ពេលនេះម្ចាស់រង្វាន់តែ អូអិឈិ បានទទួលយុត្តិធម៌ហើយ​ក្រោយ…(មានវិដេអូ)

ត្បូងឃ្មុំ៖ គម្របដបតែ​ អូអិឈិ​ ដែលត្រូវរង្វាន់​ ហើយត្រូវថៅកែយកពីកម្មករនោះ​ ពេលនេះ​ លោកឧត្ដមសេនីយ៍ទោ​ បែ​ន​ រ័ត្ន​ ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ ដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ហើយ​ ដើម្បីទុកដោះស្រាយជូនប្អូនប្រុសម្ចាស់គម្របពិត​ ។​

ខាងក្រោមនេះជារបាយការណ៍លទ្ធផលស្រាវជ្រាវបឋមរបស់ស្នងការដ្ឋានខេត្តត្បូងឃ្មុំ​

សូមជម្រាបជូនបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ បន្ទាប់ពីបានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីទី១១មិថុនាភ្លាម។ ករណីនេះកម្លាំងនគរបាលខេត្តត្បូងឃ្មុំបាននិងកំពុងដំណើរការសុើបអង្កេត
ចម្លើយបឋម
*ករណីនេះជារឿងពឹត
*ពាក់ព័ន្ធមនុស្ស៣នាក់មានកម្មករ២នាក់(ម្នាក់ពិការ)ផ្តើមចេញពីលុយធិប៥ពាន់រៀលហើយនាំគ្នាទៅទិញទឹកអូអុិឈិ១ដបហូប២នាក់ និងថៅកែការ៉ាអូខេ វិមានទ្រព្យ ។
*រង្វាន់នេះមិនទាន់បើកបាននៅឡើយទេ ។
*អ្នកទាំង៣កំពុងបំពេញកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកមេមត់..
*យើងនិងទំនាក់ទំនងទៅក្រុមហុ៑នដើម្បីផ្អាកផ្តល់រង្វាន់សឹន រង់ចាំការដោះស្រាយបានចប់សព្វគ្រប់។
ពេលនេះមនុស្សទាំង៣ នាក់​ និងគម្របដបបាននិងកំពុងស្ថឹតនៅកន្លែងនគរបាលស្រុកមេមត់​ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F117473362451544%2Fvideos%2F144090866456460%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhem.nimoul.3%2Fvideos%2F128553574693421%2F&show_text=0&width=267

ប្រភព៖ Pheng Vannak News

ចោរស្ទាវ២នាក់ក្នុងចំណោម៤នាក់ មានកាំភ្លើងខ្លីមួយដើម ត្រូវសមត្ថកិច្ចក្របួចជាប់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ

កណ្តាលៈ ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូ​វបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីឆក់ទូ​រស័ព្ទពីនារីម្នាក់ ហើយដកកាំភ្លើងខ្លីបាញ់រះផ្អើលអស់សមត្ថកិច្ចនៅក្រុងតាខ្មៅ កាលពីវេលាម៉ោង ប្រមាណ៧៖១០នាទីយប់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបតាលន់ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនល្មើសមានគ្នា៤នាក់មាន៖
ទី១.ឈ្មោះ ណុប ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ អតីតសិស្សថ្នាក់ទី១២D សាលាសុវណ្ណភូមិ បានឈប់រៀនតាំងពីខែ១(ឃាត់ខ្លួន)។
ទី២.ឈ្មោះមឿង សុផៃ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ មុខរបរនៅផ្ទះ(គេចខ្លួន)។
ទី៣.ឈ្មោះចាន់ វណ្ណី(នី) ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ មុខរបរ នៅផ្ទះ(គេចខ្លួន)។
ទី៤.ឈ្មោះ ហួច លាងហួរ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖ ស្រោមអាវុធខ្លីពណ៌ខ្មៅ១ ម៉ូតូសង់ប៉ិចមួយរគ្រឿង ពណ៌ខ្មៅបិតតែមពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ១BF១៥៧៤។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូជាមួយម្តាយចេញពីលក់ខោអាវនៅមាត់ទន្លេតាខ្មៅ ដោយម្តាយជាអ្នកឌុបហើយជនរងគ្រោះអង្គុយខាងក្រោយកាន់ទូរស័ព្ទ iPhone 6 ពេលនោះក៏មានជនល្មើស៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកសង់ប៉ិចពណ៌ខ្មៅបិតតែមទឹកប្រាក់ និងមួយគ្រឿងទៀតម៉ាក Nex ពណ៌ស មិនចាំស្លាកលេខ ជិះមកទន្ទឹម ហើយជនល្មើសម្នាក់ឈ្មោះ នី បានឆក់ទូរស័ព្ទពីដៃជនរងគ្រោះយកទៅ ពេលនោះជនរងគ្រោះបានស្រែកថា ចោរៗ ហើយជនល្មើសម្នាក់ទៀតឈ្មោះ មឿង សុផៃ បានដកអាវុធខ្លីម៉ាក K៥៤ អាមេភ្ជង់បាញ់ជនរងគ្រោះ និងសមត្ថកិច្ចចរាចរណ៍ ដែលយាមនៅទីនោះតែមិនបាញ់ ហើយក៏ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានម្នាក់ ឈ្មោះ ណុប ភារ៉ាព្រមទាំងវត្ថុតាងដូចខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ ។

យោងតាមចម្លើ​យរបស់ឈ្មោះ ណុប ភារ៉ា នៅថ្ងៃទី១១ ខែឆ្នាំដដែល សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនល្មើ​សបានម្នាក់ទៀតឈ្មោះ ហួច លាងហួរ ភេទប្រុស អាយុ១៧ឆ្នាំ៕

បុរសម្នាក់ លួចដុតសាលាឆាន់លោក ធ្វើឲ្យកូនសិស្សដែលដេកនៅក្បែរសាលាចាន់នោះភ្ញាក់រត់ចែកជើងគ្នា ព្រោះស្មានតែខ្មោចលង…

កំពង់ចាម៖ ចាប់ខ្លួនជនអគតិម្នាក់ លួចដុតសាលាឆាន់មួយខ្នងនៅវត្តក្រូចសើច ឆេះខ្ទេច រួមទាំងសម្ភារៈមួយចំនួនធំ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​២៖១៥នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០១៨ ក្នុងវត្តក្រូចសើច ស្ថិតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សាលាឆាន់មួយខ្នង មានទទឹង១០ម៉ែត្រ បណ្តោយ២១ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ត្រូវបានជនឥតសាសនាម្នាក់ នេះលួចដុតបណ្ដាលឲ្យឆេះបំផ្លាញសម្ភារៈមួយចំនួនធំ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យស្រុកកំពង់សៀម បានសហការជាមួយកម្លាំងបង្ការពន្លត់អគ្គិ​ភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តទៅជួយ អន្តរាគមន៍បាញ់​ពន្លត់ ដោយរថយន្ត​ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន ទើបរលត់ ។​
អគ្គិភ័យនេះ បណ្ដាលឲ្យ​ខូចខាតសម្ភារៈ ដូចជា ទូរដាក់សម្ភារៈធ្វើអំពីឈើ ចំនួន១ ចានឆ្នាំង ទូកឈើចំនួន១ គ្រែដេកចំនួន០៥។

ជនល្មើសមានឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មូលហេតុនៃការដុត មិនទាន់ដឹងនៅឡើយ
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញស្រុកកំពង់សៀម បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ហាន់ជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ​និងឃាត់ខ្លួន​ រួច​នាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំរៀបចំកសាង ឯកសារសំណុំរឿងតាមនីតិវិធី៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

កម្លាំងកងរាជអាវុធហត្ថកំពុងតាមប្រម៉ាញ់​ស្រីជើងខ្លាំង​ មឿន​ ស្រីទូច​ ដែលបានធ្វើឲ្យ…

ខេត្តព្រះសីហនុ​ ៖​ នៅព្រឹកថ្ងៃទី​ ១១​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ លោកឧត្ដមសេនីយ៍​ ហេង​ ប៊ុនទី​ មេបញ្ជាការអាវុធហត្ថខេត្ត​ ព្រះសីហនុ​ បានអោយដឹងថា​ កម្លាំងកងរាជអាវុធហត្ថរបស់លោក​កំពុងតាមប្រម៉ាញ់ស្រីជើងឆើតឈ្មោះ​ មឿន​ ស្រីទូច​ ដែលកំពុង​រត់គេចខ្លួន​បន្ទាប់ពី​នាងប៉ុនប៉ង​សម្លាប់នាយអាវុធហត្ថខេត្តព្រះសីហនុម្នាក់​ពេលចុះបំពេញភារកិច្ចមិនបានសម្រេច​ ។​

តាម​ការ​រៀបរាប់​របស់​លោក​អនុសេនីយ៍ឯក ញា វិ​សិទ្ធ បាន​រៀបរាប់​ទាំង​ឈឺ​ចុកចាប់​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជា​កម្មករ​ចាំចំការ​នៅ​ចំណុច​ខាងលើ​នេះ​ថា មាន​ករណី​ជម្លោះ​កើតឡើង​រវាង​កម្មករ​ចាំចំការ និង​កម្មករ​ចាំចំការ ដោយ​ឈ្មោះ មឿង ស្រី​ទូច ដែល​កន្លង​មក​អះអាង​ថា ជា​ក្មួយបង្កើត​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្មករ​របស់​ខ្លួន​ប្រើ​ហិង្សា​ដុត​បំផ្លាញ​ម៉ូតូ​កម្មករ​ចាំចំការ​ភាគី​ម្ខាង​ទៀត​។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង និង​ទទួល​បទបញ្ជា​របស់​ ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ និង​ ជាប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​បទបញ្ជា​របស់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នៅ​ម៉ោង​ប្រមាណ​ជិត​១១ ថ្ងៃ​ទី​០៩ ខែ​ មិថុនា ឆ្នាំ​ ២០១៨​ កម្លាំង​កងរាជអាវុធហត្ថ​មន្ទីរ​ស្រាវជ្រាវ​យុត្តិ​ធម៌​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ទីតាំង​ដីចំការ​អ្នកស្រី មឿង ស្រី​ទូច ក្នុង​គោល​បំណង​​ពិនិត្យ និង​អញ្ជើញ អ្នកស្រី មឿង ស្រី​ទូច ព្រមទាំង​បក្សពួក​មក​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​។

ពេលកម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទៅ​ដល់​ភ្លាម មឿង ស្រី​ទូច បាន​​ទូរស័ព្ទ​ឆ្វែ​ង​ឆ្វា​ត់​ ទំនងជា​រក​ការ​ជួយ​អន្តរាគមន៍ ពេល​នោះ​លោក ញា វិ​សិទ្ធ​បាន​អញ្ជើញ មឿង​ស្រី​ទូច និង​បក្សពួក​ដែល​គេ​អះអាង​ថា ជា​អង្គរក្ស​ឲ្យ​មក​កាន់​ទីបញ្ជាការ ដើម្បី​សួរនាំ​ទៅ​តាម​នីតិវិធី​។

លោក​បន្ត​បន្ថែម​ទៀត​ថា លោក​ក៏​ឡើង​ជិះ​រថយន្ត​៥៧០​ជាមួយ​មឿង ស្រី​ទូច បន្ទាប់​ពី​លោក​​ឡើង​ជិះ​នៅ​ក្នុង​រថយន្ត​ខាងលើ មឿង ស្រី​ទូច ឡើង​ទៅ​កាន់ចង្កូត​បើកបរ​ និ​ប្តូរ​ឲ្យ​អង្គរក្ស​របស់​គេ​មក​អង្គុយ​ជិត​លោក​វិញ ហើយ​ឡុកសោរទ្វាររថយន្តហាក់បីដូចជា​មាន​គំរោង​ផែនការ​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​អ្វីមួយ​។ ប៉ុន្តែ​លោក​ញា វិ​សិទ្ធ យល់​ឃើញ​ថា យើង​មាន​កម្លាំង​នៅ​ក្នុង​រថយន្ត​ស៊ី​រ៉ែ​ន​បើក​តាម​ពីក្រោយ​ផង​ដែរ ទំនងជា​មិន​មានរឿង​អ្វី​កើតឡើង​បាន​ទេ ។ តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​ទុកជា​មុន​ឯណា គ្រាន់តែ​ឡើង​អង្គុយ​នៅ​ក្នុង​រថយន្ត​ភ្លាម មឿង ស្រី​ទូច និង​អង្គរក្ស​បាន​បញ្ជា​ឲ្យ​លោក​បិទ​ទូរស័ព្ទ​មិន​ឲ្យ​ធ្វើការ​ទាក់ទង មិន​ខុស​ពី​ក្លាយ​ខ្លួន​ពី​សមត្ថ​កិច្ច​មក​ជា​ចំណាប់ខ្មាំង​វិញ​។ ហើយ​ពួក​គេ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​សំដៅ​ទៅ​ភ្នំពេញ ធ្វើ​ឲ្យ​រថយន្ត​កម្លាំង​សមត្ថកិច្ច​តាម​មិន​ទាន់​។ ដោយ​ឃើញ​ទិដ្ឋភាព​មិន​អំណោយផល លោក​ក៏​សម្រេចចិត្ត​បើកទ្វារ​រថយន្ត រួច​លោត​ចុះ​ទាំង​បង្ខំ​ទៅ​ខាងឆ្វេង​ដៃ បណ្តាល​ឲ្យ​រង​របួស​ដាច់​រយះ​ស្លឹកត្រចៀក​ខាងស្តាំ​ស្ទើរ​បាត់​ទាំងស្រុង និង​មាន​ស្នាម​ជាំ​ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ​។

បន្ទាប់​មក​រថយន្ត​កម្លាំង​សមត្ថកិច្ច​ដែល​បើក​ប្រដេញ​តាម​ក្រោយ​បាន​ដឹក​រូប​លោក​មក​កាន់​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ ដើម្បី​សង្គ្រោះ ដោយឡែក មឿង ​ស្រី​ទូច និង​អង្គរក្ស​នៅ​ក្នុង​រថយន្ត​ចំនួន​០២​នាក់​ទៀត​បាន​បើករថយន្ត​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​ហេតុការណ៍​កើតឡើង​ក៏​មាន​វត្តមាន​លោក យន្ត មីន អភិបាលខេត្ត​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​មុខរបួស​ដល់​គ្លីនិក​ផង​ដែរ ជា​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ និង​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ។​ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនស្រីជើងខ្លាំងឈ្មោះ​ មឿន​ ស្រីទូច​ ដើម្បីយកមកផ្ដន្ទាទោសចំពោះមុខច្បាប់​ ។​

កន្លងមក​ឈ្មោះ​ មឿន​ ស្រីទូច​ និង​ បក្ខពួក​ បានយកឈ្មោះថ្នាក់ដឹកនាំជាច្រើនមកប្រើដើម្បីគំរាមកំហែងគូរភាគីជំលោះក្នុងរឿងវិវាទដីធ្លី​នៅខេត្ត​ព្រះសីហនុ​ តែត្រូវបានថ្នាក់ដឹកនាំបដិសេធជាបន្ទាប់​មិនទទួលស្គាល់ទង្វើរបស់ឈ្មោះ​ មឿន​ ស្រីទូច​ និង​ បក្ខពួក​ទេ​ ៕

ប្រភព៖ vannak pheng

សម្តេចតេជោ ហ៊ុន សែន ព្រមានដក់លោក ផែង វណ្ណះ និងលោក ខាន់ ចាន់សុផល និងសូមឲ្យបញ្ចប់រឿងព្រះសង្ឃនៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងស្នើសុំឲ្យបញ្ចប់រឿងរវាងលោកសង្ឃ និងនារីជាស្រីស្នេហ៍ ដែលដើមហេតុនាំឲ្យមាន រឿងគឺលោកស៊ីពោត ដូច្នេះអ្នកលេងហ្វេសប៊ុកគួរបញ្ឈប់រឿងនេះទៅ។

សម្តេចបានថ្លែងបន្តថា “ខាងព្រះសង្ឃក៏ទទួលបានវិន័យរួចទៅហើយ ស្រ្តីក៏ទទួលភាពអាម៉ាស់ ។ ខ្ញុំអាចសុំបានទេអ្នកលេងហ្វេសប៊ុក ទាំងឡាយបង្ករឿងដល់ណាទៀត ។

ក្រោយពីអ្នកលេងហ្វេសប៊ុក ផែង វណ្ណៈ និងខាន់ ចាន់សុផល បានបញ្ឆេះកំហឹងរឿង លោកសង្ឃ ស៊ីពោត និងនារីជាស្រីស្នេហ៍នោះ អ្នកខាងទទួលបន្ទុកយោធា គួរត្រូវពិនិត្យលើតួនាទីពួកគាត់ឡើងវិញ ព្រោះខាងយោធា មិនត្រូវចេះទៅបង្កើតរឿងបែបនេះទេ។សម្តេចបន្តថា “ខាន់ ចាន់សុផល និងផែង វណ្ណៈ អ្នកហ្វេសប៊ុកដូចគ្នា ផែង វណ្ណៈ សំភាសន៍លោកសង្ឃ និង ខាន់ ចាន់សុផល សំភាសន៍ នាងនោះ ទប់មិនបានបង្ហោះសារចេញមកទាំងអស់។ ដល់ ខាន់ ចាន់សុផល ដូចជាស្រួល ទៅបញ្ឆេះខាងស្រីមួយរឿងទៀត”៕

ពិតជាសាហាវណាស់ !!! កូនប្រុស​ចិត្តឫស្យា លើកដៃសម្លាប់​មាតា ស្លាប់ភ្លាមៗទាំងព្រឹកប្រលឹម រីឯប្អូនបង្កើត​ពីនាក់ទៀតរងរបួស​ធ្ងន់…

ខេត្តប៉ៃលិន៖ កូនប្រុសចិត្តតិរច្ឆាន ដោយសារតែគុំគួនខឹងម្តាយ បានទាញពូថៅកាប់ម្តាយស្លាប់ភ្លាមៗ និងប្អូនបង្កើត២នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រង់ក្បាល កាលពីវេលាម៉ោង ០៦:១០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ ចំណែកជនរងគ្រោះទីមួយឈ្មោះ សុខ ស្រីម ភេទ ស្រី អាយុ ៥៥ឆ្នាំ (ម្តាយបង្កើតរបស់ជនសង្ស័យ) ត្រូវជនសង្ស័យកាប់នឹងពូថៅបណ្តាលឱ្យស្លាប់នៅនឹងកន្លែងហេតុ ជនរងគ្រោះទីពីរឈ្មោះ ធុង ថូ ភេទប្រុស អាយុ ២២ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទីបីឈ្មោះ ធុង សារី ភេទស្រី អាយុ ២០ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ។

ហេតុការណ៍ដ៏រន្ធត់នេះ បណ្តាលមកពីជនសង្ស័យត្រូវជាកូនបង្កើតបានឈ្លោះទាស់ទែងគ្នា ជាមួយម្តាយខ្លួនឯងកាលពីបីថ្ងៃមុន រួចក៏មានការគុំគួន ។ លុះរហូតមកដល់វេលា ម៉ោងថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានសម្រេចចិត្តបង្ក ហឹង្សាដោយចេតនាលើជនរងគ្រោះតែម្តង ។

បច្ចុប្បន្នលោក វរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ បានដឹកកម្លាំងក្រោមឱវាទ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងតាម នីតិវិ ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

សកម្មភាពក្រុមចោរគាស់ទ្វារផ្ទះ សូមបងប្អូនជួយស៊ែរដើម្បីស្វែងរកមុខក្រុមចោរយកមកផ្តន់ទាទោសតាមច្បាប់..

សូមបងប្អូនប្រុងប្រយ័ត្ន នេះគឺជាសកម្មភាពចោរគាស់ផ្ទះយកម៉ូតូមួយគ្រឿងបានសំរេច យប់មិញនៅវេលាម៉ោង ២៖២៤នាទី ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ សូមទោសដែរយើងមិអាចបញ្ជាក់ពីទីកន្លែងច្បាស់លាស់ ។

តែបើយើងមើលនៅក្នុងវិដេអូ យើងបញ្ជាក់បានថា មានចោរមួយក្រុមមានគ្នា៣នាក់ បានធ្វើសកម្មភាពគាស់ទ្វាផ្ទះយកម៉ូតូមួយគ្រឿងបានសំរេច ហើយម៉ូតូដែរបាត់បង់នោះម៉ាក suzuki lets 2018។

ដូច្នេះហើយសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នចំពោះសោរទ្វាផ្ទះ មុននឹងចូលសំរាក ជៀសវាងមានកាកើតឡើងដូចនៅក្នុងវិដេអូនេះផងដែរ ៕

មានវិដេអូ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcambofunkhmer%2Fvideos%2F2085683208339939%2F&show_text=0&width=560

អុញនោះ!! តេទៅទាលុយកូនបំណុលមិនបាន បបួលគ្នាស្បថនៅប៉ុស្តិប៉ូលិស…

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០១៨ នៅប៉ុស្តិនគរបាលស្ទឹងមានជយ័ទី១ មានម្ចាស់បណុលនិងកូនបំណុលបាននាំគ្នាមកប្តឹងផ្តល់សមត្ថកិច្ច រឿងជំពាក់លុយជំពាក់គ្នា រវាងអ្នករាប់លុយនិងអ្នកខ្ចីលុយ ដែលសរុបទាំងដើមទាំងចុង១១០០ដុល្លាអាមេរិក ។

ក្រោយពេលខ្ចីលុយបានហើយ ម្ចាស់បំណុលបានតេទូរសព្ទ័ទៅកាន់បុរសជាកូនបំណុល ខណះពេលនោះកូនបំណុលឆ្លើយថា ខ្ញុំមិនសងចង់ទៅប្តឹងសមត្ថកិច្ចណាប្តឹងទៅដោយម្ចាស់លុយក្តៅក្រហាយនិងសម្តីរកូនបំណុលក៏នាំគ្នាមកប្តឹងប៉ូលិសអោយជួយដឹងឮលុះមកដល់ប៉ុស្តិប៉ូលិសស្ទឹងមានជយ័ទី១ ភាគីទាំងសងខាងបានប្រកែកគ្នាបែកអូហូរស្ទឹង ដោយបុរសជាកូនបំណុលបានប្រកែកថា គាត់អត់បាននិយាយពាក្យនេះទេតែស្ត្រីម្ចាស់លុយ ក៏តបថាកូនបំណុលគាត់និយាយពាក្យឈ្លើយបែបនេះដាក់គាត់ដោយមិនអស់ចិត្តដោយមានការសម្របសម្រួលពីសមត្ថកិច្ចផងដែរ ។

 

ភាគីទាំងសងខាងបានទិញធូបម្នាក់មួយបាច់មកស្បថក្នុងប៉ុស្តិប៉ូលិស ហើយអោយសមត្ថកិច្ចធ្វើកិច្ចសន្យាបញ្ចប់រឿងហើយនាំគ្នាទៅផ្ទះវិញរៀងៗខ្លួន។

ប្រភព៖ FB

លង់ខ្លួនជាមួយមិត្តវិទ្យាល័យ ក្លាយជាអ្នកដឹកជញ្ជូននិងស្តុកទុក គ្រឿងញៀនតំលៃ ១០០លាន​បាត

ថៃ ៖​ ក្មេង​ប្រុស​អាយុ​ ១៧ ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​រួម​ជាមួយ​និង​ថ្នាំ​ញៀនជា​ច្រើន​ប្រភេទដូច​ជា​ Methamphetamine ,​ Crystal meth , Ecstasy និង​ Ketamine ដែលមាន​តម្លៃ​រហូត​ដល់​ប្រហែល​ជា​ ១០០ លាន​បាត​ ( ៣ ១១២ ០០០ ដុល្លារ​ ) ដែល​បានរឹប​អូស​យក​ពី​ក្នុង​អគារ​ផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​ក្នុង​សង្គាត់​ Lat Phrao ក្រុង​បាងកក​កាល​ពី​ថ្ងៃពុធ​ ។ ជនសង្ស័យ​វ័យ​ក្មេង​រូប​នេះ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​អគារ Ban Nepphakhun ជាផ្ទះ​ល្វែងមួយ​នៅ​លើ​ផ្លូវ​ Lat Pla Khao ក្នុង​តំបន់​ Chorakhe Bua ប្រហែល​ម៉ោង​ ១០ យប់​ថ្ងៃ​ពុធ​ នេះបើ​តាម​សំដី​លោក​ស្នង​ការ​រង​ Ruechakorn Jorajewut ដែល​បាន​ថ្លែង​ប្រាប់សន្និសីទ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​មុន​និង​ឈាន​ដល់​​ការ​ចាប់​ខ្លួន​យុវជន​ខាង​លើ​រូប​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​សើុប​អង្គេត​មួយ​បាន​រក​ឃើញ​ថា​មាន​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ធំ​មួយ​កំពុង​ប្រតិបត្តិ​ការ​នៅ​ទីក្រុង​បាងកក​ដែល​បាន​ចែក​ចាយ​ថ្នាំ​ញៀន​ដល់​អតិថិជន​របស់​ពួកគេ​នៅ​សង្កាត់​ Chatuchak ,Lat Phrao ,Kannayao ​,Min Buri និង​តំបន់​ក្បែរ​នោះ​ ។ យុវជន​ម្នាក់​នេះ​ត្រូវ​បាន​គេ​តាម​ដាន​អស់​ពេល​ជា​យូរ​មក​​ហើយ​នៅ​ទី​បំផុត​គាត់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​មុខ​កន្លែង​ស្នាក់​នៅ​របស់​គាត់​រួម​ជា​មួយ​កាបូប​ស្ពាយ​ដែល​មាន​ផ្ទុក​ថ្នាំ​ញៀន​ផងដែរ​ ក្រោយ​ពី​បាន​ធ្វើ​ការ​ឆែក​ឆេក្នុង​បន្ទប់​គេង​របស់​គាត់​រួច​គេ​បាន​រក​ឃើញ​ថា​មាន​ថ្នាំ​ញៀន​ជាច្រើន​ ។

ប៉ូលីស​បាន​និយាយ​ថា​គ្រឿង​ញៀនទាំង​អស់​ត្រូវ​បាន​គេរត់ពន្ធមក​ពី​ភាគ​ខាង​ជើង​ទៅ​បាងកក​ ពួកគេ​ជឿថា​បន្ទប់​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រក្សា​ទុក​ថ្នាំ​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ ។ បន្ទាប់​ពី​បាន​ធ្វើ​ការ​សាកសួរ​ជន​សង្ស័យ​រួច​គាត់​បាន​សារភាព​ថាគាត់​បាន​ធ្វើការ​​ជា​អ្នក​ដឹក​ជញ្ជូន​ឥវ៉ាន់​ដោយ​បាន​ផ្ដល់​ថ្នាំ​ញៀន​ដល់​អតិថិជន​របស់​ពួក​គេ​អស់​រយះ​ពេល​ពីរ​ខែ​មក​ហើយ​ ដោយ​គេ​ទទួល​បាន​ប្រាក់​ ១០,០០០ ទៅ ២០,០០០ បាត​សម្រប់​ការ​ដឹក​ជញ្ជូន​របស់​គាត់​ក្នុង​មួយ​ជើង ។​ គាត់​បន្ត​ទៀត​ថា​មិត្តភ័ក្ត​វិទ្យាល័យ​ម្នាក់​របស់​គាត់​ជា​អ្នក​នាំ​អោយ​ធ្វើ​នោះ​ទេ​ តែ​គាត់​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ទិញ​ដូរ​ និង​​ប្រើប្រាស់​គ្រឿង​ញៀន​ទេ​ ៕

ប្រភព ៖ BANGKOK POST
ប្រែសម្រួល ៖ RathDy

ចាងហ្វាងសំដីធ្ងន់ សាន ប៊ុនធឿន ត្រូវបានរងការប្តឹងទាសំណង ៣0,000 ដុល្លា ?

លោកសាន ប៊ុនធឿន ដែលមហាជនបានស្គាល់ថាជាចាងវ៉ាងកាសែត សម្លេងសារព័ត៍មានស្នេហាជាតិ បេលមួយនោះគាត់បានចុះទៅយកពត៍មានមួយកន្លែង ហើយបានធ្វើការឡាយវីដេអូទៅលើបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែមានគរណីហ្វេសបុកឈ្មោះ Khan Sovan ចូលមក Comment ក្នុងផេករបស់គាត់ ដែលគាត់កំពុងតែឡាយនោះ ធ្វើអោយលោកសាន ប៊ុន ខឹង ទៅលើអាខោនហ្វេសប៊ុក ឈ្មោះ Khan Sovan ហើយក៍បានជេរទៅ លើអាខោនហ្វេសប៊ុកសុទ្ធតែ ប៉ាភ្លឿ…។

ដោយឡែក លោក Khan Sovan ក៍បានប្តឹងទៅលោក សាន ប៊ុនធឿន ដោយទាសំណង ៣មឺុនដុល្លា ដោយគាត់បានបង្ហោះសារនៅលើ គរណីគាត់ថា “ថ្ងៃនេះយើងបានសម្រេចចិត្តប្តឹងលោកសាន ប៑ុនធឿននេះជាផ្លូវការហើយ… ៣មុឺនដុល្លា… សូមប្រកាសថាយើងបិទច្រកសុំទោស១០០%!
អាស្រ័យហេតុនេះ សូមអស់លោកបក្សអារលាយរង្សីមេត្តាជ្រាបជាដំណឹងនិងសូមត្រៀមលុយជួយលោកចុងបណ្តឹងរូបនេះផងណាទាន!!!” ៕

តោះបើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpu.kour%2Fvideos%2F590434584674371%2F&show_text=0&width=560

ប្រភព៖ Khan Sovan