ស្តាប់ការបកស្រាយ របស់ព្រះសង្ឃដែលនាំស្រីស្នេហ៏មកឆាន់ពោតក្នុងកុត…(មានវិដេអូពេញខាងក្នុង)

បន្ទាយមានជ័យ៖ ទីបំផុត ក្រោយបញ្ចប់ការឆ្លងឆ្លើយគ្នា ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៥ រហូតដល់ថ្ងៃរសៀល ខែមិថុនា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ បានសម្រេចចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យហើយ បន្ទាប់ពីផ្ទុះរឿងអាស្រូវ​ ស្រីញី​ ក្រកើក​ Facebook ។

គួរំលឹកផងដែរថា​ កាលពីម្សិលមិញនេះព្រះសង្ឃព្រះនាម​ ស្រឹល​ វណ្ណា​ ចៅអធិការវត្ត​ ភ្នំបាក់លើ​ សង្កាត់​អូរអំបិល​ ក្រុងសេរីសោភ័ណ្ឌ​ ខេត្តបន្ទាយមានជ័យ​ ដែលប្រព្រឹត្តអំពើមិនគប្បីហ៊ានសំដែងកាយវិការលិឍ​ពោធ​ បៀមពោធ​ ដូចរឿងអាសអាភាសនោះ​កំពុងទទួលគេរឹះគន់ខ្លាំងកក្រើក​ Facebook ហើយក្រសួងធម្មការ​ និង​ សាសនា​ កំពុងសហការជាមួយមន្ត្រីជាន់ខ្ពស់សង្ឃចាត់វិធានការណ៍ចាប់ផ្សឹកនៅព្រឹកនេះហើយរូបនោះផងដែរ ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100007127627172%2Fvideos%2F2098795663701334%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkim.houng.94849%2Fvideos%2F259489614789379%2F&show_text=0&width=267

ប្រភព Kim Houng

សោកស្តាយបំផុតក្នុងឆាកជីវិត សាន ផានិត ដែលទៅមិនទាន់ដង្ហើមម្ដាយ

កាលពីថ្មីៗនេះ ក្នុងខែមិថុនា ប៉ុន្មានថ្ងៃមុននេះ ​តារា​ចម្រៀង​ លោក សាន ផានិត ម្ចាស់​បទ “ទូរស័ព្ទ​ប្រាប់​ផង” ជួបទុក្ខ​ដ៏​ក្រៀមក្រំ​ដោយអ្នក​ម្តាយបង្កើតជាទីស្រលាញ់​បានទទួល​មរណភាព​។​ ដំណឹង​​មរណភាពនេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បានសម្ដែងក្ដីសោកសៅ និងចូលរួមរំលែកទុក្ខ។ អ្វីដែលកាន់តែគួរឲ្យរំជួលចិត្តជាងនេះទៅទៀតនោះ គឺ នៅក្នុងពេលប្រារព្ធពិធីបុណ្យសពរបស់អ្នកមានគុណ តារារូបនេះបានសម្រក់ទឹកភ្នែកសោកស្តាយជាអនេក ព្រោះមិនបានទៅទាន់ដង្ហើមម្ដាយ។ ជាក់ស្ដែងតាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ លោកបានឲ្យដឹងថា លោកពិតជាសោកស្ដាយដែលមិនបានទៅទាន់ដង្ហើមម្ដាយរបស់លោក ត្បិតម្ដាយលោកស្រលាញ់លោកជាងគេ។ តែជាមួយគ្នានេះ លោកក៏បានបន្តថា នាព្រឹកថ្ងៃនោះលោកបានធ្វើទានដល់ចាស់ជរាចំនួន ១០០ នាក់ ហេតុនេះសង្ឃឹមថាបុណ្យកុសលដែលធ្វើនេះនឹងទៅដល់ម្ដាយរបស់លោកផងចុះ៕

 

ស៊យណាស់លោកចោរ! ​ឆក់​ស្ត្រី​ចុម​ស្ត្រីស្គាល់គ្នា ប្តឹងសមត្ថកិច្ចចាប់បានសម្រេច..(ចុចអានបន្ត)

កណ្ដាល៖ ជនសង្ស័យ២នាក់ បានធ្វើ​សកម្មភាព​ឆក់យក​ទ្រព្យសម្បត្តិ​ពី​ស្ត្រី​ម្នាក់បានសម្រេច ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ខណៈ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូឌុប​កូន​ទៅ​រៀន ហើយ​ទុកដាក់​អីវ៉ាន់​ដោយ​ធ្វេសប្រហែស។
យ៉ាងណា នេះ​ចាត់ទុកជា​សំណាងល្អ​ផងដែរ ដែល​ជនរងគ្រោះ​ស្គាល់​ជនសង្ស័យហើយ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​យកមក​ចាត់ការ​ ហេតុការនេះកើតឡើងកាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុច​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ​ភេទ​ស្រី អាយុ២៩ឆ្នាំ មាន​ទីលំនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កម្មករ បាន​បាត់បង់​ខ្សែក​ចំនួន៥ខ្សែ, ខ្សែដៃ១ខ្សែ, ចិញ្ចៀន​ត្រា១វង់, កងដៃ៧កង, ប្រាក់​ដុល្លារ២៥០ដុល្លារ និង​ប្រាក់រៀល១.០០០.០០០៛(មួយ​លាន​រៀល)។

ចំណែក​ជនសង្ស័យ​ទាំង២នាក់ ទី១-ឈ្មោះ សុខ ភី ភេទ​ប្រុស អាយុ១៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កម្មរ​កំពង់​ផែ​ភ្នំពេញ (អ្នកបើក​ម៉ូតូ) និង​ទី២-ឈ្មោះ ស៊ិ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ២៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (អ្នកដៃដល់​ធ្វើ​សកម្មភាព)។

ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ឌុប​កូន​ទៅ​សាលារៀន​ជ័យ​ឧ​ត្ត​ម ដោយ​ដាក់​ស្បោង​សម្ភារៈ​មានតម្លៃ​ខាងលើ​នៅ​ជាប់ដៃ​ម៉ូតូ​ខាងឆ្វេង។

ពេលនោះ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មកពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់យក​ស្បោង​ដាក់​សម្ភារៈ​របស់​ជនរ​ង​គ្រោះ រួច​ជិះ​ម៉ូតូ​មក​ទិស​ខាង​ភ្នំពេញ គេចខ្លួន​បាត់ស្រមោល។

បន្ទាប់មក ដោយ​ជនរងគ្រោះ​ស្គាល់​ជនសង្ស័យ​ឈ្មោះ សុខ ភី ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលប​ន្ទា​យ​ដែក និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ។

កម្លាំង​ជំនាញ​ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលប​ន្ទា​យ​ដែក និង​ប៉ុស្តិ៍នគរបាល​សំរោង​ធំ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ និង​ដកហូត​វត្ថុតាង​មួយចំនួន រួមមាន ខ្សែក​ចំនួន៥ខ្សែ, ខ្សែដៃ១ខ្សែ, ចិញ្ចៀន​ត្រា១វង់, កងដៃ៧កង, ប្រាក់​ដុល្លារ១៥០ដុល្លារ, ប្រាក់រៀល១៤០.០០០៛(ដប់​បួន​ម៉ឺន​រៀល), ម៉ូតូ១គ្រឿង​ម៉ាក SUZUKI nex ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BO-7563 និង​ថង់​ផ្លា​ស្ទិ​កមាន​ដៃ​យួរ​ពណ៌​លឿង១ ហើយក៏​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលប​ន្ទា​យ​ដែក ដើម្បី​សួរនាំ​តែម្ដង ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

មូលហេតុចឹងសោះ!!!! មន្រ្តីនគរបាលស្រុកស្រីសន្ធរដេកលក់ក្នុងអង្គប្រជុំក្នុងនៅសាលសន្និសិទ្ធកោះពេជ្រ

កំពង់ចាម៖ មានការរិះគន់លើបណ្តាញសង្គមហ្វេប៊ុកករណីរបស់មន្ត្រី អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេកលក់ក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទីដដែលនេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបំភ្លឺប្រាប់បណ្តាញសង្គម ក៏ដូចជាមហាជនជ្រាបផងដែរថា “ក្រោយពីមានការរិះគន់លើបណ្តាញសង្គមហ្វេសប៊ុកអំពីការលង់លក់របស់មន្ត្រី អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានកិត្តិយស សូមបំភ្លឺនិងធ្វើការបកស្រាយជូនមតិសាធារណជននិងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបថា មន្រ្តីទាំង៣រូបនេះ ក៏ដូចមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលដ៏ទៃទៀត ក្នុងស្រុកស្រីសន្ធរ បានចេញល្បាតការពារ រហូតដល់ម៉ោង១រំលងអធ្រាត្រ ហើយដល់ម៉ោង២ បានចេញដំណើរទៅចូលរួមកម្មវិធី ហេតុនេះហើយបានជា
ទម្រេតខ្លួនបន្តិចមែន តែការទម្រេតខ្លួនរបស់គាត់នេះ គឺនៅមុនពេលកម្មវិធីចាប់ផ្តើម បានន័យថា គឺពេលរង់ចាំ មិនមែនសម្រាន្តក្នុងពេលដែលសម្តេច ថ្លែងសុន្ទរកថានោះទេ នៅពេលដែលសម្តេច អញ្ជើញមកដល់ និងបើកកម្មវិធី គឺពួកគាត់មិនបានសម្រាន្ត
លង់លក់ក្នុងដំណេក ដូចក្នុងរូបភាពបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកឡើយ ។

ដូចនេះសូមបងប្អូនសាធារណជន និងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាជួយកែតម្រូវអត្ថបទ និងការបរិយាយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសបុគ្គល ក៏ដូចជា សេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ទាំងមូលផងដែរ ។
ខ្ញុំសង្ឃឹមនិងជឿជាក់ថា បងប្អូនសាធារណមតិ និង បងប្អូនបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ពិតជាយល់ និងផ្តល់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ជូនដល់ពួកគាត់វិញ ឱ្យបានសក្តិសម តាមស្នាដៃ ដែលគាត់បានលះបង់ តស៊ូការពារថែរក្សា សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នាពេលកន្លងមកនេះ” ៕

ដោយ៖ វុន សុខជា

ខ្លាំងបាត់! ចិនពាក់អាវផ្កាវមួយ កំពុងរញ្ជួយពេញFacebook…

ព្រះសីហនុ​ ៖​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ដឹកនាំដោយ​លោកឧត្ដមសេនីយ៍ត្រី​ ហេង​ ប៊ុនទី​ មេបញ្ជាការអាវុធហត្ថខេត្ត​ បានចុះឃាត់ខ្លួន​បុរសជនជាតិចិន​ និងដកហូតរថយន្ត​ ស្លាកលេខ​ ខម​ ដែល​ នៅចំណុចហាង​ ខារ៉ាអូខេ​ សៀងហៃ​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ នៅយប់រំលងអាធ្រាតថ្ងៃទី​ ៤​ ឆ្លងចូលថ្ងៃទី​ ៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ។​

បុរសចិនរូបនោះ​ ឈ្មោះ ចាង ជិង សឹន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិនទើប​មកពីម៉ាកាវ​ ហើយ​មានមិត្តភក្តិបើកឡានមកទទួល​ ដែល​នៅក្នុងឡាននោះ​ មាន​ ឯកណ្ឋានកងយោធពលខេមរៈភូមិន្ទ​ មានស័ក្តិឧត្ដមសេនីយ៍ព្យួរក្នុងឡាន​ ខ្លួនក៏យកពាក់ថតលេង​ មិននឹកស្មានថាគេបង្ហោះពេញ​ Facebook ដូច្នេះទេ​ ។​

ពេលនេះបុរសជនជាតិមកពីម៉ាកាវរូបនេះកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ដើម្បីចាត់ការបន្ត​ ។​ ដោយឡែករថយន្ត​ និង​ ម្ចាស់រថយន្តដែលជាមន្ត្រីយោធានោះ​ កំពុងត្រូវបានថ្នាក់ដឹកនាំក្នុងស្ថាប័នកងទ័ពមាន​វិធានការណ៍ហើយ​ ៕

ប្រភព៖ Vannak Pheng