តោះចង់ដឹងអត់ថា ប៉ូលីសដាក់កាម៉ារ៉ាវាស់ល្បឿនរថយន្ត ដើម្បីអ្វី…(ចុចអានបន្ត)

ខេត្ត​ព្រះសីហនុ​៖កាលពីវេលាម៉ោង​ ១២:៣០នាទី​ថ្ងៃ​ទី​០៣​ ខែ​កក្កដា​​​​ ឆ្នាំ​២០១៨​នេះ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៥-១៩៦ ស្ថិត​នៅ​ក្នុង​ឃុំ​អូរឧកញ៉្ញាហេង​​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​ ចុះ​ត្រួត​ពិនិត្យ​រថយន្ត​លើស​ល្បឿន​កំណត់​ចេញ​ពី​ទី​ប្រជុំជន​ កំណត់​ ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ រកឃើញ​រថយន្ត​ល្មើស​ចំនួន​ ១១គ្រឿង​ ក្នុង​នោះ​មាន​ រថយន្ត​ផ្លាកលេខ​ភ្នំពេញ​ ០៨គ្រឿង​ កំពត​ ០១គ្រឿង​ កណ្ដាល​ ០១គ្រឿង​​​ និង​ ក្នុង​មូលដ្ឋាន​ ០១គ្រឿង​ ។សកម្មភាពនេះធ្វើឡើងដើម្បីកាត់បន្ថយការបើកបរលើសល្បឿនកំណត់ ការពារកុំអោយមានគ្រោះថ្នាក់ចរាចរណ៍៕

ជនជាតិ​ចិន​៥នាក់ ក្នុងចំណោម៨នាក់ សង្ស័យករណីចាប់​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា ដើម្បី​ជំរិត​ទារប្រាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន..(ចុចអានបន្ត)

ខេត្តព្រះសីហនុ ៖ កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បាន​បង្ក្រាប​បទល្មើស​ជ​ន​ជាតិចិន​ចាប់​បង្ខាំង​ជន​ជាតិចិន​ដូចគ្នា ដើម្បី​ជំរិត​ទារប្រាក់ ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៥នាក់ និង៣នាក់​ទៀត រត់គេចខ្លួន​បាត់ កាលពី​ថ្ងៃទី២ កក្កដា ២០១៨ ម្សិលមិញនេះ។

ជនសង្ស័យ​ទាំង៥នាក់​នោះមាន៖

១.ឈ្មោះ Yang Jun ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍។

២.ឈ្មោះ Hou Jian ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ Golden City។

៣.ឈ្មោះ Jiu Fei Bin ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ New Macau។

៤.ឈ្មោះ Wo Luo Yang ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ ជីន​ប៉ី។

៥. ឈ្មោះ Huang Wan Ying ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍ (ជនសង្ស័យ៨នាក់ តែ​រត់គេចខ្លួន៣នាក់)។

ករណី​បង្ក្រាប​ក្រុម​ជន​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​នេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្លែង​ឲ្យ​ដឹងថា ៖ ក្រោយពីសមត្ថកិច្ច​មូល​ដ្នា​ន​ទទួលបាន​ព័ត៌មាន​ថា មាន​ជន​ជន​ចិន១ក្រុម​ពពាក់​ព​ពួន​គ្នា​ចេញចូល​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្រុម៣៣ ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ អាច​កំណត់​បានជា​ក្រុម​មាន​សមាសភាព​មិនល្អ។

ក្រោយពេល​ទទួលបាន​ព័​ត៌​មាននោះ ក្នុងនាម​រូបលោក​ជា​ស្នងការ និង​មាន​ជំនាញ​ព្រហ្មទណ្ឌ​ច្រើន​ឆ្នាំ​ផង បាន​ប្រើប្រាស់​កម្លាំង​ការិយាល័យ​ជំនាញ ចុះទៅ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ៤ ក្រោម​ការសម្របសម្រួល​ពី​លោកស្រី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចូលទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះជួល១កន្លែង​នោះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៥នាក់ ដូច​មានឈ្មោះ​ខាងលើ ព្រមទាំង​បានធ្វើ​ការរំដោះ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន៥នាក់ ដែល​ជនសង្ស័យ​បាន​ចាប់​យកទៅ​បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារប្រាក់​ផងដែរ។

បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ទាំ៥នាក់​នោះមក ពួកគេ​បាន​សារភាព​ប្រហាក់ប្រហែលគ្នា​ថា កាលពី​ថ្ងៃទី៣០ មិថុនា ២០១៨ ពួកគេ​ជនសង្ស័យ និង ជនរងគ្រោះ​បាន​ស្រុះស្រួល​គ្នា​ចូល​លេងល្បែង​ស៊ីសង​នៅកាស៊ី​ណូ​មួយ ហើយ​ជនរងគ្រោះ៥នាក់

១.ឈ្មោះ Chen Dong Qin ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍

២.ឈ្មោះ Jian Liang ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍

៣.ឈ្មោះ Zeng Zhi Quo ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ New Macau

៤.ឈ្មោះ Ling Yong Yong ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍

និង ៥.ឈ្មោះ Shi Hao Bo ភេទ​ប្រុស អាយុ៤៦ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍ បាន​ចាញ់ល្បែង​អស់ប្រាក់​ពី​ខ្លួន ហើយក៏​បាននាំគ្នា​ខ្ចីបុល​ពី​ជនសង្ស័យ ដើម្បី​បាន​លេង​បន្តទៀត ។

ខណៈ​ក្រុម​ជនសង្ស័យ​ក៏បាន​ចាញ់​អស់ប្រាក់​ពី​ខ្លួន​ដែរ ពួកគេ​បានទាមទារ​ប្រាក់​ពី​ជនរងគ្រោះ​វិញ ប៉ុន្តែ​ពេលនោះ​ជនរងគ្រោះ គ្មាន​ប្រាក់​សង​ទៅ​ជនសង្ស័យ​ទេ ព្រោះ​ចាញ់​អស់​ដូចគ្នា ទើបបាន​ក្រុម​ជនសង្ស័យ​បង្កើត​គំនិត​ចាប់​បង្ខាំង​ជនរងគ្រោះ ទុក​ជំរិត​ទា​ប្រាក់​ពី​ឪពុកម្តាយ​នៅឯ​ប្រទេស​ចិន ដើម្បី​ឲ្យ​ផ្ញើ​លុយ​មក​សង​ពួកគេ​វិញ និង​ដែលជា​ថ្នូរ​ក្នុង​ការដោះលែង​ជនរងគ្រោះ​ទាំង៥នាក់​នោះ៕

នាយករដ្ឋមន្ត្រីថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានអរគុណក្រុម​អ្នក​សង្គ្រោះ ​ជាតិ អន្តរជាតិ និង​អ្នក​ស្ម័គ្រចិត្ត​ ដែលខិតខំជួយសង្គ្រោះអ្នកដែលបាត់ខ្លួន រយៈ​ពេល១០ថ្ងៃនេះ

ប្រទេសថៃ៖ ប្រភពពី​​ Bangkok Post បាន​ឱ្យ​ដឹង​ទៀត​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចេញ​សារ​ខ្លី​មួយ​ កាលពី​ម្សិលមិញ អំពី​ការ​រក​ឃើញ​ក្មេង​ៗដែល​បាន​ខ្លួន ​។ លោក​បាន​ជូនពរ​ពួក​គេ​ឱ្យ​ «​មាន​សុវត្ថិភាព និងឆាប់​ធូរស្រាល​មក​វិញ​» ​។

នាយ​ឧត្តមសេនីយ៍ Weerachon Sukhonthapatipak បាន​មាន​​ប្រសាសន៍​​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​ចេញ​សារ​តប​ឆ្លើយ​ភ្លាម​ៗ​ថា «​ពួក​យើង​ជូនពរ​ឱ្យ​​ក្រុមបាល់ទាត់​មាន​សុវត្ថិភាព និងឆាប់​ធូរស្រាល​ដូច​ដើម​» ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ប្រមុខ​ដឹកនាំ​ ក៏​បាន​សម្តែង​អំណរ​គុណ​ដល់​ក្រុម​អ្នក​សង្គ្រោះ​អន្តរជាតិ និង​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ចួ​ល​រួម​ជួយ​ស្វែងរក​អស់​រយៈពេល​១០​ថ្ងៃ​មកនេះ​ ។

នាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា​៖ “​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​កិច្ច​អំណរ​គុណ​ដល់​ការ​ប្រឹងប្រែង​ជួយ​ស្វែងរកពី​សំណាក់​ក្រុមការងារ​អន្តរជាតិ ដែល​បាន​មក​ជួយ​ចូលរួម​ជាមួយនឹង​ក្រុម​អាជ្ញាធរ​ថៃ ដើម្បី​រក​ក្មេង​ៗ​​បាត់​ខ្លួន ​នៅ​ក្នុង​រូងភ្នំ​មួយ​នៅ​ខេត្ត Chiang Rai​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្មេង​ៗ​កីឡាករ​បាល់ទាត់ និង​គ្រូបង្វឹក​របស់​ពួក​គេ ត្រូវ​បាន​រក​ឃើញ​កាលពី​ពេល​យប់​​​ថ្ងៃ​ចន្ទ​ នៅ​ចម្ងាយ​ជាង​៤០០​ម៉ែត្រពី​ឆ្នេរ​ប៉ា​តា​យ៉ា​ ៕

ប្រភព៖ Heng Ly

Real Madrid បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចរចាម​អារ៉ាម​រវាង​ពួក​គេ​ និង​ Neymar

ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid បាន​ច្រាន​ចោល​នូវ​​ការ​ចុះ​​ផ្សាយ​របស់​ទូរទស្សន៍​​អេស្ប៉ាញ​ដែល​បាន​​រាយការណ៍​​ថា​ពួក​គេ​កំពុង​ព្យាយាម​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Paris St-Germain និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​គឺ​កីឡាករ​ Neymar ។ បច្ចុប្បន្ន​ស្ថិត​ក្នុង​វ័យ​ ២៦ ឆ្នាំ​, Neymar ដែល​ត្រូវ​បាន​ក្រុម​នៃ​លីក​កំពូល​របស់​បារាំង​ចុះ​ហត្ថលេខា​ទិញ​ពី​ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​ជាមួយ​នឹង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២០០ លាន​​ផោន​​រូប​នេះ​​បាន​រក​គ្រាប់​បាល់​​បញ្ចូល​ទី​បាន​ចំនួន​ ២ គ្រាប់​នៅ​ឯ​​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​ឆ្នាំ​ ២០១៨ និង​​បាន​ជួយ​ឲ្យ​ប្រេស៊ីល​​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ដែល​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៊ែលហ្ស៊ីក​។

ដោយ​ឡែក​ទាក់ទិន​នឹង​​ពាក្យ​ចរចាម​អារ៉ាម​ផ្សា​ភ្ជាប់​ការ​ផ្ទេរ​ Neymar ទៅ​កាន់​ទឹក​ដី​ Bernabeu ក្រុម​ Real Madrid បាន​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ ៖ “ពត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​បុស្ដិ៍​ទូរទស្សន៍​​ TVE គឺ​ខុស​​ពី​ការ​ពិត​ទាំង​ស្រុង​។ ក្រុម​ Real Madrid មិន​បាន​ធ្វើ​ការ​ដាក់​សំណើ​ណា​មួយ​ទាល់​តែ​សោះ​ទៅ​កាន់​​ក្រុម​ PSG ឬ​​កីឡាករ​ដូច​ដែល​​ពួក​គេ​បាន​ចុះ​ផ្សាយ​។” គួរ​បញ្ជាក់​ផង​ដែរ​ថា​បុស្ដិ៍​ទូរទស្សន៍​​ TVE ដែល​ជា​បុស្ដិ៍​ទូរទស្សន៍​មួយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​​រដ្ឋាភិបាល​អេស្ប៉ាញ​មួយ​នេះ​បាន​ចុះ​ផ្សាយ​ថា​ Real Madrid បាន​ដាក់​សំណើ​រហូត​ដល់​ទៅ​​ ៣១០ លាន​អឺរ៉ូ​ដើម្បី​សុំ​ដេញ​ថ្លៃ​ទិញ​យក​ Neymar ដែល​តម្លៃ​នេះ​នឹង​យក​​ឈ្នះ​​លើ​កំណត់ត្រា​ដែល​ត្រូវ​បាន​បំបែក​​រួច​កាល​ពី​គាត់​ចុះ​ចូល​ជាមួយ​ PSG កាល​ពី​មួយ​ឆ្នាំ​មុន​។ ចាប់​តាំង​ពី​ការ​ផ្ទេរ​ចូល​ទីក្រុង​ប៉ារីស​ Neymar រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ២៨ គ្រាប់​​ពី​ការ​បង្ហាញ​ខ្លួន​ ៣០ ប្រកួត​​ឲ្យ​ PSG ។

ប្រែ​សម្រួល​ ៖ ភក្ដី

ពេលនេះ ក្មេងទាំង១២ និងគ្រូម្នាក់ ក្រុមជួយសង្រ្គោះបានរកឃើញ ដែលជាប់ក្នុងរូងភ្នំថាំលួង..(មានវិដេអូ)

(បាងកក) នៅពេលនេះរូបភាពមនុស្សទាំង១៣នាក់ ដែលជាប់ក្នុងរូងភ្នំថាំលួង ត្រូវបានបង្ហាញតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ដោយទទួលបានពីក្រុមអ្នកជួយសង្រ្គោះ ដែលបានប្រទះឃើញដំបូងគេ។

សារព័ត៌មានផ្លូវការ​របស់រដ្ឋថៃបានចេញផ្សាយហើយ ដោយក្នុងនោះ​ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយនៅម៉ោងប្រមាណ១០៖២៥នាទីយប់ ដោយពួកគេ​នៅមានជីវិតទាំងអស់​ ប៉ុន្តែស្ថិតនៅ​ក្នុងស្ថានភាព​ហេវហត់បំផុត ស្ទើរតែបើកភ្នែក​មិនរួចទៅ​ឡើយ។ នេះបើ​តាម BBC ដកស្រង់ពីសារព័ត៌មានផ្លូវការថៃ នៅយប់​ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

ពេលនេះក្រុម​សង្គ្រោះកំពុងតែស្វែងរក​កន្លែងមួយ ដែលមានសុវត្ថិភាព​ពីទឹកជំនន់​ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះ​អាសន្នរបស់ ជនរងគ្រោះទាំង១៣នាក់ខាងលើនេះ។ ក្រុមសង្គ្រោះថៃ ក្រុមគ្រួសារជន​រងគ្រោះ និងមន្ត្រីរដ្ឋាភិបាល​ព្រមទាំងប្រជាជនថៃ​ទាំងអស់ ដែលស្ថិតនៅតំបន់រូងភ្នំ​បានចែកចាយព័ត៌មាន​ដ៏រីករាយ​នេះ និងបាន Live ជាវីដេអូ​ទាំងយប់ជ្រៅ ទៅដល់មហាជនទូទៅផងដែរ។

ទោះបីជាបែបនេះក្តី ដំណាក់កាល​សំខាន់បន្ទាប់ គឺការយកពួកគេចាកចេញ​ពីរូងភ្នំមកវិញ ព្រោះតែស្ថានភាព​ក្នុងនោះមានភាពលំបាក​ខ្លាំងណាស់ ដោយសារចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញ​សង្គ្រោះបាន​អះអាងថា ពួកគេត្រូវមុជ​កាត់ភក់ថែម​​ទៀតផង ទើបអាចត្បុល​ទៅដល់កន្លែងដែល​មនុស្សទាំង ១៣នាក់ ជាប់ខ្លួនអស់រយៈពេល ០៩ថ្ងៃមកហើយនេះ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Founvansak.smartboy666%2Fvideos%2F1373127556154226%2F&show_text=0&width=560

ជនសង្ស័យមួយក្រុម​ ដែលពូកែខាងដើរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះ ពេលនេះត្រូវបាននគរបាលក្រុងសៀមរាបធ្វើការបង្ក្រាបបានហើយ..(ចុចអានបន្ត)

ខេត្តសៀមរាប:នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង ១៨:០០នាទី នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះឈ្មោះ ស.ផ.យភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ត្រូវបានអ្នកជិតខាងសង្ស័យនិង សហការណ៍​ជាមួយបងប្អូនប្រជាការពារភូមិ រាយការណ៍ មកកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ភ្លាមៗយកមកសាកសួរបានចំនួន០៣នាក់រួមមាន
ទី១-ឈ្មោះ ហឿន សរ ភេទ ប្រុស
អាយុ ១៧ឆ្មាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
បច្ចុប្បន្នរស់នៅភូមិ ធ្លកអណ្ដូង សង្កាត់
ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ទី២-ឈ្មោះឆាយ វ៉ាន់ណែត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប(ជនសមគំនិត)។
ទី៣-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៦ ឆ្នាំរស់នៅភូមិ ខ្នារ សង្កាត់ជ្រាវ (ពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ)

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងក្រោយស្តាប់ចម្លើយរបស់ជនសង្ស័យខាងលើរួចមក​ ពួកគេបាន សារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព លួចដូចការប្តឹងចោទប្រកាន់មែន។ ហើយរាល់ទ្រព្យសម្បត្តិដែលលួចបាន ជនសង្ស័យខាងលើបាន យកលក់អោយឈ្មោះឆាយ វ៉ាន់ណែត ។


យោងតាមការរៀបរាប់របស់ជនសង្ស័យឈ្មោះឆាយ វ៉ាន់ណែត និងដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ទេព​ ចាន់ណា​ អធិការនៃអធិការដ្ឋាននគបាលក្រុងសៀមរាប កំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន​ សក្តិ័ចំរើនរិទ្ធ អធិការងទទួលផ្នែក​ មន្ត្រីនគរបាលយុត្តិធម៍ បានធ្វើការបន្តឆែកឆេរ កន្លែងដែលជនសង្ស័យយកវត្ថុតាងទៅលាក់ទុក។ បន្ទាប់ធ្វើការឆែកឆេរ នគរបាលក្រុងសៀមរាប បានសហការណ៍ជាមួយ​ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បន្តនាំខ្លួនជនសង្ស័យ ដែលស្នាក់នៅក្នុងបន្ទប់​ដែលក្រុមជនសង្ស័យខាងលើយកវត្ថុតាងទៅលាក់ទុក ហើយមានពាក់ពន្ធ័នឹង​ ករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់បានចំនួន០២នាក់​បន្ថែមទៀត​
ទី០១-ឈ្មោះងិន មាសរិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិគ្រួស សង្កាត់ស្វាយដង្កំ
ទី០២-ឈ្មោះកែវ ឡោះ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក។
+ដកហូតបានវត្ថុតាង៖ ម៉ូតូ០១គ្រឿងម៉ាកMSXពណ៌ខៀវ គ្មានផ្លាកលេខ លេខតួលេខម៉ាស៊ីន ៤០០៥២៩ ផ្លាកលេខចំនួន០២សន្លឹក មាន​ សៀមរាប 1Y-1361 និងកណ្តាល 1S-6480 ម្ស៉ៅគ្រើមពណ៏ស(ម៉ាទឹកកចំនួន១៥កញ្ចប់តូច ទូរសព្ទចំនួន០៣គ្រឿង(ខូច) ជារបស់ជនសង្ស័យ។
វត្ថុតាងរបស់ជនរងគ្រោះដកហូតពីជនសង្ស័យមាន៖ ទូរទស្សន៍ទំហំ ២១អ៉ិញ ០១គ្រឿង ម៉ាញ៉េរ០១គ្រឿង សាឡុងឈើ០១ តុតូច ០១ នាឡិកាឈើ០១គ្រឿង កៅអីផ្អែក ០១ ទូទឹកកក០១គ្រឿង ខោអាវមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ប្រភព៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលក្រុងសៀមរាប

ឃាត់ខ្លួន​បុរស​ម្នាក់ ដក​កាំភ្លើងកែច្នែ២ដើម នឹងថ្នាំញៀនមួយចំនួន

ព្រះវិហារ៖ កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​អន្លង់វែង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​ធម្មជាតិ​សម្តេច​តេ​ជោ បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន​បុរស​ម្នាក់ ដែលជា​ជនសង្ស័យ​ប្រើប្រាស់ រក្សាទុក និង​ចែកចាយ​ថ្នាំញៀន។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ទន់ ឈាន ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ម៉ា​ទឹកកក) ចំនួន១០កញ្ជប់​តូច, កាំភ្លើង​ច្នៃ២ដើម គ្រាប់ AK៤៧ ចំនួន៣២គ្រាប់, សាក់​កាដូ​រដាក់​កាំភ្លើង​មួយ, ថវិការ​មួយចំនួន, ម៉ូតូ១គ្រឿង ព្រមទាំង​សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត ៕

កំពូលមេចោរប្លន់ ដែលល្បីឈ្មោះខ្លាំងនៅប្រទេសបារាំង ពេលនេះកំពុងរត់គេចចេញពីពន្ធនាគារជិតក្រុងប៉ារីស​ តាម​ ឧទ្ធម្ភាគចក្រ​ នគរបាល​ ៣០០០​ នាក់​ កំពុងតាមប្រម៉ាញ់..(មានវិដេអូ)

ប៉ារីស​ បារាំង​ ៖​ អ្នកទោសជាចោរប្លន់ប្រដាប់អាវុធដ៏ល្បីល្បាញម្នាក់ឈ្មោះ​ Redoine Faid ភេទប្រុស​ អាយុ​ ៤៦​ ឆ្នាំ​ បានរត់គេចខ្លួនចេញពីពន្ធនាគារជិតទីក្រុងប៉ារីស​ ប្រទេសបារាំង​ នៅថ្ងៃអាទិត្យម្សិលម៉ិញ​ ដោយប្រើ​ ឧទ្ធម្ភាគចក្រ​ ។​

មានជនប្រដាប់អាវុធ​ ៣​ នាក់​ បានប្រើគ្រាប់​បែកផ្សែង​ និងកាំភ្លើងស្វ័យប្រវត្តិដើម្បីទៅរំដោះ​ឧក្រិដ្ឋជន​ Redoine Faid ពីបន្ទប់ជួបគ្នាមួយនៅក្នុងបរិវេណពន្ធនាគារ​ ។​ បន្ទាប់ឧក្រិដ្ឋជនក៏ឡើងលើ​ឧទ្ធម្ភាគចក្រ​ហើយជិះគេចខ្លួនទៅចុះចតនៅកន្លែងមួយរួចឡើងឡានជិះគេចខ្លួន​បន្ត​ ។

ឧក្រិដ្ឋជន​ Redoine Faid ធ្លាប់រត់គេចចេញពីពន្ធនាគារម្ដងរួចមកហើយនៅឆ្នាំ​ ២០១៣​ ។​

តុលាការបានកាត់ទោស​ Redoine Faid ដាក់ពន្ធនាគារ​ ២៥​ ឆ្នាំ​ ពីបទប្លន់ប្រដាប់អាវុធដែលបានបាញ់សម្លាប់នាយនគរបាលម្នាក់​ក្នុងពេលធ្វើសកម្មភាព​ ។​

ពេលនេះនគរបាលប្រមាណ​ ៣០០០​ នាក់​ កំពុងតាមប្រម៉ាញ់កំពូលមេចោរប្លន់ដ៏ល្បីល្បាញរូបនេះ​ ។​

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1705898449506960%2F&show_text=0&width=560

ប្រភព៖ Vannak Pheng

មិនបានចឹងទៀតហើយ ទើបតែកើតបាន ៦ខែ បែជាស្លាប់ទៅវិញ ដោយសារការធ្វេសប្រហែ របស់គ្រូពេទ្យនៅខេត្តស្វាយ

(ស្វាយរៀង) ពិតជាមានការសោយស្តាយយ៉ាងខ្លាំងចំពោះទារក ដែលទើបនឹងកើតបានអាយុ៦ខែ បានស្លាប់កាលពីចុងខែមិថុនា ឆ្នាំ ២០១៨នេះ មួយម៉ោងក្រោយ បន្ទាប់ពីបុគ្គលិកមួយរូប ក្នុងគន្លីកឯកជនឈ្មោះ សុវណ្ណចំរើន សុខ ស្ថិតក្នុងខេត្តស្វាយរៀ ង បានចាក់ថ្នាំក្មេង ទាំងមិនបានទទួលការវិនិច្ឆ័យជម្ងឺច្បាស់នៅឡើយ។ បើតាមការឲ្យដឹងរបស់ក្រុមគ្រួសាររងគ្រោះបានរៀបរាប់ថា កូនរបស់ខ្លួនមានជំ ងឺក្អក និង ក្ដៅខ្លួន និងបានបញ្ជូនទៅគ្លីនិ កខាងលើ និងបើកថ្នាំខ្លះមកលេបបន្ថែម។ តែពេលទៅដល់ក៏គ្មានពេទ្យប្រចាំការ មានតែបុ គ្គលិកពីរ បីនាក់ គ្មានពាក់ស្លាកឈ្មោះត្រឹមត្រូវចេញមុខធានាព្យាបាលទៅវិញ។​

បន្ទាប់ពីនោះ បុគ្គលិកពេទ្យរូបនេះបានចាក់ថ្នាំឲ្យកូនគាត់ច្រើនស៊ឺរ៉ាំង រួចព្យួរសឺរ៉ូមមួយប្លោកទៀត ដោយពុំបានដឹងថាជាថ្នាំអ្វីខ្លះឡើយ ស្រាប់តែប៉ុន្មាននាទីក្រោយមក កូនគាត់បែរជាក្លាយទៅ ជាស្វាយសាច់ទាំងមូល ត្រជាក់ចុង ដៃចុងជើង និងបែក ញើសពេញចិញ្ចើម បាត់ស្មារតីលែងយំ រហូតបាត់បង់ជីវិតតែម្ដង។ បន្ថែមលើសពីនេះទៅទៀត អ្នកជាម្ដាយបានធ្វើការដាក់ពាក្យបណ្ដឹងទៅខាងអធិការដ្ឋាន នគរបាលក្រុ ងស្វាយរៀង ប៉ុន្តែបែរជាគ្មានអ្នកអើពើ ថែមទាំងជួយលាក់បាំងទៀត ធ្វើឲ្យរូបគាត់ឈឺចាប់ជាខ្លាំង អង្វរសមត្ថកិច្ច និងថ្នាក់លើទាំងអស់ជួយដោះស្រាយផងដែរ៕ ប្រភពនគរបាលជាតិ

គួឲ្យរន្ធត់!! អគារ​ខុន​ដូ Mekong View Tower 6 បានបាក់​ប្លង់​សេ​សំណង់​ ឆក់យក​ជីវិត​កម្មករ២នាក់ និង៥នាក់​រងរបួស នៅខណ្ឌ​ជ្រោយចង្វារ..(ចុចអានបន្ត)

ភ្នំពេញ៖ សំណង់​អគារ​ខុន​ដូ Mekong View Tower 6 ដែល​កំពុងដំណើរការ​សាងសង់​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ បាន​ឆក់យក​ជីវិត​កម្មក២នាក់ភ្លាមៗ និង​បង្ក​ឲ្យ​កម្មករ៥នាក់​ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ករណី​បាក់​បេតុង​ប្លង់​សេនេះ​នៅ​ជា​ន់ទី២៣ សង្កត់​លើ​កម្ម​ករ ខណៈ​កំពុងធ្វើការ ហេតុការណ៍នេះកើតឡើងកាល​ថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ការដ្ឋាន​សំណង់​អគារ​ខុន​ដូ Mekong View Tower 6 ស្ថិត​ក្នុងភូមិ២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ចំនួន៥នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយ​កើតហេតុ​បាក់​ប្លង់​សេ​ខាងលើនេះ ខណៈ​មនុស្ស២នាក់ បាន​ស្លាប់ក្រោមបេតុងនោះ។
ជនរងគ្រោះ ដែល​រងរបួស​ទាំង៥ រួមមាន ទី១.ជាង នឿន របួស​ជើង, ទី២.ជាង ផាត របួស​ជើង, ទី៣.ជាង រិ​ទ្ធ របួស​ស្មា, ទី៤.ស្រី លន ភេទ​ស្រី របួស​ស្មា និង​ទី៥.ស្រី របួស​កែងដៃ។

ដោយឡែក ជនរងគ្រោះ២នាក់​ដែល​ស្លាប់ក្រោម​បេតុងនៅនោះ ​សមត្ថកិច្ច ​បានប្រើពេល​អស់​ប្រហែល​ជិត១០ម៉ោង​ទើបយកសាកសពបាន រួមមាន៖
ទី១ឈ្មោះ បាន លាស់ ភេទ​ប្រុស អាយុ៤៨ឆ្នាំ រស់នៅ​ភូមិ​តា​ពុំ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​ទី២ឈ្មោះ នាម ហ៊ីង ភេទ​ប្រុស អាយុ៣៨ឆ្នាំ រស់នៅ​ភូមិ​គោក​រុន ឃុំ​ប៉ុប​ប៉ែន ខេត្តសៀមរាប។

ថ្ងៃកើតហេតុ​ខាងលើ ក្រុម​ជាង​ប្រមាណ​ជាង១០នាក់ បាននាំគ្នា​ចាក់​ប្លង់​សេ​នៅ​ជា​ន់ទី២៣ ប៉ុន្តែ​មិនទាន់​បញ្ចប់​នោះទេ។ លុះ​វេលា​រសៀល ក៏​បន្ត​បាញ់​បេតុង​ចាក់​ប្លង់​សេ​បន្តទៀត ស្រាប់តែ​បាក់​រន្ទារ​ធ្លាក់​ប្លង់​សេ​សង្កត់​ក្រុមកម្មករ និង​ជាង បណ្ដាល​ឲ្យ​រងរបួស៥នាក់ និង​បាត់​ខ្លួន២នាក់ ដោយ​ជាប់​នៅក្រោម​ប្លង់​សេ​នោះ​តែម្ដង។

អាជ្ញា​ធរមាន​សមត្ថកិច្ច មាន​ទាំង​អភិបាលក្រុង​ភ្នំពេញ លោក ឃួ​ង ស្រេង និង​ចៅហ្វាយខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត រួម​នឹង​មន្ត្រី​តុលាការ បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ផងដែរ ហើយ​ក្រុម​ជាង​បាននាំគ្នា​ដាប់​គាស់​បេតុង ដើម្បី​រុករ​កជាង​ដែល​បាត់​ខ្លួន​នោះ​អស់​ជាច្រើន​ម៉ោង រហូតដល់​ម៉ោង​ប្រមាណ១០យប់​ថ្ងៃ​ដដែល ទើប​រកឃើញ​សាកសព​ជនរងគ្រោះ។

ក្រោយពេល​រកឃើញ​សាកសព និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួចរាល់ សម​កិច្ច​ជំនាញ​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង២នាក់ ពិតជា​ស្លាប់​ដោយសារ​ប្លង់​សេ​បាក់​សង្កត់​លើ​ប្រាកដ​មែន។ សាកសព​ក៏ត្រូវ​បានប្រគល់​ឲ្យ​សាច់ញាតិ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើតរៀងៗខ្លួន៕