ម៉ូតូពីគ្រឿង បុកគ្នាពេញទំហឹងរបួសធ្ងន់ពីនាក់ តែអ្វីដែលគួឲ្យភ្ញាក់នោះ ខ្ជាក់ចេញអាវុធជ័រ១ដើមនិងគ្រាប់ចម្ពាមកៅស៊ូជាង២០គ្រាប់..(ចុចអានបន្ត)

ខេត្តព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូបានបើកបុកគ្នាយ៉ាងពេញទំហឹង នៅចំណុចខាងត្បូងឈាងខាងកើតរង្វង់មូលផ្កាឈូកស្ថិតក្នុងភូមិ
លេខ៣សង្កាត់កំពង់លាវក្រុងព្រៃវែង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។

តែដល់ពេលសមត្ថកិច្ចទៅធ្វើកាវាស់វែងនោះ បានរកឃើញអាវុធជ័រ១ដើមនិងឧបករណ៍ប្រើប្រាស់ដូចជាខ្សែ និងគ្រាប់ចម្ពាមកៅស៊ូជាច្រើនគ្រាប់ នៅពេលចុះវាស់វែង ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមាន ម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1FQ 0770 បើកបរដោយឈ្មោះ រត្ន័ ធីឡែន ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិជើងទឹក
( ក )សង្កាត់ជើងទឹកក្រុងព្រៃវែង ដែលបើកក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុច កើតហេតុខាងលើ បានជ្រុលបុកម៉ូតូម៉ាកហុងដាC125 សេរី2004 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1D7657 បើកមកពីទិសខាងលិចពេញទំហឹង។ ដែលបើកបរដោយឈ្មោះ មុត ទីន ប្រុសអាយុ៤៩ឆ្នាំនៅភូមិលេខ៥សង្កាត់កំពង់លាវក្រុងព្រៃវែងមុខរបរ( រត់ម៉ូតូឌុប )បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ភ្លាមនោះ ឈ្មោះមុតទីន ត្រូវបានបញ្ជូនទៅមន្ទីរខេត្ត ចំណែកឈ្មោះ រត្ន័ ធីឡែន ត្រូវបានញាតិមិត្តយកទៅព្យាបាលគ្លីនិកឯកជន ឡេង ពីនី ចំណែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ជាមួយគ្នានោះសមត្ថកិច្ចដែលចុះវាស់វែងនៅកន្លែងកើតហេតុបានរកឃើញអាវុធខ្លីជ័រសៀតស្រោមពណ៌ខ្មៅ១ដើម ខ្សែតីបត់ជាពីចំនួន២ខ្សែ កាបូបស្ពាយតូច១ គ្រាប់ថ្មសំរាប់បាញ់ចម្ពាមកៅស៊ូចំនួន២៤គ្រាប់ នៅក្នុងកែបម៉ូតូម៉ាកស្កុបពីរបស់ឈ្មោះ រត្ន័ ធីឡែន ដែលជាម៉ូតូបង្កហេតុ៕

ស្ដាប់ហើយព្រឺសម្បុរ! “លោកយាយ” ទស្សន៏ទាយរាសីជីវិតក្មេងៗទាំង ១៣ នាក់ថា..(មានវិដេអូ)

ស្ដាប់ហើយព្រឺសម្បុរ!😱 “លោកយាយ” ទស្សន៏ទាយរាសីជីវិតក្មេងៗទាំង ១៣ នាក់នៅក្នុងរូងភ្នំ ៖
អ្នកទី ១ ជាគ្រូបង្វឹក អាយុ ២៥ ឆ្នាំ បានទៅចាប់ប្រកេសព្រះនៅក្រោមរូងភ្នំ ប្រកេសមើលទៅដូចមាស ប៉ុន្ដែមិនមែនទេវាគឺជាមាសសំរិទ្ធ គាត់គិតថាជារបស់មានតម្លៃក៏ចាប់យកមក ប៉ុន្ដែវាជារបស់មានតម្លៃនៅក្នុងនោះ។
អ្នកទី ២ ភីរាក់ផាត់ អាយុ ១៦ ឆ្នាំ ទៅគូរវាសជើងលើជញ្ជាំង ហើយយកជើងជាន់ ដូចជាការប្រមាថ។ អ្នកទី ៣ ប្រាចាក់, អ្នកទី ៤ ណាត់ថាវុធ អាយុ ១៤ អ្នកទាំងពីរបានយកកាក់ជាមួយគ្នា ឃើញប្រាក់ក៏យកប្រាក់ មានទាំងកាក់ខ្មៅ និងកាក់ក្រហម យកមកដោយគិតថានឹងយកចេញពីរូងភ្នំ ប៉ុន្ដែក៏យកចេញមកមិនបាន។ អ្នកទី ៥ ភិផាត់ អាយុ ១៥ ឆ្នាំ បានហាមអ្នកទាំងនោះមិនឲ្យយករបស់ទាំងនោះចេញទៅ។ អ្នកទី ៦ ផានុម៉ាត អាយុ ១៣ ឆ្នាំ មិនយកអ្វីឡើយ កើតទុក្ខផង យំផង ព្រោះមិនចង់បានរបស់ទ្រព្យអ្នកដទៃ គឺគិតចង់ត្រឡប់ទៅផ្ទះវិញ។
អ្នកទី ៧ ដួងភិច អាយុ ១៣ ឆ្នាំ ខួរក្បាលខ្ពស់ ពេលកើតហេតុចេញមកមិនរួច ក៏បោះចូលទៅក្នុងទឹក ពេលនេះកើតទុក្ខខ្លាំងណាស់, អ្នកទី ៨ រួមគំនិតគ្នាគឺបោះចោលរបស់ចូលក្នុងទឹកអស់ហើយ។
អ្នកទី ៩ អាដុន អាយុ ១៤ ឆ្នាំ របស់នៅមានក្នុងហោប៉ៅ គឺជាកាក់ និងព្រះ។ អ្នកទី ១០ ផនឆៃ អាយុ ១៦ ឆ្នាំ បានគូរវាសជើង និយាយប្រមាថមើលងាយ។ អ្នកទី ១១ អេការ៉ាត់ អាយុ ១៤ ឆ្នាំ លួចប្រាក់ ប្រាក់វែងពណ៌ស មានរូបព្រះ បានយកទៅអួតមិត្តភក្តិ។ អ្នកទី ១២ ខានីន អាយុ ១១ ឆ្នាំ អត់យកអ្វីទាំងអស់ ដើរតាមគេ គេឲ្យមើលអ្វីក៏មើល។
អ្នកទី ១៣ មុងឃុន អាយុ ១៣ ឆ្នាំ គឺគិតតែពីយំ យករបស់មកហើយតែយកទៅណាមិនបាន ពេលកើតហេតុក៏ដាក់របស់ចុះ អង្គុយយំ។
លោកយាយបានប្រាប់ទៀតថា ក្មេងទាំងអស់គឺនៅមានជីវិត ជើងលេខគ្មាននរណាម្នាក់ស្លាប់ឡើយ វីធីជួយគឺឲ្យឪពុកម្ដាយធ្វើបាយសី ៥ ផ្កា ៧ ពណ៌ យកទៅខមាទោស ក្រាបសំពះរូងភ្នំ គេនឹងបង្ហាញខ្លួនកូនៗឲ្យឪពុកម្ដាយឃើញ។

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Vandy Born

ព្រឺសម្បុរខ្ញាក ជឿរទេថា នៅក្នុងរូងភ្នំនោះ មានវត្ថុសក្កិសិទ្ធដែលបានបិទបាំងក្មេងប្រុសទាំង១៣នាក់និងគ្រូបង្វឹកម្នាក់មិនឲ្យរកឃើញនោះ!! ព្រះសង្ឃមួយអង្គ ដែលស្ថិតនៅក្នុងខេត្តកញ្ចានាបុរីបានសង្ឃដីកាដុច្នេះថា…(មានវិដេអូ)

ប្រទេសថៃ៖ ព្រះសង្ឃមួយអង្គ ដែលស្ថិតនៅក្នុងខេត្តកញ្ចានាបុរីបានសង្ឃដីកាថា៖ ព្រះអង្គធ្លាប់បានទៅរូងភ្នំនោះចំនួន៤ដង រួចហេីយនិមន្តទៅលេីកចុងក្រោយបង្អស់ ព.ស ២៥៥៧៨ ព្រោះកូនសិស្សលោកធ្លាប់ត្រូវខ្មោចចូលហេីយត្រូវធ្វេីពិធីនៅក្នុងនោះ ព្រះតេជគុណបានមានសង្ឃដីកាបន្តទៀតថា នៅក្នុងរូងភ្នំនោះប្រាដកជាមានរបស់ដែលយេីងមិនឃេីញ ព្រោះពេលដែល ព្រះអង្គនិមន្តចូលទៅមានអារម្មណ៍ថា ដូចមានអ្នកតាមមេីលព្រះអង្គគ្រប់ពេលវេលាហេីយក៏មានវិញ្ញាណជាច្រេីននៅក្នុងរូងភ្នំនោះផងដែរ ។

ហេីយមូលហេតុដែលមិនទាន់រកក្មេងៗឃេីញ ដោយសារតែមានកម្លាំងអ្វីមួយមកបិទបាំង ហេីយម្យ៉ាងទៀតមានក្មេងម្នាក់ដែលធំជាងគេនៅក្នុងក្រុមទៅបំពាន់ម្ចាស់ម៉ែ (វត្ថុសក្តិសិទ្ធ) ដែលស្ថិតនៅច្រកចូលក្នុងល្អាងនោះ ។
ព្រះសង្ឃដែលធ្លាប់និមន្តចូលល្អាងនោះបានបន្តទៀតថា នេះគឺជាការព្រមានរបស់ម្ចាស់ទីកន្លែងរឺក៏អ្នកថែរក្សាដែលក្មេងហ៊ានលលេងជាមួយម្ចាស់ម៉ែ ។ ក្មេងៗអាចនឹងនៅមិនឆ្ងាយពីកន្លែងដែលគេរកស្បែកជេីងនោះក៏ថាបានដែរ ហេីយក៏ជឿជាក់ដែរថាអ្នកទាំងអស់នោះអាចនៅមានជីវិត ព្រោះថ្ងៃស្អែកជាថ្ងៃសីល៍ចឹង១៣នាក់នោះអាចនឹងរកផ្លូវចេញបានហេីយ ទាំងអស់គ្រាន់តែជាការព្រមាន ។

(វិដេអូភ្នំនឹងផ្លូវទៅរូងភ្នំ)

ប្រភព៖ ថៃ
ដោយ៖ សុវណ្ណ​ ដេត

ប្រេស៊ីលឈ្នះដើម្បីឡើងទៅវគ្គ 16 ក្រុមចុងក្រោយប្រឆាំងនឹងម៉ិកស៊ិក

កីឡា៖ មិនមានការប៉ះទង្គិចគ្នានៅ World Cup នៅប្រទេសម៉ូស្គូទេខណៈដែលក្រុមជម្រើសជាតិប្រេស៊ីលបានទទួលជ័យជម្នះ 2-0 លើក្រុមជំរើសជាតិ Serbia ដើម្បីឈានទៅកាន់វគ្គជម្រុះតាមពូល។

បន្ទាប់ពី ការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អាល្លឺម៉ង់ ពីការប្រកួតកាលពីថ្ងៃពុធសប្ដាហ៍មុនបានងាកទៅប្រេស៊ីលដែលជាក្រុមជើងខ្លាំងមួយទៀតនៅ World Cup ដែលការរីកចម្រើនរបស់ពួកគេមិនទាន់បានធ្វើឱ្យល្អ ហើយក្រុមមួយទៀតចង់ធ្វើសំណាងសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 7-1 របស់ពួកគេទៅលើអាល្លឺម៉ង់កាលពី 4 ឆ្នាំមុន ៕

រឿងរ៉ាវលម្អិតទាក់ទងនិងករណីបាត់ខ្លួន ក្រុមកីឡាករ 13 នាក់នៅក្នុងរូងភ្នុំ NarngNoch(ខេត្តឈាងរៃ) ដែលកំពុងកក្រើកពេញប្រទេសថៃ !!

ប្រទេសថៃ៖ នៅឆ្នាំ2016មា​នក្មេងប្រុសបីអ្នកក្នុងចំណោមមនុស្សទាំង13អ្នកនោះបានធ្លាប់ចូលទៅលេងម្តងរួចទៅហើយពេលនោះពួកគេបានចូលត្រឹមតែ1គីឡូប៉ុណ្ណោះហើយពួកគេក៍បានសរសេរឈ្មោះពួកគេនៅលើថ្មបន្ទាប់មកក៍ចេញមកវិញ។ ពួកគេជាក្រុមបាល់ទាត់U16នឹងជាអ្នកជិះកង់ប្រចាំសាលាមួយនៅថ្ងៃអាទិត្យពួកគេក៍បានលេងបាល់ឈ្នះហើយក្មេងបីអ្នកដែលធ្លាប់ចូលទៅក្នុងរូងភ្នំនោះក៍បានបបួលគ្នាម្តងទៀតចូលទៅសរសេរឈ្មោះនឹងឈ្មោះក្រុមនឹងថតរូបម្តងទៀត។ ពេលដែលពួកគេចូលទៅបាន1គីឡូមេឃក៍បានភ្លៀងធ្វើអោយទឹកហូរចូលហើយក៍ត្រូវបានបិតជិតផ្លូវតូចដែលគេឆ្លងកាត់ប្រវែង15ម៉ែត! ទើបធ្វើអោយពួកគេមិនអាចដើរត្រលប់មកក្រោយបាន។

ក្រុមអ្នកស្វែងរកបានចូលទៅរកពួកគេបានឃើញស្នាមជើងរបស់ពួកគេត្រឹមចំណុច3គីឡូនៃរូងភ្នំហើយពួកគេក៍បានឃើញនៅកាតាប.ទូរសព្ទ៍មួយគ្រឿង.នឹងស្បែកជើងដែលពួកគេធ្វើជាសញ្ញាព្រួយសំរាប់ប្រាប់ផ្លូវដែលគេទៅមុខ។ ហើយឧទ្ធម្ភាកចក្របានហោះនៅលើជុំវិញភ្នំនោះដើម្បីធ្វើជាសញ្ញាអោយពួកគេបានដឹងថាមានគេកំពុងតែជួយពួកគេ។

រូងភ្នំនោះមានចំងាយ10គីឡូហើយនៅពេលនេះក្រុមរុករកបានចូលទៅដល់6គីឡូម៉ែតហើយតែរកមិនទានឃើញទៀតត្រង់ចំណុង3គីឡូនោះពួកគេក៍បានបាត់ស្នាមជើងេបស់ពួកគេព្រោះភ្លៀងបន្តរាល់ថ្ងៃអាចធ្វើអោយបាតស្នាមជើងរបស់ពួកគេ។ ហើយក្រុមរុករកបានធ្វើការ24h/7daysហើយអ្នកស្រាវជ្រាវដែលល្បីជុំវិញពិភពលោកក៍បានធ្វើដំណើរទៅផងដែរដើម្បីជួលរុករកក្មេងៗទាំងនោះ!

បញ្ចាក់ រូងភ្នំមួយនេះ មិនទាន់មាននរណាម្នាក់អាចចូលទៅដល់ក្នុងនោះហើយក៍មិនដឹងថា ក្នុងនោះមានអ្វីទេ ព្រោះមិនទាន់មានអ្នកស្រាវជ្រាវណាចូលទៅដល់ម្នាក់នោះទេ!ហើយអ្នកស្រុកនោះក៍មិនទាន់មានអ្នកណាម្នាក់ចូលទៅដល់នោះដែល។

កន្លែងដែលគេអាចចូលទៅលេងនោះ ត្រឹមតែកន្លែងដែលពួកគេដាក់កង់ប៉ុណ្ណោះហើយគ្រូដែលមានបារមីពូកែៗ ក៍បានទៅដល់នោះច្រើនដែលដើម្បីធ្វើពិធីបើកផ្លូវសែនព្រេងជូន! ហើយគេបានសន្និដ្ថានថាពួកគេនៅរស់នៅឡើយ ! អាចនឹងដើរទៅមុខរហូត!

មកដល់ពេលនេះម៉ោងនេះនៅតែមិនមានដំណឹងពី#ក្រុមកូនជ្រូក13អ្នកនោះនៅឡើយ! រយះពេលប្រាំងៃហើយគិតដល់ថ្ងៃនេះឧបសគ្គដែលធំបំផុតគឺភ្លៀង ៕

រថយន្តតាក់ស៊ី​ ម៉ាក​ Lexus RX300 មួយគ្រឿងបានរេចង្កូតក្រឡាប់ បណ្តាលឲ្យស្លាប់​ជនបរទេស​ ១នាក់ និង២​ នាក់​ទៀត​របួស​..(ចុចអានបន្ត)

កំពង់ស្ពឺ​ ៖​ តាមសេចក្ដីរាយការណ៍ពីលោក​ឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថានៅរសៀលថ្ងៃទី​ ២៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​វេលា​ម៉ោង​ ៤​:​០០​ នាទី​ មានករណី​គ្រោះថ្នាក់ចរាចរ​ក្រឡាប់រថយន្តមួយបានកើតឡើង​នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ៨៩-៩០​ ផ្លូវជាតិ​លេខ​ ៤​ ស្ថិតនៅភូមទី​ ៤​ ឃុំ​ ត្រែងត្រយឹង​ ស្រុក​ ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បណ្ដាលអោយ​ស្លាប់​ជនបរទេស​ ១នាក់​ របួស​ ២​ នាក់​ ចំណែកអ្នកបើកបររថយន្តតាក់ស៊ីគេចខ្លួនបាត់​ ។​ រថយន្ត​ដែលក្រឡាប់នេះជារថយន្តតាក់ស៊ី​ ម៉ាក​ Lexus RX300 ស្លាកលេខ​ 2O-4921 ភ្នំពេញ​ ពណ៌ទឹកមាស​ ។

លោកឧត្ដមសេនីយ៍ទោ​ ស្នងការបាន​បញ្ជាក់អោយដឹងថា​ ករណីគ្រោះថ្នាក់រាចរនេះគឺអ្នកបើកបរបើកក្រឡាប់ខ្លួនឯងមិនមានការបុក​ ឬ​ ប៉ះទង្គិចជាមួយរថយន្តផ្សេងទេ​ ។​ ពេលនេះសាកសពជនរងគ្រោះសមត្ថិច្ចកំពុងនាំគ្នាគាស់យកចេញពីក្នុងរថយន្ត​ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ។

ប្រភព៖ Pheng Vannak News

បុរសដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ដក​កាំភ្លើង​គំរាម​នគរបាលនោះ​​​ ពេលនេះត្រូវ​បញ្ជូន​ទៅ​តុលាការ​ហើយ..(ចុចអាបន្ត)

ភ្នំពេញ​៖ នគរបាល​ខណ្ឌ​ចំការមន​ នៅ​ថ្ងៃទី​២៧​ ខែ​មិថុនា​ នេះ​បញ្ជូន​ជនសង្ស័យ​ ម៉ៅ​ ច័ន្ទ​រស្មី​ អនុប្រធាននាយកដ្ឋាន បច្ចេកទេសនិងអភិវឌ្ឍលំនៅឋាន នៃក្រសួងរៀបចំ​ដែនដី​ នគរូបនីយកម្មនិងសំណង់​ ទៅ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ករណី ​បង្ក​គ្រោះថ្នាក់​ចរាចរ​ រួច​ដក​កាំភ្លើង​ភ្ជង់​គំរាម​ នគរបាល​ចរាចរណ៍​ ។

នគរបាល​ បញ្ជាក់​ថា​ ជនសង្ស័យ ម៉ៅ ច័ន្ទរស្មី ជាម្ចាស់រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាក​លេខភ្នំពេញ 2AF-9766​ ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន សំ សែនឧត្ដម ភេទប្រុស អាយុ ៣៥ឆ្នាំ ជា​បុគ្គលិក ក្រុមហ៊ុន ស្នាក់នៅនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់​ផ្លាក​លេខ ភ្នំពេញ 2AT-1914។

គួរ​បញ្ជាក់​ថា​ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ​ ម៉ៅ​ ច័ន្ទ​រស្មី​កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យ បានបើកបរក្រោមស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បុករថយន្តគេចតស្ងៀម នៅចំណុចមុខ​សាលា វិទ្យាល័យផ្សារដើមថ្កូវ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ។

ក្រោយបង្កហេតុ​រួច ជនសង្ស័យបានព្យាយាម បើករថយន្តរត់គេច ។ ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់ ពេលនោះជនសង្ស័យ បានដកកាំភ្លើងភ្ជង់គំរាម សមត្ថកិច្ចថែមទៀតផង​ ៕

 

ចោរស៊យ!! ឆក់ទូរស័ព្ទបានសំរេចហើយ តែខឹងម្ចាស់ទូរស័ព្ទជិះតាមពេក ក៍យកមួកកាពារគប់ម្ចាស់ទូរស័ព្ទ តែស៊យធំត្រូវប្រជាពលរដ្ឋនៅក្បែរនោះចាប់ជាប់រួចប្រគល់ឲ្យសមត្ថកិច្ច ..(ចុចអានបន្ត)

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ លូក​យក​ទូរ​សព្ទ័​ដៃ​ពីហោប៉ាវខោ​​នារី​ម្នាក់បានសំរេច​តែ​រត់​មិន​រួច ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១និង១០នាទី​ថ្ងៃ​ពុធ​ទី២៧ខែឧសភា ឆ្នាំ២០១៨នៅ​ចំណុច​មុខផ្ទះ​លេខ៣៩ ផ្លូវ២៦១ ក្រុម៣៥ ភូមិ១២ សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក។

ជនសង្ស័យ​ទាំង២នាក់​ដែល​ឃាត់ខ្លួន​បាន​ទី១ឈ្មោះ ដុស ឧ​ត្ត​ម ហៅ​ដម ភេទ​ប្រុស អាយុ១៩ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ពុំ​ចាំ​លេខ ផ្លូវលំ ភូមិ​CPC សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​អ្នក​ឆក់​ទូ​រស​ព្ឌ័​ដៃ​ពី​នារី​រងគ្រោះ ។
ទី២ឈ្មោះ ហង្ស ចាន់ វាសនា អាយុ១៨ឆ្មាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​មិន​ចាំ​លេខ​ផ្លូវ២០០៤សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ ជា​អ្នកបើក​ម៉ូតូ។

ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ថេ លីន​អាយុ២២មុខរបរ​លក់ដូរ​ស្នា​ក់​ផ្ទះ​លេខ៥៥ដេ​ផ្លូវ២៣០សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក។

នៅមុន​កើតហេតុ​គឺ​រូបគាត់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​ផ្សារ​ធ្វើដំណើរ​តាមផ្លូវ២៦១ពី​កើ​តទៅ​លិច​ដោយ​ដាក់​ទូរស័ព្ទដៃ​នៅក្នុង​ហោប៉ៅ​ខោ​ខាង​ឆ្វង​ពេល​ជិះ​បាន​ពាក់​កណ្ដាលផ្លូវ​ស្រាប់​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​សង​សេ១២៥សេរី០១៨ព​ណ័​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1GW-0416 មក​ក្រោយ​ហើយក៏​ឆក់យក​ទូរ​សព្ទ័​ដែល​ដាក់​នៅក្នុង​ហោ​ប៉ាវ​ខោ​បានសំរេច។

ក្រោយពី​ឆក់​បាន​ហើយ​ជនសង្ស័យ​ទាំង២នាក់​បាន​ជិះ​គេចខ្លួន​ភ្លាមនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​និង​ស្រែកថាចោរៗហើយ​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ​បាន​យក​មួកសុវត្ថិភាព​គប់​ទៅលើ​ជនរងគ្រោះ​ទៀត​តែ​ដោយសារតែ​ផ្លូវ​មាន​រថយន្ត​នៅខាងមុខ​ជន​ស​ង្ស័​យ​បាន​បន្ថយល្បឿន​ធ្វើអោយ​ជន​រងគ្រោះ​តាម​មកពី​ក្រោយ​ទាន់​ក៏​បុក​ដួល​ទាំង​ជនរងគ្រោះ​និង​ជនសង្ស័យ ​ហើយ​ភ្លាមនោះ​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់​ប្រគល់អោយ​បូលិស​ទឹកល្អក់២យកមក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ ៕

រន្ធត់!! រថយន្តលុចស៊ីស RX៣០០ ១ គ្រឿងជិះបញ្រ្ចាសទិសគ្នាបុកចំពីមុខម៉ូតូពេញទំហឹង បណ្តាលបុរសម្នាក់​ស្លាប់ភ្លាមៗ​

ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង
កាលពីវេលាម៉ោង​៩និង៥០នាទី ថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨ ​ស្ថិតនៅត្រង់ចំណុច ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

​តាម​មន្ត្រីនគរបាល ជំនាញចរាចរណ៍ស្រុកភ្នំស្រួច បានឲ្យដឹងថា ​រថយន្ត​១ គ្រឿង ម៉ាក លុច្សស៊ីសRX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU 7025 អ្នកបើកបរមិនស្គាល់​អត្តសញ្ញាណ បើកបរ​ពី​កើតទៅ​លិចបញ្រ្ចាសគ្នា ខណៈមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ1I-2398 អ្នកបើកបរឈ្មោះ ខៀវ ហិត ហៅ ឃឿន ភេទ ប្រុស អាយុ៥៨ ឆ្នាំ រស់នៅភូមិ ក្រាំង ថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យ អ្នកបើកបរម៉ូតូស្លាប់ នៅកន្លែងកើតហេតុ ​។

ចំពោះអ្នកបើករបររថយន្ត ពេលបុករួចបានចុះរត់គេចខ្លួន​បាត់ ។ សពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕

លួចម៉ូតូគេបានសម្រេច ស្រាប់តែចៃដន្យជិះកាត់មុខម្ចាស់ ម្ចាស់ដេញចាប់ផ្អើលពេញភូមិ..(ចុចអានបន្ត)

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានលួចម៉ូតូពីឃុំវិហារសួគ៌ អស់ជាច្រើនខែ លុះម្ចាស់ប្រទះឃើញប្ដឹងសមត្ថកិច្ច ស្រុកមុខកំពូល ឲ្យដេញស្ទាក់ចាប់បានប្រគល់មកឲ្យនគរបាលស្រុកខ្សាច់កណ្ដាល ហេតុការណ៍លួចម៉ូតូនេះបានកើតឡើងតាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ម៉ោង១៩:៣០ នាទី ចំណុចភូមិសេដា ឃុំវិហារ
សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក រត្ន័ សុភា នាយប៉ុស្តិ៍វិហារសួគ៌បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសន ផានិត ភេទ ប្រុស អាយុ២៦ ឆ្នាំ ជន
ជាតិ ខ្មែរ មុខរបរ ជាងតាត់សក់ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ យ៉ុង គោ ភេទប្រុសអាយុ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅភូមិស្លែង ឃុំ ជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់
ចាម(ឃាត់ខ្លួន)។ រីឯម៉ូតូ ០១ គ្រឿង ម៉ាកនីច (Suzuki Nex) ពណ៌ស ស៊េរីឆ្នាំ ២០១៨ផ្លាកលេខ កណ្តាល 1W-7907។

សមត្ថកិច្ចដដែលបន្តថា នៅថ្ងៃទី១៦ខែ មករាឆ្នាំ២០១៨ម៉ោង១៩.៣០នាទីជនរងគ្រោះបានយកម៉ូតូទុកនៅកន្លែងតារាងបាល់ទាត់ភូមិសេដាឃុំ វិហារសួគ៌ រួចហើយចូលទៅលែងបាលទាត់បានបន្តិចស្រាប់តែបាត់ម៉ូតូ ។

ក្រោយមកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។ដល់ថ្ងៃទី២៦.០៦.២០១៨ ម៉ោង១៥.៣០នាទីជនរងគ្រោះបានទៅបង់ប្រាក់ធនាគារ នៅផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល ស្រាប់តែឃើញ ជនសង្ស័យខាង លើជិៈកាត់មុខ ជនរងគ្រោះភ្លាមនោះខ្លួនស្គាល់ ក៏រាយការណ៍ប្រាប់នគរបាលស្រុកមុខកំពូល កម្លាំងនគរបាលស្រុក រួមជាមួយជនរងគ្រោះ ដេញតាម ចាប់ជនសង្ស័យបាន។

អធិការដ្ឋាននគរបាលស្រុកមុខកំពូលបានប្រគល់ ជូនអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការបន្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះយកទៅទុកនៅផ្ទះរបស់ខ្លួនមែន ករណីនេះ សមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី៕