រដ្ឋសភាប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ នៅព្រឹកថ្ងៃទី៧ ខែមិថុនានេះ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានតំណាងរាស្រ្តពេលផ្តើមប្រជុំចំនួន ១០៩រូប។
អង្គសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ មកធ្វើការពិភាក្សានិងអនុម័ត នៅក្នុងសម័យប្រជុំនាឱកាសនេះ។ សេចក្តីព្រាងច្បាប់ទំាងនោះមាន សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា។ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៦៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តង់ដាកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ចូលរួមត្បាញក្រមាក្រឡាទី១០០០ម៉ែត ដែលជាក្រម៉ាវែងជាងគេលើពិភពលោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមត្បាញក្រមាក្រឡាទី១០០០ម៉ែត ដែលជាក្រម៉ាវែងជាងគេលើពិភពលោក ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក។

សូមជម្រាប​ថា យុទ្ធនាការក្រមា៖ បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖ ១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ និង៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។​

បន្ទាប់ពីបានចូលរួមត្បាញក្រមារួចរាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាការតាំងបង្ហាញនូវសកម្មភាពផ្សេងៗ ដែលបានរៀបចំក្នុងយុទ្ធនាការត្បាញក្រមា ដែលមានការតាំងបង្ហាញពីផលិតផលក្រមានៅទីនេះ ព្រមទាំងបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមការងារនៅទីនេះ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្បាញក្រមាក្រឡាទី១០០០ម៉ែត នៅវាលព្រះមេរុ (វាលព្រះមេន)

សូមជម្រាប​ថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖
១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ
៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។​
បន្ទាប់ពីបានចូលរួមត្បាញក្រមារួចរាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាការតាំងបង្ហាញនូវសកម្មភាពផ្សេងៗ ដែលបានរៀបចំក្នុងយុទ្ធនាការត្បាញក្រមា ដែលមានការតាំងបង្ហាញពីផលិតផលក្រមានៅទីនេះ ព្រមទាំងបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមការងារនៅទីនេះក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ៕

អុញនោះ!!!! កញ្ញាស្រស់ស្អាត កាយ លីតា នៅមិនសុខចិត្តទេ បានប្តឹងចោទពីបទចាប់រំលោភ និងទារប្រាក់៥ម៉ឺនដុល្លារ

(បន្ទាយមានជ័យ)៖ ដំណើររឿងបានបន្តភាគ ដោយសារតែភាគីខាងស្រី បានដាក់ពាក្យប្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយចោទពីបទចាប់រំលោភ ហើយធ្វើការទាមទារសំណងជំងឺចិត្តរហូតដល់៥ម៉ឺនដុល្លារ។
រឿងអាស្រូវ នៃទំនាក់ទនងស្នេហារវាង អតីតព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ និងកញ្ញាស្រស់ស្អាត សាច់សខ្ចី កាយ លីតា ដែលធ្វើឱ្យកក្រើកពេញបណ្តាញសង្កម Facebook នោះ នៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ បើទោះបីអន្ទិត ស្រិល វណ្ណា ត្រូវបានចាប់ផ្សឹកកាលពីម្សិលមិញ ក៏ដោយនោះ។

 

លោកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថានៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានទទួលបណ្តឹងពីឈ្មោះ កាយ លីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានប្តឹងរាយការណ៍ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០២យប់ឈ្មោះ ស្រិល វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ ជាចៅអធិការវត្តភ្នំបាក់លើ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានមកសុំសឹង (សុំដេក) នៅផ្ទះរបស់ខ្លួនចំនួន០២យប់។
លុះដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២១៖០០នាទីយប់ ខ្លួនបានយកភេសជ្ជៈទៅប្រគេនលោក (លោកសង្ឃ ស្រិល វណ្ណា) ហើយត្រូវបានព្រះសង្ឃអង្គនេះ បានចាប់បង្ខំរួមភេទជាមួយខ្លួន រហូតបានសម្រេចដោយសន្យាថាខែវិច្ឆិកា ឆ្នាំ២០១៨ និងលាចាកសិក្ខាបទចូលស្តីដណ្តឹងយកធ្វើជាប្រពន្ធ លុះពេលបានខ្លួនប្រាណហើយឈ្មោះ ស្រិល វណ្ណា បានបិទទូរស័ព្ទមិនព្រមចូលមកដោះស្រាយជាមួយខ្លួន ទើបខ្លួនបង្ហោះឃ្លឹបវីដេអូដែលលោកសង្ឃ ស្រិល វណ្ណា បានប្រឡែងជាមួយខ្លួន និងឆាន់ពោតស្ងោនោះឲ្យសាធារណជន និងលោកសង្ឃ ស្រិល វណ្ណា បានឃើញ ព្រមទាំងសុំឲ្យសមត្ថកិចជួយរកយុត្តិធម៌ជូនខ្លួន និងទាមទាសំណងជំងឺចិត្តចំនួន៥០.០០០ដុល្លារ។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តថា «ករណីនេះជំនាញយើង កំពុងស្នើសុំទៅអយ្យការដើម្បីបើកការសើបអង្គេតបឋម»។
សូមបញ្ជាក់ថា កាលពីម្សិលមិញ ក្រោយបញ្ចប់ការឆ្លងឆ្លើយគ្នា ក្នុងសន្និសីទសារព័ត៌មាន ថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ បានសម្រេចចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យហើយ។

នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃដដែលនេះ មានការនិមន្ដចូលរួមពីថ្នាក់ដឹកនាំសង្ឃ មន្ដ្រីធម្មការ មន្ដ្រីសាលាខេត្ត ព្រះចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា ដែលជាអ្នកពាក់ព័ន្ធនឹងនារីឈ្មោះ កែ លីតា ដែលស្ថិតនៅក្នុងរូបភាព និងវីដេអូជាមួយព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ និងអ្នកសារព័ត៌មានជាច្រើននាក់។

ក្រោយការឆ្លើយឆ្លងគ្នាពីសំណាក់អ្នកពាក់ព័ន្ធនៅទីបំផុតទៅ ថ្នាក់ដឹកនាំសង្ឃ ក៏បានសម្រេចចាប់ផ្សឹកព្រះចៅអធិការដែលពាក់ព័ន្ធជាមួយស្រីញី នៅថ្ងៃនេះតែម្ដង ហើយនីតិវិធីបន្ដទៀត ឬការប្ដឹងផ្ដល់គ្នារវាងភាគីទាំង២ នឹងធ្វើឡើងនៅពេលក្រោយ៕

ក្តៅៗ!! តារាកំប្លែង នាយពាក់មី បាននិយាយអំពីរឿង ពោតដែលកំពុងតែ…(មានវិដេអូ)

ពេលនេះតារាកំប្លែង នាយពាក់មី បាននិយាយអំពីរឿង ពោតដែលកំពុងតែល្បីខ្លាំងនៅបណ្តាញសង្គមហ្វេសប៊ុក។

គាត់បាននិយាយថា មានបងប្អូនខ្លះបានឆាតមកឲ្យគាត់លេងកំប្លែងរឿងពោត ថតជារឿងពោត ដឹងតែល្បីម៉ង តែគាត់បានបកស្រាយទៅវិញថា គាត់អគុណដែលបានឲ្យយោបល់ដែរទាក់ទងជាមួយនឹងកាលេងរឿងពោត ដែលគេកំពុងតែល្បីខ្លាំងនៅក្នុងប្រទេសយើង ហើយគាត់បានបកស្រាយបន្ថែមទៅកាន់បកប្អូនដែរបានឆាតមកគាត់ទៀតថា រឿងពោតនេះ ទាក់ទងជាមួយនឹងរឿងអាស្រូវរបស់ព្រះសង្ឃ រឿងអាស្រូវរបស់សាសនានៃរដ្ឋដូច្នេះគាត់សុំមិនលេងទេ ។

ដូចនេះដើម្បីឲ្យកាន់តែច្បាស់សូមបងប្អូនមកទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPekmiofficialpage%2Fvideos%2F861315760725389%2F&show_text=0&width=260

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Pek Mi CBS

គួឲ្យអាសូរណាស់!! ម្តាយចិត្តអប្រិយ បោះបង់កូនស្រីក្នុងព្រៃ តែបានជួយសង្គ្រោះពីសំបុកស្រមោចក្នុង..(ចុចអានបន្ត)

(សៀមរាប)៖ ម្តាយចិត្តអប្រិយម្នាក់ បានដាច់ចិត្តយកកូនខ្លួនបង្កើតដែលទើបនឹងប្រសូត្របាន២ថ្ងៃ យកទៅបោះចោលក្នុងព្រៃ។

ប៉ុន្តែទារិកាកម្សត់នោះ ត្រូវបានគេប្រទះឃើញហើយក៏នាំយកមកសង្ក្រោះ នៅមន្ទីរពេទ្យកុមារ អង្គរក្រុងសៀមរាប ខេត្តសៀមរាប ឥឡូវទារិកានៅមានជីវិតនៅឡើយ។


ទារិកាដែលត្រូវគេបោះចោលនេះ ត្រូវបានប្រទះរកឃើញនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨
នៅក្នុងព្រៃមួយកន្លែងក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប
ខណៈពេលដែលស្ត្រី២នាក់កំពុងដើររកកាប់អុស ក្បែរកន្លែងនោះ ក៏បានលឺសម្លេងយំចេញពីក្នុងព្រៃ ហើយពួកគាត់ទៅមើលក៏ប្រទះឃើញទារិកាខាងលើ។


ក្រោយពីឃើញទារិកាដ៏អភ័ព្វនោះ ពួកគាត់ក៏បានរាយការណ៍មកសង្កាត់គោកចក ហើយសហការគ្នាចុះទៅយកទារិកា រួចហើយក៏បញ្ជូនមកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដើម្បីសង្គ្រោះបានទាន់ពេលវេលា តែ
ចំពោះឪពុកម្តាយទារិការូបនោះគេមិនទាន់ដឹងឬស្គាល់ នៅឡើយទេ៕

ប្រភព៖ FB
ដោយ៖ សុវណ្ណ ដេត

ក្តៅៗ! ពេលនេះអន្តិត ស្រិល វណ្ណា ត្រូវបានប៉ូលិសដោះលែងឲ្យមានសេរីភាពហើយ ដោយសារតែ..(ចុចអានបន្ត)

ក្រោយពីចាប់ផ្សឹកអន្ទិត ស្រឹល វណ្ណា ពេលនេះត្រូវបានសមត្ថកិច្ចដោះលែងអោយមានសេរីភាព ឡើងវិញហើយ និងបានត្រលប់មកផ្ទះជួបជុំញាតិមិត្តបងប្អូន ជាធម្មតា !

ទោះបីជាគាត់លែងក្លាយជាព្រះសង្ឃ តែវិជ្ជាគុណគាត់ នៅតែមានខ្លាំងក្នុងខ្លួន និងទទួលព្យាបាល ជំងឺជូន អូនៗ ដែលសាច់ស្អាតក្មេងខ្ចីបានដូចមុន និង សុីពោតដោយគ្មានការភិតភ័យដូចមុនឡើយ ។

ម្តាយខាងស្រីពុំទាន់សុខ៧០ នៅឡើយទេ! តែប្រជាពលរដ្ឋ បានអោយម្តាយខាងស្រី ឈប់ប្តឹងផ្តល់ទៅ! និងព្រមទទួល យកការពិត នៃការខុសទាំងសងខាង
និងអោយ អ្នកទាំង២ រៀបការ ជាមួយនិងគ្នាតែម្តងទៅ !
ព្រោះអ្នកទាំង២នេះ ល្អូកល្អើនគ្នា ក៏មិនតិចឆ្នាំដែរ ។

ម្យ៉ាងទៀតម្តាយខាងស្រី ក៏ដឹងរឿងនិង ក៏សង្ងំ យូរណាស់ហើយដែរ តែមុខមហាជនធ្វើមិនដឹងរឿងស្អីបន្តិចសោះ។ សូម្បីតែឡានលោក Lexus 470 ក៏នាំគ្នា យកជិះដើរលេងផងដែរ តាមរយះរូបថតកូនស្រីសំណព្វថតបង្ហោះព្រោងព្រាត ។

ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ដោយ៖ សុវណ្ណ ដេត

 

បង្ក្រាប​ក្រុមចោរប្លន់៣នាក់ ដកហូត​កាំភ្លើងខ្លី១ដើម…(ចុចអានបន្ត)

ភ្នំពេញ)៖ នៅ​ថ្ងៃទី៣ ខែ ឧសភា​ឆ្នាំ២០១៨ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហ​ការណ៍​ជាមួយ​ការិយាល័យ ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន រាជធានី​ភ្នំពេញ​ធ្វើការ​បង្ក្រាប​ករណី​ប្លន់​ប្រដាប់អាវុធ (ប្លន់​ម៉ូតូ) ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៨ នៅ​ចំណុច ភូមិ​ស្នោ២ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ដោយ​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​បាន​ជនល្មើស​ចំនួន០៣នាក់ ៖

១. ឈ្មោះ​ពុំ ចែតភេទ​ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ(មេក្លោង)

២. ឈ្មោះ យុន​សីហា ហៅ យុទ្ធ ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ

៣. ឈ្មោះ ម៉ន ប្រុស ហៅ​ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ដកហូត​បាន​អាវុធខ្លីK54 ចំនួន០១ដើម គ្រាប់​ចំនួន ០៤គ្រាប់។

សមត្ថកិច្ច​កំពុង​បញ្ជូន​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ FB

រថយន្តដឹកត្រី ព្រលៈជាមួយរថយន្តសាំយ៉ុង បណ្តាលអោយមនុស្ស៥នាក់រងរបួសធ្ងន់ស្រាលទាំងព្រឹក

នៅស្រុកពៃ្រនប់៖ កាលពីវេលាម៉ោងជិត៧ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៧-២០៨​ ស្ថិតនៅ​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំដឹកត្រី ​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​កំពត​2A-0786 និងរថយន្តសាំយ៉ុង ពណ៌​ ស្លែ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-3189 មានទិសដៅពី​ផ្ទុយ​គ្នា​ បណ្តាលអោយមនុស្ស៥នាក់(ស្រី២នាក់ ,ក្មេងតូចម្នាក់)ដែលជិះក្នុងរថយន្តតួរីសរងរបួស ក្នុងនោះមាន៤នាក់រងរបួសធ្ងន់ ។

ករណីនេះបើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ថា បានកើតឡើងពេលដែលរថយន្តដឹកត្រីទិសដៅចូលទៅក្រុងព្រះសីហនុ បំរុងបើកវ៉ាជែងរថយន្តដឹកកម្មករ ប៉ុន្តែវ៉ាមិនផុត ក៍ជ្រុលទៅបុករថយន្តតួរីសដឹកអ្នកដំណើរដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ៕

ដោយ៖ សុវណ្ណ ដេត

រថយន្តកុងតឺន័រមួយគ្រឿង បើកបុកចូលរោងបុណ្យសព៧ថ្ងៃ ធ្វើអោយអ្នកដេកកំដររោងបុណ្យ ភ្ញាក់រត់ចែកជើងគ្នា ព្រោះស្មានតែខ្មោចលង…(មានវិដេអូ)

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឲ្យមានកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៨ នៅក្បែរផ្សារបេសេ តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍កន្លែងកើតហេតុបានឲ្យដឹងថាមុនពេល កើតហេតុគេឃើញរថយន្តកុងតឺន័រ បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវ ៣៧១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុ ក៏រេចង្កូតទៅបុកចូលរោងបុណ្យទាំងកំរោលតែម្ដង បណ្តាលឲ្យរោងបុណ្យ បាក់រលំខ្ទេចអស់ តែសំណាងល្អមិនបង្កឲ្យមនុស្សដែលនៅ ក្នុងរោងបុណ្យ រងរបួសនោះទេ ។ ភ្លាមៗអ្នកបើក បរត្រូវម្ចាស់ រោងបុណ្យ បានឃាត់នៅកន្លែង កើតហេតុផងដែរ ។

បើតាមអ្នកបើកបររថយន្តបង្ក បាននិយាយថា រូបគេបានបើករថយន្តកុងតឺន័រតែម្នាក់ឯង ដោយដឹកស្រូវសាលី មកពីកំពង់ផែស្វ័យតភ្នំពេញ បំណងយកទៅក្រុមហ៊ុនស្រាបៀរកម្ពុជា ហើយបើកឆ្លងកាត់តាមបណ្តោយផ្លូវ៣៧១ តែដោយសាររូប គេងោកមួយភាំង ក៏ជ្រុលចង្កូតទៅបុករោងបុណ្យ៧ថ្ងៃ បណ្តាលឲ្យបាក់ខ្ទេចរងការ ខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។

អ្នកបើករថយន្តបង្កខាងលើ មានឈ្មោះ សែម វីរៈបុត្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ហើយបានឲ្យតៃកុងរថយន្តបង្កទាក់ ទងទៅក្រុមហ៊ុន មកដោះស្រាយ ដោយករណីនេះមិនបង្កឲ្យខូចខាតដល់ សម្បត្តិរដ្ឋនោះទេតែដោយសារភាគី រថយន្តបង្កគ្មានដំណោះស្រាយ ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តនឹងតៃកុងរថយន្ត ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាតាមក្រោយ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FCHNChannelNews%2Fvideos%2F609401912766625%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

ប្រកាសលទ្ធផល រដ្ឋសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍

(វិមានរដ្ឋសភា) គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភានៃព្រះ​រាជា​ណា​ចក្រ​​​កម្ពុជា​ បាន​បើកកិច្ច​ប្រជុំ ក្រោម​អធិបតីភាព​ដ៏ខ្ព​ង់​ខ្ព​ស់សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើង​នៅម៉ោង៩ព្រឹកថ្ងៃ​អង្គារ​ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​​ទី០៥ ខែមិថុនា ឆ្នាំ​២​០១​៨ ដោយអង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផល​ដូច​ខាង​​​ក្រោម៖


​១- អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នូវ៖
​១-១- សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា។
​១-២-​ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨៧ ចំណង​ជើង​ចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ។
​​១-៣- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ ​មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដាកម្ពុជា។
​២- អង្គប្រជុំបានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ ដោយមានរបៀប​វារៈសម័យប្រជុំ ដូចខាងក្រោម៖
​២-១- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា។
​២-២-​ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨៧ ចំណង​ជើង​ចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ។
​​២-៣- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ ​មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដាកម្ពុជា៕