បុរស​ជា​សន្តិសុខ​ក្លឹប​ហ្គោល​ឡាញ​ម្នាក់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពីរ​ស្រវឹងស្រា​ជោកជាំ ហើយ​ដើរ​ស្រែក​តាមផ្លូវ​និង​វាយ​កញ្ចក់​កង់​បី​ឥ​ណ្ឌ​មួយគ្រឿង នៅ​ភ្នំពេញ

ភ្នំពេញ៖ កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុច​ខាង​មុន​មន្ទីរពេទ្យ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ១៩៨៦កែង​និង​ផ្លូវ១០១១ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ជនបង្ក​មានឈ្មោះ ពេជ្រ ប៊ុ​ន្ថា ភេទ​ប្រុស​អាយុ៣៣ឆ្នាំ ជា​សន្តិសុខ​យាម​ក្លឹប​ហ្គោល​ឡាញ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែងកើតហេតុ។

ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ វ៉ា រី ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​កង់​បី ស្នាក់នៅ​ម្តុំ​ពោធិ៍ចិនតុង ស្ថិតក្នុង​សង្កាត់​កា​កាប​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនបង្ក​ខាងលើ​រួមទាំង​បុរស២នាក់​ផ្សេងទៀត​បានធ្វើ​ដំណើរ​ថ្មើរជើង តាម​បណ្ដោយ​ផ្លូវ១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច និង​ក្នុងស្ថានភាព​ស្រវឹង ដោយ​បណ្តើរ​ជនបង្ក​ខាងលើ​ស្រែក​រក​អ្នកណា​ខ្លាំង​បណ្តើរ។ បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​ដឹង​នារី​ម្នាក់​ពីក្រោយ តាម​បណ្តោយ​ផ្លូវ១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ ពេលនោះ​ស្រាប់​ជនបង្ក​ខាងលើ​បាន​ឈប់​នៅ​កណ្តាលផ្លូវ ហើយ​ចង្អុលមុខ​ជនរងគ្រោះ​ស្រែក​ឲ្យ​ឈប់​កង់​បី។

មុនពេល​កើតហេតុ​គាត់​បាន​បើក​ម៉ូតូ​កង់​បី​របស់គាត់​ដឹក​ភ្ញៀវ​ម្នាក់​ចេញ​មកពី​ខាងមុខ​ក្លឹប​ហ្គោល​ឡាញ បំណង​ដឹក​ទៅ​ដា​ក់នៅ​ម្តុំ​ពោធិ៍ចិនតុង។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនបង្ក​ខាងលើ​ឈប់​នៅ​កណ្តាលផ្លូវ ហើយ​ស្រែក​ឲ្យ​គាត់​ឈប់​ម៉ូតូ​កង់​បី ហើយដោយ​គាត់​ខ្លាច​មាន​បញ្ហា​ក៏​ព្រម​ឈប់​ម៉ូតូ​កង់​បី​របស់គាត់។ បន្ទាន់​មក​ក៏​ស្រាប់តែ​ជនបង្ក​ខាងលើ​ស្ទុះ​មក​វាយ​កញ្ចក់​ម៉ូតូ​កង់​បី​របស់​បណ្តាល​ឲ្យ​បែក ដោយ​ចោទ​គាត់​ថា​បំរុង​បើក​កង់​បីបំ​បុក​រូបគេ ៕

ប្រភព៖ FB

មន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ សូមស្នើសុំឲ្យប្រជាពលរដ្ឋ ចូលរួមសហការ និងជួយផ្តល់ព័ត៌មានឲ្យបានច្រើន នៃការសាងសង់សំណង់ល្មើស

លិខិតសេចក្តីជូនដំណឹង របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម សំណង់  កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨  ជូនដល់ប្រធានមន្ទីររៀបចំដែនដី នរគរូបយីយកម្ម សំណង់ និងសុរិយោដី ដល់ថ្នាក់២៥រាជធានី ខេត្ត ដើម្បីបន្តពង្រឹង បង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងសំណង់ឲ្យកាន់តែប្រសើរ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ដោយឡែកមន្ទីររៀបចំដែនដី នរគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ សូមស្នើសុំឲ្យប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុទាំងអស់ចូលរួមសហការ និងជួយផ្តល់ព័ត៌មានឲ្យបាន នៃការសាងសង់សំណង់ល្មើស និងករណីសំណង់ផ្សេងៗ ដែលមានភាពមិនប្រក្រតី សូមបងប្អូនជួយផ្តល់ព័ត៌មានតាមរយះ Tel: 034933864 / 098866886  អាស័យដ្ឋាន: ផ្លូវ២៨ មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 

ហើយបងប្អូនអាចថតជារូបថត ព័ត៌មានច្បាស់លាស់ នៅទីតាំងកន្លែងណាជាក់លក្ខណ៍ ដែលបងប្អូនបានឃើញនឹង សូមចូលទៅក្នុងផេកមន្ទីរដែនដី ដើម្បីឲ្យក្រុមជំនាញចុះពិនិត្យមើលទាន់ពេលវេលា ៕ សូមចូលរួមទាំងអស់គ្នា អរគុណ!!!

 

២នាក់ស្លាប់ ១ម្នាក់រងរបួសធ្ងន់ ដោយសាតែ…..

នៅយប់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១០.១៥ នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក បង្កដោយរថយន្ត បុកនឹងម៉ូតូ នៅចំណុច រង្វង់មូលអេស៊ីលីដា ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន ៣ នាក់ស្រី ។

១/ ឈ្មោះ ស៊ិន ពៅ ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ ស្លាប់ពេលបញ្ជូនមកព្យាបាល នៅមន្ទីពេទ្យ ។២/ ឈ្មោះ ស៊ិន ពេជ្យ ភេទស្រី អាយុ១៩ឆ្នាំ
ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ ស្លាប់ពេលបញ្ជូនមកព្យាបាល នៅមន្ទីពេទ្យ ។ ៣/ ឈ្មោះ ស៊ីន ពុំ ភេទស្រី អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ របួសធ្ងន់ ។

សពរងគ្រោះ ទាំងពីរត្រូវបានសាច់ញាតិដាក់ដំកល់នៅមន្ទីពេទ្យខេត្ត រីឯអ្នករងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យខេត្តចំណែក រថយន្តបង្កបេីករត់បាត់ ករណីនេះ កម្លាំងយើងកំពុងស្រាវជ្រាវ ៕ ប្រភពFB

សមត្ថកិច្ចឆ្មក់ ចូលបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ ប្រមាណ១៧តោន នៅ​ខណ្ឌឫស្សីកែវ

ភ្នំពេញ៖នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧តោន ក្នុងផ្ទះ លេខAB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី២ ខណ្ឌឫស្សីកែវ ។

បង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​ខាងលើ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​មួយកន្លែង​ផ្ទះ ដែលមាន​ម្ចាស់​ទីតាំង​ផលិត​លោកស្រី សុខ វួ​ច​លីន អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ច​រកឃើញ​ទីតាំង​នេះ បាន​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ និង​ភ័ស្តុតាង​រួមមាន: ប៊ីចេង​បាវ​ស​ចំនួន ៣៥២បាវ ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥បាវ ប៊ីចេង​រាយ​ម៉ាក​Win winចំនួន ១៤០បាវ ប៊ីចេង​ច្រក​រួច(500g)ចំនួន ៣២បាវ ប៊ីចេង​ច្រក​រួច​ម៉ាក​Gold Cupចំនួន ៤៧កេស ប៊ីចេង​រូប​វែក(250g) ម៉ាស៊ីនដេរ​ម៉ាត់​បាវ២គ្រឿង ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់ ០១គ្រឿង ម៉ាស៊ីន​រុំខ្សែ និង​កាត់​ខ្សែ​ចំនួន ២គ្រឿង ជញ្ជីង​ថ្លឹង ២គ្រឿង បាវ​រូប​វែក ៩៣បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧តោន ៕

ប្រភព៖ FB

អភិបាលរាជធានី ជំរុញឲ្យសង្កាត់ ពង្រឹងយន្តការច្បាស់លាស់ លើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យចៅសង្កាត់ អភិបាលខណ្ឌ ស្មៀនក៏ដូចកម្លាំងមានសម្ថតកិច្ច ត្រូវពង្រឹក ការអនុវត្តតួនាទី ភារកិច្ចស្នូលលរបស់ខ្លួន លើសេវាសាធារណៈ បំពេញឯកស្នារលិខិតស្នាម ធ្វើយ៉ាងណា បំរើប្រជាពលរដ្ឋឲ្យបានទាន់ពេល ជៀសវាងបងប្អូនទៅពឹងពរ រកចៅសង្កាត់មិនឃើញ។

ក្នុងសន្និបាតបូលសរុប ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨ របស់ គណៈកម្មការរៀបចំ ការបោះឆ្នោតរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២៧ សីហា នៅសាលារាជធានី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាស៏ថា ដោយកន្លងមកមាន ភាពអសកម្ម ចំពោះការមកបំពេញសេវាសាធារណៈរបស់ប្រជាពលរដ្ឋ បានលេចឮពាក្យលើឡើងថា រកចៅសង្កាត់ ពិបាកជួបជាងរដ្ឋមន្ត្រីនោះ នៅពេលនេះ ឯកឧត្តមអភិបាលរាជធានី សុំឲ្យចៅសង្កាត់ អភិបាលខណ្ឌនិងកងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងការងារនេះឡើងវិញ។

គ្រប់មន្ត្រីដែលមានតួរនាទីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវបំរើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ លើការងារតម្រូវការ ប្រជាជនឲ្យបានល្អ។ឯកឧត្តមបញ្ជាក់ថា ការងារបំពេញសេវាសាធារណៈនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការច្រកចេញ ចូលតែមួយរាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ប៉ុន្តែនៅខ្វះចន្លោះត្រង់សង្កាត់នេះ ដូច្នេះ ទើបរដ្ឋបាលរាជធានីសុំឲ្យសង្កាត់រៀបចំយន្តការជាក្រុមចាំទទួល បដិសណ្ឋាកិច្ចទទួលសេវាជូនប្រជាពលរដ្ឋជាប់ជាប្រចាំ។

កិច្ចការងារនេះ យើងបានអនុវត្តហើយ ថ្ងៃនេះការងារនិងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចការងារដ្ឋបាលខណ្ឌត្រូវអនុវត្ត ធ្វើឲ្យកិច្ចការងារនេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទទួលយកបានហើយ សម្លេងដែលឮឡើងថារកចោសង្កាត់ពិបាករកពិបាកជួបជាងរដ្ឋមន្រ្តីនេះត្រូវបានសាបរលាប។ចឹងកិច្ចការងារនេះសុំឲ្យលោក លោកស្រីជាចៅសង្កាត់ទាំងអស់អនុវត្តផែនការនេះបន្ត ហើយរៀបចមផែនការនេះ ឲ្យទៅជាយន្តការ១ជាប់ជាប្រចាំ ដើម្បី ធ្វយ៉ាងណាបំរើសេវា បំរើសន្តិសុខជុនប្រជាពលរដ្ឋ។


ឯកឧត្តម អភិបាលរាជធានី បានបញ្ជាក់ថា រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ សុទ្ធសឹង ជាអ្នកបំរើប្រជាពលរដ្ឋ ដែលគេហៅថា រដ្ឋបាលថ្នាក់ក្រោមជាតិ។ដូច្នេះ កិច្ចការបំរើប្រជាពលរដ្ឋនេះ ត្រូវធ្វើចាប់ពីភូមិ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ ព្រោះថា គ្រប់ការងារ បើសិនជាមិនមានការទទួលស្គាល់ និងការចូលរួម ពីប្រជាពលរដ្ឋនោះ កិច្ចការរបស់យើង ក៏មិនទទួលបានលទ្ធផលល្អប្រសើរដែរ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ន រាជធានីភ្នំពេញមានខណ្ឌចំនួន១២ សង្កាត់ចំនួន១០៥ ភូមិចំនួន៩៥៣ និងមន្ទីរជំនាញចំនួន២៦មន្ទីរ ដែលសុទ្ធសឹងជាអ្នកបំរើប្រជាពលរដ្ឋ៕

ក្មេងប្រុសអាយុ១៥ឆ្នាំ បានចាប់រំលោភកុមារីអាយុ៤ឆ្នាំ បានសម្រេច តែត្រូវ…..

(បាត់ដំបង) ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៨នៅចំណុចអណ្តូងពីរ ក្រុមទី១៧ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ។

តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យ ឈ្មោះ ធឿន ធឿត ហៅឆ្លូញ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិចកតូច ឃុំកកោះ ស្រុកម៉ោងឬស្សី មកស្នាក់នៅធ្វើកម្មករ ភូមិ-ឃុំខាងលើ។

ក្មេងស្រីរងគ្រោះ ឈ្មោះ (វ) អាយុ៤ឆ្នាំ មានទីលំនៅភូមិចកតូច ឃុំកកោះ ស្រុកម៉ោងឬស្សី
ស្នាក់នៅភូមិ-ឃុំខាងលើ ជាមួយឪពុកម្តាយធ្វើកម្មករ។

នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ លេងលើផ្ទះ តែៗនាក់ និងមើលទូរស័ព្ទដៃរឿងស៊ិចតុកត្តា ពេលនោះជនសង្ស័យ កើតអារម្មណ៍ផ្លូវភេទ ក៏ចាច់រំលោភក្មេងស្រីរងគ្រោះតែម្តង ។

ក្រោយចាប់រំលោភរួចក្មេងស្រីរងគ្រោះបានចុះពីលើផ្ទះមកប្រាប់ឳពុកម្តាយ និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ។
ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការនគរបាលស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមច្បាប់៕ប្រភពFB

ផឹកសុីនៅហាងតែគុជ​7NGទាស់សម្ដីទាញពូថៅដេញកាប់ប្រាវ និងវ៉ៃសមត្ថកិច្ចឲ្យរបួសទៀត

(កណ្ដាល)៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន បន្ទាប់ពីឈ្លោះប្រកែកគ្នា និងវាយសមត្ថកិច្ចឲ្យរបួស ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្រុមហ៊ុន​ 7NG​ ភូមិ​ព្រៃ​ចាស់​ ឃុំវិហាសួគ៌​ ស្រុកខ្សាច់កណ្តាល​ ខេត្ត​កណ្តាល​ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី​២៤​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ ។

លោក អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្ដាលបានថ្លែងថា ករណីនេះ ជនរងគ្រោះ​១នាក់​ ឈ្មោះ​ នូ​ វណ្ណៈ​ ភេទ​ ប្រុស​ អាយុ​ ៤៥​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​យោធា​ឆ័ត្រ​យោង​ ៩១១​ មាន​ទីលំនៅភូមិ​ព្រៃនប់​ សង្កាត់ព្រៃនប់​ ខណ្ឌព្រៃ​នប់​ ក្រុង​ព្រះសីហនុ​។


បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ 7NG (របួសមុត​ថ្ពាល់​ស្តាំ០១កន្លែង​ ខូចខាត​ម៉ូតូ០៣គ្រឿង)​ រីឯជនសង្ស័យ​មានគ្នា០៧នាក់​ ឃាត់​ខ្លួន​០១នាក់ឈ្មោះ ជាង​ ហេង​ អាយុ​ ៣៤ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើកបរ​រថយន្ត​ មានទីលំនៅភូមិថ្នល់បត់​ ឃុំបានកាម​ ស្រុកព្រៃកប្បាស​ ខេត្ត​តាកែវ(​ ឃាត់​ខ្លួន​) ដកហូតវត្ថុតាង​មាន
រថយន្ត​ ០១គ្រឿងម៉ាក​ HINO ក្បាលរថយន្តពាក់ផ្លាកលេខ​ ព្រះសីហនុ​3A.6531 កន្ទុយសណ្តោងពាក់ផ្លាកលេខ​ភ្នំពេញ​ 4A-4608 ពណ៌​ខៀវ​ ម៉ូតូ​ចំនួន​ ០៣​ គ្រឿង​ ។

ប្រភពដដែលបន្តថា មុនពេល​កើតហេតុ​ក្រុម​ជនសង្ស័យ​បានបើករថយន្ត មានស្លាកលេខ​ខាងលើ​ ទៅផឹកសុីនៅហាងតែគុជ​ ក្នុងក្រុមហ៊ុន7NG ហើយពេលបំរុងបើករថយន្តចេញ​ ក៍មានទំនាស់ពាក្យសំដីជាមួយឈ្មោះ​ ធី​ បន្ទាប់មកក្រុមជនសង្ស័យ បានយកពូថៅពីក្នុងរថយន្តរបស់​ខ្លួនដេញកាប់ឈ្មោះ ធី​ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលវិហារសួគ៌​។


និងកម្លាំងឆ័ត្រយោងចុះល្បាត បានមកដល់ ស្រាប់​តែ​ក្រុម​ជនសង្ស័យ​ប្រដាប់ដោយពូថៅ​ ដែកបំពង់ទីប​ គ្រប់​ដៃស្ទុះរត់មកកាប់ទៅលើកម្លាំងប៉ុស្តិ៍​ និងកម្លាំងឆ័ត្រយោង៩១១​បណ្តាល​ឲ្យ​ត្រូវជនរងគ្រោះឈ្មោះ នូ​ វណ្ណៈ​ ចំថ្ពាល់ខាងស្តាំ​ មួយ​កន្លែង​ ត្រូវ​ដើមដៃស្តាំមួយកន្លែង​រងរបួស ហូរឈាម។


កម្លាំងយើងក៍ដកថយ​ បន្ទាប់​មកក្រុមជនសង្ស័​យ បាននាំគ្នាឡើងលើរថយន្ត​ បើកចេញ​ហើយបានធ្លាក់ជនសង្ស័យ​ម្នាក់ពីលើរថយន្ត​ និងបើកកិនម៉ូតូបណ្តាលឲ្យខូចខាតបីគ្រឿង​ ពេល​នោះកម្លាំងឆ័ត្រយោង៩១១​ បានបាញ់ទៅលើរថយន្តជនសង្ស័យ តែរថយន្តរបស់ជនសង្ស័យមិនបានឈប់នៅតែបើកបន្តទៅមុខទៀត​។

លោកនាយប៉ុ​ស្តិ៍​វិហារសួគ៌​បានរាយការណ៍​ជូនលោកអធិការ​ជួយ​អន្តរាគមន៍​ ភ្លាមនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចេញអន្តរាគមន៍​ ដោយ​យករថយន្តសឺរ៉ែន​ ដាក់ពាំងផ្លូវចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់។


ស្រាប់​តែ​រថយន្តជនសង្ស័យបានបើកបំបុក​រថយន្តសឺរ៉ែនរបស់សមត្ថកិច្ចបណ្តាលឲ្យខូចខាត ពេល​កម្លាំង​បានផ្ទុះអាវុធបាញ់ឡើងលើចំនួនបីគ្រាប់​ បន្ទាប់​មកកម្លាំងនគរបាលស្រុ​កខ្សាច់កណ្ដាល​ បានសហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុកមុខកំពូល​ ដេញ​តាម​រថយន្ត​ជនសង្ស័យពីក្រោយពេល​ជនសង្ស័យ​បើករថយន្តដល់ចំណុចវត្តរកាកោង​ ក្រុម​ជនសង្ស័យ​បានរត់គេចខ្លួន​បន្សល់​ទុក​តែ​រថយន្ត​។


ទន្ទឹមនិងនោះកម្លាំង​សមត្ថកិច្ច​នគរបាល​បានយករថយន្ត​នេះ​ មករក្សាទុកនៅ​អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល​ បន្តចាត់ការតាមនីតិវិធី​៕ ចាន់ ថន

ប្រភព៖ FB

ក្មេងគង្វាលគោ រើស​គ្រាប់​អឹម​៧៩​មក​ដំ​លេង​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​បីនាក់នៅ​ស្រុក​ភ្នំស្រួច

កំពង់ស្ពឺ៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលាម៉ោង​៣ៈ៣០​នាទី​រសៀល​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៨នេះចំណុច​បរិវេណ​បន្ទាយ​កងទ័ព​(ACO)​ស្ថិតក្នុង​ភូមិ​ក្អែ​កពង​ឃុំ​តាំង​ស្យា​ស្រុក​ភ្នំស្រួច ​​។​

តាម​ប្រភពមន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា ​ក្មេងរងគ្រោះ​ទាំង​បួន​នាក់​មានឈ្មោះ៖ ​១.ឈ្មោះ​ងោ​ល តាំង​ហេង អាយុ​១០​ឆ្នាំ​(​ស្លាប់​)​។​ ២,​ឈ្មោះ សូន រ័ត្ន អាយុ​១២​ឆ្នាំ( របួសធ្ងន់) ៣.​ឈ្មោះ​យ៉ែម ស្វិត អាយុ​៩​ឆ្នាំ​( របួសធ្ងន់)​ ៤.​ឈ្មោះ យ៉ែម ខ្មៅ អាយុ​៦​ឆ្នាំ​( របួសធ្ងន់)។​ ក្មេង​ទាំង​បួន​នាក់​រស់នៅ​ភូមិ​ក្អែ​កពង​ឃុំ​តាំង​ស្យា​​ស្រុក​ភ្នំស្រួច ​​។

មុនពេល​កើតហេតុ​ក្មេងឃ្វាលគោ​ទាំង​បួន​នាក់​បាន​រើស​បាន​គ្រាប់បែក​ប្រភេទ​M៧៩​យកទៅ​ដំ​លេង​រួច​ក៏​ផ្ទះ​ឡើង​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​និង​​រងរបួស​ធ្ងន់​។​


ក្រោយពី​កើតហេតុ​ក្មេង​រងរបួស​ទាំងបី​នាក់​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​សព​ក្មេងរងគ្រោះ​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ប្រភព៖ FB

ជនចិន១៨នាក់ ​ឆ្លងដែន​ខុសច្បាប់​មកដល់​កម្ពុជា ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​នៅ​ព្រះសីហនុ

(ព្រះសីហនុ)៖ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នា​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ហើយ​ក្រោយពី​ឃាត់ខ្លួន​រួច ជនសង្ស័យ​ទាំង១៨នាក់​នោះ ត្រូវបាន​បញ្ជូនមក​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​បន្ត។

កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បើក​ប្រតិបត្តិ​ការព័ទ្ធ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន១៨នាក់ នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ ផ្លូវ​លេខ៨១០ ក្រុម៤៦ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ក្រោយពី​ស៊ើបអង្កេត​ដឹងថា ពួកគេ​បាន​ឆ្លងដែន​ខុសច្បាប់​មកដល់​កម្ពុជា ហើយ​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ។

ប្រតិបត្តិការ​នេះ​ប្រព្រឹត្តទៅ​ក្រោម​ការសម្របសម្រួល​ពី​ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយមាន​ការសហកា​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ៕

ប្រភព៖ FB

រថយន្ត​ Lexus 470 មួយគ្រឿង​ បែកកង់មុខផ្នែកខាងឆ្វេង​ រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ​ បណ្តាលឲ្យ…

(ភ្នំពេញ​)៖​ ហេតុការគ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បានកើតឡើងកាលពីវេលាម៉ោង​ ៣និង១៥នាទីរសៀល​ ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០១៨​ នៅតាមបណ្តាលផ្លូវជាតិលេខ២​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

​ មុុនពេលកើតហេតុ​ គេបានឃើញរថយន្ត​ មួយគ្រឿង​ ម៉ាក​ Lexus 470 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2G-5128 ដោយបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង​ ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែរថយន្តនោះ​ បានបែកកង់ផ្នែកខាងមុខ​

រ៉េចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ​ បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រងាងនៅនឹងថ្នល់​ តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមបណ្តាលផ្លូវនេះទេ។ ក្រោយពីកើតហេតុ​ ម្ចាស់រថយន្តខាងលើ​ បានឡើងជិះម៉ូតូឌុបគេចខ្លួនចេញពីកន្លែងកើតហេតុ​ ដោយបន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែង។

ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទាក់ទងទៅសមត្ថកិច្ចជំនាញ​ចរាចរណ៍​ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក​ទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewstvonline%2Fvideos%2F676388266074320%2F&show_text=0&width=560