កុងទីន័រមួយគ្រឿងក្រឡាប់នៅកណ្ដាលផ្លូវជាតិលេខ៥

(កណ្ដាល)៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ មានហេតុការណ៍រថយន្តកុងទីន័រមួយគ្រឿង បានក្រឡាប់នៅកណ្ដាលផ្លូវជាតិលេខ៥ ស្ថិតនៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បង្កឱ្យមានការកកស្ទះចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៥។

ប៉ុន្តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចក៏កំពុងជួយសម្រួលចរាចរណ៍ជូនអ្នកធ្វើដំណើរ និងសហការជាមួយម្ចាស់រថយន្ត ដើម្បីស្ទួចយករថយន្តកុងទីន័រនោះចេញពីកន្លែងកើតហេតុផងដែរ។


ចំពោះអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈកំពុងរងរបួសស្រាល និងបានបញ្ជូនទៅមន្ទីរពេទ្យ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2098024577181031%2F&show_text=0&width=560

ប្រភព៖  ឱផ្សែង បា រី

បុរសម្នាក់នាំគ្នា ទៅលេងជំនន់ទឹកហូរនៅផ្លូវ7NG រអិលជើង ទឹកហូរយកទៅបាត់ ឥឡូវនេះរកឃើញហើយ

(កណ្ដាល)៖ គិតមកដល់រសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០១៨នេះ សពបុរសម្នាក់ដែលបាន រអិលជើងធ្លាក់ទៅកន្លែងជ្រៅ លង់ស្លាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​សីហា នៅ​ចំណុច​ពាមតាយូស លើផ្លូវ​ 7NG ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នោះ រកឃើញហើយ ដោយចំណាយជួលគេរាវរកអស់ជាង៦០០$ទើបឃើញ។

ជនរងគ្រោះ​ឈ្មោះ ណន នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ។
សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតូ ជនរងគ្រោះនិងមិត្តភក្តិ​ ជាច្រើននាក់ទៀត បានទៅលេងទឹកដែលហូរកាត់ផ្លូវចំណុចពាមតាយួស ចំណុចខាងលិចក្រុមហ៊ុន 7NG ។

ពេលនោះជនរងគ្រោះ បានរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ហើយទឹកក៏ហូរគួចយកទៅបាត់ ដោយទឹកហូរខ្លាំង ពុំមានអ្នកហ៊ានចុះទៅជួយទេ រហូតដល់ពេលនេះសមត្ថកិច្ច និងក្រុមគ្រួសារ កំពុងរាវរកតែមិនទាន់ឃើញនៅឡើយទេ៕

ប្រភព៖ FB

សមត្ថកិច្ចខេត្ត​ព្រះសីហនុ​បានស្រាវជ្រាវ នឹង ឆ្មក់​ចូល​ខារ៉ាអូខេ​ចិន ទាំងកណ្តាលអធ្រាត ឃាត់ខ្លួន​មនុស្ស ៦២​នាក់ និង​ថ្នាំញៀន​មួយចំនួន

សមត្ថកិច្ច ចាប់ផ្តើមរិតបណ្តឹងច្បាប់ ចំពោះជនជាតិចិនដែលប្រព្រិត្តខុសច្បាប់ក្នុងប្រទេសកម្ពុជា
ជាក់ស្តែងសមត្ថកិច្ចប៉ូលីសខេត្ត​ព្រះសីហនុ​បានស្រាវជ្រាវ នឹង ឆ្មក់​ចូល​ខារ៉ាអូខេ​ចិន ទាំងកណ្តាលអធ្រាត ឃាត់ខ្លួន​មនុស្ស ៦២​នាក់ និង​ថ្នាំញៀន​មួយចំនួន​

ខេត្ត ព្រះសីហនុ​៖ កាលពីវេលា​ម៉ោង ០០ៈ១៥​នាទី យប់ រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឆ្មក់​ចូល​ក្លឹប​កំសាន្ត ខារ៉ាអូខេ​ស៊ី​តុង​ហ្វា​ង ស្ថិតនៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ទាំងអស់​ចំនួន ៦២ នាក់ ស្រី ១៥ នាក់​។

ក្នុងនោះ​រួមមាន​ម្ចាស់​អាជីវកម្ម ០១​នាក់ មេការ ០១ នាក់ អ្នកជួញដូរ​ចំនួន ០១​នាក់ និង​ភ្ញៀវ​មក​កំសាន្ត​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ក្លឹប​នេះ​ចំនួន ៥៩ នាក់​។​

​ជា​លទ្ធផល​បឋម កម្លាំង​សម​ត្ថិ​ច្ច​បាន​ចាប់យក​វត្ថុតាង​មាន​ដូចខាងក្រោម​៖ ​ម្សៅ​ក្រាម​ពណ៍​ស​ថា្ល​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ២២ កញ្ចប់​តូច និង ០១ កញ្ចប់ ធំ​ បន្ទះ​ឈើ (​ជ្រួញ​) សម្រាប់​ហិត ១៥ បន្ទះ​ ថ្នាំញៀន​កេ​ត​តា​មីន ប្រភេទ​ទឹក (ketamine) ចំនួន ០១ ដប​ ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១ កំប៉ុង​តូច​ ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១ កំប៉ុង​ធំ ។​


ករណី​ខាងលើនេះ​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​និតិ​វីធ​តាមផ្លូវ​ច្បាប់​៕

ប្រភព៖ FB

សែនចិនស្រវឹងខ្មែរ.! បុរស​ម្នាក់​ផឹក​ស្រវឹង បើកឡាន​ធ្លាក់ចូល​ទឹកស្ទឹង បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់យ៉ាងអណោចអធ័ម…

ខេត្តពោធិ៍សាត់៖ រន្ធត់បុរស​ម្នាក់​ផឹក​ស្រវឹង បើកឡាន​ធ្លាក់ចូល​ទឹកស្ទឹង បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ ​ហេតុការណ៍នេះបង្ករឡើងកាលពី​រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ។

បើតាមសម្តីអ្នកដែលឃើញហេតកុការណ៍បាននិយាយថា ពីដំបូលគាត់បានឃើញរថយន្ត​ម៉ាក​កាមរី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ2N8401 បើកបរតាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ក្នុងទិសដៅ​ពី​លិច​មក​កើត​បាន​រេ​ចង្កូត​ធ្លាក់ចូល​ទឹកស្ទឹង​កណ្តៀង ស្ថិតនៅ​ភូមិ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ ។

ជនរងគ្រោះ​ឈ្មោះ​ ប៉ូច សោភា ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​បឹង​ក្រាញ់ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់។

មូលហេតុ មកពី​ស្រវឹងស្រា ហើយសាកសព​ត្រូវ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅធ្វើបុណ្យ​តាម​ប្រពៃណីយ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvanny.seven.98%2Fvideos%2F410534942808848%2F&show_text=0&width=264

ប្រភព៖​FB

ពិតជាល្អណាស់ ដើម្បីក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ អ្នកបើកបរគ្រប់រូបត្រូវបើកបរដោយការទទួលខុសត្រូវ និងអនុវត្តវិធានទាំងនេះ

ការបើកបរប្រកបដោយសុខសុវត្ថិភាព អ្នកត្រូវអនុវត្តដូចម្តេច?

ដើម្បីក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ អ្នកបើកបរគ្រប់រូបត្រូវបើកបរដោយការទទួលខុសត្រូវ និងអនុវត្តវិធានទាំងនេះ ៖

– យកចិត្តទុកដាក់មើលផ្លូវក្នុងការបើកបរ

– រក្សាដៃទាំងពីរលើការគ្រប់គ្រងចង្កូតយានយន្ត

– មិនត្រូវទទួលទានក្នុងពេលបើកបរ ការនិយាយទូរសព្ទពេលកំពុងបើកបរ ការបើកសម្លេងរំខាន

សូមបើកបរក្នុងស្មារតីទទួលខុសត្រូវ និងមានអធ្យាស្រ័យខ្ពស់

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FNCNDaily%2Fvideos%2F1798927713558926%2F&show_text=0&width=560

ឪពុកចុងចិត្តអប្រិយ យកដំបងទីបជ័រ វាយធ្វើបាបកុមារអាយុ៥ឆ្នាំម្នាក់បណ្ដាលឲ្យរងរបួសពេញខ្លួន

(ភ្នំពេញ) កាលពីព្រឹក​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះនគរបាល​ប៉ុស្តិ៍​ចោមចៅ២ បានធ្វើការ​ចាប់វាយ​ខ្នោះឪពុកចុង​ចិត្ត​អប្រិយ​ម្នាក់ដែលបាន​យក​ដំបង​ទីប​ជ័រ វាយ​ធ្វើបាប​កូនអាយុ៥ឆ្នាំ​បណ្ដាល​ឲ្យ​រងរបួស​ពេញ​ខ្លួន ​យកមក​ប៉ុស្តិ៍​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ការចាប់ឃាត់ខ្លួននេះធ្វើឡើង

នៅ​ភូមិ​ថ្មគោល២ សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ។

ឪពុកចុង​នោះ​ឈ្មោះ យឹម សំណាង អាយុ២៦ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ថ្មគោល២ សង្កាត់​ចោមចៅ២ ស្រុកកំណើត​នៅ​ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង ។

អំពើហិង្សា​ដែល​ឪពុកចុង​វាយ​ទៅលើ​កុមារ​រងគ្រោះ​ខាងលើនេះ គឺ​មិនមែន​តែមួយ​លើក​នេះ​ទេ​គឺមាន​ចំនួន ៣លើក​រួចមកហើយ រួមទាំង​លើក​នេះ​ ដែល​ប្ដី​ចុង​របស់​នាង​បាន​វាយដំ​ទៅលើ​កូន​របស់ខ្លួន ដោយ​ប្រើប្រាស់​បំពង់​ទីប​ជ័រ វាយម្ដងៗធ្វើ​ឲ្យ​កូន​របស់ខ្លួន​របួស​ពេញ​ខ្លួន​សា្នកស្នាមរាប់​ខែ ទើប​ធ្វើ​ឲ្យ​នាង​ទប់​អារម្មណ៍​មិនបាន​និង ដាច់ចិត្ត​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​តែម្តង​ដើម្បី​ឲ្យ​នគរបាល​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ប្រភពFB

មកស្តាប់សម្តីលោកពូសន្តិសុខវ័យចំណាស់ម្នាក់ ដែលត្រូវក្រុមចោរប្លន់ធនាគារភ្ជង់កាំភ្លើងស្រស់ៗ គាត់ប្រាប់ថា…. (មានវីដេអូ)

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ មានក្រុមចោរប្លន់មួយក្រុមមានគ្នាចំនួន៤ទៅ៥នាក់ ប្រដាប់ដោយកាំភ្លើងខ្លី បាននាំគ្នាសម្រុកចូលធ្វើសកម្មភាពប្លន់ធនាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) ដែលស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ទាំងកណ្តាល ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយប្លន់យកប្រាក់អស់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក គេចខ្លួនទៅបាត់ដោយសុវត្តិភាព។

យ៉ាងណាមិញនៅថ្ងៃនេះដែរបទសម្ភាសន៍ផ្ទាល់ ទៅកាន់លោកពូសន្តិសុខម្នាក់ ដែលយាមកាមនៅធនាគារកើតហេតុនេះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញមនុស្សមួយក្រុមស្រាប់តែសម្រុកចូលធនាគារដោយពេលនោះគាត់បាននិយាយថា ឲ្យដោះមួកចេញ ក៏ស្រាប់តែក្រុមចោរនោះ ដកកាំភ្លើងភ្ជង់គាត់ឲ្យដើរចូលក្នុងធនាគារកុំឲ្យស្រែក។

លោកពូសន្តិសុខបាននិយាយបន្តទៀតថា គាត់ពិតជាមានការភ័យខ្លាច ក៏ព្រោះតែពុំដែលឃើញមានក្រុមចោរប្លន់ និងភ្ជង់កាំភ្លើងបែបនេះពីមុនមក។

គួរបញ្ជាក់ផងដែលថា សាខានៅធនាគារកើតហេតុបានបិទទ្វារ ដើម្បីធ្វើការស៊ើបអង្កេត ស្វែងរកជនដៃដល់យកមកផ្តន្ទាទោស ខណៈដែលពុំទាន់រកអត្តសញ្ញាណក្រុមចោរនោះឃើញនៅឡើយទេ៕

តោះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F422691538254816%2Fvideos%2F238738116825198%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100007140166565%2Fvideos%2F2162148734033111%2F&show_text=0&width=560

ប្រភពវិដេអូ៖ បក្សីចាំក្រុង

ឯកឧត្តមអភិបាលរាជធានីបានបើកកិច្ចប្រជុំជាបន្ទាន់ ក្រោយពីមានក្រុមចោរប្រដាប់អាវុធចូលប្លន់ធនាគារទាំងកណ្ដាលថ្ងៃត្រង់បានលុយជិត២០ម៉ឺនដុល្លារ

(ភ្នំពេញ) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានកោះអញ្ជើញអាជ្ញាធរទាំង១២ខណ្ឌនិងសមត្ថកិច្ចទាំង២


ប្រភេទ ចំណុៈអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមកប្រជុំជាបន្ទាន់ ដើម្បីរិះរកគ្រប់វិធីនិងយុទ្ធសាស្ត្រឈានទៅដល់ការបង្ក្រាបបទល្មើស ពិសេសអំពើប្លន់ប្រដាប់អាវុធទៅលើធនាគារមួយកន្លែងនៅក្នុងខណ្ឌចំកានទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៣ សីហានេះ។
ក្នុងកិច្ចប្រជុំបន្ទាន់នោះ មានការចូលរួមពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១២។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា តាមបណ្តាខណ្ឌត្រូវមានអ្នកប្រចាំបញ្ជា ក្នុងគោលដៅចេញអន្តរាគមន៍ភ្លាមៗ នៅពេលមានកើតហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ។ សមត្ថកិច្ចទាំងអស់មិនត្រូវបន្ទោសគ្នាទៅវិញមក ដាក់បន្ទុកលើកស្ថាប័នណាមួយនោះទេ គឺត្រូវរួមសហការគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជីវករ ដែលប្រកបអាជីវកម្ម ក្នុងរាជធានីភ្នំពេញ ព្រោះនេះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាកងកម្លាំងមានសមត្ថកិច្ច។

ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំបន្ទាន់នោះក៏បានបញ្ជាទៅអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាអោយបានល្អ ដាក់គោលដៅយាមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង បង្ក្រាបបទល្មើសគ្រឿងញៀនពិសេសគឺការរួមគ្នាបំបែកសំណុំរឿងប្លន់ប្រដាប់អាវុធទៅលើធនាគារមួយកន្លែងនៅក្នុងខណ្ឌចំកានទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៣ សីហានេះ ដើម្បីចាប់បញ្ជូនជនសង្ស័យមកដាក់ទោសទៅតាមច្បាប់ បង្កើនជំជឿទុកចិត្តពីប្រជាពលរដ្ឋមកលើសមត្ថកិច្ចរបស់យើង។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ មានចោរប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណ៥នាក់ បានចូលប្លន់ធនាគារមួយទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ខណ្ឌចំការមន ដោយយកអស់ទឹកប្រាក់ប្រមាណ១៨ម៉ឺនដុល្លារ។ ខណៈពេលនេះ កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងសហការគ្នាស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់បំផុត ដើម្បីតាមចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

ជាករណីចាប់ច្រឡំទេ សូមបងប្អូនមេត្តាជ្រាបឲ្យបានដឹង ហើយបានដោះលែងគាត់ឲ្យត្រឡប់ទៅផ្ទះវិញហើយ…(មានវិដេអូ)

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះករណីប្លន់ធនាគារបង្កឡើងដោយក្រុមចោរប្រដាប់ដោយអាវុធ ចូលប្លន់ធនាគារ ឥណ្ឌូឆាយណា (RHG) ទាំងកណ្ដាលថ្ងៃត្រង់ ដែលមានទីតាំងនៅជាប់សាលាវណ្ណដា លើផ្លូវម៉ៅសេទុង ដោយក្រុមចោរមានគ្នា ៥ នាក់ ជិះម៉ូតូ២គ្រឿង មានកាំភ្លើងខ្លី ២ ដើម ប្លន់ប្រមូលយកលុយអស់ ១០ ម៉ឺន ដុល្លា ហើយក៏រត់គេងទៅដោយសុវត្តិភាព។

ជាក់ស្តែង ក្រោយកើតហេតុភ្លាមៗ សមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ដែលអាចជាបក្សពួករបសក្រុមចោរខាងលើ ហើយបាននាំយកទៅសាកសួរអស់ជាច្រើនម៉ោង ទើបដឹងថាយុវជនរូបនេះមិនបានពាក់ព័ន្ធនិងករណីប្លន់នេះឡើយ ហើយក៏ដោះលែងឲ្យមកផ្ទះវិញ។

ក្រោយឃើញបែបនេះ មិត្តភក្តិ របស់ យុវជនដែលប៉ូលីសសង្ស័យច្រលំថាជាបក្សពួករបស់ក្រុមចោរ បានប្រតិកម្មជំនួសមិត្តភក្តិរបស់ខ្លួន ដោយក្នុងនោះ លោកបានបង្ហោះសារដោយរៀបរាប់ថា៖ ខ្ញុំជឿជាក់គាត់ គាត់មិនអាចធ្វើរឿងបែបនេះបានទេ គាត់ជាមិត្តល្អរបស់ខ្ញុំ រៀនចប់បរិញ្ញាត្រឹមត្រូវ មិនមែនជាមនុស្សបែកថ្នាំ ឬប៉ោឡែទេ មិនដឹងថាគាត់ខូចឈ្មោះប៉ុណ្ណាទេ បើដាក់ខ្នោះគាត់ចឹង គាត់ជាមនុស្សស្លូតបូត ពិតជាអាណិតគាត់ណាស់ ដោយមានការយល់ច្រលំ សូមបងប្អូនជួយស៊ែរអោយគេដឹងថាគេចាប់គាត់ច្រលំ គាត់មិនមែនបក្សពួកចោរទេ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsophea.sin.16%2Fvideos%2F1791800247607004%2F&show_text=0&width=560

ប្រភព៖ FB

គួរឲ្យអាសូរ.! ក្រុមគ្រួសារមានទុក្ខជាទំងន់ហើយ បែរជាត្រូវមកដង្ហែរសពទៅបញ្ចុះ ត្រូវដើរឆ្លងកាត់ទឹកលិចយ៉ាងជ្រៅជម្រៅដល់ត្រឹមចង្កេះពិតជាគួរឲ្យវេទនាភ្នែកខ្លាំងណាស់..(សូមទស្សនាវិដេអូខាងក្រោម)

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានពីធីដង្ហែរសាសពដើម្បីយកទៅបញ្ចុះដែលមានចង្ងាយពីក្នុងភូមិជាង៨០០ម៉ែត្រ ហើយក្នុងកាដង្ហែរសពយកទៅបញ្ចុះនេះពិតជាពិបាកមែនទែន ដោយដើរឆ្លងកាត់ទឹកលិចយ៉ាងជ្រៅជម្រៅដល់ត្រឹមចង្កេះឯណោះ ។

វិដអូដង្ហែរសាកសពដើម្បីយកទៅបូជាមួយ ដែលកំពុងតែផ្ទុះខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលអ្នកគ្រប់គ្នាមានក្តីអាណិតអាសូដល់ក្រុមគ្រួសារសពពន់ពេក ខណះដែល គ្រួសារសពកំពុងតែមានទុក្ខហើយ បែរជាមកវេទនា ដោយសារត្រូវដង្ហែរសាកសពឆ្លងកាត់ទឹកលិចយ៉ាងជ្រៅជម្រៅដល់ត្រឹមចង្កេះឯណោះ ។

បើយោងតាមប្រភព ម្ចាស់Facebookឈ្មោះ”Chhoun Chhengmoun” ដែលត្រូវជាសាច់ញាតិ បងប្អូនកូនចៅក្រុមគ្រួសារនៃសព បានខមិនឆ្លើយតបបងប្អូនដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា ( កាលពីគាត់នៅរស់ គាត់ផ្តាំមិនអោយយកគាត់ទៅបូជាទេ គឺយកគាត់ទៅទុក្ខនៅកន្លែងនឹង ) ៕

សូមទស្សនាវិដេអូខាងក្រោម ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchhengmoun.chhoun%2Fvideos%2F1878225132246732%2F&show_text=0&width=560

ប្រភព៖ Chhoun Chhengmoun