ចាប់ខ្លួនស្ត្រីម្នាក់​ ដកហូតបានវត្ថុតាងថ្នាំញៀនជាច្រើន..(មានវិដេអូ)

(ឧត្តរមានជ័យ​)៖​ នៅរសៀលថ្ងៃនេះ​ ទី២៥ ខែមិថុនា ឆ្នាំ ២០១៨ កំលាំជំនាញខេត្ត​បានចុះសហការណ៍ជាមួយកំលាំងប៉ុស្តិ៍​ រដ្ឋបាលសង្កាត់អូរស្មាច់ បង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀនបាន ១ ករណី នៅចំណុចភូមិអូខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

លោក​ឧត្ដមសេនីយ៍​ទោ​ មែន​ លី​ ស្នងការនគរបាលខេត្តបានឲ្យដឹងថា​ កម្លាំងជំនាញយើងបាន​ធ្វើការ​ស្រាវជ្រាវ​ជាច្រើនថ្ងៃ​រហូតឈានមកដល់ការបង្ក្រាប​ករណីខាងលើនេះបានសម្រេច​ និងឃាត់ខ្លួនស្ត្រី​សង្ស័យ​ឈ្មោះ លឿង សុភាព ភេទស្រី អាយុ ២៨ ឆ្នាំ រស់នៅភូមិអូខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនwy ចំនួន ១១២ គ្រាប់ ខៀវ ១គ្រាប់ និង មេតំហ្វេតាមីន ice ចំនួន ៦២ កព្ចាប់ស្មើរនិង ៦.៨៥ ក្រាម ថ្លឹងទាំងសំបកថង់ ទូរស័ព្ទដៃចំនួន ១ គ្រឿង និងថង់សំរាប់វេចខ្ចប់មួយចំនួនទៀត ។

បច្ចុប្បន្ននេះ​សមត្ថកិច្ច​ជំនាញ​បានបញ្ជូនខ្លួនជនសង្ស័យ​ រួមទាំង​ភស្តុតាង​ទាំងអស់ខាងលើនេះ​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់​ការ​តាមនីតិវិធីច្បាប់​៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnewsagency18%2Fvideos%2F409326976236839%2F&show_text=0&width=560

ដោយ៖​ សុវណ្ណ ដេត

យល់​ស្រប​អត់!! Lampard ជឿ​ថា​អង់គ្លេស​អាច​លើក​ពាន​​ World Cup ឆ្នាំ​ ២០១៨ នេះ​

អតីត​វីរបុរស​បាល់ទាត់​របស់​ក្រុម​​តោ​ខៀវ​ Chelsea, Frank Lampard ដែល​បច្ចុប្បន្ន​កំពុង​កាន់​ការងារ​ជា​អ្នក​ចាត់​ការ​​នៅ​ក្លិប​ Derby County រូប​នេះ​​បាន​បង្ហាញ​នូវ​​ជំនឿ​ចិត្ត​​​របស់​ខ្លួន​ចំពោះ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ថា​នឹង​អាច​លើក​ពាន​ World Cup ឆ្នាំ​ ២០១៨ នេះ​បាន​។ ការ​រំពឹង​ទុក​របស់​ Lampard ទំនង​ជា​បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​ដែល​មាន​រហស្សនាម​តោ​កំណាច​មួយ​នេះ​បាន​លត់​ក្រុម​ប៉ាណាម៉ា​ក្នុង​លទ្ធផល​ ៦ ទល់​នឹង​ ១ នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​​នៅ​ World Cup និង​​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​។

“ខ្ញុំ​គិត​ថា​​អង់គ្លេស​អាច​​​ធ្វើ​ដំណើរ​ទៅ​​បាន​វែង​ឆ្ងាយ​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ World Cup លើក​នេះ​។” Lampard បាន​ថ្លែង​ប្រាប់​​ BBC ។ “ហើយ​យើង​ត្រូវ​តែ​ឡើង​ដល់​វគ្គ​​ ៨​ ក្រុម​ចុង​ក្រោយ​។ ខ្ញុំ​គិត​ថា​ក្រុម​បាន​​បង្ហាញ​​ឲ្យ​ឃើញ​នៅ​ក្នុង​ការ​ប្រកួត​​កន្លង​មក​របស់​ពួក​គេ​​ ហើយ​​ខ្ញុំ​មិន​មែន​ចេះ​តែ​និយាយ​នោះ​ទេ​។ បើ​មិន​ជឿ​សូម​ក្រឡេក​មើល​នូវ​ទេព្យ​កោសល្យ​​​នៃ​កីឡាករ​របស់​យើង​(អង់គ្លេស)​ និង​របៀប​ដែល​ពួក​គេ​លេង​។” អង់គ្លេស​​ធ្លាប់​បាន​ឈ្នះ​ World Cup តែ​ម្ដង​ឲ្យ​គត់​ គឺ​នៅ​ក្នុង​ឆ្នាំ​ ១៩៦៦ ដែល​កាល​នោះ​​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ដ៏​ធំ​មួយ​នេះ​​ដោយ​ការ​ផ្ដួល​ក្រុម​ឥន្ទ្រី​ដែក​​អាល្លឺម៉ង់​ក្នុង​លទ្ធផល​ ៤-២ ។


ប្រែ​សម្រួល​ ៖ ភក្ដី

ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តហោះពីលើស្ពានច្បារអំពៅ ទៅបុកផ្ទប់និងដើមពោធិ៍ ទៅមុខលែងរួច…(ចុចអានបន្ត)

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តLAND ROVERបើកហោះពីលើស្ពានច្បារអំពៅទៅបុកផ្ទប់និងដើមពោធិ៍ទៅមុខលែងរួចហេតុការណ៍នេះកើតឡើយនៅវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ចំនុចគុលស្ពានច្បារអំពៅ ចាស់ ក្នងភូមិ ដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងប្រុស២នាក់ទៀតបើករថយន្តម៉ាកLAND ROVER ពាក់ស្លាកលេខ ភ្នំពេញ.2AL-0016 ទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿន ខណះមកដល់ចំនុចកើតហេតុខាងលើបួងចង្កូតមិនទាន់បានហោះពីលើស្ពានប្រហែល២០ម៉ែត្រជ្រុលទៅបុកខ្ទមអ្នកតានិងដើមពោធិ៍កល់ជាប់ទៅមុខលែងរួច រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង។តែសំណាងល្អមិនមានអ្នករងរបួស។ចំណែកអ្នកបើកបររថន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍ច្បារអំពៅ២។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងជំនាញចុះវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖​ សុវណ្ណ ដេត
ប្រភព៖ FB

សប្បាយក្លាយជាទុក្ខ!! ត្រឹមតែមួយវិនាទីប៉ុណ្ណោះ ទឹកធ្លាក់យ៉ាងខ្លាំងពីលើភ្នំបានគួចយកជីវិតមនុស្ស២នាក់..

កំពង់ស្ពឺ៖ ហេតុការណ៍ដ៏គួរអោយរន្ធត់មួយបានកើតឡើងនៅទឹកធ្លាក់ជ្រាវ ចម្ការក្រូច(ឱរ៉ាល់-កំពង់ស្ពឺ) បានគួចយកជីវិតមនុស្ស២នាក់ទាំងអាឡោះអាល័យជាទីបំផុត ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣៖៣០នាទី ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨ នេះ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ពីដំបូងនោះ ទឹកមានសភាពធម្មតាទេ ដែរធ្វើឲ្យអ្នកដែលទៅលេងទីនោះងូតលេងយ៉ាងសប្បាយ តែមិនបានត្រឹមមួយនាទីស្រួលបួលផង ស្រាប់តែទឹកមានកាហូរមកពីលើភ្នំច្រើនឡើងៗ ធ្វើឲ្យអ្នកកំពុងតែងូតទឹកនោះមិនដឹងខ្លួនថាទឹកបានហូពីលើភ្នំមកយ៉ាងធំបែបនេះ ហើយកំលាំងទឹកហូរដ៏ខ្លាំងនោះ បានហូរកួចយកមនុស្ស២នាក់ទៅជាមួយបាត់ស្រមោល ដែលបើតាមប្រភពដែលបង្ហោះវីដេអូនេះប្រាប់ថា ស្លាប់បាត់ទៅហើយ​ ៕

(វិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsroeuy.voeurm%2Fvideos%2F405431723295418%2F&show_text=0&width=266

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

ហុងដា​​ទម្លុះ​​សំណាញ់​ទី​​សេណេហ្គាល់​​ឲ្យ​ជប៉ុន​​​ហក់​ទៅ​ទំ​លើ​កំពូល​តារាង​នៃ​ពូល​ H

ក្រុម​ជម្រើសជាតិ​ជប៉ុន​ និង​សេណេហ្គាល់​នៅ​តែ​រក្សា​បាន​ល្អ​នូវ​ក្ដី​សង្ឃឹម​​ដើម្បី​ឈាន​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ បន្ទាប់​ពី​ក្រុម​ទាំង​ ២ បាន​បញ្ចប់​​សមរភូមិ​ប្រយុទ្ធ​​គ្នា​ជាមួយ​លទ្ធផល​ ២​ ស្មើ​​ ខណៈ​ដែល​ជប៉ុន​បាន​ហក់​ទៅ​ឈរ​លើ​​កំពូល​តារាង​នៃ​​ពូល​ H របស់​ពួក​គេ​។ ខ្សែ​ប្រយុទ្ធ​ Sadio Mane គឺ​ជា​អ្នក​​ស៊ុត​​គ្រាប់​នាំ​មុខ​បាន​សម្រេច​ឲ្យ​សេណេហ្គាល់​​ មុន​ពេល​ការ​តាម​​ស្មើ​មក​វិញ​ពី​សំណាក់​កីឡាករ​ Takashi Inui របស់​ជប៉ុន​។ បន្ទាប់​មក​ខ្សែ​ការពារ​វ័យ​ ១៩ ឆ្នាំ​ Moussa Wague បាន​​ទម្លុះ​សំណាញ់​ទី​គ្រាប់​ទី​ ២ ឲ្យ​សេណេហ្គាល់​​ ដោយ​ពួក​គេ​គិត​ថា​​នេះ​នឹង​ជា​គ្រាប់​ជ័យជម្នះ​​​​ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ ក្រោយ​ពី​ការ​ស៊ុត​តាម​បាន​ ២ ស្មើ​ពី​សំណាក់​កីឡាករ​បម្រុង​ Keisuke Honda ដែល​បាន​ប្ដូរ​ចូល​ជំនួស​កីឡាករ​​លេខ​ ១០ Shinji Kagawa ។​ ជប៉ុន​ និង​សេណេហ្គាល់​ពេល​នេះ​មាន​ ៤ ពិន្ទុ​​នៅ​ក្នុង​ដៃ​ដូច​គ្នា​​​ បន្ទាប់​​ពី​បញ្ចប់​​ការ​ប្រកួត​​​​បាន​ ២ ប្រកួត​​រួច​មក​ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​គឺ​ជប៉ុន​ត្រូវ​​ជួប​ប៉ូឡូញ​ ចំណែក​​សេណេហ្គាល់​​​នឹង​ប៉ះ​គ្នា​ជាមួយ​ក្រុម​មក​ពី​​​អាមេរិក​​ឡាទីន​ កូឡុំប៊ី​។


ប្រែ​សម្រួល​ ៖ ភក្ដី

Pogba ថា​ World Cup ឆ្នាំ​ ២០១៨ នេះ​អាច​នឹង​ជា​ឱកាស​ចុង​ក្រោយ​​​សម្រាប់​គាត់​

ខ្សែ​បម្រើ​ Paul Pogba ចង់​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​របស់​គាត់​ឈ្នះ​ពាន​ World Cup ឆ្នាំ​ ២០១៨ ខណៈ​ដែល​គាត់​​ទំនង​ជា​នឹង​មិន​ចូល​រួម​ជាមួយ​ជម្រើស​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ពាន​​រង្វាន់​បាល់ទាត់​ពិភពលោក​នា​ពេល​អនាគត​ទៀត​​ទេ​។ ខ្សែ​បម្រើ​​របស់​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​បាន​ជួយ​បារាំង​ទទួល​ជ័យជម្នះ​លើ​​អូស្ដ្រាលី​ និង​ប៉េរ៉ូ​​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ C នៃ​ការ​ប្រកួត​ពាន​ World Cup និង​បាន​កក់​កៅអី​ឡើង​​វគ្គ​ ១៦ ក្រុម​ទាំង​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ​។

ហើយ​នៅ​ថ្ងៃ​អង្គារ​​ខាង​មុខ​​នេះ​​បារាំង​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​លេខ​ ២ ក្នុង​ពូល​របស់​ពួក​គេ​ គឺ​ក្រុម​ជម្រើសជាតិ​ដាណឺម៉ាក​ ខណៈ​ដែល​ទម្រង់​លេង​របស់​​ Pogba ជា​ថ្មី​ម្ដង​ទៀត​​កំពុង​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​រិះ​គន់​។ តែ​ទោះ​ជា​យ៉ាង​ណា​ Pogba ថា​គាត់​មិន​​​ខ្វល់​​ជាមួយ​អ្វី​ដែល​អ្នក​រិះ​គន់​របស់​​ខ្លួន​និយាយ​នោះ​ទេ​ ប៉ុន្តែ​​ជំនួស​មក​វិញ​គឺ​គាត់​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ជួយ​ឲ្យ​បារាំង​លើក​ពាន​​ World Cup ។ “ប្រហែល​ជា​​នេះ​គឺ​ជា​ឱកាស​ចុង​ក្រោយ​​ហើយ​ដែល​ខ្ញុំ​​មាន​​វត្តមាន​​នៅ​ World Cup ។” កីឡាករ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​អ្នក​យក​ពត៌មាន​​។ “ហើយ​យើង​​សុទ្ធ​តែ​មិន​ដឹង​ដូចគ្នា​។ ខ្ញុំ​ពិត​ជា​​ពេញ​ចិត្ត​ចំពោះ​​​​ខ្លួន​​ឯង​។ ខ្ញុំ​នឹង​បំភ្លេច​ចោល​នូវ​ពាក្យ​រិះគន់​ និង​លះ​បង់​​គ្រប់​យ៉ាង​ដើម្បី​ក្រុម​ជម្រើស​ជាតិ​​បារាំង​របស់​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ពាន World Cup ​នេះ​ណាស់​។”

នៅ​ពេល​​ត្រូវ​បាន​គេ​សួរ​​​​ថា​ហេតុអ្វី​គាត់​និយាយ​ថា​ World Cup ឆ្នាំ​ ២០១៨ នេះ​អាច​នឹង​ជា​​ឱកាស​ចុង​ក្រោយ​សម្រាប់​គាត់​ Pogba បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ ៖ “ខ្ញុំ​មាន​ភាព​ប្រាកដ​និយម​​ចំពោះ​ការ​ពិត​មួយ​​ដែល​ថា​​វា​អាច​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រកួត​ World Cup ចុង​ក្រោយ​សម្រាប់​ខ្ញុំ​​។ យើង​មិន​អាច​ដឹង​ឡើយ​ថា​នឹង​មាន​អី​កើត​ឡើង​នៅ​ថ្ងៃ​​ស្អែក​។ ប្រហែល​ជា​ខ្ញុំ​អាច​នឹង​របួស​​ ឬ​មួយ​ក៏​មាន​កីឡាករ​ណា​ផ្សេង​​ទៀត​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជាមួយ​គ្នា​នេះ​គាត់​មាន​ភាព​លេច​ធ្លោ​ជាង​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ខ្លួន​ខ្ញុំ​អាច​បង្ហាញ​ខ្លួន​​នៅ​ World Cup បាន​ច្រើន​ជាង​មួយ​ដង​​ ខណៈ​ដែល​កីឡាករ​ខ្លះ​​​​មិន​បាន​បង្ហាញ​ខ្លួន​សូម្បី​តែ​មួយ​ដង​ផង​នៅ​ World Cup ក្នុង​អាជីព​របស់​ពួក​គេ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

ទាំងព្រឹកព្រលឹម ផ្ទះឈើរបស់ប្រជាពលរដ្ឋជាច្រើនខ្នង កំពុងរងការឆេះបំផ្លាញ ដោយគ្រោះអគ្គិភ័យខណ្ឌមានជ័យ…(ចុចអានបន្ត)

ភ្នំពេញ) ផ្ទះឈើរបស់ប្រជាពលរដ្ឋជាច្រើនខ្នង កំពុងរងការឆេះបំផ្លាញជាបន្តបន្ទាប់ ដោយគ្រោះអគ្គិភ័យដ៏កំណាចទាំងព្រឹកព្រលឹមអុល នៅខាងក្រោយវត្តសន្សំកុសល។

បើតាមសេចក្ដីរាយការណ៍ គ្រោះអគ្គិភ័យដ៏កំណាចនេះ បានកើតឡើងនាវេលាម៉ោង៥៖១០នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ចំណុចខាងក្រោយវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវឆេះបំផ្លាញភ្លាមៗផងដែរ។

សេចក្ដីការណ៍បន្តថា កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ក៏បានចុះអន្តរាគម៍ភ្លាមៗផងដែរ ប៉ុន្តែដោយទីតាំងកើតហេតុមិនអំណោយផល គឺផ្លូវចូលតូចចង្អៀត ទើបរថយន្តពន្លត់អគ្គិភ័យចូលបានតែម្ដងមួយរថយន្តតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យភ្លើងឆេះបន្តបន្ទាប់ពីផ្ទះមួយទៅផ្ទះមួយទៀតយ៉ាងសន្ធោសន្ធៅ។

សូមបញ្ជាក់ថា ផ្ទះដែលរងការឆេះនេះ គឺធ្វើពីឈើប្រក់ស័ង្កសី ជាផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រ៕

ចម្លែចមែន!! ហេតុអ្វីអ្នកភូមិធ្វើរឿងបែបនេះ ចំពោះសត្វក្រពើយក្សមួយក្បាលនោះទៅវិញ…(មានវិដេអូ)

ប្រទេសឥណ្ឌា៖ ពិតជាចម្លែកខ្លាំងណាស់ ធ្លាប់តែឃើញគេចាប់ក្រពើព្រោះសត្វប្រភេទនេះវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ វាជាប្រភេទសត្វល្មូន ហើយវាស៊ីសាច់ស្រស់ៗធ្វជាអាហារ ដូច្នេះហើយនណាៗក៍ខ្លាចញញើតចំពោះសត្វប្រភេទនេះដែរ ។

តែផ្ទុយទៅវិញ នៅប្រទេសឥណ្ឌាពួកអ្នកស្រុកព្រមទាំងសមត្ថកិច្ចបាននាំគ្នាប្រលែងសត្វក្រពើយក្សដ៍ធំមួយក្បាល ទៅក្នុងស្ទឹងមួយដើម្បីដោះលែងវាឲ្យមានសេរីភាព យ៉ាងណាមិញ យើងមិនអាចបញ្ជាក់បានថាពួកគេប្រលែងសត្វក្រពើមួយក្បាលនេះក្នុងគោលបំណងធអ្វីនោះទេ ។

សត្វក្រពើមួយក្បាលនេះពិតជាធំខ្លាំងណាស់ នេះក៍ជាលើកទីមួយដែរ ដែលខ្ញុំបានឃើញគេប្រលែងសត្វក្រពើ ព្រោះពីមុនៗមក ខ្ញុំធ្លាប់តែឃើគេចាប់សត្វក្រពើ ពីព្រោះអីខ្លាចវាវាយប្រហាមនុស្សដើម្បីក្លាយទៅជាចំណីរបស់វា ៕

(តោះសូមទៅទស្សនាវិដេអូទាំងអស់គ្នា)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FUpnews4u%2Fvideos%2F204394023413616%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

Kovacic បាន​និយាយ​​ពេញៗ​មាត់​ថា​ចង់​ចាក​ចេញ​ពី​ Real Madrid ព្រោះ​មូលហេតុ​មួយ​នេះ​

កីឡាករ​ Mateo Kovacic បាន​អស់​ភាព​អំណត់​អត់​ធ្មត់​ត​ទៅ​ទៀត​ហើយ​ជាមួយ​ក្រុម​​ Real Madrid ខណៈ​ដែល​ខ្សែ​បម្រើ​រូប​នេះ​បាន​សារភាព​ពេញៗ​មាត់​ថា​ខ្លួន​ចង់​ចាក​ចេញ​ពី​​ Real ដើម្បី​​ផ្លាស់​ទៅ​កន្លែង​ថ្មី​មួយ​ដែល​អាច​អនុញ្ញាត​ឲ្យ​រូប​គាត់​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​បាន​ញឹកញាប់​​ជាង​​​នេះ​។ កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​រូប​នេះ​បាន​​ផ្លាស់​មក​កីឡដ្ឋាន​ Bernabeu របស់​​ Real Madrid កាល​ពី​ឆ្នាំ​ ២០១៥ ដោយ​ការ​ផ្ទេរ​ចេញ​ពី​ក្រុម​ Inter Milan របស់​អ៊ីតាលី​ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​ប្រមាណ​ជា​​ ៣៥ លាន​អឺរ៉ូ​។ ប៉ុន្តែ​គាត់​​​បាន​ជួប​ការ​លំបាក​ដោយ​ការ​ប្រឈម​មុខ​ជាមួយ​ខ្សែ​បម្រើ​រួម​សញ្ជាតិ​របស់​គាត់​​ គឺ​កីឡាករ​ Luka Modric, ខ្សែ​បម្រើ​អាល្លឺម៉ង់​ Toni Kroos និង​ Casemiro ខ្សែ​បម្រើ​​ប្រេស៊ីល​​ ក្នុង​ការ​ដណ្ដើម​យក​កៅអី​ ១១ នាក់​ដំបូង​។

ហើយ​បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​អតីត​គ្រូ​បង្វឹក​ លោក​ Zinedine Zidane ដែល​បាន​ជួយ​ឲ្យ​ Real ឈ្នះ​ពាន​ Champions League បី​រដូវកាល​ជាប់ៗ​គ្នា​នោះ​ Kovacic ក៏​ត្រូវ​បាន​ក្លិប​​ល្បីៗ​ជា​ច្រើន​សម្លឹង​ឃើញ​ ស្រប​ពេល​ដែល​ពេល​នេះ​​គាត់​បាន​បើក​ភ្លើង​ខៀវ​ក្នុងការ​ចាក​ចេញ​ពី​ Madrid ជា​កន្លែង​ដែល​គាត់​​ចូល​លេង​បាន​តែ​ ៣៧ ប្រកួត​​ក្នុង​លីក​ ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​​កន្លង​មក​នេះ​។ “ខ្ញុំ​ចង់​បង្ហាញ​ខ្លួន​ឲ្យ​​បាន​ច្រើន​ប្រកួត​ ហើយ​រឿង​ដែល​សំខាន់​នោះ​គឺ​ខ្ញុំ​ចង់​ចាក​ចេញ​ពី​ Real Madrid ។” Kovacic បាន​ប្រាប់​កាសែត​ Marca ។ “ខ្ញុំ​ចូល​ចិត្ត​បាល់ទាត់​ និង​​ចង់​បង្ហាញ​ខ្លួន​ឲ្យ​ច្រើន​នៅ​លើ​ទីលាន​ប្រកួត​។ ខ្ញុំ​ចង់​មាន​ឱកាស​ចូល​លេង​ជម្រើស​ដំបូង​ឲ្យ​ក្រុម​ផ្សេង​ ព្រោះ​បើ​មិន​បាន​​ចូល​លេង​​ គឺ​ខ្ញុំ​​​សប្បាយ​ចិត្ត​​មិន​​ចេញ​ទេ​។”​ Tottenham ដែល​ជា​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​ជាមួយ​ការ​ផ្ទេរ​ Kovacic កាល​ពី​កន្លង​ទៅ​។

ប្រែ​សម្រួល​ ៖ ភក្ដី

ប៊ែលហ្ស៊ីក​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ ១៦ ក្រុម​នៅ​ World Cup បន្ទាប់​ពី​ Lukaku និង​ Hazard ស៊ុត​បញ្ចូល​ទី​ម្នាក់​​ពីរ​គ្រាប់​​ផ្ដួល​ទុយណេហ្ស៊ី​ ៥-២

ខ្សែ​ប្រយុទ្ធ​ Romelu Lukaku និង​ Eden Hazard បាន​ជួយ​​បង្ហើន​ឱកាស​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប៊ែលហ្ស៊ីក​របស់​ពួក​គេ​ក្នុង​ការ​​​កក់​កៅអី​ឡើង​​​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​នៃ​ការ​​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​​ បន្ទាប់​ពី​ពួក​គេ​ទាំង​ ២ ​​​​​បំប៉ើង​សំណាញ់​ទី​បាន​សម្រេច​ម្នាក់​ ២ គ្រាប់​ ខណៈ​ដែល​ប៊ែលហ្ស៊ីក​លត់​ក្រុម​ជម្រើស​ជាតិ​ទុយណេហ្ស៊ី​​ក្នុង​​លទ្ធផល​ ៥​ គ្រាប់​ទល់​នឹង​ ២ ។ ជ័យជម្នះ​​ដែរ​បាន​ធ្វើ​ឲ្យ​ប៊ែលហ្ស៊ីក​​​នៅ​ពី​លើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដែល​​ឈរ​លើ​ចំណាត់​​​លេខ​ ២ ​​ក្នុង​ពូល​ G ។

រីឯ​​​ទុយណេហ្ស៊ី​ដែល​បាន​បរាជ័យ​អស់​ ២ ប្រកួត​​នៃ​​​ ៣ ប្រកួត​​របស់​ពួក​គេ​នៅ​ក្នុង​ពូល​នោះ​លែង​មាន​ឱកាស​ឡើង​ទៅ​​វគ្គ​បន្ត​ហើយ​ បើ​ទោះ​បី​​ជា​ប៉ាណាម៉ា​ ស៊ី​អង់គ្លេស​មួយ​លានគ្រាប់​​ទល់​នឹង​សូន្យ​ក៏​ដោយ​ ខណៈ​ដែល​ពួក​គេ​នឹង​ក្លាយ​ជា​ក្រុម​​ជម្រើស​ជាតិ​​​នៃ​ទ្វីប​អាហ្វ្រិក​ទី​ ៣ ​ដែល​នឹង​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​ការ​ប្រកួត​ពាន​ World Cup ឆ្នាំ​នេះ​ បន្ទាប់​ពី​អេហ្ស៊ីប​ និង​ម៉ារ៉ុក​។ ហើយ​ក្រុម​​ដែល​មក​ពី​អាហ្វ្រិក​​ដែល​​នៅ​មាន​ឱកាស​ឡើង​ទៅ​​វគ្គ​ ១៦ ក្រុម​​នៅ​ World Cup គឺ​មាន​តែ​នីហ្សេរីយ៉ា​ និង​សេណេហ្គាល់​ប៉ុណ្ណោះ​។

ប្រែ​សម្រួល​ ៖ ភក្ដី