ទីបញ្ចប់! ក្រូអាត បានទម្លាក់ ដាណឺម៉ាក ដោយបាល់ប៉េណាល់ទីចុងក្រោយ

(ម៉ូស្គូ) ក្រុមជម្រើសជាតិរបស់ក្រូអាត បានកក់កៅអីវគ្គ៨ក្រុមហើយ​ ក្រោយទម្លាក់ ដាណឺម៉ាក ដោយបាល់ប៉េណាល់ទី​ (Penalty) កាត់សេចក្តីនៅ​ World Cup 2018 ជាមួយលទ្ធផល ៣-២។

ក្រូអាត ដែលបានឆ្លងផុតវគ្គ១៦ក្រុម​នេះ គឺបានធ្វើការប្រកួតពេញម៉ោង​៩០នាទី​ និងថែម១៥នាទី​២ដងស្មើគ្នា​ ១-១​ កើតឡើងតាំងពីវគ្គទី១មកម៉្លេះ៕

 

ប្រទេសរុស្ស៊ីបានផ្តួលអេស្ប៉ាញ ដោយការស៊ុតបាល់ប៉េណាល់ទី.(មានវិដេអូ)

(ម៉ូស្គូ) ប្រទេសរុស្ស៊ីបានផ្តួលអេស្ប៉ាញដែលបានធ្លាក់ចេញពីការប្រកួត World Cup បន្ទាប់ពីការឈានដល់កំពូលនៃការស៊ុតបាល់ប៉េណាល់ទី។ ការខកខានការពិន័យពី Koke និង Iago Aspas បានធ្វើឱ្យរុស្ស៊ីមានការរីកចម្រើន រហូតដល់ប្រាំបីលើកជាលើកដំបូងនៅក្នុងសម័យក្រោយសូវៀតដែលបានធ្វើឱ្យមានពិធីអបអរសាទរនៅទីក្រុងម៉ូស្គូ។

លោកអាឡិចថូម៉ាសរបស់ទូរទស្សន៍ CNN បាននិយាយថាអ្នកគាំទ្ររុស្ស៊ីដ៏គួរឱ្យរីករាយនៅតែត្រូវបានគេរៀបចំនៅខាងក្រៅកីឡដ្ឋាន Luzhniki មួយម៉ោងកន្លះបន្ទាប់ពីការប្រកួតបានបញ្ចប់។ អ្នកគាំទ្ររុស្ស៊ីម្នាក់ដែលចាកចេញពីពហុកីឡដ្ឋានបាននិយាយថា: «ខ្ញុំមិនអាចពន្យល់អារម្មណ៍របស់ខ្ញុំបានទេវាអស្ចារ្យណាស់។

អ្នកកាសែតជនជាតិរុស្ស៊ីលោក Robert Ustian បានប្រាប់ទូរទស្សន៍ CNN ថាលោកបានឃើញមនុស្សយំនិងឱបគ្នាទៅវិញទៅមកក្រោយពីការស៊ុតបាល់ប៉េណាល់ទី។ «ខ្ញុំគិតថាប្រទេសរុស្ស៊ីនឹងស្ថិតក្នុងចំណាត់ថ្នាក់ទី 3 ក្នុងក្រុមដ៏ល្អបំផុតនៅពេលដែលពួកគេចេញពីក្រុមនេះខ្ញុំគិតថាបេសកកម្មនេះត្រូវបានបញ្ចប់»៕

(មានវិដេអូ)

ខុនដូរឈ្មោះមេគង្គវីយូ៦ បានបាក់ប្លង់ស្សេនៅពេលចាក់បេតុង ធ្វើឲ្យបាត់ខ្លួនកម្មករ២នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់មានកម្មករពីរូបបានបាត់ខ្លួន ក្រោយចាក់បេតុងប្លង់ស្សេ លើអាគារខុនដូរមេគង្គវីយូ៦ ហើយបាក់ធ្លាក់សង្កត់លើ ដែលមានទីតាំងស្ថិតក្នុងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នាកាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ។

ក្រៅពីមានមនុស្សបាត់ខ្លួន២នាក់ ក្នុងនោះមានគេថា មានអ្នករងរបួសផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌជ្រោយចង្វា និងកម្លាំងជំនាញក្រុង សហការជាមួយ ម្ចាស់ការដ្ឋាន បានយកអេស្កា កាយរុករកកម្មករ២នាក់ ដែលបានបាត់ខ្លួន ក្នុងហេតុនោះ ប៉ុន្តែនៅពុំទាន់បានរកឃើញ កម្មករដែលបាត់ខ្លួន នោះនៅឡើយទេ៕

ជនជាតិចិនចំនួន៣៨នាក់ ជាប់សង្ស័យ ករណីចាប់ជំរិតទារបា្រក់តាមប្រព័ន្ធអុីនធើណេត..(ចុចអានបន្ត)

ខេត្តកំពត៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងជំនាញខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋាន
អន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រាប បូរី ប្រធានការិយាល័យអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាន់ សុផល បានចុះត្រួតពិនិត្យជនបរទេសនៅតាមផ្ទះជួលចំនួន២ គោលដៅ ។

លទ្ធផលសមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិនចំនួន ៣៨ នាក់ ក្នុងនោះមានស្រីចំនួន ១១ នាក់ ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត រួមមាន៖
គោលដៅទី ១ : នៅផ្ទះជួល ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ឃាត់ខ្លួនបានចំនួន ២០ នាក់ ក្នុងនោះមានស្រីចំនួន ០៦ នាក់។
គោលដៅទី ២ : នៅផ្ទះជួល ក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ បានចំនួន ១៨ នាក់ ស្រីចំនួន៥ នាក់ ។
បច្ចុប្បន្នសមត្ថកិច្ចយើងបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍រួចហើយដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕

រថយន្ត​ដឹក​ដែក​មួយ​គ្រឿង បាន​ចុះ​ចំណោត​ រអិល​ធ្លាក់​ផ្លូវ​ហើយ​​ក្រ​ឡាប់ ធ្វើឲ្យអ្នករួម​ដំណើររងរបួស​ជើង​ខាង​ស្ដាំ​ធ្ងន់ធ្ងរ…(ចុចអានបន្ត)

ខេត្ត​ព្រះសីហនុ៖ នៅ​វេលា​ម៉ោង៩:០០ ព្រឹក​ ថ្ងៃទី​១ ខែ​កក្កដា​​ ឆ្នាំ២០១៨ នេះ​ រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​បាន​ចុះ​ចំណោត​ រអិល​ធ្លាក់​ផ្លូវ​ទៅ​ខាង​ស្តាំ​ដៃ​ ហើយ​បាន​ក្រ​ឡាប់​ នៅ​ផ្លូវ​បេតុង​ (ផ្លូវ​បំបែក​ផ្លូវ​ជាតិ​លេខ​៤ ចុះ​មក​អូរត្រេះ​ចាស់​ ) សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ។សមត្ថកិច្ចបញ្ជាក់ថា​ រថយន្តនេះ​ម៉ាក​ HYUNDAI ពណ៌ស​ ផ្លាក​លេខ​កំពង់​ធំ​3A-1815 សណោ្តងរុឺម៉ក​ដឹក​ដែក​សរសៃ​​ ​បើកបរ​ដោយឈ្មោះ​ នូ​ ប៊ុនថា​ ភេទ​ ប្រុស​ អាយុ​ ២៨ឆ្នាំ​ មុខរបរបើកបរ មានទីលំនៅ​ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​ មានអ្នករួមដំណើរ​ម្នាក់ឈ្មោះ​យា​ ប៊ុនធឿន​ ភេទ​ប្រុស​ អាយុ​ ៥៣ឆ្នាំ​ មុខរបរ​ ថៅកែ​រថយន្ត​ មានទីលំនៅ​ឃុំ​/ស្រុក​កំពង់លាវ​ ខេត្ត​ព្រៃវែង​។

រថយន្ត​នេះដឹកដែក​មកពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​ ត្រង់ផ្លូវ​ចុះ​ចំណោត​ មក​អូរត្រេះ​ ក៏រអិល​មក​ខាង​ស្ដាំ​ដៃ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង​ បណ្ដាល​ឲ្យ​ឈ្មោះ​ យា​ ប៊ុនធឿន​ អ្នករួម​ដំណើរ​លើ​រថយន្ត​ រងរបួស​ជើង​ខាង​ស្ដាំ​ធ្ងន់ធ្ងរ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​៕

កាន់តែជិតមានដំណឹងល្អហើយ! ព្រះសង្ឃដែលល្បី ដែលម្ចាស់រូងភ្នំចង់ជួបនោះ ព្រះអង្គមានសង្ឃដីការថា…

ប្រទេសថៃ៖ ពិធីកម្មតាមបែប «អាណាចក្រឡានណា» នេះដឹកនាំធ្វើដោយ​ព្រះគ្រូបាប៊ុនឈុំ ដែលជាព្រះសង្ឃ​ដ៏ល្បីល្បាញខាង​ធ្វើវិប្បសនា​នៅតាមរូងភ្នំ និងជាទីសក្ការៈ​របស់ប្រជាពលរដ្ឋ​ទាំងបី​ប្រទេសគឺថៃ ភូមា និងឡាវ។ ព្រះគ្រូបាប៊ុនឈុំ​បច្ចុប្បន្ននេះ កំពុងចាំវស្សានៅវត្តមួយ​ក្នុងរដ្ឋសាន​ប្រទេស​ភូមា។
ហេតុដែលគេចាំ​បាច់ត្រូវតែនិមន្តព្រះគ្រូ​មកធ្វើដោយផ្ទាល់ដូច្នេះព្រោះថា​កាលពីពីរថ្ងៃមុន​មានស្រ្តីម្នាក់យល់​សុបិន្តថា ព្រះនាងម្ចាស់ភ្នំមក​ប្រាប់ថា ព្រះនាងចង់ជួប​នឹង​ព្រះគ្រូបាប៊ុនឈុំ​ ព្រោះព្រះនាងបាន​រង់ចាំព្រះគ្រូអស់ ៣០០ឆ្នាំ​មកហើយ។ នៅពេលដែល​ព្រះនាងបាន​សម្រេចបំណងហើយ ព្រះនាងនឹង​ដោះលែង​អ្នកទាំង ១៣នាក់​នោះមកវិញ។
ព្រះគ្រូបាប៊ុនឈុំនេះ​​ធ្លាប់មាន​សង្ឃដីកាថា​ អតីតជាតិរបស់​ព្រះអង្គគឺជាអ្នក​មើលថែ និងចិញ្ចឹម​សេះ ដែលស៊ីសង្វាក់គ្នា​ជាមួយនឹងរឿងនិទាន​ទាក់ទងនឹងប្រវត្តិភ្នំ និងរូងភ្នំនេះ។ ក្រោយ​ប្រារព្ធពិធីកម្មបួងសួង​ចប់សព្វគ្រប់ ព្រះគ្រូបាប៊ុនឈុំ​មានសង្ឃដីកាថា នៅវេលាពីរថ្ងៃទៀត​យ៉ាងយូរនឹងរកអ្នក​ទាំង​១៣​នាក់ឃើញ​ហើយ ហើយអ្នកទាំង ១៣នាក់ នោះមាន​សុវត្ថិភាព​ទេ។

ប្រភព៖ ប្រទេសថៃ

​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ៣កង់ ត្រូវបានរថយន្តបាឡែន បុក​បាក់គ្មានសល់ សង្សយ័តែស្រវឹង..(ចុចអានបន្ត)

ភ្នំពេញ៖សង្សយ័ស្រវឹង ! ​បុរស២នាក់បើករថយន្តបាឡែន
បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវបាក់​អស់៣កង់ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង១២៖១០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ចំណុច​ដង​នង្គ័ល ជាប់​របង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (ពោធិ៍ចិនតុង) ស្ថិតក្នុង​សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បុរស​ម្នាក់ និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត បាន​បើករថយន្ត​បោះពួយ​យ៉ាង​លឿង ដោយ​មិន​ប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់៣កង់ និង​ខ្ទាត​ចេញពី​ជួរ២កង់។ រីឯ​រថយន្ត​រង​ការខូចខាត​មួយ​កំណត់​មុខ​ស្ទើរតែ​ទាំងស្រុង ទើប​រថយន្ត​មិនអាច​បន្ត​ទៅមុខទៀត​បា​ន។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស៣នាក់ ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-5361 បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​របាំង​ផ្លូវ​កោង​ផង​នោះ រថយន្ត​បាន​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់៣កង់ ហើយ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​មិនអាច​បន្តដំណើរ​ទៀត​បា​ន តែ​ក្នុង​គ្រោះ​ចរាចរណ៍​នេះ សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នកធ្វើដំណើរ​រងរបួស ៕

ក្រុម​ខ្លាំង​អ៊ុយរ៉ូហ្គាយ​បាន​ទម្លាក់​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​​ចេញ​ពី​វគ្គ​ ១៦ ក្រុម​ពាន​ World Cup

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Paris Saint Germain កីឡាករ​ Edinson Cavani បាន​បំប៉ើង​សំណាញ់​ទី​​​យ៉ាង​អស្ចារ្យ​ ២ គ្រាប់​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ុយរ៉ូហ្គាយ​ទម្លាក់​ក្រុម​ម្ចាស់​ជើង​ឯក​​ទ្វីប​អឺរ៉ុប​ ​គឺ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​​​ចេញ​ពី​​ការ​ប្រកួត​ពាន​រង្វាន់​​បាល់ទាត់​ពិភពលោក​​​​ឆ្នាំ ២០១៨ នេះ​នា​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​ ខណៈ​ដែល​ជ័យជម្នះ​ដែល​ស្ថិត​ក្រោម​លទ្ធផល​ ២-១ នេះ​បាន​ធ្វើ​ឲ្យ​អ៊ុយរ៉ូហ្គាយ​ត្រូវ​ឡើង​ទៅ​ជួប​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​​​នា​វគ្គ​ ៨ ក្រុម​ចុង​​ក្រោយ​។ បរាជ័យ​របស់​ព័រទុយហ្គាល់​​​​នេះ​គឺ​បាន​បញ្ចប់​ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​​​នៅ​រុស្ស៊ី​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ដែល​កើត​ឡើង​ក្រោយ​គ្នា​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​​​​​​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ធ្លាក់​ចេញ​ពី​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​នេះ​​ដូច​គ្នា​ក្រោម​ថ្វី​ជើង​របស់​បារាំង​។​

ប្រែ​សម្រួល​ ៖ ភក្ដី

មានរថយន្ត​៣គ្រឿង​បុក​បបន្តកន្ទុយគ្នា​ រួចក៍ប៉ះទៅនឹងម៉ូតូមួយគ្រឿងទៀត បង្កឲ្យឲ្យមានរបួសធ្ងន់ស្រាលជាច្រើននាក់..(ចុចអានបន្ត)

ស្រុកព្រៃនប់៖ មានរថយន្ត​៣គ្រឿង​បុក​ប៉ះគ្នា​ រួចក៍ប៉ះទៅនឹងម៉ូតូមួយគ្រឿងទៀត កាលពីម៉ោងជាង៥ល្ងាច ថ្ងៃ​ទី​៣០ ខែ​មិថុនា​​​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១១-២១២​ មុខ​តំបន់​រោងចក្រ​សេដ្ឋកិច្ច​ពិសេស​ ឃុំ​បិតត្រាំ​ង​​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​ រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​កំពង់ស្ពឺ 3A 0471​( អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ )មានទិសដៅចេញពី​ក្រុង​ព្រះសីហនុ​​ ​បាន​បុក​ពីខាង​ក្រោយ​រថយន្ត​ដឹក​កម្មករ​ ០១គ្រឿង​ម៉ាក​ SANGYONG ពណ៌ ស្លែ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-3624 បើកបរ​ដោយ​ឈ្មោះ​ ង៉ែត​ ផល្លា​ ភេទ​ ប្រុស​ អាយុ​ ៣៥ឆ្នាំ​​ មានទីលំនៅ​ភូមិ​អូរឧកញ៉្ញាហេង​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ដឹក​កម្មករ​ចំនួន​ ៣៥នាក់​ មានទិសដៅ​ស្របគ្នា​ រួច​បន្តទៅបុក​ប៉ះរថយន្ត​សណោ្តងរុឺម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​ ០១គ្រឿង​ពណ៌​ ស​ ពាក់ផ្លាកលេខ ​ព្រះសីហនុ ​3A-6425​ របស់​ក្រុមហ៊ុន​ យ៉ុង​ វៃ បើកបរ​ដោយ​ឈ្មោះ​ អេង​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ៤៤ឆ្នាំ​ មានទីលំនៅ​ស្រុក​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​ មានទិសដៅ​ផ្ទុយ​គ្នា​ ក្នុងនោះក៍បានប៉ះនឹងម៉ូតូមួយគ្រឿងទៀតដែរ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួសធ្ងន់និងស្រាល​មនុស្ស​ចំនួន​ ០៨នាក់​ ស្រី​ ០៥នាក់​ មានកម្មករ​រួមដំណើរ​លើ​រថយន្ត​ SANGYONG ​ និង​បុរសម្នាក់​ អ្នករួម​ដំណើរ​លើ​រថយន្ត​ HYUNDAI ​ ​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ HYUNDAI រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​៕

សប្បាយក្លាយជាទុក្ខ!! ដើម្បីញុំាង កម្មវិធី ផឹកសុីអោយកាន់តែប្លែក បុរស​មួយក្រុម បានយកកូនគ្រែ ផ្ងារជើងដាក់លើ​ស្នោ​បណ្តែតទឹកបឹង ​ជិះអង្គុយ​ផឹកស្រា ស បណ្តើរ​ច្រៀង​លេង​បណ្តើរ ស្រាប់តែ​ក្រឡាប់​ លិច​បាត់មនុស្សម្នាក់​ រក​សាកសព​មិនទាន់ឃើញ

ភ្នំពេញ ៖សប្បាយក្លាយជាទុក្ខ!! ដើម្បីញុំាង កម្មវិធី ផឹកសុីអោយកាន់តែប្លែក បុរស​មួយក្រុម បានយកកូនគ្រែ ផ្ងារជើងដាក់លើ​ស្នោ​បណ្តែតទឹកបឹង ​ជិះអង្គុយ​ផឹកស្រា ស បណ្តើរ​ច្រៀង​លេង​បណ្តើរ ស្រាប់តែ​ក្រឡាប់​ លិច​បាត់មនុស្សម្នាក់​ រក​សាកសព​មិនទាន់ឃើញ ហេតុការណ៍នេះកើតឡើងស្ថិតនៅក្នុង​ត្រពាំង​អង្គ ភូមិ​ជ្រេស​ខាងជើង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រហូតមកដល់​វេលា​រសៀល​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ​ទៅហើយ នៅតែ​រក​សាកសព​មិនទាន់​ឃើញ សាច់ញាតិ ក្រុមគ្រួសារ ប្រជាពលរដ្ឋ បន្ត​ចុះ​រាវរក ។

បុរស​ចំណាស់​ម្នាក់​ខណៈជិះ​ស្នោអង្គុយ​ផឹកស្រា ស បណ្តើរ​ច្រៀង​លេង​បណ្តើរ បែ​ជា​ក្រឡាប់​ធ្លាក់ចូល​ទឹក​លង់​លិច​បាត់​ស្លាប់រក​សាកសព​មិនឃើញ​តាំងពី​វេលា​ម៉ោង៥និង៣០នាទី​ល្ងាច​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។ ជនរងគ្រោះ​ឈ្មោះ ប៊ូ ឡាំ ភេទ​ប្រុស អាយុ៥៤ឆ្នាំ មុខរបរ​នៅផ្ទះ ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។

តាម​សាច់ញាតិក្រុមគ្រួសារបានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ ចុះ​ជិះ​លើ​ស្នោបណ្តែត​ទឹកនិង​ផឹកស្រា ស ច្រៀង​លេង”ជិះទូក​លេង​តាម​គង្គា” ។តែ​ជា​ចៃដន្យ ដុំ​ស្នោ​នោះបាន​ក្រឡាប់ ធ្វើ​ឲ្យ​ជនរងគ្រោះ​ដាំដូង​ធ្លាក់ចូល​ទៅក្នុង​ទឹក​លិច​បាត់​តែម្តង ។

ប្រជាពលរដ្ឋចុះ​រាវរកភ្លាមៗតែ​រក​មិនឃើញហើយ​ដឹងថាជនរងគ្រោះ​ពិតជា​ស្លាប់​ហើយដោយសារ​លង់​ស្លាប់លិច​បាត់​ក្នុង​ទឹករក​សព​មិនទាន់​ឃើញក្រុមគ្រួសាររៀបចំ​ទីកន្លែងមាត់​ត្រពាំងទឹក​នោះ​តែម្តង។

ត្រៀម​រង់ចាំ​ធ្វើបុណ្យ​នៅ​រោងបុណ្យ​រួម​មាត់​ត្រពាំងទឹក ប៉ុន្តែ​រហូតមកដល់​វេលា​ម៉ោង៣រសៀល​នេះ​ទៅហើយសព​នៅ​មិនទាន់​រកឃើញសូម្បីតែ​អណ្តែតក៏​មិនទាន់​តែក្រុមគ្រួសារបន្ត​ចុះ​រាវនិង​រងចាំ​សាកសព៕