ទីបំផុត ឪពុកតិរិច្ឆាន ដែលវាយទាត់ធាក់កូននោះ ត្រូវបានជាប់ខ្នោះសមត្ហកិច្ចហើយ..(មានវិដេអូត)

ភ្នំពេញ៖ ក្រោយពីបែកធ្លាយវិដេអូ ឪពុកបង្កើតវាយកូនខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ ដោយធាក់ផង ទាត់ផង ធ្វើឲ្យក្មេងរងគ្រោះមានកាឈឺចាប់ ដោយយំផង ស្រែកផងសុំអង្វរលោកឪពុកឲ្យឈប់វាយរូបគេទៀត ។

វិដេអូនេះបានបែកធ្លាយកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ ដោយធ្វើឲ្យអ្នកលេងនៅតាមបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចុចស៊ែរតៗគ្នារហូតដឹងដល់សមត្ថកិច្ច ព្រមទាំងបានធ្វើកាឃាតខ្លួនឪពុកចិត្តព្រៃផ្សៃនេះបានហើយគឺនៅថ្ងៃនេះតែម្តង ។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់កុមារារងគ្រោះ ឈ្មោះ ហេង ឡិថុន អាយុ៦ឆ្នាំ ដែលទីកន្លែងស្នាក់នៅផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្រោយពីឃាត់ខ្លួន ពេលនេះជនសង្ស័យកំពុងធ្វើការសាកសួរ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPekmiofficialpage%2Fvideos%2F865163533673945%2F&show_text=0&width=266

ដោយ៖ សុវណ្ណ ដេត

ហួសចិត្ត !! យកសំរាមមួយរម៉ក មកចាក់ចោលមុខផ្ទះគេតើសមអត់..? ហើយបើគេយកមកចាក់នៅផ្ទះយើងវិញគិតមិចដែរ..? គួរពិចារណាលើចំនុចនេះផង…! (មានវិដេអូ)

ក្រុងតាខ្មៅ៖ ឃ្លីបវីដេអូមួយ ត្រូវបានម្ចាស់ផ្ទះយកមកបង្ហោះជាសាធារណះ បន្ទាប់ពីមានបុរសម្នាក់រួមទាំងក្មេងតូចៗ២ទៅ៣នាក់ បានដឹកសំរាមមួយរម៉កមូតូ យកមកចាក់ចោលនៅមុខផ្ទះគាត់ ដោយធ្វើឲ្យគាត់ជាម្ចាស់ផ្ទះមានកាហួសចិត្តយ៉ាងខ្លាំង មិនគួណាមានមនុស្សបែបនេះនៅក្នុងសង្គមខ្មែរយើងសោះ ។

វិដេអូនេះដែរ ត្រូវបានម្ចាស់ផ្ទះថតចេញពីកាមេរ៉ាសុវត្ថិភាពរបស់គាត់ដែលដាក់នៅមុខផ្ទះ បើយើងក្នុងវិដេអូនេះវិញយើងឃើញថា ពិតជាហួសចិត្តខ្លាំងមែនទែន និងសុំឲ្យបងប្អូនជួយគិតគូថា តើទង្វើរបែបនេះត្រឹមត្រូវដែររឺទេ?

យ៉ាងណាមិញ ម្ចាស់ផ្ទះបានបង្ហោះវិដេអូព្រមទាំងបានសសេររៀបរាប់ថា “គ្រាន់តែដឹកសម្រាមមកចោល មួយរ៉ឺម៉កហើយ។ ចុះម្តេច មិនដឹកទាំងឡាន មកចោលផងទៅ។ បងប្អូន ជួយ share រកយុត្តិធម៌អោយផ្ទះនាងខ្ញុំផង ផ្ទះនាងខ្ញុំក៏ត្រូវការស្អាតដែរ មិនមែន មកចោលសម្រាមទាំងរឺមកបែបនេះទេ” ៕

តោះកុំឲ្យខាតពេលយូសូមទស្សនា វិដេអូ ហើយពិចារណាទាំងអស់គ្នាតាមកាគួរ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsophea.phon.5%2Fvideos%2F2129437130417109%2F&show_text=0&width=267

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Sophea Phon

តារាកំប្លែង នាយពែកមី ប្រតិកម្មយ៉ាងខ្លាំង ក្រោយឃើញវីដេអូឪពុកវាយទាត់ធាក់កូនយ៉ាងព្រៃផ្សៃ ព្រោះតែរឿងមួយ…(មានវិដេអូ)

កាលពីម្សិលមិញនេះ ក្រោយពេលវីដេអូមួយបានបែកធ្លាយ​  ឪពុកឃោរឃៅមួយរូប ដែលលើកដៃវាយកូនគ្មានប្រណី ទាំងជេរ ទាំងសម្លុត និងវាយទាត់ធាក់ យ៉ាងសាហាវព្រៃផ្សៃ ក្រោយវីដេអូនេះបានចែករំលែកតៗគ្នា លើបណ្ដាញសង្គម ហ្វេសប៊ុកមក មានមហាជន នាំគ្នាបញ្ចេញកំហឹងយ៉ាងខ្លាំង មាននាក់ខ្លះខឹង និងមិនពេញចិត្ត ចំពោះអំពើហិង្សាដ៍ព្រៃផ្សៃមួយនេះ ។

ហើយសូម្បីតែនាយ ពែកមី ដែលជាតារាកំប្លែងមួយរូបក៏ទ្រាំមិនបាន ឈឺចិត្តជំនួសក្មេងដែរ ហើយគាត់បានសរសេរនៅលើគណនីហ្វេសប៊ុកថា៖ «ពិតជាតិរច្ឆានណាស់ កំហឹងបានអីមកវិញ? តើចិត្តមនុស្សដែលមានមេត្តាធម៌បានទៅណាអស់ហើយ? ហេតុអ្វីប្រើហឹង្សាដល់ក្មេងយ៉ាងនេះ? តើធ្វើនេះចង់បានអ្វី? ទោះជាកូនចុងកូនដើមក៏ដោយក៏មិនត្រូវបង្ហាញអំពើរលាមកថោកទាបបែបនេះដែរ កុំអោយអាប់យស ធ្លាក់ខ្លួនជាប់ទោសដោយសារហឹង្សា ! សូមកុំយកភ្លើងកំហឹងដុតរោលសេចក្តីខ្លួនឯងធ្វើអី»៕

(វិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPekmiofficialpage%2Fvideos%2F865163533673945%2F&show_text=0&width=266

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Pek Mi CBS

តើពិត ឬក៍មិនពិត!! អ្នកគ្រូម្នាក់ពពោះ ជិះម៉ូតូ២៦គីឡូម៉ែត្រក្នុង១ថ្ងៃ ទៅបង្រៀន៣ខែ អត់ឃើញបើកប្រាក់ខែ ទើបដាច់ចិត្តបង្ហោះសារជាលើកចុងក្រោយថា…

ខេត្តបាត់ដំបង ៖ អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា ដែល​បង្រៀន​នៅ​សាលា​បឋម​សិក្សា​កំ​ប៉ូវ ក្នុង​ខេត្តបាត់ដំបង ទ្រាំ​លែង​បាន ក៏​បាន​សរសេរ​សារមួយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៨​នេះ ដែល​ប្រាក់​​បៀ​វត្សអ្នកគ្រូ​មិន​ត្រូវ​បាន​បើក​អោយ​អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ ។

អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា បង្ហោះ​សារ​អោយ​ដឹង​ថា «​និយាយ​លើក​ចុង​ក្រោយ​សម្រាប់​អាជីព​ជា​គ្រូបង្រៀន
ខ្ញុំ​ពោះធំ ជិះ​ម៉ូតូ​ឡើង​ចុះ​ទៅ​បង្រៀន​រាល់ថ្ងៃ ចំងាយ​ដី ១៣​គីឡូ ទៅ​មក ២៦​គីឡូ ចូល​បម្រើ​ការងារ​វិញ​នៅ​ដើមខែ​បី គ្រាន់តែ​រត់​ពាក្យសុំ​ប្រាក់​បៀ​វត៍ ឡើង​ចុះ​មន្ទីរ​ដើម្បី​សុំ​ឲ្យ​គេ​ចុះហត្ថលេខា គឺ​មិន​តិច​ជាង ២០​ដង​ទេ គឺ​ទៅ​មិន​ដែល​ជួប​ប្រធាន​មន្ទីរ ខ្ញុំ​រត់​ពាក្យសុំ​តាំងពី​ដើមខែ​បី រហូត​ដល់​ខែ​៥ បាន​ខ្ញុំ​បាន​ជួប​ប្រធាន​មន្ទីរ​ចុះហត្ថលេខា ។

ចុះ​រួច​លោក​ប្រធាន​ប្រាប់​ថា មិនយូរ​ទេ អាទិត្យ​ក្រោយ​អ្នកគ្រូ​ទទួល​បាន​ប្រាក់ខែ​ហើយ ហើយ​ខាង​ខ្ញុំ​នឹង​បើក​កុង​ធានា​គារ​ជូន​អ្នកគ្រូ​វិញ ។ មួយ​អាទិត្យ​ហើយ​មួយ​អាទិត្យ​ទៀត រហូត​មក​ដល់​ថ្ងៃនេះ ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់ខែ​នៅឡើយ​ទេ ហើយ​ប្រាក់ខែ​នោះ គឺ​នៅ​ប្រធាន​គណនី​ជា​អ្នក​កាន់ ។

ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​គួរតែ​លោកគ្រូ​អ្នកគ្រូ ដែល​ជា​អ្នក​កាន់​លុយ​នឹង​យល់​ផង​ថា គ្នា​(​ខ្ញុំ​) ចូល​បម្រើ​ការងារ​បី​ខែ​កន្លង​មក​ហើយ ដោយ​មិន​បាន​ទទួល​ប្រាក់ខែ​សម្រាប់​ចាយវាយ ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃនេះ តើ​គ្នា​លំបាក​ប៉ុ​ន្មាន ? ឯណា​លុយ​ចំណាយ​ប្រចាំ​ថ្ងៃ​សម្រាប់​សាំង​ម៉ូតូ​ទៅ​បង្រៀន ឯណា​លុយ​សម្រាប់​អាហារ​ហូប​ចុក ? គ្នា​សម្បត្តិ​ត្រឹម​គ្រូបង្រៀន​តើ​គ្នា​មាន​លុយ​មកពីណា​សម្រាប់​ដេកស៊ី​ទៅ ? រវល់​តែ​ជាប់​បង្រៀន​មាន​ពេល​ឯណា​ទៅ​ធ្វើ​ការងារ​ដទៃ​ដើម្បី​បាន​កម្រៃ​យក​មក ?

ខ្ញុំ​យល់​ហើយ​ថា​ប្រាក់ខែ​ពួក​អ្នក​គង់តែ​បើក​ឲ្យ តែ​ខ្ញុំ​ត្រូវ​ចំណាយពេល​ចាំ​ប៉ុន្មាន​ខែ​ទៀត ? អ្នកធ្វើការ​បម្រើ​រដ្ឋ​ដូច​គ្នា អ្នក​គួរតែ​យល់​ហើយ​ថា អ្នក​ការងារ​រដ្ឋ គឺរ​ស់បាន​ដោយ​ប្រាក់ខែ​តិចតួច​នេះ ចុះបើ​អ្នកជា​ខ្ញុំ​វិញ ដែល​ខំ​ទៅ​ធ្វើការ​ទាំង​ពោះធំ ហើយ​គ្មាន​ប្រាក់ខែ ជិះ​ចុះ ជិះ​ឡើង តើ​ពួក​អ្នក​គិត​ម៉េច​វិញ ? អ្នក​ក៏​យល់ ក៏​ដឹង​ថា​មនុស្ស​ស្រី​ពោះធំ គឺ​ឃ្លាន​យ៉ាងម៉េច ? ចុះបើ​ក្នុង​កាបូប​រកតែ​លុយ​ចាក់​សាំង​ដើម្បី​ទៅ​បំពេញ​តួនាទី​របស់​ខ្លួន​គ្មាន​ផង តើ​មាន​លុយ​ឯណា​សម្រាប់​ទិញ​របស់​ហូប​នោះ ? នេះ​បី​ខែ​ជាង​ហើយ មិនមែន​បី​ថ្ងៃ​ទេ​ណា​អស់លោក ធ្វើ​ជា​អ្នកដឹកនាំ​គេ ធ្វើ​ជា​ម៉ែឪ​គេ គួរតែ​ចេះ​គិត​ពី​សុខទុក្ខ​របស់​កូនចៅ​ផង ខ្ញុំ​អាចរ​ស់បាន​ដោយ​ប្រកប​របប​ផ្សេង តែ​ដោយសារ​ស្រឡាញ់​ការងារ​មួយ​នេះ បាន​ចេះ​តែ​ប្រឹងប្រែង​ប្តូរ​បន្ត​ទៅ​មុខ តែ​ពេល​នេះ​ប្រហែលជា​ខ្ញុំ​ត្រូវ​បញ្ចប់​ការងារ​នេះ​ហើយ ព្រោះ​ក្រពះ​វា​ឃ្លាន​» ។

 

ជុំវិញ​ការ​លើក​ឡើង​របស់​អ្នកគ្រូ សុជាតា ខាងលើ​នេះ អង្រុត​ព័ត៌មាន​នៅ​មិន​ទាន់​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។

ទោះជា​យ៉ាងណា សារ​ដែល​អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា បាន​បង្ហោះលើហ្វេសប៊ុក​​ បាន​ប្រមាណ​ជាង​១០​ម៉ោង​ប៉ុណ្ណោះ ក៏​ត្រូវ​លុប​ចោល​វិញ ដោយ​អ្នកគ្រូ បញ្ជាក់​ថា «​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់ សូម​អធ្យាស្រ័យ​ផង ពេល​នេះ​ខ្ញុំ​បាន​លុប​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ផុស ពី​ទុក្ខ​លំបាក​របស់ខ្ញុំ ចោល​ហើយ ដោយ​មានការ​សម្របសម្រួល​ពី​ថ្នាក់លើ​» ។ បើ​ខ្ញុំ​មិន​ផុស​ពី​ទុក្ខ​លំបាក​របស់ខ្ញុំ ប្រហែលជា​អ្នក​ធ្វើ​ដេក​លក់​បាត់​ទៅ​ហើយ…. ។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា ក៏ធ្លាប់​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន ត្រូវ​បាន​គេ​លើក​ស​សើ​រថា អ្នកគ្រូ​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ចំពោះ​សិស្ស​ទូទៅ ជាក់ស្តែង​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ស្រី​ម្នាក់​ បាន​ចូល​រៀន​ដូច​ក្មេង​ដទៃ​ទៀត បន្ទាប់​ពី​ក្មេង​ស្រី​រូប​នោះ​បាន​អើត​តាម​បង្អួច​ លួច​មើល​សកម្មភាព​បង្រៀន​របស់​អ្នកគ្រូ អំឡុង​ឆ្នាំ​២០១៦ ៕

ប្រភព៖ Heng Ly

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាល

(ភ្នំពេញ)៖ ព័ត៍មានបឋម នៅវេលាម៉ោង ប្រមាណ ១ៈ៤០នាទី ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៨ អគ្គិភ័យ​នៅតែឆាបឆេះផ្ទះ​ល្វែងជាន់ទី១ យ៉ាងសន្ធោរសន្ធៅ​ នៅឡើយទេ​ បើគិតមកទល់ម៉ោង០៣រសៀល​នេះ​ នៅផ្លូវ១៣៦ កែងផ្លូវ១៣ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពេលនេះ សមត្ថកិច្ចពន្លត់អគ្គិភ័យ កំពុងចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1851246515175308%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1851246511841975%2F&show_text=0&width=560

ប្រភព៖ FB

មានចំណេះដឹងប៉ុណ្ណឹងដែរ មិនគួណាទៅធ្វើបែបណឹងសោះ…(ចុចអានបន្ត)

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនយុវជនម្នាក់ ជំនាញHack ចូលគណនយ្យ Facebook មើលតាមការLive ផ្ទាល់លក់ផលិតផល គណនយ្យ Facebook របស់ជនរងគ្រោះមានឈ្មោះ Ana Brand Brands ហើយលួចយកលេខកូដសម្ងាត់ជនរងគ្រោះយកលុយតាម រយៈក្រុមហ៊ុនវេរ លុយទ្រូម៉ានី តាម រយៈភ្ញៀវវេរលុយមកឲ្យជនរងគ្រោះ) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ ទឹក ល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧និង២០នាទី កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (ចូល មើលតាមការ Live ផ្ទាល់លក់ផលិតផល គណនយ្យ Facebook របស់ជនរងគ្រោះមានឈ្មោះ Ana Brand Brands ហើយលួចយកលេខកូដសម្ងាត់ជនរងគ្រោះយកលុយតាម រយៈក្រុមហ៊ុនវេរ លុយទ្រូម៉ានី តាម រយៈភ្ញៀវវេរ លុយមកឲ្យជនរងគ្រោះ) (ជនរងគ្រោះឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចយើង) ប្រព្រឹត្តកាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១២,១៣ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទីតាំងលក់និងLive ផ្ទាល់ផ្ទះលេខ៦០ ផ្លូវ លេខ១៨៦ក្រុមទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ហៅ ម៉េងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ សាកលវិទ្យាល័យនីតិ សាស្រ្ត ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៤ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សុខ ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផលិតផលខោអាវ និងគ្រឿងហូបតាមអនឡាញ (Live FacebooK លក់ ) ស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ១៨៦ ក្រុម ទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សំភារ:បាត់បង់មាន៖ ទឹកប្រាក់សរុបចំនួន៤៥០០$ (បួនពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក ) ។
វត្ថុតាងទទួលមាន៖ វិក័យបត្រវេរលុយ និងលេខកូដសម្ងាត់ដកលុយរបស់ក្រុមហ៊ុនវេរលុយ ទ្រូម៉ានី ចំនួន០២សន្លឹក មានទឹកប្រាក់សរុបចំនួន១៦៣$ (មួយរយហុកសិបបីដុល្លារ សហរដ្ឋអាមេរិក) ទទួលពីជនរងគ្រោះឈ្មោះ សុខ ស៊ីណា ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា កាលពីកំឡុងក្នុងខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះឈ្មោះ សុខ ស៊ីណា បាន បើកផ្សព្វផ្សាយលក់ផលិតផលខោអាវ និងគ្រឿងហូប លក់តាមការLive ផ្ទាល់ គណនយ្យ Facebook ឈ្មោះ Ana Brand Brands ដោយលក់តាមអនឡាញ ឲ្យភ្ញៀវជាម៉ូយនៅតាមបណ្ដារាជធានី និងខេត្ត និងក្រៅប្រទេសផង ដោយពេលជនរងគ្រោះអនឡាញលក់( Live ផ្ទាល់) គឺបានដាក់លេខ ទូរស័ព្ទ(‪015 969798‬ និងលេខ0888 969798 ) ដាក់នៅខាងលើក្នុងពេលកំពុងLive ដើម្បីឲ្យភ្ញៀវទំនាក់ទំនងមកទិញ និងងាយស្រួល ភ្ញៀវវេរលុយមកឲ្យវិញពេលដែលភ្ញៀវកម៉ង់ឥវ៉ាន់រួច ដោយវេរលុយតាម រយៈក្រុមហ៊ុនវ៊ីង , អ៊ីម៉ានី និងទ្រូម៉ានី លុះមកដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ជនរងគ្រោះបានបាត់លុយដែលភ្ញៀវកម៉ង់ឥវ៉ាន់វេរមកឲ្យខ្លួន ហើយនៅពេលដែលជនរងគ្រោះបានទូរស័ព្ទទៅភ្ញៀវដែលកម៉ង់ឥវ៉ាន់នោះប្រាប់ថាគេវេរលុយឲ្យរួចហើយតាមលេខ ទូរ ស័ព្ទ015969798 និងលេខ ‪0888969798‬ ក្នុងពេលនោះជនរងគ្រោះបានចាប់ផ្ដើមបាត់លុយជាបន្តបន្ទាប់ ទឹកប្រាក់សរុបចំនួន៤៥០០$ (បួនពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក ) ។

លុះក្រោយមកជនរងគ្រោះបានជូនដំណឹងទៅខាងបណ្ដាក្រុមហ៊ុនវេរលុយទាំងអស់បើមានជនណាមកយកលេខរបស់ខ្លួនដែល មានលេខ ‪015969798‬ និងលេខ ‪0888969798‬ មកបើកលុយយកសូមទូរស័ព្ទមកប្រាប់ខ្លួនផង រហូតមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្រាប់តែមានជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានមកលួច បើក យកលុយរបស់ជនរងគ្រោះទៀតអស់មួយបុងចំនួន៦៧$ (ហុកសិបប្រាំពីរដុល្លារសហរដ្ឋអាមេរិក ) បើកនៅសាខាទ្រូម៉ានី សង្កាត់ចោមចៅទី៣ ហើយគេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០:១០នាទី ស្រាប់តែមានជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ដដែលបានមកលួច បើកលុយទៀត ក៏ត្រូវបានខាងសា់ខាក្រុមហ៊ុនវេរលុយទ្រូម៉ានី នៅខាងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទូរស័ព្ទប្រាប់ជនរងគ្រោះហើយជនរងគ្រោះនិងបងប្អូនក៏បានទៅឃាត់ខ្លួនជនសង្ស័យខាងលើយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ បានសារភាពថា ៖ ខ្លួនបានមកលួចបើកយកលុយរបស់ជនរងគ្រោះនេះបាន៤ដង មកហើយដោយប្រើប្រាស់លេខទូរស័ព្ទដៃរបស់ជនរងគ្រោះយកទៅបើក ដែល មានលេខ ‪015969798‬ និងលេខ ‪0888969798‬ ហើយមានលេខកូដរបស់ភ្ញៀវដែលផ្ញើមកឲ្យដើម្បីយកទៅបើកយកលុយ ដែល មានទឹកប្រាក់សរុបចំនួន១៦៣$ (មួយរយហុកសិបបីដុល្លារសហរដ្ឋអាមេរិក) ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា

ស្រីស្អាត បើករថយន្តមិនប្រយ័ត្នក៍…(មានវិដេអូ)

ភ្នំពេញ៖ ស្រីស្អាត បើករថយន្តបុករថយន្តមួយគ្រឿងទៀតនៅក្រោយវិទ្យាល័យ ព្រះស៊ីសុវត្ថិ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ ដែលស្ថិតតាមបណ្តោយផ្លូវ ១៧៨ កែងផ្លូវ៥១ ក្នងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសម្តីនារីរូបស្រស់បានប្រាប់ថា រូបគាត់ជាអ្នកបើកបររថយន្ត ហាយប្រីត​ និងមានមិត្តភ័ក្តប្រុសស្រី២នាក់ទៀត​ រួមដំណើរជាមួយ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៨ ពីកើតទៅលិច ក្នុងល្បឿងលឿន តែពេលមកដល់ចំណុចផ្លូវបំបែកជាបួនកែងផ្លូវ៥១​ នៅក្រោយវិទ្យាល័យព្រះស៉ីសុវត្ថិនោះ រូបគាត់មិនបានបន្ថយល្បឿនទេ ក៏ស្រាប់តែមានរថយន្ត​ CRV នោះបើកចេញមក ទើបគាត់ព្យាយាមកាច់ចង្កូតគេចចេញដែរ តែគេចមិនផុតក៏ជ្រុលទៅបុកចំរថយន្តខាងមុខ រួចក៏រេចង្កូតក្លាយជាបែបហ្នឹងតែម្ដង​ តែសំណាងល្អ​ មិនបង្កអោយមានអ្នករងរបួសនោះទេ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1850982231868403%2F&show_text=0&width=560

ប្រភព៖ FB

បុរសម្នាក់ បើករថយន្តLEXUS GX-470រេចង្កូតដាំក្បាលចូលផឹកទឹកប្រឡាយ…(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ព្រឹក ថ្ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់វរលាម៉ោង៦និង២០នាទីព្រឹកថ្ងៃដដែល ទើបស្ទូចយករថយន្តចេញពីកន្លែងកើតហេតុបាន ។

រថយន្តធ្លាក់ទឹក១គ្រឿងនោះម៉ាក EXUS GX-470 ពណ៍កាកអំពៅ ពាក់ស្លាកលេខភ្នំពេញ2AJ-2902 បើកបរដោយបុរសចំណាស់មិនស្គាល់ឈ្មោះម្នាក់ ។ ចំណែកបុរសម្នាក់មានសក់វែងកន្ទ្រើងប្រះស្មាស្លៀកខោខ្លីពណ៍ស ពាក់អាវយឺតពណ៍ក្រហមដៃខ្លី ពាក់មួកទាហ៊ានមានស៊ីញតករឹមត្រូវនិងស្បែកជើងផ្ទាត់នោះ ។ បានប្រាប់ថាខ្លួនឈ្មោះមាស សារិទ្ធ គឺជាកូនប្រុស លោកមាស សារ៉ាន់ ដែលជាអ្នកចម្រៀង ជាអ្នកបើករថយន្តទៀតផង ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបាន បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសមដែរ ។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងកម្រោលតែម្ដង ។ ខណៈនោះមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសនោះឡើយ ហើយរហូតដល់ម៉ោង៦និង១០នាទីព្រឹកថ្ងៃដដែលទើបម្ចាស់យករថយន្តស្ទូចទៅស្ទូចរថយន្តនេះចេញពីទឹកទៅធ្វើការជួសជុលដោយខ្លួនឯង ៕

ហួសចិត្ត!! គ្មួយចិត្តតិរឆ្ឆាន ខឹងខ្ចីលុយពូឯងមិនបាន ទៅចាប់ក្មួយស្រី រំលោភទុកជាកាសងសឹក…(ចុចអានបន្ត)

ភ្នំពេញ ៖ នគរបាលឃាត់ខ្លួន បុរស​ម្នាក់​បន្ទាប់ពីប៉ុនប៉ង​រំលោភ​ក្មួយ​ស្រី តែ​មិន​បាន​សម្រេចខណៈខឹង​ខ្ចី​លុយ​ឪពុក​មារបស់នារីរងគ្រោះ១​ម៉ឺន​រៀល​មិន​បាន ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​​១រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនរង​គ្រោះ​​ អាយុ​១៦​ឆ្នាំ មានស្រុកកណើតនៅ​ខេត្តតាកែវ ។ ចំណែកជនសង្ស័យ​មានឈ្មោះ ពៅ ឡុ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះបានអោយដឹងថា ​នៅ​មុន​ពេល​កើតហេតុ​រូប​នាង​បាន​ចូល​ដេក​ដោយ​ចាក់​គន្លឹះទ្វារ​ជា​ធម្មតា និង​បើកភ្លើង ហើយ​បន្ទាប់​មក​នាង​បាន​មើល​ទូរស័ព្ទ​រហូត​ជិត​កណ្តាល​អា​ធ្រា​ត្រ ទើប​នាង​ដេក​លក់ ពេល​នាង​បានដឹង​ខ្លួន ឃើញ​ភ្លើង​បិទ ហើយ​ឃើញ​ជនសង្ស័យ​យក​ខ្នើយ​មក​ខ្ទប់មាត់​ នាង​ស្រែក​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​ពី​ឪពុកមា​ឈ្មោះ ប៉ុ​ល ច​ន្ថា មុខរបរ​លក់​ស្រា រស់នៅ​បន្ទប់​ជិត​គ្នា​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​ប្រមាណ​៤​ទៅ​៥​ល្ងាច ជនសង្ស័យ​ខាងលើ​បាន​ជឿ​ស្រា​គាត់​ចំនួន​មួយ​លី​ត្រ ហើយ​ខ្ចី​លុយ​គាត់​ទៀត​ តែ​គាត់​មិន​ឲ្យ​លុយឲ្យ​ជឿ​តែ​ស្រា លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ប្រពន្ធ​របស់​គាត់​លឺ​សូរ​សម្រែក​នៅ​ក្នុង​បន្ទប់​ជន​រង​គ្រោះ​នៅ​ពេល​នោះ ស្រាប់តែ​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់​ក្មួយ​ស្រី​គាត់ តែ​មិន​ទាន់​បាន​រំលោភ​ឡើយ គ្រាន់តែ​បាន​យក​ខ្នើយ​ខ្ទប់មាត់​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ឪពុកមា និង​ម្ដាយមីង​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ភ្លាម​ៗ​ផង​ដែរ ។

នៅចំពោះមុខសមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ខ្ចី​លុយ ឪពុកមា​របស់​នាង​មែន លុះ​នៅ​ម៉ោង​កើតហេតុ​គាត់​បាន​ទៅ​ធាក់​ទ្វារ​ឪពុកមា​ដែល​លក់​ស្រា ចំនួន​មួយ​ជើង ហើយ​និយាយ​ថា​គ្រាន់តែ​លុយ​១០០០០​រៀល​ខ្ចី​មិន​បាន​ដែរ រួច​បាន​ដើរទៅ​បន្ទប់​នារី​រង​គ្រោះ​ខាងលើ​ដោយ​ធាក់​ទ្វារ​នារី​រង​គ្រោះ​ចំនួន​២​ជើង បណ្ដាល​ឲ្យ​របូតគន្លឹះទ្វារ ហើយ​បាន​ចូល​បន្ទប់​នារី​រង​គ្រោះ​មែន តែ​មិន​បាន​ធ្វើ​អី​ផ្សេង​នោះ​ឡើយ ហើយ​បន្ទាប់​មក​ស្រាប់តែ​ឪពុកមា និង​ម្ដាយមីង​នារី​រង​គ្រោះ​បាន​មក​វាយ និង​ចាប់​តែ​ម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ជួយshare អោយគាត់ល្បីផង! ចុមសាហាវមេះលេង សុទ្ធតែកាំភ្លើងចឹងហ្មងពេលផឹកសុី

មានវីដេអូមួយ បានចែកចាយពេញបណ្តាញសង្គម បង្ហាញនូវសកម្មភាពបុរសម្នាក់ បានសម្ញែងកាន់កាំភ្លើងនៅក្នុងវង់ផឹកស៊ីមួយ ធ្វើឲ្យមហាជនជាច្រើនបានសម្តែងការរិះគន់យ៉ាងខ្លាំងដល់បុរសរូបនោះ ដែលលេងសើចមិនសមគួរដោយយកកាំភ្លើងមកកាន់នៅក្នុងវង់ផឹកស៊ី។​

ដោយមានការលើកឡើងពីមហាជនថា ”ជួយshare អោយគាត់ល្បីផង! ចុមសាហាវមេះលេង សុទ្ធតែកាំភ្លើងចឹងហ្មងពេលផឹកសុី  បើចឹងមែនព្រលឹងដឹងថាចេញសុីព្រលឹតបាត់ហើយ តើកាំភ្លើងជ័រ រឺមែនទែនមានតែ សមត្ថកិច្ចទេទើបអាច រកហេតុផលបាន”។

យ៉ាងណាមិញគេពុំបានស្គាល់នូវអត្តសញ្ញាណបុរសដែលបានកាន់កាំភ្លើងនៅក្នុងវង់ផឹកស៊ីនោះទេ ប៉ុន្តែមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានសំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ និងសុំឲ្យមានឃាត់ខ្លួនបុរសខាងលើយកទៅសាកសួរអប់រំចាត់ការតាមនីតិវិធី៕

ប្រភព៖ Cambodia Agency News