
ម៉ូស្គូ៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក បានឡើងទៅ ប៉ះជើងខ្លាំង មាន់គក បារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ ប្រេស៊ីល ចេញពី World Cup 2018 ដែលទើបបញ្ចប់មុននេះបន្តិចក្នុងវគ្គ៨ក្រុម ដោយលទ្ធផល ២-១។


កីឡាករ Fernandinho របស់ប្រេស៊ីល បានធ្វេសប្រហែស ចូលទីខ្លួនឯងនៅនាទី ទី១៣ មុនពេល Kevin De Bruyne រកបានគ្រាប់ទី២ អោយប៊ែលហ្ស៊ក នៅនាទីទី៣១ កាន់តែកក់ក្តៅ បើទោះបីជារបូត១គ្រាប់វិញនៅវគ្គទី២ ក្នុងនាទីទី៧៦ក៏ដោយ។

តាមរយ:លទ្ធផលឈ្នះផ្លូវការ ២-១ ធ្វើអោយប៊ែលហ្ស៊ិក រកបានជ័យជន្នះជាលើកទី២ ក្នុងប្រវត្តិជួបប្រេស៊ីល ៥ដង មិនដែលស្មើ និងចាញ់៣ដងនោះ ដោយបានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយផងដែរ ដោយត្រូវប៉ះមាន់គកបារាំង ដែលបាន ទម្លាក់អ៊ុយរ៉ាហ្គាយ ដោយលទ្ធផល ២-០ ក្នុងវគ្គ៨ក្រុមដែរនោះ៕






ដោយ៖ សុវណ្ណ ដេត



















































