ដូចយកសាច់ ទៅផ្ញើមាត់ខ្លា ! បុរសម្នាក់យកម៉ូតូទៅផ្ញើ ដូចឲ្យគេយកទៅលក់ បានជាង១០ថ្ងៃទើបចាប់ខ្លួនបាន..(ចុចអានបន្ត)

(ព្រៃវែង)៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេលួចម៉ូតូ ដែលម្ចាស់យកមកផ្ញើនៅផ្ទះរបស់ខ្លួន ពេលលក់បានលុយហើយយកទៅចាយម៉ត់គ្មានសល់។
ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨ នៅចំណុចភូមិ កំពង់ពពិល ឃំុកំពង់ពពិល ស្រុក
ពារាំង ខេត្តព្រៃវែង ។

លោក ស៊ឹម កុសល អធិការស្រុកពារាំងបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ គីម សុខនី ភេទប្រុស អាយុ៣១ឆ្នាំ
នៅភូមិកំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង។
២ ឈ្មោះ ហេង គីមសាន ភេទប្រុស អាយុ ២៦ឆ្នាំនៅភូមិកំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង។
ចំណែកម្ចាស់ម៉ូតូ ឈ្មោះ ពំុ សាត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិ
ព្រៃសម្លាញ ឃំុ រកា ស្រុកពារាំង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដើមចមដំបូងនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨ ជនរងគ្រោះបានមកផ្ញើម៉ូតូ នៅកន្លែងលាងម៉ូតូនៃផ្ទះជនសង្ស័យស្នាក់នៅនិងធ្វើការ ព្រោះខ្លួនរវុលបើកឡានដឹកដីជិតនោះ។ លុះដល់ម៉ោង១១ថ្ងៃត្រង់ក្នុងថ្ងៃដដែលជនសង្ស័យទាំង២នាក់បានយកម៉ូតូនោះបើកចេញទៅលក់យកលុយចែកគ្នាអស់។

ភ្លាមៗនោះ ជនរងគ្រោះមកប្ដឹងសមត្ថកិច្ច ឲ្យធ្វើកាស្រាវជ្រាវរកម៉ូតូរបស់ខ្លួនម៉ាក C125 ពណ៌ខ្មៅស៊េរី 015 ពាក់ស្លាកលេខ ភ្នំពេញ 1FE 4767ដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណ លួចយកនៅចំណុចភូមិ កំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ជាមួយគ្នានោះនៅថ្ងៃទី២០ខែដដែលសមត្ថកិច្ចបានមកឆែកមើលកាម៉េរា សុវត្តិភាព ផ្ទះទល់មុខឃើញសកម្មភាពជនសង្ស័យលួចម៉ូតូ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅវេលាម៉ោងខាងលើ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបំពេញសំណំុរឿងដើម្បីចាត់ការតាមនីតិវិធី៕

ព្រឺខ្លួនតែម្តង! ក្រោយពីព្រះអង្គបាននិយាយជាមួយ បរិវ៉ានាងដេក និង នាងដេកថា…(ចុចអានបន្ត)

ពត៌មានបន្ត ( អបិយជំនឿ)៖ កាលពីថ្ងៃអង្គារបានលេចលឺពត៌មានដែលមានព្រះសង្ឃមួយអង្គធ្លាប់និមន្តចូលទៅក្នុងរូងភ្នំនោះ ហើយបានមានសង្ឃដីកាថាក្មេងៗនឹងរកផ្លូវចេញបាននៅក្នុងថ្ងៃសីល៍ ។ តែផ្ទុយទៅវិញការរង់ចាំក្មេងមកវិញក្នុងថ្ងៃសីល៍នោះពុំបានកើតឡេឡើងទេ ហើយក្រុមការងារទាំងអស់នៅតែបន្តរកដល់ថ្ងៃនេះ និងចាប់ផ្តើមធ្វើការខួងរូងភ្នំនៅថ្ងៃនេះផងដែរ។ រហូតអ្នកមួយចំនួនឆ្ងល់ថា : ហេតុអ្វីបានជាការទស្សទាយថាក្មេងនឹងចេញមក តែដល់ថ្ងៃសីល៍បែរជាមិនឃើញទៅវិញ?

កាលពីម្សិលមិញមានប្រភពពត៌មានមួយបានអោយដឹងថា : មានអ្នកសារពត៌មានមួយបានចុះទៅយកពត៌មានពីព្រះសង្ឃអង្គនោះម្តងទៀត ដែលទាក់ទងទៅនឹងពត៌មានចាស់ដែលមិនបានកេីតឡេីងដូចតេជគុណនិយាយនោះ។

កាលពីយប់ថ្ងៃពុធព្រះសង្ឃចង់ជ្រាបថា តើក្មេងៗទទួលការដោះលែងរួចរាល់រឺនៅក៏តេជគុណបានធ្វើនៅពិធីដែលធ្វើទៅតាមជំនឿ “ លោកមានកូនសិស្សលោកម្នាក់ ដែលមានខ្មោចតាមជាប់ខ្លួនរហូត ហើយបានអញ្ជើញវិញ្ញាណនោះវាទៅសាកសួរវិញ្ញាទាំងឡាយក្នុងរូងភ្នំនោះ” ។

កូនសិស្សលោកអង្គុយស្ងាត់មួយភ្លែតក៏មានខ្មោចមួយទៀតមកចូលខ្លួនភ្លាម ហើយព្រះសង្ឃក៏ចាប់ផ្តើមសួរថាតើក្មេងៗបាត់ទៅណា តែកូនសិស្សលោកដែលត្រូវខ្មោចចូលនោះ បានត្រឹមតែក្រវីក្បាលទៅមកហើយបាននិយាយថាពួកគាត់ជាអ្នកជ្រើសរើសដើរចូលដោយខ្លួនទេ។ បន្ទាប់មកព្រះសង្ឃគិតថាការចរចារជាមួយខ្មោចវាមិនបានផលអីទេទើបតេជគុណសម្រេចចិត្តដកខ្លួនចេញមកសិន និងរកកូនសិស្សម្នាក់ទៀតដែលធ្លាប់មានបញ្ហានៅទីនោះដើម្បីសួរជាលើកទី២។

មួយសំបក់ក្រោយក៏កូនសិស្សនោះក្រាបសំពះព្រះសង្ឃ ( នាងដេកបានចូលខ្លួនកូនសិស្សលោក)
ព្រះសង្ឃ : លឺសម្លេងឪទេ
នាងដេក : (ងក់ក្បាល)
ព្រះសង្ឃ : ក្មេងៗដែលបាត់ក្នុងរូងភ្នំនឹងដឹងថានៅម្តុំណាអត់?
នាងដេក : (ងក់ក្បាល)
ព្រះសង្ឃ : រូងនឹងវាធំកូនប្រាប់មកថានៅម្តុំរ៉ាក់រឺជ្រៅ
នាងដេក : រ៉ាក់
ព្រះសង្ឃ : ថ្ងៃណាគេបានចេញ?
នាងដេក : គេមិនអោយចេញ

តទៀតនាងដេកក៏មិនបានប្រាប់ពីមូលហេតុដែលក្មេងៗចេញមិនបានទេ តែបានប្រាប់អោយព្រះសង្ឃអង្គនោះចូលទៅក្នុងរូងដោយខ្លួនឯងទើបក្មេងៗអាចចេញមកបាន តែព្រះសង្ឃបានប្រកែកមិនព្រមចូលទៅទីនោះទេ ព្រោះពេលនេះស្ថានការកំពុងតែតាងតឹងតេជគុណមិនមានតួនាទីអីដែលអាចចូលទៅទីនោះទេ តែនាងដេកនៅតែនិយាយដដែលៗអោយព្រះសង្ឃចូលទៅ រហូតដល់គាត់មានសង្ឃដីកាថាគេមិនអោយគាត់ចូលទេហើយម្យ៉ាងទៀតក៏គ្មានអ្នកណាជឿគាត់ដែរ។ ហើយនាងដេកបានបញ្ជាក់ថា នាងចង់អោយព្រះសង្ឃចូលទៅរូងភ្នំដើម្បីដោះដូរខ្លួនជាមួយក្មេងៗទាំងអស់ដែលបានបាត់ខ្លួនទៅ តែព្រះសង្ឃមិនហ៊ានធានាទេថាបើទៅហើយនឹងយកក្មេងៗចេញមកបាន តែតេជគុណជឿថារឿងបែបនេះមិនអាចមានសិទ្ធចូលទៅរវល់ជាមួយគេបានទេ។

បន្ទាប់ពីហេតុការណ៍បានផ្សព្វផ្សាយលើហ្វេសបុកមានមនុស្សមួយចំនួនបាននិយាយថា មូលហេតុដែលចង់អោយព្រះសង្ឃអង្គនោះចូលទៅដោះដូរខ្លួនព្រោះ

1. មានអ្នកធ្លាប់បាត់ខ្លួន ៧យប់ ៧ថ្ងៃ នៅក្នុងរូងភ្នំនោះហើយត្រូវបានព្រះសង្ឃអង្គនេះជួយទើបបានចេញមកវិញបាន

2. កាលពីថ្ងៃពី ៦ មិថុនា ២០១៥ តេជគុណបានថ្វាយព្រះពុទ្ធរូបអង្គដើម្បីជាវត្ថុសក្តិសិទ្ធគុំគ្រង់នៅទីនោះ ដែលជាហេតុធ្វើអោយវិញ្ញាណនៅមិនស្ងប់ទើបមករករឿងបែបនេះ

រឿងនេះគ្រាន់តែជាការនិយាយរៀបរាប់ខ្លីៗដែលដកស្រង់ពីប្រទេសថៃដែលជារឿងដែលយើងគួរពិចារណាដោយខ្លួនឯងតាមការគួរ មិនថារឿងអបិយជំនឿ រឺ វិទ្យាសាស្រ្តទេ ជឿរឺមិនជឿស្ថិតលើការគិតរបស់បុគ្គលរៀងៗខ្លួន។

Credit: ផ.បុប្ផា

ការផ្ទុះរថយន្ដដឹកប្រេងបានសម្លាប់ យ៉ាងហោចណាស់ 9 នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ា និងបានដុតរថយន្តរាប់សិបគ្រឿង

(អន្តរជាតិ) ក្រុមមន្ត្រីបាននិយាយថារថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះឡើង ក្នុងអំឡុងពេលចរាចរណ៍កំពុងមមាញឹកកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើអោយរថយន្តឆាបឆេះនិងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់និងរងរបួសយ៉ាងហោចណាស់៥ នាក់។

ការផ្ទុះរថយន្ដដឹកប្រេងដែលបណ្តាលឲ្យឡានដឹកអ្នកដំណើរ ហើយបានឆេះនៅលើស្ពាន ប្រហែលម៉ោង 5 ល្ងាច នៅលើផ្លូវលំ Lagos Ibadan ដែលជាផ្លូវមួយដែលត្រូវបានប្រើដោយអ្នកធ្វើដំណើរដែលរស់នៅជាយក្រុង។

មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ទូរទស្សន៍ CNN ថាចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងខណៈដែលរថយន្ត 54 គ្រឿងត្រូវបានដុត ។ ក្រុមឆ្លើយតបកំពុងព្យាយាមសង្គ្រោះមនុស្សដែលជាប់នៅក្នុងអគ្គីភ័យ។

លោក Adesina Tiamiyu ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋក្រុង Lagos បានប្រាប់ទូរទស្សន៍ CNN ថា “យើងនៅតែប្រយុទ្ធនឹងអគ្គីភ័យនេះហើយក្រុមជួយសង្គ្រោះកំពុងព្យាយាមចូលទៅកាន់ស្ពាន ដើម្បីសង្គ្រោះមនុស្សដែលជាប់នៅក្នុងអគ្គីភ័យ៕

ដំណឹង​ដាច់​ចង្កេះ​!!! ម្ចាស់​បទ​ “សម្បថនិស្ស័យ​” បាន​ផ្លាស់​​អាជីព​ទៅ​លេង​បាល់​​ជាមួយ​បឹងកេត​

នៅ​ថ្ងៃ​នេះ​ផ្ទាល់​តែ​ម្ដង​ ក្រុម​បឹង​កេត​បាន​ប្រកាស​​ឲ្យ​ដឹង​នូវ​ការ​ចុះ​ហត្ថលេខា​ទិញ​បាន​​កីឡាករ​ចំណូល​ថ្មី​មួយ​រូប​​ដែល​មិន​ធ្លាប់​លេង​នៅ​ក្លិប​អាជីព​​ណា​​ពី​មុន​សោះ​គឺ​កីឡាករ​ ចេន ដែល​​ភាគ​ច្រើន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​តារា​ចម្រៀង​មួយ​រូប​នៃ​ក្រុម​ Mustache Band ជា​ពិសេស​នោះ​​គឺ​គេ​ស្គាល់​គាត់​ខ្លាំង​តាម​រយៈ​បទ​ “សម្បថ​និស្ស័យ​” ។​

សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​ផេក​របស់​ខ្លួន​ បឹង​កេត​បាន​ឲ្យ​ដឹង​យ៉ាង​ដូចច្នេះ​ថា​ ៖ “សូម​ស្វាគមន៍​មក​កាន់​ក្លិប​បឹង​កេត​។ ថ្ងៃ​នេះ​ក្លិប​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ពីការ​ចុះ​​ហត្ថ​លេខាជា​មួយ​កីឡាករ​ចំណូល​ថ្មី ចេន មក​ចូល​រួម​ជា​មួយ​យើង។ ចេន ត្រូវ​បាន​មហា​ជន​ស្គាល់​ថាជា​តារា​​ចម្រៀង​វ័យ​ក្មេង​ដែល​សម្លេង​ពិរោះ​ គ្រប់បទ​ចម្រៀង​របស់ ចេន សុទ្ធ​តែ​ចាក់​ចំ​បេះដូង​យុវ​វ័យ​នា​ពេល​បច្ចុប្បន្ន និង​ទទួល​បាន​ការ​គាំទ្រ​ជានិច្ច។ ក្រៅ​ពីអាជីពជាតារា​ចម្រៀង​នៅ​ក្រុម​ Mustache Band ចេន មាន​ទេពកោសល្យ​និង​ចំណូល​ចិត្ត​ខ្លាំង​លើវិស័យកីឡាជា​ពិសេស​គឺកីឡា​បាល់ទាត់​តែម្ដង។ ដូច្នេះ ចេន សង្ឃឹម​ថា​អ្នក​គាំទ្រ​ទាំង​អស់​នឹង​ផ្ដល់​កំលាំង​ចិត្ត​ដល់​រូបគេ​ដើម្បី​​ជម្រុញ​ឲ្យ​ខ្លួន​គេ​កាន់​តែ​មាន​កំលាំង​ចិត្ត​ក្នុង​ការវិវឌ្ឍ​ខ្លួន​ក្លាយជា​កីឡាករ​អាជីព​យ៉ាង​ពិត​ប្រាកដ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។”

អត្ថបទ​ ៖ ភក្ដី​
ប្រភព​ ៖ ហ្វេសប៊ុក​ផេក​បឹងកេត

ហួសចិត្ត!! ខណះពេលប្រទេសថៃព្យាយាមជួយរុករកមនុស្សកំពុងតែបាត់ខ្លួននៅក្នុងរូងភ្នំ រីនៅប្រទេសខ្មែរយើងបែរជាព្យាយាមសម្លាប់មនុស្សដើម្បីតែទ្រព្យសម្បត្តិបន្តិចបន្តួចទៅវិញ..(ចុចអានបន្ត)

ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៍ជាមួយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងនគរបាលស្ទឹងមានជ័យ នាំខ្លួនឃាតករប្តីប្រពន្ធ២នាក់ មកចង្អុលបង្ហាញ និងធ្វើត្រាប់ពីទីកន្លែងដែលពួកគេវាយសម្លាប់ នារីអ្នករកស៊ីរាប់លុយម្នាក់ ហើយមកទម្លាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅផ្លូវ៣៧១ភូមិអូបែកក្អមសង្កាត់អូបែកក្អមខណ្ឌសែនសុខកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ។

យោងតាមចម្លើយសារភាពពីជនសង្ស័យបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧ល្ងាច ជនសង្ស័យបានតេហៅនារីរងគ្រោះ ឱ្យទៅផ្ទះរបស់ខ្លួនដើម្បីខ្ចីលុយ ហើយនារីរងគ្រោះបានទៅផ្ទះជនសង្ស័យដោយនឹកស្មានមិនដល់ថា ជនសង្ស័យរៀបចំគម្រោងវាយប្លន់សម្លាប់នោះទេ។

ជនសង្ស័យមានគ្នា៣នាក់បានបិទទ្វារព្រួតវាយនារីរងគ្រោះ នៅបន្ទប់ជួលរបស់ជនសង្ស័យផ្ទាល់តែម្តង ដែលស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយវ៉ៃប្លន់យកលុយ ។

លុះនៅវេលាម៉ោង៩យប់ ថ្ងៃដដែលក្រុមជនសង្ស័យទាំង៣នាក់ បានយកសពនារីរងគ្រោះដាក់ចូលក្នុងកញ្ឆេដាក់នំប៉័ង ហើយដាក់លើរទេះ ដឹកយកមកទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយនៅផ្លូវ៣៧១ព្រំប្រទល់ជាមួយខណ្ឌមានជ័យ និងខណ្ឌសែនសុខ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះខាងលើមានឈ្មោះ ខ្នើយ សឹង អាយុ៣១ឆ្នាំ មុខរបរជាអ្នករកស៊ីចងការប្រាក់ ស្នាក់នៅភូមិទ្រា២សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា ដោយមានការបាត់សមាជិក ក្រុមគ្រួសាររយៈពេល១០ថ្ងៃ មិនឃើញ បងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះហើយ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ នគរបាលព្រហ្មទណ្ឌនៃស្នងការក្រុង និងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និង ឈានដល់ការចាប់ខ្លួនឃាតករ ដែលជាជនសង្ស័យប្រុសស្រី២នាក់និងបក្ខពួកកំពុងរត់គេចខ្លួន។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ បានចងការប្រាក់ពីជនរងគ្រោះ ប៉ុន្តែមិនសង ហើយថែមទាំងហៅជនរងគ្រោះទៅផ្ទះ ហើយវាយសម្លាប់ជនរងគ្រោះរហូតបានសម្រេច ព្រមទាំងប្លន់យកលុយដែលជាប់និងខ្លួននាងទៀតផង ហើយយកសពមកទម្លាក់ចោលក្នុងទឹកប្រឡានេះតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យទាំ២នាក់ខាងលើត្រូវបានកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

ប្រភព៖ FB

នៅក្មេងៗណាស់មិនគួធ្វើចោរសោះ!! ឃើញស្រីស្អាតជិះម៉ូតូតែម្នាក់ឯង ធ្វើល្បិចជាញ៉ែដល់កន្លែងស្ងាត់ ធ្វើសកម្មភាពប្លន់យកម៉ូតូ តែត្រូវជាប់ខ្នោះសមត្ថកិច្ចខេត្ត..(ចុចអានបន្ត)

កំពង់ស្ពឺ​ ៖មុខសញ្ញា​ចោរប្លន់​ ដ៏សកម្មនៅទឹកដីព្រំប្រទល់ខេត្ដ​តាកែវ​ -​ កំពង់ស្ពឺ​ ត្រូវ​បាន​កំលាំង​នគរបាលស្រុក បសេដ្ឋ ធ្វើការបង្រ្កាបបាន​ចំនួន​ ៣នាក់​ កាលពីថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ​២​០១៨យប់  ម៉ោង​ ២៣​ :​ ១៥​នាទី​នៅចំណុចលើទំនប់វត្តពោធិ ក្នុងភូមិពោធិធំ​ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ​ ខេត្ត កំពង់ស្ពឺ ។

បើតាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើបានធ្វើសកម្មភាព សំឡុត កំរាមកំហែងយកម៉ូតូ ១គ្រឿង ម៉ាក​ SUZUKI និច​ សេរី ២០១៧​ ពណ៍ស្លាក​លេខ កំពង់ឆ្នាំង 1H​ -​ 9988 ពីជនរងគ្រោះ ឈ្មោះ ឆេង លីណា ភេទស្រី​ អាយុ​ ២០ឆ្នាំ នៅភូមិក្រាំងអំពឹ​ល ឃុំក្រាំងស្គា ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង ។

ករណី​នេះដែរ ជនរងគ្រោះមិនបានរាយការណ៍មកសម្ថកិច្ចភ្លាមៗនោះឡើយ រហូត​ដល់ម៉ោង ១៥:០០នាទី ទើបគាត់រាយការណ៍មក​សមត្ថកិច្ច​ ក្រោយទទួលបានពត៍មានកំលាំង ជំនាញបាន​ សហការស្រាវជ្រាវ កំណត់មុខសញ្ញាភ្លាមៗឃាត់ខ្លួន ជនសង្ស័យ បានចំនួន ៣​ នាក់នៅចំណុច​ ភូមិត្រពាំងឈូក ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ។

ហើយជនសង្ស័យទាំងនោះមានឈ្មោះទី ៖
១-ឈ្មោះ ហ៊ែល ម៉េង ប្រុស​ អាយុ ២០ ឆ្នាំនៅភូមិ កំប៉ោ​ ឃុំបឹងត្រាញ់ខាងត្បូង​ ស្រុកសំរោង​ តាកែវ​
២-ឈ្មោះ​ មាន ហុង​ (ហៅ​ ឆុង)​ ភេទ ប្រុស​ អាយុ​ ១៨ ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង​
៣-ឈ្មោះ​ សែម​ សីហា​ ប្រុស​ អាយុ​ ១៨ឆ្នាំនៅភូមិរមន្ដ​ ឃុំបឹងត្រាញ់ខាងជើង​ ស្រុកសំរោង​ ខេត្តតកែវដកហូតម៉ូតូចំនួន​ ២គ្រឿង​ ម៉ាក​C125​ ពណ៏ខ្មៅសេរី​ ២០១៧​ គ្មានស្លាកលេខ ម៉ូតូជនសង្ស័យជិះធ្វើសកម្ម​ភាព​  និងម៉ាក​ Suzuki Nex​ជាម៉ូតូរបស់ជនរងគ្រោះចំណែកបក្សពួក​ជនសង្ស័យរត់គេចខ្លួនមួយចំនួនទៀត​ ក្រោយពីសាកសួរជនសង្ស័យទាំងបី​នាក់​ បានឆ្លើយសារភាពថាខ្លួននិងបក្សពួកពិតជាបានធ្វើសកម្ម​ភាពកំហែងយកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន​។

​ ​ជនសង្ស័យរួមទាំងវត្ថុតាង ជំនាញកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យ​ ជំនាញ​ខេត្ត​បន្ដចាត់ការតាម​នីតិវិធី៕

ដោយ៖ សុវណ្ណ ដេត

នោះ!!! សូម្បី​តែ​ Carvajal ក៏​ស្វាគមន៍​ Neymar មក​កាន់​​ក្រុម​ Real Madrid ដែរ​

ខ្សែ​ការពារ​​របស់​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid កីឡាករ​ Dani Carvajal ប្រកាស​ថា​ខ្លួន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​រក្សា​ទុក​កន្លែង​មួយ​នៅ​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​សម្រាប់​ Neymar ប្រសិន​បើ​​​ប្រធាន​ក្លិប​ Real ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ប្រយុទ្ធ​​​ប្រេស៊ីល​រូប​នេះ​ពី​ក្រុម​ Paris Saint Germain ។ កីឡាករ​វ័យ​ ២៦ ឆ្នាំ​ Neymar ត្រូវ​បាន​ផ្សា​ភ្ជាប់​ជា​ខ្លាំង​ជាមួយ​ការ​ផ្ទេរ​មក​កាន់​ទីក្រុង​ម៉ាទ្រីត​ បន្ទាប់​គាត់​ចំណាយ​ពេល​បាន​មួយ​រដូវកាល​​ជាមួយ​ក្រុម​​ម្ចាស់​ជើង​ឯក​លីក​កំពូល​បារាំង​ PSG ជា​ក្រុម​​​ដែល​គាត់​បាន​ចុះ​ចូល​ដោយ​​ការ​ផ្លាស់​ចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ។

ទន្ទឹម​នឹង​ពាក្យ​ចរចាម​អារ៉ាម​នៅ​តែ​បន្ត​លេច​ឮ​ Carvajal បាន​​និយាយ​ថា​ខ្លួន​នឹង​រីករាយ​​​ស្វាគមន៍​​​ Neymar មក​កាន់​កីឡដ្ឋាន​ Bernabeu បើ​សិន​​ប្រធាន​ក្លិប​ លោក​ Florentino Perez ពិត​ជា​ចង់​ចុះ​ហត្ថលេខា​លើ​​តារា​បាល់ទាត់​​ឆ្នើម​រូប​នេះ​​។ “ខ្ញុំ​មិន​ដឹង​ទេ​​ប្រសិន​បើ Neymar កើត​មក​​​ដើម្បី​លេង​​នៅ​​ Real Madrid ។” គាត់​បាន​ថ្លែង​ប្រាប់​​វិទ្យុ​ Cadena SER ។ “Real តែង​តែ​ចង់​បាន​កីឡាករ​ដែល​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ ហើយ​ប្រសិន​បើ​​ប្រធាន​ក្លិប​​កំណត់​ថា​ត្រូវ​តែ​ទិញ​យក​គាត់​ នោះ​យើង​នឹង​ទុក​កន្លែង​មួយ​​​នៅ​បន្ទប់​​ផ្លាស់​សម្លៀក​​បំពាក់​សម្រាប់​គាត់​​។”

ប្រែ​សម្រួល​ ៖ ភក្ដី

គាត់​​ទៅ​ហើយ​!!! Rooney បាន​​ចាក​ចេញ​ពី​ទឹក​ដី​កំណើត​ដើម្បី​ទៅ​លេង​ឲ្យ​ក្លិប​សហរដ្ឋ​អាមេរិក​

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Everton កីឡាករ​ Wayne Rooney បាន​ទៅ​ចុះ​​ចូល​ជាមួយ​ក្លិប​ DC United ដែល​ជា​ក្លិប​​នៃ​លីក​កំពូល​របស់​សហរដ្ឋ​អាមេរិក​ “Major League Soccer” ជាមួយ​នឹង​កុងត្រា​រយៈ​ពេល​ ៣ កន្លះ​។ គាត់​នឹង​​បញ្ចប់​ការ​ផ្ទេរ​របស់​ខ្លួន​ជា​ផ្លូវការ​​​ នៅ​ពេល​ដែល​​រដូវកាល​ដោះ​ដូរ​កីឡាករ​ពាក់​កណ្ដាល​រដូវកាល​នៅ​​ Major League Soccer បើក​ទ្វារ​នៅ​ថ្ងៃ​ទី ១០ កក្កដា​​។ ហើយ​ការ​ផ្ទេរ​នេះ​គឺ​មិន​មាន​តម្លៃ​ខ្លួន​ទេ​ ប៉ុន្តែ​គេ​ជឿ​ថា​ DC United បាន​យល់​ព្រម​​ផ្ដល់​​ឲ្យ​នូវ​កញ្ចប់​សំណង​ខ្លះ​សម្រាប់​ Everton ។

កុងត្រា​របស់​កីឡាករ​​សញ្ជាតិ​អង់គ្លេស​ វ័យ​ ៣២ ឆ្នាំ​​​រូប​នេះ​គឺ​មាន​តម្លៃ​រហូត​ដល់​​ទៅ​ ១០ លាន​ផោន​ ដែល​មាន​ន័យ​ថា​គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដែល​មាន​ចំណូល​ខ្ពស់​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ដ្រ​​របស់​ក្រុម​ DC United ។ ហើយ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ និង​ក៏​ជា​អតិត​​ខ្សែ​ប្រយុទ្ធ​​របស់​​ក្រុម​បិសាច​ក្រហម Manchester United រូប​នេះ​នឹង​ធ្វើ​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​ DC United នៅ​ពេល​ក្លិប​បើក​ទ្វារ​កីឡដ្ឋាន​​ ​Audi Field ថ្មី​របស់​ពួក​គេ​ដែល​ផ្ទុក​​អ្នក​ទស្សនា​បាន​ ២ ម៉ឺន​​នាក់​នៅ​ថ្ងៃ​ទី​ ១៤ កក្កដា​​។ “ការ​ផ្លាស់​ទៅ​លេង​នៅ​លីក​របស់​សហរដ្ឋ​​អាមេរិក​គឺ​ជា​ការ​បំពេញ​បាន​នូវ​មហិច្ឆតា​មួយ​ផ្សេង​ទៀត​សម្រាប់​ខ្ញុំ​។” Rooney បាន​និយាយ​។ “ខ្ញុំ​មាន​ការ​ស្រេក​ឃ្លាន​​នឹង​​ភាព​ជោគជ័យ​នៅ​ទីនេះ​​ ហើយ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​ DC United ឲ្យ​អស់​ ១០០% ដូច​កាល​ដែល​ខ្ញុំ​លេង​ឲ្យ​ក្លិប​​មុនៗ​ដែរ​។ ពេល​នេះ​ខ្ញុំ​អន្ទះ​សារ​ជា​ខ្លាំង​ក្នុង​ការ​ដើរ​ចូល​ទីលាន​ប្រកួត​ជាមួយ​អាវ​ DC United និង​ចូល​រួម​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​ដើម្បី​នាំ​យក​ភាព​ជោគជ័យ​ជូន​ក្លិប​មួយ​នេះ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

ប៊ែលហ្ស៊ីក​ទម្លាក់​អង់គ្លេស​ឲ្យ​ទៅ​ប៉ះ​ជាមួយ​កូឡុំប៊ី​នៅ​វគ្គ​ ១៦ ក្រុម​ ខណៈ​ដែល​ខ្លួន​ទៅ​ជួប​ជប៉ុន​

ក្រុម​តោ​កំណាច​អង់គ្លេស​នឹង​​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​នៅ​​ក្នុង​វគ្គ​ ១៦ ក្រុម​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ បន្ទាប់​​ពី​ពួក​គេ​ត្រូវ​បាន​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​​ខ្លាំង​ប៊ែលហ្ស៊ីក​​ជាមួយ​នឹង​លទ្ធផល​ ១-០ នា​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​​ចែក​ពូល​។ ហើយ​​ខ្សែ​បម្រើ​ Adnan Januzaj គឺ​ជា​អ្នក​រក​គ្រាប់​បញ្ចូល​ទី​បាន​សម្រេច​​ឲ្យ​ប៊ែលហ្ស៊ីក​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​នោះ​នៅ​នាទី​ទី​ ៥១ ។ ចំណែក​ប៊ែលហ្ស៊ីក​នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​គ្នា​ជាមួយ​​ក្រុម​សាម៉ូរ៉ៃ​ជប៉ុន​។

ប្រែ​សម្រួល​ ៖ ភក្ដី

ក្លិប​យក្ស​អ៊ីតាលី​ Juventus ទិញ​បាន​ខ្សែ​ការពារ​ព័រទុយហ្គាល់​មួយ​រូប​ពី​ Valencia

ក្លិប​យក្ស​អ៊ីតាលី​ Juventus បាន​ចុះ​ហត្ថលេខា​​ទិញ​ខ្សែ​ការពារ​ព័រទុយហ្គាល់​មួយ​រូប​គឺ​កីឡាករ​ Joao Cancelo ពី​ក្រុម​ Valencia ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ ៤០.៤ លាន​អឺរ៉ូ​។ កីឡាករ​វ័យ​ ២៤ ឆ្នាំ​ Cancelo ដែល​អាច​លេង​បាន​ទាំង​​តំបន់​បម្រើ​ស្លាប​រូប​នេះ​​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល​ ៥ ឆ្នាំ​​ជាមួយ​ Juventus ។ រដូវកាល​មុន​គាត់​លេង​ឲ្យ​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​ Inter Milan ជាមួយ​នឹង​កុងត្រា​​ខ្ចី​ជើង​ និង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​ ២៦ ប្រកួត​ក្នុង​លីក​ឲ្យ​ Inter ​។ Cancelo គឺ​ជា​កីឡាករ​ដែល​ត្រូវ​បាន​ Juventus ចុះ​ហត្ថលេខា​ទិញ​បន្ទាប់​ពី​ខ្សែ​បម្រើ​ស្លាប​ Douglas Costa, ខ្សែ​បម្រើ​ Emre Can និង​អ្នក​ចាំ​ទី​ Mattia Perin ។

ប្រែ​សម្រួល​ ៖ ភក្ដី