សិល្បករ និងក្រុមការងារ ចំណាយថវិការផ្ទាល់ខ្លួន ទៅលើកទឹកចិត្តលោកបេន ជនជាតិអាមេរិក ដែលចំណាយពេល២៦ឆ្នាំ ការពារអភិរក្សព្រៃឈើកម្ពុជា

យោងតាមគណនីហ្វេសប៊ូក របស់លោក តាន់ គឹមសួរ បង្ហោះមុននេះបន្តិច បានសរសេរថា វត្តមានរបស់កំពូលតារាកំប្លែង ពែកមី និងតារាសម្តែងលោក ប៉ែន ចំរ៉ុង ប្អូនស្រី ស្រមោចខ្មៅ និងតារាចម្រៀងម្ចាស់បទ អតីត គឺលោក Pao Ploy បានរួមគ្នា ជាមួយក្រុមការងារ ដែលមាន អាចារ្យធំ នគររាជ លោក Sovanna Kem លោក ចាន់ទី សុធី កញ្ញា SieYa Gmm និងកញ្ញា Ping Ing ចូលរួមសំណេះសំណាល អំពីការអភិរក្សព្រៃឈើ របស់ Sharyn Davis ជាជនជាតិបរទេស ដែលចំណាយពេល26ឆ្នាំ រស់នៅលើទឹកដីកម្ពុជា និងសាងភាពសប្បាយរីករាយ ដល់ប្រជាជនក្នុងភូមិ នៅតំបន់ភ្នំត្នោត។

វត្តមានរបស់អ្នកទាំងអស់គ្នាខាងលើនេះ ជាពិសេសក្រុមការងារដែលមាន អាចារ្យធំ នគររាជ លោក Sovanna Kem លោក ចាន់ទី សុធី កញ្ញា SieYa Gmm និងកញ្ញា Ping Ing បានចំណាយពេលវេលា សំណេះសំណាលពីការអភិរក្សព្រៃឈើ របស់លោក Sharyn Davis (ហៅ បេន) ជាជនជាតិបរទេស ដែលបានចំណាយពេលអស់រយៈពេល២៦ឆ្នាំ រស់នៅលើទឹកដីនៃប្រទេសកម្ពុជា ហើយបានសាងភាពសប្បាយរីករាយ ជាពិសេសភាពកក់ក្តៅ ដល់ប្រជាជនក្នុងភូមិទាំងអស់ នៅតំបន់ភ្នំត្នោតនេះ ។

ទោះជាយ៉ាងណា វត្តមានរបស់អ្នកទាំងអស់គ្នា បានធ្វើឲ្យលោកបេន និងក្រុមគ្រួសាររបស់លោក មានភាពសប្បាយរីករាយឥតឧបមា ដោយពួកគាត់មានកម្លាំងចិត្ត និងគិតថា ពួកគាត់លែងឯការទៀតហើយ។ ចំណែកឯប្រជាជននៅក្នុងភូមិ មួយចំនួនដែលមិនពេញចិត្ត ជាមួយលោកបេននោះ ពួកគេមានការគិតសារជាថ្មីឡើងវិញ អំពីការអភិរក្ស របស់ក្រុមគ្រួសារលោកបេនផងដែរ ។

វត្តមានរបស់អ្នកទាំងអស់គ្នាខាងលើ បានធ្វើឲ្យប្រជាជនមានការគោរពកោតស្ញប់ស្ញែង និងកាត់បន្ថយការស្អប់លោកបេន និងគ្រួសាររបស់គាត់ និងបានចូលរួមចំណែកយ៉ាងខ្លាំង ដើម្បីផ្លាស់ប្តូរការគិតមិនល្អ របស់ប្រជាជនក្នុងភូមិចំពោះលោកបេន និងគ្រួសារ ។

ជាមួយគ្នានោះដែរ លោកតាន់ គឹមសួរ បាននិយាយថា “អ្នកទាំងអស់គ្នា នឹងអាចចូលរួមជាមួយការងារ ដែលមិនទទួលបានផលកម្រៃ ហើយថែមទាំងត្រូវចំណាយ ថវិកាផ្ទាល់ខ្លួននេះឡើយ ព្រោះថាអ្នកទាំងអស់គ្នា គឺរវល់ខ្លាំងណាស់។ នេះហើយជាអ្វីដែលល្អសម្រាប់ សិល្បករដទៃទៀតយកជាគំរូ។ ទឹកចិត្តរបស់អ្នកទាំងអស់គ្នា ចំពោះបេននិងក្រុមគ្រួសារ ពិតជាមានទំហំធំធេងណាស់។ សូមទទួលយកការគោរពពីពួកយើងផង” ៕

ធ្វេសប្រហេសមែន!! បុរស​ម្នាក់ ឡើង​ជួសជុល​ដំបូង​ពេល​មេឃ​ធ្លាក់ភ្លៀង ត្រូវ​ខ្សែភ្លើង​គង​លើដំបូល​ឆ្លង​ចរន្ត​ ឆក់​ស្លាប់ភ្លាម​នៅនឹងកន្លែង..(ចុចអានបន្ត)

ខេត្ត​កោះកុង​៖ កាលពី​រសៀល​ថ្ងៃទី​០៤ កក្កដា ម្សិលមិញ​ស្ថិត​ក្នុងភូមិ បឹង​ព្រាវ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរស​ម្នាក់ ឡើង​ជួសជុល​ដំបូង​ពេល​មេឃ​ធ្លាក់ភ្លៀង ត្រូវ​ខ្សែភ្លើង​គង​លើដំបូល​ឆ្លង​ចរន្ត​ ឆក់​ស្លាប់​នៅនឹងកន្លែង។

សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ដឹក ឌឹ​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​សាលា​ម្នាង ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល​។ មុន​កើតហេតុ​ជនរងគ្រោះ​ឡើង​ជួសជុល​ដំបូង​ផ្ទះ​ពេល​មេឃ​កំពុង​ភ្លៀង ទើប​ឆ្លង​ចរន្ត​ពី​ខ្សែភ្លើង​ដែល​គង​លើដំបូល​ផ្ទះ ឆក់​ស្លាប់​ភ្លាមៗ​តែម្តង​។​​ ក្រោយ​កើត​ហេ​តុ សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ពិនិត្យ​នឹង​ប្រគល់​សព​ជនរងគ្រោះ​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

នារីវ័យ១៥ឆ្នាំ ចងករសំលាប់ខ្លួនចោលស្វាមី ដោយមិនទាន់ដឹងពីមូលហេតុ..(ចុចអានបន្ត)

សៀមរាប ៖ កាលពី​រសៀល​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នារី​វ័យក្មេង​អាយុ១៥ឆ្នាំ​ម្នា​ក់បាន​ដាច់ចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​នៅ​បន្ទប់​ជួល ចោល​ប្តី​និង​ក្រុមគ្រួសារ​បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​ឡើង។ហេតុការណ៍​ធ្វើអត្តឃាត​នេះ បាន​កើតឡើង​ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​លេខ២ ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​រួច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ហើយ​សន្និដ្ឋានថា​ជននេះ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ពុំ​ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម​ឡើយ។សមត្ថកិច្ច​បាន​បន្តថា នារី​អត្តឃាត​មានឈ្មោះ ជិត ម៉ា​ឡា អាយុ១៥ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ ប្តី​ឈ្មោះ សុខ ណា​ង អាយុ២៤ឆ្នាំ មុខរបរ​បើកបរ​ដឹក​ដី ។

បើតាម​ការរៀបរាប់​ពី​ប្តី​របស់​សព​នារី​រងគ្រោះ​បាន​និយាយថា នៅមុន​ពេល​កើត​ហេតុរូប​ខ្លួន(ប្តី) មិនមាន​ការឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ(សព)នោះទេ គឺធម្មតាៗ ។ដល់​ម៉ោង​ទៅធ្វើ​ការ​រូប​ខ្លួន​ក៏​ចេញទៅ​ធ្វើការ​ដូច​សព្វមួយដង។ លុះដល់​ពេល​ចប់​ពី​ការងារ​ក៏​ត្រលប់​មកពី​ធ្វើការ​វិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់ខ្លួន​បាន​ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ ដោយ​មិនដឹង​មូលហេតុ​អ្វី​សោះ​ដែល​បណ្តាលឱ្យ​រូបនាង​ដាច់ចិត្ត​សម្លាប់ខ្លួន។សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពៃណី៕

ចាប់ខ្លួនបុរសល្មោភកាមម្នាក់ ករណីរំលោភសេពសន្ឋវៈក្មេងស្រីអាយុ​៧ឆ្នាំ..(ចុចអានបន្ត)

ខេត្តស្ទឹងត្រែង ៖ កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ២០១៨ កម្លាំង​គរបាល​ព្រហ្មទណ្ឌ័ក្រុង​ស្ទឹង​ត្រែង បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់​ព័ន្ធ​លើ​បណ្តឹង​របស់​អាណាព្យាបាល​ក្មេង​ស្រី​ជា​អនីតិជន​ម្នាក់​ ពី​បទ​​រំលោភ​សេព​សន្ថវៈ ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖ ​ជន​សង្ស័យខាងលើ ​ឈ្មោះ ឌៀប ផុង អាយុ​២២ឆ្នាំ ​ជនជាតិខ្មែរ​កម្ពុជា​ក្រោមនិង​ជា​កម្មករ​ធ្វើ​ឥ​ដ្ឋ ស្នាក់​នៅ​ឡ​​ឥ​ដ្ឋិ ក្នុងភូមិ​គី​ឡូរ​លេខ​៨ សង្កាត់​ស្ទឹងត្រែង ។ រីឯក្មេងស្រីរង​គ្រោះ​មាន​អាយុ​៧ឆ្នាំ ។

 

យោង​​ពាក្យបណ្តឹងរបស់​​ឪពុក​ក្មេង​រង​គ្រោះ​បាន​ប្តឹង​​​​ថា កាលពី​វេលា​ម៉ោង០​២ និង១០នាទី​​រសៀល​ថ្ងៃ​ទី​២៩ មិថុនា ​កន្លងមក ជនសង្ស័យ​រូបនេះ​បាន​លួងលោម​កូនស្រី​គាត់​ឱ្យ​ចូល​ក្នុង​រោង​កម្មករ​ស្នាក់​នៅ (ទីតាំង​​ឡ​ឥ​ដ្ឋ) ហើយ​ក៏​បាន​​រំលោភ​​លើ​កូនស្រី​គាត់តែម្តង ។ ​ក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យ​​​បានឆ្លើយ​​សារ​ភាព​ដែរ​ថា «ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ពិត​​ប្រាកដ​មែន ប៉ុន្តែ​មិន​បាន​សុី​ជម្រៅ​នោះ​​ទេ ។​​

ទោះ​ជា​យ៉ាងណា​ក្តី យោង​ទៅ​លើ​ពាក្យបណ្តឹង និង​ចម្លើយ​ជនសង្ស័យ​គ្រប់គ្រាន់ សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿងបញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្តហើយ ៕

នៅចាំ​ស្ត្រី​ម្នាក់នេះបានទេ ​ករណីចាក់​សម្លាប់​ប្រុស​ស្នេហ៍​ប្លន់​ទ្រព្យសម្បត្តិ​ នៅខេត្ត​កណ្ដាល ដើម្បីយកបា្រក់លោះ​ប្តី​ចេញ​ពី​គុក​ ត្រូវតុលាការ​​ ផ្តន្ទា​ទោស​ដែលដាក់​ពន្ធនាគារ…(ចុចអានបន្ត)

ខេត្តកណ្ដាល​៖​ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨​នេះ លោក​សាយ​ សម្ផស្ស​សេរី​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​កណ្ដាល​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​៣០ឆ្នាំ​ ពី​បទ​ឃាតកម្ម​ ចាក់​សម្លាប់​ប្រុស​ស្នេហ៍​ប្លន់​ទ្រព្យសម្បត្តិ​ដើម្បី​លោះ​ប្តី​ចេញ​ពី​ពន្ធនាគារ​ ជនជាប់ចោទឈ្មោះ ផេង ណាន ហៅណា អាយុ៣៣ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ​ឈ្មោះនួន សុភាព អាយុ៥៨ឆ្នាំ ជាម្ចាស់ហាងកោសជប់ម៉ាស្សាមួយ​កន្លែងផង ជាមន្ត្រីយោធានៅអង្គភាពកងពលតូច ទ័ពពិសេសឆត្រយោង៩១១ផង និងក៏ជាអ្នកសារព័ត៌មានសំឡេងប្រជាជនផងដែរ មានលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំពោះមុខ​សមត្ថកិច្ច ស្ត្រីជនសង្ស័យឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទមកបបួលនាងទៅរួមភេទ ស្របពេលនោះដោយសារតែនាងកំពុងត្រូវការលុយចំនួន២៥០០ដុល្លារ ដើម្បីរត់ការដោះលែងប្តីដែលកំពុងជាប់ពន្ធនាគារព្រៃសផង ណាមួយ ឃើញជនរងគ្រោះមានគ្រឿងអលង្ការជាប់ខ្លួនច្រើន ក៏មានគំនិត​ចង់សម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិនោះតែម្តង ។

ស្ត្រីសង្ស័យបានឆ្លើយសារភាពទៀតថា ពេលនោះនាងបានទារតម្លៃខ្លួនក្នុងការរួមភេទចំនួន១០ម៉ឺនរៀល តែជនរងគ្រោះឱ្យតែ២០ដុល្លារប៉ុណ្ណោះ ហើយនាងក៏យល់ព្រមទៅជាមួយ ដោយបានរៀបចំគម្រោងទុកជាមុន និងបានយកកូនកាំបិត​ចុងស្រួចលាក់ទុកក្នុងកាបូបរួចជាស្រេច ។

លុះមកដល់វេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានទូរស័ព្ទដើម្បីណាត់គ្នារកកន្លែងរួមភេទ រហូតដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ទើបជនរងគ្រោះបានជិះម៉ូតូមកទទួលនាងនៅចំណុចមុខ​ច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ដើម្បីទៅចូលដេកផ្ទះសំណាក់កើតហេតុ ដែលមានចម្ងាយប្រហែលកន្លះគីឡូម៉ែត្រប៉ុណ្ណេះពីកន្លែងដែលជនរងគ្រោះមកទទួលនាង ។

ស្ត្រីសង្ស័យជាឃាតករ បានសារភាពបន្ថែមថា ពេលចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែងចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតឱកាសនោះ នាងបានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេករួចជាស្រេច លុះពេលជនរងគ្រោះចេញមកវិញ នាងក៏ចាប់ផ្តើម រួមភេទជាមួយគ្នា ហើយនាងក៏ទាមទារនៅពីលើ លុះមានឱកាស​នាងក៏ទាញកាំបិតចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះរមៀលធ្លាក់ពីលើគ្រែ ទើបនាងស្ទុះទៅចាក់បន្ថែមសរុបចំនួន១៧កាំបិត បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។ ក្រោយសម្លាប់ជនរងគ្រោះហើយ នាងបានចូលទៅងូតទឹកសម្អាតខ្លួនរួច ទើបប្រមូលយក​គ្រឿងអលង្ការ លុយ ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះគេចខ្លួន ដោយបានយកម៉ូតូទៅលក់ នៅហាងបញ្ចាំមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងតម្លៃ១៤៥០ដុល្លារ​ ៕

វិដេអូឃ្លិបថ្មី ដែលថតសកម្មភាពរបស់ក្មេងប្រុស១២នាក់ ព្រមទាំងគ្រូបង្វឹកម្នាក់ ដែរជាប់នៅក្នុង​រូងភ្នំថាំលួង..

ប្រទេសថៃ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី០៤ ខែ​កក្កដា ឆ្នាំ២០១៨ នេះ វីដេអូ​​ថ្មី​មួយ​ទៀត  បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សភាព​ក្មេង​ប្រុសទាំង ១២នាក់ រួម​ទាំង​គ្រូ​បង្វឹក​របស់​ពួកគេ នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ ។

បើតាមប្រភពពីថៃបាន បង្ហោះវិដេអូ​នៅលើ​ទំព័រ​ហ្វេសប៊ុក Thai Navy Seals នា​វេលា​ម៉ោង​០៧ព្រឹក​ខាង​លើ បាន​បង្ហាញ​ឲ្យ​ឃើញថា ក្មេង​ប្រុស​ទាំង​នោះ​ត្រូវ​គេ​រុំ​ខ្លួន​ជាមួយ​នឹង ភួយ​កម្ដៅ​ខ្លួន​ម្យ៉ាង (Thermal Foil Blanket) ហើយ​ពួកគេ​ក៏​បាន​នាំ​គ្នា​និយាយ​ស្វាគមន៍​ទៅ​កាន់​កាមេរ៉ា​ថា «សាវ៉ាត់ឌី» ប្រាប់​ឈ្មោះ​របស់​ពួកគេ ហើយ​ថា​ពួកគេ​មាន​សុខភាព​ល្អ។

បើ​តាម​ការ​បញ្ជាក់​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ បាន​ឲ្យ​ដឹង​ថា វីដេអូ​នោះ​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ពួកគេ​ទទួលទាន​អាហារ​រួច បន្ទាប់ពីបានទស្សនាវីដេអូមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាច្រើនពិតជាក្តុកក្តួលក្នុងចិត្តខ្លាំង និងអាណិតពួកគេ ក្រោយឃើញសាភាពរបស់ពួកគេ។

គួរបញ្ជាក់ផងដែរ ថាខណៈពេលនេះក្រុមអ្នកសង្គ្រោះបានពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ និងបានឲ្យពួកគេហូបអាហារបានគ្រប់គ្រាន់ ដោយឃើញថាក្មេងមានភាពរឹងមាំ និងមានកម្លាំងជាងមុនហើយ។មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកសង្គ្រោះកំពុង ត.បណ្តាញទូរស័ព្ទ ដើម្បីឲ្យពួកគេទាក់ទងទៅគ្រួសារផងដែរ៕

ប្រភព៖ FB

ទីបំផតុត អង់គ្លេស ជាកូនពៅដែលបានឡើងទៅវគ្គ៨ក្រុម ត្រូវប៉ះស៊ុយអែត ក្រោយយកឈ្នះកូឡុំប៊ី ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រ

(ម៉ូស្គូ) ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិ តោកំណាចអង់គ្លេស ជាកូនពៅដែលបានឡើងទៅវគ្គ៨ក្រុម ត្រូវប៉ះស៊ុយអែត ក្រោយយកឈ្នះកូឡុំប៊ី ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តី ៤-៣ ក្រោយប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដង ស្មើគ្នា ១-១ ដែលទើបបញ្ចប់មុននេះនៅ FIFA World Cup 2018 ដែលមានរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ។

១គ្រាប់បាល់ប៉េណាល់ទី ១១ម៉ែត្ររបស់កីឡាករខ្សែប្រយុទ្ធ Harry Kane នៅនាទីទី៥៧ តែត្រូវបាន Yerry រកគ្រាប់តាមស្មើវិញនៅនាទីទី៩០+៤ ក៏នៅតែធ្វើអោយអង់គ្លេស ឡើងទៅប៉ះក្រុមនៅអឺរ៉ុបដូចគ្នា ស៊ុយអែត នៅវគ្គ៨ក្រុមនៃ World Cup លើកទី២១នេះ។

១គ្រាប់ប៉េណាល់ទី ១១ម៉ែត្រ ក៏បានធ្វើអោយកីឡាករមកពីក្លឹប មានខ្នាយមាស Tottenham Hotspur, Harry Kane រកបាន ៦គ្រាប់ច្រើនជាងគេ ក្នុងឈ្នះស្បែកជើងមាសនៅ World Cup 2018 នេះ ខណៈ Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Romelu Lukaku របស់ប៊ែលហ្ស៊ិក ទើបរកបាន ៤គ្រាប់ដូចគ្នា។

វគ្គ១៦ក្រុមត្រូវបានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេល៥ថ្ងៃមកនេះ ដោយមានក្រុមឈ្នះកៅអីវគ្គ ៨ក្រុមរួមមាន បារាំង ប៉ះអ៊ុយរ៉ាហ្គាយ, ក្រូអាត ជួបម្ចាស់ផ្ទះរុស្ស៊ី, ប្រេស៊ីល ប៉ះប៊ែលហ្ស៊ិក និងអង់គ្លេស ប៉ះស៊ុយអែត ចាប់ផ្តើមប្រកួតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ តទៅ៕

កាំភ្លើងធំ​ Arsenal បាន​​សម្រេច​ប្ដូរ​លេខ​​អាវ​ឲ្យ​ Ozil ហើយ​ ចង់​ដឹង​ថា​លេខ​ប៉ុន្មាន​អត់​!!!

ខ្សែ​បម្រើ​ Mesut Ozil បាន​ក្លាយ​ជា​កីឡាករ​​​ពាក់​លេខ​ ១០ ថ្មី​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ Arsenal បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​​ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ Jack Wilshere ដែល​​បាន​និយាយ​ថា​ខ្លួន​នឹង​មិន​មាន​អនាគត​ទេ​ បើ​នៅ​តែ​បន្ត​លេង​នៅ​​កីឡដ្ឋាន​ Emirates ។ Ozil បាន​ផ្លាស់​មក​ Arsenal ពី​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid កាល​ពី​ឆ្នាំ​ ២០១៣ និង​ចូល​លេង​បាន​​ជិត​ ២០០ ប្រកួត​ហើយ​ឲ្យ​ក្រុម​​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​។

ហើយ​​ជាមួយ​​ចំនួន​នៃ​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ដ៏​ច្រើន​នេះ​ដែរ​ Ozil កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៣៧ គ្រាប់​ និង​បញ្ចូន​ឲ្យ​មិត្ត​រួម​ក្រុម​​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ ៧១ លើក​រហូត​ដល់​គេ​ឲ្យ​រហស្សនាម​គាត់​ថា​ជា​ស្ដេច​បញ្ចូន​បាល់​។ Ozil ក៏​បាន​ឈ្នះ​ពាន​ FA Cup ចំនួន​ ៣ ដង​ និង​ Community Shield មួយ​ដង​ផង​ដែរ​​ជាមួយ​ Arsenal ។​ ដោយ​ឡែក​​ទាក់ទង​ជាមួយ​ការ​ប្ដូរ​លេខ​អាវ​របស់​ Ozil ​នេះ​ដែរ​គឺ​ក្លិប​ Arsenal បាន​ប្រកាស​​ឲ្យ​ដឹង​​ថា​​អ្នក​គាំទ្រ​​ណា​ដែល​បាន​ទិញ​អាវ​រដូវកាល​ថ្មី​​ ២០១៨/១៩ របស់​ Arsenal និង​ដែល​មាន​​​បោះពុម្ព​ឈ្មោះ​ Ozil និង​​លេខ​ ១១ រួច​ហើយ​នោះ​នឹង​ទទួល​បាន​ការ​ប្ដូរ​​ជូន​អាវ​ថ្មី​ជំនួស​​វិញ​។

ប្រែ​សម្រួល​ ៖ ភក្ដី

Maradona ​​​បាន​​ស្នើ​សុំ​ធ្វើ​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​អាហ្សង់ទីន​ដោយ​មិន​យក​កម្រៃ​

លោក​ Diego Maradona បាន​ស្នើ​សុំ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដោយ​មិន​យក​ប្រាក់​ខែ​ បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​មក​ពី​ទ្វីប​អាមេរិក​ឡាទីន​មួយ​នេះ​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ក្រោម​​ថ្វី​ជើង​របស់​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​គឺ​ក្រុម​ជម្រើស​ជាតិ​បារាំង​។ ​អាហ្សង់ទីន​បាន​កក់​កៅអី​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​បាន​ទាំង​លំបាក​​វេទនា​​តាម​រយៈ​​ការ​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ ប៉ុន្តែ​រឿង​គួរ​ឲ្យ​សោក​​ស្ដាយ​នោះ​គឺ​ថា​ពួក​គេ​ត្រូវ​បាន​បារាំង​ទម្លាក់​​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​​ ក្រោម​​លទ្ធផល​បរាជ័យ​ ៤ គ្រាប់​ទល់​នឹង​ ៣ ។

ចំណែក​អតីត​វីរបុរស​របស់​អាហ្សង់ទីន​ លោក​ Maradona ដែល​ក្នុង​នាម​គាត់​ជា​ឯកអគ្គរដ្ឋទូត​របស់​ FIFA គឺ​​គាត់​បាន​ចូល​រួម​ទស្សនា​ដោយ​ផ្ទាល់​​គ្រប់​​ការ​ប្រកួត​ទាំង​អស់​ដែល​ជម្រើស​ជាតិ​របស់​ខ្លួន​លេង​​។ ហើយ​បន្ទាប់​ពី​អាហ្សង់ទីន​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ ១៦ ក្រុម​​ គាត់​ក៏​បាន​ស្នើ​សុំ​ធ្វើ​ជា​​គ្រូ​បង្វឹក​ដឹកនាំ​ជម្រើស​ជាតិ​អាហ្សង់ទីន​​ដោយ​មិន​យក​ប្រាក់​​កម្រៃ​អ្វី​ទាំង​អស់​ ខណៈ​ដែល​​កាល​ពី​ ៨ ឆ្នាំ​មុន​គាត់​​ធ្លាប់​ដឹកនាំ​អាហ្សង់ទីន​​ឡើង​ដល់​វគ្គ​ ៨ ក្រុម​នៃ​ការ​ប្រកួត​ពាន​ World Cup មុន​ពេល​ធ្លាក់​​មក​វិញ​ដោយ​សារ​ចាញ់​អាល្លឺម៉ង់​ ៤-០ ។

ហើយ​ដោយ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​អនាគត​របស់​គ្រូ​បង្វឹក​​​បច្ចុប្បន្នរបស់​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​គឺ​លោក​ Jorge Sampaoli ដែល​​កុងត្រា​របស់​គាត់​មាន​សុ​ពលភាព​រហូត​ដល់​ឆ្នាំ​ ២០២២ នោះ​ Maradona ក៏​ត្រូវ​បាន​គេ​សួរ​​ថា​តើ​គាត់​ចាប់​អារម្មណ៍​នឹង​តំណែង​ជា​គ្រូ​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែរ​ឬ​យ៉ាង​ណា​? ភ្លាម​នោះ​គាត់​តប​ទៅ​វិញ​យ៉ាង​ដូចច្នេះ​ថា​ ៖ “បាទ​! ពិត​ជា​ចាប់​អារម្មណ៍​ ហើយ​ខ្ញុំ​នឹង​​ធ្វើ​ដោយ​មិន​យក​កម្រៃ​អ្វី​ទាំង​អស់​។ ខ្ញុំ​នឹង​មិន​ទាមទារ​​ការ​តប​ស្នង​​ឡើយ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

Real Madrid បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចរចាម​អារ៉ាម​រវាង​ពួក​គេ​ និង​ Neymar

ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid បាន​ច្រាន​ចោល​នូវ​​ការ​ចុះ​​ផ្សាយ​របស់​ទូរទស្សន៍​​អេស្ប៉ាញ​ដែល​បាន​​រាយការណ៍​​ថា​ពួក​គេ​កំពុង​ព្យាយាម​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Paris St-Germain និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​គឺ​កីឡាករ​ Neymar ។ បច្ចុប្បន្ន​ស្ថិត​ក្នុង​វ័យ​ ២៦ ឆ្នាំ​, Neymar ដែល​ត្រូវ​បាន​ក្រុម​នៃ​លីក​កំពូល​របស់​បារាំង​ចុះ​ហត្ថលេខា​ទិញ​ពី​ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​ជាមួយ​នឹង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២០០ លាន​​ផោន​​រូប​នេះ​​បាន​រក​គ្រាប់​បាល់​​បញ្ចូល​ទី​បាន​ចំនួន​ ២ គ្រាប់​នៅ​ឯ​​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​ឆ្នាំ​ ២០១៨ និង​​បាន​ជួយ​ឲ្យ​ប្រេស៊ីល​​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ដែល​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៊ែលហ្ស៊ីក​។

ដោយ​ឡែក​ទាក់ទិន​នឹង​​ពាក្យ​ចរចាម​អារ៉ាម​ផ្សា​ភ្ជាប់​ការ​ផ្ទេរ​ Neymar ទៅ​កាន់​ទឹក​ដី​ Bernabeu ក្រុម​ Real Madrid បាន​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ ៖ “ពត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​បុស្ដិ៍​ទូរទស្សន៍​​ TVE គឺ​ខុស​​ពី​ការ​ពិត​ទាំង​ស្រុង​។ ក្រុម​ Real Madrid មិន​បាន​ធ្វើ​ការ​ដាក់​សំណើ​ណា​មួយ​ទាល់​តែ​សោះ​ទៅ​កាន់​​ក្រុម​ PSG ឬ​​កីឡាករ​ដូច​ដែល​​ពួក​គេ​បាន​ចុះ​ផ្សាយ​។” គួរ​បញ្ជាក់​ផង​ដែរ​ថា​បុស្ដិ៍​ទូរទស្សន៍​​ TVE ដែល​ជា​បុស្ដិ៍​ទូរទស្សន៍​មួយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​​រដ្ឋាភិបាល​អេស្ប៉ាញ​មួយ​នេះ​បាន​ចុះ​ផ្សាយ​ថា​ Real Madrid បាន​ដាក់​សំណើ​រហូត​ដល់​ទៅ​​ ៣១០ លាន​អឺរ៉ូ​ដើម្បី​សុំ​ដេញ​ថ្លៃ​ទិញ​យក​ Neymar ដែល​តម្លៃ​នេះ​នឹង​យក​​ឈ្នះ​​លើ​កំណត់ត្រា​ដែល​ត្រូវ​បាន​បំបែក​​រួច​កាល​ពី​គាត់​ចុះ​ចូល​ជាមួយ​ PSG កាល​ពី​មួយ​ឆ្នាំ​មុន​។ ចាប់​តាំង​ពី​ការ​ផ្ទេរ​ចូល​ទីក្រុង​ប៉ារីស​ Neymar រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ២៨ គ្រាប់​​ពី​ការ​បង្ហាញ​ខ្លួន​ ៣០ ប្រកួត​​ឲ្យ​ PSG ។

ប្រែ​សម្រួល​ ៖ ភក្ដី