទៅដល់ ចាប់បាន២នាក់ ក្រៅពីនេះគេក្រលែកឃើញសមត្ថកិច្ចនាំគ្នារត់ហុយដី

(កំពង់ស្ពឺ) ករណីនេះកើតឡើងកាលពី​រសៀល​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ឃាត់​មុខសញ្ញា​លេងល្បែង​ស៊ីសង (អាប៉ោង) បាន​ចំនួន២នាក់ ៖ ១-ឈ្មោះ ឆេង មើម ភេទ​ប្រុស អាយុ៥៦ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ២-ឈ្មោះ ឆេង ប៊ុន​ចេង ភេទ​ប្រុស អាយុ៥៨ឆ្នាំ រស់នៅ​ភូមិ​គោក​សណ្តែក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមពិត​អ្នកលេង​ល្បែង​អាប៉ោង​នេះ មាន​ច្រើន​នាក់​តែដោយសារ​អ្នកខ្លះ​ឃើញ​សមត្ថកិច្ច ក៏បាន​រត់គេចខ្លួន​អស់​ទៅ​នៅសល់តែ​មេ​ម្នាក់ និង​អ្នក​ចាក់​ម្នាក់ ដែល​កំពុង​រវល់​ចំតិត​គូថ​អ៊ុតអាប៉ោង​រត់​មិន​រួច​ក៏ត្រូវ​ឃាត់ខ្លួន​តែម្តង ។ ជនសង្ស័យ​ទាំង២នាក់ មាន​ម្នាក់​ត្រូវបាន​ស្គាល់​ថា ជា​មេ​ឈ្មួញ​ឈើ​ដ៏​សកម្ម​ប្រចាំ​ស្រុក​ភ្នំស្រួច និង​ឱ​រ៉ា​ល់​ផងដែរ គឺ​ឈ្មោះ ឆេង មើម ។ ជននេះ ក្រៅពី​ដឹកឈើ​គេ​បាន​ស្កាត់​ដើររក​លេងល្បែង​គ្រប់​ទីកន្លែង ព្រោះ​ល្បែង​នេះ​ជា​មុខរបរ​ទី២របស់គេ ។

ឃាត់​ខ្កួ​ន​អ្នក​ទាំង២រួច មក​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន៖ ម៉ូតូ​ចំនួន៧គ្រឿង និង​ចាន​បាញ់អាប៉ោង​ចំនួន១ ។ ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ប្រភពFB

ម្តាយកូន២នាក់ ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ ករណី……

(ភ្នំពេញ) កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីវ័យ៣១ឆ្នាំម្នាក់និងកូនស្រីវ័យក្មេងអាយុ១៥ឆ្នាំម្នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ព្រោះតែសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកឃើញថា ជនសង្ស័យទាំងពីរនាក់ខាងលើ ជាប់ពាក់ព័ន្ធករណីលួងលោមក្មេង ស្រីជាច្រើននាក់ ឲ្យទៅរួមរ័ក្សជាមួយជនបរទេស ក្នុងតម្លៃ២០០ដុល្លារមួយយប់។

ក្មេងស្រីឈ្មោះ ស.ណ អាយុ១៥ឆ្នាំ, ក្មេងស្រីឈ្មោះ ច.ណ អាយុ១៥ឆ្នាំ, ក្មេងស្រីឈ្មោះ ម.ត អាយុ១៤ឆ្នាំ, ក្មេងស្រីឈ្មោះ ល.ដ អាយុ១៤ឆ្នាំ សុទ្ធតែត្រូវបានជនសង្ស័យ០២នាក់ម្តាយកូនខាងលើធ្វើការលួងលោមឲ្យទៅរួមរ័ក្ស ជាមួយជនបរទេសដូចៗគ្នា ដោយជនសង្ស័យប្រាប់ថា នឹងទទួលបានប្រាក់ចំនួនពី ៥,០០០ ទៅ ១០,០០០ ដុល្លារព្រមទាំងទិញឡាននិងផ្ទះឲ្យថែមទៀត តែធាតុពិតគឺក្មេងស្រីឈ្មោះ ស.ណ និង ឈ្មោះ ច.ណ ធ្លាប់បានទៅរួមរ័ក្សជាមួយបរទេសរួចហើយ គឺទទួលបានប្រាក់ត្រឹមតែ២០០ដុល្លារក្នុងមួយយប់តែប៉ុណ្ណោះ ។

ឯក្មេងស្រីពីរនាក់ទៀតឈ្មោះ ម.ត និងឈ្មោះ ល.ដ មិនទាន់បានទៅរួមរ័ក្សទេ ព្រោះត្រូវបានឪពុកម្តាយពួកនាងទាំងពីរ ប្តឹងមកសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជួយស្រាវជ្រាវទាន់ពេលវេលាបន្ទាប់ពីពួកនាងបានបាត់ចេញពីផ្ទះអស់មួយយប់៕ប្រភពFB

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ និង​នគរបាល​មូលដ្ឋាន​ខណ្ឌ៧មករា ចុះបង្ក្រាបទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ ចំនួន៣ទីតាំង

ភ្នំពេញ​ ៖​ កាលពី​រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ ចំនួន៣ទីតាំង ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ និង​នគរបាល​មូលដ្ឋាន​ខណ្ឌ៧មករា ចុះបង្ក្រាប។

ម្ចាស់​ទីតាំង​ទី១ ស្នាក់​នៅផ្ទះ១៤BE0.E1 ផ្លូវ១៤១ ភូមិ៤ ក្រុម៣៩ សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា។ ម្ចាស់​ទីតាំង​ទី២ ស្នាក់នៅផ្ទះ​លេខ​២៣A ផ្លូវ១២៥ ភូមិ៤ ក្រុម៣៩ សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា។

មុនពេល​ឈានដល់​ការចុះ​ប្រតិបត្តិការទីតាំង​ទាំងអស់នេះ គឺ​ខាង​កម្លាំង​នគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានទទួល​ពាក្យបណ្ដឹង​ពី​ម្ចាស់​ក្រុមហ៊ុន​ប៊ីចេង នៅ​ប្រទេស​ថៃ ដែលមាន​ការចុះ​ប​ញ្ជើ​នៅ​ប្រទេស​កម្ពុជា​ថា មាន​ក្រុមហ៊ុន និង​ទីតាំង​វេច​ខ្ចប់​ប៊ីចេង ក្លែងក្លាយ ជាច្រើន​ទីតាំង កំពុង​ប្រព្រឹត្ត​លួច​ផលិត និង​ចែកចាយ​ពេញទី​ក្រុងភ្នំពេញ និង​ទូទាំង​ខេត្ត។

ប្រតិបត្តិការ​ទាំង២ទីតាំង កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានធ្វើ​ការដកហូត​វត្ថុតាង​ជាច្រើន និង​ម៉ាស៊ីន​វេច​ខ្ចប់១គ្រឿង ថែមទាំង​សម្ភារៈ​សម្រាប់​ច្រក​ប៊ីចេង​ជាច្រើន​ទៀត។ ដោយឡែក ទីតាំង​មួយទៀត កម្លាំង​សមត្ថកិច្ច​នឹង​បន្ត​ប្រតិបត្តិការ​នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ​ទៀត។

ចំពោះ​ម្ចាស់​ទីតាំង​ទាំង២ ត្រូវបាន​កម្លាំង​នគរបាល​នាំខ្លួន​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ឋ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F305604070019370%2F&show_text=0&width=560

ប្រភព៖ FB

ជនជាប់ចោទទាំងពីរនាក់ដែលរំលោភសម្លាប់ក្មេងស្រីនៅក្រុងបាវិត តុលាការខេត្តស្វាយរៀងសម្រេចកាត់ទោស…(ចុចអានបន្ត)

ខេត្តស្វាយរៀង៖ ជនជាប់ចោទទាំងពីរនាក់ ដែលរំលោភសម្លាប់ក្មេងស្រីនៅក្រុងបាវិតតុលាការខេត្តស្វាយរៀងសម្រេចកាត់ទោសអស់មួយជីវិត​ និងត្រូវសងជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ​ ៦​ ម៊ឺនដុល្លារ​ ។

ការសម្រេចនេះធ្វើឡើង នាល្ងាចថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៨ ដូចអ្វីដែលបានគ្រោងទុកតាមតារាងកម្មវិធីជំនុំជំរៈ របស់តុលាការសាលាតំបូងខេត្តស្វាយរៀង ក្នុងរឿងក្តីតាក់សុីបាវិត២នាក់បាន រំលោភសម្លាប់នារីបុគ្គលិកកាសុីណូជាភ្ញៀវជាង១ឆ្នាំមុនត្រូវបានតុលាកាសម្រេចដាក់ទោសអស់មួយជីវិតទាំង២នាក់។

រយះពេលពេញ០១ថ្ងៃនៃការសួរដេញ​ដោល​ក្នុងអង្គសវនាការ រហូត​ម៉ោង១៦.៣០នាទីសាលក្រមត្រូវបាន​ប្រកាសដោយប្រធានក្រុមប្រឹក្សាជំនុំជំរះសម្រេចផ្តន្ទាទោសលើជនជាប់ចោទទាំង២នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិតនិងរួមគ្នាសងសំណងទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦ម៊ឺនដូល្លា(បើកផ្លូវអោយប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់​)​ ។

ជនជាប់ចោទទាំងពីរ​ មានឈ្មោះ ឆឺយ សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិ ព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ដកហូតរថយន្ត ១ គ្រឿង ម្នាក់ទៀត ឈ្មោះផ្លេក មុន្នី ភេទប្រុស អាយុ ៣២ឆ្នាំ ជនសង្ស័យទាំងពីរនាក់មុខរបរបបើកបររថយន្តតាក់ស៊ី ដែលបានរំលោភសំលាប់

ជនរងគ្រោះឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ ១៨ ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២ខែសីហាឆ្នាំ២០១៧ និងបានបោះសពចោលក្នុងទឹកកែងស្រែត្រូវបានពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៧ក្នុងភូមិ តាពៅ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភព៖ FB

ពិតជាអាសូណាស់!!! ភ្លៀងមួយមេ បណ្តាលអោយរន្ទះបាញ់ស្លាប់មនុស្ស២នាក់ រងរបួសស្រាលម្នាក់និងរលំផ្ទះជាច្រើនខ្នងនៅស្រុកកណ្តៀង

(ពោធិសាត់) យ៉ាងហោចស្លាប់ម្នាក់ ក្នុងហេតុការណ៍ ករណីគ្រោះធម្មជាតិ គឺភ្លៀងមួយមេ បណ្តាលអោយរន្ទះបាញ់ស្លាប់មនុស្ស២នាក់ រងរបួសស្រាលម្នាក់និងរលំផ្ទះជាច្រើនខ្នងនៅស្រុកកណ្តៀង ខេត្តពោធិសាត់ ។

នៅថ្ងៃទី២៣ ខែ​សីហា​ ឆ្នាំ​២០១៨នេះ វេលាម៉ោង១៥,០០ នាទីរសៀលមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលអោយរលំផ្ទ:៣ខ្នង,របើកដំបូល៤ខ្នងនៅ:- ជនរងគ្រោះបញ្ជាក់ថាអ្នកទាំង២នាក់បានស្លាប់ដោយរន្ទះបាញ់ប្រាកដមែន។ សម្ថតកិច្ចបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រភពFB

 

បុគ្គលទាំងឡាយណាដែលរំលោភយកអូរ ប្រឡាយ លូ និង រឹងទទឹងមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ

(ព្រះសីហនុ) នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំស្តីពី វឌ្ឍនភាព ការងារគ្រប់គ្រង អូរ ប្រឡាយ លូ ក្នុងក្រុង កាលពីរសៀលថ្ងៃព្រហស្បតិ៍១២កើត ខែស្រាពណ៌ ឆ្នាំច ពស២៥៦២ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ របស់គណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់​ ក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះដែរដឹកនាំដោយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត  និងជាប្រធានគណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ និងមានការចូលរួមពីរដ្ឋបាលក្រុង មន្ទីរសាធារៈការ និងដឹកជញ្ជូនខេត្ត, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីភូមិបាល និងទីចាត់ការអន្តរវិស័យខេត្ត ដោយបានផ្តោតទៅលើរប្រៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖

១. វឌ្ឍនភាពការងាររបស់ក្រុមការងារ

២. នីតិវិធីកសាងឯកសារសំរាប់អនុវត្តចំពោះបគ្គលទាំងឡាយណាដែលរំបានរំលោភអូរ ប្រឡាយ និងលូ សាធារណៈ

៣. គម្រោងផែនការធ្វើអាងប្រព្រឹត្តកម្មរបស់ក្រុមហ៊ុនចិន BUGG  និងបញ្ហាមួយចំនួនទៀត។

លោក ជាវ វិជ្ជាក់ បញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តអនុវត្តការងារផ្លូវច្បាប់លើបុគ្គលណាដែលបានរំលោភយកអូរ ព្រែក ប្រឡាយ ផ្លូវទឹក នឹងឈានទៅដល់ការកសាងឯកសារបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

លោក ជាវ វិជ្ជាក់ ផ្តាំផ្ញើអោយមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាពបន្ថែម និងខិតខំប្រឹងប្រែងមួយកំរឹតទៀតដើម្បីអោយការងារមានប្រសិទ្ឋភាពតាមការណែនាំរបស់ថ្នាក់ដឹកនាំ៕​

សូមទស្សនាវិដេអូ ដែលក្រុមចោរបានធ្វើសកម្មភាពប្លន់ធនាគារទាំងកណ្តាលថ្ងៃត្រង់…(មានវិដេអូ)

Update៖ ក្រោយពីមានករណីប្លន់ធនាគារឡើងកក្រើករាជធានីភ្នំពេញរួចមក ភ្លាមៗបន្ទាប់ពីការប្លន់ធនាគារ អ អេច ប៊ី នោះសមត្ថកិច្ចបានដុតដៃដុតជើងតាមចាប់ជនសង្ស័យ ៥នាក់ ប្រដាប់ដោយអាវុធខ្ចប់លុយរត់ចេញយ៉ាងរហ័សនោះហើយ កំពុងគេចខ្លួន។

តាមសេក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់នោះគឺជនសង្ស័យគឺមានគ្នាចំនួន ៥នាក់ ដែលករណីនោះបានចាប់ផ្តើមដោយក្រុមជនសង្ស័យបានដើរចូលមកដោយថ្មើរជើង និងបានចូលមកគ្រៀកភ្ជង់ឱ្យសន្តិសុខដែលកំពុងអង្គុតនៅក្រោមឆ័ត្រ និងនាំចូលទៅខាងក្នុង និងបានធ្វើការប្លន់យកទឹកប្រាក់រត់គេចតែម្តង។

បើយោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថាទឹកប្រាក់ដែលត្រូវបានក្រុមចោរប្លន់យកទៅគឺមានចំនួនរហូតទៅដល់ជាង១០ម៉ឺនដុល្លាអាមេរិកឯណោះ។

នៅពេលនេះសមត្ថកិច្ចកំពុងតែកំណត់មុខសញ្ញា និងធ្វើការសិក្សាទៅលើវីដេអូដែលទទួលបានពីកាមេរ៉ាសុវត្ថិភាពដើម្បីធ្វើការកំណត់មុខសញ្ញាក្រុមជនសង្ស័យ។

 

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkompheak.meun%2Fvideos%2F1664213320374976%2F&show_text=0&width=560

ប្រភពវិដេអូ៖ Meun Kompheak

ហិង្សារវាងបក្ខពួកក្មេងទំនើង២ក្រុម នៅក្រុងតាខ្មៅ បង្កទៅជាករណីឃាតកម្ម


ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើង២ក្រុម បានជិៈម៉ូតូដេញវ៉ៃកាប់ចាក់គ្នាផ្អើលពេញក្រុងតាខ្មៅ កាលពីវេលាម៉ោង ១៣:២០នាទីថ្ងៃទី២២ខែសីហាឆ្នាំ២០១៨ នៅ​ចំណុច រង្វង់​មូល​តាខ្មៅ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ បណ្ដាលឲ្យភាគីម្ខាងស្លាប់ម្នាក់ ចាប់ជនដៃដល់បាន៤នាក់។

ជនសង្ស័យ​ទាំង០៤នាក់​
១ ឈ្មោះ អាលី មីហ្សាន ភេទ​ប្រុស​អាយុ​១៧ជនជាតិខ្មែរឥស្លាម មុខ​របរ​កម្មករ​រោង​ចក្រ ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។


២ ឈ្មោះ លាស់ ខរី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​ឥស្លាម​មុខ​របរ លក់ត្រី ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន​​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។


៣ ឈ្មោះ ម៉ាត់ ស្មាអែល ភេទ​ប្រុស​អាយុ​១៥ឆ្នាំ ជនជាតិ​ឥស្លាម​មុខ​របរ​នៅផ្ទះ ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។


៤ ឈ្មោះ ស្លេះ រុំម៉ាលី ភេទ​ប្រុស​អាយុ​១៧ជនជាតិខ្មែរឥស្លាម​មុខ​របរ​កម្មករ​រោង​ចក្រ​។

ឯជនរងគ្រោះ​ម្នាក់ ឈ្មោះ ប៉ែន រិទ្ធី​រាជ្យ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខ​របរ​សិស្ស ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​(ស្លាប់)។


វត្ថុតាងចាប់យក ម៉ូតូ​០២គ្រឿង​
១ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌​ខ្មៅសេរីឆ្នាំ​២០១៥ស្លាក​លេខ កណ្ដាល​1S6729 ។
២ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៧ស្លាក​លេខ​កណ្ដាល​1V1797។

សមត្ថកិច្ចបានឲ្យដឹងថា មុន​ពេល​កើត​ហេតុ នៅ​វេលាម៉ោង​១២:៣០នាទី ជនរងគ្រោះ​បាន​ជិៈម៉ូតូ ០១គ្រឿង ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៧ មក​ដល់ចំណុចកែង​លោកតា​ចិន​ថៃជឺ។


បានយកដុំថ្មគប់ទៅលើក្រុម​ជនសង្ស័យ ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​មាន​គ្នា​០៤នាក់​ជិៈ ម៉ូតូ​០១គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥បាន​ជិៈ ម៉ូតូ​ដេញ​តាម ពី​ចំណុច លោកតា​​ចិន​ថៃជឺ ឡើង​ទៅរង្វង់​មូល ព្រះ​នរាយណ៍។
រហូត​ដល់​រង្វង់​មូល​លោកតា​ម៉ៅ ពេល​នោះ​ម៉ូតូ​ជនសង្ស័យ​បាន​ជិះ​បុក​ម៉ូតូ​ជនរងគ្រោះ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ទាំង​ពីរ ហើយ​ជនរងគ្រោះ​បានដួល​បោក​ទៅ​នឹង​ខឿន​រង្វង់​មូល​តាខ្មៅបន្ទាប់​មក។


បក្ខ​ពួក​ក្រុម​ជនសង្ស័យ​បាន​ក្រោក មកទាត់ធាក់ទៅ​លើ​ជនរងគ្រោះ​បន្ថែម​ទៀត បណ្តាល​អោយ​ជនរងគ្រោះ​រងរបួសជាទម្ងន់បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។
ដោយសារជនរងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ដាច់​ខ្យល់​ស្លាប់​តែម្តង​។​
បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ឃាត់ខ្លួន​នៅ អធិការ​ដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​នីតិវិធី​៕

ប្រភព៖ គីម ហៀប