នុងរង្វង់១ ឬ ២ថ្ងៃ ក្មេងទាំង១២នាក់ និងគ្រូម្នាក់ នឹងបានត្រឡប់ទៅផ្ទះ និងជួបឪពុកម្តាយហើយ ខណះ…

ប្រទាសថៃ៖ ដែកខួង​ជាង១០០កំពុង «​បុក​ទម្លុះ​» ភ្នំ ​ខ្លះ​​ចូលដល់​ជម្រៅជាង ៤០០ ម៉ែត្រ​ហើយ​ ដោយ​ទំនង​​«ទៅដល់»​ក្មេង​ទាំង១២ និងគ្រូម្នាក់ដែលជាប់នៅក្នុងរូងភ្នំ។ ប្រធាន​ក្រុម​បេសកកម្ម​សង្គ្រោះ និយាយនៅថ្ងៃសៅរ៍នេះថា ​ដែកខួង​ជាង ១០០ កំពុង​ត្រូវបាន​ខួង​ចូលទៅក្នុង​ផ្នែក​ភ្នំ​ហើយ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ឈានទៅដល់​ក្រុម​ក្មេងៗ​បាល់ទាត់​ថៃ​ទាំង​គ្រូ​និង​សិស្ស​១៣​នាក់ ដែល​កំពុង​ជាប់គាំង​នៅ​រូង​ដ៏​ស្មុ​គ្រ​ស្មាញ​ខាងក្រោម ។ គាត់ក៏បានបញ្ជាក់ថា «ការទាញយក» ពួកគេ ប្រហែលអាចធ្វើទៅបានក្នុងរង្វង់ «១ថ្ងៃ ឬ ២ថ្ងៃ» ។​

កិច្ច​ខំប្រឹង​ប្រែ​​សង្គ្រោះ​ដែល​ពុំ​ធ្លាប់មាន​ពីមុន​មកនេះ កំពុង​ព្យាយាម​បង្កើត​នូវ​វិធី​ថ្មីៗ ដើម្បី​ទាញយក​ក្មេងៗ​រងគ្រោះ​ទាំងនោះ​ចេញ​តាម​ផ្នែក​ខាងលើ ប្រសិនបើ​នៅតាម​បន្ទប់ៗ​ក្រោម​ដី​នៅតែ​ជន់​លិច ហើយ​វា​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រឈម​គ្រោះថ្នាក់​បំផុត ក្នុងការ​ជម្លៀស​ពួកគេ​តាមរយៈ​ផ្លូវ​ឆ្លងកាត់​លិច​ទឹក ។

​លោក Narongsak Osottanakorn បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ដែកខួង​ខ្លះ គឺមាន​ជម្រៅ​រហូតដល់ ៤០០ ម៉ែត្រ​… ប៉ុន្តែ ពួកគេ​នៅតែ​ពុំ​អាច​ស្វែងរក​ទីតាំង​របស់​ក្មេងៗ​ទាំងនោះ​នៅឡើយ​» ។ លោក​បន្ថែមថា​៖ «​បេសកកម្ម​នេះ​ខ្វះ​បច្ចេកវិទ្យា ក្នុង​ការកំណត់​ទីកន្លែង​ដែល​ពួកគេ​កំពុងស្នាក់នៅ ។ យើង​បាន​ប៉ាន់​ស្មានថា (​ពួក​) គឺ​ស្ថិតនៅក្រោម​នេះ ៦០០ ម៉ែត្រ ប៉ុន្តែ យើង​មិនដឹង​គោលដៅ​ច្បាស់​ទេ​» ។​

​ឆ្លើយ​ទៅនឹង​សំណួរ​ថា ទាក់ទង​នឹង​ការធ្លាក់ចុះ​កម្រិត​អុកស៊ីហ្សែន​ក្នុង​រូង គាត់​និយាយថា ក្រុម​សង្គ្រោះបាន​គ្រប់គ្រង​បង្កើត​ខ្សែ​មួយ ដើម្បី​បូម​យក​ខ្យល់អាកាស ហើយក៏​បាន​ដក​កម្មករ​ដែល​មិន​សំខាន់ ចេញពី​ក្នុង​រូង ៣ -​ទីកន្លែង​មូលដ្ឋាន​ស​ង្រោះ ដើម្បី​រក្សា​កម្រិត​អុកស៊ីហ្សែន​នៅក្នុង​រូង ៕

ចំនួន​អ្នក​ស្លាប់​​នៅ​ក្នុង​ហេតុការណ៍​លិច​​ទូក​នៅ​ថៃ​បាន​កើន​​ឡើង​​ដល់​ ៤២ នាក់​ និង​ ១៤ នាក់​ផ្សេង​ទៀត​នៅ​បន្ត​បាត់​ខ្លួន​

​​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៤២ នាក់​ត្រូវ​បាន​គេ​អះអាង​ថា​បាន​ស្លាប់ ​និង ១៤ នាក់​ទៀត​នៅ​បន្ត​​បាត់​ខ្លួន​​មិន​ទាន់​រក​ឃើញ​ បន្ទាប់​ពីទូក​ពីរ​បាន​លិច​នៅ​ក្នុង​ព្យុះ​មួយ​នៅ​ភាគ​ខាង​ត្បូង​កោះ​ភូកេត​ប្រទេស​ថៃ។ នេះ​បើ​តាម​សម្ដី​លើក​ឡើង​របស់​មន្ត្រី​ថៃ​ដែល​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​សៅរ៍​។​ អភិបាល​ខេត្ត​​ភូកេត​លោក Norraphat Plodthong បាន​ប្រាប់​ភ្នាក់​ងារ​ពត៌មាន​ស៊ី​នហួរ(Xinhua)​របស់​ចិន​ថា​អាជ្ញាធរ​ថៃ​បាន​រក​ឃើញ​សាកសព​ចំនួន ៥ នាក់​នៅ​ក្នុង​ទូក​ដែល​មាន​ឈ្មោះ​ “Phoenix” ដែល​បាន​លិច​ទៅ​​​ក្នុង​ទឹក​នៅ​រយៈ​កម្ពស់​​ ៣០ ទៅ ៤០ ម៉ែត្រ​​ ​ហើយ​ពួក​គេ​រួម​ជា​មួយ​ក្រុម​​អ្នក​ជួយ​សង្គ្រោះ​​របស់​ចិន​ពីរ​នាក់​បាន​រក​ឃើញ​​សាក​​សព​បី​នាក់​បន្ថែម​​ទៀត​នៅ​ក្នុង​ទូក​ដដែល​កាល​ពីរ​សៀល​ថ្ងៃ​សៅរ៍។

ហើយ​​ក្រោយ​មក​អភិបាល​​​ខេត្ត​​ភូកេត​​​​​​បាន​​​បញ្ជាក់​​ថា​តាម​ពិត​អ្នក​មុជ​ទឹក​បាន​រក​ឃើញ​សាកសព​​ដល់​ទៅ​ ៩ នាក់​ឯណោះ​ ​ប៉ុន្តែ​វា​​មាន​ការ​ពិបាក​ក្នុង​ការ​​យក​សាក​សព​ទី​ ៩ ចេញ​មក​ក្រៅ​។ ចំណែក​លោក​ឧត្តមសេនិយ៍ Charoenphol Koomrasee មេ​បញ្ជា​ការ​រង​នៃ​កងនាវាចរទី ៣ នៃ​កងនាវាចរភូ​មិន្ទ​ថៃ​បាន​និយាយ​ថា​​អ្នក​មុជ​ទឹក​អាជីព​ចំនួន ១៧ នាក់​មកពី​ក្រុម​ជួយ​សង្គ្រោះ​​របស់​ចិន​​​បាន​ជីកកកាយបំណែក​នៃ​ទូក​ “Phoenix” និង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ៖ “បន្ទាប់​ពីសម្អាតកម្ទេចកម្ទីបាក់​បែក​ដើម្បី​ធានា​ឲ្យ​បាន​ថា​គ្មាន​នរ​ណាម្នាក់​ជាប់​នៅ​ខាង​ក្នុង​​… យើង​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ជាមួយ​នឹង​ការ​រុក​រក​នៅ​ក្រោម​​ផ្ទៃ​ទឹក​​វិញ​ម្ដង​។” មេ​បញ្ជា​ការ​រង​​រូប​នេះ​បាន​បន្ថែម​ថា​ពួក​គេ​កំពុង​ធ្វើ​ការ​​ទាំង​យប់​ទាំង​ថ្ងៃ​​​​ក្នុង​ដំណើរ​​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​​ ខណៈ​ដែល​​ពួក​គេ​បាន​ប្រើ​ប្រាស់​​ឧទ្ធម្ភាគ​ចក្រ​ចំនួន​​ ៣ គ្រឿង​ នាវា​​ ៨ គ្រឿង​ និង​អ្នក​សង្គ្រោះ​​​ប្រមាណ​ជា​ ៨០០ នាក់​រួម​ទាំង​អ្នក​មុជ​ទឹក​សម្រាប់​​យុទ្ធនាការ​ស្វែងរក ២៤ ម៉ោង។

គួរ​​បញ្ជាក់​ផង​ដែរ​ថា​ទូក​​ចំនួន​ ២​ ​គ្រឿង​​ដែល​ដឹក​អ្នក​ទេសចរ​ជាង ១៣០ នាក់​​ និង​ដែល​ភាគ​ច្រើន​ជាជន​ជាតិ​ចិន​នោះ​​ត្រូវ​​បាន​ព្យុះ​​វាយ​ពន្លិច​​​​នៅ​​តំបន់​​រមណីយដ្ឋាន​​មួយ​នៃ​​ភាគ​ខាង​ត្បូង​​កោះ​​ភូកេត​ប្រទេស​ថៃ​កាល​ពីរ​សៀល​ថ្ងៃ​ព្រហស្បតិ៍។ ជនរង​គ្រោះ​ទាំង​អស់​​គឺ​សុទ្ធ​តែ​ជិះ​នៅ​​លើ​​ទូក​ដែល​មាន​ឈ្មោះ​ “Phoenix” ខណៈ​ពេល​ដែល​មនុស្ស ៤២ នាក់​​ផ្សេង​ទៀត​​នៅ​លើទូក “Serenata” ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​មាន​សុវត្ថិភាព។ អភិបាល​ខេត្ត​ភូកេត លោក​ Norraphat បាន​និយាយ​ថា​រដ្ឋាភិបាល​ថៃ​បាន​បង្កើត​កន្លែង​ផ្តល់​​សេវា​កម្ម​នៅ​ព្រលាន​យន្តហោះ​ភូកេត​ដើម្បី​ជួយ​សាច់​ញាតិ​របស់​ជនរង​គ្រោះ​ដែល​មក​កាន់​ភូកេត​ ហើយ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​រង​របួស​រដ្ឋាភិបាល​ថៃ​នឹង​​ទទួល​រ៉ាប់​រង​រាល់​ការ​ចំណាយ​លើ​​ផ្នែក​វេជ្ជសាស្ត្រ​ទាំង​អស់​របស់​ពួក​គេ។ ចំណែក​សាច់​ញាតិ​របស់​ភ្ញៀវ​ទេសចរ​ដែល​បាន​ស្លាប់​​​នឹង​ទទួល​បាន​ប្រាក់​ចំនួន ១.៤ លានបាត ដែល​ស្មើ​នឹង​ ៤២,២០០ ដុល្លា​​​​​ ខណៈ​ដែល​សំណង​​គឺ​អាស្រ័យ​​តាម​ការ​ធានា​រ៉ាប់​រង​របស់​​​ទូក​ និង​​​ច្បាប់​​​នៃ​ប្រទេស​ថៃ។

ប្រែ​សម្រួល​ ៖ ភក្ដី

អង់គ្លេស​បាន​កែ​ប្រែ​ប្រវត្តិសាស្ដ្រ​ជា​មួយ​នឹង​ការ​កក់​កៅអី​ឡើង​វគ្គ​ ៤ ក្រុម​​នៅ​ World Cup បន្ទាប់​ពី​លត់​ស៊ុយអែត​ ២-០

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​កក់​កៅអី​ឡើង​ទៅកាន់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ បន្ទាប់​ពី​ក្រុម​រហស្សនាម​តោ​កំណាច​មួយ​នេះ​បាន​លត់​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ជាមួយ​នឹង​លទ្ធផល​ ២ គ្រាប់​ទល់​នឹង​ ០ ដែល​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ការពារ​ Harry Maguire មួយ​គ្រាប់​ និង​មួយ​គ្រាប់​ចុង​ក្រោយ​ធ្វើ​បាន​​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ Dele Alli ។ នេះ​គឺ​ជា​លើក​ដំបូង​​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩០ ដែល​អង់គ្លេស​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​បាល់ទាត់​ពិភពលោក​ ឬ​ World Cup ។

​ពួក​គេ​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី​ ឬ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​​នា​​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​​នេះ​សម្រាប់​​ការ​ប្រកួត​វគ្គ​​បួន​ក្រុម​ចុង​ក្រោយ​(ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​)។ មាន​ន័យ​ថា​​រុស្ស៊ី​ ឬ​ក្រូអាត​​ ក្រុម​ណា​ដែល​ប្រកួត​ឈ្នះ​នឹង​ត្រូវ​​​ឡើង​ទៅ​ជួប​អង់គ្លេស​នៅ​វគ្គ​​ ៤ ក្រុម​។ ក្នុង​ប្រវត្តិសាស្ដ្រ​នៃ​ការ​ប្រកួត​ពាន​ World Cup អង់គ្លេស​បាន​ឈាន​មក​ដល់​វគ្គ​ ៤ ក្រុម​បាន​ចំនួន​ ៣ ដង​ឲ្យ​គត់​​ និង​ធ្លាប់​​បាន​លើក​ពាន​ដ៏​ធំ​មួយ​នេះ​ចំនួន​មួយ​ដង​​នៅ​ក្នុង​ឆ្នាំ​ ១៩៦៦ គឺ​នៅ​ពេល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ ១៩៩០ អង់គ្លេស​បាន​ធ្លាក់​ពី​ការ​ប្រកួត​ត្រឹម​វគ្គ​ ៤ ក្រុម​ក្រោម​ថ្វី​ជើង​អាល្លឺម៉ង់​។

ប្រែ​សម្រួល​ ៖ ភក្ដី

Jaehyun របស់​ក្រុម ​Golden Child​ និយាយ​ថា V គឺជា​តារាគំរូ​ក្នុង​ចិត្ត​ខ្លួន​

កាលពី​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង​វ័យ​ក្មេង Jaehyun សមាជិក​ក្រុម GoldenChild បាន​សម្តែង​ការកោតសរសើរ​ចំពោះ​តារារៀមច្បងV​របស់​ក្រុម BTS ។ Jaehyun ​និង​ Bomin ដែល​ជា​សមាជិក​រួម​ក្រុម​ចម្រៀង​បុរស​វ័យ​ក្មេង​ GoldenChild ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​របស់​ផលិត​កម្ម Woollim Entertainment បាន​បង្ហាញ​ពីភាព​ទាក់​ទាញ​​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​ពួក​គេ​នៅ​ក្នុង​រូបភាព​ផ្ទាំង​​ពាណិជ្ជកម្ម Ceci ។ នៅ​ក្នុង កិច្ច​សម្ភាសន៍​សមាជិក​ទាំង​ពីរ​ត្រូវ​បាន​គេសួរ​អំពី​ក្ដីស្រម៉ៃ ដែល​ពួក​គេចង​បាន​បំផុត​តាំង​ពី​ក្មេង​មកទល់​ពេល​នេះ។ Bomin បាន​ឆ្លើយតប​ថា “ក្ដីស្រម៉ៃ​របស់​ខ្ញុំ​គឺឺ​ចង់​ក្លាយជា Maknae (សមាជិក​ក្មេង​ជាង​គេ​ក្នុង​ក្រុម) ហើយ​ថ្ងៃ​នេះ​ផង​ដែរ​វា​បាន​ក្លាយជា​ការ​ពិត​ហើយ។ បន្ទាប់​មក Jaehyun បាន​និយាយ​ពីក្ដីស្រម៉ៃ​របស់​ខ្លួន​គឺ​ចង់​ក្លាយជា​អ្នក​លេង​ច្នៃ​ម៉ូតសម្លៀក​បំពាក់​ដ៏​ជំនាញ​ម្នាក់។ Jaehyun​ បាន​ថ្លែង​ថា V គឺជា​តារា​មួយ​រូប​ដែល​ជាគំរូ​នៅ​ក្នុង​ចិត្ត​ខ្ញុំ។ “​ពេល​ដែល​ខ្ញុំ​ឃើញ​ការតុប​តែង​ខ្លួន​របស់​គាត់​(V) នៅ​អាកាស​យានដ្ឋាន គាត់​មើល​ទៅ​ទាន់​សម័យ​ខ្លាំង​ណាស់ ប្រៀប​ដូចជា​អ្នក​ជំនាញ​ខាង​ច្នៃ​ម៉ូតអញ្ចឹង។ ខ្ញុំ​បាន​សម្លឹង​មើល និង​ថតរូប​គាត់​ទុក ហើយ​ខ្ញុំ​គិត​ថា​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​តុប​តែង​ខ្លួន​ដូច​គាត់​ដែរ​”៕

V នៃ​ក្រុម​ BTS

 

មុខសញ្ញា​ចោរ​កម្ម​ (លួចម៉ូតូនៅក្នុង​វត្ដ)​ ម្នាក់​ ត្រូវអស់លាក់នៅក្នុងវត្តដោយសាក្មេងស្រី..(ចុចអានបន្ត)

កំពង់ស្ពឺ​ ៖​ នគរបាល​ស្រុក​ភ្នំស្រួច​ បង្ក្រាបបានមុខសញ្ញា​ចោរ​កម្ម​ (លួចម៉ូតូនៅក្នុង​វត្ដ)​ ម្នាក់ ហេតុកានេះបានចាប់ខ្លួននេះ កាលពីថៃ្ងទី​០៧ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង​ ១៣ និង៥៥នាទី នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមសម្តីក្មេងស្រីរងគ្រោះបានឲ្យដឹងថា នាងបានចូលបន្ទប់ទឹក​ ទុកម៉ូតូនៅខាង​មុខ​ ដោយឃើញនាងចូលបន្ទប់ទឹក ក៍ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ​ មិន​បានសំរេច ត្រូវបានជនរងគ្រោះ​ ទាន់​ហើយស្រែក​ឲ្យគេ​ជួយ​ហើយក័ចាប់បានជនសង្ស័យភ្លាមៗតែម្តង ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះស៊ឹម ពុទ្ធា ភេទប្រុស​ អាយុ​ ៣២ឆ្នាំទីលំនៅបច្ចុប្បន្នរស់នៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ពាក់ពន្ធ​ ករណីចោរកម្ម(​ លួច​យកម៉ូតូ​ )​ ០១​ គ្រឿងម៉ាក​ Hon​da C125 ឆ្នាំ​ផលិត​​ 2011​ ពណ៍ខ្មៅ​ ស្លាកលេខ កំពង់ស្ពឺ​ 1​D-8302​
ចំណែកជន​​រង​គ្រោះ​ឈ្មោះ​ សេរី សុខា ភេទស្រី​ អាយុ​ ១៧ឆ្នាំ​ សិស្ស​វិទ្យាល័យហ៊ុន សែនភ្នំស្រួច ទីលំនៅ​ភូមិក្រាំង ឃុំគីរីវន្ត ស្រុកភ្នំស្រួច​។

​ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជា​ បាន​ធ្វើ​សកម្មភាព​លួចយក​ ម៉ូតូមែន​ តែដោយសារមានគេឃើញហើយស្រែកទើប​ ខ្លួនរត់តែម្ដង។

វត្ថុតាង​ម៉ូតូសមត្ថកិច្ច​ បានសំរេចប្រគល់ជូនជន​រង​គ្រោះ ​ចំណែក​ជនសង្ស័យ​ត្រូវបាននគរបាល​ជំនាញ​បានកសាងសំណុំ​រឿង​បញ្ជូន​ទៅ​ការិ.ជំនាញ​ខេត្ត​ ចាត់ការតាមនីតិវិធី​៕

ព្រះសង្ឃមួយអង្គបានធ្វើអត្តឃាតយកក្រមា ចង ក សុគត នៅក្នុង​វត្តសីលវន្តារាមភ្នំក្អោង ដោយពុំដឹងមូលហេតុ…(ចុចអានបន្ត)

ស្រុកកំពង់សីលា៖ ព្រះសង្ឃមួយអង្គបានធ្វើអត្តឃាតយកក្រមា ចង ក សុគត នៅក្នុង​វត្តសីលវន្តារាមភ្នំក្អោង ស្ថិតនៅភូមិបឹងត្រាច​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុកាលពីម៉ោង​១១កន្លះថ្ងៃទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៨​ ។

សមត្ថកិច្ចបញ្ជាក់ថា ព្រះសង្ឃដែលធ្វើអត្តឃាតនេះ ព្រះនាម​ សូ​ សំណាង​ ហៅ សេង​ ព្រះជន្ម​ ២២វស្សា​ មានទីកន្លែងកំណើត​នៅភូមិត្រពាំង​ ឃុំស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​ បច្ចុប្បន្នបួសគង់នៅវត្តខាងលើ​ ។
ក្រោយពិនិត្យ​ធ្វើកោសល្យវិច្ច័យ​ព្រមទាំងសាកសួរសាក្សុីនៅកន្លែងកើតហេតុ​ សមត្ថកិច្ចអះអាងថា ព្រះសង្ឃអង្គនេះ ពិតជាបានធ្វើអត្តឃាតដោយចងកនឹងក្រមាពិតប្រាកដ​មែន​ ប៉ុន្តែពុំមានប្រភពអះអាងថា ករណីអត្តឃាតនេះ កើតឡើងដោយសារមានវិបត្តិអ្វីឡើយ៕

ទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី កូនប្រសារទាញកាំបិតផ្គាក់ កាប់ឪពុកក្មេក រងរបួសធ្ងន់ ទុកជាកាប្រមាន..(ចុចអានបន្ត)

ពោធិសាត់៖កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់ មានហឹង្សាមួយកើតឡើង ព្រោះតែទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី កូនប្រសារទាញកាំបិតផ្គាក់ កាប់លើឪពុកក្មេកចំឆ្អឹងជំនីបោះដៃផុតខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកក្មេក បានឡូឡាស្តីបន្ទោសទៅលើកូនប្រសារ ពីរឿងយកពិលទៅចុច ឲ្យអស់ថ្មភ្លាមនោះ កូនប្រសារក៏បានតមាត់ខ្លាំងៗ ទៅលើឳពុកក្មេកវិញ ក៏កើតរឿងក្តៅក្រហាយ ឳពុកក្មេកក៏ទាញពូថៅវាយសំពងក្បាល កូនប្រសារ១ពូថៅមុន កូនប្រសារក៏ស្ទុះទៅយកកាំបិតផ្គាក់ កាប់សងសឹកទៅលើឳពុកក្មេកវិញ ១កាំបិតវិញ បណ្ដាលឲ្យរងរបួងធ្ងន់ កូប្រសាររូបនោះ បានរត់គេចខ្លួនបាត់។

ជនរងគ្រោះជាឳពុកក្មេកមានឈ្មោះលឹម ឈុន ភេទប្រុសអាយុ ៦០ឆ្នាំ ជនជាតិខ្មែររស់នៅក្នុងភូមិកើតហេតុ ចំណែកឯលោកកូនប្រសារ ចិត្តខ្លាំងមានឈ្មោះហោ ហានហៅងុយភេទប្រុសអាយុ ៣៨ ឆ្នាំជនជាតិខ្មែររស់នៅក្រោមដំបូលផ្ទះតែមួយ។

ក្រោយកើតហេតុភ្លាមៗកូនប្រសារចិត្តក្លាហាននោះ បានរត់គេចខ្លួនពីមូលដ្ឋាន ចំណែកលោកឪពុកចិត្តខ្លាំងដែរនោះកំពុង សម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យ៕

កុំចេះតែហ៊ានលោកចោរ!! ឆក់ទូរស័ព្ទ ប៉ះចំនារីក្លាហាន ជិះម៉ូតូដេញបុកផ្តួល ដួលក្រកាច់ប្រកិន ត្រូវសមត្ថកិច្ចដែលនៅក្បែរនោះរត់ដេញចាប់បានភ្លាមៗ…(ចុចអានបន្ត)

ភ្នំពេញ៖​​ កុំចេះតែហ៊ានចោរឆក់ទូរស័ព្ទ ប៉ះចំនារីក្លាហាន ជិះម៉ូតូដេញបុកផ្តួលក្របួចជាប់ ហេតុកានេះបានកើតឡើងកាលពីម៉ោងប្រមាណ៨យប់ ថ្ងៃទី៦ខែកក្តដា ឆ្នាំ២០១៨ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ចោរឆក់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដែលនៅក្បែរនោះរត់ចេញពីប៉ុស្តិ៍ មកឃាត់ខ្លួនភ្លាមៗ ក្រោយពីរូបគេបានឆក់ទូរស័ព្ទ នារីក្លាហានម្នាក់ បានសម្រេច ត្រូវនារីរូបនោះ បើកម៉ូតូដេញបុកឲ្យដួលមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចកបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះប្រាក់ កុសល អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ដកហូតវត្ថុតាងទូរស័ព្ទម៉ាកសាំស៊ុង១គ្រឿង ជារបស់ជនរងគ្រោះមកវិញ រួមទាំងម៉ូតូ១គ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-0539។ ចំណែកជនរងគ្រោះឈ្មោះវន វឌ្ឍនាវត្តី អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់ដេប៉ូ២ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះគាត់ជិះម៉ូតូចេញពីសាលាន័រតុនត្រើយម្ខាង ពេលមកដល់ចំណុចខាងនុខស្ថានទូតបារាំង ផ្លូវមុនីរង្សក៏ស្រាប់តែជនសង្ស័យរូបនោះ បានតាមឆក់ទូរស័ព្ទរបស់នារីរងគ្រោះដែលដាក់នៅហោប៉ៅខោរខាងស្តាំ ដាក់កាសត្រចៀកបានសម្រេច ហើយខំព្យាយាមបើកគេចខ្លួនឆ្ពោះមកទិសខាងត្បូង ក៏ត្រូវនារីរងគ្រោះរូបនោះគាត់បើកម៉ូតូដេញតាមទាន់ ហើយបុកម៉ូតូជនសង្ស័យរូបនោះ ឲ្យដួលនៅខាងមុខធនាគារកាណាឌីយ៉ា ព្រមទាំងស្រែកឆោរឡោថាចោរៗផងនោះ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកដែលនៅក្បែរនោះរត់ចេញមកឃាត់ខ្លួនបានភ្លាមៗផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញចាត់ការតាមនិតិវិធី៕

Zlatan ជឿ​ជាក់​លើ​ស៊ុយអែត​ថា​អាច​ទម្លាក់​ក្រុម​តោ​កំណាច​អង់គ្លេស​ និង​លើក​ពាន​ World Cup

ខ្សែ​ប្រយុទ្ធមហា​​ឌឺ​ Zlatan Ibrahimovic ជឿ​ជាក់​លើ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ថា​អាច​ផ្ដួល​ក្រុម​​តោ​កំណាច​អង់គ្លេស​បាន​ និង​​ជឿ​ទៀត​ថា​ជម្រើស​ជាតិ​របស់​ខ្លួន​អាច​ត្រួស​ត្រាយ​ផ្លូវ​​ដើម្បី​ឈាន​ទៅ​កាន់​ការ​​លើក​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​។ ស៊ុតអែត​ត្រៀម​ជា​ស្រេច​​​សម្រាប់​ការ​​ប្រកួត​​​របស់​ពួក​គេ​ជាមួយ​ជម្រើស​ជាតិ​អង់គ្លេស​ដែល​​ជា​ជំនួប​នៃ​ពាន​ World Cup វគ្គ​ ៨ ក្រុម​​នា​​ថ្ងៃ​សៅរ៍​នេះ​​។

ទន្ទឹម​​គ្នា​នេះ​ Ibrahimovic ដែល​ជា​​កីឡាករ​រក​គ្រាប់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​​របស់​ស៊ុយអែត​​ ដោយ​​​​រក​បាន​ ៦២ គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​ ១១៦ ប្រកួត​រូប​នេះ​​មាន​ទំនុក​ចិត្ត​លើ​​​ក្រុម​កីឡាករ​ស៊ុយអែត​ថា​អាច​ទម្លាក់​អង់គ្លេស​ចេញ​ពី​ World Cup បាន​។ “ខ្ញុំ​គិត​ថា​ស៊ុយអែត​អាច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​ World Cup ដូច​ដែល​ខ្ញុំ​បាន​និយាយ​តាំង​ពី​​មុន​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​។” អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​បាន​និយាយ​។ “ពួក​គេ​បាន​ផ្ដួល​ម៉ិកស៊ិក​ដែល​ជា​ក្រុម​ខ្លាំង​មួយ​ បន្ទាប់​មក​ពួក​គេ​បន្ត​ទៅ​លត់​ស្វីស​​ថែម​ទៀត​។ ដូច្នេះ​​ពួក​គេ​បាន​ទទួល​​នូវ​ភាព​ជោគជ័យ​ដែល​គ្មាន​​នរណា​បាន​នឹក​ស្មាន​ដល់​។”

ប្រែ​សម្រួល​ ៖ ភក្ដី

អតីត​អ្នក​ចាំ​ទី​​អ៊ីតាលី​ Gianluigi Buffon បាន​​ដាច់​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​កំណើត​ផ្លាស់​​ទៅ​​លេង​នៅ​​ប៉ារីស​

ក្រុម​យក្ស​បារាំង​ Paris St-Germain បាន​ចុះ​ហត្ថលេខា​នាំ​យក​​អតីត​អ្នក​ចាំទី​​របស់​ក្រុម​ Juventus ក៏​ដូចជា​អតីត​អ្នក​ចាំទី​ និង​ប្រធាន​​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ កីឡាករ​ Gianluigi Buffon ទៅ​កាន់​ក្លិប​របស់​ខ្លួន​ដោយ​មិន​ចំណាយ​លុយ​សូម្បី​តែ​មួយ​រៀល​ទៅ​​លើ​ការ​ផ្ទេរ​។ Buffon បុរស​វ័យ​ ៤០ ឆ្នាំ​រូប​នេះ​បាន​ចាក​ចេញ​ពី​ Juventus កាល​ពី​ចុង​រដូវកាល​មុន​​​ និង​បាន​បញ្ចប់​ការ​ស្នាក់​នៅ​​រយៈ​ពេល​ ១៧ ឆ្នាំ​របស់​គាត់​​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​ដែល​ជា​កន្លែង​គាត់​​ចូល​លេង​បាន​ ​​៦៥៦ ប្រកួត​។

Buffon ត្រូវ​​ពាក្យ​​ចរចាម​អារ៉ាម​ផ្សា​ភ្ជាប់​គាត់​ទៅ​​ជាមួយ​នឹង​ការងារ​​នៅ​ក្រៅ​​ទីលាន​នៅ​ Juventus ប៉ុន្តែ​​ពេល​នេះ​មិន​ដូច​អ្វី​ដែល​​ពាក្យ​ចរចាម​អារ៉ាម​បាន​ចុះ​ផ្សាយ​​ទេ​ ខណៈ​ដែល​គាត់​បាន​ចុះ​កុងត្រា​មួយ​ឆ្នាំ​​​ជាមួយ​កីឡដ្ឋាន​ Parc des Princes របស់​ PSG ។ “ខ្ញុំ​ដឹង​ថា​ក្ដី​សុបិន​របស់​ PSG ជា​អ្វី​ និង​ក្ដី​សុបិន​របស់​អ្នក​គាំទ្រ​ពួក​គេ​មាន​​នៅ​ក្នុង​ចិត្ត​។” Buffon បាន​និយាយ​។ “ខ្ញុំ​នឹង​​នាំ​មក​ទាំង​អស់​នូវ​កម្លាំង​ បទ​ពិសោធន៍​ និង​ភាព​ស្រេក​ឃ្លាន​របស់​ខ្ញុំ​​ដើម្បី​ជួយ​​ក្លិប​ថ្មី​របស់​ខ្ញុំ​មួយ​នេះ​។”

ប្រែ​សម្រួល​ ៖ ភក្ដី