សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោងប្រឈមនឹងការជនលិច

(ព្រះសីហនុ) នៅរសៀលថ្ងៃសៅរ៍ទី ១៤ ខែកក្តដានេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានប្រកាសអោយដឹង ថា បរិមាណទឹកភ្លៀងដែលបាននឹងកំពុងធ្លាក់បន្ថែមជាបន្តបន្ទាប់ បានធ្វើឱ្យទឹកស្ទឹងសំរោង ពិសេសត្រង់ចំណុចស្ពានសំរោង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្ត្រឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ហក់ឡើងយ៉ាងគំហុកជាថ្មីម្តងទៀត ។

ជុំវិញបញ្ហានេះ ក្រសួងធនធានទឹកនិងឧត្តុនិយម​ បានបន្ថែមថា ភ្លៀងនៅតែបន្តធ្លាក់ ហើយទឹកស្ទឹងនឹងបន្តកើនឡើងបន្ថែម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន៕

បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសាររថយន្តដឹកត្រយូងចេក បុកម៉ូតូជិះពេល…

(កំពង់ធំ) យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗនៅកនន្លែងកើតហេតុ ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំ ដឹកត្រយូងចេក និងម៉ូតូ បើកឆ្លងផ្លូវ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃសុក្រ ០១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ នៅលើផ្លូវជាតិលេខ៦២ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ចំណុចភូមិបុសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A-2129 ដឹកត្រយ៉ូងចេកពេញ បើកបរ ដោយឈ្មោះ អឿន លីការ អាយុ២៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកម៉ូតូ ម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ម៉ន បូរ៉ា អាយុ៣០ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ។

កើតហេតុសមត្ថកិច្ចនគរបាលបានចុះអន្តរាគមន៍វាស់វែង និងចាត់ចែងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

ប្រភព៖ FB

ក្រុមទំនើងជើង​ខ្លាំង២ក្រុម​ បើកឆាកវាយប្រហារកាប់ចាក់គ្នាយ៉ាងសាហាវ ត្រូវប៉ូលិស​ចេញអន្តរាគមន៍ ស្ទាក់ចាប់​បាន៣នាក់..

ភ្នំពេញ៖ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង៩និង៤០នាទី​យប់​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ជិត​ផ្សារ “សុ​វណ្ណា” ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ក្មេង​ទំនើង​ពីរ​ក្រុម ប្រដាប់​ដោយ​កាំបិត មួកសុវត្ថិភាព និង​ខ្សែក្រវ៉ាត់ បើកឆាក​ប្រយុទ្ធ​គ្នា បង្ក​ការភ្ញាក់ផ្អើល​ក្នុង​ខណ្ឌចំការមន​ទាំងយប់ ចុងក្រោយ​ត្រូវបាន​សមត្ថកិច្ច ចូលទៅ​ក្របួច បាន​ក្មេង​ទំនើង៣នាក់។


មុនពេល​កើតហេតុ គេ​ឃើញ​ក្មេង​ទំនើង​មួយក្រុម មាន​គ្នា​ជាច្រើន​នាក់ បាន​ឈរ​ស្ទាក់​ចាំ​វាយ​យុវជន​មួយក្រុម​ទៀត ដែល​ធ្វើដំណើរ​ចេញពី​ក្នុង​ហាង​ស៊ុប​មួយកន្លែង បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​រយះ​ដៃ រីឯ​បក្ខពួក​មួយចំនួន​ទៀត បាន​រត់ចោល​អស់។ ភ្លាមៗនោះ​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​ក៏​ចាប់បាន​យុវជន៣នាក់ រួមទាំង​វត្ថុ​តាំង​មាន ខ្សែ​ក្រវ៉ាត់ មួកសុវត្ថិភាព និង​ម៉ូតូ​ម៉ាក ហុងដា Beat ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1HB.1712 នាំយកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក។

ក្មេង​ទំនើង​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង៣នាក់​នោះ ទី១ ឈ្មោះ គារ សុជាតិ ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លើក​បន្លែ នៅ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ រស់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ​ចាក់​បេតុង​ខាងក្រោយ​វត្ត​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី១ខណ្ឌមានជ័យ។ ទី២ ឈ្មោះ ស៊ុន សំណាង ហៅ​លុច ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រក​ដ រស់នៅ​ជិត​ផ្ទះ​ខាងលើ។ ទី៣ ឈ្មោះ ចន្ថា ដា​លុច ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ កម្មករ​ស៊ុន​ទ្រី រស់នៅ​ខាងក្រោយ​វត្ត​ស្ទឹងមានជ័យ ជិតៗគ្នា​ដូច​អ្នក​ខាងលើ ៕

សាហាវជាងសត្វទៅទៀត!ឪពុកតិរច្ឆានធ្វើទារុណកម្មនឹងចាប់រំលោភកូនស្រីបង្កើត ចំនួន២នាក់…

ខេត្តបន្ទាយមានជ័យ៖ សាហាវជាងសត្វទៅទៀត!ឪពុកតិរច្ឆានធ្វើទារុណកម្មនឹងចាប់រំលោភកូនស្រីបង្កើត ចំនួន២នាក់ ត្រូវសមត្ថកិច្ច ចាប់ដាក់ខ្នោះ ហេតុការនេះបានកើតឡើង កាលពីរសៀល ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨ កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ បានចាប់បញ្ជូន ជនសង្ស័យម្នាក់ឈ្មោះឡុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ស្នងការនគរបាលខេត្តបានចាប់បញ្ជូន ជនសង្ស័យម្នាក់ឈ្មោះឡុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ក្នុងករណី រំលោភនិងធ្វើទារុណ កម្មលើកូនស្រីបង្កើតរបស់ខ្លួនដល់ទៅ២នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះចំនួន ២នាក់នោះ ត្រូវជាកូនស្រីបង្កើត១/ឈ្មោះឡុង លីនតា ភេទស្រី អាយុ០៨ឆ្នាំ, ២/ឈ្មោះឡុង ដាឡែន ហៅណាំវ៉ា ភេទស្រី អាយុ០៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ៕

បុរសពិការដៃ វាយបុរស​ពិកាជើង ព្រោះតែរឿងចាក់មេក្រូ ឃោសនាបោះឆ្នោត…

ស្វាយរៀង៖ បុរស​វ័យ​ចំណាស់ម្នាក់ ជា​យោធិន​ពិការដៃ និង​ជា​សមាជិក​គណបក្ស​ (LDP) បាន​ទាញ​ដំបង​ឫស្សី​វាយ​ទៅ​​​ម្នាក់ជាជនពិកាជើង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ព្រោះតែរឿងចាក់មេក្រូ ឃោសនាបោះឆ្នោតហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ចំណុច​ផ្ទះ២០០ខ្នង ស្ថិតក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង។

ជនបង្ក​ឈ្មោះ សុវណ្ណ ចាន់​សាវ៉ាត ភេទ​ប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ជា​យោធិន​ពិការ និង​ជា​សមាជិក​គណបក្ស​ស​ម្ព័​ន​ដើម្បី​ប្រជាធិបតេយ្យ​(LDP)មាន​ទីលំនៅ ភូមិ​ត្បែង​ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រំ បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​ផ្ទះ២០០ខ្នង ស្ថិតក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក បានធ្វើ​សកម្មភាព​យក​ដំបង​ដើម​ឫស្សី​វាយ​ទៅលើ​ឈ្មោះ ឡុង ជី ភេទ​ប្រុស អាយុ៦០ឆ្នាំ មុខរបរ យោធិន​ពិការ​ដូចគ្នា មាន​ទីលំនៅ​ភូមិ​ពោធិ​រស់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​ផ្ទះ២០០ខ្នង ស្ថិតក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ត្រូវចំ​ក្បាល បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។

មូលហេតុ ដែល​ធ្វើ​ឲ្យ​ជនសង្ស័យ​វាយ​ទៅលើ​ជនរងគ្រោះ​នោះ គឺ​ដំបូង​ឡើយ ជនរងគ្រោះ​បាន​ចូលទៅ​ហាមឃាត់​ជនសង្ស័យ​កុំ​ឲ្យ​ចាក់​មេក្រូ​ឃោសនា​គណបក្សនយោបាយ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ក៏​ទាញ​ដំបង​ឫស្សី​វាយ​ទៅលើ​ជនរងគ្រោះ​តែម្ដង ៕

ប្រភព៖ Heng Ly

 

បុរសជនជាតិចិនគ្នា៣នាក់ ប្រដាប់ដោយដែកគាស់ ជិះរថយន្តមួយគ្រឿង មកធ្វើសកម្មភាព វាយបណ្តាលឲ្យរងរបួសធ្ងន់និងវាយរថយន្តជនរងគ្រោះ ខ្ទេច បង្កឲ្យភ្ញាក់ផ្អើល…(ចុចអានបន្ត)

ភ្នំពេញ៖ ស្រ្តីខ្មែរម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវបានបុរសជនជាតិចិនគ្នា៣នាក់ ប្រដាប់ដោយដែកគាស់ ជិះរថយន្តមួយគ្រឿងបិទស្លាកលេខ មកធ្វើសកម្មភាព វាយបណ្តាលឲ្យរងរបួសធ្ងន់និងវាយរថយន្តជនរងគ្រោះ ខ្ទេច បង្កឲ្យភ្ញាក់ផ្អើល ប៉ូលីសមួយចំហៀងខណ្ឌពោធិសែនជ័យ ប្រដេញតាមចាប់ ផ្អើលតាមផ្លូវ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុខហាងកាហ្វេតេស្ត ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីរងគ្រោះឈ្មោះ ហង់ ចាន់នី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករោងចក្រស្បែកជើង មានទីលំនៅ ផ្ទះ165Eoz ផ្លូវ93 សង្ហាត់មនោរម្យ ខណ្ឌ7មករា រងរបួសធ្ងន់ ត្រូវបានបញ្ជូនចូលសង្រ្គោះនៅគ្លីនិកភ្លាមៗ គ្រាន់តែដឹងថា បម្រើការងារនៅរោងចក្រស្បែកជើង ។ ជនរងគ្រោះជិះរថយន្តជិះរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1659 ។ ចំណែកជនបង្ក ជាជនជាតិចិន គ្នា៣នាក់ ក្នុងនោះមានឈ្មោះ ចូ ហ្វីលីប អាយុ៤២ឆ្នាំ ធ្លាប់មានគុំនុំជាមួយជនរងគ្រោះផងដែរ ។ ទាំង៣នាក់ជិះរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ យកទឹកលុប គូសបិទស្លាកលេខបាត់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះបើករថយន្ត រួមដំណ់រជាមួយស្រ្តីម្នាក់ទៀត ចូលបំរ៉ុងហូបបាយនៅហាងកាហ្វេតេស្ត ហើយគ្រាន់តែជនរងគ្រោះចុះពីលើរថយន្ត ស្រាប់តែក្រុមជនបង្ក ប្រដាប់ដោយដែកគាស់ ចំនួន២ដើម បើករថយន្តកាមរីឆ្លាម ទៅដល់ ធ្វើសកម្មភាពវាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ហើយវាយ រថយន្តជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ខ្ទេចជុំវិញ ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនដៃដល់បើករថយន្ត រត់គេចផ្អើលអស់សមត្ថកិច្ច មួយចំហៀងខណ្ឌពោធិសែនជ័យ ចេញអន្តរាគមន៍ ប្រដេញតាមចាប់ជនបង្ក រហូតដល់ផ្លូវសហព័ន្ធរុស្សីមុខព្រលានយន្តហោះពោធិចិនតុង ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៣នាក់ ដកហូតបានវត្ថុតាង ដែកគាស់២ដើម ។

តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ករណីខាងលើ ជារឿងគំនុំ ពីមុនមក ស្រ្តីរងគ្រោះត្រូវបាន ថៅកែចិនរោងចក្រ ឈ្មោះចូ ហ្វីលីប គម្រាមកំហែងប៉ុនប៉ង ចាប់រំលោភ តែមិនបានសម្រេច ត្រូវបានជនរងគ្រោះប្តឹង ហើយថៅកែចិននោះត្រូវបានបញ្ឈប់ពីការងារ លុះរហូតមកដល់ព្រឹកកើតហេតុនេះ គេសង្ស័យ ថៅកែចិនរូបនោះ នាំបក្ខពួកជនជាតិចិនដូចគ្នា សរុប៣នាក់ខាងលើ មកប៉ុនប៉ងសម្លាប់ ជនរងគ្រោះចោល ទើបរៀបគម្រោង បិទស្លាកលេខរថយន្ត ជាស្រេច មកធ្វើសកម្មភាព វាយជនរងគ្រោះ និងវាយកម្ទេចរថយន្ត ជនរងគ្រោះខ្ទេច ។

តែទោះជាយ៉ាងណាក្តី ក្រោយពីសកម្មភាពហឹង្សាខាងលើ ជនដៃដល់ត្រូវបានចាប់ខ្លួន រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញ ។ ចំណែក ស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិក សមត្ថកិច្ចបន្តធ្វើការសាកសួរ និងចំណាត់ការតាមនីតិវិធី ៕

លោកចោរនេះ ពិតជាលួចលឿនមែន សូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា…(មានវិដេអូ)

ភ្នំពេញ៖ រយពាន់ករណីហើយដែលលោកចោរឆ្លៀតឱកាសបានធ្វើសម្មភាពលួចម៉ូតូគ្មានញញើត គ្រាន់តែម្ចាស់ម៉ូតូ​យួឥវ៉ាន់ដើរចូលក្នុងផ្ទះមិនទាន់ផុតផង បុរសដែលជនសង្ស័យបានដើរសំដៅទៅកាន់ម៉ូតូ និងលោតជិះចេញ​ទៅ​ខាងក្រៅបានយ៉ាងឆាប់ជាទីបំផុត ខណៈស្ត្រីម្ចាស់ម៉ូតូទំនងជាភ្លេចសោរនៅជាប់ម៉ូតូ។

ជុំវិញរឿងនេះម្ចាស់ម៉ូតូបានរៀបរាប់ថា «ថ្ងៃនេះពិតជាសំណាងអាក្រក់ ក្រុមគ្រួសារខ្ញុំណាស់។ ព្រឹកម៊ិញនេះ ថ្ងៃទី13 ខែកក្កដា ឆ្នាំ2018 នៅចន្លោះម៉ោង 8:00 – 9:00 នាទីព្រឹក ត្រូវចោលមានគ្នា2នាក់ ចូលលួចម៉ូតូ ផ្លាក់លេខ PP-1AX-9450 ហុងដាសង់ 016 បានសម្រេច! បើបងប្អូនណា ឃើញភិនភាគម៉ូតូ ឬ ក៏សង្ស័យនៅម្តុំណា ជួយរាយការណ៍ ឬផ្តល់ព័ត៌មានតាមលេខទូរស័ព្ទខ្ញុំផ្ទាល់ 070 / 077 383 067»។

 

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100004858758299%2Fvideos%2F999171716921444%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100004858758299%2Fvideos%2F999172020254747%2F&show_text=0&width=560

អ្នកនាង ឈិន សុជាតា ឃើញក្មេងដែលម្តាយឪពុកបានសម្រេចចិត្តរត់ចោលកូនក្នុងមន្ទីរពេទ្យនោះ ក៍សំរេចចិត្តធ្វើរឿងបែបនេះ..(ទស្សនាវិដេអូ)

ភ្នំពេញ៖ វិដេអូដែលម្តាយឪពុករបស់ក្មេងដែលឃើញកូនខ្លួនឯងមានមាត់ឆែបហើយក៍បានរត់ចោលនោះ បានបង្ហោះជាសាធារណះនោះមក រំពេចពីឃើញវីដេអូទារកកម្សត់ តារាស្រីកូនភ្លោះ ២នាក់ ឈិត សុជាតា បានស្កាត់មកពីផ្ទះទាំងព្រលឹមថ្ងៃទី១៣ កក្កដានេះ ជួបក្មេងតូចនៅមន្ទីរពេទ្យកុមារជាតិ ខណៈអ្នកគ្រូពេទ្យនៅទីនោះមានយកចិត្តទុកដាក់ និងមើលថែ ២ខែមកហើយ តាំងពីម្តាយនិងឪពុកបានសម្រេចចិត្តរត់ចោលកូនក្នុងមន្ទីរពេទ្យ ក្រោយសម្រាលឃើញកូនមានមាត់ឆែប។

ឈិត សុជាតា ដែលស្រលាញ់កូនទាំងពីរស្មើជីវិតនោះ មានក្តីតក់ស្លុតបំផុតមិននឹកស្មានថា ម្តាយឃើញកូនអភ័ព្វហើយរត់ចោលកូនថែមទៀត តែទន្ទឹមនោះនាងបាននាំយកអាវ ខោទឹកនោម និងសម្ភារៈសម្រាប់ក្មេងប្រុសនេះមួយចំនួនទៀត។ អ្វីដែលកាន់តែអាសូរថែមទៀត ស្ត្រីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Muoykeang Ly» បានប្រាប់ថា «អាណិតណាស់លោកអើយ ម្តាយបោះចោលនៅពេទ្យកុមារជាតិ ព្រោះកើតមកឆែបមាត់ពិការភ្នែកទាំងសងខាង ឥលូវគូថរលាកខ្លាំងឡើងដំបៅ យំរហូត»។

តារាកំប្លែងល្បីឈ្មោះ ពែកមី សប្បាយចិត្តពេលឃើញ អ្នករស់ស្រុកស្រែ នឹងបានផ្ទះស្អាត់បែបខ្មែរ នឹងតំលៃសមរម្យ

តារាកំប្លែងល្បីនៅកម្ពុជា គឺនាយពែកមី បាននឹករលឹកដល់ជីវិតជាកូនអ្នកស្រែ ហើយនឹកឃើញគ្រាលំបាកកាលពីអតីតកាល បើទោះបីជាបច្ចុប្បន្ន តារាកំប្លែងរូបនេះមានជីវភាពធូធារ រស់ស្រួលជាងមុនក្តី ក៏លោកមិនដែលភ្លេចពីភាពក្រនិងភាពលំបាកដែរ។ កាលពីថ្មីៗនេះដែរលោកនាយពែកមី ក៏បានឃើញវិដេអូមួយរៀបរាប់ពីគម្រោងសង់ផ្ទះបែបខ្មែរ តំលៃសមរម្យតែគុណភាពខ្ពស់តម្រូវសម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅទីជនបទ ធ្វើអោយតារាកំប្លែងរូបនេះមានចិត្តសប្បាយរីករាយ ព្រោះអ្នកជនបទអាចមានផ្ទះសមរម្យរស់នៅស្រួលជាងមុន។

តារាកំប្លែងកើតចេញពីទឹកដីខេត្តស្វាយរៀង រូបនេះបានរៀបរាប់ថា៖ “ខ្ញុំកើតចេញពីកូនកសិករ ធ្លាប់រស់នៅផ្ទះតាមជនបទ ខ្ញុំយល់ពីការលំបាកមួយនេះ។ ពេលឃើញអ្នកទីក្រុងគេមានផ្ទះសមរម្យរស់នៅ ខ្ញុំក៏ចង់ឃើញពុកម៉ែបងប្អូនរស់នៅតាមជនបទដូចខ្ញុំពីមុន មានផ្ទះរស់នៅសមរម្យដែរ។ ខ្ញុំសប្បាយចិត្តដែលគេបានបង្កើតគម្រោងមួយនេះ ដើម្បីឲ្យពុកម៉ែបងប្អូននៅតាមទីជនបទអាចមានផ្ទះសមរម្យ និងរស់នៅបានប្រសើរជាងមុន។ សូមជួយ Like និង Share វីដេអូនេះដើម្បីឲ្យពុកម៉ែបងប្អូនផ្សេងៗទៀតបានស្គាល់ពីគម្រោងនេះផង។ អរគុណពុកម៉ែបងប្អូន សូមជូនពរសុខភាពល្អ និងសុខសប្បាយទាំងអស់គ្នា៕

បង្គោលភ្លើងនៅកណ្តាលទ្រូងផ្លវ ដែលរងការរិះក្នុងបណ្តាញសង្គម ឥឡូវជួបគ្រោះថ្នាក់ទៀតហើយ !…(ចុចអានបន្ត)

ភ្នំពេញ៖ ​រថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង បាន​បើក​បុកបង្គោលភ្លើងដែលនៅដាំកណ្តាលទ្រូងផ្លូវ ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង តែ​សំណាងល្អ​តៃកុង​រងរបួស​ស្រាល ហេតុការណ៍នេះបានកើត​ឡើងនៅវេលា​ម៉ោង៣និង៤០នាទី​ទៀបភ្លឺ ឈាន​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

បង្គោល​ភ្លើងធំៗ ដែល​បន្សល់​ទុកចោល​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ក្រោយ​ការពង្រីក​ត្រង់​តំបន់​ផ្លូវ​ណត​ប្រី​ត និង​ផ្លូវ​លេខ១០១៩ (ខាងមុខ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ឆ្ពោះ​មក​សាលា​ណត​ប្រ៊ី​ត) ស្ថិតក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ភ្នំពេញ ត្រូវបាន​សាធារណៈជន​រិះគន់ធ្ងន់ៗ ពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារតែ​ស្ថិតនៅ​ចំ​កណ្ដាលផ្លូវ និង​ធ្លាប់បាន​បង្ក​ឱ្យ​អ្នកដំណើរ​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​ទៀតផង។ បើ​យោងតាម​ឯកសារ​ដែល​ជ្រុះ​ពីលើ​រថយន្ត​នោះ រថយន្ត​ធុន​ធំ​សណ្ដោង​កន្ទុយ​កុង​ទី​ន័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7071 ជា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន PH PLUS LOGISTICS Co.,Ltd បើកបរ​ដោយ​ឈ្មោះ យ៉​ន ភេទ​ប្រុស បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ។

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង ដែល​សណ្ដោង​កន្ទុយ​កុង​ទី​ន័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7071 បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង តែ​ដោយសារតែ​ស្ថានភាព​ផ្លូវ​រៀង​ងងឹត​ផង មេឃ​កំពុង​រលឹម​ភ្លៀង​ផង និង​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​បែក​កញ្ចក់​ជ្រុះ​ធ្លា​ក់មក​ពេញ​ផ្លូវ និង​រង​ការខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង តែ​សំណាងល្អ​តៃកុង​រងរបួស​បន្តិចបន្តួច ។ ឃើញ​សភាព​មិន​ស្រួល អ្នកបើកបរ​រថយន្ត បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​បាត់។

សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ ចុះមក​ធ្វើការ​វ៉ា​ស់វែង រួច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​ពេល​ក្រោយ។

សូមបញ្ជាក់ថា មន្ត្រី​អាជ្ញាធរ​អគ្គិសនី​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយរូប បាន​ថ្លែងថា អ្នកបច្ចេកទេស​មួយក្រុម បាន​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​កាលពី​ថ្ងៃទី៣០ ខែមេសា ២០១៨ ដើម្បី​ឈានទៅ​ធ្វើការ​អនុវត្ត និង​រុះរើ​បង្គោល​ភ្លើង​នៅ​ដើមខែ​ឧសភា ២០១៨នេះ ខណៈ​បណ្ដាញ​អគ្គិសនី ដែល​គ្រោង​រុះរើ​នោះ គឺជា​បណ្ដាញ​តង់ស្យុង​ខ្ពស់ ១១៥គីឡូវ៉ុល ដូច្នេះ​អាច​រង​ផលប៉ះពាល់​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​នៅតាម​បណ្ដា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ទោះយ៉ាងណា​អ្នកបច្ចេកទេស​កំពុង​សិក្សា​រក​ប្រភព​អគ្គិសនី​ជំនួស​តំបន់ ដែល​ត្រូវបាន​កាត់ផ្ដាច់ ព្រោះ​ការរុះរើ​បង្គោល​បាន​ខ្លះ​នៅ​ខ្លះ​ប៉ុណ្ណោះ។

គាត់​ថា «យើង​មិនអាច​ថា មិនមាន​ប្រភព​អគ្គិសនី​ជំនួស​នោះទេ ប៉ុន្តែ​គ្រាន់តែ​ថា ការកំណត់ និង​បែងចែក​ប្រភព​ជំនួស​ប៉ុន្មាន​ថ្ងៃ​ខ្ញុំ​មិនទាន់​ទទួលបាន​របាយការណ៍​នៅឡើយ។ ដូច្នេះ​ជារួម​យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​ស្ថិរភាព​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ»។

អគ្គិសនី​កម្ពុជា​នឹងមាន​ការជូនដំណឹង​លំអិត​បន្ថែមទៀត​ដល់​អ​តិ​ថិ​ជន​នៅមុន​ការ​កាត់ផ្ដាច់​ចរន្តអគ្គិសនី។ កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​រិះគន់ និង​ថត​បង្ហោះ​រូប​បង្គោល​ភ្លើង ដែល​ស្ថិតនៅ​ចំ​កណ្ដាលផ្លូវ​ធ្វើដំណើរ ហើយ​អ្នកខ្លះ​បាន​ហៅថា បង្គោល​ភ្លើង​មរណៈ​ជាដើម។ ប៉ុន្តែ​ត្រង់ចំណុច​នេះ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បកស្រាយ​ថា ដើមឡើយ​បង្គោល​ភ្លើង​នេះ​គឺ​ស្ថិតនៅ​គៀន​ផ្លូវ ប៉ុន្តែ​ដោយសារ មានការ​ពង្រីក​ផ្លូវ​បន្ថែម ទើប​បង្គោល​ភ្លើង​នេះ​ស្ថិតនៅ​ចំ​ទ្រូងផ្លូវ​ទៅវិញ។

កន្លងមក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ក៏បាន​សុំទោស​ដល់​អ្នកដំណើរ​ទាំ​ង​អស់​ចំពោះ​ករណី​បង្គោល​ភ្លើង​នេះ ហើយ​លោក​ នឹងផ្នែក​ពាក់ព័ន្ធ​បាន​ពិភាក្សាគ្នា​រួចហើយ ដោយ​សម្រេច​ថា នឹង​ដក​បង្គោល​ភ្លើង​ទាំងអស់នោះ​ចេញ​ចាប់ពី​ចន្លោះ​ខែមេសា រហូតដល់ ខែ មិថុនា ឆ្នាំ២០១៨។ លោក​ថា អគ្គិសនី​កម្ពុជា ត្រូវ​បង្កប់​ខ្សែភ្លើង នៅក្រោម​ដី​ជាមុនសិន ហើយ​បន្ទាប់មក ទើប​អាច​ដក​បង្គោល​ភ្លើង​ទាំងនោះ​ចេញ​បាន៕