Roma ទិញ​បាន​ខ្សែ​បម្រើ​អាហ្សង់ទីន​មួយ​រូប​ពី​ក្លិប​យក្ស​បារាំង​ PSG

ក្រុម​ Roma បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​​​អាហ្សង់ទីន​​ Javier Pastore ពី​ក្រុម​​យក្ស​បារាំង​ Paris Saint-Germain ជាមួយ​នឹង​កុងត្រា​រយៈ​ពេល​ ៥ ឆ្នាំ​។ Pastore កីឡាករ​វ័យ​ ២៩ ឆ្នាំ​រូប​នេះ​​បាន​​​យល់​ព្រម​ចុះ​ចូល​ជាមួយ​ Roma ដែល​ជា​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​​ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ ២១.៨ លាន​ផោន​។ គាត់​បាន​មក​​ដល់​ទីក្រុង​រ៉ូម​ដើម្បី​ធ្វើ​តេស្ដ​សុខភាព​​កាល​ពី​​​រសៀល​ថ្ងៃ​ច័ន្ទ​ មុន​ពេល​​​បញ្ចប់​ការ​ផ្ទេរ​របស់​គាត់​​ជា​ផ្លូវ​ការ​​។ PSG បាន​មាន​​​មហិច្ឆតា​ក្នុង​ការ​លក់​ Pastore​ ក្នុង​គោល​បំណង​​ជៀស​​ពី​ការ​គាប​សង្កត់​ពី​ច្បាប់​ Financial Fair Play របស់​ UEFA ។

ហើយ​មុន​ពេល​បញ្ចប់​ការ​ផ្ទេរ​មក​ Roma, Pastore​ ត្រូវ​បាន​គេ​ដឹង​ថា​គាត់​​មាន​​ការ​ចរចារ​គ្នា​ជាមួយ​ក្រុម​ញញួរ​យក្ស​ West Ham United កាល​ពី​ដើម​ខែ​នេះ​ ប៉ុន្តែ​ទំនង​ជា​​មក​ពី​កីឡាករ​រូប​នេះ​មាន​ការ​ទាមទារ​ខ្ពស់​ពេក​​ទើប​បាន​ជា​ការ​ផ្ទេរ​មិន​បាន​ឈាន​ដល់​​ការ​ព្រមព្រៀង​។ Pastore​ បាន​ចុះ​ចូល​ជាមួយ​​ PSG កាល​ពី​ឆ្នាំ​ ២០១១ ដោយ​ការ​ផ្ទេរ​ចេញ​ពី​​ក្រុម​ Palermo ។ គាត់​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៤៥ គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​​សរុប​ទាំង​អស់​ ២៦៥ ប្រកួត​​ឲ្យ​ PSG ដែល​គាត់​នៅ​សល់​​កុងត្រា​មួយ​ឆ្នាំ​ទៀត​​ជាមួយ​។

ប្រែស​ម្រួល​ ៖ ភក្ដី​

អាហ្សង់ទីន​បាន​​ឡើង​ទៅ​ជួប​បារាំង​នៅ​វគ្គ​ ១៦ ក្រុម​ បន្ទាប់​ពី​លត់​នីហ្សេរីយ៉ា​ ២-១ ទាំង​លំបាក​

ខ្សែ​ការពារ​ Marcos Rojo បាន​ស៊ុត​បញ្ចូល​ទី​​ចុង​ម៉ោង​ជួយ​ឲ្យ​អាហ្សង់ទីន​​ឡើង​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​នៅ​ក្នុង​ការ​ប្រកួត​នៃ​ពាន​​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ជាមួយ​នឹង​ការ​ទទួល​បាន​ជ័យជម្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ក្នុង​លទ្ធផល​ ២-១ ។ ហើយ​ពួក​គេ​នឹង​ត្រូវ​​ឡើង​ទៅ​ប៉ះ​គ្នា​ជាមួយ​ក្រុម​លេខ​ ១ នៃ​ពូល​ C គឺ​ក្រុម​ជម្រើស​ជាតិ​បារាំង​សម្រាប់​វគ្គ​ ១៦ ក្រុម​ ខណៈ​ដែល​ក្រូអាត​​ ក្រុម​លេខ​ ១ ពូល​​ D ដែល​បាន​លត់​អ៊ីស្លង់​ ២-១ នោះ​ត្រូវ​ឡើង​​ទៅ​ប៉ះ​​ដាណឺម៉ាក​។ គួរ​បញ្ជាក់​ថា​កាល​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​គឺ​​អាហ្សង់ទីន​​បាន​ស្ថិត​នៅ​ក្នុង​ពូល​ D ជាមួយ​ក្រូអាត​ នីហ្សេរីយ៉ា​ និង​អ៊ីស្លង់​ ប៉ុន្តែ​ពេល​នេះ​នីហ្សេរីយ៉ា​ និង​អ៊ីស្លង់​បាន​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​វិញ​ហើយ​។

ប្រែ​សម្រួល ៖ ភក្ដី​

គ្រឿងញៀនជាង៦៤ គីឡូក្រាម ត្រូវបានដុតបំផ្លាញ ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៨នៅ មជ្ឍមណ្ឌលកោះពេជ្រ (មានវីដេអូ)

ភ្នំពេញ៖ ក្នុងពិធីអបអរសាទេ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត  និងសហគមន៏គ្មនគ្រឿងញៀន» នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៦ មិថុនា ឯកឧត្តម នាយឧត្តមសេនីយ៏ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំ​ណា​ង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ដែរថា៖ ការដុតបំផ្លាញគ្រឿងញៀន នាទិវាអន្តរជាតិ ប្រយុធ្ធប្រឆាំគ្រឿងញៀន នាថ្ងៃនេះ រួមមាន វត្ថុតាងរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកណ្តាល ដែលគណៈកម្មការយើងខ្ញុំបានរៀបចំរួចជាស្រេច តាមលក្ខណៈ បច្ចេកទេស និងសុវត្ថិភាព នៅចំពោះមុខគណៈអធិបតី និងអង្គពិធី បានដកហូតចេញពី៖

-សំណុំរឿង ព្រហ្មទណ្ឌចំនួន ៩របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានគ្រឿងញៀនសរុបចំនួន ៦៣គីឡូ ៧៨៥ក្បៀស ៦៦ក្រាម ។

-សំណុំរឿង ព្រហ្មទណ្ឌចំនួន ១១០ របស់សាលាដំបូងខេត្តកណ្តាល ដែលមានគ្រឿងញៀន សរុបចំនួន ៤៣២,៥៤ក្រាម ។

-គ្រឿងញៀនសរុបដែលត្រូវដុតបំផ្លាញ នៅក្នុងអង្គពិធីនេះ មានចំនួន ៦៤គីឡូ ១៩១ក្បៀស២ក្រាម ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្មការធ្លាប់បានធ្វើការដុតបំផ្លាញ គ្រឿងញៀន អស់មួយចំនួនធំ វត្ថុតាងគ្រឿងញៀនដ៏ច្រើន ដែលនឹងត្រូវដុតបំផ្លាញ​ក្នុងពេលនេះ គឺជាទ្ធផលដែលសមត្ថកិច្ច បានបង្ក្រាប និងចាប់យកនៅក្នុងឆ្នាំ២០១៧ ហើយក៏ជាលទ្ធផល នៃការអនុវត្ត ផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី២ និងទី៣ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ។

ហើយសកម្មភាពទាំងអស់នេះ គឺជាព្រឹត្តិការណ៍ ដ៏ធំលើកទី៣ ដែលបង្ហាញ ឲ្យសាធារណជន និងប្រជាពលរដ្ឋ បានឃើញថា សមត្ថកិច្ចបានធ្វើការដុតបំផ្លាញ វត្ថុតាងជាច្រើន ដែលបានបង្ក្រាបបាន នាពេលកន្លងមក ។ មានមាតិជាច្រើនបានលើកឡើងថា សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន បានហើយមិនដឹងជាយកតៅណា? នេះគឺជាសាឆ្លើយតប និងជាសកម្មភាព ដែលបង្ហាញឲ្យឃើញវត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាំ​ឱកាស តិវាគ្រឿងញៀនអន្តរជាតិលើកទី១៩ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ។ បរិមាណគ្រឿងញៀនដ៏ច្រើននេះ ប្រសិនបើយើងបង្ក្រាបមិនទាន់ពេលនោះ វាបង្ករផលប៉ះពាល់ ដល់សុភាពប្រជាពលរដ្ឋ ជាបិសេសក្នុងស្រទាប់យុវវ័យ រាប់ពាន់នាក់​ហើយបើគិតជាទឹកប្រាក់មានប្រមាណជាង ២លានដុល្លារអាមេរិក ៕

ដោយ៖ សុខ ជា

បង្ក្រាបគ្រឿងញៀន ១២០ គីឡូក្រាម នៅខេត្តស្ទឹងត្រែង ចេះចាប់ចំថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ស្ទឹងត្រែង) ​ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ ឃុន​ សំបូរ​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ បានប្រាប់​អោយដឹងនៅមុននេះបន្តិចថា​ នៅរសៀលថ្ងៃទី​ ២៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​ សមត្ថកិច្ចន្តោប្រវេសន៍​ប្រចាំការនៅ​ច្រកទ្វារអន្តរជាតិ​ ត្រពាំងក្រៀល​ (​ ព្រំដែនកម្ពុជា​ -​ ឡាវ​ )​ បាន

បង្ក្រាបគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ១២០គីឡូក្រាម ស្មើនឹង ១២០ដុំ ដែលជនល្មើសចេញពីប្រទេសឡាវចូលមកកម្ពុជា ដោយប្រើប្រាស់មធ្យោបាយរថយន្តក្រុងរបស់ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ មានស្លាកលេខ​ ភ្នំពេញ​ 3C-2671 និងឃាត់ខ្លួនជនល្មើសជាជនជាតិខ្មែរចំនួន ០៣នាក់ ។

ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ ឃុន​ សំបូរ​ បានអោយបន្ថែមថា​ ក្រោយពីបានការ​បង្ក្រាបករណីនេះ នគរបាលអន្តោប្រវេសន៍​ប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានអញ្ជើញតំណាងអង្គភាពគយនិងរដ្ឋាករ – ប្រធានស្នាក់ការ និងតំណាងអង្គភាពគ្រឿងញៀន​ ដើម្បីសហការត្រួតពិនិត្យ ។ ជាលទ្ធផល ខាងជំនាញគ្រឿងញៀន បានបញ្ជាក់ថា វត្ថុតាងដែលដកហូតបាននេះជាគ្រឿងញៀនប្រភេទម៉ាទឹកកកអ៊ិចស្ដាហ្ស៊ី មានទម្ងន់សរុបទាំងអស់ចំនួន ១២០គីឡូក្រាម ស្មើនឹង ១២០ដុំ ។​ ជនប្រព្រឹត្តបទល្មើសករណីនេះមានចំនួន០៣នាក់​ ៖​ ១-ឈ្មោះ ឈៀវ ធារ៉ូ ភេទប្រុស អាយុ ៣៥ឆ្នាំ​ ២-ឈ្មោះ ហែម សាវ៉ន ភេទប្រុស អាយុ ៣៥ឆ្នាំ ៣-ធៀវ តុងហៃ ភេទប្រុស អាយុ ៣៧ឆ្នាំ​ ។

ការបង្ក្រាបគ្រឿងញៀនដ៏ធំរបស់សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានធ្វើឡើងចំថ្ងៃដែលប្រទេសកម្ពុជា​ កំពុងរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ថ្ងៃទី​ ២៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ។​ ពាក់ព័ន្ធករណីនេះ​ សមត្ថកិច្ចន្តោប្រវេសន៍​បានប្រគល់វត្ថុតាង​ និង​ ជនល្មើសទៅមន្ទីរគ្រឿងញៀនដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

ប្រភព ផេង វណ្ណះ

រឿងកំពុងផ្ទុះកក្រើកនៅប្រទេសថៃ ខណះដែរក្រុមបាល់ទាត់ថៃអាយុក្រោម១៦ឆ្នាំ ព្រមទាំងគ្រូបង្វឹកមួយរូបកំពុងតែកំបាត់ខ្លួននៅក្នុងរូងភ្នំដ៍ជ្រៅមួយ នៅប្រទេសថៃ

ប្រទេសថៃ៖ រឿងមួយនវកំពុងតែផ្ទុះខ្លាំងនៅប្រទេសថៃ ក្រោយពីសមាជិកព្រឹត្តភាបាល់ទាត់ថៃ១៣រូបនៃក្រុមបាល់ទាត់ថៃអាយុក្រោម១៦ឆ្នាំ ក្នុងនោះមានគ្រូបង្វឹកមួយរូបផងដែរ កំពុងតែកំបាត់ខ្លួនខណះពេលប្រទេសថៃកំពុងរងកាវាយប្រហាពីទឹកជំនន់ ដែរបង្ករដោយព្យុះភ្លៀងដ៍ខ្លាំងកាលពីថ្ងៃអាទិត្យ បង្ខំឲ្យពួកគេទៅសង្ងំនៅក្នុងរូងភ្នំដ៍ជ្រៅមួយកន្លែង ក្នុងស្រុកមេសៃ ភាគខាងជើង ក្នុងខេត្ត ឈាងរ៉ៃ ។

កង់នឹងស្បែកជើងសម្រាប់លេងកីឡាបាល់ទាត់របស់ពួកគេទាំង១៣នាក់ ត្រូវគេបានរកឃើញនៅមាត់រូង ភ្នំថាម លឿង បន្ទាប់ពីពួកគេបាត់ខ្លួន ខណះមកទល់នឹងពេលនេះក្រុមអ្នកសង្គ្រោះកំពុងតែតាមស្វែងរក​ កងយោធាជើងទឹកថៃ រាប់បញ្ចូលទាំងកងយោធាជំនាញខាងមុជទឹកមួយក្រុមត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ខណះក្រុមគ្រួសារសាច់ញាតិម្នាក់ក្នុងចំណោមពួកគេទាំង១២នាក់ បានបង្ហាញពីជំនឿចិត្តខ្ពស់ថា ក្រុមសង្គ្រោះនឹងអាចរកពួកគេឃើញ និងនៅរស់រានមានជីវិត ។

នៅក្នុងរដូវភ្លៀងប្រទេសថៃតែងតែដាក់បំរាមតឹងរឹងទៅលើពលរដ្ឋរបស់ខ្លួនដែលចង់ចូលទៅក្នុងរោងភ្នំណាមួយ ទាមទាឲ្យមានការអនុញ្ញាតិពីអាជ្ញាធរជាមុន ព្រោះភាគច្រើនរោងភ្នំមានជម្រៅទាបជាងដែនគោកងាយស្រួលបង្កឲ្យមានទឹកជំនន់ និងគ្រោះថ្នាក់ជាយថាហេតុ ៕

ប្រភព៖ ប្រទេសថៃ

ស្រវឹងស្រាធ្លាក់ភ្នែក បង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចទៅសួនាំ ដកកាំភ្លើងគំរាមសមត្ថកិច្ចផ្អើលពេញផ្សារដើមថ្កូវ…(ចុចអានបន្ត)

ភ្នំពេញ៖ កាលពីវេលាម៉ោង ៧ព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានបុរសម្នាក់ បើកបរទាំងខ្លួនស្រវឹង ទៅបុករថយន្តប្រជាពលរដ្ឋ ដែលចតចោលស្ងាម នៅចញ្ចើមផ្លូវ ៤៨៨ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ក្រោយកើតហេតុ ម្ចាស់រថយន្តភាគីម្ខាងទៀត បានទំនាក់ទំនងមកសមត្ថកិច្ច ដើម្បីចុះមកធ្វើការដោះស្រាយ ខណៈដែលសមត្ថកិច្ចចុះទៅ សាកសួរបុរសបង្កហេតុ ក៏បានទាញកាំភ្លើងខ្លី ហើយគម្រាមសមត្ថកិច្ច បើហ៊ានចាប់​ខ្លួននឹងបាញ់ ។

បើតាមព័ត៌មានបឋម បានឲ្យដឹងថា ក្រោយពីឃើញជនសង្ស័យ មានអាវុធនឹងដៃទាំងខ្លួនស្រវឹង កម្លាំងសមត្ថកិច្ច ដែលចុះទៅដល់កន្លែងកើតហេតុ បានដកថយ និងរាយការណ៍មកកម្លាំងជំនាញ ដើម្បីចុះមកធ្វើការឃាត់ខ្លួន ជនបង្ក ខណៈដែលសមត្ថិច្ចជំនាញ​មិនទាន់មកដល់ ជនសង្ស័យដែលអាងខ្លួន​ មានអាវុធក្នុងដៃនោះ បានបើករថយន្តគេចខ្លួន រហូតដល់ចំណុចផ្លូវ១៦៣​ សង្កាត់ទួលទំពូងទី១ ក្បែលផ្សារទួលទំពូង ទើបកម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានដេញតាមនិងយករថយន្តស្ទាក់ពីមុខ និងធ្វើការឡោមព័ទ្ធ ទើបជនសង្ស័យ ព្រមចុះពីលើរថយន្ត ហើយក៏ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានតែម្តង និងធ្វើការដកហូតអាវុធខ្លី១ដើម ជារបស់ជនបង្ក​ ដែលធ្វើការគម្រាមសមត្ថកិច្ច ដែលចុះទៅវាស់វែង ។

បុរសបង្កហេតុខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈជនបង្ករូបនេះ បើករថយន្តម៉ាក់ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF9766 ចំណែករថយន្តរងគ្រោះ ដែលត្រូវជនសង្ស័យបើកបុកម៉ាក់ ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT1914 ជារបស់បុរសឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ៕

ប្រភព៖ FB

បាក់ដីនិងទឹកជំនន់បានសម្លាប់មនុស្ស ៧ នាក់និងបាត់ខ្លួន ១២ នាក់នៅវៀតណាម

ហាណូយ ៖ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្ដាល​អោយ​មាន​ការ​បាក់​ស្រុត​ដី​និង​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​វៀត​ណាម​បណ្ដាល​អោយ​មាន​មនុស្ស​ ៧ នាក់​ស្លាប់​និង​ ១២ នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​។ រាជ​រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ខេត្ត​ Lai Chau ជា​ខេត្ត​ដែល​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ជាង​គេ​ដែល​ក្នុង​នោះ​មាន​មនុស្ស​ ៥ នាក់​ត្រូវ​បាន​សម្លាប់​និង​អាជ្ញាធរ​កំពុង​រាយ​កង​កម្លាំង​ដើម្បី​ស្វែង​រក​អ្នក​បាត់​ខ្លួន​ ១២​ នាក់​ទៀត​។

អាជ្ញាធរ​គ្រប់​គ្រង់​គ្រោះ​មហន្តរាយ​របស់​វៀតណាម​បាន​និយាយ​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​ថា​មនុស្ស​ ២ នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុ​ង​ខេត្ត​ Ha Giang នៅ​ពេល​ដែល​ផ្ទះ​របស់​ពួកគេ​បាន​ដួល​រលំ​។ គាត់​បាន​បន្ថែម​ទៀត​ថា​ការ​បាក់​ស្រុត​ដី​បាន​បង្ក​អោយ​មាន​ការ​រំខាន​ដល់​ចរាចរណ៍​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ផង​ដែរ​។​

ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​នៅ​ក្នុង​តំបន់​នេះ​ក្នុង​រយះ​ពេល​ ២ ថ្ងៃ​ទៀត​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ទឹក​ជំនន់​និង​ខ្យល់​ព្យុះ​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ជា​រៀង​រាល់​ឆ្នាំ​នៅ​វៀត​ណាម​និង​បង្ក​អោយ​មាន​ការ​ខូច​ខាត​រាប់​លាន​ដុល្លារ​ផងដែរ​៕

ប្រែសម្រួល​ ៖ RathDy

Barcelona ត្រៀម​លក់​ចេញ​ខ្សែ​ការពារ​កូឡុំប៊ី​ Yerry Mina ខណៈ​ដែល​ទិញ​មក​មិន​ទាន់​បាន​មួយ​ឆ្នាំ​

ក្រុម​អ្នក​មាន​បុណ្យ​ Barcelona នឹង​រង់ចាំ​ស្ដាប់​​ការ​ស្នើ​សុំ​សម្រាប់​ខ្សែ​ការពារ​ Yerry Mina បន្ទាប់​ពី​ពួក​គេ​​​បាន​ចុះ​ហត្ថលេខា​ទិញ​កីឡាករ​កូឡុំប៊ី​រូប​នេះ​មិន​ទាន់​បាន​កន្លះ​ឆ្នាំ​ស្រួល​បួល​ផង​​ និង​បើ​ទោះ​បី​ជា​កីឡាករ​វ័យ​ ២៣ ឆ្នាំ​រូប​នេះ​សារភាព​ថា​ខ្លួន​មិន​ដែល​​មាន​ចិត្ត​ចង់​ចាក​ចេញ​​ពី​ពួក​គេ​ម្ដង​ណា​ឡើយ​​​​​ក៏​ដោយ​។ Mina បាន​ផ្លាស់​មក​កីឡដ្ឋាន Camp Nou ពី​ក្រុម​ Palmeiras កាល​ពី​​ដើម​ឆ្នាំ​ ២០១៨​ និង​ចូល​លេង​បាន​​ ៥ ប្រកួត​​ក្នុង​លីក​អេស្ប៉ាញ​ឲ្យ​ Barcelona ដែល​បាន​ឈ្នះ​ពាន​​ក្នុង​លីក​របស់​ពួក​គេ​​សម្រាប់​​រដូវកាល​មុន​​។

Mina ដែល​បាន​ស៊ុត​គ្រាប់​នាំ​មុខ​ឲ្យ​កូឡុំប៊ី​​ឈ្នះ​ប៉ូឡូញ​ ៣-០ នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ វគ្គ​ជម្រុះ​ក្នុង​ពូល​កាល​ពី​ថ្ងៃ​​អាទិត្យ​នោះ​​​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​គាត់​នឹង​មិន​ត្រូវ​បាន​ស្ថិត​នៅ​ក្នុង​គម្រោង​របស់​គ្រូ​បង្វឹក​ លោក​ Ernesto Valverde របស់​ Barcelona ទេ​រដូវកាល​ក្រោយ​​​ ខណៈ​ដែល​ក្លិប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ពួក​គេ​កំពុង​​ត្រៀម​បញ្ចប់​ការ​ផ្ទេរ​​ខ្សែ​ការពារ​ Clement Grenier ពី​ក្រុម​ Sevilla ។

“សម្រាប់​ខ្ញុំ​ Barcelona គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​។” Mina បាន​​និយាយ​។ “ខ្ញុំ​មិន​ចង់​ចាក​ចេញ​ទេ​​។ ខ្ញុំ​ចូល​ចិត្ត​ក្លិប​មួយ​នេះ​ ទីក្រុង​មួយ​នេះ​ ​ប្រជាជន​នៅ​ទីនេះ​​​ និង​ក្រុម​កីឡាករ​​នៅ​ទីនេះ​ផង​ដែរ​… និយាយ​ទៅ​គឺ​ថា​ចូល​ចិត្ត​​អ្វីៗ​យ៉ាង​នៅ​ទីនេះ​។ ហើយ​ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​គាំទ្រ​ Barcelona ។ តែ​សម្រាប់​ពេល​នេះ​​ខ្ញុំ​បាន​សម្រាក​ និង​កំពុង​ធ្វើ​​អ្វី​ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ ហើយ​ព្យាយាម​​ធ្វើ​ឲ្យ​​កាន់​តែ​ល្អ​ ព្រោះ​​នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​​។”

ប្រែ​សម្រួល​ ៖ ភក្ដី

Maradona ថា Messi គ្មាន​កំហុស​អ្វី​ទាំង​អស់​ ខណៈ​ដែល​អាហ្សង់ទីន​កំពុង​ត្រដរ​ខ្យល់​នៅ​​ World Cup

Diego Maradona បាន​និយាយ​ការពារ​ខ្សែ​ប្រយុទ្ធ​ Lionel Messi ថា​កីឡាករ​នៃ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona រូប​នេះ​គឺ​មិនមាន​កំហុស​ទេ​ បើ​ទោះ​បី​ជា​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​កំពុង​ប្រឈម​នឹង​ការ​​​ជម្រុះ​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​វគ្គ​ចែក​ពូល​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ២០០២ ។ អាហ្សង់ទីន​បាន​បរាជ័យ​យ៉ាង​ចាស់​ដៃ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ជាមួយ​នឹង​លទ្ធផល​ ៣-០ បន្ទាប់​ពី​​នៅ​ថ្ងៃ​បើក​ឆាក​ពួក​គេ​ប្រកួត​ស្មើ​ជាមួយ​អ៊ីស្លង់​​ដែល​ជា​ការ​​ប្រកួត​នា​​វគ្គ​ជម្រុះ​ក្នុង​ពូល​​​នៃ​ការ​ប្រកួត​ពាន​ World Cup ឆ្នាំ​ ២០១៨ ខណៈ​ដែល​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​​នូវ​ជ័យជម្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ ១៦ ក្រុម​បាន​។

ហើយ​អំឡុង​ក្រុម​របស់​ខ្លួន​ប្រកួត​ស្មើ​ជាមួយ​អ៊ីស្លង់​ Messi បាន​​ខក​ខាន​ឱកាស​ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ​បញ្ចូល​ទី​ ខណៈ​ដែល​នៅ​ប្រកួត​ទី​ ២ ដែល​ពួក​គេ​ប៉ះ​ជាមួយ​​ក្រូអាត​​ គឺ​ Messi រឹត​​​តែ​ឃ្លាត​ឆ្ងាយ​​​​ពី​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ដើម្បី​ជួយ​ជម្រើស​ជាតិ​របស់​ខ្លួន​​ ដែល​ចាប់​ពី​ពេល​នោះ​​មក​​​តារា​បាល់ទាត់​ឆ្នើម​រូប​នេះ​​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​នៃ​ពាក្យ​រិះគន់​​ ប៉ុន្តែ​ខុស​អី​តែ​ Maradona អតីត​វីរបុរស​​បាល់ទាត់​របស់​អាហ្សង់ទីន​ និង​ធ្លាប់​ដឹកនាំ​អាហ្សង់ទីន​កាល​ពី​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​ ២០១០ រូប​នេះ​បាន​អះអាង​ថា​​​កំហុស​គ្រប់​យ៉ាង​គឺ​មិន​មែន​កើត​ឡើង​ព្រោះ​តែ​ Messi ទេ​។ “ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​ Messi និង​ចង់​ប្រាប់​គាត់​ថា​គាត់​គ្មាន​កំហុស​អ្វី​ទាំង​អស់​។ គឺ​​គាត់​គ្មាន​​កំហុស​ទាល់​តែ​សោះ​។” Maradona បាន​និយាយ​។ “​ខ្ញុំ​តែង​តែ​ស្រលាញ់​ចូល​ចិត្ត​ និង​គោរព​គាត់​ជានិច្ច​។”

ប្រែ​សម្រួល​ ៖ ភក្ដី

អ្នក​ចាំ​ទី​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ស៊ូ​ យ៉ាទី​ បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​បឹងកេត​

អ្នក​ចាំ​ទី​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ កីឡាករ​ ស៊ូ យ៉ាទី​ បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្រុម​បឹងកេត​​ បន្ទាប់​ពី​កិច្ច​​ចរចារ​​​​បន្ត​កុងត្រា​ថ្មី​បន្ថែម​ពុំ​ទទួល​បាន​ផល​វិជ្ជមាន​។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​​ពី​ក្លិប​នៃ​លីក​កំពូល​​របស់​កម្ពុជា​មួយ​នេះ​​។ ដំណឹង​នៃ​ការ​ចែក​ផ្លូវ​​គ្នា​នេះ​គឺ​ក្រោយ​តែ​​ ២ ​ថ្ងៃ​ប៉ុណ្ណោះ​ដែល​បឹងកេត​ចុះ​ហត្ថលេខា​ជា​ថ្មី​ជាមួយ​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា​ ។

សរសេរ​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ បឹងកេត​ បាន​​រៀប​រាប់​​ថា​ ៖ “គ្រប់ៗ​គ្នា​នៅ​បឹង​កេត​សូម​ជូន​ពរ យ៉ាទី ឲ្យ​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​អាជីព នា​ពេល​ខាង​មុខ។ យើង​សោកស្ដាយ​ដែល​ក្លិប​និង​យ៉ាទី ពុំអាច​ឯកភាព​គ្នា​រហូត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្នុង​ការបន្ដ​កិច្ចសន្យា​ថ្មី ដូច្នេះ​យើង​ទាំង​អស់​គ្នា​អរគុណ​ដល់ យ៉ាទី សម្រាប់​ការ​រួម​ចំណែក និង​ការ​ខិតខំ​ប្រឹង​ប្រែង​កន្លង​មកជា​មួយ​ពួក​យើង។”