អីយ៉ា ! បងចយចូលរោងការខែក្រោយនេះហើយ

សិល្បះខ្មែរ ៖ តារាកំប្លែងដែលនាំមកនូវអារម្មណ៍ប្លែកៗសំរាប់លោកអ្នក ពេលនេះបង្ហាញភ្លើងខៀវនៃការឈានជើងចូលរោងការហើយ នេះបើតាមការបញ្ជាក់ថ្ងៃ ខែ និងរូបថត Pre-wedding របស់គាត់ផងនោះ។

គួរបញ្ជាក់ផងដែរថា នាយចយ តែងតែបង្ហាញភាពភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមជានិច្ចផងដែររវាងលោកនិងអនាគតភរិយាលោក ហើយជាភាពផ្អែមល្ហែមដែលអ្នកគាំទ្រភាគច្រើនអបអរ និងមានអ្នកខ្លះលួចច្រណែនដោយមិនដឹងខ្លួនផងដែរ។ រួមជាមួយរូបភាពដ៏ស្រស់សង្ហាទាំងនោះក៏មានពាក្យមួយឃ្លារសំរាប់ផ្ញើរជូនហ្វេនរបស់គាត់ផងដែរ ដោយបានសរសេរថា ៖ «នៅមានរូបភាពផ្អែមល្ហែមច្រើនជាងនេះទៀត នឹងមានបង្ហាញជូនពុកម៉ែបងប្អូនញាត្តិមិត្តនៅថ្ងៃពិសេសរបស់ពួកខ្ញុំ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១.. 27/02/2018.» ។

ដោយ ៖  Sing Ly

នារីស្រស់ស្អាត បង្ហោះសារលើបណ្តាញសង្គម អានហើយស្ទើរឈាមច្រមុះ

ហ្វេសប៊ុក ៖ នាពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះថា A Houy Single បានបង្ហោះសារគួរអោយមាក់ងាយមួយឃ្លាថា ៖ ប្តីគេមានអីមិនល្អ? មកពីប្រពន្ធគាត់ចាស់ អត់ស្អាត ទើបគាត់មករកយើងតាស់ 😄 ជាតិក្រោយសុំធ្វើប្រពន្ធស្របច្បាប់របស់បងណាប្តីសម្លាញ់ 😍 ពេលខ្លះអូនច្រណែនហ្នឹងគ្រួសាររបស់បងណាស់ 😭 មើលបានហាមShare

ទោះយ៉ាងណាក៏ដោយ Status មួយនេះត្រូវបានមនុស្សម្នាជាច្រើន Comment ថាអោយកប់ៗមាត់រាប់ពាន់នាក់ និងបានចែករំលែកយ៉ាងច្រើនរហូតដល់រាប់លាននាក់ផងដែរ ពិសេសរាល់ Commentនីមួយៗគ្មានមតិណាគាំទ្រ ឬនិយាយល្អនោះទេ មានទាំងពាក្យតិះដៀលជេរប្រមាថគ្រប់ៗគ្នា។ ឆ្លងតាមរយះការសង្កេតមើលនិងតាមដានយ៉ាងយកចិត្តទុកដាក់យើងឃើញថាអាខោនមួយនោះមិនមែនជាអាខោនពិតប្រាកដនោះទេ ហើយក៏គ្មានមនុស្សស្រីណាម្នាក់ហ៊ានចេញមុខបកអាក្រាតខ្លួនឯងចំពោះមហាជននោះទេ ព្រោះធម្មជាតិជាមនុស្សស្រីមានភាពខ្មាស់អៀន។


ប្រិយមិត្តអ្នកអានជាទីគោរព ជាសំណូមពរសូមប្រិយមិត្តអ្នកអានគ្រប់ៗមុននិងជឿ មុននិងទទួលយកពត៏មានណាមួយសូមពិចារណាអោយបានដិតដល់ផង ដើម្បីកុំអោយធ្លាក់ក្នុងឧបាយណាមួយរបស់ជនខិលខូច៕

ដោយ ៖ Sing Ly
ប្រភព ៖ Facebook

 

 

 

តស់រំលឹកអនុស្សាវរីយ៍តារាប្រជាប្រិយអំឡុងឆ្នាំ ១៩៩០-២០០០ តិចមើល

ប្រមូលផ្តុំដោយតារាជើងចាស់ប្រុសស្រីល្បីៗតាំងពីទសវត្សរ៍ ១៩៩០-២០០០ បន្ទាប់ពីពួកគាត់បាត់មុខពីសិល្បៈអស់រយៈពេលយ៉ាងយូរ ឥឡូវនេះពួកគាត់បានវិលត្រលប់មកកាន់វិថីសិល្បៈសារជាថ្មី ហើយក៏មានវត្តមាននៅក្នុងក្រុម តារាខ្មែរpopular ដោយបានបង្កើតនិងរៀបចំដោយអ្នកនាង សុិន ឧត្ដមផល្លា រួមជាមួយអ្នកនាង ចិន្ដា រ៉ាវី ចង់ដឹងថាតើមានតារាណាខ្លះ ? ? ?

១- លោក ម៉េង ប៊ុនឡូ គឺជាតារាឯកប្រុសនៅក្នុងរឿង ចៅពស់កេងកង បន្ទាប់ពីបាត់មុខមួយរយៈ ដោយសារតែលោកជាប់រវល់ ជាមួយមុខរបរ បើកស្ទូឌីយោ និងបង្កើតវង់ភ្លេង បច្ចុប្បន្ននេះលោកវិលមកវិញ ហើយក៏មានវត្តមានរបស់លោកនៅក្នុងក្រុម តារាខ្មែរpopular ។

២- កញ្ញា ឡាយ លក្ខិណា គឺជាតារាសម្ដែង តារាចម្រៀងនិងជាពិធីការនីដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៩០-២០០០ បន្ទាប់ពីបាត់មុខយ៉ាងយូរក្នុងពិភពសិល្បៈ ដោយសារតែកញ្ញាជាប់រវល់ជាមួយមុខជំនួញលក់សំលៀកបំពាក់ បច្ចុប្បន្ននេះកញ្ញាបានវិលមកវិញ ហើយក៏មានវត្តមានរបស់កញ្ញានៅក្នុងក្រុម តារាខ្មែរpopular ។

៣- លោក ព្រីង ច័ន្ទបុត្រ គឺជាតារាសម្តែងដ៏ល្បីល្បាញមួយរូបកាលពីទសវត្សរ៍ ២០០០ លោកគឺជាតួអង្គនាយ ពេជ្រ នៅក្នុងរឿង ទុំទាវ បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេលយ៉ាងយូរ បច្ចុប្បន្ននេះ លោកក៏មានវត្តមាននៅក្នុងក្រុម តារាខ្មែរpopular ផងដែរ ។

៤- អ្នកនាង ឡេង មុន្នីរចនា គឺជាតារាសម្តែង ពិធីការិនីនិងជាតារាចម្រៀងយ៉េៗដ៏ល្បីឈ្មោះមួយរូបតាំងពីទសវត្សរ៍ ២០០០ រហូតមកដល់បច្ចុប្បន្ន តារារូបនេះក៏មានវត្តមាននៅក្នុងក្រុម តារាខ្មែរpopular ផងដែរ 

៥- កញ្ញា គង់ ច័ន្ទសូរីយា គឺជាតារាចម្រៀងយ៉េៗដ៏ល្បីឈ្មោះមួយដួងផងដែរតាំងពីទសវត្សរ៍ ៩០-២០០០ បន្ទាប់ពីបាត់មុខពីសិល្បៈអស់មួយរយៈ ដោយសារកញ្ញារវល់ជាមួយមុខជំនួញ លក់ផលិតផលគ្រឿងក្រអូប បច្ចុប្បន្ននេះកញ្ញាបានវិលត្រលប់មកវិញ ហើយក៏មានវត្តមាននៅក្នុងក្រុម តារាខ្មែរpopular ។

៦- អ្នកនាង ចិន្ដា រ៉ាវី គឺជាតារាចម្រៀងដ៏ល្បីល្បាញនៅក្នុងក្រុម ស្រមោចក្រហម តាំងពីទសវត្សរ៍ ២០០០ អ្នកនាងបានផ្អាកពីសិល្បៈមួយរយៈ ដោយសារអ្នកនាងរវល់ជាមួយមុខជំនួញ ឥឡូវនេះអ្នកនាងបានវិលមកវិញ ហើយក៏មានវត្តមាននៅក្នុងក្រុម តារាខ្មែរpopular ។

៧- អ្នកនាង សុិន ឧត្ដមផល្លា គឺជាតារាចម្រៀងខាងភាសាបរទេស តារារូបនេះបានបាត់មុខក្នុងពិភពសិល្បៈអស់រយៈពេលយ៉ាងយូរ ព្រោះរវល់ជាមួយមុខរបរ លក់សម្ភារៈបុណ្យ ឥឡូវនេះអ្នកនាងបានវិលត្រលប់មកវិញ អ្នកនាងក៏បានថតរឿងភាគជាបន្តបន្ទាប់ ហើយអ្នកនាងក៏បានបង្កើតក្រុម តារាខ្មែរpopular សំរាប់ទទួលច្រៀងក្នុងកម្មវិធី មង្គលការ ជប់លៀង ខួបកំណើត និងកម្មវិធីខនសឺតជាដើម ដោយទទួល ២៥ខេត្តក្រុង ។

ដោយ៖ (Movie star Research) សុិន ឧត្ដមផល្លា

Sin Oudom Phalla

ល្បីជាថ្មី ដួង វិរះសិទ្ធ ប៉ះ សាន ផានិត មិនចាំបាច់មានអ្នកអមក៏បាន

សិល្បះខ្មែរ ៖ លោកសាន ផានិត ជាកំពូលតារាចំរៀងដ៏ល្បីល្បាញម្នាក់ផងដែរក្នុងវិស័យចំរៀង និង ជាតារាដែលមានឈ្មោះបោះសំលេងខ្លាំងក្នុងអំឡុងពេលកន្លងមក បន្ទាប់ពីបាត់មុខពីវិស័យសិល្បះមួយរយះពេលវែង គាត់បានត្រលប់មកវិញជាមួយនិងការពញ្ញាក់អារម្មណ៍ថ្មីជាមួយនិងទឹកដមសំលេងដ៏ក្រអួនរបស់គាត់ផងដែរ។
ថ្មីៗនេះនៅតាមបណ្តាញសង្គម លោក សាន ផានិត បានច្រៀង និងសំដែងរួមជាមួយលោក ដួង វិរះសិទ្ធ ក្នុងកម្មវិធីមួយ ដែលបានថត និងផុសដោយអាខោនរបស់គាត់ផ្ទាល់ ហើយក្នុងនោះទៀតសោត លោកបានច្រៀងចំរៀងមួយបទ ដែលមានលោក ដួង វិរះសិទ្ធជាអ្នកលេង អ័គផងដែរ៕

ទឹកចិត្តខ្មែរអង្គរ ពុកក្មេកមរណា កូនប្រសាស្នងតំណែង

លោកវិរសិល្បៈករ ឡុង រី (ក្នុងរូបថតខ្មៅ)បានប្រកបរបរផលិតគ្រឿងអល័ង្កាចំពោះអប្សរា តួក្នុងរឿងរាមកេរ្តិ៍ របាំជូនពរ ព្រះរាម ព្រះលក្មណ៍ ព្រះនាងសិដា ទស្សមុខ ឬទេពមនោរម្យ ។ល។ដោយគ្រឿងផលិតទាំងនោះលោកបានប្រើពីមាស ពីស្ពាន់ ទង់ដែង អាលុយមីញ៉ូមតាំងពីលោកមានអាយុ៣០ឆ្នាំ ចំណាយពេលបន្ថែម មកប្រមាណ ៣៧ឆ្នាំថែមទៀត(តាំងពីអាយុ ៣០ឆ្នាំមក) ហើយដែលមានតែ១គត់ក្នុងទឹកដីខេត្តសៀមរាប ។

វិរៈសិល្បៈករ ឡុង រី មានទឹកចិត្តបៀមជាប់ជាមួយអាជីពនេះ បើទោះជាមានអ្នកមកជំទាស់ហាមឃាត់យ៉ាងណាក៏លោកនៅតែពុះពារ និង ក្រាញនៀលលេបគ្រួសលេបថ្មរហូតលោកទទួលបានមេដាយមាស ពីព្រះបរមរត្តនកោដ្ឋ នរោត្តម សីហនុ ។

ខ្ញុំចង់ទៅកុម្ម៉ងអោយលោក ជួយផលិត គ្រឿងអល័ង្ការខ្លះៗពាក់ព័ន្ធទៅនិងព្រះរាជាសម័យបុរាណដើម្បីទុកតាំងលំអរក្នុងផ្ទះ តែពេលទៅដល់ខ្ញុំវិលមុខ ដ្រវាំងភ្នែក បាស់រោមច្រងាង ដោយ ភរិយា និង បុត្រា បុត្រី ប្រាប់ថសលោកបសនចូលអនិច្ចកម្មទៅកន្លងបាន ៦ខែហើយ ក្នុងជន្មាយុ ៦៧ឆ្នាំដោយរោគាពាធ (លើសឈាម)។

ស្របពេលនេះដែរ ខ្ញុំសូមអំពាវនាវដល់
អស់លោកទាំងអស់ដែលកំពុងអាន លើកដៃប្រណមបួងសំរូង សូមអោយវិញ្ញាណខ័ន្ធ លោកវិរៈសិល្បករ ឡុង រី បានទៅកាន់ឋានសួគ៌ ឋានសុខ កុំបីខាន ផង!។

ខ្ញុំស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន តែខ្ញុំធ្វើជាដូចជាពុំបានចាប់អារម្មណ៍ក្នុងរឿងនេះ ប៉ុន្តែខ្ញុំគ្រាន់តែបានក្រាបសំពះដល់ស្នាដៃរបស់គាត់ ហើយខ្ញុំថែមទាំងក្រាបសំសំពះម្តងហើយម្តងទៀត ដល់គ្រប់សមាជិកនៃគ្រួសារគាត់សូមមេត្តាបន្តវេនពីគាត់ផង បើមិនដូច្នោះទេ វត្តមាននៃស្នាដៃដ៏មហាកម្រនេះនឹងបាត់នឹងមិនខាន ។

តែសំណាងណាស់មានកូនប្រសាដឹងគុណ ហើយបានខាប់អាជីពនេះបន្ត ។

លោកអ្នកជ្រាបស្រាបស្រាប់ពីអត្ថបទដែលខ្ញុំបាទបានផ្សាយអំពីវិរៈសិល្បៈករ ឡុង រី អយុ៦៧ឆ្នាំ ខាងលើ ដែលគាត់មានអាជីពជាអ្នកផលិតគ្រឿងអង្ការរបស់អប្សរា ឬ របាំព្រះរាជទ្រព្យ តែសែនអកុសលព្រោះគាត់បានចូលអនិច្ចកម្មទៅ ។

បន្ទាប់ពីគាត់បានទទួលអនិច្ចកម្មបាន ២ខែ មានអ្នកកម្លោះចិត្តស្មោះឈ្មោះ ជឿន លីហូវ អាយុ ២៩ឆ្នាំដែលស្ថិតនៅឯទីដាច់ស្រយាលនៃស្រុកពួក ខេត្តសៀមរាប មកស្តីដណ្តឹងកូនស្រីលោក ឡុង រីធ្វើជាភរិយា តែខ្លួនគាត់ផ្ទាល់មានអាជីពជាជាងអគ្គីសនីនិងទឹក។

តែទោះបីយ៉ាងណាក៏ដោយដើម្បីសំដែងទឹកចិត្តកត្តញ្ញូចំពោះលោកឱពុកក្មេកដែលលោកគោរពនិងស្រឡាញ់នោះធ្វើអោយ លោក ជឿន លីហូវ ត្រូវរែកពុនអាជីពបន្តពីគាត់ថែមទៀត ។ពេលគាត់ក្លាយជាស្វាមី និងជាសមាជិកពេញសិទ្ធិក្នុងគ្រួសារដ៏កំសត់នេះ លោកបានប្រមែប្រមូលពុម្ពដែលសល់ពីអ្នកមានគុណ មកផលិតបន្ត។

លោក ជឿន លីហូវ ប្រាប់ថា ៈ ខ្ញុំចេះធ្វើតែម្កុដអប្សរា ម្កុដទេពមនោរម្យ ម្កុដរបាំជូនពរ ខ្សែក្រវាត់ សុរងក បានយ៉ាងស្ទាត់ជំនាញ ដូចក្នុងរូបថតនេះ ព្រោះខ្ញុំមានពុម្ពសល់ពីលោកឪពុក !

លោក ជឿន លីហូវបន្តៈ បើមានលោកអ្នកមានកិត្តិយស ត្រូវការកម្ម៉ងអោយគ្រប់តាមទម្រង់ខ្ញុំក៏អាចធ្វើបានទាំងអស់ តែពេលខ្លះបើច្រើនពេកត្រូវកុម្ម៉ងពីគូដៃអោយជួយផលិតបន្ត !

បើលោកអ្នកចង់ផលិតនូវគ្រឿងអល័ង្ការសំរាប់របាំព្រះរាជទ្រ័ព្យសំរាប់ក្រុមរបាំ ឬ យកទៅតាំងលំអរវិមានដ៏ស្កឹមស្កៃរបស់លោកអ្នកសូមអញ្ជើញក្នុុងខេត្តសៀមរាប …ក្នុងតម្លៃយ៉ាងសមរម្យ បាទ !

សូមកុំភ្លេច លោក ជឿន លីហូវ
តាមភរិយារបស់លោក ៈ📞០៩៣ ៩៣ ១០ ៥៨
ម្តាយក្មេករបស់លោក ៈ ☎️ ០១២ ៧៨ ៥៥ ៩៣

អត្ថបទ ៖ រ៉េត សាមុត

រូបភាព ៖ Dydy Fivefive

 

ឮទេប្រុសៗ ! តើអ្នកជឿលើនិស្ស័យទេ ? មិនដែលស្គាល់គ្នាសោះ ស៊ូស្រលាញ់គេតែម្ខាងបូកផ្សំនឹងស្បែកមុខដ៏ក្រាស់ ទីបំផុតទើបអាចឆក់បេះដូងនាងបាន

ស្នេហាមិនមែនជានិស្ស័យដែលកើតឡើងដោយឯកឯងនោះទេ ប៉ុន្ដែគ្រប់យ៉ាងកើតឡើងដោយសារតែមនុស្សពីរនាក់ជាអ្នកបង្កើត ។ បើទោះពេលខ្លះដៃគូស្នេហាទាំងពីរនាក់មិនបានសហការបង្កើតវាក៏ដោយ តែដៃគូម្ខាងទៀតមានក្ដីស្រលាញ់ស្មោះត្រូវព្យាយាមបង្ហាញក្ដីស្នេហ៍ដែលខ្លួនមានអោយដៃគូម្ខាងទៀតបានឃើញដោយមិនខ្លាចនឿយហត់ ហើយគេនឹងមើលឃើញនូវទឹកចិត្តបរិសុទ្ធរបស់យើងចំពោះគេនៅថ្ងៃណាមួយជាក់ជាមិនខាន។
ជាក់ស្ដែងគូស្នេហ៍មួយគូនេះបានរៀបរាប់ដំណើរស្នេហ៍របស់ពួកគេតាមបណ្ដាញសង្គមធ្វើអោយមានការចាប់អារម្មណ៍ព្រោះវាក៏ជារឿងកម្រមួយផងដែរ ដែលពីមនុស្សពុំដែលស្គាល់គ្នា រហូតបានភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងហ្នឹងគ្នាបែបនេះ ។
យោងតាមម្ចាស់ហ្វេសប៊ុកឈ្មោះ Phirun Chhel បានបង្ហោះសារមានខ្លឹមសារថា៖​ «តើអ្នកជឿលើនិស្ស័យទេ ? 😁
មនុស្សពុំដែលស្គាល់គ្នា 😬 ក៏មិនធ្លាប់ជាមិត្តភក្តិ 😊
ចាប់ផ្តើមដោយក្តីស្រលាញ់តែម្ខាង 😉 និងការតស៊ូមិនដកថយ 💪😅ភាពស្មោះត្រង់ 🤗 ការយកចិត្តទុកដាក់ ☺️បូកផ្សំនឹងស្បែកមុខដ៏ក្រាស់😳ដែលអំណោយផលពី ធម្មជាតិផងនោះ 😂ទីបំផុតទើបអាចលោះយក បេះដូង ❤️Choudy Lay បាន❤️✌️
សំរាប់ខ្ញុំ ក្តីស្រលាញ់មួយនេះពុំមែនជានិស្ស័យ😁ដែលកើតឡើងដោយឯកឯងនោះទេ😊តែគ្រប់រឿងដែលកើតឡើងសុទ្ធសឹងតែជាការបង្កើតឲ្យមាន 😍
និស្ស័យគឺស្ថិតក្នុងដៃអ្នក វាមិនធ្លាក់ពីលើមេឃទេ !
# I tell you, trust me ❤️
EngagementDay😘»
សូមជូនពរអ្នកទាំងពីរឲ្យឆាប់បានចូលរោងការ និងស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង !!!
ប្រភព៖  Phirun Chhel 

 

 

 

មានត្រឹមតែបងចិញ្ចឹម តែគាត់អាចធ្វើបានល្អណាស់ (មានវីដេអូ)

សិល្បះខ្មែរ ៖ កើតមកក្រលំបាក រស់កំព្រាវេទនា ខ្វះមុខខ្វះក្រោយមិនមែនជាកំហុសនិងជាអ្វីដែលត្រូវខ្មាស់អៀននោះទេ មានតែការខិតខំប្រឹងប្រែងស្វែងយល់ពីខ្លឹមសារជីវិតហើយធ្វើគ្រប់យ៉ាងជារឿយៗឆ្ពោះទៅកាន់ភាពរុងរឿងទើបជាអ្វីដែលយើងជៀសមិនបាន។

ជាក់ស្តែងណាស់មនុស្សគ្រប់គ្នាបើគ្មានការតស៊ូតើធ្វើម្តេចទើបអាចសំរេចគោលដៅបាន? តើមានទេមនុស្សក្នុងលោកដែលគ្មានការបរាជ័យនោះ?  នៃជាអ្វីដែលយើងគួរអបអរដោយពេលថ្មីៗនេះ លោក វង្ស ថាណាន់ បេក្ខជនមកពីកំពង់ចាម បានធ្វើអោយកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គ Judge Audition សបា្ដហ៍ទី ៥ រង្គោះរង្គើរដោយសារប្រវត្តិកំសត់និងសមត្ថភាពពិសេសរបស់គាត់។

ចំរឿងដែលគាត់បានបកស្រាយនាពេលនោះ មានចំណងជើងថា ​”ស្រលាញ់អូនរហូត” ដើម្បីធ្វើការប្រកួត។ជាលទ្ធផលបេក្ខជនកម្សត់ម្នាក់នេះពិតជាធ្វើបានល្អមែន បើទោះនៅមានចំនុចខ្វះខាតតិចតួចក្តី តែគាត់បានទៅវគ្គបន្តទៀត។ ដូចនេះដើម្បីចង់ដឹងកាន់តែច្បាស់ពីខ្សែជីវិតរបស់គាត់ ក៏ដូចជាការច្រៀង សូមទៅទស្សនាខាងក្រោមទាំងអស់គ្នា៕

សូមទស្សនាវីដេអូរបស់គាត់
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FCambodianIdol%2Fvideos%2F734990533360983%2F&show_text=0&width=560
ដោយ ៖ Sing Ly

ប្រភព ៖ Cambodian Idol